ក្លិប​យក្ស​​​​មួយ​នៅ​​អ៊ីតាលី​ប៉ង​នាំ​​ខ្សែ​ប្រយុទ្ធ​​អាហ្សង់ទីន​ Angel Di Maria ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីតាលី​ Mediaset Premium បាន​ប្រកាស​ឲ្យ​ដឹង​ថា​​ខ្សែ​​ប្រយុទ្ធ​​អាហ្សង់ទីន​ កីឡាករ​ Angel Di Maria អាច​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុម​យក្ស​របស់​បារាំង​ Paris Saint Germain នា​រដូវក្ដៅ​ខាង​មុខ​ បន្ទាប់​​ពី​ការ​មក​ដល់​របស់​គ្រូ​បង្វឹក​ថ្មី​លោក​ Thomas Tuchel ។ Di Maria បាន​​ឃ្លាត​ឆ្ងាយ​ពី​​​​កៅអី​ជម្រើស​ ១១ នាក់​ដំបូង​កាល​ពី​រដូវកាល​មុន​ ក្រោយ​ពី​​ PSG បាន​​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Neymar និង​ Kylian Mbappe ចូល​មក​កាន់​ក្លិប​របស់​ពួក​គេ​។

ហើយ​ថ្មីៗ​នេះ​​​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​ Napoli ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​​ពួក​គេ​​មាន​បំណង​ផ្ដល់​សំណើ​កុងត្រា​មួយ​ទៅ​ឲ្យ​​ Di Maria ហើយ​គេ​រំពឹង​ទុក​ថា​ការ​ផ្ទេរ​របស់​គាត់​ទៅ​កាន់​ទីនោះ​នឹង​កាន់​តែ​មាន​ភាគ​រយ​ខ្ពស់​ បន្ទាប់​​ពី​ Napoli បាន​តែង​តាំង​លោក​ Carlo Ancelotti ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ​។ កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ និង​ Ancelotti ទាំង​ ២ នាក់​គាត់​នេះ​គឺ​ជា​អតីត​គ្រូ​ និង​សិស្ស​កាល​នៅ​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ហើយ​គ្រូ​បង្វឹក​ជនជាតិ​អ៊ីតាលី​រូប​នេះ​បាន​​ចាត់​ទុក​ Di Maria ជា​កីឡាករ​​ចំបង​នៅ​ក្នុង​បញ្ជី​ទិញ​កីឡារ​ចំណូល​ថ្មី​របស់​គាត់​។

តែ​ទោះ​ជា​យ៉ាង​ណា​ Napoli ពុំ​ទាន់​បើក​កិច្ច​ចរចារ​ណា​មួយ​នៅ​ឡើយ​ជាមួយ​ PSG ទាក់ទង​​នឹង​ការ​ចង់​ទិញ​ Di Maria អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United ដែល​ត្រៀម​នឹង​ផុត​កុងត្រា​នៅ​កីឡដ្ឋាន​ Parc des Princes នា​ឆ្នាំ​ ២០១៩ ។

ប្រែ​​សម្រួល​ ៖ ភក្ដី

កម្លោះសង្ហា​ទាំង​ ៥ រូប​នេះ​សុទ្ធ​តែ​ធ្លាប់​ជួប​​ស្នេហ៍​​បរាជ័យ​​​មុន​​ពេល​បាន​ក្លាយជា​តារាល្បី

