ក្រុម​កីឡាករ​​ក្មេងៗ​ថៃ​ដែល​បាន​រួច​​ជីវិត​ចេញ​ពី​រូង​ភ្នំ​​​​​ មិន​អាច​​ចូល​រួម​ទស្សនាការ​ប្រកួត​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ World Cup បាន​ទេ​ ព្រោះ​…

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ ដែល​ហៅ​កាត់​ថា​ FIFA បាន​​ប្រកាស​ថា​​សមាជិក​​នៃ​ក្រុម​បាល់ទាត់​​ប្រទេស​ថៃ​​ Wild Boars ទាំង​ ១២ រូប​ និង​រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួក​គេ​មួយ​រូប​ដែរ​នោះ​នឹង​មិន​​បាន​​​ចូល​រួម​ទស្សនាការ​ប្រកួត​​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ទេ​ ព្រោះ​​​សុខភាព​​របស់​ពួកគេ​​មិន​ទាន់​ល្អ​​ប្រសើរ​​​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​​​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​​ព្រឹត្តិការណ៍​​​​បាល់ទាត់​លំដាប់​ពិភពលោក​ដ៏​ធំ​មួយ​នេះ​។

ក្រុម​កីឡាករ​ថៃ​​​​ដែល​មាន​គ្នា​ ១២ នាក់​​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ​ម្នាក់​ដែរ​នោះ​បាន​​ធ្វើ​ឲ្យ​កក្រើក​​ដល់​ពិភពលោក​ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ទៅ​លេង​នៅ​ក្នុង​រូង​ភ្នំ​​មួយ​នៅ​ឯ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​​ និង​បាន​​​​ជាប់​នៅ​ក្នុង​​រូង​នោះ​អស់​រយៈ​ពេល​​ ១៧ ថ្ងៃ​ទើប​ចេញ​មក​វិញ​រួច​​ ក្រោយ​មាន​ការ​​ជួយ​យ៉ាង​​ស្វិត​ស្វាញ​ពី​សំណាក់​អ្នកជំនាញ​​ជា​ច្រើន​នាក់​​ ខណៈ​ដែល​នៅ​ក្នុង​​ប្រតិបត្តិការ​សង្គ្រោះ​នេះ​ដែរ​បាន​​​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​អតីត​​​​កង​ទ័ព​ជើង​ទឹក​ថៃ​ម្នាក់​។

