តោះទស្សនាវិដេអូLive ស្តែងៗក្តៅៗ សពស្រីពៅបានមកដល់ផ្ទះហើយ…(មានវីឌីអូ)

នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គេបានឃើញលោក ខេមរៈ​ សិរីមន្ត និងក្រុមគ្រួសាររបស់លោកចំនួនបានទៅទទួលសព របស់ ខេមរៈ ស្រីពៅ ដោយផ្ទាល់តែម្តងនៅឯព្រលានយន្តហោះ ជាមួយទឹកមុខដ៏ក្រៀមក្រំ និងសោកសៅបំផុត។ ក្នុងនោះគេក៏បានឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនសឹងតែមិនគួរឲ្យជឿ ក៏បានទៅចូលរួមទទួលសពរបស់ស្រីពៅ នៅ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ហើយក៏មានអ្នកខ្លះនៅរងចាំនៅមុខរោងបុណ្យផងដែរ។តែពេលនេះបានមកដល់ផ្ទះហើយ សូមទស្សនាវិដេអូLive ខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsereymun.official%2Fvideos%2F999556310235807%2F&show_text=0&width=560

ក្តុកក្តួលក្នុងចិត្តណាស់ ខណៈពេលទៅយក សព ខេមរៈ ស្រីពៅ ម្តាយរបស់នាងបានពោលបែបនេះសឹងស្រក់ទឹកភ្នែក

ភ្នំពេញ៖ ខណៈពេលនេះសាកសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ កំពុងចេញដំណើរមកកាន់ប្រទេសកម្ពុជាហើយ។ ម្តាយឪពុកក៏ដូចជាបងប្រុសនាងបានធ្វើដំណើរទៅយកដោយក្តីក្រៀមក្រំបំផុតនៅឯប្រទេសឥណ្ឌា។

មហាជនក៏ដូចជាក្រុមគ្រួសាររបស់នាងកំពុងត្រៀមចិត្ត និងរង់ចាំទទួលនាងវិលត្រលប់មកកាន់មាតុប្រទេសវិញ ដែលមានតែរូបរាងកាយសាកសពប៉ុណ្ណោះ ខណៈពេលដែលពិធីបុណ្យនៅស្រុកខ្មែរកំពុងប្រព្រឹត្តធ្វើឡើងពោរពេញដោយក្តីទុក្ខ។

ស្របពេលម្តាយឪពុកនាងកំពុងទៅយក ក៏ស្រាប់តែម្តាយនាងបានបង្ហោះសារយ៉ាងក្តុកក្តួលដូច្នេះថា៖ «ពេលទៅម៉ែសង្ឃឹមថាកូនពៅនឹងបានជាសះស្បើយវិញ ពេលម៉ែមកវិញម៉ែ ហៅកូនតាមខ្យល់រហូត ម៉ោកូនពៅតាមម៉ែមក កូនម៉ែយកកូនទៅផ្ទះយើងវិញ គេកំពុងរង់ចាំកូនគ្រប់គ្នាពៅតាមម៉ែម៉ោកូន»។

រាល់ពាក្យពេចន៍ទាំងនេះបានធ្វើឲ្យមហាជនជាច្រើនសឹងតែស្រក់ទឹកភ្នែកតាម ព្រោះការស្លាប់របស់តារារូបនេះនៅតែធ្វើឲ្យគ្រួសារមិនអស់ចិត្ត និងមិនដាច់អាល័យសោះឡើយ៕សូមទស្សនារូបភាពខាងក្រោមនេះ៖

ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន កញ្ញាសុខ ពិសី បានស្កាត់ទៅជួបម្តាយ ខេមរៈ​ ស្រីពៅ​ នៅប្រទេសថៃសោះ ថែមទាំងពោលពាក្យថា…

ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ បាន​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​ ក្រុម​គ្រួសារ​សព​ របស់​តារា​ចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ក្រោយពី​ទទួលបានដំណឹង​ដ៏​សែន​ក្តុកក្តួល​អំពី​មរណភាព​របស់​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ រួច​មកនោះ​ ។ក្រោយ​ពី​បានទទួល​ដំណឹង ​មរណភាព​ដ៏​ក្រៀមក្រំ​នេះ​ ក្រុម​គ្រួសារ​សព​ របស់​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែលមាន​លោក​ ខេមរៈ​ ភារុណ​ ក៏បានចាកចេញ ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ឥណ្ឌា​ ដេីម្បី​ទៅទទួល​យក សាកសពប្អូនស្រី​ ដង្ហែ​រមកកាន់​ ប្រទេស​កំណេីតវិញ​ផងដែរ​ ។

គួរ​បញ្ជាក់​ដែរថា​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានទទួល​រងនូវជំងឺសួត​ និងក្រលៀន​ យ៉ាង​ធ្ងន់ធ្ងរ​ អស់​រយៈពេល​ ៤ឆ្នាំ​មក​ហើយ​ ទេីប​ធ្វើ​ឲ្យ​នាង កាន់តែ​ធ្ងន់ធ្ងរ​​ រហូត​ក្រុម​គ្រួសារ​ ក៏បានសម្រេច​ចិត្ត​បញ្ចូន ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​ តែជា​អកុសល​ ត្រូវ​បាត់បង់​ជីវិត​ កាលថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១រសៀល​ ដោយ​ក្រុម​គ្រូពេទ្យជំនាញ​មិនអាច​ជួយ​សង្គ្រោះ​បាន។ដោយឡែក​ នៅមុននេះ​បន្តិច​ កញ្ញា​ សុខ​ ពិសី​ ក៏បាន​បង្ហោះសារ​រៀបរាប់ថា៖​ «ស្រក់ទឹកភ្នែក​ ទាំងមិនដឹងខ្លួន​ ពេលស្ដាប់គាត់​ រៀបរាប់ទាំងទឹកភ្នែក​ មុនពេលពៅឃ្លាតទៅឆ្ងាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំ សំរាប់ការបាត់បង់ប្អូនពៅ ដែលជាក្មេងឆ្លាតនិងគួរអោយស្រលាញ់»។

ស្រក់ទឹកភ្នែក លោកខេមរះ សេរីមន្ត កំពុងធ្វើដំណើរទៅកាន់ប្រលានយន្តហោះដើម្បីចាំទទួលប្អូនស្រី (មានរូបភាពច្រើន)

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់ ហេង ឡុងប្រធានសមាគមន៌អ្នកសិល្បះ បានបង្ហោះនិងសរសេររៀបរាប់ថា៖«ទប់ចិត្តប្អូនប្រុស គាត់ជិតមកដល់ហើយ ជួបគ្នាល្ងាចនេះនៅព្រលានយន្តហោះ។ ប្អូនសិរីមន្តកំពុងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីទទួលប្អូនស្រី៕» បើយោងទៅតាមការផ្តល់សំភាសន៌ជាមួយតារាញ៉ូ លោក ខេរះ សេរីមន្តលើកឡើងថា “នៅយប់នេះថ្ងៃទី២៧ខែមករានេះ ប្អូនស្រីខ្ញុំដឹកមកដល់ផ្ទះនៅម៉ោង៨យប់ និងសូមបងប្អូនដែលស្រឡាញ់រាប់អាននាង អាចមកជួយទទួលបាន។ ដូចគ្នានេះដែរ បងប្អូនជួយផ្តល់កិត្តិយស់ថ្ងៃទី២៨ខែមក​រា​ ជួយជូនដំណើរប្អូនស្រីខ្ញុំចុងក្រោយផង គឺនៅវេលាម៉ោង១២និងដង្ហែទៅបូជា»។”គូររំលឹកថា កញ្ញា បានចាក់ចេញពីប្រទេសឥណ្ឌា កាលពីម្សិលមិញនេះ ម៉ោងប្រហែល ២ និងមកដល់ប្រទេសថៃកាលពីព្រឹកមិញនេះ រួមជាមួយ លោកឪកពុក អ្នកម្តាយ និងលោក ភារុណដែលជាបងប្រុសផងដែរ

