អីយ៉ា!! ទៅដល់ប្រទេសអូស្ត្រាលីភ្លាម កញ្ញា មាស សុខសោភា ចេញវិដេអូភ្លាម…

(តារា)៖ ប្អូនប្រកដជាបានស្គាល់ហើយថា តា​រាចម្រៀង​​សំនៀង​ស្រទន់ គឺកញ្ញា មាស សុខសោភា មានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ នៅពេលនេះដែល កញ្ញាបានទៅដល់ប្រទេសអូស្រា្តលីដោយសុវត្ថិភាព ហើយក៏បានចេញខ្លីបវិដេអូ ការនឹករលឹក ដល់អ្នកគាំទ្រ និងបាននិយាយរៀបរាប់ពីស្ថានភាពនៅទីនោះ គឺមានភាពត្រជាក់យ៉ាងខ្លាំង  ។ បន្ទាប់ពីនេះទៀតនោះ កញ្ញាបានផ្ញើក្តីនឹករលឹកដល់អ្នកគាំទ្រ និងអ្នករស់នៅប្រទេសកម្ពុជាទៀតផង៕


តោះកុំឲ្យខាតពេលយូសូមទស្សនាវិដេអូទាំងអស់គ្នា៖
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMeasSoksopheaOfficial%2Fvideos%2F10160359538150231%2F&show_text=0&width=267

ដោយ៖ សុវណ្ណ ដេត

នារីដ៏ស្រស់ស្អាត់ ទើបតែអាយុ១៦ឆ្នាំសោះ ធ្វើឲ្យមានការចាប់អារម្មណជាខ្លាំង នៅក្នុងបណ្តាញសង្គម

ហ្វីលីពីន៖ ចំពោះនារីម្នាក់នេះ គឺមានឈ្មោះថា Romica Lyan ជនជាតិហ្វីលីពីន អាយុទើបតែ​១៦ឆ្នាំតែប៉ុណ្ណោះ សព្វថ្ងៃនេះ នាងជាតារាចំណូលថ្មី ដោយភាគច្រើន នាង តែង​ថតស្ពត និង វីដេអូចម្រៀងផ្សេងៗ បែបយុវវ័យផងដែរ។

 

ជាពិសេស បើងាកទៅចាប់អារម្មណ៍ លើរូបសម្រស់របស់នាង គឺគួរឲ្យស្រលាញ់មិនធម្មតា ជាមួយនឹងទម្រង់មុខ និងច្រមុះស្រួច ដូចកូនកាត់។
នៅក្នុងសង្គមហ្វេសប៊ុក កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាស៊ែរ រូបថតនារីវ័យក្មេងម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី បើទោះបីជា នាងមានរូបរាងមានសាច់បន្តិចក៏ដោយ។


ប៉ុន្តែក្នុងនោះ ក៏មានមនុស្សភាគច្រើន បាននិយាយថា នាងទើបតែអាយុ១៦ឆ្នាំ តែនាង ធ្វើខ្លួនស៊ិចស៊ីជ្រុល លើសពីអាយុរបស់នាង ព្រោះមើលទៅ មិនសូវសមនឹងនាង ប៉ុន្មានទេ រហូតមានការរិះគន់ លើការតែងខ្លួនរបស់នាងទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា Romica Lyan នៅតែបន្តបង្ហោះរូបថតស៊ីអារម្មណ៍ ជាមួយនឹងឈុតប៊ីគីនី នៅក្នុងគណនីអ៊ីនស្តារក្រាម ជាបន្តបន្ទាប់ ដោយមិនខ្វល់ ពីការថាស្តី ពីអ្នកគាំទ្រ ទាក់ទងនឹង ការធ្វើខ្លួនជ្រុលរបស់នាង៕

អុញនោះ!! តេទៅទាលុយកូនបំណុលមិនបាន បបួលគ្នាស្បថនៅប៉ុស្តិប៉ូលិស…

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០១៨ នៅប៉ុស្តិនគរបាលស្ទឹងមានជយ័ទី១ មានម្ចាស់បណុលនិងកូនបំណុលបាននាំគ្នាមកប្តឹងផ្តល់សមត្ថកិច្ច រឿងជំពាក់លុយជំពាក់គ្នា រវាងអ្នករាប់លុយនិងអ្នកខ្ចីលុយ ដែលសរុបទាំងដើមទាំងចុង១១០០ដុល្លាអាមេរិក ។