មនុស្ស​គ្រប់​រូប​ដែល​កើត​​មក​​នៅ​លើ​ផែនដី​នេះ​គឺ​តែង​តែ​​ប្រាថ្នា​ចង់​​​​សាង​ស្នេហា​មួយ​ដែល​ស្មោះ​ និង​គង់​វង្ស​យូរ​អង្វែង​​ គ្មាន​នរណា​ចង់​បាន​ស្នេហា​ដែល​បរាជ័យ​នោះ​ទេ​​ ប៉ុន្តែ​បើ​ជួប​នឹង​ស្នេហ៍​ដែល​មិន​សម​បំណង​ហើយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​​មួយ​ថា​លែង​ចង់​មាន​ស្នេហា​។ ​​តួយ៉ាង​​​តារា​ចម្រៀង​កូរ៉េ​​​ល្បីៗ​ចំនួន​ ៥ រូប​ខាង​ក្រោម​នេះ​​​​​ស្ទើរតែរាងចាល​នឹង​ស្នេហា ព្រោះ​ធ្លាប់​ភ្លក់​រស​ជាតិ​ល្វីងជូរចត់​នៃ​ស្នេហ៍​គ្រា​ដំបូង​របស់​ពួក​គេ ៖

១. តារា​ចម្រៀង Sunggyu សមាជិក​ក្រុម INFINITE

ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ចម្រៀង​រូប​នេះ គឺជា​សមាជិក​ក្រុម​តន្ត្រី​ប្រចាំ​សាលា​របស់​លោក។ កាល​នោះ តារា​ចម្រៀង Sunggyu បាន​ចាប់​ផ្ដើម​ចេញ​ពី​មិត្ត​ភាព រហូត​ដល់​លង់​ស្រលាញ់​ភាគី​ខាង​ស្រីដក​ចិត្ត​មិន​រួច។ រឹតតែ​ពិសេស តារា​ក្នុង​ក្រុម INFINITE រូប​នេះ ក៏​បាន​សារភាព​ស្នេហ៍​តាម​រយៈបទ​ចម្រៀង Dream of a Doll ទៀត​ផង។ ទោះ​ខំ​ប្រឹង​យ៉ាង​ណា ក៏​ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ប្រុស​សង្ហា​នេះ មិន​បាន​ឋិតថេរ​ដែរ។

២. តារា​ចម្រៀង Hoya

តារារូប​នេះ ស្គាល់​ស្នេហ៍​គ្រា​ដំបូង​នៅ​ក្នុង​ថ្នាក់​​បញ្ចប់​មធ្យម​សិក្សា។ លោក Hoya បាន​នាំ​មនុស្ស​ដែល​លោក​ស្រលាញ់​ទៅ​លេង​សមុទ្រ ដើម្បីឆ្លៀត​ឱកាស​សារភាព​ស្នេហ៍។ យ៉ាង​ណាមិញ គូ​ស្នេហ៍​នេះ ទី​បំផុត​ក៏​នៅ​តែ​ចែក​ផ្លូវ​គ្នា។

៣.តារា​ចម្រៀង Minhyuk សមាជិក​ក្រុម BTOB

តារា​ចម្រៀង Minhyuk ធ្លាប់​លួច​ស្រលាញ់​នារី​ម្នាក់​​អស់​រយៈ​ពេល​៤ឆ្នាំ ហើយ​ក៏​បាន​សេពគប់​គ្នា​មែន។ តែទី​បំផុត លោក​ក៏​ដាច់​ចិត្ត​សុំ​បែក​គ្នា ព្រោះ​វាជាស្នេហា​ដែល​ស្រលាញ់​តែម្ខាង។

៤. តារា​ចម្រៀង Henry សមាជិក​ក្រុម Super Junior M

តារា​ប្រុស​សង្ហា Henry ធ្លាប់​ស្រលាញ់ និង​សេពគប់ជា​មួយ​នារី​សញ្ជាតិ​កាណាដា​កាលពី​៧ឆ្នាំ​មុន តែ​នារី​ម្នាក់​​នោះ​បែរជាក្បត់​លោក ដោយ​ទៅ​សេពគប់ជា​មួយ​មិត្ត​សម្លាញ់​របស់​លោក​ទៅ​វិញ។

