ក្រៅ​ពី​ជួយ​ឲ្យ​ក្រូអាត​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ World Cup ខ្សែ​ប្រយុទ្ធ​ Mandzukic បាន​បន្សល់​ទុក​រូប​ភាព​ដ៏​​អស្ចារ្យ​ជា​​ច្រើន​សន្លឹក​

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ ២០១៨ នេះ​ដែល​វា​គឺ​ជា​លើក​ដំបូង​​សម្រាប់​​ពួក​គេ​ ក្រោយ​ពី​លត់​ក្រុម​តោ​កំណាច​អង់គ្លេស​ដោយ​លទ្ធផល​ ២-១ នៅ​ក្នុង​ម៉ោង​បន្ថែម​ ១៥ នាទី​​ពីរ​ដង​​ ខណៈ​ដែល​ពួក​គេ​​​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​។ ហើយ​ខ្សែ​ប្រយុទ្ធ​ Mario Mandzukic គឺ​ជា​អ្នក​ដែល​​​បំប៉ើង​សំណាញ់ទី​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រូអាត​​​​ និង​បាន​ញ៉ាំង​ឲ្យ​ពួក​គេ​សម្ដែង​​ការ​អបអរ​​គ្រាប់​បាល់​បញ្ចូល​ទី​នោះ​ដោយ​ក្ដី​រំភើប​រីករាយ​​ស្ទើរ​តែ​រក​អ្វី​មក​ប្រៀប​​ផ្ទឹម​ពុំ​បាន​​​ ស្រប​ពេល​ដែល​ទិដ្ឋភាព​នៃ​អបអរ​របស់​ពួក​គេ​បាន​បង្កើត​ជា​​បណ្ដុំ​រូប​ភាព​​យ៉ាង​អស្ចារ្យ​​ដែល​អ្នក​អាច​មើល​បាន​តាម​រយៈ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​ ៖

ប្រែសម្រួល​ ៖ ភក្ដី

Barcelona បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​​ទិញ​​​ខ្សែ​ការពារ​បារាំង​​មួយ​រូប​ពី​ Sevilla

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ទិញ​​ខ្សែ​ការពារ​មួយ​រូប​ពី​ក្រុម​​ Sevilla គឺ​កីឡាករ​ Clement Lenglet ខណៈ​ដែល​កីឡាករ​វ័យ​ ២៣ ឆ្នាំ​​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ធ្វើ​ការ​​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន​ Camp Nou ជាមួយ​នឹង​កុងត្រា​​​ដែល​មាន​តម្លៃ​ ៣៥.៩ លាន​អឺរ៉ូ​​ និង​បាន​ចុះ​កុងត្រា​​រយៈ​ពេល​ ៥ ឆ្នាំ​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​។

Lenglet បាន​​ចុះ​ចូល​ជាមួយ​ Sevilla ដោយ​ការ​ផ្ទេរ​ចេញ​ពី​ក្រុម​ Nancy កាល​ពី​ខែ​មករា​ ២០១៧ និង​បង្ហាញ​ខ្លួន​បាន​​ជាង​ ៥០ ប្រកួត​ឲ្យ​ Sevilla កាល​ពី​រដូវកាល​មុន​។ ហើយ​​គាត់​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​របស់​បារាំង​នៅ​ឡើយ​ ប៉ុន្តែ​​ធ្លាប់​​ចូល​លេង​បាន​ ១០ ប្រកួត​ឲ្យ​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម​ ២១ ឆ្នាំ​។ តម្លៃ​ខ្លួន​ជាប់​កុងត្រា​របស់​ Lenglet ជាមួយ​ Barcelona គឺ​មាន​តម្លៃ​​រហូត​ដល់​ទៅ​ ៣០០ លាន​អឺរ៉ូ​ឯណោះ​​ ខណៈ​ដែល​គឺ​ជា​កីឡាករ​ទី​ ២ ដែល​ត្រូវ​បាន​ Barcelona ចុះ​ហត្ថលេខា​ទិញ​​នា​រដូវក្ដៅ​នេះ​ បន្ទាប់​ពី​ការ​មក​ដល់​របស់​កីឡាករ​ Arthur កាល​ពី​ដើម​​សប្ដាហ៍​​កន្លង​ទៅ​​។

