ទីបំផុត​​ក្រុម​តោ​ខៀវ​ Chelsea និង​លោក​ ​Antonio Conte បាន​ឈាន​ដល់​​ការ​ចែក​ផ្លូវ​គ្នា​​

ក្រុម​តោ​ខៀវ​ Chelsea ទីបំផុត​បាន​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នាជាមួយ​គ្រូ​បង្វឹក​លោក​ Antonio Conte ខណៈដែល​មាន​សេចក្ដី​រាយ​ការណ៍​ខ្លះ​បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ​ត្រូវ​បាន​គេ​រំសាយ​កុងត្រា​ចោល​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ម្ល៉េះ​​​ ​ដោយ​លោក​ Maurizio Sarri នឹង​មក​កាន់​តំណែង​អ្នក​ចាត់ការ​ជំនួស​គាត់​។

ទន្ទឹម​នឹង​នោះ​ក្រុម​កីឡាករ​របស់​ Chelsea បាន​​ជូនពរ​​ទៅ​កាន់​លោក​ Conte​ លាយ​ឡំ​ជា​មួយ​នឹង​សារ​លា​គ្នា​ ​​​មុន​ពេល​​ដែល​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​​មួយ​នេះ​​ចេញ​សេចក្ដី​ថ្លែងការណ៍​​​មួយ​យ៉ាង​ដូច្នេះ​ថា​ ៖ “អំឡុង​ពេល​​​នៃ​ការ​ដឹកនាំ​របស់​លោក​ Antonio Conte ក្លិប​របស់​យើង​បាន​​​ឈ្នះ​ Premier League ជា​លើក​ទី​ ៦ និង​ឈ្នះ​ពាន FA Cup ជា​លើក​ទី​ ៨ ។ ហើយ​នៅ​រដូវកាល​ដែល​យើង​បាន​លើក​​ពាន​ Premier League គឺ​ក្លិប​របស់​យើង​បាន​បំបែក​កំណត់ត្រា​ជាមួយ​នឹង​ការ​ទទួល​បាន​ជ័យជម្នះ​​​ ៣០ ប្រកួត​នៃ​​​ ៣៨ ប្រកួត​ក្នុង​លីក​​។ លើស​ពី​នោះ​ពួក​យើង​​​ទទួល​បាន​កំណត់ត្រា​ឈ្នះ​ ១៣ ប្រកួត​ជាប់ៗ​គ្នា​នៃ​ការ​ប្រកួត​ក្នុង​លីក​។ តែ​ទោះ​ជា​យ៉ាង​​ណា​យើង​សូម​ជូនពរ​គាត់​​(Conte)ឲ្យ​ទទួល​បាន​ជោគជ័យ​កាន់​តែ​ខ្លាំង​ក្នុង​អាជីព​របស់​គាត់​នា​ថ្ងៃ​អនាគត​។”

លោក​ Maurizio Sarri​ ដែល​នឹង​​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Chelsea ឆាប់ៗ​នេះ​

ប្រែ​សម្រួល​ ៖ ភក្ដី

មូលហេតុ​ដែល​ Juventus បាន​លុប​​ចោល​នូវ​​ផែនការ​​នៃ​​ការ​បង្ហាញ​ខ្លួន​​​​ Ronaldo ជា​សាធារណៈ​ត្រូវ​បាន​លាត​ត្រដាង​