៥.តារា​ចម្រៀង Chanyeol សមាជិក​ក្រុម EXO

តារា​ក្នុង​ក្រុម EXO រូប​នេះ បាន​ស្រលាញ់​នារី​នៅ​ឯ​ព្រះ​វិហារ​ម្នាក់​។ ហើយ​បើ​ទោះ​ជាតារាសង្ហា Chanyeol មាន​ចរិត​លេង​ច្រើន រួសរាយ​រាក់ទាក់​ ប៉ុន្តែ​​​គាត់​បែរ​ជា​ខ្វះ​ភាព​​​ក្លាហាន​​ក្នុង​ការ​សារភាព​ស្នេហ៍​​ប្រាប់​នាង​​។ ទី​បំផុត​​​គាត់​បាន​ត្រឹម​តែ​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​​(Crush)។

តារាឆ្នើមរបស់ក្លិប Real Madrid យល់ព្រមលើកិច្ចសន្យា Juventus នៅតម្លៃជាង…(ចុចអានបន្ត)

(កីឡា) Real Madrid ត្រូវបានគេភ្ញាក់ផ្អើលខណៈ Cristiano ronadoessess ចូលរួមជាមួយ Jujentus គោលដៅបង្ហាញថាកីឡាករ Ronaldo មាន Agorous Afour-Year ដែលមានតម្លៃស្មើនឹង 30 លានផោនក្នុងមួយឆ្នាំ។ Real Madrid និង Juventus មិនយល់ស្របនឹងតម្លៃដែលត្រូវបានគេរំពឹងថានឹងមានលើសពី 100M ឡើយ ដោយ Ronaldo បានស្ថិតក្នុងស្ថានភាពជាក់ស្តែងរយៈពេល 9 ឆ្នាំនៅក្នុងអ្វីដែលជាយុគសម័យមាសសម្រាប់ក្លឹប។ គាត់បានប្រាប់ថាគាត់អាចនឹងក្លាយជាជ័យជម្នះចុងក្រោយ។

ទោះជាយ៉ាងណាក៏ដោយក្លឹបអេស្ប៉ាញមិនបានចាប់អារម្មណ៍យ៉ាងខ្លាំងហើយឥឡូវនេះត្រូវបានគេកំណត់ថានឹងបាត់បង់តារាធំបំផុតរបស់ពួកគេ។ តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះបន្ទាប់ពីមិនសប្បាយចិត្តជាមួយនឹងក្រុម។ Juventus គឺជាអ្នកនាំមុខសម្រាប់ការចុះហត្ថលេខារបស់គាត់ប៉ុន្តែតើនរណាផ្សេងទៀត?

ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Cristiano Ronaldo មើលទៅកាន់តែជិតកាន់តែខ្លាំងឡើងទៅនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅក្រុម Juventus នៅក្របខ័ណ្ឌ Serie A ដោយមានកិច្ចពិភាក្សារវាងកីឡាករនិងក្លិបអ៊ីតាលីដែលបានរីកចម្រើននៅក្នុងសប្តាហ៍កន្លងទៅ។

កីឡាករវ័យ 33 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍នៅឯកីឡដ្ឋាន Bernabeu ប៉ុន្តែរបាយការណ៍របស់គាត់ដែលមិនសប្បាយចិត្តនៅប្រទេសអេស្ប៉ាញបានលេចចេញជារូបរាងឡើងកាលពីឆ្នាំមុន។

រូបគេបានរងនូវការចាប់ផ្តើមយឺត ៗ ក្នុងរដូវកាល La Liga ជាមួយនឹងទម្រង់លេងស៊ុតបាល់បញ្ចូលទីរបស់គេហើយបើទោះបីរូបគេបានទទួលជ័យជម្នះច្រើននៅក្នុងក្របខ័ណ្ឌ Champions League ដោយបានឈ្នះពានរង្វាន់ជាលើកទី 3 ជាប់គ្នានៅក្នុងខែឧសភាក៏ដោយក៏វាមិនបានបំបាត់ការមិនពេញចិត្តរបស់គេដែរ។

