ប្រពន្ធ​ចូល​ពេទ្យ ប្ដី​ចូល​ប៉ុស្តិ៍​ ព្រោះតែទំនាស់ហិង្សា​ក្នុងគ្រួសារ..


កោះកុង៖ ប្ដី​ប្រពន្ធ​ជនជាតិខ្មែរ​ឥស្លាម១គូរ បាន​ឈ្លោះទាស់ទែង​គ្នា រហូត​ឈានដល់​ប្រើ​អំពើហិង្សា បណ្ដាល​ឲ្យ​របួស​ក្រោម​ភ្នែក​ខាងឆ្វេង ហើយ​ប្រពន្ធ​កើត​ទុក​មិន​សុខចិត្ត ក៏​មកប្តឹង​នៅ ប៉ុស្តិ៍នគរបាល​ដងទង់​ឲ្យ​ចាប់​ប្តី​ទៅយក​ផ្តន្ទាទោស​តាមច្បាប់ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១០យប់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ៤ ដង់ទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

បុរស​ជា​ប្តី​ឈ្មោះ សុះ ម៉ើ​ត អាយុ៣៣ ឆ្នាំ ជនជាតិ​ចាម មុខរប​លក់ដូរ ប្រពន្ធ​ឈ្មោះ រូ​ន អៃ​សះ អាយុ៣៥ឆ្នាំ ជនជាតិ​ចាម មុខរប​លក់ដូរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។
មូលហេតុ​ប្រពន្ធ​ឲ្យ​ប្ដី​ហូប​ម្ហូប​សល់​ពី​ព្រឹក ប្តី​មិន​ហូប ហើយ​សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​មី​ឆុង​ហូប តែ​ប្រពន្ធ​មិន​ឲ្យ​ក៏​កើតរឿង​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ប្តី​ក៏​វាយ និង​ធាក់​ជាច្រើន​ដៃ និង​ជើង បណ្តាល​ឲ្យ​ប្រពន្ធ​មាន​របួស​ក្រោម​ភ្នែក​ខាងឆ្វេង ហើយ​ប្រពន្ធ​កើត​ទុក​មិន​សុខចិត្ត ក៏​មកប្តឹង​សមត្ថកិច្ច​ឲ្យ​យកប្តី​ទៅ​ផ្តន្ទាទោស​តាមច្បាប់៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

កូន​រមិលគុណ!! ព្រោះតែជំលោះពាក្យសំដី អាកូនចិត្តអប្រិយហ៊ានលើកដៃ ​វាយក្បាល​ឪពុក​បង្កើតរងរបួសធ្ងន់…


បាត់ដំបង៖ កូន​រមិលគុណ ដែល​យក​ដំបង​វាយក្បាល​ឪពុក​បង្កើតរងរបួសធ្ងន់ព្រោះតែជំលោះពាក្យសំដី ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី១៤ខែកក្កដា​ឆ្នាំ២០១៨នៅ​ចំណុច​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ២ស្រុក​បាណន់។ កូន​រមិលគុណ​បាន​យក​ដំបង​វាយ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​បាណន់​ចាប់​វ៉ៃខ្នោះ​។

កូន​អក​ត្ត​ញ្ញូ​មានឈ្មោះ​ដាំ​វីរៈ​ភេទ​ប្រុស​អាយុ៣០ឆ្នាំ​នៅ​ភ​មិ ឃុំ​ជាមួយគ្នា។ចំណែក​ឪពុក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ឌិ​ប ដាំ​អាយុ៦១ឆ្នាំ​រស់នៅ​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ២ស្រុក​បាណន់​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ដួល​លើដី។
ករណីនេះត្រូវបានអាវុធហត្ថ​ស្រុក​បាណន់​ បញ្ជូនទៅទីបញ្ជារការកងរាជអាវុធហត្ថខេត្តដើម្បី​បង្ក​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់៕

ដោយ៖​សុវណ្ណ ដេត
ប្រភព៖ FB

អូនស្មគ្រ័ បងស្មោះ ! ពេលនេះដៃបងជាប់ខ្នោះ ព្រោះស្នាដៃម្តាយអូន..

