បុរសម្នាក់ លួចដុតសាលាឆាន់លោក ធ្វើឲ្យកូនសិស្សដែលដេកនៅក្បែរសាលាចាន់នោះភ្ញាក់រត់ចែកជើងគ្នា ព្រោះស្មានតែខ្មោចលង…

កំពង់ចាម៖ ចាប់ខ្លួនជនអគតិម្នាក់ លួចដុតសាលាឆាន់មួយខ្នងនៅវត្តក្រូចសើច ឆេះខ្ទេច រួមទាំងសម្ភារៈមួយចំនួនធំ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​២៖១៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៨ ក្នុងវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សាលាឆាន់មួយខ្នង មានទទឹង១០ម៉ែត្រ បណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានជនឥតសាសនាម្នាក់ នេះលួចដុតបណ្ដាលឲ្យឆេះបំផ្លាញសម្ភារៈមួយចំនួនធំ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិ​ភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅជួយ អន្តរាគមន៍បាញ់​ពន្លត់ ដោយរថយន្ត​ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន ទើបរលត់ ។​
អគ្គិភ័យនេះ បណ្ដាលឲ្យ​ខូចខាតសម្ភារៈ ដូចជា ទូរដាក់សម្ភារៈធ្វើអំពីឈើ ចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែដេកចំនួន០៥។

ជនល្មើសមានឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មូលហេតុនៃការដុត មិនទាន់ដឹងនៅឡើយ
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហាន់ជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ​និងឃាត់ខ្លួន​ រួច​នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ នៅប្រទេស…

ប្រទេសថៃ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវ ហើយបណ្តាលអោយអ្នកបើកបររថយន្តកុងតឺន័រខ្ទាតចេញមកក្រៅ ហើយបានមកបុកខ្ទប់និងរថយន្តតូចនៅម្ខាងផ្លូវមួយទៀតស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។

ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅបរិវេណម៉ត័រវ៉េ ផ្លូងចូលផាត់តាយ៉ា គីឡូម៉ែត្រលេខ73 ឃុំណងខាងខក ស្រុកមឿងឈុនបុរី ប្រទេសថៃ ។

នេះជាទុកថាជាមេរៀនមួយ ដែលតៃកុងឡានទាំងត្រូវតែចាំថា ពេលបើកបរត្រូវតែពាក់ខ្សែរក្រវ៉ាត់កាពារ ដើម្បីជៀសវាងបង្ករឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដូចយើងឃើញនៅក្នុងវិដេអូនេះស្រាប់​ ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

កម្លាំងកងរាជអាវុធហត្ថកំពុងតាមប្រម៉ាញ់​ស្រីជើងខ្លាំង​ មឿន​ ស្រីទូច​ ដែលបានធ្វើឲ្យ…

ខេត្តព្រះសីហនុ​ ៖​ នៅព្រឹកថ្ងៃទី​ ១១​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ លោកឧត្ដមសេនីយ៍​ ហេង​ ប៊ុនទី​ មេបញ្ជាការអាវុធហត្ថខេត្ត​ ព្រះសីហនុ​ បានអោយដឹងថា​ កម្លាំងកងរាជអាវុធហត្ថរបស់លោក​កំពុងតាមប្រម៉ាញ់ស្រីជើងឆើតឈ្មោះ​ មឿន​ ស្រីទូច​ ដែលកំពុង​រត់គេចខ្លួន​បន្ទាប់ពី​នាងប៉ុនប៉ង​សម្លាប់នាយអាវុធហត្ថខេត្តព្រះសីហនុម្នាក់​ពេលចុះបំពេញភារកិច្ចមិនបានសម្រេច​ ។​

តាម​ការ​រៀបរាប់​របស់​លោក​អនុសេនីយ៍ឯក ញា វិ​សិទ្ធ បាន​រៀបរាប់​ទាំង​ឈឺ​ចុកចាប់​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​កម្មករ​ចាំចំការ​នៅ​ចំណុច​ខាងលើ​នេះ​ថា មាន​ករណី​ជម្លោះ​កើតឡើង​រវាង​កម្មករ​ចាំចំការ និង​កម្មករ​ចាំចំការ ដោយ​ឈ្មោះ មឿង ស្រី​ទូច ដែល​កន្លង​មក​អះអាង​ថា ជា​ក្មួយបង្កើត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្មករ​របស់​ខ្លួន​ប្រើ​ហិង្សា​ដុត​បំផ្លាញ​ម៉ូតូ​កម្មករ​ចាំចំការ​ភាគី​ម្ខាង​ទៀត​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង និង​ទទួល​បទបញ្ជា​របស់​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ ជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​បទបញ្ជា​របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ម៉ោង​ប្រមាណ​ជិត​១១ ថ្ងៃ​ទី​០៩ ខែ​ មិថុនា ឆ្នាំ​ ២០១៨​ កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​ស្រាវជ្រាវ​យុត្តិ​ធម៌​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ទីតាំង​ដីចំការ​អ្នកស្រី មឿង ស្រី​ទូច ក្នុង​គោល​បំណង​​ពិនិត្យ និង​អញ្ជើញ អ្នកស្រី មឿង ស្រី​ទូច ព្រមទាំង​បក្សពួក​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។