Real Madrid បានខកចិត្តក្នុងលីកអេស្ប៉ាញនៅរដូវកាលនេះខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ហើយបំណងប្រាថ្នារបស់លោក Florentino Perez ក្នុងការផ្លាស់ប្តូរក្លិបមិនត្រូវបានរក្សាទុកដោយសម្ងាត់នោះទេដោយលោក Zinedine Zidane ដែលជាគ្រូបង្វឹកបានប្រកាសពីការចាកចេញរបស់គាត់មុនពេលអ្វីដែលត្រូវបានគេបណ្តេញចេញដោយចៀសមិនរួច។

បច្ចុប្បន្ននេះ Ronaldo អាចដើរតាម Zidane ចេញពីក្របខ័ណ្ឌ Serie A ខណៈដែលរូបគេមើលទៅគ្របដណ្តប់ផ្នែកបាល់ទាត់អឺរ៉ុប។ ការនិយាយពីការចាកចេញរបស់ព័រទុយហ្គាល់នៅមុខខ្សែប្រយុទ្ធរូបនេះពីទីក្រុងម៉ាឌ្រីតបានកើនឡើងយ៉ាងខ្លាំងក្រោយពីការទទួលជ័យជម្នះរបស់គាត់នៅលើទឹកដីក្រុមហង្សក្រហម Liverpool ដែលជាកន្លែងដែលគាត់បាននិយាយថា “ខ្ញុំបានឈ្នះពានរង្វាន់ជើងឯកចំនួនប្រាំនិងបាល់ចំនួនប្រាំ។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្ររួចហើយប៉ុន្តែឥឡូវនេះកាន់តែច្រើន។ “ខ្ញុំមិនអាចធានាអ្វីទាំងអស់។ ខ្ញុំនឹងមិនលាក់បាំងទេក្នុងរយៈពេលពីរបីថ្ងៃទៀតខ្ញុំនឹងនិយាយ … ជីវិតមិនមែនគ្រាន់តែជាសិរីល្អប៉ុណ្ណោះទេ “៕

គួរឲ្យអាសូណាស់!!! ក្មេងស្រីតូចៗរហូតដល់៧នាក់ បានលង់ទឹកបឹងស្លាប់

(ខេត្ត​ព្រះ​សីហ​នុ) ព័ត៌មានបឋម ​បាន​ឱ្យ​ដឹង​ថា មាន​ក្មេង​ស្រី​តូច​ៗ​រហូត​ដល់​៧​នាក់ បាន​លង់ទឹក​បឹង​ស្លាប់ទាំងអស់ ស្ថិត​ក្នុង​ភូមិ​​៣ ជាប់​សណ្ឋាគារ​៧​​ជាន់ កាលពី​វេលា​ម៉ោង​០៧ និង​៤៧​នាទី​ព្រឹ​ក​នេះ ។

សេចក្តីរាយការណ៍បន្ត​​ថា ក្មេង​ស្រី​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ ១-​ឈ្មោះ​សិត ស្រី​ម៉ៅ អាយុ​៦​ឆ្នាំ​, ២-​ឈ្មោះ​ពោល គា អាយុ​១០​ឆ្នាំ​, ៣-​ឈ្មោះ​ហួរ ស្រី​គឹ​ម អាយុ​៧​ឆ្នាំ​, ៤-​ឈ្មោះ​ច្រាំង ស៊ី​អ៊ី អាយុ​១៣​ឆ្នាំ​, ៥-​ឈ្មោះ​ជា សុខ​នឿ​ន អាយុ​៧​ឆ្នាំ​, ៦-​ឈ្មោះ​ម៉េ​ង ស្រី​នុ​ច អាយុ​៦​ឆ្នាំ និង​៧-​ឈ្មោះ​ហ៊ឹ ស្រី​ម៊ីប អាយុ​៧​ឆ្នាំ ។

ទោះបីជា​យ៉ាងណា ករណី​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នោះ​ទេ ខណៈ​សមត្ថកិច្ច​តែ​ធ្វើការ​ស្រាវជ្រាវ ៕

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ព្រមទាំង​ដកហូតវត្ថុតាង​​រួមមាន ម្សៅ​ក្រាម ជា​សារធាតុ​ញៀន​ចំនួន៨៩កញ្ចប់..(ចុចអានបន្ត)

