រថយន្ត​ធុន​ធំ​មួយគ្រឿង​​បើក​ធ្លាក់​ប្រឡាយ​បះជើង សមត្ថកិច្ច​សង្ស័យ​ថា​…

កំពង់ឆ្នាំង៖ រថយន្ត​ធុន​ធំ​ភ្លៅ៤មួយគ្រឿង​បាន​បើក​ធ្លាក់​ប្រឡាយ​បះជើង ធ្លាយ​ចេញមក​សុទ្ធ​កេស​ប្រេងម៉ាស៊ីន បណ្តា​លតា​កុង និង​ព្រូ​រងរបួស​ស្រាល សមត្ថកិច្ច​សង្ស័យ​ថា​អ្នកបើកបរ​បើក​ងោកងងុយ ។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ១០៥និង១០៦ នៅក្នុង​ភូមិ​ឈើ​នាគ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

រថយន្ត​ខាងលើនេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ កំពង់ចាម ៣A-១៥១៩ ដឹក​កេស​ប្រេងម៉ាស៊ីន​ពី​ប៉ោយប៉ែត ទៅកាន់​ទីក្រុង​ភ្នំពេញ ។

នៅ​មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ខាងលើនេះ​ទៅក្នុង​ទិសដៅ​ពី​កំពង់ឆ្នាំង ទៅ​ភ្នំពេញ នៅពេល​មក​ច​ដល់​ចំណុចកើតហេតុ គាត់​បានឃើញ​រថយន្ត​ក្បួន ដែលមាន​រថយន្ត​ដែលមាន​រថយន្ត​សឺ​រ៉ែ​ន​នាំមុខ ដែល​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា ពេលនោះ​គាត់​បាន​បើក​ចៀស​ផ្លូវ ដើម្បី​ឲ្យ​រថយន្ត​សឺ​រ៉ែ​ន​ទៅមុន ពេលនោះ​ក៍​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ​តែម្តង បណ្តាល​ឲ្យ​គាត់​និង​ព្រូ​រងរបួស​ស្រាល និង​ធ្លា​ក់កេស​ប្រេងម៉ាស៊ីន​ចូល​ទឹក​ប្រឡាយ​រាប់រយ​កេស ៕

ប្រភព៖ FB

រថយន្ត ម៉ាកស្តារុិច មួយគ្រឿងក្រឡាប់ដោយខ្លួនឯងតែ…

ខេត្តព្រះសីហនុ៖រថយន្តតូចមួយគ្រឿងក្រឡាប់ដោយខ្លួនឯង នាថ្ងៃទី២០កក្កដា២០១៨វេលាម៉ោង១២,៣០នាទីថ្ងៃត្រង់ នៅចន្លោះ គីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលបើកបរមានទិសដៅចូលទៅក្រុងព្រះសីហនុ។ សមត្ថកិច្ចប្រាប់ថា រថយន្ត ម៉ាកស្តារុិច ពណ៌ស ពាក់ផ្លាកលេខ 2AQ 2641 បើកបរដោយជនជាតិចិន ឈ្មោះចិន ធៀនហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភ្នំពេញ (របួសស្រាល) មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបណ្តាលអោយក្រឡាប់ទៅខាងស្តាំដៃ បាក់បង្គោលចំណាំងផ្លាតអស់ចំនួន០៣ដើម។ រថយន្តបង្កខាងនគរបាលអធិការដ្ឋានស្រុកព្រៃនប់ យកទៅរក្សាទុកដោះស្រាយបន្ត៕

ប្រភព៖ FB

មឈូសថ្មក្រានិត ដែលក្រុមស្រាវជ្រាវរកឃេីញកាលពីដេីមខែកក្កដានៅទីក្រុងបុរាណAlexandria ប្រទេសអេហ្ស៊ីប បានបេីកហេីយដោយរំពឹងថា…

បរទេស៖ មឈូសថ្មក្រានិតដែលក្រុមស្រាវជ្រាវរកឃេីញកាលពីដេីមខែកក្កដានៅទីក្រុងបុរាណAlexandria ប្រទេសអេហ្ស៊ីបបានបេីកហេីយ ដោយរំពឹងថានឹងបានឃេីញសាកសពស្តេចAlexander តែមិនមែននោះទេគឺក្នុងមឈូសនេះមានសាកសពបីនៅក្នុងមឈូសតែមួយ ដែលគេសន្និដ្ឋានជាអ្នកប្រយុទ្ធព្រោះការសិក្សាឃេីញសាកសពមានស្នាមរបួសដោយព្រួញ ។