https://platform.twitter.com/widgets.js

ប្រែ​សម្រួល​ ៖ ភក្ដី

Lay​ សមាជិក EXO បើក​គណនី Twitter ​ផ្ទាល់​ខ្លួន​ជា​ផ្លូវ​ការ

កាលពី​ពេល​ថ្មីៗ​នេះ កម្លោះសង្ហារ Lay ដែល​ជា​សមាជិក​របស់​ក្រុម EXO បាន​បើក​គណនី Twitter ជា​លើក​ដំបូង​ចាប់​តាំង​ពីការ​បង្ហាញ​ខ្លួន​របស់​គាត់ ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការថា LAY_zhang_!។ គណនី​នេះ​បាន​បើក​ឡើង​តាំង​ពីខែមិថុនាឆ្នាំ ២០១៨​មកម្ល៉េះ តែ​ពេល​នោះ​វា​មិន​ទាន់​បាន​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ឆ្ងល់ និង​សង្ស័យ​ចំពោះ​ពត័​មាន​មួយ​នេះ ព្រោះ​ពួក​គេ​គិត​ថា​វាអាចជា​គណនី​ក្លែង​ក្លាយ។ ប៉ុន្តែ​ភាពមន្ទិល​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​ស្រាយ​បញ្ជា​ក់​ទៅ​វិញ នៅ​ពេល​ដែល Lay បាន​Follow Baekhyun នៅ​លើ Twitter ហើយ Baekhyun បាន​Follow គាត់​វិញ។ គួរ​បញ្ជា​ក់​ផង​ដែរ​ថា Baekhyun គឺជា​សមាជិក EXO តែម្នាក់​គត់​ដែល​មាន​គណនី Twitter ផ្លូវ​ការ ដែល​បាន​បើក​ដំណើរ​ការកាល​ពីឆ្នាំ​២០១៧៕

 

 

 

 

សូមសសើរទឹកចិត្តរបស់លោកឧកញ៉ាទៀ វិចិត្រ ! ដោយគាត់ចង់ធ្វើរឿងបែបនេះ តែមិនបានសំរេចដូចបំណង..(មានវិដេអូ)

ខេត្តព្រះសីហនុ៖ដោយសារតែចង់សង្គ្រោះជីវិតសត្វឆ្កែជាង១០ក្បាល ដែលបុរសម្នាក់ដឹកតាមម៉ូតូតាមផ្លូវជាតិលេខ៣(កំពត.វាលរេញ) យកមកលក់អោយគេធ្វើជាអាហារនៅខេត្តព្រះសីហនុ
នាថ្ងៃទី១២កក្កដា២០១៨នេះ លោកឧកញ៉ាទៀ វិចិត្រ បានអង្វរសុំទិញយកសត្វឆ្កែនេះទាំងអស់ដើម្បីលែងអោយរស់ជិវិត រួចផុតពីការសម្លាប់ធ្វើជាអាហារ ប៉ុន្តែសោកស្តាយបំផុតដោយសារតែបុរសអ្នកធ្វើអាជីវកម្មដឹកឆ្កែយកទៅលក់ គាត់ពុំព្រមឡើយ បើទោះជាលោកឧកញ៉ាអោយជាតម្លៃទ្វេរគុណ ឫក៍លក់តម្លៃប៉ុន្មានក៍ដោយ ក្រោមហេតុផលថា ខ្លាចដាច់ម៉ូយដែលទទួលទិញសត្វឆ្កែសម្លាប់លក់ធ្វើជាហារ។

ជុំវិញករណីនេះលោកឧកញ៉ាទៀ វិចិត្រ បានសម្តែងការសោកស្តាយដែលមិនអាចជួយសង្គ្រោះជីវិតសត្វឆ្កែជាង១០ក្បាលនេះបាន និងថានេះគ្រាន់តែជាសន្តានចិត្តមនុស្សធម៍សុទ្ធសាធ មិនប៉ះពាល់ទៅលើសិទ្ធិសម្រេចរបស់ម្ចាស់អាជីវកម្មអ្នកយកសត្វឆ្កែទៅលក់ឡើយ។

(នេះចាត់ទុកថា សត្វឆ្កែទាំងជាង១០ក្បាលនេះគ្មានសំណាងរួចផុតពីសេចក្តីស្លាប់ឡើយ បើទោះជាបានជួបជាមួយមនុស្សចិត្តបុណ្យដោយចៃដន្យហើយនោះ)៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F756796777751255%2Fvideos%2F1755412684556321%2F&show_text=0&width=560

