ស្ងាត់ៗ​ Barcelona ទិញ​បាន​ខ្សែ​បម្រើ​ប្រេស៊ីល​​វ័យ​ក្មេង​មួយ​រូប​ក្នុង​​តម្លៃ​ ៣១ លាន​អឺរ៉ូ​

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ Arthur ពី​ក្រុម​នៃ​លីក​កំពូល​របស់​ប្រេស៊ីល​ Gremio ជាមួយ​នឹង​កុងត្រា​ដែល​​មាន​តម្លៃ​ ៣១ លាន​​អឺរ៉ូ​​ និង​​​បូក​ប្រាក់​បន្ថែម​ផ្សេងៗ​​​​ ៩ លាន​អឺរ៉ូ​​ទៀត​។ កីឡាករ​វ័យ​ ២១ ឆ្នាំ​ Arthur បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៦ ឆ្នាំ​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​​​ បន្ទាប់​ពី​​ក្លិប​ទាំង​សង​ខាង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​តាំង​​ពី​ខែ​មីនា​មក​ម្ល៉េះ​ទាក់ទង​ជាមួយ​ការ​ផ្ទេរ​​កីឡាករ​រូប​​នេះ​​។

ការ​​ប្រកាស​ឲ្យ​ដឹង​​អំពី​ដំណឹង​នៃ​ការ​ចុះ​ហត្ថលេខា​​លើ​​​​ Arthur គឺ​​កើត​ឡើង​ក្រោយ​តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ​ដែល​ Barcelona បាន​បញ្ចូល​​ខ្សែ​បម្រើ​ Paulinho ទៅ​ឲ្យ​ក្លិប​ចិន​​ Guangzhou Evergrande ខ្ចី​ជើង​ បន្ទាប់​ពី​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ផ្លាស់​មក​​លេង​នៅ​កីឡដ្ឋាន​​ Camp Nou បាន​មួយ​រដូវកាល​។ Arthur បាន​ចូល​រួម​ជាមួយ​ក្រុម​ Gremio កាល​ពី​ឆ្នាំ​ ២០១០ និង​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គាត់​ឲ្យ​ក្លិប​នោះ​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ដែល​កាល​នោះ​គឺ​គាត់​​មាន​​អាយុ​ ១៨ ឆ្នាំ​។ ហើយ​ពី​មុន​មក​គាត់​ធ្លាប់​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែរ​​ ប៉ុន្តែ​មិន​ធ្លាប់​បាន​ចូល​លេង​ទេ​។

ប្រែ​សម្រួល ៖ ភក្ដី

ពេលបងប្អូនបានអានអត្ថបទនេះហើយ ប្រកដជាអស់ចង្វល់អំពីរូបថតនេះជាក់ជាពុំខាន..(ចុចអានបន្ត)

ភ្នំពេញ៖ រូបថត ២សន្លឹកបានផុសឡើងលើគណនីហ្វេសប៊ុករបស់លោក គង់ វិជ្ជា ត្រឹមបានប៉ុន្មានថ្ងៃប៉ុណ្ណោះ​ធ្វើពលរដ្ឋខ្មែរមានការងឿងឆ្ងល់ពីរូបថតពិត និងរូបចម្លាក់ ស្ត្រីបីកូន ថា «ជារូបសម័យសម័យណា? អីក៏កម្សត់ និងមានអត្ថន័យម្ល៉េះ?» ឆ្លើយតបមន្ទិលនោះ ប្រភពដែលបង្ហោះរូបនោះបានឲ្យដឹងថា «ទើបតែរកឃើញរូបពិតនិងរូបចម្លាក់,គាត់បីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម»។

ដំណើរឆ្លងកាត់ទឹកដីខ្មែរទៅថៃទាំងមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ រំលេចពីក្តីបារម្ភរបស់ស្ត្រីជាម្តាយថា «កូនអើយ! យើងត្រូវធ្វើដំណើរទៅមុខក្រែងបានរស់» ដែលទិដ្ឋភាពគួរឲ្យអាសូរនោះត្រូវបានវិចិត្រករខ្មែរដែលធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល យ៉ារី លីវ៉ាន់ ត្រូវបានគេស្គាល់ថា «ជាអ្នកឆ្លាក់រូបនេះ»។ ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Sou Sdey» បានឲ្យដឹងបន្ថែមពីចម្លាក់ស្ត្រីបីកូនថា  «រូបចម្លាក់នេះស្ថិតនៅសាលាក្រុងឡូវេល នៅទីក្រុងឡូវេល រដ្នម៉ាសាឈូសេត វិចិត្រករខ្មែរយើងលោកគ្រូ.Yary Livan»។

