ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិល នៅខេត្តKhon Kaenប្រទេសថៃ ផ្ទុះឆេះស្លាប់មនុស្សចំនួន…

ប្រទេសថៃ៖ ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលផ្ទុះឆេះស្លាប់មនុស្ស៣នាក់នៅខេត្តKhon Kaenប្រទេសថៃនៅវាលស្រែព្រឹកថ្ងៃពុធទី១៨កក្កដានេះ ឧទ្ធម្ភាគចក្រប្រភេទAS355NPបានធ្លាក់នៅម៉ោងប្រហែល9.30amស្ថិតនៅវាលស្រែហេីយបានផ្ទុះឆេះជាអណ្តាតភ្លេីងឡេីងផ្អេីលអ្នកភូមិរត់ទៅមេីលនិងរាយការណ៌ដល់សមត្ថកិច្ច ដោយមានមេប៉ូលីសស្រុក Chonnabot លោកCol Keeratikorn Amornpatpakhinនៅកន្លែងកេីតហេតុ និងក្រុមការងារធ្វេីការបាញ់ពន្លត់ភ្លេីង តែគ្មានសល់អ្វីក្រៅពីបំនែករបស់យន្តហោះ ។

នាយកព្រលានយន្តហោះ Khon KaenលោកAtthaya Lapmarkបាននិយាយថាមនុស្ស៣នាក់បានស្លាប់នៅក្នុងហេតុការណ៏នេះ មូលហេតុនៅមិនទាន់ដឹងនោះទេ ឧទ្ធម្ភាគចក្រនេះធ្វេីដំណេីរពី Saraburi ទៅកាន់ខេត្តKhon Kaen ហេីយក៏បានធ្លាក់ នៅស្រុកChonnabot៕

ប្រភព៖ ABC

អតីតភរិយាម្ចាស់ Facebook «យមរាជ លោកីយ៍» បើកកកាយអំពី…

(ភ្នំពេញ)៖ ករណីម្ចាស់ Facebook «យមរាជ លោកីយ៍» លោក សន សំនៀង អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍​ ខេត្តកំពង់ធំ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធការធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកងកម្លាំងអាវុធហត្ថ ដោយសារចេញនិយាយតាម Facebook នោះ នៅតែជាប្រធានបទមួយមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីមហាជន និងនៅលើបណ្ដាញសង្គម។

មជ្ឈដ្ឋានជាច្រើននៅតែគាំទ្រលោក សន សំនៀង អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានការចោទប្រកាន់មកលើចំណាត់ការរបស់ អាវុធហត្ថដែលបានចាប់ខ្លួនរូបលោក ទាំងអយុត្តិធម៌ បើទោះបីអាវុធហត្ថបានចេញសេចក្ដីប្រកាសព័ត៌មាន និងរហូតដល់ធ្វើសន្និសីទសារព័​ត៌មានបញ្ជាក់លម្អិត ពីករណីនេះក៏ដោយ។

លោក សន សំនៀង ត្រូវបានតុលាការខេត្តកំពង់ធំ កាលពីល្ងាចម្សិលមិញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ​ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍»។

ពាក់ព័ន្ធនឹងករណីនេះដែរ អតីតភរិយាលោក សន សំនៀង គឺអ្នកស្រី ហោ សុធារ៉ូ អាយុ២៧ឆ្នាំ កាលពីពេលកន្លងទៅ ពោលមិនទាន់បានលែងលះ ជាមួយគ្នាដាច់ស្រេច នៅដើមឆ្នាំ២០១៨ ក៏ធ្លាប់បានបញ្ចេញវីដេអូតាមបណ្ដាញសង្គម ទម្លាយពីការធ្វើទុកបុកម្មេញ ការប្រើហិង្សាពីសំណាក់ប្ដីរបស់ខ្លួន ដែលនាងស្ទើរទ្រាំមិនបានក្នុងការរស់នៅជាមួយគ្នា រយៈពេល៧ឆ្នាំ ហើយមានកូនប្រុសម្នាក់ជាចំណងដៃ។