ក្រោយពេលខ្ចីលុយបានហើយ ម្ចាស់បំណុលបានតេទូរសព្ទ័ទៅកាន់បុរសជាកូនបំណុល ខណះពេលនោះកូនបំណុលឆ្លើយថា ខ្ញុំមិនសងចង់ទៅប្តឹងសមត្ថកិច្ចណាប្តឹងទៅដោយម្ចាស់លុយក្តៅក្រហាយនិងសម្តីរកូនបំណុលក៏នាំគ្នាមកប្តឹងប៉ូលិសអោយជួយដឹងឮលុះមកដល់ប៉ុស្តិប៉ូលិសស្ទឹងមានជយ័ទី១ ភាគីទាំងសងខាងបានប្រកែកគ្នាបែកអូហូរស្ទឹង ដោយបុរសជាកូនបំណុលបានប្រកែកថា គាត់អត់បាននិយាយពាក្យនេះទេតែស្ត្រីម្ចាស់លុយ ក៏តបថាកូនបំណុលគាត់និយាយពាក្យឈ្លើយបែបនេះដាក់គាត់ដោយមិនអស់ចិត្តដោយមានការសម្របសម្រួលពីសមត្ថកិច្ចផងដែរ ។

 

ភាគីទាំងសងខាងបានទិញធូបម្នាក់មួយបាច់មកស្បថក្នុងប៉ុស្តិប៉ូលិស ហើយអោយសមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ចប់រឿងហើយនាំគ្នាទៅផ្ទះវិញរៀងៗខ្លួន។

ប្រភព៖ FB

លង់ខ្លួនជាមួយមិត្តវិទ្យាល័យ ក្លាយជាអ្នកដឹកជញ្ជូននិងស្តុកទុក គ្រឿងញៀនតំលៃ ១០០លាន​បាត

ថៃ ៖​ ក្មេង​ប្រុស​អាយុ​ ១៧ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​និង​ថ្នាំ​ញៀនជា​ច្រើន​ប្រភេទដូច​ជា​ Methamphetamine ,​ Crystal meth , Ecstasy និង​ Ketamine ដែលមាន​តម្លៃ​រហូត​ដល់​ប្រហែល​ជា​ ១០០ លាន​បាត​ ( ៣ ១១២ ០០០ ដុល្លារ​ ) ដែល​បានរឹប​អូស​យក​ពី​ក្នុង​អគារ​ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុង​សង្គាត់​ Lat Phrao ក្រុង​បាងកក​កាល​ពី​ថ្ងៃពុធ​ ។ ជនសង្ស័យ​វ័យ​ក្មេង​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​អគារ Ban Nepphakhun ជាផ្ទះ​ល្វែងមួយ​នៅ​លើ​ផ្លូវ​ Lat Pla Khao ក្នុង​តំបន់​ Chorakhe Bua ប្រហែល​ម៉ោង​ ១០ យប់​ថ្ងៃ​ពុធ​ នេះបើ​តាម​សំដី​លោក​ស្នង​ការ​រង​ Ruechakorn Jorajewut ដែល​បាន​ថ្លែង​ប្រាប់សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​មុន​និង​ឈាន​ដល់​​ការ​ចាប់​ខ្លួន​យុវជន​ខាង​លើ​រូប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​សើុប​អង្គេត​មួយ​បាន​រក​ឃើញ​ថា​មាន​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​មួយ​កំពុង​ប្រតិបត្តិ​ការ​នៅ​ទីក្រុង​បាងកក​ដែល​បាន​ចែក​ចាយ​ថ្នាំ​ញៀន​ដល់​អតិថិជន​របស់​ពួកគេ​នៅ​សង្កាត់​ Chatuchak ,Lat Phrao ,Kannayao ​,Min Buri និង​តំបន់​ក្បែរ​នោះ​ ។ យុវជន​ម្នាក់​នេះ​ត្រូវ​បាន​គេ​តាម​ដាន​អស់​ពេល​ជា​យូរ​មក​​ហើយ​នៅ​ទី​បំផុត​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​គាត់​រួម​ជា​មួយ​កាបូប​ស្ពាយ​ដែល​មាន​ផ្ទុក​ថ្នាំ​ញៀន​ផងដែរ​ ក្រោយ​ពី​បាន​ធ្វើ​ការ​ឆែក​ឆេក្នុង​បន្ទប់​គេង​របស់​គាត់​រួច​គេ​បាន​រក​ឃើញ​ថា​មាន​ថ្នាំ​ញៀន​ជាច្រើន​ ។