បាត់ដំបង៖ គូរស្នេហ៍មួយគូរត្រូវរ៉ូវគ្នា រួមភេទចំនួន៣លើក បានសម្រេច៨ដង ចុងក្រោយ​ម្ដាយ​ខាង​ស្រី ប្ដឹងពីរំលោភក្មេងមិនគ្រប់អាយុ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ យុវជន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​ដាក់​ខ្នោះ ក្រោយ​ទទួល​បណ្តឹង​ពី​ឈ្មោះ លឿង សំ​អូន ភេទ​ស្រី អាយុ៣៦ឆ្នាំ ជា​ម្តាយ​ជនរងគ្រោះ។

ជនសង្ស័យ​ឈ្មោះ អេ​ន ចិន ភេទ​ប្រុស អាយុ២១ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ត្រូវបាន​ម្ដាយ​ជនរងគ្រោះ ប្ដឹង​ចោទប្រកាន់ថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួងលោម​រួមភេទ​ជាមួយ​កូនស្រី​គាត​ន់​ឈ្មោះ ខ.ន.ស.ណ.ត ភេ អាយុ១៤ឆ្នាំ ចំនួន៣លើក បានសម្រេច៨ដង កាលពី​អំឡុង​ខែមិថុនា ឆ្នាំ២០១។ ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ប្រភព៖ FB
ដោយ៖ សុវណ្ណ ដេត

ខ្យល់​បោករលំ​ផ្លាក​ពុះ​ដី​ឡូត៍​លក់​ ខ្ទាត​ត្រូវ​អ្នក​បើក​ម៉ូតូ​ម្នាក់របួសធ្ងន់…

ក្រុងព្រះសីហនុ៖ ខ្យល់​បោករលំ​ផ្លាក​ពុះ​ដី​ឡូត៍​លក់​ ធ្លាក់​ត្រូវ​អ្នក​បើក​ម៉ូតូ​ម្នាក់របួសធ្ងន់​ ក្រោយ​មក​បាន​ស្លាប់​នៅមន្ទីរពេទ្យ កាលពីព្រឹក​ថ្ងៃទី​១៤ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨​នេះ​ លើផ្លូវ​ជាតិ​លេខ​៤​ ម្តុំ​ចំណោត​ អូរត្រាវ​ក្រុងព្រះសីហនុ​ ។

ជនរងគ្រោះ ជិះ​ម៉ូតូ ១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ លេខ​ព្រះសីហនុ​1-8387 មានឈ្មោះ​ មិញ​ បូរ៉េត​ ភេទ​ ប្រុស​ អាយុ​ ៥៦ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ស្រាបៀរ​អង្គរ​ មានទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

ក្រោយកើតហេតុកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១​ បាន​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​អ្នក​រងគ្រោះ​ទៅ​សង្គ្រោះ​ នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​ ក្រោយ​មក​ស្ថានភាព​អ្នក​របួស​ធ្ងន់ធ្ងរ​ពេក​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ក្រោយ​មក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​វេលាម៉ោង​ ១២:៣០នាទី​៕

ប្រភព៖ Huy Bunleng

សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោងប្រឈមនឹងការជនលិច

(ព្រះសីហនុ) នៅរសៀលថ្ងៃសៅរ៍ទី ១៤ ខែកក្តដានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសអោយដឹង ថា បរិមាណទឹកភ្លៀងដែលបាននឹងកំពុងធ្លាក់បន្ថែមជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងសំរោង ពិសេសត្រង់ចំណុចស្ពានសំរោង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត ។

ជុំវិញបញ្ហានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម​ បានបន្ថែមថា ភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន៕

បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តដឹកត្រយូងចេក បុកម៉ូតូជិះពេល…

(កំពង់ធំ) យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនៅកនន្លែងកើតហេតុ ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ ដឹកត្រយូងចេក និងម៉ូតូ បើកឆ្លងផ្លូវ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ នៅលើផ្លូវជាតិលេខ៦២ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ចំណុចភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-2129 ដឹកត្រយ៉ូងចេកពេញ បើកបរ ដោយឈ្មោះ អឿន លីការ អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកម៉ូតូ ម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ម៉ន បូរ៉ា អាយុ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ។

កើតហេតុសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍វាស់វែង និងចាត់ចែងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

ប្រភព៖ FB

មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយពីរ​ របស់​កោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់​ ត្រូវ​បាន​ដក​មុខតំណែង​ភ្លាមៗ​ បន្ទាប់ពី​…

 

ឥណ្ឌូណេស៊ី៖ មេរោគសង្គមបានលេចធ្លាយពីសកម្មភាពបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីប៉ូលីសពាក់ផ្កាយ ២ ដោះស្បែកជើងវាយក្បាលស្ត្រីទន់ខ្សោយ នៅផ្សារមួយកន្លែង ទោះបីនាងខំស្រែកអង្វរឲ្យប្រណីយ៉ាងណាក៏ដោយចុះ ដែលមនុស្សជុំវិញពិភពលោកទទូចឲ្យតុលាការ ចាត់វិធានការកក្តៅចំពោះជនដែលប្រព្រឹត្តហិង្សានោះឲ្យសាកសមនឹងទង្វដ៏ថោកថាបនោះ។

លុះព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ប្រភពព័ត៌មានឥណ្ឌូណេស៊ី បានឲ្យដឹងថា «មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយពីរ​ របស់​កោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់​ ត្រូវ​បាន​ដក​មុខតំណែង​ភ្លាមៗ​ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ មេរោគ​បណ្ដាញសង្គម​ដែលគេ​លួចថត​រូបលោក​វាយ​ ស្ត្រី​ជា​ចោរ​​លួច​សម្ភារៈ​ក្នុងហាង​តូច​មួយ​នៅកោះបាលី​ កាលពី​ថ្ងៃទី​ ១១ កក្កដា​ ២០១៨ ហើយ​ការ​ដក​តំណែង​នេះ​ នៅ​ព្រឹកថ្ងៃសុក្រ​ ទី ១៣ កក្កដា ២០១៨។ ខណៈនេះជនបង្កកំពុង​ត្រូវ​បានឃាត់ខ្លួន​ ក្នុងការ​សួរ​ចម្លើយ​បន្ត​និងអាចប្រឈមនឹងការ​ជាប់ពន្ធនាគារ​ថែមទៀតផង​»។

ក្រុមទំនើងជើង​ខ្លាំង២ក្រុម​ បើកឆាកវាយប្រហារកាប់ចាក់គ្នាយ៉ាងសាហាវ ត្រូវប៉ូលិស​ចេញអន្តរាគមន៍ ស្ទាក់ចាប់​បាន៣នាក់..

ភ្នំពេញ៖ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៩និង៤០នាទី​យប់​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ជិត​ផ្សារ “សុ​វណ្ណា” ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ក្មេង​ទំនើង​ពីរ​ក្រុម ប្រដាប់​ដោយ​កាំបិត មួកសុវត្ថិភាព និង​ខ្សែក្រវ៉ាត់ បើកឆាក​ប្រយុទ្ធ​គ្នា បង្ក​ការភ្ញាក់ផ្អើល​ក្នុង​ខណ្ឌចំការមន​ទាំងយប់ ចុងក្រោយ​ត្រូវបាន​សមត្ថកិច្ច ចូលទៅ​ក្របួច បាន​ក្មេង​ទំនើង៣នាក់។


មុនពេល​កើតហេតុ គេ​ឃើញ​ក្មេង​ទំនើង​មួយក្រុម មាន​គ្នា​ជាច្រើន​នាក់ បាន​ឈរ​ស្ទាក់​ចាំ​វាយ​យុវជន​មួយក្រុម​ទៀត ដែល​ធ្វើដំណើរ​ចេញពី​ក្នុង​ហាង​ស៊ុប​មួយកន្លែង បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​រយះ​ដៃ រីឯ​បក្ខពួក​មួយចំនួន​ទៀត បាន​រត់ចោល​អស់។ ភ្លាមៗនោះ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ក៏​ចាប់បាន​យុវជន៣នាក់ រួមទាំង​វត្ថុ​តាំង​មាន ខ្សែ​ក្រវ៉ាត់ មួកសុវត្ថិភាព និង​ម៉ូតូ​ម៉ាក ហុងដា Beat ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1HB.1712 នាំយកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក។