ពេលកម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ទៅ​ដល់​ភ្លាម មឿង ស្រី​ទូច បាន​​ទូរស័ព្ទ​ឆ្វែ​ង​ឆ្វា​ត់​ ទំនងជា​រក​ការ​ជួយ​អន្តរាគមន៍ ពេល​នោះ​លោក ញា វិ​សិទ្ធ​បាន​អញ្ជើញ មឿង​ស្រី​ទូច និង​បក្សពួក​ដែល​គេ​អះអាង​ថា ជា​អង្គរក្ស​ឲ្យ​មក​កាន់​ទីបញ្ជាការ ដើម្បី​សួរនាំ​ទៅ​តាម​នីតិវិធី​។

លោក​បន្ត​បន្ថែម​ទៀត​ថា លោក​ក៏​ឡើង​ជិះ​រថយន្ត​៥៧០​ជាមួយ​មឿង ស្រី​ទូច បន្ទាប់​ពី​លោក​​ឡើង​ជិះ​នៅ​ក្នុង​រថយន្ត​ខាងលើ មឿង ស្រី​ទូច ឡើង​ទៅ​កាន់ចង្កូត​បើកបរ​ និ​ប្តូរ​ឲ្យ​អង្គរក្ស​របស់​គេ​មក​អង្គុយ​ជិត​លោក​វិញ ហើយ​ឡុកសោរទ្វាររថយន្តហាក់បីដូចជា​មាន​គំរោង​ផែនការ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​អ្វីមួយ​។ ប៉ុន្តែ​លោក​ញា វិ​សិទ្ធ យល់​ឃើញ​ថា យើង​មាន​កម្លាំង​នៅ​ក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​បើក​តាម​ពីក្រោយ​ផង​ដែរ ទំនងជា​មិន​មានរឿង​អ្វី​កើតឡើង​បាន​ទេ ។ តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​ទុកជា​មុន​ឯណា គ្រាន់តែ​ឡើង​អង្គុយ​នៅ​ក្នុង​រថយន្ត​ភ្លាម មឿង ស្រី​ទូច និង​អង្គរក្ស​បាន​បញ្ជា​ឲ្យ​លោក​បិទ​ទូរស័ព្ទ​មិន​ឲ្យ​ធ្វើការ​ទាក់ទង មិន​ខុស​ពី​ក្លាយ​ខ្លួន​ពី​សមត្ថ​កិច្ច​មក​ជា​ចំណាប់ខ្មាំង​វិញ​។ ហើយ​ពួក​គេ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​សំដៅ​ទៅ​ភ្នំពេញ ធ្វើ​ឲ្យ​រថយន្ត​កម្លាំង​សមត្ថកិច្ច​តាម​មិន​ទាន់​។ ដោយ​ឃើញ​ទិដ្ឋភាព​មិន​អំណោយផល លោក​ក៏​សម្រេចចិត្ត​បើកទ្វារ​រថយន្ត រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ឲ្យ​រង​របួស​ដាច់​រយះ​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​បាត់​ទាំងស្រុង និង​មាន​ស្នាម​ជាំ​ឈឺ​ចុកចាប់​ពេញ​ខ្លួនប្រាណ​។

បន្ទាប់​មក​រថយន្ត​កម្លាំង​សមត្ថកិច្ច​ដែល​បើក​ប្រដេញ​តាម​ក្រោយ​បាន​ដឹក​រូប​លោក​មក​កាន់​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ដើម្បី​សង្គ្រោះ ដោយឡែក មឿង ​ស្រី​ទូច និង​អង្គរក្ស​នៅ​ក្នុង​រថយន្ត​ចំនួន​០២​នាក់​ទៀត​បាន​បើករថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ហេតុការណ៍​កើតឡើង​ក៏​មាន​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មុខរបួស​ដល់​គ្លីនិក​ផង​ដែរ ជា​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ។​ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនស្រីជើងខ្លាំងឈ្មោះ​ មឿន​ ស្រីទូច​ ដើម្បីយកមកផ្ដន្ទាទោសចំពោះមុខច្បាប់​ ។​

