រន្ធត់!! ក្រពើជាង៣០០ក្បាល បានត្របាក់បុរសម្នាក់គ្មានសល់ ខណៈបុរសនោះបាន…

(ឥណ្ឌូណេស៊ី) បុរសម្នាក់បានធ្លាក់ចូលក្នុងអាងក្រពើ ​បានបាត់បង់ជីវិត​ដោយសារ​ក្រពើខាំស៊ី​គ្មានសាកសព។ ប្រជាជនមួយភូមិ​ដែលពោរពេញ​ដោយភ្លើងកំហឹង បានកាប់​សម្លាប់សត្វក្រពើ​សរុបជិត ៣០០ក្បាល នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី នៅរសៀល​ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ការសម្លាប់សត្វ​ក្រពើដើម្បីសងសឹង​ខាងលើ ត្រូវបានធ្វើឡើង​កាលពីថ្ងៃសៅរ៍​កន្លងទៅ នៅខេត្ត ប៉ាពួរ (Papue) បន្ទាប់ពីការរៀបចំបុណ្យសព​​របស់បុរសម្នាក់ ដែលបានទទួល​មរណភាព ក្រោយពីជន​រូបនោះ​បានធ្លាក់ទៅ​ក្នុងរោងចិញ្ចឹម​ក្រពើមួយកន្លែង​នៅពេល​កំពុង​​ដើររក​មើលស្មៅឲ្យ​សត្វគោរបស់​ខ្លួនស៊ី។ ជនរងគ្រោះដែល​មានវ័យ ៤៨ឆ្នាំ ត្រូវបានក្រពើ​ត្របាក់ចំជើង ហើយចុងក្រោយត្រូវ​វាត់នឹងកន្ទុយ​បណ្តាលឲ្យដាច់​ខ្យល់ស្លាប់​តែម្តង។

សូមបញ្ជាក់ផងដែរថា បងប្អូនសាច់ញាតិ​របស់ជនរងគ្រោះ ព្រមទាំងអ្នកភូមិ​ជាមួយគ្នានា ដែលផ្ទុះការខឹងសម្បារជាខ្លាំង ចំពោះទីតាំង​នៃ​កសិដ្ឋាន​ចិញ្ចឹមសត្វក្រពើ នៅក្បែរលំនៅឋាន​ប្រជាជននោះ និងមានគ្នីគ្នាខ្ទង់​រយនាក់​បានសម្រុកទៅកាន់កន្លែង​ចិញ្ចឹមក្រពើ ដោយ​កាន់​​​កាំបិត​ ដាវ និងចបជាដើម​ហើយពួកគេ​ក៏បានប្រើប្រាស់​អាវុធទាំងនោះ កាប់សម្លាប់សត្វក្រពើសរុប ២៩២ក្បាល ក្នុងនោះមានតាំងពីកូន​ក្រពើប្រវែង ១០សង់​ទីម៉ែត្រ រហូតដល់ក្រពើជំទង់​ៗប្រវែង ០២ម៉ែត្រ។ ជុំវិញទង្វើនេះ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុង​បើកការ​ស៊ើបអង្កេត៕

នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មាន Channel News Asia។

ABC មាន់ស្រែ ! ស្រីស្អាត បានប្រកាសរកប្តីដែលមានឆ្នាំដូចជា…(មានវិដេអូ)

ភ្នំពេញ៖ ជាឱកាសកម្រមួយសម្រាប់បុរសៗដែលចង់បានគូគាប់ភ្ជាប់នេត្រា កញ្ញា រក្សា ហៅអាច្រិប ប្រកាសរកប្តី វ័យ ៤៥ឆ្នាំឡើង ដែលអាចមើលថែ និងចិញ្ចឹមនាងអស់មួយជីវិត ខ្មៅសមិនគិត តែនាងត្រូវការតែបុរសដែលមានឆ្នាំ រកា វក រោង ម្សាញ់ ព្រោះឆ្នាំនាំសុខនាំលាភសំណាងឲ្យគ្នាទៅវិញទៅមក។