ប៉ូលីស​បាន​និយាយ​ថា​គ្រឿង​ញៀនទាំង​អស់​ត្រូវ​បាន​គេរត់ពន្ធមក​ពី​ភាគ​ខាង​ជើង​ទៅ​បាងកក​ ពួកគេ​ជឿថា​បន្ទប់​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​ទុក​ថ្នាំ​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ ។ បន្ទាប់​ពី​បាន​ធ្វើ​ការ​សាកសួរ​ជន​សង្ស័យ​រួច​គាត់​បាន​សារភាព​ថាគាត់​បាន​ធ្វើការ​​ជា​អ្នក​ដឹក​ជញ្ជូន​ឥវ៉ាន់​ដោយ​បាន​ផ្ដល់​ថ្នាំ​ញៀន​ដល់​អតិថិជន​របស់​ពួក​គេ​អស់​រយះ​ពេល​ពីរ​ខែ​មក​ហើយ​ ដោយ​គេ​ទទួល​បាន​ប្រាក់​ ១០,០០០ ទៅ ២០,០០០ បាត​សម្រប់​ការ​ដឹក​ជញ្ជូន​របស់​គាត់​ក្នុង​មួយ​ជើង ។​ គាត់​បន្ត​ទៀត​ថា​មិត្តភ័ក្ត​វិទ្យាល័យ​ម្នាក់​របស់​គាត់​ជា​អ្នក​នាំ​អោយ​ធ្វើ​នោះ​ទេ​ តែ​គាត់​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ទិញ​ដូរ​ និង​​ប្រើប្រាស់​គ្រឿង​ញៀន​ទេ​ ៕

ប្រភព ៖ BANGKOK POST
ប្រែសម្រួល ៖ RathDy

Kane បាន​​​សម្រេច​ផ្ញើ​វាសនា​នៅ​​​​ Tottenham ៦ ឆ្នាំ​ទៀត​ជាមួយ​នឹង​កុងត្រា​ដល់​​ ២០២៤

ខ្សែ​ប្រយុទ្ធ​ Harry Kane និង​ក៏​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​​បញ្ចប់​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​របស់​ខ្លួន​​ចំនួន​ ៦ ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្រុម​មាន់​​ខ្នាយ​មាស Tottenham Hotspur ដែល​មាន​ន័យ​ថា​ Kane ត្រូវ​ជាប់​កុងត្រា​​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​​រហូត​ដល់​ឆ្នាំ​ ២០២៤ ។ កីឡាករ​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ ៣០ គ្រាប់​ពី​​ការ​ប្រកួត​នៅ​ក្នុង​លីក​ឲ្យ​ Tottenham ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​តារាង​ Premier League របស់​អង់គ្លេស​កាល​ពី​រដូវកាល​មុន​​​ និង​បាន​ធានា​កៅអី​ទៅ​​ប្រកួត​ពាន​រង្វាន់​នៃ​​លីក​កំពូល​របស់​អឺរ៉ុប​ UEFA Champions League រដូវកាល​ក្រោយ​។ ហើយ​​ថ្មីៗ​នេះ​​ដែរ​គាត់​បាន​ក្លាយ​ជា​​កីឡាករ​រក​គ្រាប់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​របស់​ Spurs ក្នុង​ប្រវត្តិសាស្ដ្រ​​លីក​កំពូល​របស់​អង់គ្លេស​។

កុងត្រា​ចាស់​របស់​ Kane ដែល​​បាន​បន្ត​​ម្ដង​រួច​មក​ហើយ​​កាល​ពី​ចុង​ឆ្នាំ​ ២០១៦ និង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​កុងត្រា​​របស់គាត់​​នា​ពេល​​នោះ​គឺ​មាន​តម្លៃ​រហូត​ដល់​ ១០ ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ​​​នោះ​គឺ​ត្រៀម​នឹង​ផុត​នា​ឆ្នាំ​ ២០២២ ខណៈ​ដែល​នៅ​ក្នុង​កុងត្រា​ថ្មី​នា​ពេល​នេះ​គឺ​ Kane នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ទ្វេរ​ជា​​ពីរ​ធៀប​នឹង​កុងត្រា​ចាស់​។ ហើយ​បើ​តាម​ខ្សែ​វីដេអូ​ដែល​ត្រូវ​បាន​ផុស​ទៅ​ក្នុង​ទំព័រ​បណ្ដាញ​សង្គម​ Twitter របស់​ Spurs, Kane បាន​និយាយ​ថា​ ៖ “ខ្ញុំ​ទើប​តែ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​មួយ​ និង​រីករាយ​​នឹង​ធ្វើ​វា​ ហើយ​ខ្ញុំ​​អន្ទះ​សារ​ចង់​ឃើញ​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ក្នុង​កីឡដ្ឋាន​​រដូវកាល​។”