កន្លងមក​ឈ្មោះ​ មឿន​ ស្រីទូច​ និង​ បក្ខពួក​ បានយកឈ្មោះថ្នាក់ដឹកនាំជាច្រើនមកប្រើដើម្បីគំរាមកំហែងគូរភាគីជំលោះក្នុងរឿងវិវាទដីធ្លី​នៅខេត្ត​ព្រះសីហនុ​ តែត្រូវបានថ្នាក់ដឹកនាំបដិសេធជាបន្ទាប់​មិនទទួលស្គាល់ទង្វើរបស់ឈ្មោះ​ មឿន​ ស្រីទូច​ និង​ បក្ខពួក​ទេ​ ៕

ប្រភព៖ vannak pheng

សម្តេចតេជោ ហ៊ុន សែន ព្រមានដក់លោក ផែង វណ្ណះ និងលោក ខាន់ ចាន់សុផល និងសូមឲ្យបញ្ចប់រឿងព្រះសង្ឃនៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងស្នើសុំឲ្យបញ្ចប់រឿងរវាងលោកសង្ឃ និងនារីជាស្រីស្នេហ៍ ដែលដើមហេតុនាំឲ្យមាន រឿងគឺលោកស៊ីពោត ដូច្នេះអ្នកលេងហ្វេសប៊ុកគួរបញ្ឈប់រឿងនេះទៅ។

សម្តេចបានថ្លែងបន្តថា “ខាងព្រះសង្ឃក៏ទទួលបានវិន័យរួចទៅហើយ ស្រ្តីក៏ទទួលភាពអាម៉ាស់ ។ ខ្ញុំអាចសុំបានទេអ្នកលេងហ្វេសប៊ុក ទាំងឡាយបង្ករឿងដល់ណាទៀត ។

ក្រោយពីអ្នកលេងហ្វេសប៊ុក ផែង វណ្ណៈ និងខាន់ ចាន់សុផល បានបញ្ឆេះកំហឹងរឿង លោកសង្ឃ ស៊ីពោត និងនារីជាស្រីស្នេហ៍នោះ អ្នកខាងទទួលបន្ទុកយោធា គួរត្រូវពិនិត្យលើតួនាទីពួកគាត់ឡើងវិញ ព្រោះខាងយោធា មិនត្រូវចេះទៅបង្កើតរឿងបែបនេះទេ។សម្តេចបន្តថា “ខាន់ ចាន់សុផល និងផែង វណ្ណៈ អ្នកហ្វេសប៊ុកដូចគ្នា ផែង វណ្ណៈ សំភាសន៍លោកសង្ឃ និង ខាន់ ចាន់សុផល សំភាសន៍ នាងនោះ ទប់មិនបានបង្ហោះសារចេញមកទាំងអស់។ ដល់ ខាន់ ចាន់សុផល ដូចជាស្រួល ទៅបញ្ឆេះខាងស្រីមួយរឿងទៀត”៕

កូរ៉េខាង​ត្បូង​បានក្លាយ​ជា​ប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតក្នុងពិភពលោកនាពេលសព្វថ្ងៃនេះ

ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺជា​ប្រទេស​អាស៊ី​ទី​ពីរ​ដែល​ធ្លាប់​មាន​សន្ទស្សន៏​ Global Passport Index ដែល​វា​បាន​ធ្វើ​អោយ​លិខិត​ឆ្លង​ដែន​កូរ៉េខាង​ត្បូង​ក្លាយ​ជា​លិខិត​ឆ្លង​ដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ពិភព​លោក​នាសព្វ​ថ្ងៃ​នេះ​។ ពិន្ទុ​ទិដ្ឋា​ការ​ឥតគិត​ថ្លៃ​របស់​កូរ៉េ​ខាង​ត្បូង​គឺ​ ១៦២ នាពេល​នេះ​ វា​មាន​ន័យ​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋការ​ដោយ​ឥត​គិត​ថ្លៃ​ដល់​បណ្ដុំ​​ទាំង​មូល​នៃ​បណ្ដា​ប្រទេស​រួម​ទាំង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ អាមេរិក​ កាណាដា រុស្សុី និង​ បណ្ដាប្រទេស​អ៊ីរ៉ុប​ និង មជ្ឍឹមបូព៌ា​។