ស្រីស្អាតសាច់ទ្រលុកទ្រលន់ រក្សា ត្រូវបានលោកចាងហ្វាងកាសែត សាន ប៊ុនធឿន ឈ្លេចសួរលម្អិតរឿងនាងចង់បានប្តីថា «ប្អូនស្រីកើត ឆ្នាំជូត ហើយឆ្នាំដែលអាចត្រូវគ្នាបានមានតែឆ្នាំ រកា វក រោង ម្សាញ់ ប៉ុណ្ណោះ»។ មិនត្រឹមតែមានរូបឆោមលោមពណ៌ស្អាតនោះទេ នាងបានប្រាប់ថា «ចេះសព្វគ្រប់បែបយ៉ាង ទាំងច្រៀងរាំ» និងនាងជាអ្នកខេត្តសៀមរាប អាចនិយាយរដើនបានទៀតផង ហើយសមត្ថភាពដ៏សម្លែកមួយទៀត សូម្បីតែលោក សាន ប៊ុនធឿន ក៏ចង់ភ័យដែរនោះគឺ នាងផឹកស្រា អាបេសេ ខ្លាំងណាស់ មួយដង្ហើមដាច់មួយកែវ។

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhzontv%2Fvideos%2F477288902715089%2F&show_text=0&width=560

ប្រភព៖ សាន្ត ប៊ុនធឿន

មាស សុខសោភា បង្ហាញរាងដ៏ស្រឡូននៅមាត់សមុទ្របង្កឲ្យប្រុសៗស្ទើរភ្លាំងភ្លឹកស្មារតីលាន់មាត់ថា…

ភ្នំពេញ៖ តារាចម្រៀងបង្កប់អាថ៌កំបាំងស្នេហ៍ជិត ១០ឆ្នាំ មាស សុខសោភា បានរត់ទៅបង្ហាញរាងដ៏ស្រឡូននៅមាត់សមុទ្របង្កឲ្យប្រុសៗស្ទើរភ្លាំងភ្លឹកស្មារតីលាន់មាត់ថា «ម៉ែអាស្អាត» តែនាងហាក់គ្មានខ្វល់ជាមួយអ្នកណាឡើយ ហើយ​ក៏គ្មាន​អ្វីត្រូវ​ខ្មាស​ត្រូវអៀន​ដែរ ព្រោះតែការ​បញ្ចេញ​ក្រលៀន​កៀន​កោះត្រូវ​បាន​តារា​ចម្រៀង​ល្បី​បទ «១ពាន់រាត្រី» ហាក់ដូចជាស៊ាំទៅ​នឹងទិដ្ឋភាព​សិចស៊ី ខណៈ​ដែល​កន្លង​មក​នាងរំលេចភាពសិចស៊ីតែញយ​លើបណ្តាញសង្គម ទោះជាមាន​ការរិះគន់​យ៉ាងណាក៏​ដោយ តែនាង​ធ្វើដូចជាមិនខ្វល់។

ទន្ទឹមនឹងពាក្យរិះគន់ពីការស្លៀកពាក់សិចស៊ីក៏មានពាក្យសរសើរថា «បង រាងស្អាតណាស់! គួរឲ្យស្រលាញ់ជាដើម» និង​មាន​មហាជន​មួយចំនួន​ទៀតបាន​ឈរនៅខ្សែកណ្តាលបានលើកឡើងថា «ជារឿងធម្មតារបស់នាង គ្មានអ្វីត្រូវចម្លែកផង នាងស្លៀកពាក់សិចស៊ីជារឿងរបស់នាង ហើយ​ចុះងូត​ទឹក​មិនឲ្យស្លៀកពាក់សិចស៊ី តើឲ្យស្លៀកពាក់ដូចម្តេចវិញ»។ តែយ៉ាង​ណាគេ​នៅតែ​ប្រកាន់ភ្ជាប់ថា «នាងជាតារាចម្រៀង ម្ល៉ោះហើយ​គ្រប់​សកម្មភាព​ត្រូវបាន​គេមើលឃើញ និងយុវវ័យខ្លះយកតម្រាប់តាម ម្ល៉ោះហើយ​ត្រូវ​ធ្វើអ្វី​ដែលជា​គំរូល្អៗ សម្រាប់អ្នកគាំទ្រជាពិសេសយុវវ័យតែម្តង»។

ប្រភព៖ FB

ជនសង្ស័យ១នាក់ ត្រូវបាន នគរបាលខេត្តសៀមរាប​ ធ្វើការបង្ក្រាប​បាន បន្ទាប់ ពីធ្វើសកម្មលួចឆក់ រំខានដល់វិស័យទេសចរណ៍

សៀមរាប៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តម បណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងដោយមានការជំរុញ​ លើការអនុវត្ត ផែនការណ៍​ គោលដៅ ទប់ស្កាត់សកម្មភាព លួចឆក់​ គ្រប់ប្រភេទ ពី លោកឧត្តមសេនីយ៍ទោ ទិត្យ​ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបង្ករសុខវត្តិភាព រក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរណ៏ ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប។

កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅត្រង់ចំណុចផ្លូវហ្សាឌឺហ្គោល ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ជនសង្ស័យ និង បក្ខពួករបស់គេម្នាក់ទៀត បានជិះម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពឆក់យកកាបូប ពីភ្ញៀវជនជាតិបរទេស ជាជនរងគ្រោះឈ្មោះJULENAZ CONAMATARTIN ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិអេស្ប៉ាញ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងផ្ទះសំណាក់DAYDAY INN ខណៈពេលដែលជនរងគ្រោះ កំពុងជិះលើរឺម៉កកង់បី តាមផ្លូវពីទិសខាងជើងមកទិសខាងត្បូង ដោយទុកកាបូបស្ពាយមួយ ពណ៌ខៀវ នៅពីមុខរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូប ហើយជនសង្ស័យទាំងពីរនាក់ព្យាយាមជិះម៉ូតូគេចខ្លួន ។

តែដោយសាមាន នគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ បងប្អូនប្រជាការពារ ដែលនៅក្បែរនោះឃើញទាន់ក៏នាំគ្នាធ្វើការ ប្រដេញ ពេលនោះជនសង្ស័យទាំងពីរនាក់បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនចូលទៅក្នុងបរិវេណព្រៃអង្គរ ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍លោកវរសេនីយ៍ឯកទេព ចាន់ណា បានដឹកនាំកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ ជាមួយនគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ បងប្អូនប្រជាការពារ ធ្វើការតាម ស្វែងរកជនសង្ស័យទាំងពីរនាក់ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ភួយ សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ពន្ធ័ករណី អំពើលួចដោយមានស្ថានទម្ងន់ទោស (ឆក់កាបូបភ្ញៀវ) ។

យកមកធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកឈ្មោះ ងោល ដែលបានរត់គេចខ្លួនបាត់ ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។​

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខលេខតួ និង​លេខម៉ាស៊ីន៩៦៩០៤៥៥ សម្ភារៈរបស់ជនរងគ្រោះនៅក្នុងកាបូបរួមមានៈ លិខិតឆ្លងដែនមួយក្បាល ម៉ាស៊ីនថតរូបម៉ាកកាណុង(EOS KISS X5)ពណ៌ខ្មៅ០១គ្រឿង ម៉ាស៊ីនថតរូបGOPRO ពណ៌ខ្មៅមួយគ្រឿង
សៀវភៅអេឡិចទ្រូនិចមួយគ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាពបន្តទៀតថាៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៥ៈ០០នាទីព្រឹក ត្រង់ចំណុចផ្លូវគោកម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក រូបគេនិង បក្សពួក ក៏បានជិះម៉ូតូឆក់យកកាបូបភ្ញៀវជនជាតិជប៉ុនចំនួន០១នាក់ភេទស្រី ដែលកំពុងជិះលើរឺម៉កកង់បីបានសម្រេច ចំនួន០១លើកផងដែរ ។

ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ចំណែកបក្សពួករបស់ជនសង្ស័យដែលបានរត់គេចខ្លួនបាត់នោះ នគរបាលយើង បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ ហើយ និងកំពុងធ្វើការស្វែងរក ដើម្បីឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ។

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

រថយន្ត CRV បុកម៉ូតូ បណ្តាល​ឲ្យ​អ្នក​បោស​សំរាមម្នាក់របួសធ្ងន់…

ភ្នំពេញ៖ ករណីនេះកើតឡើងកាលពី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​ជិត​ក្រុមហ៊ុន លក់​រថយន្ត Mecedez តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ព្រំប្រទល់​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ សាក់ អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្នាក់នៅ​ម្ដុំ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត កណ្តាល។
ចំណែកឯ​អ្នកបើកបរ​រថយន្ត CRV ស្លាក​លេខ​ភ្នំពេញ 2P-9739 ដែល​បង្កហេតុ​នោះ នៅ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ។