កាល​ពី​ឆ្នាំ​ ២០១៧ Kane បាន​បញ្ចប់​រដូវកាល​​ជាមួយ​នឹង​ការ​ឈរ​លើ​កំពូល​ចំណាត់​​ថ្នាក់​កីឡាករ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​​ដាច់​គេ​នៅ​អឺរ៉ុប​ គឺ​រក​បាន​ដល់​ ៥៧ គ្រាប់​សម្រាប់​ក្លិប​ និង​ជម្រើស​ជាតិ​។ ហើយ​​លើស​ពី​នោះ​គាត់បាន​បំបែក​​កំណត់ត្រា​របស់​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Alan Shearer ក្នុង​នាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​នៅ​លីក​កំពូល​របស់​អង់គ្លេស​ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ ដោយ​​ពេល​នោះ​គឺ​គាត់​ស៊ុត​​បាន​ ៣៩ គ្រាប់​។

ប្រែសម្រួល​ ៖ ភក្ដី

ហេតុ​តែ​ចង់​បាន​ Neymar ប្រធាន​ក្លិប​ Real Madrid ហ៊ាន​ធ្វើ​ដល់​ម្លឹង​!!!

ប្រធាន​ក្លិប​អធិរាជ​ស​ Real Madrid លោក​ Florentino Perez ត្រូវ​បាន​​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​លោក​មាន​ការ​ធុញ​ទ្រាន់​នឹង​ស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ការ​​បង្ហាញ​​នូវ​ចេតនា​ចង់​ចាក​ចេញ​ពី​ក្លិប​ ខណៈ​ដែល​លោក​ Perez ត្រៀម​រួច​ជា​ស្រេច​​ក្នុង​ការ​​យក​តារា​បាល់ទាត់​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ទៅ​ប្ដូរ​​​យក​ខ្សែ​ប្រយុទ្ធ​ Neymar ពី​ក្រុម​​យក្ស​របស់​បារាំង​ Paris Saint Germain ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​អេស្ប៉ាញ​ Don Balon

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​បន្ថែម​ទៀត​ថា​លោក​ Perez មិន​ត្រឹម​តែ​ចង់​យក​ Ronaldo ទៅ​ដូរ​យក​ Neymar អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គាត់​នឹង​ផ្ដល់​ឲ្យ​​ PSG នូវ​ទឹក​ប្រាក់​មួយ​ចំនួន​បន្ថែម​ទៀត​​​​ ខណៈ​ដែល​​ Real Madrid ដែល​ជា​ក្រុម​នៃ​លីក​​កំពូល​​របស់​អេស្ប៉ាញ​មួយ​នេះ​​​យល់​ថា​ Neymar គឺ​ជា​គ្រឹះ​សម្រាប់​គម្រោង​ថ្មី​របស់​ពួកគេ​។ ចំណែក​ Ronaldo ត្រូវ​គេ​ជឿ​ថា​គាត់​ទំនង​ជា​នឹង​ពេញ​ចិត្ត​ជាមួយ​ការ​​ផ្ទេរ​ទៅ​លេង​នៅ​ PSG បើ​ទោះ​បី​ជា​មាន​ពាក្យ​ចរចាម​អារ៉ាម​ខ្លះ​ថា​គាត់​ចង់​ត្រលប់​ទៅ​​កាន់​ក្រុម​បិសាច​ក្រហម​ Manchester United វិញ​ក៏​ដោយ​។

Neymar ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​បាន​ចាក​ចេញ​ពី​ទឹក​ដី​អេស្ប៉ាញ​​ទៅ​លេង​នៅ​ទឹក​ដី​បារាំង​​កាល​ពី​ឆ្នាំ​ទៅ​ ក្រោយ​​ពី​បញ្ចប់​ការ​ផ្ទេរ​របស់​ខ្លួន​ចេញ​​កីឡដ្ឋាន​ Camp Nou រ​បស់ Barcelona ទៅ​កាន់​កីឡដ្ឋាន​ Parc des Princes របស់​ PSG ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២២២ លាន​អឺរ៉ូ​។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ Neymar ជា​រឿយៗ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​គាត់​ជាមួយ​នឹង​ការ​ផ្លាស់​មក​​ Real Madrid ។


ប្រែ​សម្រួល​ ៖ ភក្ដី

ចាងហ្វាងសំដីធ្ងន់ សាន ប៊ុនធឿន ត្រូវបានរងការប្តឹងទាសំណង ៣0,000 ដុល្លា ?