មាន​តែប្រទេស​អាស៊ីតែ​មួយ​គត់​ដែល​ធ្លាប់មាន​ចំណាត់​ថ្នាក់កំពូល​នៃ​សន្ទស្សន៍​ Global Passport Index គឺ សិង្ហបុរី​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៧​ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ជាមួយ​កូរ៉េខាង​ត្បូង​នៅ​ក្នុង​ចំណាត់​ថ្នាក់​នេះ​ផង​ដែរ​(ចំណាត់ថ្នាក់ទី ១)។

ប្រទេស​ជប៉ុន​ក៏បាន​ផ្លាស់​ប្ដូរ​ទៅ​ចំណាត់​ថ្នាក់​ទី​ ២ ជាមួយ​នឹង​ពិន្ទុ​ទិដ្ឋាការ​ ១៦១ ដែល​កំពុង​ស្ថិត​នៅ​ជាប់​ជាមួយ​ប្រទេស​អាល្លឺម៉ង់​។ ឆ្នាំ ២០១៧ គឺជា​ឆ្នាំ​ទី​មួយ​ហើយ​ដែល​ប្រទេស​អាស៊ី​មួយ​បាន​ឈាន​ដល់​កំពូល​នៃ​តារាង​ចំណាត់​ថ្នាក់​ដែល​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​នៃ​បណ្ដា​ប្រទេស​អាសីុ​ទៅ​ជុំ​វិញ​ពិភពលោក​។

វាហាក់​បីដូច​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​នូវ​ពាក្យ​រហ័ស​នាម​ជាផ្លូវ​ការ​របស់​ខ្លួន ​(Passion, Connected) សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​ Pyeongchang។​ ដែល​វា​បាន​តភ្ជាប់​ទំនាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​និង​តភ្ជាប់​ពិភពលោក​ទៅ​នឹង​ប្រទេស​ដ៏​ស្រស់​ស្អាត​និង​មាន​តែ​មួយ​គត់​របស់​ខ្លួន​៕

ប្រែសម្រួល​ ៖ RathDy

អគ្គនាយកវ័យ​ ៥២ ឆ្នាំម្នាក់រាំតាមបទ ”DNA” របស់ក្រុម BTS កំពុង​ល្បី​ពេញអ៊ីនធឺណេត

តន្រ្តី​គឺជា​រឿង​មួួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ទៀត​ដែល​មាន​ក្នុង​លោក​យើង​នេះ​ដែល​អាច​បំបាត់​រនាំង​នៃ​ភាសា​និង​គម្លាត​អាយុ​បាន​។ ជាមួយ​នឹង​ចង្វាក់​ដ៏គួរ​អោយ​ទាក់​ទាញ​ វីដេអូ​ចម្រៀង​ដ៏​អស្ចារ្យ​ និង​ក្បាច់​រាំ​ជា​ចង្វាក់​ប្លែក​ៗ​ វិស័យ​ចម្រៀង​កូរ៉េ​ K-Pop បាន​រីក​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​ និង​មាន​ការ​គាំ​ទ្រ​ដោយ​មនុស្ស​ជា​ច្រើន​ផង​ដែរ​ ។

ប៉ុន្តែ​គ្មាន​អ្វី​ដែល​ធ្វើ​អោយ​អ្នក​មាន​ចម្ងល់​ចំពោះ​ចំណាប់​អារម្មណ៍របស់​អ្នក​​ទៅ​លើ​តន្រ្តី​ជាង​ក្បាច់​រាំ​របស់​អគ្គ​នាយក​វ័យ​ ៥២​ ឆ្នាំ​ដែល​រាំ​តាម​បទ​ ”DNA” របស់​ក្រុម​ BTS នេះ​ឡើយ។ ក្នុង​ព្រឹត្តិការណ៏​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អគ្គ​នាយក​ឈ្មោះ​ Hiroshi Okamoto វ័យ​ ៥២​ ឆ្នាំ​បានបង្ហាញ​ក្បាច់​រាំ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៅ​លើ​ឆាក​នៃ​កម្មវិធី​ ។មិន​ត្រឹមតែ​ក្បាច់​រាំ​របស់​គាត់​គួរ​អោយ​ទាក់​ទាញ​ និង​ដូចក្បាច់​រាំ​របស់​សមាជិក​ក្រុម​ BTS ប៉ុណ្ណោះ​ទេ​ តែ​មើល​ទៅ​ការ​សំដែង​របស់​គាត់​មើល​ទៅ​លោក​ Hiroshi ដូចជា​មាន​ពេល​យ៉ាង​សប្បាយ​រីក​រាយ​ខ្លាំង​បំផុត​ក្នុង​មួយ​ជីវិត​របស់​គាត់​នេះ​​។ អំឡុង​ពេល​នេះ​លោក​ Hiroshi គឺ​ជា​អគ្គនាយក​របស់​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ តែ​ពេល​ទំនេរ​ពី​កាងារ​ គាត់​បាន​បង្ហាញ​ក្បាច់​រាំ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៏​ជាមួយ​នឹង​ក្រុម​កាងារ​របស់​គាត់​។