ហើយ​​នៅ​ពេល​​ដែល​គេ​បាន​រក​ឃើញ​​ក្រុម​កីឡាករ​ក្មេងៗ​ទាំង​នោះ​នៅ​ក្នុង​រូង​ភ្នំ​​​ និង​ដឹង​ថា​ពួកគេ​នៅ​មាន​ជីវិត​ ពេល​នោះ​ក៏​មាន​សេចក្ដី​​រាយការណ៍​មក​ថា​ពួក​គេ​នឹង​ត្រូវ​បាន​​អញ្ជើញ​​ឲ្យ​ចូល​រួម​​ទស្សនា​ដោយ​ផ្ទាល់​នូវ​​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន World Cup ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ១៥ កក្កដា​ ខាង​មុខ​នា​ទីក្រុង​​​មូស្កូ​​ ប្រទេស​រុស្ស៊ី​។ តែ​ទោះ​ជា​យ៉ាង​ណា​ ​បន្ទាប់​ពី​ពួក​គេ​​ទាំង​ ១៣ នាក់​នោះ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​បាន​ដោយ​សុវត្ថភាព​ ​ស្រាប់​តែ​ FIFA ​​ប្រកាស​​ថា​ពួក​គេ​នឹង​ជួប​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ថៃ​ ប៉ុន្តែ​ចំណែក​​​ក្រុម​កីឡាករ​ក្មេងៗ​ទាំង​ ១២ រូប​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ​​​​​នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ទស្សនាការ​ប្រកួត​ពាន​ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​​​ទេ​​​ ​​​ក្រោម​ហេតុផល​បញ្ហា​សុខភាព​។ “FIFA ចង់​បង្ហាញ​​នូវ​សេចក្តី​រីក​រាយ​យ៉ាង​ខ្លាំង​​ចំពោះ​ព័ត៌មាន​នៃ​ការ​ជួយ​សង្គ្រោះ​កីឡាករ​បាល់​ទាត់​វ័យ​ក្មេង​ចំនួន​ ១២ នាក់​ និង​គ្រូ​បង្វឹក​របស់​ពួកគេ​។” សេចក្ដី​ថ្លែង​ការណ៍​​មួយ​របស់​ FIFA បាន​​សរសេរ​​។ “យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ដែល​ជា​អកុសល​បាន​ឆក់​យក​ជីវិត​អ្នក​មុជ​ទឹក​ម្នាក់​។ ​ហើយ​យើង​​ត្រូវ​​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ដោយ​សហព័ន្ធកីឡា​បាល់ទាត់​របស់​ថៃ​ថា​​ដោយសារ​​បញ្ហា​សុខភាព​​ ដូច្នេះ​ក្រុម​កីឡាករ​​ក្មេងៗ​ទាំង​នោះ​នឹង​​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្កូ​ដើម្បី​ចូល​រួម​ទស្សនាការ​ប្រកួត​ពាន​ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ទេ​។ ប៉ុន្តែ​យើង​នឹង​ស្វែងរក​ឱកាស​ផ្សេង​ទៀត​ដើម្បី​អញ្ជើញ​ពួក​គេ​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​របស់​ FIFA ។ យើង​ក៏​​​នឹង​មាន​​ជំនួប​មួយ​ជាមួយ​សហព័ន្ធ​បាល់ទាត់​ថៃ​​នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ​​ផង​ដែរ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ដំណឹងល្អ! ពេលនេះក្រុម​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​កំពុង​សំ​រាក​តាមដាន​ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីពេទ្យ​ខេត្ដ​ឈាង​រ៉ៃ​..

ថៃ៖ តាមរយៈវីដេអូខ្លីដែលបង្ហោះដោយទំព័រហ្វេសប៊ុកមួយហាក់បានធ្វើឲ្យប្រជាជនទូទាំង​ពិភពលោកពិសេស ប្រ​ជា​ជនខ្មែរយើងបានបង្ហាញការសាទរខ្លាំង ដោយពួកគេហាក់មាន ភាពរឹងមាំឡើងវិញ ពិសេសនោះ​ពួកគេ​បាន​បង្ហាញពីភាពសប្បាយរីករាយផ្ញើជូនចំពោះ ក្រុម ក៏ដូចជាអ្នកទាំងអស់គ្នាដែលបារម្មណ៍ពីសុខទុក្ខពួកគេ។

ទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងថា «វីដេអូក្រុម​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​កំពុង​សំ​រាក​តាមដាន​ និង​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីពេទ្យ​ខេត្ដ​ឈាង​រ៉ៃ​។​ ពួកគេ​ទាំង​អស់​គ្នា​​រឹង​មាំ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​បាន​ជាប់​ក្នុង​រូង​ភ្នំ​អស់​រ​យៈ​​ពេល​10ថ្ងៃ​កន្លង​មក​។ ពួកគេកំពុងត្រូវ​បាន​តាម​ដានសុខភាពយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យទោះខណៈ​ពេលនេះពួកគេ​មាន​កាយ​សម្បទា​រឹងមាំក៏ដោយ»។

ស្របពេលរូបភាព និងវីដេអូ សកម្មភាពរបស់ក្មេងៗ និងគ្រូបង្វឹកនៅក្នុងមន្ទីរពេទ្យនេះបាន​ចែក​ចាយលើ​បណ្តា​ញ​​សង្គមនោះ ក្រៅពីភាពរីករាយ និងសាទរ បណ្តាអ្នកលេងបណ្តាញ​សង្គមគ្រប់គ្នាក៏បានជូនពរឲ្យពួកគេឆាប់​មាន​សុខភាពរឹងមាំដូចដើម ពិសេសនោះលោកគ្រូ​បង្វឹកដែលគ្មានសាច់ញាតិក៏ត្រូវបានទទួលការលើកទឹក​ចិត្ត​ខ្ពស់​ពីសំណាក់មហាជន៕