លោកសាន ប៊ុនធឿន ដែលមហាជនបានស្គាល់ថាជាចាងវ៉ាងកាសែត សម្លេងសារព័ត៍មានស្នេហាជាតិ បេលមួយនោះគាត់បានចុះទៅយកពត៍មានមួយកន្លែង ហើយបានធ្វើការឡាយវីដេអូទៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែមានគរណីហ្វេសបុកឈ្មោះ Khan Sovan ចូលមក Comment ក្នុងផេករបស់គាត់ ដែលគាត់កំពុងតែឡាយនោះ ធ្វើអោយលោកសាន ប៊ុន ខឹង ទៅលើអាខោនហ្វេសប៊ុក ឈ្មោះ Khan Sovan ហើយក៍បានជេរទៅ លើអាខោនហ្វេសប៊ុកសុទ្ធតែ ប៉ាភ្លឿ…។

ដោយឡែក លោក Khan Sovan ក៍បានប្តឹងទៅលោក សាន ប៊ុនធឿន ដោយទាសំណង ៣មឺុនដុល្លា ដោយគាត់បានបង្ហោះសារនៅលើ គរណីគាត់ថា “ថ្ងៃនេះយើងបានសម្រេចចិត្តប្តឹងលោកសាន ប៑ុនធឿននេះជាផ្លូវការហើយ… ៣មុឺនដុល្លា… សូមប្រកាសថាយើងបិទច្រកសុំទោស១០០%!
អាស្រ័យហេតុនេះ សូមអស់លោកបក្សអារលាយរង្សីមេត្តាជ្រាបជាដំណឹងនិងសូមត្រៀមលុយជួយលោកចុងបណ្តឹងរូបនេះផងណាទាន!!!” ៕

តោះបើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpu.kour%2Fvideos%2F590434584674371%2F&show_text=0&width=560

ប្រភព៖ Khan Sovan

បន្ទាប់ពីបានមើលវិដេអូនេះហើយ តើអ្នកណាខ្លះយល់អារម្មណ៍មួយនេះ..?

គ្រប់មនុស្ស សត្វ ដែលកើតមករស់នៅលើផែនដីយើងនេះ តែងតែកើតចាស់ ឈឺស្លាប់ វាជារឿងធម្មជាតិ ដែលយើងមិនអាចជៀសផុត ឬគេចវេសវាបានឡើយ ។

 

បើយើងក្រឡេកមកមើលវូងស្វាមួយក្រុម ដែលវាកំពុងតែជួបរឿងដែលគួឲ្យសោកស្តាយមួយ កូនរបស់សមាជិកក្នុងវូងវានៅបាន ធ្លាក់ពីលើដើមឈើស្លាប់ បើយើងទៅតាមវិដេអូគួឲ្យសង្វេកខ្លាំងមែនទែន ។

បើយើងមើលទៅមេរបស់កូនស្វាមួយក្បាលនោះ ហាក់បីដូចជាដាស់កូនវា ឲ្យភ្ញាក់ និងចង់ធ្វើអ្វីម្យ៉ាងដើម្បីឲ្យកូនរបស់វារស់ឡើងវិញ ដោយខំហិតកូន ស្ដាប់សំលេងបេះដូងកូនវា ដោយនឹកក្នុងគិតថាកូនរបស់វាមិនទាន់ស្លាប់អញ្ចឹង នេះហើយទឹកចិត្តម្តាយ មិនថាមនុស្ស សត្វរមែងតែស្រឡាញកូនរបស់វាជានិច្ច៕

សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMundosPerdidosOFC%2Fvideos%2F1942684212456729%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

កម្ពុជាអំពាវនាវរកជំនួយកាគាំទ្រ ការប្រែប្រួលអាកាសធាតុ…

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ខ្លាំងឱ្យចូលរួមផ្តល់ថវិកាគាំទ្រសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ ។