កុងតឺន័រ ១៧ បានធ្លាក់ចូលក្នុងសមុទ្រ នៅក្នុងខេត្ត Trang ប្រទេសថៃ ដោយសារតែ…(ចុចអានបន្ត)

(ប្រទេសថៃ) នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី១១ ខែកក្តដា មានកប៉ាល់​ដឹកទំនិញ ​១​គ្រឿងដោយផ្ទុកកុងតឺរន័រជាច្រើន ត្រូវបាន​វាយប្រហារ​ដោយ​រលក​ដ៏​ធំៗ បណ្តាល​ឲ្យ​កុងតឺន័រ ទាំងអស់ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ នៅក្នុង​ខេត្ត Trang ប្រទេស​ថៃ ។​

កប៉ាល់នោះឈ្មោះ NP Lovegistics 2 បាន​បញ្ជូន​សញ្ញា​ជំនួយ​សង្គ្រោះបន្ទាន់​មួយ ក្រោយពី​មាន​រលក​ធំៗ​វាយប្រហារ និង​បណ្តាល​ឲ្យ​កប៉ាល់​ត្រូវ​រសាត់​នៅក្នុង​សមុទ្រ នៃ​ភាគ​ខាងលិច​កោះ Koh Lao Liang ក្នុងស្រុក Kantang ក្នុង​ខេត្ត Trang ។​ ប៉ូលីស​ជើង​ទឹក បន្ទាប់មក បាន​ណែនាំ​ដល់​ប្រធាន​ក្រុម​នាវា ដើម្បី​នាំយក​វា​ចូល​ចត​នៅ​កំពង់ផែ ស្ថិតក្នុង Tambon Na Klua នៃ​ស្រុក Kantang ដើម្បី​រង់ចាំ​ប្រតិបត្តិ​ការសង្គ្រោះ​ស្រង់​យក​កុងតឺន័រ​ទាំងអស់នោះ​ពី​ក្នុង​ទឹក ។

ប៉ូលីស​ជើង​ទឹក Trang បា​នប​ញ្ចូ​ន​នាវា​ល្បាត ដើម្បី​សង្គ្រោះ​កប៉ាល់​ដឹកទំនិញ​នោះ បន្ទាប់ពី​បានដឹង​ពី​ហេតុការណ៍​នោះ​នៅ​ថ្ងៃត្រង់ ។

សូមបញ្ជាកដែរថា ប៉ូលីសនៅច្រកព្រំដែន​ខេត្ត Trang នៃប្រទេសថៃ និយាយថា គ្មាន​នរណាម្នាក់​នៅ​លើក​ប៉ាល់​នោះ ទទួលរង​របួស ឬ ស្លាប់ នៅក្នុង​ហេតុការណ៍​នោះ​ទេ ៕

ពិតជារំភើបណាស់ លោក ចាន់ សម័យ ដែលជាតារា ដែលបានធ្លាក់ខ្លួនក្រតោកយ៉ាកនោះ ពេលនេះ សម្តេចតេជោ ផ្តល់ថិវិការចំនួន ១ម៉ឺនដុល្លារ សំរាប់សាងសង់ផ្ទះថ្មី

(ភ្នំពេញ) អតីតតារាចម្រៀងដ៏ល្បីឈ្មោះនៅកម្ពុជា គឺលោក ចាន់ សម័យ បានធ្លាក់ខ្លួនក្រតោកយ៉ាកវេទនានោះ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ១ម៉ឺនដុល្លារ ជូនលោក ចាន់ សម័យ ដើម្បីសាងសង់ផ្ទះថ្មី។

ស្ថិតក្នុងភាពមានសង្ឃឹមឡើងវិញលោក ចាន់ សម័យ បានលើកម្រាមដៃដប់ប្រណម្យសំពះសុំថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយថវិកាជួយដល់សិល្បករដ៏កម្សត់ម្នាក់នេះ៕

ឆក់ទូរស័ព្ទជនបរទេសពីយប់ ព្រឹកឡើងជាប់ខ្នោះ…(ចុចអានបន្ត)

ខេត្តកំពតៈ ហេតុការណ៍ឆក់នេះ កើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ កក្កដា ២០១៨ នៅចំណុចមុខហាង ខាន់ថែនឈីមផ្សារក្រណាត់ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត លុះព្រឹកឡើងវេលាម៉ោង៨ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យ ត្រូវសមត្ថកិច្ច​ចាប់ខ្លួនបាន។