ប្រភព៖ FB

តួឯកស្រីសាន់ឆាយ ជំនាន់​ថ្មី​ត្រូវ​គេសរសើរថា​មុខ​ស្អាត តែ​ជើង​អាក្រក់​ជាង​គេ​ក្នុង​ប្រវត្តិ​រឿង F4

តារា​សម្ដែង​ទើប​នឹង​រះ Shen Yue ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជាតួឯកស្រី​រឿង​F4​ជំនាន់​ថ្មី ទោះ​បីជា​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​ត្រូវ​រងការ​រិះគន់​ដោយ​សារតែ​មាន​ជើង​ខ្លី មិន​ស្រឡូន។ មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្សែ​ភាពយន្តភាគ​ដែល​ត្រូវ​យកមក​ផលិត​ឡើង​វិញ​រឿង “ស្នេហាបួនដួង” ជំនាន់​ថ្មី កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ខណៈ​ជិត​ដល់​ពេល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​ផ្សេងៗ។ ទន្ទឹមជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ទាក់​ទាញ​ទស្សនិកជន​អោយ​បាន​កាន់​តែ​ច្រើន ក្រុម​ការ​ងារ​របស់​រឿង “ស្នេហាបួនដួង” ថ្មី ក៏​បាន​​ធ្វើ​សន្និសីទ​កាសែត ផ្សព្វ​​ផ្សាយ​ពីរឿង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី៩ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។ សន្និសីទ​នេះ​គឺជា​បង្ហាញ​មុខ​របស់​ប្រុស​សង្ហារ​ទាំង​៤រូប​របស់​ក្រុម F4 និង​សាន់ឆាយ​ជំនាន់​ថ្មី ដែល​សម្ដែង​ដោយ​តារាស្រី Shen Yue។ ស្រី​ស្អាត​វ័យ​២១ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​គេអត់​នឹង​មិន​សរសើរ​មិន​បាន​ជា​មួយ​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង។ យ៉ាង​ណាក្ដី ដោយ​សារតែ​ស្លៀក​ខ្លី នាង​បាន​អចេតនា​បង្ហាញ​ជើង​ខ្លី សាច់​ដុំ និង​មិន​ស្រឡូន​របស់​ខ្លួន។ ទស្សនិកជន​បាន​លាន់មាត់ថា ក្នុង​ចំណោម​សាន់ឆាយគ្រប់​ជំនាន់​ទាំង​អស់​អាច​និយាយ​បាន​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៧រូប​នេះ មាន​ជើង​អាក្រក់​ជាង​គេ៕

 