ក្មេង​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង៣នាក់​នោះ ទី១ ឈ្មោះ គារ សុជាតិ ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លើក​បន្លែ នៅ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ចាក់​បេតុង​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី១ខណ្ឌមានជ័យ។ ទី២ ឈ្មោះ ស៊ុន សំណាង ហៅ​លុច ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រក​ដ រស់នៅ​ជិត​ផ្ទះ​ខាងលើ។ ទី៣ ឈ្មោះ ចន្ថា ដា​លុច ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កម្មករ​ស៊ុន​ទ្រី រស់នៅ​ខាងក្រោយ​វត្ត​ស្ទឹងមានជ័យ ជិតៗគ្នា​ដូច​អ្នក​ខាងលើ ៕

សាហាវជាងសត្វទៅទៀត!ឪពុកតិរច្ឆានធ្វើទារុណកម្មនឹងចាប់រំលោភកូនស្រីបង្កើត ចំនួន២នាក់…

ខេត្តបន្ទាយមានជ័យ៖ សាហាវជាងសត្វទៅទៀត!ឪពុកតិរច្ឆានធ្វើទារុណកម្មនឹងចាប់រំលោភកូនស្រីបង្កើត ចំនួន២នាក់ ត្រូវសមត្ថកិច្ច ចាប់ដាក់ខ្នោះ ហេតុការនេះបានកើតឡើង កាលពីរសៀល ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ បានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្នងការនគរបាលខេត្តបានចាប់បញ្ជូន ជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ក្នុងករណី រំលោភនិងធ្វើទារុណ កម្មលើកូនស្រីបង្កើតរបស់ខ្លួនដល់ទៅ២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន ២នាក់នោះ ត្រូវជាកូនស្រីបង្កើត១/ឈ្មោះឡុង លីនតា ភេទស្រី អាយុ០៨ឆ្នាំ, ២/ឈ្មោះឡុង ដាឡែន ហៅណាំវ៉ា ភេទស្រី អាយុ០៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ៕

បុរសពិការដៃ វាយបុរស​ពិកាជើង ព្រោះតែរឿងចាក់មេក្រូ ឃោសនាបោះឆ្នោត…

ស្វាយរៀង៖ បុរស​វ័យ​ចំណាស់ម្នាក់ ជា​យោធិន​ពិការដៃ និង​ជា​សមាជិក​គណបក្ស​ (LDP) បាន​ទាញ​ដំបង​ឫស្សី​វាយ​ទៅ​​​ម្នាក់ជាជនពិកាជើង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ព្រោះតែរឿងចាក់មេក្រូ ឃោសនាបោះឆ្នោតហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង។

ជនបង្ក​ឈ្មោះ សុវណ្ណ ចាន់​សាវ៉ាត ភេទ​ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ជា​យោធិន​ពិការ និង​ជា​សមាជិក​គណបក្ស​ស​ម្ព័​ន​ដើម្បី​ប្រជាធិបតេយ្យ​(LDP)មាន​ទីលំនៅ ភូមិ​ត្បែង​ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រំ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក បានធ្វើ​សកម្មភាព​យក​ដំបង​ដើម​ឫស្សី​វាយ​ទៅលើ​ឈ្មោះ ឡុង ជី ភេទ​ប្រុស អាយុ៦០ឆ្នាំ មុខរបរ យោធិន​ពិការ​ដូចគ្នា មាន​ទីលំនៅ​ភូមិ​ពោធិ​រស់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ផ្ទះ២០០ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ត្រូវចំ​ក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។

មូលហេតុ ដែល​ធ្វើ​ឲ្យ​ជនសង្ស័យ​វាយ​ទៅលើ​ជនរងគ្រោះ​នោះ គឺ​ដំបូង​ឡើយ ជនរងគ្រោះ​បាន​ចូលទៅ​ហាមឃាត់​ជនសង្ស័យ​កុំ​ឲ្យ​ចាក់​មេក្រូ​ឃោសនា​គណបក្សនយោបាយ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ក៏​ទាញ​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​តែម្ដង ៕

ប្រភព៖ Heng Ly