ដំណឹង​ល្អ : សមាជិក ​BTOB ​ទាំង​អស់​យល់​ព្រម​បន្ត​កិច្ចសន្យា​ជា​មួយ​ផលិត​កម្មCube Entertainment

កាលពី​ពេល​ថ្មីៗ​នេះ សារពត័​មាន​ក្នុង​ប្រទេស​កូរ៉េ​បាន​ផ្សាយ​ថា ក្រុម​តារា​ចម្រៀង​បុរស BTOB បាន​យល់​ព្រម​បន្ត​កិច្ចសន្យា​របស់​ពួក​គេជា​មួយ​ផលិត​កម្ម Cube Entertainment ។ គួរ​បញ្ជាក់​ផង​ដែរ​ថា BTOB គឺជា​ក្រុម​ចម្រៀង​បុរស​មាន​សមាជិក​៧​នាក់ ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១២ ហើយ​បាន​ទទួល​ភាពជោគ​ជ័យ​ក្នុង​វិស័យ K-Pop រយៈ​ពេល ៦ ឆ្នាំ​ហើយ។ យោង​តាម​របាយការណ៍​របស់​ផលិត​កម្ម Cube Entertainment​ ​បាន​បញ្ជាក់​ថា សមាជិក​ទាំង​អស់​របស់​ក្រុម BTOB បាន​យល់​ព្រម​បន្ត​កិច្ចសន្យា នឹង​នៅ​ជា​មួយ​គ្នា​ហើយ​នេះគឺ​ជាការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​រក្សា​ពាក្យ​សន្យា​ដែល​ពួក​គេ​បាន​សន្យាជា​មួយ​អ្នក​គាំទ្រ​របស់​ពួក​គេ (ថា​ពួក​គេ​នឹង​នៅ​ជា​មួយ​គ្នា​ជារៀង​រហូត) ដែល​នេះ​ជាការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​គេ។ “​សមាជិក BTOB ទាំង​អស់​បាន​យល់​ព្រម​ស្នាក់​នៅ​ជា​មួយ​គ្នា​ជារៀង​រហូត ហើយ​ហេតុ​ផល​ធំ​បំផុត​គឺ​ត្រូវ​រក្សា​ការសន្យា​ដែល​ពួក​គេ​បាន​សន្យាជា​មួយ​អ្នក​គាំទ្រ​” ផលិត​កម្ម Cube Entertainment​បន្ថែម។ សូម​ចូល​រួម​អបអរសាទរ​ដល់​អ្នក​គាំទ្រ BTOB ទាំង​អស់ សំរាប់​ដំណឹង​ល្អ​មួយ​នេះ៕

Riyad Mahrez ផ្លាស់​ទៅ​ Man City ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ក្លិប​

ក្រុម​មេឃ​ខៀវ​ Manchester City បាន​បំបែក​កំណត់ត្រា​ក្លិប​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ស្លាប​ Riyad Mahrez ពី​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ជាមួយ​នឹង​តម្លៃ​ខ្លួន​ផ្ទេរ​ ៦០​ លាន​ផោន​ ខណៈ​ដែល​កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​ជាមួយ​កីឡដ្ឋាន​ Etihad របស់​ Man City ។

Man City បាន​បដិសេធ​ការ​ផ្ទេរ​យក​ Mahrez កាល​ពី​ខែ​មករា​ដោយសារ​ការ​ចរចារ​គ្នា​មិន​ត្រូវ​រឿង​តម្លៃ​ខ្លួន​​ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ Leicester ទាមទារ​ខ្ពស់​ពេក​គឺ​ដល់​ទៅ​ ៩៥ លាន​​ផោន​សម្រាប់​តម្លៃ​ខ្លួន​របស់​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​។ តែ​ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​ Mahrez និង​ Man City បាន​ជួប​គ្នា​ដូច​បំណង​ហើយ​ ខណៈ​ដែល​គាត់​​បាន​និយាយ​ថា​ប្រព័ន្ធ​​​លេង​របស់​​ Man City គឺ​ល្អ​បំផុត​សម្រាប់​គាត់​។ “ការ​មើល​ពួក​គេ​លេង​គឺ​ជា​ក្ដី​សុខ​មួយ​។” Mahrez និយាយ​។ “ហើយ​ការ​បង្ហាញ​ទម្រង់​លេង​របស់​ពួក​គេ​កាល​ពី​រដូវកាល​មុន​គឺ​ពិត​ជា​​គួរ​ឲ្យ​សរសើរ​​​ខ្លាំង​ណាស់​។ ខ្ញុំ​គិត​ថា​យើង​អាច​ជោគជ័យ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ហើយ​ខ្ញុំ​ជឿ​​ថា​ទម្រង់​លេង​របស់​​ខ្ញុំ​នឹង​​រីក​ចម្រើន​ក្រោម​​ការ​ដឹកនាំ​របស់​លោក​ Pep Guardiola ។”