ភ្នំពេញ ៖ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀនដ៍ធំមួយកន្លែង​ក្នុង​បុរី​ពិភពថ្មី ប្រត្តិបត្តការបង្ក្រាបនេះ ធើ្វឡើងកាលពី​ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឃិន ម៉ាប់ អាយុ​ជាង៣០ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ខេត្តពោធិសាត់ ។

ដោយឡែក វត្ថុតាង​ដកហូត​នោះ​រួមមាន ម្សៅ​ក្រាម ជា​សារធាតុ​ញៀន​ចំនួន៨៩កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​ល្ម​ចំនួន៦៩កញ្ចប់ និង​កញ្ចប់​ធំ ដែល​ច្រក​ក្នុង​កញ្ចប់​តែ​ចំនួន២០កញ្ចប់ រួម​និង​គ្រឿងផ្សំ​ព្រមទាំង​ឧបករណ៍ សម្រាប់​ផលិត​គ្រឿងញៀន​ជាច្រើន​ទៀត។

កម្លាំង​នគរបាល​នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​ទីតាំង​ដឹកជញ្ជូន និង​ផលិត​កែច្នៃ​គ្រឿងញៀន​មួយកន្លែង ដោយ​ក្នុង​ប្រតិបត្តិការ​នោះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម ដែល​សង្ស័យថា ជា​សារធាតុ​ញៀន​ជា​គ្រឿងផ្សំ​ជាច្រើន និង​ឧបករណ៍ សម្រាប់​ផលិត​គ្រឿងញៀន​ផងដែរ ។

មុន​ឈានដល់​ការបង្ក្រាប​នេះ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បានធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យូរ​មកហើយ​រហូត​កំណត់​បាន​ទីតាំង ដែល​សង្ស័យ​មានការ​ដឹកជញ្ជូន​និង​ផលិត​កែច្នៃ​គ្រឿងញៀន​មួយ​នេះ​ច្បាស់លាស់ ។ ក្រោម​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​តែម្ដង ៕

អ្នកស្រែចម្ការដ៏សិចស៊ី កញ្ញា សួង សុខារ៉ានីត ចោមពុងសារុងសាច់ទ្រូងសខ្ចី អ្នកគាំទ្រក្តៅខ្លួនគ្រប់គ្នា!

(ភ្នំពេញ) ជារឿយៗនៅលើបណ្ដាញសង្គមរបស់តារាសម្តែងស្រី សួង សុខារ៉ានីត ដែលជាតារាស៊ិចស៊ីតែងតែបង្ហោះរូបបង្ហាញសម្រស់ដើមទ្រូង និងសាច់ខ្ចីរបស់នាងជានិច្ច។ បើគន់មើលលើរូបភាពរបស់តារាសម្តែងកាចឆ្នាស់ សួង សុខារ៉ានីត គឺបង្ហាញរូបភាពត្រពាំងបឹងឈូករបស់អ្នកស្រែចម្ការ។ ប៉ុន្តែស្ទីលចោមពុងសារ៉ុងរបស់នាងពិតជាសម្ញែងគល់ទ្រូងធំស្បឹងរបស់នាងសាហាវតែម្តង ក្រោយមួយរយៈធំ សុខារ៉ានីត ស្ងាត់យូរមកហើយរឿងលេងស្ទីលសិចស៊ីថតរូបបង្ហាញជាសាធារណៈបែបនេះ។

តារាសម្តែងស្រីដែលមហាជនស្គាល់នាង ហើយ​ឃើញចេញមុខតួសម្តែងឆ្នាស់ឆ្នើម ឬតួស្រីអ្នកមាន រាល់ដងលើកញ្ចក់ទូរទស្សន៍នានានោះ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងសភាពចុះលេងស្រះផ្កាឈូក ដោយចោមពុងបញ្ចេញសាច់ដើមទ្រូងយ៉ាងសខ្ចី ក្នុងសភាពសប្បាយចិត្ត បង្កឱ្យអ្នកគាំទ្រ ជាពិសេសបុរសៗពេញចិត្តយ៉ាងខ្លាំងនាំគ្នាចុច Like និង Share ចំពោះ កញ្ញា សួង សាខារ៉ានីត។