ក្ដៅៗ : BTS នឹង​ត្រឡប់មក​វិញ​ជា​មួយ​នឹង​អាល់ប៊ុម​ថ្មី​ក្នុង​ខែ​សីហា​នេះ​

ថ្មីៗ​នេះ​តាម​របាយការណ៍​ក្នុង​ប្រទេស​កូរ៉េ​បាន​បញ្ជា​ក់ថា BTS នឹង​ចេញ​អាល់ប៊ុម​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “Love Yourself” នៅ​ខែ​សីហា​! នេះ​មាន​ន័យថាការ​ត្រឡប់​មក​វិញ​របស់ BTS នឹង​កើត​ឡើង​ត្រឹម​តែ ៣ ខែប៉ុណ្នោះ​បន្ទាប់​ពី​ចេញ​អាល់ប៊ុមទី ៣ របស់​ពួក​គេ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។ សមាជិក​ទាំង​អស់​ត្រូវ​បាន​រាយការណ៍​ថាស្ថិត​នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ផលិត​អាល់ប៊ុម​ថ្មី ហើយ​បាន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បន្ថែម​អ្វី​ថ្មីៗ ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ។ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់ BTS ថា​នឹង​វាយ​លុកទីផ្សាជា​ថ្មី​ម្តង​ទៀត​នូវ​តារាង Billboard ក៏​ដូចជា​កំណត់​ត្រា​ផ្សេងៗជា​ច្រើន​ទៀត ជា​មួយ​នឹង​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ខាង​ផលិត​កម្ម BigHit Entertainment បាន​ឆ្លើយតបថា សេចក្តី​រាយការណ៍​ខាង​លើ​មិន​ទាន់​ច្បាស់​លាស់អាចយក​ជាការ​បាន​ទេ ព្រោះ​ថា​ពួក​យើង​មិន​ទាន់​អាច​កំណត់​បាន​ទេ​នូវ​ថ្ងែ ខែ​ពិត​ប្រាក​ដ​ដែល​​ពួក​គេ (BTS) នឹង​ចេញ​បទ​ចម្រៀង​ថ្មី​នេះ៕

តារាសម្តែងដ៏ស្រស់ស្អាត់ថៃ កញ្ញា បេឡា ក្នុងរឿង បុព្វេសន្និវេស ចូលក្រាបថ្វាយបង្គំគាល់ ព្រះវររាជមាតាជាតិខ្មែរ

នៅព្រឹកថ្ងៃពុធទី ៧រោច ខែ អាសាឍ ឆ្នាំ ច ត្រូវនឹងថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៨ កញ្ញា បេឡា គឺតារាសម្តែងតួឯកក្នុងសាច់រឿង បុព្វេសន្និវាស ហើយគឺជាតួដ៏ស្រស់ស្អាត់ប្រចាំប្រទេសថៃ ដែលបានមកដល់កម្ពុជា។ ក្នុងដែរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្ដមឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំក្រុមការងារប៉ុស្ដិ៍ទូរទស្សន៍PNN និងតារាសម្តែង កញ្ញាបេឡា ចូលក្រាបថ្វាយបង្គំគាល់ សម្តែងការគួរសម ថ្វាយព្រះពរ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង៕

ដោយ ប្រភពFB

ខ្យល់កន្ទ្រាក់មួយកើតឡើងបណ្តាលឲ្យ រលំផ្ទះឈើមួយខ្នង ធ្វើឲ្យម្ចាស់ផ្ទះរងរបួស៣នាក់…(ចុចអានបន្ត)

ស្រុកព្រៃនប់ ៖  នៅវេលាម៉ោង​ 0៨ព្រឹកថ្ងៃ១១កក្កដា២០១៨នេះ នៅភូមិ បឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ ខ្យល់កន្ទ្រាក់មួយកើតឡើង បណ្តាលឲ្យ រលំផ្ទះឈើមួយខ្នង ទំហំ 4គុណ5ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្តាលឲ្យម្ចាស់ផ្ទះរងរបួស៣នាក់៖​
១.ឈ្មោះ កែវ ភេទស្រី អាយុ 25ឆ្នាំ របួសធ្ងន់ ២.ឈ្មោះ ទី ដូច ភេទប្រុស អាយុ 29ឆ្នាំ របួសមធ្យម ៣.ឈ្មោះ ដូច សម ភេទប្រុស អាយុ 5 ឆ្នាំ របួសស្រាល។ អ្នករងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពត។ករណីនេះ លោកនេនចំរើន នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោមរួមជាមួយអាជ្ញាធរបានចុះទៅជួយជនរងគ្រោះភ្លាមៗដែរ ក្នុងនោះបានជួយឧបត្ថមថវិការ20ម៉ឺនរៀលជាបណ្តោះអាសន្ន និងត្រៀមជួយជុសជុលផ្ទះនេះឡើងវិញផងដែរ៕