ក្រុម​ Juventus បាន​លុប​ចោល​ផែន​ការ​ក្នុង​​​ការ​បង្ហាញ​ខ្លួន​​ជា​សាធារណៈ​របស់​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​​​ ​គឺ​​កីឡាករ​ Cristiano Ronaldo ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​របស់​​ពួក​គេ​។ កីឡាករ​ដែល​ជា​វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​ពី​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid មក​កាន់​ទឹក​ដី​របស់​ក្រុម​ Juventus ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ១០៥ លាន​អឺរ៉ូ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ប៉ុន្តែ​ពេល​នេះ​គាត់​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​នាម​ជា​កីឡាករ​របស់​ Juventus នៅ​ក្នុង​សន្និសីទ​កាសែត​នា​​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថ្មីៗ​ Juventus បាន​ប្រកាស​ថា​​នៅ​កីឡដ្ឋាន​ Allianz របស់​ពួក​គេ​នឹង​​​ប្រារព្ធ​ពិធី​​​ធំ​​​មួយ​ដោយ​​​​រួម​​​​​បញ្ចូល​នូវ​ការ​​សម្ដែង​ភ្លើង​ពណ៌​ ការ​ប្រគុំ​តន្ត្រី​ និង​បាញ់​កាំជ្រួញ​​ផង​ដែរ​ដើម្បី​​ស្វាគមន៍​​​ Ronaldo ម្ចាស់​ពាន​ Ballon D’or ប្រាំ​សម័យ​កាល​​រូប​នេះ​​មក​កាន់​ទីក្រុង​តូរីន​។ ប៉ុន្តែ​ផែន​ការ​របស់​គេ​ត្រូវ​បាន​លុប​ចោល​វិញ​ដោយ​សារ​ការ​ហាត់​​ស៊ាំ​​ជួប​ការ​​លំបាក​​ច្រើន​​ ដូច្នេះ​​​ហើយ​​អ្នក​គាំទ្រ​របស់​ពួក​គេ​ទំនង​ជា​​នឹង​ត្រូវ​បន្ត​​ការ​រង់ចាំ​យូរ​​បន្តិច​ទៀត​​ដើម្បី​​បាន​ឃើញ​ Ronaldo ពាក់​អាវ​ Juventus ក៏​ដូចជា​​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​កីឡាករ​​របស់​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​។ Ronaldo ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​គាត់​​នឹង​ចូល​រួម​ជាមួយ​ Juventus សម្រាប់​យុទ្ធនាការ​ប្រកួត​ត្រៀម​បើក​រដូវកាល​​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​​បុរស​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​​ទំនង​ជា​នឹង​មិន​ចូល​លេង​ទេ​ នៅ​ពេល​​ក្លិប​ថ្មី​របស់​ខ្លួន​ប្រកួត​ជាមួយ​​ក្លិប​ចាស់​ Real Madrid នា​ទីក្រុង​វ៉ាស៊ីងតោន​នៅ​ថ្ងៃ​ទី​ ០៤ សីហា​ ២០១៨ ។

ប្រែ​សម្រួល​ ៖ ភក្ដី

តារាទាំងនេះ សុទ្ធ​តែ​ត្រូវ​បាន​បដិសេធន៍​ដោយ​ផលិត​កម្ម SM, JYP និង YG

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា SM, JYP និង YG គឺ​សុទ្ធ​តែជា​ផលិត​កម្មយក្ស​ប្រចាំ​ប្រទេស​កូរ៉េ។ តារា​ចម្រៀង​ស្ទើរតែ​ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​ក្ដី​ប្រាថ្នា​ចង់​ជ្រកកោន​ក្នុង​ផលិត​កម្ម​ទាំង​បី​នេះ ដើម្បី​ទទួល​បាន​ប្រជាប្រិយ​ភាព ក៏​ដូចជា​ភាព​ល្បីល្បាញ។ ប៉ុន្ដែក្ដីស្រម៉ៃ​របស់​មនុស្ស​គ្រប់រូប គឺ​មិន​អាច​ក្លាយ​ជាការ​ពិត​បាន​ទាំង​អស់​នោះ​ទេ តួ​យ៉ាង​ដូចជា​តារា​ទាំង​៦រូប​នេះ សុទ្ធ​តែ​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើរ​ចូល​ផលិត​កម្ម​ទាំង​បី​នេះ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បដិសេធន៍។ ទោះ​បី​ត្រូវ​បាន​បដិសេធន៍​ក៏​ដោយ ប៉ុន្តែ​តារា​ទាំង​៦រូប​នេះ​បាន​ប្រឹង​ប្រែង​ពុះពារ និង​ទទួល​បាន​ជោគ​ជ័យ​លើវិថីសិល្បៈ​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​ជាបញ្ជីរាយ​ឈ្មោះ​តារា​ទាំង​៦រូប​នេះ​