យោងតាមវីដេអូឃ្លឹប របស់អ្នកស្រី ហោ សុធារ៉ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកស្រី បានរិះគន់ និងវាយប្រហារអតីតស្វាមីរបស់ខ្លួនយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការប្រើហិង្សាគំរាមសម្លាប់ ការប្រមាថ និងចោទប្រកាន់មានសាហាយស្មន់ជាមួយបងប្អូនទៀតផង។

សូមស្ដាប់ការរៀបរាប់របស់អ្នកស្រី ហោ សុធារ៉ូ ដែលមានខ្លឹមសារទាំងស្រុង ក្នុងវីដេអូខាងក្រោមនេះ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2054055624911260%2F&show_text=0&width=273

ប្រភព៖ FB

គួឲ្យអាសូរ!! ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវាបានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញដេកស្លាប់លើផ្លូវជាតិដែលមានទឹកលិច ខណះសមត្ថកិច្ចជំនាញកោសល្យវិច័យបញ្ជាក់ថា…

កំពត៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវាបានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញដេកស្លាប់នៅលើផ្លូវជាតិ ដែលមានទឹកលិច បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ដែលករណីនេះបានកើតឡើងកាលវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ខេត្តកំពត ។

សាកសពមានឈ្មោះ ម៉ែន សន អាយុ ៥៩ឆ្នាំ មានទីលំនៅស្ថិតនៅភូមិត្រពាំងស្វាយ ឃុំតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរសុំទាននៅផ្សារកំពត ។
ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញកោសល្យវិច័យ បានមកដល់កន្លែងកើតហេតុ ព្រមទាំងបានបញ្ជាក់ថា ស្ត្រីរងគ្រោះអាចនឹងអស់កម្លាំង ហើយខ្យល់គដួលទៅលើផ្លូវដែលមានទឹកលិច បណ្ដាលឱ្យឈ្លក់ទឹកស្លាប់តែម្ដង ៕

ប្រភព៖ FB

ជនសង្ស័យជាចោរឆក់២នាក់ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋានភ្នំពេញថ្មីឃាត់ខ្លួននៅនឹងកន្លែនម្នាក់ រីឯម្នាកទៀតទៅសម្ងំពួននៅក្នុងលូទឹកស្អុយ…

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋានភ្នំពេញថ្មី ប្រទះឃើញក្មេងស្ទាវពីនាក់ ហើយមានការសង្ស័យក៏ ជិះប្រដេញរហូតមានការផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃទើបអាចធ្វើការឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតក្រោយពីសមត្ថកិច្ចបានរុករកជនសង្ស័យខាងលើនោះក៏បានឃាត់បានជនសង្ស័យម្នាក់ទៀតក្នុងចំណោម បក្សពួក ២នាក់ ដែលទៅសម្ងំពួននៅក្នុងលូទឹកស្អុយ ហេតុការណ៍នេះនៅត្រង់ចំណុចខាងត្បូងវត្តឃ្មួញប្រមាណ៥០ម៉ែត្រ វេលាម៉ោង១០ យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងត្បូងវត្តឃ្មួញប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា មានជនសង្ស័យពីរនាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋានភ្នំពេញថ្មីប្រទះឃើញសង្ស័យជាចោរឆក់ ហើយមានការសង្ស័យ ក៏ជិះប្រដេញរហូតមានការផ្ទុះអាវុធ បណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃទើបអាចធ្វើការឃាត់ខ្លួនបានទាំងពីរនាក់ បង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋមួយចំនួននៅ ខេត្ត…

ខេត្ត​កោះកុង​៖ នៅស្រុកស្រែអំបិលខេត្តកោះកុង នាថ្ងៃទី១៧កក្កដា២០១៨នេះ ក៍មានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋមួយចំនួនដែរ សេចក្តីរាយការណ៍ពីមន្ត្រីអោយដឹងថា ចាប់តាំងពីម៉ោង១០ព្រឹក កម្លាំងអធិការដ្ឋាន ន គរបាលស្រុកសហការជាមួយកម្លាំង​អន្តរាគមន៍​នគរបាលមកពីស្នងការដ្ឋាននគរបាលខេត្ត​ និងកម្លាំង​អាវុធហ​ត្ថស្រុក​ សរុប​ជាង៣០រូប បានចុះជួយ​សង្គ្រោះ ជម្លៀស និង​ ជញ្ជូនសម្ភារៈ របស់ប្រជា​ពលរដ្ឋ ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង​ ស្រុកស្រែអំបិលទៅកាន់ទីទួលមានសុវត្តិភាព​ ដោយបានសង់រោងប្រក់តង់កៅស៊ូអោយពលរដ្ឋស្នាក់នៅជាបណ្តោះអាសន្នផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។