ខ្លោចចិត្ត!! ក្មេងប្រុសម្នាក់អាយុ ២ឆ្នាំ​យក​ដែកគោល​ដោត​រន្ធ​ព្រី​ភ្លើងបណ្តាលអោយ​ឆក់​ស្លាប់ ភ្លាមៗ..(ចុចអានបន្ត)

ខេត្តពោធិ៍សាត់៖  ក្មេងៗ ពួកគាត់រពិសណាស់ ប៉ា ម៉ាក់ គួរតែប្រយត្ន័ ! កុមារា​អាយុ ២ឆ្នាំ​យក​ដែកគោល​ដោត​រន្ធ​ព្រី​ភ្លើងបណ្តាលអោយ​ឆក់​ស្លាប់ ភ្លាមៗនៅស្រុក​បាកាន ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​ពិត​ត្រង់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។

កុមារា​រងគ្រោះ(ស្លាប់)នោះមាន​ឈ្មោះ បូ សាន អាយុ ២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​បន្ទុកគ្រួសា​រ​ឪពុកម្ដាយ ស្ថិត​ក្នុងភូមិ..ឃុំ​កើតហេតុ​ខាងលើ។
មូលហេតុ៖ ការដែល​កុមារា​ត្រូវបាន​ចរន្ត​អគ្គីសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​នេះ ដោយ​សារកុមារា​យក​ដែក​ទៅ​ដោត​ចូលក្នុង​រន្ធ​ព្រី​ភ្លើង ខណៈ​ឪពុកម្ដាយ​របស់គេ​ភ្លេច​ភ្នែក​ត្រឹម​តែមួយ​ប៉ប៉េច​ភ្នែក​តែប៉ុណ្ណោះ អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​មូលដ្ឋាន​បាន​សហការគ្នា ចុះ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ហេតុការណ៍​នេះ​ផងដែរ ហើយ​បានធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ ដើម្បី​ទទួលយក​សាកសព​កុមារា​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តា​ប្រពៃណី៕

ក្រោយជាប់នៅក្នុងរូងភ្នំនោះ គ្រូបង្វឹកវ័យក្មេងបានសរសេរសំបុត្រទៅឱ្យម្តាយមីងនិងជីដូនរបស់គាត់ថា…(ចុចអានបន្ត)

ថៃ៖ ជាការពិតណាស់ក្រោយខ្លួន និងកូនសិស្ស១២ ត្រូវបានជាប់ក្នុងរូងភ្នំថាំហ្លួងមកលោកគ្រូបង្វឹកវ័យក្មេងអាយុ​២៥​ឆ្នាំ ឈ្មោះ Akkapol Chanthawong តែងតែបន្ទោសខ្លួនឯងថាខ្លួនជាអ្នកខុសដែលនាំក្មេងៗទៅជាប់ក្នុង​រូង​ភ្នំ។តែយ៉ាងណាមិញឲពុកម្ដាយរបស់ក្មេងក៏មិនបានស្ដីបន្ទោសលោកគ្រូអ្វីនោះដែរ ជាពិសេសនោះពួកគាត់ថែមទាំងអគុណលោកដែលបានមើលថែកូនៗរបស់ពួកគេបានយ៉ាងល្អ។

ដោយឡែកយើងងាកទៅស្ដាប់ប្រវត្តិដ៏ជូរចត់របស់គ្រូបង្វឹករូបនេះវិញម្ដែងដែលមានការរៀបរាប់ពីលោកស្រី Amporn Sriwichai ដែលជាអ្នកមីងរបស់ បានរៀបរាប់ឲ្យដឹងថា«ក្មួយជាមនុស្សល្អ ហើយមិនចង់ឲ្យគេគ្រប់គ្នា យល់ថាក្មេងប្រុសទាំងនោះត្រូវជាប់ក្នុងរូងភ្នំ ចាត់ទុកលោកគ្រូជាមនុស្សអាក្រក់នោះឡើយ»។អ្នកមីងរូបនោះក៏រៀបរាប់បន្តទៀតថា«លោកគ្រូជាក្មេងកំព្រាតាំងពីអាយុ 10 ឆ្នាំម​ក​ម៉្លេះ ហើយគាត់បានជួបប្រទះ “ការលំបាកជាច្រើនក្នុងជីវិតខ្លាំងណាស់”»។ ខណៈពេលដែលជាប់នៅក្នុងរូងភ្នំនោះ គ្រូបង្វឹកវ័យក្មេងបានសរសេរសំបុត្រទៅឱ្យម្តាយមីងនិងជីដូនរបស់គាត់ដែលបានចិញ្ចឹមគាត់ ព្រោះលោកគ្រូម្នាក់នេះមិនចង់បានអ្វីក្រៅពីការផ្តល់ទានហើយចេះជួយអ្នកដទៃឡើយ។