នៅ​មុនពេល​កើតហេតុ គាត់​និង​យុវជន​រងគ្រោះ​បាន​ជិះ​ឌុប​គ្នា​មក​បោស​សំរាម​តាមផ្លូវ៦០ម៉ែត្រ ខណៈពេល​ទុក​ម៉ូតូ​នៅ​អែប​ចិញ្ចើមផ្លូវ ហើយ​កំពុង​បោស និង​ប្រមូល​សំរាម​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​CRV ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-9739 បើក​យ៉ាង​លឿន ទិសដៅ​ពី​ជើង​មក​ត្បូង មិនដឹងថា​កើត​អី​ទេ បានមក​បុក​ចំ​ម៉ូតូ​និង​យុវជន​ជា​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ប្លោង បោក​និង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្កហេតុ​មិន​ព្រម​ឈប់​ដោះស្រាយ​នោះទេ បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​រត់គេច ទើប​គាត់​ស្រែក ឆោ​រ​ឡោ​ឡើង​ដើម្បីអោយ​គេ​ជួយ ដេញចាប់​រថយន្ត​បង្ក​នោះ​ផង ហើយ​បាន​អ្នករត់ម៉ូតូឌុប​ជួយ​ដេញតាម តែ​រថយន្ត​បង្ក​ចូលក្នុង​ការដ្ឋាន​បុរី​ប៉េង​ហ៊ួ​ត រួច​ប្លុង​រថយន្ត​ចោល ក្បែរ​តូប​កម្មករ​ស្នាក់​នៅក្នុង​ការដ្ឋាន​បុរី​ប៉េង​ហួត​តែម្ដង រួច​រត់​គេចខ្លួនបាត់​ស្រមោល ។

ចំណែកឯ​យុវជន​ដែលជា​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដែល​របួសធ្ងន់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និងបងៗអ្នករត់ម៉ូតូឌុប​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រុស្សីភ្លាមៗផងដែរ ៕

ប្រភព៖ FB
ដោយ​៖ សុវណ្ណ​ ដេត

អាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់..

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជាឲ្យ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ បង្ក្រាបការចែកចាយគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងវត្ថុតាងជាច្រើន
កំពង់ស្ពឺ៖ កាលរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដោយមានការអនុញ្ញាតិ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ ជួន យី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិចំបក់ ឃុំវល្លីសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ ហឿន វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ជាជាមួយគ្នា
ក្នុងនោះកម្លាំងដកហូតវត្ថុតាងសម្ភារះ រួមមាន: ថ្នាំញៀនម៉ាទឹកកកចំនួន១៩កញ្ចប់ស្មើ១០.១០ ក្រាម,ជញ្ជីងថ្លឹងថ្នាំ ០១ ថង់ច្រកថ្នាំចំនួន ៥៧៧ ថង់,ដែកកេស ១៣ ដប់ជក់ថ្នាំញៀន ០៦,ទូរស័ព្ទ ០១គ្រឿង ដាវ ០៥ដើម ។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង សម្ភារះ ទាំងអស់កម្លាំងមូលដ្ឋានក្រុងច្បារមន បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ។

ប្រភព៖ FB
ដោយ៖​ សុវណ្ណ ដេត

ចាញ់បាល់បែកគំនិតឆក់កាបូបជនបរទេសត្រូវសមត្ថកិច្ចដេញចាប់ចោរ២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពរួច…

(បាត់ដំបង) ៖ ចោរ២នាក់ឆក់កាបូបជនបរទេសអស់លក្ខណ៍ត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានក្រោយធ្វើសកម្មភាពរួច នៅវេលាម៉ោង២០យប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ នៅចំណុច នៅចំណុច ជិតផ្សារលើ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។

ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា នៅវេលាម៉ោង២០យប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ នៅចំណុច នៅចំណុច ជិតផ្សារលើ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង

 


មានករណីចោរឆក់កាបូបបង្កដោយជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់កាបូបជនបទេស ជនរងគ្រោះ ឈ្មោះ រីប៊ីកា អាន់ ភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិអង់គ្លេស ករណីនេះកម្លាំងយើងបានធ្វើការស្រាវជា្រវនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានទី១ឈ្មោះ ផុន សាន់ផេង ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះគង់ រតនៈ ភេទប្រុស អាយុ១៧ ឆ្នាំស្នាក់នៅភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង ព្រមទាំងវត្ថុតាង ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ប្រាក់ចំនួន៤.៥០០រៀល ដុល្លារ ៧ដុល្លារ ។

បច្ចប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

ប្រភព៖ FB
ដោយ៖ សុវណ្ណ ដេត

ម្ចាស់បំណុលចូលប៉ុស្តិ៍ កូនបំណុលចូលពេទ្យ ម្ចាស់បំណុលព្រួតវាយហើមភ្នែក ព្រោះជំពាក់លុយ១០០០ដុល្លារមិនព្រមសង…