ប៉ាវតាក់ស៊ី ពីភ្នំពេញដល់កោះកុង ហើយជិះកៅអីមុខម្នាក់ឯងអត់លុយឲ្យសូម្បីម៉ារៀល(មានវីដេអូ)

បច្ចុប្បន្នមុខរបរតាក់ស៊ី មានការចាប់អារម្មណ៍ជាខ្លាំង ដោយវាមានតម្លៃថោកសមរម្យ ហើយថែមទាំងជូនយើងដល់គោលដៅដែលយើងចង់ទៅថែមទៀតផង។ តែក៍មានរឿងគួរអោយចាប់អារម្មណ៍ដែល ងោយមានស្ត្រីម្នាក់ បានជិះឡានពីភ្នំពេញទៅខេត្តកោះកុង ហើយជិះសុទ្ធតែកៅអីមុខម្នាក់ឯងទៀត តែបែរជាគ្មានលុយសូម្បីមួយរៀល អោយលុយថ្លៃឡាន។ បើតាមគណនីឈ្មោះ ណាតាផានុ កូនអ្នកកំពត បានបង្ហោះថា៖ “នេះជាមេរៀនមួយសម្រាប់បងៗខាងតាក់ស៊ីដែរ ជួនកាលឃើញមនុស្សស្លៀកពាក់ខោមិនខោអាវមិនអាវមិនហានអោយជិះខាងមុខទេខ្លាចបាក់កាលិបអោយស្រីស្អាតជិះ តែចែនេះមើលកាស្លៀកពាក់ទៅដូចដមរម្យដែរដាក់ខាងមុខហ្មងទៅសូន្យ 😳😳 ឲ្យរាង មកពីហៅគេជិះតើ! ជិះឡានពីភ្នំពេញដល់កោះកុង អត់លុយឲ្យសូម្បីម៉ារៀល តែសុទ្ធតែជិះកៅអីមុខម្នាក់ឯងទៀត!ឥលូវ បើពូឯងអត់ព្រម ដឹកគេទៅកន្លែងដើមវិញទៅ😳😅 “៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnata.kp%2Fvideos%2F288969378446595%2F&show_text=0&width=219

លោកខេមរៈ សេរីមន្ត សំណូមពរបងប្អូនទាំងអស់គ្នា ដែលមានបំណងចងចូលរួមផ្តល់ជាកិត្តិយល់ គោរពវិញ្ញានក្ខ័ន្ធរបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមអញ្ជើញមកគេហដ្ឋានគាត់ នៅជិត….

បងប្អូន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ បានទទួល​ជ្រាប​រួចមកហេីយ​ អំពី​ដំណឹងមរណភាព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ ដែលត្រូវជា​ប្អូនស្រីពៅ​បង្កើត​របស់​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ ដែលបានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោង​ប្រមាណ​ជា​ ១រសៀល​ នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​ ឥណ្ឌា​ ។ដោយឡែក​ មកដល់ថ្ងៃ​នេះ​ផងដែរ​ សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ កំពុង​តែ​ត្រូវ​បាន​ដង្ហែ​រចេញពី​មន្ទីរ​ពេទ្យ​ប្រទេស​ឥណ្ឌា​ ដោយមានលោក​ ខេមរៈ​ ភារុណ​ បាននិមន្ត​សម្តេច​សង្ឃ​ជាច្រើន​អង្គដេីម្បី​សូម​មន្តនាំដួងវិញ្ញាណក្ខន្ធ​ តារារូបនេះ​មកប្រទេសកំណេីត​វិញផងដែរ​។

ក្នុង​នោះដែរ​ បេីតាមការ​បញ្ជាក់​ពី​លោក​ ហេង​ ឡុង​​​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ជាផ្លូវការ​របស់​លោក​​ បាន​ធ្វើការ​បញ្ជាក់​ដែរថា​ សាកសព​របស់​តារាចម្រៀង​កញ្ញា​ ខេមរៈ​ ស្រីពៅ​ នឹងដង្ហែរមកដល់ប្រទេស​កម្ពុជា​ នៅថ្ងៃទី​២៧នេះ​ វេលា​ម៉ោង​ ៨យប់​ ។ចំពោះ​ដំណឹង​មរណភាព​ដ៏ក្រៀមក្រំ​នេះ​ដែរ​ កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ​ សិរីមន្ត​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​លោក ក៏បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ ដែលមានបំណងចង់​គោរពវិញ្ញានក្ខ័ន្ធ​ចំពោះ​ប្អូនស្រីពៅ​របស់លោក​ អាច​អញ្ជើញ​មកគេហដ្ឋាន​របស់​លោកផ្ទាល់ផងដែរ។ ក្នុង​នោះដែរ​លោកបាន​បញ្ជាក់​ដែរថា​៖