រន្ធត់!! បុរសម្នាក់ដើរទៅអង្គុយលើខ្នងក្រពើ ស្រាប់តែរំពេចនោះក៍ជួបរឿងបែបនេះ…

បងប្អូនប្រកដជាបានដឹងហើយថា ក្រពើជាសត្វកាចសាហាវ វា​ស៊ីសាច់ស្រស់ជាអាហារ តែបើយើងមកមើលវិដេអូមួយនេះវិញយើងឃើញថា បុរសម្នាក់ដែលជាអ្នកឲ្យចំណីសត្វក្រពើគាត់បានដើរទៅជិតក្រពើហាក់បីដូចជាមិនខ្លាចញញើតបន្តិចសោះឡើយ ។

បន្តិចក្រោយមក គាត់ក៍បានទៅអង្គុយនៅលើខ្នងសត្វក្រពើដ៍ធំមួយក្បាល ហើយថែមទាំងបានលើកដៃដើម្បីឲ្យអ្នកកំពង់តែមើលគាត់ថតរូបគាត់ថែមទៀតផង តែអ្វីដែលមិនគួឲ្យជឿនោះស្រាប់តែមានសត្វក្រពើមួយក្បាលទៀបានវាមករកគាត់ រំពេចនោះគាត់ក៍បានយកជើងធាត់សត្វក្រពើនោះ ហើយសត្វក្រពើនោះក៍បានខាំជើងគាត់តែម្តង ។

តែសំណាងល្អក្រពើនោះបានលែងគាត់វិញ ហើយគាត់ភ័យក៍រត់ស្រវ៉េស្រវ៉ាឡើងមកលើដើម្បីគេចឲ្យផុតពីសត្វដ៍កាចសាហាវនោះ តោះកុំរងចាំយូសូមទៅទស្សនាវិដេអូទាំងអស់គ្នា ៕

ដោយ៖ សុវណ្ណ ដេត

Paris មាន​​មហិច្ឆតា​​ចង់​ទិញ​ Coutinho ដោយ​​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ថ្លៃ​ជាង​កាល​ដែល​ពួក​គេ​ទិញ​​ Neymar

ក្លិប​​អ្នក​មាន​របស់​បារាំង​ Paris Saint Germain បាន​ធ្វើ​ការ​​ដាក់​ដេញ​ថ្លៃ​ចំនួន​ ២៧០ លាន​អឺរ៉ូ​​ដើម្បី​​​តាម​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ Philippe Coutinho ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។ នេះ​បើ​យោងតាម​ប្រភព​ដែល​បាន​​​​ចុះ​ផ្សាយ​​ពី​​កាសែត​អេស្ប៉ាញ​ Mundo Deportivo ។ តម្លៃ​ខ្លួន​ផ្ទេរ​ជាប់​កុងត្រា​របស់​ Coutinho នា​ពេល​នេះ​គឺ​​ ៤០០ លាន​អឺរ៉ូ​ឯណោះ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ PSG បាន​បញ្ចូន​សំណើ​​មួយ​រួច​ជា​​ស្រេច​ទៅ​កាន់​ភ្នាក់ងារ​របស់​កីឡាករ​​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​​ដោយ​រំពឹង​ថា​សំណើ​នោះ​​នឹង​ត្រូវ​បាន​បញ្ចូន​បន្ត​ទៅ​កាន់​ Barcelona ។

​Coutinho គឺ​​ជា​មិត្ត​ភក្ដិ​ជិត​ស្និត​បំផុត​មួយ​រូប​របស់​​​​ Neymar ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ដែល​ត្រូវ​​​បាន​ក្រុម​ PSG ​​​ចុះ​ហត្ថលេខា​ទិញ​ពី Barcelona ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​អឺរ៉ូ​កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​។ ហើយ​​ PSG ទំនង​ជា​ចង់​យក​​ Coutinho មក​លេង​ជាមួយ​ Neymar ក្នុង​គោល​បំណង​តែ​មួយ​គត់​គឺ​​ចង​​ចិត្ត​​​​ Neymar កុំ​ឲ្យ​​​ចង់​ចាក​ចេញ​ពី​ក្រុម​របស់​ពួក​គេ​​ ចំពេល​ដែល​​ពាក្យ​ចរចាម​អារ៉ាម​បាន​ផ្សា​ភ្ជាប់​តារា​សំខាន់​​នៃ​ក្រុម​ជម្រើស​ប្រេស៊ីល​​​រូប​នេះ​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ។