https://platform.twitter.com/widgets.js

ប្រែ​សម្រួល​ ៖ ភក្ដី

ទីបំផុត​ក្រុម​កាំភ្លើង​ធំ​ Arsenal ជម្នះ​ទិញ​ខ្សែ​បម្រើ​អ៊ុយរ៉ូហ្គាយ​ Lucas Torreira បាន​ដូច​បំណង​

ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​​លើ​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ូហ្គាយ​ ​គឺ​កីឡាករ​ Lucas Torreira ពី​ក្រុម​ Sampdoria ដោយ​តម្លៃ​ខ្លួន​ក្នុង​ការ​ផ្ទេរ​មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ឡើយ​។ កីឡាករ​វ័យ​ ២២ ឆ្នាំ​​​​​​​បាន​បង្ហាញ​ខ្លួន​​​គ្រប់​​​​ទាំង​ ៥ ប្រកួត​ឲ្យ​អ៊ុយរ៉ូហ្គាយ​សម្រាប់​​​​​​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ​នេះ​នៅ​ប្រទេស​រុស្ស៊ី​​​មុន​ពេល​ដែល​​ពួក​គេ​​បាន​​ធ្លាក់​ត្រឹម​វគ្គ​ ៨ ក្រុម​​​ក្រោម​​ថ្វី​ជើង​របស់​ក្រុម​​​ជម្រើស​ជាតិ​បារាំង​។​ Torreira នឹង​ត្រូវ​បាន​​ Arsenal ឲ្យ​ពាក់​អាវ​លេខ​ ១១ ខណៈ​ដែល​លេខ​នេះ​ពី​មុន​ត្រូវ​បាន​ពាក់​ដោយ​ខ្សែ​បម្រើ​អាល្លឺម៉ង់​​ Mesut Ozil ដែល​​បាន​ប្ដូរ​ទៅ​​ពាក់​លេខ​ ១០ វិញ។

Torreira នឹង​ចូល​​រួម​ជាមួយ​​​​​ក្រុម​កីឡាករ​របស់​ Arsenal ​​​នា​ដើម​ខែ​សីហា​ខាង​មុខ​ ខណៈ​ដែល​គ្រូ​បង្វឹក​របស់​ Arsenal គឺ​លោក​ Unai Emery ដែល​​ជា​អ្នក​​ចាប់​អារម្មណ៍​នាំ​យក​កីឡាករ​រូប​នេះ​ចូល​ក្នុង​កីឡដ្ឋាន​ Emirates បាន​និយាយ​ថា​​ ៖ “ទិញ​បាន​ Lucas Torreira គឺ​​មាន​ន័យ​ថា​យើង​ទិញ​បាន​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​​មាន​​ទេព្យកោសល្យ​លេច​ធ្លោ​ និង​ជា​ខ្សែ​បម្រើ​ដែល​មាន​សមត្ថភាព​បំផុត​ម្នាក់​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ប្លែកម្យ៉ាង!! ទេវតា ជិះសុីក្លូ លំហែកាយក្នុងទីក្រុងភ្នំពេញ…(ចុចអានបន្ត)

ភ្នំពេញៈ កញ្ញា ស៊ូ ដាណេ សាងការភ្ញាក់ផ្អើលខ្លាំង ក្រោយជិះស៊ីក្លូ តែងតួទេវតាចូលរួមកម្មវិធីសិល្បៈប្រចាំឆ្នាំ ដើម្បីចូលរួមលើកកម្ពស់តម្លៃសិល្បៈបុរាណ ដែលតម្រូវឲ្យ​សិល្បកររំលេចអ្វីជាទម្រង់សិល្បៈបុរាណកញ្ញា ស៊ូ ដាណេ តារាចម្រៀងសំឡេងស្រដៀងអ្នកស្រី ប៉ែន រ៉ន បានជិះស៊ីក្លូដោយតុបតែងកាយជាឈុតទេវតាស្រីផ្អើលតាមផ្លូវ និងមហាជននៅទីនោះ ព្រោះជាការប្លែកភ្នែកចំពោះគំនិតច្នៃប្រឌិតមួយនេះ។