១. Bang Jae Min

Jae Min ត្រូវ​បាន​បដិសេធ​ផលិត​កម្ម YG Entertainment និង​ផលិត​កម្ម SM Entertainment ដោយ​សារ​គាត់​មិន​ពូកែ​រាំ។ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​ក្លាយជា Rapper ដ៏​ល្បីម្នាក់​ក្នុង​កម្មវិធី​High School Rapper។

២. Clara

តារាម៉ូ​ដែល​និង​តារា​សម្តែង​ស្រីរូប​នេះ​ត្រូវបានការបដិសេធពីផលិតកម្ម JYP Entertainment និង SM Entertainment ។ ប៉ុន្តែ​រឿងនេះមិនមែនជាបញ្ហាសំរាប់​នាងនោះទេ ​ព្រោះពេលនេះនាងជោគជ័យខ្លាំងក្នុងអាជីពជាតារាសម្ដែង។ រឿង​ចុង​ក្រោយ​របស់​នាង​មានចំណងជើងថា Meloholic ដែល​នាងត្រូវ​សម្ដែង​ជាតួស្រីឈ្មោះ Yun Kyung Ae។

៣. Park Hyung Sik

Park Hyung Sik ត្រូវបាន​បដិសេធ​ដោយផលិត​កម្ម SM Entertainment និង YG Entertainment នៅ​ពេល​គាត់​រៀន​នៅ​វិទ្យា​ល័យ។ ក្រោយ​មក​ទៀត​លោកបានប្រឡងចូលផលិតកម្ម Star Empire Entertainment និងបានជាប់​ក្លាយជា​សមាជិក​របស់ក្រុម ZE: A ។ នៅ​ឆ្នាំ 2012 លោកបាន​ចាប់​ផ្តើម​អាជីពជា​អ្នក​សម្ដែង។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោកត្រូវ​បាន​គេ​ស្គាល់កាន់​តែ​ច្រើន​ហើយ​មានភាពមមា​ញឹកខ្លាំង​ទាំងការ​សម្ដែង​ និងការ​ច្រៀង​។

៤. Vivian Cha

Vivian Cha ត្រូវ​បាន​គេ​ស្គាល់​ថាជាបងជីដូនមួយ​របស់​ Yuri សមាជិកក្រុម Girls ‘Generation។ នាង​ជាតារាម៉ូ​ដែល​ដែល​ទទួល​បាន​ជោគ​ជ័យ​​ខ្លាំង​ណាស់​ ទោះបីជាមិនបានចូលក្នុងផលិតកម្ម SM Entertainment និង JYP Entertainment ក៏ដោយ ។ ដើម​ឡើយ​នាង​រៀន​ច្រៀង​បុរាណ​ប៉ុន្តែ​បាន​ឈ្នះ​ការ​ប្រកួត​ម៉ូ​ដែល​មួយ​នៅ​ពេល​នាង​មាន​អាយុ 21 ឆ្នាំ​ហើយ​បាន​បន្ត​អាជីព​តាំង​ពី​ពេល​នោះ​មក។

៥. Jessi

​នៅ​ឆ្នាំ 2016 Jessi បាន​ប្រាប់ថានាង​ជាសិក្ខាកាម​ក្រោម​ការ​ដឹក​នាំ​​របស់ផលិតកម្ម SM Entertainment ។ នាង​បាន​សារភាពថា​នាង​បាន​ឆ្លង​កាត់​ការ​សាកល្បង​ ប៉ុន្តែ​ក្រោយមកក៏ត្រូវបានបដិសេធវិញ។ ក្រោយមកនាង​បាន​បង្កើត​ឈ្មោះ​ដ៏​ល្បីល្បាញ​ដោយខ្លួន​ឯងនៅ​ក្នុង​ពិភព​តន្ត្រី​ហ៊ីបហប​ហើយ​ថែម​ទាំង​បាន​ចេញ​អាល់ប៊ុម​ដំបូង​របស់​នាង​កាលពី​ឆ្នាំ​មុន។ ថ្មីៗ​នេះ​នាង​បាន​ធ្វើ​ការ​សហការ​ជា​មួយ Flowsik ។ វីដេអូ​នេះ​មាន​ទស្សនិកជន 500.000ដង ក្នុងរ​យៈ​ពេលតែ 5 ថ្ងៃ​ប៉ុណ្ណោះ​។