ប្រែ​សម្រួល​ ៖ ភក្ដី

ខ្សែ​បម្រើ​​អង់គ្លេស​ Jack Wilshere បាន​ទៅ​​ចុះ​ចូល​ជាមួយ​ក្រុម​ញញួរ​យក្ស​ West Ham បន្ទាប់​ពី​ផុត​កុងត្រា​នៅ​ Arsenal

ក្រុម​ញញួរ​យក្ស​ West Ham United បាន​ប្រកាស​​​​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ចុះ​ហត្ថលេខា​​លើ​ខ្សែ​បម្រើ​​ចំណូល​ថ្មី​មួយ​រូប​គឺ​កីឡាករ​ Jack Wilshere ខណៈ​ដែល​ការ​ផ្ទេរ​​​នេះ​ពុំ​មាន​ចំណាយ​ប្រាក់​សូម្បី​​តែ​មួយ​កាក់​មួយ​សេន​។ Wilshere បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៣ ឆ្នាំ​ក្នុង​ការ​ចុះ​ចូលជាមួយ​ West Ham ដែល​ជា​ក្លិប​គាត់​​បាន​គាំទ្រ​​​តាំង​ពី​នៅ​ជា​កុមារភាព​​ ក្រោយ​ពី​កុងត្រា​របស់​គាត់​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​ឈាន​ដល់​ថ្ងៃ​ផុត​កំណត់​។

“វា​ពិត​ជា​ពិសេស​អស្ចារ្យ​ណាស់​។” កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​ ២៦ ឆ្នាំ​​រូប​នេះ​បាន​ថ្លែង​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ West Ham ។ “មនុស្ស​​ជា​ច្រើន​នឹង​បាន​ឃើញ​ខ្ញុំ​ពាក់​អាវ​​ West Ham ហើយ​កាល​ពី​កុមារភាព​​ ​ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​ជា​ច្រើន​ជាមួយ​ក្លិប​មួយ​នេះ​។ គ្រួសារ​របស់​ខ្ញុំ​ និង​​មិត្ត​ភក្ដិ​មួយ​ចំនួន​របស់​ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​ West Ham ផង​ដែរ​ ដូច្នេះ​ពួក​គេ​រាល់​គ្នា​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ខាន​ដែល​ដឹង​ថា​​ខ្ញុំ​ផ្ទេរ​មក​លេង​ឲ្យ​ West Ham ។”

https://platform.twitter.com/widgets.js

ប្រែ​សម្រួល​ ៖ ភក្ដី

អតីត​អ្នក​ចាត់ការ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ Barcelona និង​ AS Roma លោក​ Luis Enrique ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​។ បុរស​​វ័យ​ ៤៨ ឆ្នាំ​ដែល​ធ្លាប់​ជា​កីឡាករ​ខ្សែបម្រើ​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​​​មក​កាន់​តំណែង​អ្នក​ចាត់ការ​នេះ​ជំនួស​គ្រូបង្វឹក​ លោក​ Fernando Hierro ដែល​បាន​ចុះ​ចេញ​ពី​តំណែង​​ក្នុង​នាម​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​អាទិត្យ​។

គួរ​រំលឹក​ផង​ដែរ​ថា​លោក​ Hierro ដែល​នឹង​​មិន​វិល​​ត្រលប់​​ទៅ​កាន់​​តំណែង​​​​ចាស់​ជា​នាយក​​ផ្នែក​កីឡា​វិញ​​រូប​នេះ​​ត្រូវ​បាន​តែង​តាំង​បណ្ដោះ​អាសន្ន​ជា​គ្រូ​បង្វឹក​របស់​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​ បន្ទាប់​ពី​លោក​ Julen Lopetegui ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​មុន​មួយ​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ ក្រោយ​គេ​ដឹង​ថា​គាត់​លួច​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ។

ងាក​ទៅ​លោក​ Enrique វិញ​បាន​ទំនេរ​ពី​ការងារ​ជា​អ្នក​ចាត់ការ​ចាប់​តាំង​ពី​គាត់​បាន​លា​លែង​ពី​​តំណែង​ជា​អ្នក​​ចាត់​ការ​របស់​ក្រុម​ Barcelona កាល​ពី​មិថុនា​ឆ្នាំ​ទៅ​​ ប៉ុន្តែ​ពេល​នេះ​គាត់​​បាន​វិល​ត្រលប់​ចូល​កន្លែង​ការងារ​របស់​គាត់​​វិញ​ ​​​​​បើ​ទោះ​បី​​​ជា​អេស្ប៉ាញ​បាន​ធ្លាក់​ចេញ​ពី​ World Cup ត្រឹម​វគ្គ​ ១៦ ក្រុម​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​រុស្ស៊ី​។