កញ្ញាបានចួលរួមប្រារព្ធ​កម្មវិធីខួបគម្រប់២ឆ្នាំនៃការបង្កើត “គ្រួសារតារាកម្ពុជា” ហើយរាត្រីនោះក្រៅពីមានអ្នកមុខអ្នកមាត់ឃើញសរសើរ សូម្បីតែសិល្បករមួយចំនួនក៏បាននិយាយពីចំណុចល្អៗរបស់តារាសិល្បៈបច្ចុប្បន្នចេះរួមគ្នាជួយសង្គម និងការងារសប្បុរសធម៌។

កញ្ញា ស៊ូ ដាណេ ដែលមានជំនាញសិល្បៈពេញខ្លួនដូចជា អាចរាំរបាំបុរាណ និងប្រពៃណី ច្រៀងបាសាក់ មហោរី និងសម័យ បាននិយាយថា មិនត្រឹមតែនាងម្នាក់ទេ ដែលគ្រងឈុតបែបបុរាណ សូម្បីតែបងប្អូនសិល្បករទាំងមូលក៏នាំគ្នាចូលរួមលើកតម្លៃដូចគ្នា ធ្វើឲ្យ​សប្បាយចិត្ត។ ដើម្បីឲ្យ​ប្លែកនាងបានព្យាយាមរិះរកអ្វី ដែលប្លែកហើយនឹកឃើញស៊ីក្លូក៏រកជួលមកចូលរួមតែម្តង។

ស៊ូ ដាណេ ឧស្សាហ៍ឡើងច្រៀងតាមទូរទស្សន៍មួយចំនួនដូចជា បាយ័ន និងស៊ីធីអិនជាងដើម។ នាងមានជំនាញសិល្បៈច្រើនណាស់ ជា​ញឹកញាប់នាង​បានចេញទៅសម្តែងនៅក្រៅប្រទេស ដូចជា អាមេរិក បារាំង និងប្រទេសមួយចំនួនទៀត៕

ប្រភព៖ Heng Ly

ម៉ោង ១យប់រំលងអាធ្រាត្រនេះ! បារាំង ប៉ះតោកំណាចប៊ែលហ្ស៊ិក នៅវគ្គ ៤ក្រុមនៃ World Cup 2018

(ម៉ូស្គូ) អតីតម្ចាស់ជើងឯក World Cup 1998 បារាំងសុទ្ធតែបានទម្លាក់ក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន ទាំង២ក្រុមរួមមាន ទម្លាក់អាហ្សង់ទីន របស់ Lionel Messi ដោយលទ្ធផល ៤-៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ មុនពេលមកទម្លាក់អ៊ុយរ៉ាហ្គាយ ២-០ ទៀតក្នុងវគ្គ៨ក្រុមចុងក្រោយ ដើម្បីឡើងមកប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមនារាត្រីនេះ មុនពេលអង់គ្លេស ប៉ះក្រូអាត នៅម៉ោង ១យប់ថ្ងៃស្អែក។

បារាំង ធ្លាប់មានប្រវត្តិជួបប៊ែលហ្ស៊ិក ៧៣ដងនាពេលកន្លងមកទាំងក្នុងមិត្តភាពអន្តរជាតិ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប និង World Cup ផ្សេងៗដោយក្នុងនោះធ្លាប់ឈ្នះ២៤ដង ស្មើ១៩ដង និងចាញ់ប៊ែលហ្ស៊ិក រហូតដល់ទៅ៣០ដងឯណោះ។

ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង នឹងត្រូវប៉ះក្រុមដែលកំពុងឡើងជើងខ្លាំង ប៊ែលហ្ស៊ិកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាម៉ោង ១យប់រំលងអាធ្រាត្រនេះនៃព្រឹត្តិការណ៍ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ជាការកត់សម្គាល់ផងដែរ ប៊ែលហ្ស៊ិកបានទម្លាក់ក្រុមខ្លាំងប្រេស៊ីលចេញពី World Cup 2018 ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ២-១ ដោយបានបើកការនាំមុខ ២-០ មុនផងដែរ ក្រោយពេលកីឡាករប្រេស៊ីលតែតបញ្ចូលទីបាន ១គ្រាប់វិញនៅនាទីចុងម៉ោងនោះ ហើយប៊ែលហ្ស៊ិកក៏ជាក្រុមដែលបានទម្លាក់ក្រុមលេខ១នៅអាស៊ី សាម៉ូរៃជប៉ុន ដោយលទ្ធផល ៣-២ ផងដែរ៕