បើតាមសមត្ថកិច្ចដែលចុះជួយពលរដ្ឋផ្ទាល់ថ្លែងថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ កន្លងមកនេះភ្លៀងបានធ្លាក់ជាប្រចាំទាំងថ្ងៃទាំងយប់ នៅក្នុងស្រុកស្រែអំបិល ធ្វើឲ្យទឹកជន់លិច នៅចំណុចត្រពាំងរាំង ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង​ ស្រុកស្រែអំបិល។ទោះជាយ៉ាងនេះក្តី ហេតុការណ៍នេះមិនបណ្តាលឲ្យមានរងគ្រោះថ្នាក់ដល់មនុស្ស ឫសត្វឡើយ​។

ជាមួយគ្នានេះ ក្នុងស្ថានភាពទឹកកំពុងឡើងខ្លាំង អជ្ញាធរខេត្តកោះកុងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងព្រែក ក្នុងស្រុកស្រែអំបិល មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះ​ស្ថានភាពទឹកតាមដងព្រែកកំពុងមានការកើនឡើង មិនទាន់ស្បើយឡើយ៕

ប្រភព៖ FB

លទ្ធផលជ័យជំនះរបស់បារាំងនៅ​ ​ World Cup ស្លាប់​ និង​ របួសរាប់រយនាក់​នៅប៉ារីស​…(មានវិដេអូ)

អ្នកឈ្នះ​និងអ្នកស្រលាញ់វិស័យកីឡា​ បានចេញមកអបអរសាទរស្វាគមន៍ដំណើរវិលត្រលប់មកដល់ប្រទេសវិញរបស់ក្រុមជម្រើសជាតិបារាំង​ ដែលនាំមហាកិត្តយសមកជូនជាតិ​ ។​ ឆ្លៀតឱកាសនេះពួកខិលខូចដែលទំនងជាពួកចាញ់បាល់​បានចេញមកចូលរួមអបអរសាទរដែរហើយក៏ឆ្លៀតប្រើហឹង្សារ​លួច​ ឆក់​ ប្លន់​ ទំនិញតាមហាងបង្ករជាហេតុការណ៍អាក្រក់បណ្ដាលអោយស្លាប់​ និង​ ចាប់ខ្លួនរាប់រយនាក់​ ។

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1727906680639470%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftrollpictures855%2Fvideos%2F302175970327307%2F&show_text=0&width=267

ប្រភព៖  Pheng Vannak News

បាញ់ប្រហារជនជាតិចិន៤នាក់រងរបួស ជនដែលបង្ករសង្សយ័ថាជា ជនជាតិចិនដូចគ្នា…(ចុចអានបន្ត)

ខេត្តព្រះសីហនុ៖កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់ប្រហារគ្នាកើតឡើង ក្នុងហាងលក់អាហារចិនមួយកន្លែងត្រង់ចំណុចភូមិ៣. សង្កាត់៣.ក្រុងព្រះសីហនុបណ្តាលអោយជនរងគ្រោះជាជនជាតិចិនចំនួន០៤នាក់រងរបួស បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ៖
1-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។
២-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។
៣-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំមុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅធ្វេង១គ្រាប់និងកំភួនជើងខាងធ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។
៤-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។

ជនរងគ្រោះទាំងអស់ស្នាក់នៅ សណ្ឋាគាខ្សាច់មាស។

ចំណែកជនបង្កដែលគេសង្សយ័ថាជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់។
ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ FB

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកការធ្វើចរាចរលើផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ដោយសារតែ…(ចុចអានបន្ត)