៦. Ryu Hyun Kyung

មិនខុសពីតារាខាងលើទេ Ryu Hyun Kyung ត្រូវបានបដិសេធដោយផលិតកម្មYG Entertainment។ បន្ទាប់មក​នាង​បានចាប់​អាជីពជា​អ្នក​សម្ដែង។ ចាប់​តាំង​ពី​ពេល​នោះ​មក​នាង​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន។ ហើយ​នាង​ក៏​បាន​ទទួលជោគជ័យក្នុងវិស័យសិល្បៈសម្ដែងមកទល់សព្វថ្ងៃនេះ៕

បុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿង មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះ ខ្ទេច បង្កឲ្យភ្ញាក់ផ្អើល…(ចុចអានបន្ត)

ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានបុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះ ខ្ទេច បង្កឲ្យភ្ញាក់ផ្អើល ប៉ូលីសមួយចំហៀងខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករោងចក្រស្បែកជើង មានទីលំនៅ ផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ7មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ គ្រាន់តែដឹងថា បម្រើការងារនៅរោងចក្រស្បែកជើង ។ ជនរងគ្រោះជិះរថយន្តជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 ។ ចំណែកជនបង្ក ជាជនជាតិចិន គ្នា៣នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ ។ ទាំង៣នាក់ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប គូសបិទស្លាកលេខបាត់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណ់រជាមួយស្រ្តីម្នាក់ទៀត ចូលបំរ៉ុងហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយ រថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្ត រត់គេចផ្អើលអស់សមត្ថកិច្ច មួយចំហៀងខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើម ។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ពីមុនមក ស្រ្តីរងគ្រោះត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីការងារ លុះរហូតមកដល់ព្រឹកកើតហេតុនេះ គេសង្ស័យ ថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នា សរុប៣នាក់ខាងលើ មកប៉ុនប៉ងសម្លាប់ ជនរងគ្រោះចោល ទើបរៀបគម្រោង បិទស្លាកលេខរថយន្ត ជាស្រេច មកធ្វើសកម្មភាព វាយជនរងគ្រោះ និងវាយកម្ទេចរថយន្ត ជនរងគ្រោះខ្ទេច ។

តែទោះជាយ៉ាងណាក្តី ក្រោយពីសកម្មភាពហឹង្សាខាងលើ ជនដៃដល់ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញ ។ ចំណែក ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិក សមត្ថកិច្ចបន្តធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធី ៕

លោកចោរនេះ ពិតជាលួចលឿនមែន សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា…(មានវិដេអូ)

ភ្នំពេញ៖ រយពាន់ករណីហើយដែលលោកចោរឆ្លៀតឱកាសបានធ្វើសម្មភាពលួចម៉ូតូគ្មានញញើត គ្រាន់តែម្ចាស់ម៉ូតូ​យួឥវ៉ាន់ដើរចូលក្នុងផ្ទះមិនទាន់ផុតផង បុរសដែលជនសង្ស័យបានដើរសំដៅទៅកាន់ម៉ូតូ និងលោតជិះចេញ​ទៅ​ខាងក្រៅបានយ៉ាងឆាប់ជាទីបំផុត ខណៈស្ត្រីម្ចាស់ម៉ូតូទំនងជាភ្លេចសោរនៅជាប់ម៉ូតូ។