មុខសញ្ញាដែលជាជនសង្ស័យមួយក្រុមកំពុងតែបានដាក់ប្រកាសពេញបណ្ដាញសង្គមហ្វេសប៊ុកដើម្បីឲ្យអ្នកលេងប​ណ្ដា​​ញសង្គមមួយចំនួនមានការប្រុងប្រយ័ត្ន

ភ្នំពេញ​៖ យុវជន យុវតី ស្ថិតនិងរូបឆោមសម្ផស្ស មើលទៅស្អាត់ស្រស់និងមានរូបសង្ហា សាច់ឈាមក៏ស្រស់ថ្លាទំន​ង​ជា​​​កូនអ្នកមានទ្រព្យធុនធូរធាផង ចំនួនជិត១០នាក់ ត្រូវបានអ្នកប្រើប្រាស់ប​ណ្តា​ញ​ យករូបថតបង្ហាញពីមុខមា​ត់​យ៉ា​ងច្បាស់ក្រឡែក ជាមួយសារទទួចឲ្យគ្រប់មជ្ឈដ្ឋានសង្គម ចំណាំមុខ និងប្រុងប្រយ័ត្ន និងអះអាងថា ពួកគេ​ហ្វូ​ងមុខសញ្ញា ចោរឆក់ យ៉ាងសកម្ម នៅក្នុងទីក្រុងភ្នំ​ពេញបានប្រទះឃើញនៅម្ដុំសំណង់១២នឹងផ្លូវកោសដូងនឹងគ្រុបទីកន្លែងទាំងអស់។

មុខសញ្ញាដែលជាជនសង្ស័យមួយក្រុមកំពុងតែបានដាក់ប្រកាសពេញបណ្ដាញសង្គមហ្វេសប៊ុកដើម្បីឲ្យអ្នកលេងប​ណ្ដា​​ញសង្គមមួយចំនួនមានការប្រុងប្រយ័ត្ន។ខណៈដំណឹងនេះបានដាក់នៅលើបណ្ដា​ញ​ង្គ​ម​ហ្វេសប៊ុកឈ្មោះ Cambodia Hot News ប្រកាសឲ្យដឹងថា«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះក្រុមជនសង្ស័​យ​ទាំ​​ងនេះដែលទាំងតែងធ្វើសកម្មភាពឆក់ប្លន់នៅម្តុំសំណង់១២នឹងផ្លូវ​កោ​​សដូងនឹងគ្រុបទីកន្លែងទាំងអស់»។យ៉ា​ង​ណាមិញសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នអោយបានច្រើនព្រោះបច្ចុប្បន្ននេះពិតជាមានក្រុ​ប​ឆ​ក់​ប្លន់ច្រើននៅតាមបណ្ដោយដងផ្លូវ។

 

ចាយប្រាក់ដុល្លារ សែនឆេងម៉េង ត្រូវប៉ូលីសចាប់ដាក់ខ្នោះ..(ចុចអានបន្ត)

កំពង់ស្ពឺ៖ សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនជន​សង្ស័យម្នាក់ ដែលប្រើប្រាស់​ក្រដាសប្រាក់ ដុល្លារក្លែងក្លាយ ចាយវាយក្នុង​ ផ្ទះសំណាក់យីហោ ធីធី កុម្ភះ ត្រូវបានម្ចាស់ផ្ទះសំណាក់ ផ្តល់ ព័តិមានឲ្យសមត្ថកិច្ច ចុះធ្វើអន្តរាគមន៍នឹងបានឃាត់ខ្លួនយកមកសាកសួរ​ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង​១៩ និង ៣៥នាទី នៅភូមិឡត៍ធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