ក្រុមរុករកនឹងសិក្សាបន្ថែមរកអ្នកណាជាសាកសពនេះ ដោយរំពឹងថានឹងអាចរុករកឃេីញដានបន្តទៀត ចំណែកគ្រោងឆ្អឹងនិងមឈូសត្រីវរៀបចំលេីកដាក់ដឹកយកទៅសារៈមន្ទីរជាតិដេីម្បីស្រាវជ្រាវបន្ត។

ប្រភព៖ ABC FB

ឡិច​ស៊ី​ស RX300 បើកល្បឿនផ្តាច់ព្រលឹង ក្រឡាប់​ជាច្រើន​ត្រឡប់​ដោយ​ខ្លួនឯង បណ្តាលឲ្យ…

ក្រចេះ៖ ឡិច​ស៊ី​ស RX300 បើកល្បឿនផ្តាច់ព្រលឹង ក្រឡាប់​ជាច្រើន​ត្រឡប់​ដោយ​ខ្លួនឯង រងរបួស​ធ្ងន់ មនុស្ស​ប្រុស​ស្រី២នាក់នៅស្រុក​ចិត្រ​បុរី ទាំងព្រលឹម ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង៧និង៥០នាទី​ព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវ​ជាតិ​លេខ7(ក្រចេះ-ស្នួល) ចន្លោះ​គីឡូ​ម៉ែត312-313នៅ​ចំណុច​ផ្លូវ​កោង​អង្គ្រង ភូមិ​អន្ទង់​វៀង ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។

រថយន្ត ដែល​ក្រឡាប់​ខ្លួនឯង​ខាងលើនេះ ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-2244 ជនរងគ្រោះទាំង២នាក់ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យភ្លាមៗផងដែរ៕

ប្រភព៖ FB

បើកម៉ូតូជែ្រងជាមួយកង់ ជ្រុលបុករថយន្ត របួសធ្ងន់ខ្លួនឯង…

ព្រៃវែង៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅលើផ្លូវ៣១២
ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកHONDA DREAMC100ពណ៌ក្រហមពាក់ស្លាក លេខ ភ 8025បើកដោយឈ្មោះ លី ទូច ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិបាកាន ឃុំបាកានស្រុកបាកាន ខេត្តពោធិ៍សាត់។បើកក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចខាងលើបាន ជែងនិងកង់ស្របទិសគ្នា


ហើយជ្រុសចង្កូតទៅបុករថយន្តម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខភ្នំពេញ3B 8490បើកដោយឈ្មោះ ឆៃ យ៉ា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងទិសដៅបញ្ច្រាស់គ្នា យ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ រីឯរថយន្តព្រោះតែប្រឹងគេចម៉ូតូបានក្រទ្បាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យគ្លីនិកល្វារីឯរថយន្តនិងម៉ូតូសមត្ថកិច្ចកំពុងចាត់ចែងយកមករក្សាទុក៕

ប្រភព៖​FB

មុនចេញដំណើរ គួរពិនិត្យយានយន្តរបស់អ្នក ! រថយន្តបា​ឡែ​ន មួយគ្រឿង បើកទាល់តែ ធុងទឹករីង ឡើងកំដៅគាំងម៉ាសុីន ឆេះសល់តែគ្រោងឆ្អឹង…

ខេត្តព្រៃវែង ៖ រថយន្តបា​ឡែ​ន មួយគ្រឿង បើកទាល់តែ ធុងទឹករីង ឡើងកំដៅគាំងម៉ាសុីន ឆេះសល់តែគ្រោងឆ្អឹង ផ្អើលទាំងយប់នៅស្រុកពារាំ ហេតុការណ៍បានកើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ១០យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លើផ្លូវ​ជាតិ​លេខ៨ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ (៦៧-៦៨) ឋិត​ក្នុងភូមិ​វាល ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង។

រថយន្ត​បា​ឡែ​ន​មួយគ្រឿង​បើកបរ​ដោយ​ឈ្មោះ​សេន សុភា បាន​ជួប​គ្រោះអាក្រក់​កាលពី​យប់​ថ្ងៃទី១៩កក្កដា ឆ្នាំ២០១៨ នៅពេល​រថយន្ត​ដែល​លោក​កំពុងតែ​បើកបរ​ត្រូវបាន​គាំងម៉ាស៊ីន ធ្វើអោយ​ឆ្លង​ចរន្ត​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ​នៅសល់តែ​គ្រោងឆ្អឹង ប៉ុន្តែ​សំណាងល្អ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ជីវិត ។

សមត្ថកិច្ច​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ស្រុក​ពារាំង​បាន​ជួយ​អន្តរាគមន៍យក​រថយន្ត​អគ្គីភ័យ​មក​បាញ់​ពន្លត់ តែ​រថយន្ត​បាន ឆាបឆេះ នៅសល់តែ​គ្រោង​ប៉ុណ្ណោះ។