ជុំវិញរឿងនេះម្ចាស់ម៉ូតូបានរៀបរាប់ថា «ថ្ងៃនេះពិតជាសំណាងអាក្រក់ ក្រុមគ្រួសារខ្ញុំណាស់។ ព្រឹកម៊ិញនេះ ថ្ងៃទី13 ខែកក្កដា ឆ្នាំ2018 នៅចន្លោះម៉ោង 8:00 – 9:00 នាទីព្រឹក ត្រូវចោលមានគ្នា2នាក់ ចូលលួចម៉ូតូ ផ្លាក់លេខ PP-1AX-9450 ហុងដាសង់ 016 បានសម្រេច! បើបងប្អូនណា ឃើញភិនភាគម៉ូតូ ឬ ក៏សង្ស័យនៅម្តុំណា ជួយរាយការណ៍ ឬផ្តល់ព័ត៌មានតាមលេខទូរស័ព្ទខ្ញុំផ្ទាល់ 070 / 077 383 067»។

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004858758299%2Fvideos%2F999171716921444%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004858758299%2Fvideos%2F999172020254747%2F&show_text=0&width=560

អ្នកនាង ឈិន សុជាតា ឃើញក្មេងដែលម្តាយឪពុកបានសម្រេចចិត្តរត់ចោលកូនក្នុងមន្ទីរពេទ្យនោះ ក៍សំរេចចិត្តធ្វើរឿងបែបនេះ..(ទស្សនាវិដេអូ)

ភ្នំពេញ៖ វិដេអូដែលម្តាយឪពុករបស់ក្មេងដែលឃើញកូនខ្លួនឯងមានមាត់ឆែបហើយក៍បានរត់ចោលនោះ បានបង្ហោះជាសាធារណះនោះមក រំពេចពីឃើញវីដេអូទារកកម្សត់ តារាស្រីកូនភ្លោះ ២នាក់ ឈិត សុជាតា បានស្កាត់មកពីផ្ទះទាំងព្រលឹមថ្ងៃទី១៣ កក្កដានេះ ជួបក្មេងតូចនៅមន្ទីរពេទ្យកុមារជាតិ ខណៈអ្នកគ្រូពេទ្យនៅទីនោះមានយកចិត្តទុកដាក់ និងមើលថែ ២ខែមកហើយ តាំងពីម្តាយនិងឪពុកបានសម្រេចចិត្តរត់ចោលកូនក្នុងមន្ទីរពេទ្យ ក្រោយសម្រាលឃើញកូនមានមាត់ឆែប។

ឈិត សុជាតា ដែលស្រលាញ់កូនទាំងពីរស្មើជីវិតនោះ មានក្តីតក់ស្លុតបំផុតមិននឹកស្មានថា ម្តាយឃើញកូនអភ័ព្វហើយរត់ចោលកូនថែមទៀត តែទន្ទឹមនោះនាងបាននាំយកអាវ ខោទឹកនោម និងសម្ភារៈសម្រាប់ក្មេងប្រុសនេះមួយចំនួនទៀត។ អ្វីដែលកាន់តែអាសូរថែមទៀត ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Muoykeang Ly» បានប្រាប់ថា «អាណិតណាស់លោកអើយ ម្តាយបោះចោលនៅពេទ្យកុមារជាតិ ព្រោះកើតមកឆែបមាត់ពិការភ្នែកទាំងសងខាង ឥលូវគូថរលាកខ្លាំងឡើងដំបៅ យំរហូត»។

តារាកំប្លែងល្បីឈ្មោះ ពែកមី សប្បាយចិត្តពេលឃើញ អ្នករស់ស្រុកស្រែ នឹងបានផ្ទះស្អាត់បែបខ្មែរ នឹងតំលៃសមរម្យ