ស្នងការរងនគរបាលក្រុងកំពតលោក សៅ សំអឿន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាំង ម៉ាត់ណូត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​ ជាកម្មករ ធ្វើផ្ទះ មានទីលំនៅ ភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ជាមុខសញ្ញា ចេញពីពន្ធនាគារ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់ចោលម៉ូតូ ម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ គ្មានស្លាក​លេខ ដែលជនសង្ស័យខ្ចីពីឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិសុវណ្ណសាគរ។ ចំណែកជនបរទេសរងគ្រោះ ភេទប្រុស មិនត្រូវបានស្គាល់ឈ្មោះ៕

កាប្រគួតស៊ីសាច់ហត់ឈាម រវាងមាន់គក និងសត្វក្ងោក…(មានវិដេអូ)

នេះជាវិដេអូដ៍កម្របានឃើញ ដែលមាន់មកជល់ជាមួយនិងសត្វក្ងោក បើយើងនៅក្នុងវិដេអូយើងឃើញថា កាជាគូប្រគួតស៊ីសាច់ហត់ឈាមនេះ មិនមានខាងណាព្រមចុះចាញ់ឡើយ សុតសឹងតែចង់ឈ្នះរៀងខ្លួន ។

បើយើងមើលទៅសត្វមាន់វិញ ហាក់បីដូចជាមិនមានកាញញើតជាមួយសត្វក្ងោកនោះសូម្បីតែបន្តិចឡើយ ថែមទាំងព្យាយាមលោតហក់ទៅជល់ដើម្បីឲ្យភាគីខាងក្ងោកចុះចាញ់ ។

ហើយយើងមកមើលខាងសត្វក្ងោកវិញ ក៍មិនខុសអ្វីពីភាគីខាងសត្វមាន់ដែរ ដោយព្យាយាមលោតហក់វាយគូសត្រូវដូចគ្នា ដើម្បីឲ្យគូសត្រូវព្រមចុះចាញ់ ។

ដូច្នេះហើយកុំឲ្យរងចាំយូសូមទៅទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា កុំភ្លេចណាចែករំលែកវិដេអូនេះឲ្យអ្នកជាទីស្រលាញ់បានមើលផង ៕

ដោយ៖ សុវណ្ណ ដេត

Di Maria សរសេរ​សារ​បង្ហោះ​លើ​ Instagram ដោយ​បង្ហើប​​ឲ្យ​ដឹង​ពី​អនាគត​របស់​ខ្លួន​ជាមួយ​​អាហ្សង់ទីន​

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​ចូល​ក្នុង​ទំព័រ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ ខ្សែ​ប្រយុទ្ធ​ Angel Di Maria ហាក់​ដូច​ជា​មាន​ចេតនា​បង្ហាញ​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា​អាជីព​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​​មិន​ទាន់​ដើរ​ដល់​ផ្លូវ​បញ្ចប់​​នៅ​ឡើយ​ទេ​​ បើ​ទោះ​បី​ជា​​​អាហ្សង់ទីន​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ត្រឹម​វគ្គ​ ១៦ ក្រុម​​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​​ដែល​បាន​កក់​កៅអី​រួច​ជា​ស្រេច​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោយ​លត់​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​ ១-០ ។

ដោយ​សារ​វ័យ​កាន់​តែ​​ចាស់​បាន​ធ្វើ​ឲ្យ​កីឡាករ​​​​​មួយ​ចំនួន​នៃ​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ពិចារណា​រឿង​ចូល​និវត្តន៍​ ខណៈដែល​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​ដើម​នោះ​គឺ​នៅ​មិន​ទាន់​​មាន​ការ​សម្រេច​​នៅ​ឡើយ​ទាក់ទង​នឹង​​ការ​ចូល​និវត្តន៍​ បើ​ទោះ​បី​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​គាត់​​​​មួយ​ចំនួន​បាន​​បញ្ជាក់​​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​ថា​​ពួក​គេ​​មិន​ទាន់​​ព្យួរ​ស្បែក​ជើង​ពី​​ជម្រើស​ជាតិ​ដ៏​សែន​កម្សត់​មួយ​នេះ​ទេ​​​ តួ​យ៉ាង​ដូចជា​ខ្សែ​ប្រយុទ្ធ​ Sergio Aguero ហើយ​​ថ្មីៗ​នេះ​ក៏​​លេច​មុខ​​​​ Di Maria ខ្សែ​ប្រយុទ្ធ​​របស់​ក្រុម​ Paris Saint Germain មួយ​រូប​ទៀត​ដែល​ប្រកាស​ថា​​ខ្លួន​នឹង​​បន្ត​លេង​ឲ្យ​​ជម្រើស​ជាតិ​អាហ្សង់ទីន​។