ទោះ​បី​ជា​ពួក​គេ​មិន​​មែន​ជា​ក្រុម​ចម្រៀង​អាជីព​ក៏ដោយ​ តែ​ពួកគេ​អាច​រាំ​ក្បាច់​រាំ​ដែល​ពិកបាក​មួយ​ចំនួន​បាន​យ៉ាង​ល្អ​។ ក្បាច់​រាំ​របស់​ពួកគេ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៏​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​ជាច្រើន​ ហើយ​វីដេអូ​នៃ​ក្បាច់​រាំ​របស់ពួក​គេ​ចាប់​ផ្ដ់ើម​ល្បី​ពេញ​អ៊ីនធឺណែត​។ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចង់​មើល​ក្បាច់​រាំ​របស់​អគ្គនាយក​វ័យ​ ៥២​ ឆ្នាំដែល​រាំ​បាន​យ៉ាង​ល្អ​ញាប់​ដូច​ម៉ាស៊ីន​នេះ​ម្ដងហើយ​ម្ដង​ទៀត​។

បើសិន​ជា​បាន​មើល​វីដេអូ​ខាង​ក្រោម​នេះ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចង់​រាំ​តាម​ពួកគាត់​ជាក់​ជា​មិន​ខាន​។
ចុច​មើល​វីដេអូ​នៅ​ខាង​ក្រោម​នេះ​ ៖​​

ប្រភព ៖ Koreaboo
ប្រែសម្រួល ៖ RathDy

ធន មករា ទទួកការបរាជ័យ រីឯ ឈុត សេរីវ៉ាន់ថង ដណ្តើមបានជ័យជំនះ ក្នុងព្រឹត្តិការណ៍ខ្សែក្រវ៉ាតខារ៉ាបាវ

ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៩ ខែមិថុនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន មករា បានប្រកួតចាញ់អ្នកប្រដាល់ថៃ ធៀប កៅ (Theap Kao) ដោយពិន្ទុដាច់តែម្ដង ។ នៅក្នុងការប្រកួត៥ទឹកនោះ មករា បានវាយសម្រុក និងវ៉ៃចេញបានច្រើនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះត្រូវអ្នកប្រដាល់ថៃកាច់ឲ្យដួលលើសង្វៀនជាញឹកញាប់ទៀតផង។

ចំពោះ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតឈ្នះអ្នកប្រដាល់ថៃ ភេច យ៉ាកស៊ូ (Pnach Yaksou) ដោយពិន្ទុដាច់តែម្ដង ។ ការប្រកួតស្ថិតក្នុងលក្ខណៈតឹងតែងតែការវ៉ៃចេញរបស់ សេរី វ៉ាន់ថង មានប្រៀបលើគូប្រកួតគ្រប់ទឹកតែម្ដង។ បន្ទាប់ពីចប់ការប្រកួតចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឱ្យ សេរី វ៉ាន់ថង ឈ្នះគ្រប់ៗគ្នា ៕

របស់ក្លែងក្លាយតែស្រួលប្រើជាងរបស់ពិតទៅទៀត ! មើលហើយមិនសរសេើរមិនបាន

ថ្ងៃនេះនៅពេលយើងមានកម្មវិធី Photoshop វាអាចបន្ថែមអ្វីទៅជាការពិត។ ប៉ុន្ដែពិភពលោកនៅជុំវិញយើងគឺមិនគួរឱ្យជឿដូច្នេះវាមិនត្រូវការការកែសម្រួលដើម្បីភ្ញាក់ផ្អើលសូម្បីតែមនុស្សដែលមានការសង្ស័យបំផុត។ អ្វីដែលសំខាន់បំផុតគឺត្រូវរកមើលជាញឹកញាប់និងកត់សម្គាល់ពីជីវិតដ៏អស្ចារ្យ។