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់ផ្លូវស្ពានគួរឲ្យបារម្ភ។

របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា «នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦-១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ នឹងកំពស់លើស្ពានប្រហែល១ម៉ែត្រ។

នៅពេលនេះ នៅចំណុចទឹកហូរកាត់ខាងលើ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសណ្តាប់ធ្នាប់មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបានបិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ។

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2052775808372575%2F&show_text=0&width=560

ប្រភព៖ FB

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេដែលរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ហើយរូបគេបាននិយាយដូច្នេះថា…

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេ ដែលរកបាននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup សរុបចំនួន 265,000 ផោន (ប្រហែល 350,000 ដុល្លារ) ទៅកាន់អង្គការកុមារកំព្រាមួយ ដើម្បីជួយទ្រទ្រង់ទៅដល់ក្មេងៗកំព្រាទាំងនោះ។

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយប្រាប់ទៅកាន់អ្នកសារពត៌មានថា៖ ប្រាក់ដែលគេរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំនេះ រូបគេនឹងបរិច្ចាគទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ព្រោះរូបគេលេងបាល់ គឺមិនមែនដើម្បីលុយឡើយ។

នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះក្នុងមួយប្រកួតខ្សែប្រយុទ្ធ Kylian Mbappe រកបានប្រាក់ចំនួន 17,000 ផោន បូករួមជាមួយនឹងប្រាក់ឧបត្ថម្ភពីសហព័ន្ធបាល់ទាត់បារាំងទៀត Mbappe ទទួលបានទឹកប្រាក់ពេញមួយព្រឹតិ្តការណ៍សរុបចំនួន 265,000 ផោន ដែលប្រហែល 350,000 ដុល្លារ។ ហើយប្រាក់ដែលរូបគេទទួលបាននេះគឺខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះមិនយកដាក់ហោប៉ៅឡើយ គឺរូបគេនឹងបរិច្ចាគទៅកាន់អង្គការកុមារកំព្រាមួយដើម្បីជួយដល់ក្មេងៗកំព្រាជាច្រើនដែលគ្មានទីពឹង៕

ប្រភព៖ FB

ដើមឈើមួយដើមសង្កត់ពីលើបុរសម្នាក់រងរបួសធ្ងន់ ដោយសាខ្យល់កន្ត្រាក់ នៅខណ្ឌចំការមន..(មានវិដេអូ)

(ភ្នំពេញ)៖ម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវដើមឈើមួយដើមសង្កត់ពីលើរងរបួសធ្ងន់ ដោយសារភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់។ ករណីនេះបានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវលេខ១២៥ ខាងមុខហាងលក់ម៉ូតូស៊ីណា ក្បែរនឹងអតីតរោងកុនគីរីរម្យ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីម្ចាស់ទីតាំងលក់ម៉ូតូបានឲ្យដឹងថា ខណៈដែលគាត់កំពុងតែអង្គុលលក់ដូរ ស្រាប់តែមេឃងងឹងហើយក៍ធ្លាក់ខ្យល់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យដើមត្រសេកមួយដើម ដែលពុកផុយនៅផ្នែកបណ្តាលឲ្យបាក់សង្កត់លើម៉ូតូសណ្តោងរ៉ឺម៉ក់កំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយដើមឈើនេះក៏បានសង្កត់លើម៉ូតូដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវជាច្រើនគ្រឿងទៀតផងដែរ។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យអូរ ហើយក៏មានប្រជាការពារខណ្ឌចំការមនចុះមកសម្រួល ចរាចរនៅកន្លែងកើតហេតុផងដែរ និងមានប្រជាពលរដ្ឋបានយកកាំបិទមកកាប់មែកឈើដែលនៅលើផ្លូវចេញ ដើម្បីកុំឲ្យមានការកកស្ទះចរាចរ និងបានទំនាក់ទំនងទៅខាងមន្ទីរសាធារណៈការចុះមកកាត់ដើមឈើនេះផងដែរ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCHNChannelNews%2Fvideos%2F645441435829339%2F&show_text=0&width=560

ដោយ៖ សុខ ជា
ប្រភព៖ FB