តារាកំប្លែងល្បីនៅកម្ពុជា គឺនាយពែកមី បាននឹករលឹកដល់ជីវិតជាកូនអ្នកស្រែ ហើយនឹកឃើញគ្រាលំបាកកាលពីអតីតកាល បើទោះបីជាបច្ចុប្បន្ន តារាកំប្លែងរូបនេះមានជីវភាពធូធារ រស់ស្រួលជាងមុនក្តី ក៏លោកមិនដែលភ្លេចពីភាពក្រនិងភាពលំបាកដែរ។ កាលពីថ្មីៗនេះដែរលោកនាយពែកមី ក៏បានឃើញវិដេអូមួយរៀបរាប់ពីគម្រោងសង់ផ្ទះបែបខ្មែរ តំលៃសមរម្យតែគុណភាពខ្ពស់តម្រូវសម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅទីជនបទ ធ្វើអោយតារាកំប្លែងរូបនេះមានចិត្តសប្បាយរីករាយ ព្រោះអ្នកជនបទអាចមានផ្ទះសមរម្យរស់នៅស្រួលជាងមុន។

តារាកំប្លែងកើតចេញពីទឹកដីខេត្តស្វាយរៀង រូបនេះបានរៀបរាប់ថា៖ “ខ្ញុំកើតចេញពីកូនកសិករ ធ្លាប់រស់នៅផ្ទះតាមជនបទ ខ្ញុំយល់ពីការលំបាកមួយនេះ។ ពេលឃើញអ្នកទីក្រុងគេមានផ្ទះសមរម្យរស់នៅ ខ្ញុំក៏ចង់ឃើញពុកម៉ែបងប្អូនរស់នៅតាមជនបទដូចខ្ញុំពីមុន មានផ្ទះរស់នៅសមរម្យដែរ។ ខ្ញុំសប្បាយចិត្តដែលគេបានបង្កើតគម្រោងមួយនេះ ដើម្បីឲ្យពុកម៉ែបងប្អូននៅតាមទីជនបទអាចមានផ្ទះសមរម្យ និងរស់នៅបានប្រសើរជាងមុន។ សូមជួយ Like និង Share វីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនផ្សេងៗទៀតបានស្គាល់ពីគម្រោងនេះផង។ អរគុណពុកម៉ែបងប្អូន សូមជូនពរសុខភាពល្អ និងសុខសប្បាយទាំងអស់គ្នា៕

Mahrez បង្ហើប​ឲ្យ​ដឹង​នូវ​មូល​ហេតុ​ដែល​គាត់​​សម្រេច​ចិត្ត​ចុះ​ចូល​ជាមួយ​ Man City

កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​មេឃ​ខៀវ​ Manchester City កីឡាករ​ Riyad Mahrez បាន​បង្ហើប​ឲ្យ​ដឹង​ថា​​ការ​ផ្ទេរ​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​គឺ​ដើម្បី​​លើក​ពាន​​​លីក​កំពូល​នៃ​ទ្វីប​​អឺរ៉ុប​ Champions League ។ ​កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​​បាន​សម្រេច​ចាក​ចេញ​ពី​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City និង​បញ្ចប់​ការ​ផ្ទេរ​​ចុះ​ចូល​ជាមួយ​កីឡដ្ឋាន​ Etihad ជាមួយ​កុងត្រា​ដែល​មាន​តម្លៃ​ ៦០ លាន​ផោន​​ដែល​ជា​តម្លៃ​បំបែក​​កំណត់ត្រា​​ក្រុម​ Man City ។

“Champions League គឺ​ជា​ពាន​ដែល​បង្កើត​ឡើង​សម្រាប់​ក្លិប​ធំៗ​។” Mahrez កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​បាន​និយាយ​។ “ហើយ​ Man City គឺ​ជា​ក្លិប​ធំ​មួយ​​ដែល​មាន​គ្រប់​យ៉ាង​ដើម្បី​​​ឈ្នះ​ពាន​មួយ​នេះ​។ កាល​ពី​រដូវកាល​មុន​ពួក​គេ​​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​​មហិច្ឆតា​ក្នុង​ការ​​​​ឡើង​ឲ្យ​បាន​ខ្ពស់​ជាង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ពាន​ Champions League ។ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្លាស់​មក​ទីនេះ​គឺ​​ដោយសារ​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​​​នៅ​ក្នុង​​ការ​ប្រកួត​នោះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