រូបភាពរបស់នាងបង្ហាញទាំងដុលស្ទើររបូតចេញបង្ហាញសាច់ធម្មជាតិ នោះពិតជាធ្វើឲ្យ​ប្រុសៗទាំងឡាយសប្បាយមើលជញ្ជក់មាត់ណាស់ហើយ ខ្លះស្រួលមិនស្រួលអាចបាត់បង់អារម្មណ៍ស្មុគស្មាញផងក៏ថាបាន ក្រោយតារាសម្តែងស្រីរូបនេះចិត្តល្អកាដូជូន។

កញ្ញា សួង សាខារ៉ានីត ហៅ “ភីងភីងរូស” ត្រូវបានមហាជនស្គាល់នាងនិងល្បី ដោយសារនាងពូកែដើរឆ្នាស់ឆ្នើម តួកាច និងកាន់តែចាំច្បាស់សម្រាប់រូបនោះគឺ នៅពេលដើរតួជាម្តាយ ឬ តួជាជំទាវ។ តារាសម្តែងសិចស៊ីរូបនេះនៅតែទទួលការគាំទ្រ និង ការសរសើរចំពោះរូបសម្រស់របស់នាង ខណៈនាងនៅតែឈរជាតារាស្រីមានសម្រស់ឆើតឆាយជាមួយការបញ្ចេញភាពសិចស៊ី៕

 

សូមទស្សនាវិដេអូ សត្វពស់ថ្លាន់យក្ស ប្រយុទ្ធជាសត្វក្រពើ ចង់ដឹងអត់ថាមួយណាឈ្នះនោះ…

តោះយើងមកមើល សង្គ្រាមរវាងសត្វពស់ថ្លាន់យក្សដ៍ធំ ប៉ះជាមួយក្រពើដែលជាសត្វកាចសាហាវស៊ីសាច់ស្រស់ជាអាហារនោះ តើមួយណាឈ្នះមួយណាចាញ់ ចាំទស្សនាទាំងអស់គ្នា ។

បើយើងមើលក្នុងវិដេអូយើងឃើញថា សត្វពស់ថ្លាន់យក្សនោះ កំពុងតែព្យាយាមរឹតសត្វក្រពើដើម្បីឲ្យសត្វក្រពើនោះរួមតូចនឹងអាចលេបសត្វក្រពើនោះធ្វើជាចំណីរបស់វា ។

រីឯសត្វក្រពើវិញក៍មិនព្រមចុះចាញ់ដែរ ដោយខ្លួនខំរើបំរាស់ដើម្បីកុំឲ្យសត្វបស់នោះរឹតខ្លួនវាបាន ដោយខំខាំសត្វពស់នោះផង រើបំរាស់ផង ។

ដូច្នេះកុំឲ្យខាតពេលយូ សូមទៅទស្សនាវិដេអូទាំងអស់គ្នា កំភ្លេចស៊ែរវិដេអូឲ្យអ្នកជាទីស្រលាញ់បានទស្សនាផងបាទ ៕

ដោយ៖ សុវណ្ណ ដេត

រន្ធត់ណាស់!! បុរសម្នាក់ ស្លាប់បាត់ជីវិតនៅនឹងកន្លែង ដោយសារឡានដឹកដីមួយគ្រឿនបាន…(ចុចអានបន្ត)

ភ្នំពេញ៖ករណីគ្រោះថ្នាក់បណ្តាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែង ដោយរថយន្ដ​ដឹកដី​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ម្ចាស់ម៉ូតូស្លាប់​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​បើ​កគេច​ខ្លួន​បាត់​ស្រមោល​ ដែលហេតុ​ការណ៍​នេះកើតឡើងនៅវេលាម៉ោងម៉ោង៨:១០នានី ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចគីឡូលេខ១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ស្ថិត​ក្នុង​សង្កាត់​ពង​ទឹក ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​រថយន្ត​ដឹក​ដី​​​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​មិន​បាន​ឈប់នៅ​កន្លែង​កើត​ហេតុ​ទេ​បាន​បន្ថែម​ល្បឿន​រត់​បាត់​ស្រមោល​តែ​ម្ដង​។