សមត្ថកិច្ច​ថា អ្នកបើកបរ​រថយន្ត​រងគ្រោះ​ឈ្មោះ​សេន សុភាព ភេទ​ប្រុស អាយុ ៣៦ឆ្នាំ រស់នៅ ខណ្ឌមានជ័យ រា​ធានី​ភ្នំពេញ បើករថយន្ត ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-4657 ៕

ប្រភព៖ FB

គួរឲ្យរន្ធត់!! បុរសម្នាក់បើកបរម៉ូតូបញ្រ្ចាស់ផ្លូវ ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់…

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បើកបរម៉ូតូបញ្រ្ចាស់ផ្លូវ ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ វេលាម៉ោង១០និង​៣៩នាទី ​​នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ ​ ​ស្ថិតក្នុងភូមិគីរីវន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

​ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ដម៉ាក RX​​300ពាក់ស្លាកលេខភ្នំពេញ2T-7271 បានបុកម៉ូតូ​មួយគ្រឿងបើកបរដោយបុរសម្នាក់ឈ្មោះ យ៉ម យឿម ភេទប្រុស អាយុ ៥២ ឆ្នាំ នៅភូមិ​ស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ​ក្នុងទិសដៅបញ្រ្ចាស​ពីលិចទៅកើត​​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ​ រថយន្តរងការខូចខាតផ្នែកខាងស្តាំ ម៉ូតូរងការខូចខាត​ស្ទើទាំងស្រុង។​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការនគរបាលក្រុងសំរោង ដើម្បីដោះស្រាយនៅពេលក្រោយ៕

ប្រភព៖ FB

ស្ត្រីម្នាក់ដែលទើបមកពីធ្វើការនៅប្រទេសថៃ ខណៈមកដល់ផ្ទះរកប្តីមិនឃើញស្រាប់តែ…

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីម្នាក់ដែលទើបមកពីធ្វើការនៅប្រទេសថៃ ខណៈមកដល់ផ្ទះរកប្តីមិនឃើញស្រាប់តែប្រទះដេកស្លាប់នៅក្នុងដីឡូត៍ក្រោយផ្ទះដោយសារឆក់ខ្សែភ្លើង ។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូត៍ជិតផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។


សពជនរងគ្រោះឈ្មោះ ជូ ចាន់លី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងដែក រស់នៅតែភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ។ ចំណែកប្រពន្ធឈ្មោះ សារុំ សុភ័ក្ត អាយុ៣៨ឆ្នាំ មុខរបររោងចក្រដែលធ្វើកានៅប្រទេសថៃទើបមកស្រុកភូមិកើតហេតុខាងលើ ។


ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធទើបតែមកពីធ្វើការនៅប្រទេសថៃខណៈមកដល់ផ្ទះដើររកប្តីតែមិនឃើញ ក៏បានសួរនាំអ្នកជិតខាងតែមិនឃើញប្តីរបស់គាត់នោះទេ តែបន្ទាប់មកក៏បានដើរទៅរកក្នុងដីឡូត៍ដែលដាក់ម៉ាស៊ីនភ្លើងរបស់ឪពុកគាត់ ស្រាប់តែប្រទះឃើញប្តីរបស់គាត់ដេកផ្គាប់មុខស្លាប់នៅកន្លែងកើតហេតុបាត់ទៅហើយ ។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យក៏បានត្រួតពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន រួចក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

គិតថាទឹកវាស្រក តែមានអីទឹកកាន់តែឡើង ធ្វើឲ្យម្ចាស់ដើមការទឹកភ្នែកជូនក្បាលជង្គង់…

ខេត្តកំពត៖ ភ្លៀងធ្លាក់តិចច្រើនមួយសប្តាហ៍មកហើយធ្វើឲ្យលិចភូមិដ្ឋាននាខេត្តមាត់សមុទ្រទាំង ៤ជាបណ្តើរៗ តែគ្រួសារមួយមិនអាចលើកថ្ងៃអាពាហ៍ពិពាហ៍ ឬកន្លែងអាពាហ៍ពិពាហ៍ទៅណាបានទេ ព្រោះតែដល់ថ្ងៃប្រារព្ធ ម្ល៉ោះហើយមានតែបង្ខំចិត្តសង់រោងការទាំងមានទឹកត្រឹមភ្នែកជើង លុះរសៀលថ្ងៃពិសារភោជនីហារ មានភ្លៀវធ្លាក់មួយមេទៀតបណ្តាលឲ្យលិចកាន់់តែខ្លាំងជិតដល់ត្រឹមជង្គង់ តែអ្នកស្រលាញ់ និងរាប់អានគ្រួសារនោះនៅតែមកចូលរួមជាភ្ញៀវកិត្តិយសបានមួយចំនួនដែរ។