បង្គោលភ្លើងនៅកណ្តាលទ្រូងផ្លវ ដែលរងការរិះក្នុងបណ្តាញសង្គម ឥឡូវជួបគ្រោះថ្នាក់ទៀតហើយ !…(ចុចអានបន្ត)

ភ្នំពេញ៖ ​រថយន្ត​កុង​ទី​ន័​រ​មួយគ្រឿង បាន​បើក​បុកបង្គោលភ្លើងដែលនៅដាំកណ្តាលទ្រូងផ្លូវ ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​តៃកុង​រងរបួស​ស្រាល ហេតុការណ៍នេះបានកើត​ឡើងនៅវេលា​ម៉ោង៣និង៤០នាទី​ទៀបភ្លឺ ឈាន​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

បង្គោល​ភ្លើងធំៗ ដែល​បន្សល់​ទុកចោល​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ក្រោយ​ការពង្រីក​ត្រង់​តំបន់​ផ្លូវ​ណត​ប្រី​ត និង​ផ្លូវ​លេខ១០១៩ (ខាងមុខ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ឆ្ពោះ​មក​សាលា​ណត​ប្រ៊ី​ត) ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ភ្នំពេញ ត្រូវបាន​សាធារណៈជន​រិះគន់ធ្ងន់ៗ ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ និង​ធ្លាប់បាន​បង្ក​ឱ្យ​អ្នកដំណើរ​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ទៀតផង។ បើ​យោងតាម​ឯកសារ​ដែល​ជ្រុះ​ពីលើ​រថយន្ត​នោះ រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 ជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd បើកបរ​ដោយ​ឈ្មោះ យ៉​ន ភេទ​ប្រុស បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ។

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង ដែល​សណ្ដោង​កន្ទុយ​កុង​ទី​ន័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7071 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង តែ​ដោយសារតែ​ស្ថានភាព​ផ្លូវ​រៀង​ងងឹត​ផង មេឃ​កំពុង​រលឹម​ភ្លៀង​ផង និង​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​បែក​កញ្ចក់​ជ្រុះ​ធ្លា​ក់មក​ពេញ​ផ្លូវ និង​រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​តៃកុង​រងរបួស​បន្តិចបន្តួច ។ ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​បាត់។

សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​វ៉ា​ស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​ពេល​ក្រោយ។

សូមបញ្ជាក់ថា មន្ត្រី​អាជ្ញាធរ​អគ្គិសនី​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប បាន​ថ្លែងថា អ្នកបច្ចេកទេស​មួយក្រុម បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​កាលពី​ថ្ងៃទី៣០ ខែមេសា ២០១៨ ដើម្បី​ឈានទៅ​ធ្វើការ​អនុវត្ត និង​រុះរើ​បង្គោល​ភ្លើង​នៅ​ដើមខែ​ឧសភា ២០១៨នេះ ខណៈ​បណ្ដាញ​អគ្គិសនី ដែល​គ្រោង​រុះរើ​នោះ គឺជា​បណ្ដាញ​តង់ស្យុង​ខ្ពស់ ១១៥គីឡូវ៉ុល ដូច្នេះ​អាច​រង​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ទោះយ៉ាងណា​អ្នកបច្ចេកទេស​កំពុង​សិក្សា​រក​ប្រភព​អគ្គិសនី​ជំនួស​តំបន់ ដែល​ត្រូវបាន​កាត់ផ្ដាច់ ព្រោះ​ការរុះរើ​បង្គោល​បាន​ខ្លះ​នៅ​ខ្លះ​ប៉ុណ្ណោះ។