(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលជាកូនបំណុល បានរងរបួសធ្ងន់បែកមុខបែកមាត់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្រោះតែរឿងជំពាក់លុយមិត្តភក្តិ១០០០ដុល្លាមិនព្រមសង ហើយនិយាយពាក្យឌឺដងជាច្រើន លើកជាច្រើនសារបន្ថែមទៀតនោះ ទើបធ្វើឲ្យស្ត្រីដែលជាម្ចាស់បំណុល និងគូកនប្រុសស្រី២នាក់ទៀត កើតកំហឹងទ្រាំលែងបាន ក៏ស្ទុះចូលទៅវាយដល់ក្នុងផ្ទះ។

ក្រោយកើតហេតុបុរសស្ត្រីដែលជាជនបង្កទាំងបីនាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ យកមកប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសួរនាំ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៥៖៥០នាទីព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ។ ចំណែកជនបង្កទី១ ឈ្មោះ ហួត សុខា ភេទស្រី អាយុ៤៤ ឆ្នាំមុខរបរជាកម្មកររោងចក្រ, ទី២. ឈ្មោះ ថុ ស្រីណាត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ និងទី៣.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ដែលអ្នកទាំង៣នាក់ស្នាក់នៅភូមិប៉ប្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីដែលជាជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច បានកំពុងតែអង្គុយហូបបាយ នៅក្នុងបន្ទប់ជួល ក៏ស្រាប់តែស្រ្តីដែលជាម្ចាស់បំណុល ឈ្មោះ ថុ ស៊ីណាត បានមកជេរឌៀមដាម និងថែមទាំងចូលទៅវ៉ៃជនរងគ្រោះ និងចាប់អូសចេញមកខាងក្រៅ។ ចំណែកបក្ខពួក២នាក់ទៀត ក៏បានចូលរួមវាយលើជនរងគ្រោះយ៉ាងដំណំរងរបួសធ្ងន់ បែកមុខបែកមុខបែកមាត់ និងរបួសជាច្រើនកន្លែងថែមទៀត ត្រូវដឹងយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ។

ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនបង្ក៣នាក់ យកមកសួរនាំ និងបញ្ជូនបន្តនៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

ប្រភព៖​ FB
ដោយ៖ សុវណ្ណ ដេត

ហិង្សា២ករណីផ្សេងគ្នា នៅស្រុកស្អាងឃាត់ខ្លួនជនបង្កបាន២នាក់ ចាត់ទៅតាមផ្លូវច្បាប់…

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់ ក្នុងអំពើហិង្សា២ករណីផ្សេងគ្នា ។
ដោយករណីទី១កើតឡើងនៅម៉ោង ជាង ២០ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិលេខ៣ ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះទី ឈ្មោះ ឆិល មករា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ មានមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង រងរបួសក្បាល។


ចំណែកជនសង្ស័យមានគ្នា២នាក់ទី១-ឈ្មោះ មុត សំណាង ហៅ ឆាយ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមានមុខរបរបើកបរថយន្ដរស់នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល (ឃាត់ខ្លួន)និងទី
២-ឈ្មោះ មុត ដារ៉ា ភេទ ប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរមានមុខរបរជាកសិកររស់នៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល។ (គេចខ្លួន)។នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ
ជនសងហស័យទាំង២នាក់ជិះម៉ូតូម្នាក់១ គ្រឿងចេញពីផ្ទះឪពុកក្មេករបស់ឈ្មោះ មុត សំណាង ក្នុងសភាពស្រវឹងស្រា លុះមកដល់កន្លែងកើត​បានជួបនិងក្រុមគ្រួសារ​របស់ ឈ្មោះ​ឆិល​ មករា​កំពុងធ្វើដំណើរដើរចូលទៅផ្ទះរបស់ខ្លួន ភ្លាមនោះជនសង្ស័យទាំងពីរនាក់ឈប់ម៉ូតូរករឿងគេរហូតកើតជាជម្លោះទាក់ពាក្យសំដីគ្នា​ ។

ភ្លាមនោះដែរជនសង្ស័យទាំងពីរនាក់បានស្ទុះទៅព្រួតវាយ ជនរងគ្រោះ និងខ្សែក្រវ៉ាត់បណ្តាលឲ្យរងរបួស ។ ក្រោយមកនគរបាលចុះទៅដល់ ឃាត់ជនសង្ស័យបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួន ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាល។
ដោយឡែកមួយករណីទៀត កើតឡើងនៅម៉ោងជិត១៥ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលកោះតូច ឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាល។ បង្កឡើងដោយយុវជនម្នាក់ឈ្មោះនឿន លីណាអាយុ១៨ឆ្នាំជនជាតិខ្មែរមានមុខរបរជាកសិកររស់នៅភូមិកើតហេតុខាងលើ ។