អ្នកដែលបានចូលរួមសុទ្ធតែសម្តែងក្តីអាណិតអាសូរម្ចាស់ដើមការពន់ពេក ដោយម្នាក់ៗលើកឡើងទាំងទាល់គំនិតថា «ឲ្យធ្វើម៉េចបើដល់ថ្ងៃហើយ នឹកស្មានថាទឹកវាស្រកតែដឹងអីទឹកជំនន់កាន់តែច្រើន»។ ថ្ងៃការគ្រប់គ្នាសើចក្អាកក្អាយតែម្តាយឪពុកទាំង ៤ សាមីខ្លួនទាំង ២ ហាក់ប្រឹងញញឹមឲ្យភ្ញៀវកិត្តិយសឃើញថាសប្បាយតែធាតុពិតក្នុងចិត្តកំពុងជួបទុក្ខកង្វល់មិនស្ទើរនោះទេ ទី១ រៀងការលិចទឹក ទី២ ភ្ញៀវចូលរួមតិច ខាតតុ។ ភ្ញៀវចូលរួមពិធីបង្គលការម្នាក់បានបង្ហើបថា «អាណិតម្ចាស់ដើមការណាស់ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បង្ខំចិត្តធ្វើរោងការកណ្តាលទឹក ព្រោះមិនដឹងទៅជួលកន្លែងណាទាន់ ដល់ថ្ងៃហើយ! ១៨ កក្កដា ២០១៨»។

 

បើតាមម្ចាស់ហ្វេសប៊ុកឈ្មោះ (Mīī K’sïa) បានសសេរថា “ទី18ខែ7ឆ្នាំ2018 មានអារម្មយ៉ាងមេចដែល😢😢 ទឹកកាន់តែឡើងអ្នកមកញ៉ាំការអត់ខ្វល់សំខាន់គឺឆ្ងាញ់😀😀” ហើយពិធីមង្គលការនេះប្រារពឡើងនៅភូមិ អណ្តូលជីម៉ឺន យុំកំពង់គ្រែ ស្រុកទឹកឈូ នៅខេត្តកំពត ៕

ប្រភព៖ Mīī K’sïa
ដោយ៖ សុវណ្ណ ដេត

គិតមកដល់រសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង (មានវីដេអូ)

ស្រុកកំពង់សីលា៖មកដល់ម៉ោងជិត៤ល្ងាច ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ស្ថានភាព​កំពស់​ទឹក​លើស្ពានស្ទឹងសំរោង​ បានស្រកចុះជិតមួយម៉ែត្រហើយ ក្នុងនោះ កំពស់​ទឹកនៅ​លើស្ពានប្រហែល​ជាង​២តឹកប៉ុណ្ណោះ ។ ដោយឡែកទឹកនៅលើផ្លូវជាតិ មានកំពស់​ប្រមាណជាងកន្លះម៉ែត្រ​ ​និងហូរ​កាត់​បណ្តោយផ្លូវជាតិ​ប្រវែង​​ប្រហែល៥០០ម៉ែត្រ​ ។

ចំណែក​ចរាចរណ៍​កម្លាំងកងពល​លេខ​ ៣១​ យកអូប័រមកជួយចម្លង​សិស្សានុសិស្ស​ ប្រជាពលរដ្ឋក្នុងតំបន់​ និងអ្នកធ្វើដំណើរឆ្លងទៅមក​ ដោយសហការជាមួយ​កងរាជអាវុធហត្ថនិងនគរបាលស្រុកកំពង់សីលា កងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​ ៤០២​ កងរាជអាវុធហត្ថមូលដ្ឋាន​​ ស្រុកស្ទឹងហាវ​ ព្រមទាំងកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាល​ស្រុកកំពង់សីលា​ នៅការពារ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់ជួយសំរួល​ចរាចរណ៍​នៅកន្លែងកើតហតុនិងថាបច្ចុប្បន្ន​ពុំមានផលប៉ះពាល់​ ឫគ្រោះ​ថ្នាក់​អ្វី​ឡើយ​ដល់ប្រជាពរដ្ឋក្នុងតំបន់​ឡើយ ។

ទោះជាយ៉ាងនេះក្តី ការធ្វើចរាចរណ៍លើដងដងផ្លូវជាតិលេខ​ ៤ ត្រង់ចំណុចនេះនៅតែ​ផ្អាក​ដំណើរ​ការ​ជាបណ្តោះអាសន្ន​ ដ៍ដែល៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuybunleng2017%2Fvideos%2F2193072024262046%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuybunleng2017%2Fvideos%2F2193024030933512%2F&show_text=0&width=560

ប្រភព៖ Huy Bunleng