គាត់​ថា «យើង​មិនអាច​ថា មិនមាន​ប្រភព​អគ្គិសនី​ជំនួស​នោះទេ ប៉ុន្តែ​គ្រាន់តែ​ថា ការកំណត់ និង​បែងចែក​ប្រភព​ជំនួស​ប៉ុន្មាន​ថ្ងៃ​ខ្ញុំ​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ។ ដូច្នេះ​ជារួម​យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​ស្ថិរភាព​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ»។

អគ្គិសនី​កម្ពុជា​នឹងមាន​ការជូនដំណឹង​លំអិត​បន្ថែមទៀត​ដល់​អ​តិ​ថិ​ជន​នៅមុន​ការ​កាត់ផ្ដាច់​ចរន្តអគ្គិសនី។ កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​រិះគន់ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង ដែល​ស្ថិតនៅ​ចំ​កណ្ដាលផ្លូវ​ធ្វើដំណើរ ហើយ​អ្នកខ្លះ​បាន​ហៅថា បង្គោល​ភ្លើង​មរណៈ​ជាដើម។ ប៉ុន្តែ​ត្រង់ចំណុច​នេះ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បកស្រាយ​ថា ដើមឡើយ​បង្គោល​ភ្លើង​នេះ​គឺ​ស្ថិតនៅ​គៀន​ផ្លូវ ប៉ុន្តែ​ដោយសារ មានការ​ពង្រីក​ផ្លូវ​បន្ថែម ទើប​បង្គោល​ភ្លើង​នេះ​ស្ថិតនៅ​ចំ​ទ្រូងផ្លូវ​ទៅវិញ។

កន្លងមក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ក៏បាន​សុំទោស​ដល់​អ្នកដំណើរ​ទាំ​ង​អស់​ចំពោះ​ករណី​បង្គោល​ភ្លើង​នេះ ហើយ​លោក​ នឹងផ្នែក​ពាក់ព័ន្ធ​បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​សម្រេច​ថា នឹង​ដក​បង្គោល​ភ្លើង​ទាំងអស់នោះ​ចេញ​ចាប់ពី​ចន្លោះ​ខែមេសា រហូតដល់ ខែ មិថុនា ឆ្នាំ២០១៨។ លោក​ថា អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង នៅក្រោម​ដី​ជាមុនសិន ហើយ​បន្ទាប់មក ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន៕

រន្ធត់!! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់…(ចុចអានបន្ត)

បាត់ដំបង ៖ ម៉ូតូ២គ្រឿងបើកបរច្រាស់ទិសគ្នាក្នុងល្បឿនលឿន បានបុកគ្នាបណ្តាលឲ្យស្លាប់ ម្នាក់រងរបួសធ្ងន់ម្នាក់ នៅឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងក្រុមទី១៤ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ម៉ី ឆេងលី នាយប៉ុស្តិ៍រដ្ឋបាលឃុំភ្នំសំពៅបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយឡើងជែងគោយន្តមួយគ្រឿងក៏បានទើបប្រទះរ៉េចង្កូតជាមួយនិងម៉ូតូ១គ្រឿងទៀតបើកបរក្នុងទិសដៅផ្ទុយគ្នាហើយបានបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់នៅវេលាម៉ោង៧យប់ពេលដឹកដល់មន្ទីរពេទ្យខេត្តបាត់ដំបង។

លោក ម៉ី ឆេងលី បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រិទ្ធិ គឹមហឹង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ បើកបរម៉ូតូម៉ាកហុងដាC១២៥ ស៊េរី២០១៥ ពណ៌ក្រហមពាក់ស្លាកលេខ បប១V-០៧៨៧។

រីឯជនរងគ្រោះដែលបានស្លាប់ម្នាក់ទៀតឈ្មោះយឿង សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិធ្ងើ ឃុំចែងមានជ័យ ស្រុកបាណន់ជាមួយគ្នា បើកបរម៉ូតូម៉ាកហុងដាC១២៥ ស៊េរី២០១៨ ពណ៌ក្រហមគ្មានស្លាកលេខ។

បច្ខុប្បន្នមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការស្រុកបាណន់ ឯសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖​ សុវណ្ណ ដេត