លោក Luis Enrique
លោក Fernando​ Hierro
លោក Julen Lopetegui

ប្រែ​សម្រួល​ ៖ ភក្ដី

Song Hye Kyo និង Park Bo Gum នឹង​រួម​គ្នា​សម្ដែង​រឿង​ភាគ​ថ្មី​មាន​ចំណង​ជើង​ថា “Boyfriend”

ថ្មីៗ​នេះ​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo និង​តារា​សម្ដែង​វ័យ​ក្មេង​លោក Park Bo Gum បាន​ព្រម​ព្រៀង​និង​ចុះ​កិច្ចសន្យា​សម្ដែង​រឿង​ភាគ​ថ្មី​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា “Boyfriend”។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ទាក់​ទង​អោយ​សម្ដែង​ខ្សែ​ភាពយន្ត​នេះ ហើយ​ឥឡូវ​ពួក​គេ​ត្រូវ​បាន​អោយ​សម្ដែង​ជាតួឯក។ Song Hye Kyo នឹង​ត្រូវ​ដើរ​តួជាស្រីម្នាក់​ឈ្មោះ Cha Soo Hyun ដែល​ធ្លាប់​ជា​កូន​ប្រសារ​របស់​គ្រួសារ​ស្ដុកស្ដម្ភ​មួយ។ ចំណែក​ឯ Park Bo gum នឹង​ត្រូវ​ដើរ​តួជា​បុរស​សាមញ្ញ​មម្នាក់​ឈ្មោះ​ថា Kim Jin Hyuk ដែល​ជា​មនុស្ស​ស្ងៀមស្ងាត់ ប៉ុន្តែ​ស្វាហាប់ និង​ពូកែ​ដោះ​ស្រាយ​គ្រប់​បញ្ហា។ “Boyfriend” គឺជា​រឿង​ភាគ​បែប​មនោសញ្ចេតនា ដែល​រៀបរាប់​ពីរឿងរ៉ាវ​របស់​នារី​ម្នាក់​ដែល​នាង​ហាក់​ដូចជា​មាន​អ្វីៗគ្រប់​យ៉ាង តែមក​មាន​ទំនាក់​​ទំនង​ស្នេហាជា​បុរស​ធម្ម​តាម្នាក់​ដែល​មិន​មាន​អ្វី​ទាំង​អស់។ រឿង​នេះ​ផង​ដែរ​ត្រូវ​បាន​សរសេរ​ដោយ​លោក Yoo Young Ah ដែល​ជា​អ្នក​និពន្ធ​រឿង “My Annoying Brother” និង “No Threat”។ ខ្សែ​ភាពយន្ត​នេះ​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ប៉ុស្ដន៍ TVN ដែល​នឹង​មាន​គម្រោង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ៕

ចំនួនអ្នកស្លាប់កើនឡើង ជិត១០០នាក់ ដោយសារគ្រោះទឹកជំនន់ នៅជប៉ុន

តាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨ថា មនុស្ស ជាច្រើន នាក់បានបាត់បង់ជីវិត និង២លាននាក់បានភៀស ខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីភ្លៀងបាន ធ្លាក់ចុះពាសពេញតំបន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបានបង្កឲ្យមានគ្រោះទឹក ជំនន់ដ៏អាក្រក់បំផុត និងបង្កឲ្យស្លាប់មនុស្ស ដោយសារតែមានហេតុការណ៍បាក់ដី ។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន៨៥នាក់បានស្លាប់ និង៦នាក់ទៀត ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ ហើយយ៉់ាងហោចណាស់ មនុស្ស៥៨នាក់បានបាត់ខ្លួន ។ សារព័ត៌មានជប៉ុន NHK បានផ្សាយដូច្នេះ ។

លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃអាទិត្យថា “ភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងកំណត់ ត្រានៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសជប៉ុន ដែលបានបង្កឲ្យទឹក ទន្លេបានកើនឡើងប្រៀបច្រាំង និងបង្កឲ្យកើតមានគ្រោះទឹកជំនន់ និងនៅតំបន់ខ្លួះមាន បាក់ដីកើតឡើង” ៕

ដោយ៖ សុខ ជា