​​មន្ត្រីនគរបាលបានឲ្យដឹងថា ​​​ជនសង្ស័យ ឈ្មោះ ឌឹម សារ៉ុម ភេទប្រុសអាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង ខាងត្បូង សង្កាត់ ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារ​​ក្លែងក្លាយ ក្រដាស ៥០$ ( ហាសិបដុល្លា ) មកអោយថ្លៃបន្ទប់ជួល តែត្រូវបាន​ ឈ្មោះ ស្រេង រតនា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ឡត៍ធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាម្ចាស់ផ្ទះសំណាក់ យីហោ ធី ធី កុម្ភ: បានទៅប្តឹង​ កម្លាំងនគរបាលស្រុកសំរោងទង​​ ឲ្យឃាត់ខ្លួន និងបន្ត​ធ្វើការឆែកឆេរបន្ត​រកឃើញ លុយដុល្លារក្លែងក្លាយមួយចំនួនទៀតនៅជាប់នឹងខ្លួនសរុបចំនួន ៣៣០$ (បីរយ សាមសិប ដុល្លា) ក្នុងនោះក្រដាស ៥០$ ចំនួន ៥សន្លឹក ក្រដាស ១០$ ចំនួន ៨សន្លឹក ។ ករណីខាងលើជនសង្ស័យ ​ត្រូវបានសួរនំាសាកសួរ និងកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ ៕

លោកចាងហ្វាងកាសែតម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានបាញ់គំរាមមន្ត្រីយោធាម្នាក់…(ចុចអានបន្ត)

ខេត្តសៀមរាប៖ចាងហ្វាងកាសែត(ដំណឹងកម្ពុជា )ម្នាក់ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនដោយមានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ហេតុការណ៍បាញ់គំរាមនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះដែលរងនៅការបាញ់គំរាមពីសំនាក់ចាងហ្វាងកាសែតដំណឹងកម្ពុជា មានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រៈវិហារ ខេត្តព្រៈវិហារ។
រីឯជនសង្ស័យមានឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូម ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

នៅមុនពេលកើតហេតុ វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ជនរងគ្រោះបានបើករថយន្តតាក់ស៊ីដឹកឥវ៉ាន់ពីខេត្តព្រៈវិហារមកខេត្តសៀមរាប លុះដល់វេលាម៉ោង១៥រសៀលបានដាក់ឥវ៉ាន់រួចត្រង់ចំនុចផ្លូវ៦០ម៉ែត្រ រួចបន្តទៅហូបបាយ។
ទន្ទឹមនិងនោះ ក៏ត្រឡប់មកខេត្តព្រះវិហារវិញ ដោយមានម៉ូយជិៈជាមួយគ្នាពីនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោៈទៅខេត្តព្រះវិហារវិញ។
ស្រាប់តែបើកដល់ចំណុចខាងជើង ផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យ បានបើករថយន្ត ម៉ាកកាម៉ារី សេរីឆ្នាំ២០១៧ (ហាយព្រីត) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM1240 តាមពីក្រោយជនរងគ្រោះ។


ហើយជនសង្ស័យ បានឡើងវ៉ារថយន្ត ជនរងគ្រោះ រួចជនសង្ស័យបានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរជនរងគ្រោះថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម,,!
ខណៈនោះជនរងគ្រោះមិនមានរឿងហើយភយ័ ក៏បន្ថែមល្បឿនយ៉ាងលឿន ។
ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះចំនួនមួយគ្រាប់,,,។
ជនរងគ្រោះបានបើករថយន្តបន្តមិនហ៊ានឈប់ទេ ហើយជនសង្ស័យក៍នៅតែបើកតាមបន្តទៀត លុះបើកដល់ចំនុចការដ្ឋានកិនថ្ម ក្បែរអង់តែនទូរសព្ឌ័ភ្នំក្បាលប្រើស ភូមិអង្កាញ់ ឃុំស្វាយលើ។ ជនសង្ស័យបានវ៉ាទៅមុនហើយឈប់រថយន្តពីមុខរថយន្តជនរងគ្រោះ រួចបើកទ្វាររថយន្តចុះ មកហើយមានកាន់កាំភ្លើងខ្លី។
ទើបជនរងគ្រោះស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែតធ្លាប់ទាប្រាក់ដឹកឈើតាមផ្លូវ ឃើញដូចនេះជនរងគ្រោះបានបើកឡានអែបចំរាក់ផ្លូវ រួចបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះជនសង្ស័យបានស្រែកថាអាហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្សយ័បានបាញ់គំរាមមួយគ្រាប់ទៀត ។
ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចនិងព្រះរាជអាជ្ញាខេត្តព្រះវិហារ និងបានដាក់បណ្តឹងនៅអធិការ ទើបកំលាំងនគរបាលបាន ឃាត់ខ្លួនជនសង្សយ័ខាងលើដើម្បីសាកបន្តនីតិវិធី៕