អតីត​កីឡាករ​របស់​ក្រុម​ Real Madrid និង​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​សរសេរ​នៅ​លើ​​ទំព័រ​នៃ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​៖ “វា​គឺ​ជា​រឿង​ពិបាក​មួយ​នៅ​ពេល​ដែល​លទ្ធផល​ចេញ​មក​​វា​​មិន​ដូច​ការ​​គ្រោង​ទុក​របស់​​យើង​ ប៉ុន្តែ​នេះ​ហើយ​គឺ​ជា​បាល់ទាត់​។ ពេល​នេះ​​អ្វី​ដែល​សំខាន់​​នោះ​គឺ​​ក្រោក​ឈរ​ឡើង​ និង​បន្ត​ការ​ប្រយុទ្ធ​ដើម្បី​​សម្រេច​​ក្ដី​សុបិន​​របស់​យើង​។ តោះ​! ​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ អាហ្សង់ទីន​…”

ប្រែ​សម្រួល​ ៖ ភក្ដី

ខ្សែការពារ​វ័យ​ក្មេង​មួយ​រូប​របស់​ Real Madrid បាន​បញ្ចប់​ការ​ផ្ទេរ​ទៅ​ក្លិប​អាល្លឺម៉ង់​ Borussia Dortmund

ក្រុម​ Borussia Dortmund បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ខ្ចី​ជើង​ខ្សែ​ការពារ​ Achraf Hakimi​ ពី​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid ជាមួយ​នឹង​កុងត្រា​រយៈពេល​ ២ ឆ្នាំ​។ Hakimi​ បង្ហាញ​ខ្លួន​បាន​ ៩ ប្រកួត​ក្នុង​លីក​​កំពូល​អេស្ប៉ាញ​ឲ្យ​ Real Madrid កាល​ពី​រដូវកាល​មុន​ និង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​នៃ​ពាន​រង្វាន់​លីក​កំពូល​ទ្វីប​អឺរ៉ុប​ Champions League បាន​ចំនួន​ ២ ប្រកួត​ ខណៈ​ដែល​ Real បាន​លើក​ពាន​មួយ​នេះ​ជា​លើក​ទី​ ១៣ ក្រោយ​ពី​ផ្ដួល​ក្រុម​ហង្ស​ក្រហម​ Liverpool ។ ហើយ​កីឡាករ​វ័យ​ ១៩ ឆ្នាំ​សញ្ជាតិ​​ម៉ារ៉ុក​​រូប​នេះ​​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ក្លាយ​​ជា​គូ​ប្រជែង​ជាមួយ​ខ្សែ​ការពារ​ស្លាប​ស្ដាំ​របស់​ Dortmund កីឡាករ​ Lukasz Piszczek ។

“Hakimi គឺ​​ជា​កីឡាករ​វ័យ​ក្មេង​​​មាន​សមត្ថភាព​ពេញ​លេញ​​ម្នាក់​ដែល​​ធ្លាប់ប្រលូក​​ក្នុង​ការ​ប្រកួត​ធំៗ​​ជាមួយ​ក្លិប​ Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក។” ប្រធាន​ផ្នែក​កីឡា​របស់​​ Dortmund លោក​ Michael Zorc បាន​និយាយ​។ ពេល​នេះ​​​ Dortmund ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​​​ទិញ​​បាន​កីឡាករ​ចំណូល​ថ្មី​ ៦ រូប​ហើយ​ម្រាប់​រដូវកាល​ដោះដូរ​កីឡាករ​នា​រដូវក្ដៅ​នេះ​​ ខណៈដែល​ពួក​គេ​ចង់​ពង្រឹង​ក្លិប​របស់​ខ្លួន​ឡើង​វិញ​​ជាមួយ​អ្នក​ចាត់ការ​​ថ្មី​របស់​​ពួក​គេ​គឺ​លោក​ Lucien Favre ។

ប្រែសម្រួល​ ៖ ភក្ដី