10-វិធីដែលដើមឈើទាំងនេះតម្រង់ជាមួយគែមនៃឧទ្យាន:

9-ដើមឈើត្រូវបានលាយក្នុងត្បាតពីងពាងក្រោយពីទឹកជំនន់នៅក្នុងខេត្ត Sindh ប្រទេសប៉ាគីស្ថាន

8-ត្រីឆ្លាមមួយនៅខាងក្នុងឆ្លាម

7-មីលគីវ៉េចេញពីភ្នំភ្លើងផ្ទុះហ្គាតេម៉ាឡា

6-ស្រមោលនៃប្រអប់សំបុត្រចំនួន 2 ធ្វើឱ្យព្រួញដ៏ល្អឥតខ្ចោះ

5-នេះគឺជាអ្វីដែលផ្ទះខ្លះមើលទៅដូចជានៅនូវែលសេឡង់:

4-“ខ្ញុំបានទៅថតរូបផ្ទះល្វែងថ្មីរបស់ខ្ញុំជាមួយនឹងពន្លឺភ្លើងប៉ុន្តែអ្វីៗដែលខ្ញុំធ្វើគឺធ្វើឱ្យកាបូបរបស់ខ្ញុំស្រស់ស្អាត” ។

3-កញ្ចក់ខូចបង្កើតការឆ្លុះបញ្ចាំង 3D និងស្រមោល។

2-អាគារផ្ទះល្វែងមួយដែលត្រូវបានគេបោះបង់ចោលត្រូវបានទាមទារដោយសមុទ្រនៅក្នុងអតីតភូមិនេសាទ Kirovsky ប្រទេសរុស្ស៊ី

1-នេះគឺជាពន្លឺព្រះអាទិត្យ។ យើងចង់ឃើញវានៅក្នុងជីវិតពិតគ្រាន់តែជាច្រើនដូចជាយើងមិនចង់ឃើញវា៕

ដោយ សុខជា

ពិតជាសាហាវណាស់ !!! កូនប្រុស​ចិត្តឫស្យា លើកដៃសម្លាប់​មាតា ស្លាប់ភ្លាមៗទាំងព្រឹកប្រលឹម រីឯប្អូនបង្កើត​ពីនាក់ទៀតរងរបួស​ធ្ងន់…

ខេត្តប៉ៃលិន៖ កូនប្រុសចិត្តតិរច្ឆាន ដោយសារតែគុំគួនខឹងម្តាយ បានទាញពូថៅកាប់ម្តាយស្លាប់ភ្លាមៗ និងប្អូនបង្កើត២នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រង់ក្បាល កាលពីវេលាម៉ោង ០៦:១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ ជនរងគ្រោះទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

ហេតុការណ៍ដ៏រន្ធត់នេះ បណ្តាលមកពីជនសង្ស័យត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នា ជាមួយម្តាយខ្លួនឯងកាលពីបីថ្ងៃមុន រួចក៏មានការគុំគួន ។ លុះរហូតមកដល់វេលា ម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ក ហឹង្សាដោយចេតនាលើជនរងគ្រោះតែម្តង ។

បច្ចុប្បន្នលោក វរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងតាម នីតិវិ ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

សកម្មភាពក្រុមចោរគាស់ទ្វារផ្ទះ សូមបងប្អូនជួយស៊ែរដើម្បីស្វែងរកមុខក្រុមចោរយកមកផ្តន់ទាទោសតាមច្បាប់..

សូមបងប្អូនប្រុងប្រយ័ត្ន នេះគឺជាសកម្មភាពចោរគាស់ផ្ទះយកម៉ូតូមួយគ្រឿងបានសំរេច យប់មិញនៅវេលាម៉ោង ២៖២៤នាទី ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ សូមទោសដែរយើងមិអាចបញ្ជាក់ពីទីកន្លែងច្បាស់លាស់ ។

តែបើយើងមើលនៅក្នុងវិដេអូ យើងបញ្ជាក់បានថា មានចោរមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពគាស់ទ្វាផ្ទះយកម៉ូតូមួយគ្រឿងបានសំរេច ហើយម៉ូតូដែរបាត់បង់នោះម៉ាក suzuki lets 2018។

ដូច្នេះហើយសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នចំពោះសោរទ្វាផ្ទះ មុននឹងចូលសំរាក ជៀសវាងមានកាកើតឡើងដូចនៅក្នុងវិដេអូនេះផងដែរ ៕

មានវិដេអូ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcambofunkhmer%2Fvideos%2F2085683208339939%2F&show_text=0&width=560