ជនរងគ្រោះ​ឈ្មោះ​ ខាយ​ កំសេង​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ភូមិ​ស្រ​ឡុងទី១​ ឃុំ​អង្គ​រទ្រេត​ ស្រុក​ព្រៃ​វែង​ខេត្ត​ព្រៃវែង​ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក ហុងដាឌ្រីមសង២០១៣ពណ៌ខ្មៅ​​ស្លាកលេខ​ភ្នំពេញ​1CN-0970​ ។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយពេលក្រោយ ៕

គ្រោះ​ធម្មជាតិទឹកជំនន់នៅ​ជប៉ុន​បាន​ឆក់យកជីវិតមនុស្សកើនឡើងដល់ ២៧នាក់និង ៥០​នាក់កំពុង​បាត់​ខ្លួន​

TOKYO ៖ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ធ្លាក់​កាន់​តែ​រីករាល​ដាល​ខ្លាំង​នៅ​តាម​តំបន់​នៃ​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​។ ដែល​បាន​បណ្ដាល​អោយ​មនុស្ស​ ២៧​ នាក់​បាន​ស្លាប់​និង​ជាង​ ៥០​ នាក់​បាន​បាត់​ខ្លួន​ក្នុង​ការ​រអិល​បាក់​ដី​និង​ទឹក​ជំនន់​បាន​បំផ្លាញ​ផ្ទះ​សម្បែង​និង​បាន​បំផ្លាញ​រថយន្ត​ជា​ច្រើន។

សមាជិក​ប្រ​មាណ​ ៤៨០០០​ នាក់​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ ប៉ូលីស​ និង​ អ្នក​ពន្លត់​អគ្គីភ័យ​ត្រូវ​បាន​បញ្ចូន​ទៅ​កន្លែង​រង​គ្រោះ​ដើម្បី​ស្វែង​រក​អ្នក​ដែល​ជាប់​នៅ​ទី​ទួល​សុវត្ថិ​ភាព​ អ្នក​រង​របួស​ឫ​ស្លាប់។​ អាជ្ញាធរ​បាន​និយាយ​ថា​មនុស្ស​ ១០​ នាក់​ត្រូវ​បាន​គេអះអាង​ថា​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hiroshima ហើយ​មនុស្ស​ដែល​ក្រៅ​ពី​នោះ​ត្រូវ​បាន​ស្លាប់​នៅ​ Osaka, Shiga, Hyogo, Okayama, និង​ខេត្ត​ Ehime។​

លោក​ Yoshihide Suga បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​បង្កើត​អង្គភាព​ទំនាក់​ទំនង​មួយ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​វិបត្តិ​នៃ​ការិយា​ល័យ​របស់​នាយក​រដ្ឋ​មន្រ្តី​ដើម្បី​ប្រមូល​ព័ត៍មាន។​ លោក​បាន​បន្ថែម​ថា​សំណើ​ជួយ​សង្រ្គោះ​ជាង​ ១០០ ត្រូវ​បាន​ទទួល​រហូត​មក​ដល់​ពេល​នេះ។​ ចាប់​តាំង​ពី​ព្យុះ​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ ទី​ភ្នាក់ងារឧតុនិយម​ជប៉ុន​​បាន​ព្យាការណ៍​ពី​ចំនួន​ទឺក​ភ្លៀង​រហូត​ដល់​ថ្ងៃ​អាទិត្យ​ដោយ​ព្រមាន​អំពី​ទឹក​ជំនន់​ ការ​បាក់​ដី​ និង​រន្ទះ​បាញ់។​

ប្រែសម្រួល​ ៖ RathDy