ចំណែកជនរងគ្រោះ ទី១.ឈ្មោះនួន នឿនភេទប្រុសអាយុ៤៩ឆ្នាំមានមុខរបរកសិករ(ត្រូវជាឪពុកជនសង្ស័យ)ទី២,ឈ្មោះអ៊ុត វង្សភេទប្រុសអាយុ៤៥ឆ្នាំមានមុខរបររត់ម៉ូតូកង់៣ (ត្រូវជាឳពុកមាជនសង្ស័យ)។ អ្នកទាំងពីរមានទីលំនៅៗភូមិកើតហេតុជាមួយគ្នា។


នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រា ហើយមកដល់ផ្ទះវិញ ឪពុកបាននិយាយណែនាំអំពីការដើរផឹកសុីភ្លេចការងារផ្ទះ នឹងបានស្តីបន្ទោសជាច្រើនទៀតធ្វើឲ្យគេកើតជាកំហឹងស្ទុះទៅរុញឳពុកទើបឳពុកទះគេមួយដៃ ធ្វើឲ្យជនសង្ស័យក្តៅស្លឹកត្រចៀកស្ទុះធាក់និងដាល់ឳពុកបណ្ដាលឲ្យហើមមាត់
ស្របពេលនោះឈ្មោះ អ៊ុត វង្ស បើករុឺម៉កដឹកភ្ញៀវមកដល់ឃើញឈប់ចូលទៅជួយឃាត់ ពេលនោះជនសង្ស័យស្ទុះទៅយកកាំបិតនិងពូថៅដេញកាប់តែកាប់មិនបានក៏ត្រឡប់មកកាប់ រឺម៉កកង់បីនិងកាប់ម៉ូតូតែម្តង។
ក្រោយកើតហេតុនគរបាលបានចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យមកសាកសួរដើម្បីបន្តនីតិវិធីច្បាប់៕

ប្រភព៖ FB

លោកវរះសេនីយ៏ឯក ជឹម ស៊ីថា បង្ហាញមុខក្រុមជនសង្ស័យប្រុសស្រីចំនួន៩នាក់មុខសញ្ញាលួចប្លន់កាច់ករម៉ូតូនិងឆក់កាបូបយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច ហើយឈានដល់ការឃារ់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀត ដែលពាក់ព័ន្ធករណី លួចប្លន់និងកាច់កម៉ូតូ យ៉ាងសកម្មប្រចាំរាជធសនីភ្នំពេញ. កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង)ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យទាំង៩នាក់មិនទាន់ត្រូវបានស្គាល់អត្ដសញ្ញានៅឡើយទេ ។

បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជីះម៉ូតូ១គ្រឿងម៉ាក សង់បុិចពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BO -7190 បានចូលទៅធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងម៉ាក់ Let’s ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FR-8814 ដែលជនរងគ្រោះបានទុកមុខផ្ទះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មើលតាមកាំមេរាសុវត្ថភាពក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចរួចក៏បានស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចដែលចុះល្បាត ក៏ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ដង្កោបានធ្វើការដេញនិងឃាត់ខ្លួនបានភ្លាមៗយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ

ក្រោយពីរធ្វើការសាកសួជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថារូបគេពិតជាធ្វើសកម្មភាពកាច់កម៉ូតូខាងលើពិតប្រាកដមែន ហើយពួកគេប្រាប់ថាគេមានបក្ខ៨នាក់ទៀត ទើសមត្ថកិច្ចចុះទៅឆែកឆេបន្ទប់ជួលនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀត ចំណែកជនសង្ស័យម្នាក់ទៀតបានដឹងខ្លួលមុនរត់គិចខ្លួនបាត់ ជនសង្ស័យទាំង៩នាក់ត្រូវសមត្ថកិច្ចយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងរួមទាំងសម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួន ។

បច្ចប្បន្នជនសង្ស័យទាំង៩នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្ដិ៍ដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌដង្កោ ចាត់ការបន្ដតាមនីតិវិធី ៕

ប្រភពវិដេអូ៖ Cambodia hot New