ថ្លែងក្នុងសន្និសីទស្តីពី«ការធ្វើសមាហរណកម្មផែនការនៃការចូលរួមចំណែករបស់រដ្ឋភាគី ក្នុងការអនុវត្តអនុញ្ញាតក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ» ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាត្រូវការទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់អនុវត្តនៅក្នុងគម្រោងបន្ស៊ាំការប្រែប្រួលអាកាសធាតុ កម្មវិធីអប់រំ បណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងដែលឈានទៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនៅតែត្រូវការដៃគូដើម្បីបង្កើនការគាំទ្រដល់ផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

លោក និក បេរិសហ្វត(Nick Beresford) នាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានបង្ហាញពីជំហរចូលរួមផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញប្បទាន ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងពន្លឿនវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ អំពីម៉ូដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៨នេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ធ្លាក់ចុះបើសិនជាគ្មានការទប់ស្កាត់ទាន់ពេលវេលា៕

 

ប្រជាលពរដ្ឋជាអ្នកចោលសំរាមបោះចូលប្រឡាយ លូ,នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ តើបន្ទោសអ្នកណា?

ភ្នំពេញ៖ តើអ្នកណាជាចោលសំរាមបោះចូលប្រឡាយ,នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ តើបន្ទោសអ្នកណា?
កន្លងគេតែងឃើញប្រជាពលរដ្ឋរស់នៅជិតៗប្រឡាយ និងលូ បានបោះសំរាមនិងកាកសំណល់ចូល ហើយអ្នកនៅឆ្ងាយពីប្រឡាយ និងលូក៏ជិះកង់និងម៉ូតូយកសំរាមមកចោលដូចគ្នាហើយបើទាំងអស់គ្នានាំគ្នាយកសំរាមបោះចូលប្រឡាយ,លូបែបនេះរាល់ថ្ងៃលុះដល់ពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ លិចផ្ទះបែរជានាំគ្នាបន្ទោសអាជ្ញាធរមិនមើលទៅវិញ។

គេសង្កេតឃើញថា៖កន្លងមកមានពលរដ្ឋមួយចំនួននៅតែចោលសំរាមចូលប្រឡាយនិងលូ ចុះបើម្នាក់ៗធ្វើបែបនេះតើឱ្យទឹកហូរទៅតាមណា បើសំរាមពេញក្នុងលូ និងប្រឡាយអញ្ចឹង ? សូមគិតទៅមើលតើអ្នកណាខ្លះជាអ្នកធ្វើឱ្យមានសម្រាមពេញក្នុងលូ និងប្រឡាយ ? នៅពេលមានភ្លៀងម្ដងៗធ្វើឱ្យទឹកលិចផ្លូវ នាំគ្នាស្ដីបន្ទោសអាជ្ញាធរ?។ អ្នករិះគន់និយាយថា៖ក្នុងនោះក៏មានបងប្អូនយើងមួយចំនួនមានលុយមានកាក់និងមានបុណ្យស័ក្តបានទៅលេងស្រុកគេឬនៅបរទេសមកស្រុកវិញតែងតែសរសើរប្រទេសគេស្អាតជាងប្រទេសយើងនៅពេលទៅស្រុកគេវិញមានសំរាមក្នុងដៃគឺមិនហ៊ានបោះចោលផ្ដេសផ្ដាស់ទេខ្លាចគេផាកពិន័យគឺប្រឹងដើររកធុងសម្រាមតែបើចូលដល់ដីខ្មែរភ្លាមមើលតែកន្លែងស្ងាត់ល្អបោះចោលភ្លែត។ដូច្នេះពីពេលនេះទៅមុខសូមបងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់ពីការបោះសំរាមពាសវាលតាមទីសាធារណៈ មកជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចេះវេចខ្ចប់ ទុកដាក់សំរាមក្នុងធុង និងបញ្ចេញសំរាមតាមពេលកំណត់ដើម្បីសោភ័ណ្ឌភាពរាជធានីភ្នំពេញយើងទាំងអស់គ្នា។
កន្លងមកសាលារាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅឈប់បោះចោលសំរាមពាសវាលតាមទីសាធារណៈ មកជាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចេះវេចខ្ចប់ ទុកដាក់សំរាមក្នុងធុង និងបញ្ចេញសំរាមតាមពេលកំណត់៕