Ronaldo បង្ហើប​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​គាត់​សម្រេច​ចាក​ចេញ​ពី​ Real Madrid ទៅ​ចុះ​ចូល​ Juventus

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​សរសេរ​សារ​មួយ​ច្បាស់​​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ដើម្បី​ពន្យល់​ឲ្យ​ដឹង​ពី​មូលហេតុ​​នៃ​ការ​សម្រេច​ចិត្ត​របស់​គាត់​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​ Juventus ។ តារា​បាល់ទាត់​​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ធ្វើ​ឲ្យ​​កក្រើក​ពិភព​​បាល់ទាត់​​តាម​រយៈ​ការ​ចាក​ចេញ​ពី​កីឡដ្ឋាន​ Bernabeu ទៅ​ចុះ​កុងត្រា​ ៤ ឆ្នាំ​​ជាមួយ​ក្លិប​យក្ស​របស់​អ៊ីតាលី​​ក្នុង​តម្លៃ​ខ្លួន​​ផ្ទេរ​ ១០៥ លាន​អឺរ៉ូ​ ខណៈ​ដែល​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​​ថា​នឹង​រក​ចំណូល​បាន​ខ្ទង់​ ៥០ ម៉ឺន​ផោន​ក្នុង​សប្ដាហ៍​​​ជាមួយ​ក្លិប​ថ្មី​របស់​គាត់​។

ហើយ​​​នេះ​​គឺ​ជា​សារ​រៀប​រាប់​​របស់​​អតីត​កីឡាករ​​​នៃ​​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ​ផ្លូវការ​​របស់​ Real Madrid នៅ​ថ្ងៃ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ពាន Champions League និង​​​ម្ចាស់​ជើង​​ឯក​លីក​កំពូល​អេស្ប៉ាញ​​មួយ​នេះ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ Ronaldo ដែល​បាន​រួម​រស់​ជាមួយ​ក្លិប​ពួក​គេ​ ៩ ឆ្នាំ​ ៖ “នា​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ​នៅ​ Real Madrid ​​​ក៏​ដូច​ជា​នៅ​ក្នុង​ទីក្រុង​ម៉ាទ្រីត​​​ប្រហែល​​វា​ជា​ពេល​វេលា​ដ៏​មាន​សុភមង្គល​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​មាន​តែ​ការ​ដឹង​គុណ​យ៉ាង​ធំធាង​ចំពោះ​ក្លិប​ និង​ទីក្រុង​មួយ​នេះ​ និង​អរគុណ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​ស្រលាញ់​។ ​​ខ្ញុំ​ជឿ​ថា​ពេល​វេលា​ក្នុង​​​បើក​ទំព័រ​ជីវិត​ថ្មី​​របស់​ខ្ញុំ​គឺ​វា​​​ត្រូវ​តែ​មក​ដល់​​ ហើយ​នោះ​ឯង​​គឺ​​​មូលហេតុ​ដែល​ខ្ញុំ​បាន​សុំ​​ការ​​អនុញ្ញាត​​ចាក​ចេញ​ពី​ក្លិប​។ ខ្ញុំ​មាន​អារម្មណ៍​បែប​​នោះ​ និង​ចង់​សុំ​ឲ្យ​អ្នក​រាល់​គ្នា​ ជា​ពិសេស​អ្នក​គាំទ្រ​ខ្ញុំ​សូម​យល់​ពី​មូលហេតុ​មួយ​នេះ​។”

ប្រែស​ម្រួល​ ៖ ភក្ដី