មិនធម្មតា ផលិតកម្មផ្សេងៗ កំពុងប្រុងខ្លួន នឹងគ្រោងផលិតជាសាច់រឿង នៃរឿងរ៉ាវក្មេងប្រុសនៃក្រុមបាល់ទាត់ថៃទាង ១៣ រូប ទៅជាខ្សែភាពយន្ត

រឿងរ៉ាវក្មេងប្រុសនៃក្រុមបាល់ទាត់ថៃទាង ១៣ រូប ដែលបានវង្វេងចូលទៅក្នុងរូងភ្នំថាំហ្លួង និងត្រូវជួយសង្គ្រោះមកវិញ បានទាញយកចំណាប់អារម្មណ៍ពីមនុស្សលើពិភពលោក។ ដោយសារហេតុនេះ ខណៈនេះ លោក Machael Scott និង លោក Adam smith ដៃគូផលិតភាពយន្តដ៏ល្បីរបស់ហូលីវូដមួយគឺ Pure Flix បានព្រមព្រៀងគ្នា រៀបចំសាច់រឿងទាំងនេះផលិតទៅជាភាពយន្តមួយ។

លោក Scott ជាអាមេរិក មានភរិយាសញ្ជាតិថៃ តែងត្រលប់មកថៃរាល់ ៣ខែម្តង ក្នុងមួយឆ្នាំ បានឲ្យដឹងថា លោក និងក្រុមការងារ ចាប់ផ្តើមធ្វើការចុះសាកសួរ និងសម្ភាសន៍ផ្ទាល់ចំពោះហេតុការណ៍នៅក្នុងរូងភ្នំ ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះ សាច់ញាតិរបស់ក្មេងៗ ជាពិសេសគឺជនជាតិអង់គ្លេស ២ រូប បានរកក្មេងៗ ឃើញតែម្ដង។ លោកបានបញ្ជាក់ថា រឿងរ៉ាវអាថ៌កំបាំងនេះ បូករួមជាមួយនឹងភាពជាវីរបុរសរបស់ក្រុមអ្នកជួយសង្គ្រោះទាំងអស់ នឹងដិតដាមជាប់អារម្មណ៍របស់មហាជន។ ខណៈនេះលោក និងក្រុមការងារ កំពុងញាប់ដៃញាប់ជើងខ្លាំង ដោយលោកបានបញ្ជាក់ថា លោកត្រូវសម្រុកធ្វើឲ្យបានមុនគេ ស្របពេលដែលផលិតកម្មភាពយន្តធំៗ ជាច្រើនក៏កំពុងដណ្តើមឱកាសផលិតរឿងនេះផងដែរ។

ជាមួយគ្នានេះ លោកក៏សង្ឃឹមថា ខ្សែភាពយន្តថ្មីមួយនេះនឹងទទួលបានជោគជ័យខ្ពស់រកចំណូលឲ្យក្រុមហ៊ុន ច្រើនបំផុត ដោយកន្លងទៅភាពយន្តដែលល្បីជាងគេរបស់លោក «God’s Not Dead» ឆ្នាំ ២០១៤ រកចំណូលបានដល់ទៅ ៧០លានដុល្លារ។ គួរបញ្ជាក់ផងដែរ សាច់រឿងរបស់ក្មេងៗ ទាំង ១៣ រូប នឹងត្រូវសម្រុកផលិតជាភាពយន្ត និងត្រៀមចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩នេះផងដែរ៕

Update ៖ ពេលនេះចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់នៅជប៉ុន កើនដល់១៤១នាក់

(តូក្យូ) មនុស្សជាច្រើនកំពុងតែបាត់ខ្លួន ហើយភ្លៀងបានបញ្ចប់ទៅវិញនៅថ្ងៃចន្ទ ដែលញុំាងឲ្យក្រុមអ្នកជួយសង្គ្រោះអាចមានលទ្ធភាពទៅដល់កន្លែង ដែលត្រូវកាត់ផ្តាច់ដោយគ្រោះទឹកជំនន់ និងទីតាំងនៃការបាក់រំលំបំបែកអគារដែលបានកប់មនុស្សជាច្រើននាក់ ប្រឈមនឹងសេចក្តីស្លាប់នៅតំបន់ជាច្រើន ។

ទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះថា តួលេខនៃអ្នកស្លាប់ដោយសារគ្រោះទឹកជំននន់ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់់១៤១នាក់ហើយ រួមផ្សំនឹងគ្រោះបាក់ដីកើតឡើងផងដែរ គិតត្រឹមថ្ងៃអង្គារនេះ ។

ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរនេះកើតឡើង បានបង្ខំឲ្យលោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលដំណើរបំពេញទស្សនកិច្ចចំនួន៤ ហើយរំពឹងថា គាត់នឹងធ្វើដំណើរទៅកាន់តំបន់រងការវាយប្រហារដោយគ្រោះធម្មជាតិនៅចុងសប្តាហ៍នេះ៕

ដោយ៖ សុខ ជា

យីមិនគួរឲ្យជឿរ!! សត្វខ្លាមួយក្បាលនេះសាហាវម្លេះ ហ៊ានលបខាំក្រពើហើយថែមទាំងហែលកាត់ទឹកទៀត…

តោះយើងមកមើល សង្គ្រាមរវាងសត្វខ្លាដ៍សាហាវ ប៉ះជាមួយក្រពើ ដែលជាសត្វកាចសាហាវស៊ីសាច់ស្រស់ជាអាហារដូចគ្នានោះ តើមួយណាឈ្នះមួយណាចាញ់ ចាំទស្សនាទាំងអស់គ្នា ។

បើយើងមើលក្នុងវិដេអូយើងឃើញថា សត្វខ្លាមួយក្បាលនោះកំពុងតែហែលទឹកនឹងព្យាយាមដើរលបៗ ដើម្បីវាយប្រហាសត្វក្រពើដើម្បីយកសត្វក្រពើនោះសត្វក្រពើនោះធ្វើជាចំណីរបស់វា ។

រីឯសត្វក្រពើវិញក៍មិនព្រមចុះចាញ់ដែរ ដោយខ្លួនខំរើបំរាស់ដើម្បីកុំឲ្យសត្វខ្លានោះខាំខ្លួនវាបាន ដោយខំខាំសត្វពស់នោះផង រើបំរាស់ផង តែអកុសលសត្វខ្លាដ៍កាចសាហាវនោះនៅតែអាចខាំសត្វក្រពើនោះបានដដែល ។

ដូច្នេះកុំឲ្យខាតពេលយូ សូមទៅទស្សនាវិដេអូទាំងអស់គ្នា កំភ្លេចស៊ែរវិដេអូឲ្យអ្នកជាទីស្រលាញ់បានទស្សនាផងបាទ ៕

ដោយ៖ សុវណ្ណ ដេត

ពិតជាគួឲ្យសសើរនូវទឹកចិត្តរបស់ក្រុមអ្នកមេសាទទូកមួយក្រុមនេះមែន…

ក្រុមអ្នកមេសាទទូកមួយក្រុម បាននេសាទបានត្រីឆ្លាមមួយក្បាលពិតជាធំមែនទែន បើយើងមើលវិដេអូនេះហើយយើងឃើញថា ទឹកចិត្តរបស់ក្រុមអ្នកមេសាទទូកមួយក្រុមនេះពិតជារកអ្វីព្រៀបផ្ទឹមពុំបាន ដោយគាត់មិនបានយកត្រីនោះទៅលក់ ឫយកទៅធ្វើម្ហូបអ្វីនោះទេ ថែមទាំងដោះលែងវាឲ្យមានសេរីភាពថែមទៀតផង ។

សុំកោតសសើរទឹកចិត្តរបស់ពួកគាត់មែន សង្ឃឹមថាត្រីដែលគាត់បានលែងនោះ នឹងមានសេរីភាពហើយថែមទាំងរស់នៅយ៉ាងសុខសាន្ត ព្រមទាំងមានសុវត្តិភាពផងចុះ ហើយអ្នកនេសាទដែលបានប្រលែងត្រីនោះសូមឲ្យពួកគាត់មកដល់ផ្ទះប្រកបដោយសុវត្តិភាពផងចុះ ៕

ដោយ៖ សុវណ្ណ​ ដេត

ស្រវឹងស្រាបើករថយន្តដូចហោះ បុករះខ្ទេចគ្មានសល់…(ចុចអានបន្ត)

ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបោះពួយយ៉ាងលឿន ហើយបានរេចង្កូតឡើងសួនចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង​ តែសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃចន្ទ ៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីហាយព្រឺក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6579 ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើកបរទិសដៅពីជើទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឡើងសួន បុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នកបើកបរ មិនរងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែង​ យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