«ខ្ញុំបាទ សូមអរគុណដល់ បងប្អូនទាំងអស់គ្នា…នៅថ្ងៃស្អែកនេះ បើបងប្អូនណា មានបំណងចង់ចូលរួម​ ផ្តល់ជាកិត្តិយល់ គោរពវិញ្ញានក្ខ័ន្ធ​ របស់ប្អូនស្រីខ្ញុំបាទ ខេមរៈ ស្រីពៅ បងប្អូនអាចអញ្ជើញ​ មកគេហដ្ឋាន ខ្ញុំបាទផ្ទាល់បាន​ ដែលនៅជិតវត្ត សំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខ័ណ្ឌសែន សុខ ។ សូមអរគុណ»។

ស្រណោះណាស់!! ពេលលឺម្ដាយហៅកូនអោយឡើងឡានមកផ្ទះវិញ

ប្រិយមិត្តបានដឹងហើយ នៅដំណឹងក្រៀមក្រំ របស់ស្រីពៅនោះយ៉ាងណាមិញ ថ្មីៗនេះ​តាម រយ់ៈគណនេយ្យហ្វេសបុកមួយឈ្មោះថា Mrr Nov ដែលបង្ហោះវីដេអូស្តីពីសកម្មភាពចុងក្រោយ នៃការនាំយកសពតារាចម្រៀងខេមរៈ សេរីពៅ មកកាន់ប្រទេសកម្ពុជា ក្នុងនោះផងដែរ មានការធ្វើពិធីបែបសាសនា ដោយព្រះសង្ឃជាច្រើនអង្គ បានសូមមន្តក្នុងការ​ ឧទ្ទិសវិញ្ញាណក្ខ័ណ្ណរបស់ខមរៈ សេរីពៅ មកកាន់ស្រុកកំណើតវិញ។ ក្នុង​វីដេអូ​នោះផងដែរ ​ម្ដាយ​របស់​​​សព​​បាន​​អើត​មើល​មុខ​កូន ហើយ​ពោល​ពាក្យ​ទាំង​ក្ដុក​ក្ដួល​ថា ​ទៅ​ផ្ទះ​យើង​វិញ ពៅ​…។គូរប្ញចាក់ថា កញ្ញា បានទៅប្រទេស ឥណ្ឌា ចំនួន២ខែមកហើយគីតចាប់ពីអាការះធ្ងន់ធ្ងរមក រីឯបងប្អូនសាច់ញាតិកំពង់តែរង់ចំា នៅប្រទេសកម្ពុជា ផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនា វីឌីអូខាងក្រោម៖

លោក ខេមរៈ សេរីមន្ត​​​​ ថាសពប្អូនស្រី​និងយកមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែក

ភ្នំពេញ៖​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ និងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកផ្ទាល់តែម្តង ដែលស្ថិតនៅជិតវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ​ ៕ នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយលោក សុវណ្ណរឹទ្ធី លោកខេមរៈ សេរីមន្ត បានបង្ហើបអោយដឹងថា នៅថ្ងៃចុងបញ្ចប់ក្រោយពីពិធីបូរជាប្អូនស្រីលោករួច លោកនឹងផ្តល់បទសម្ភាសន៍អោយក្រុម ការងារ TVFB ជុំវិញរឿងរ៉ាវនៃរបស់ខេមរៈ ស្រីពៅ ប្អូនស្រីរបស់លោក ក្នុងនោះគឺមានសារដាស់តឿនមួយចំនួនផងដែរ។ តែទោះជាយ៉ាងណានៅពេលនេះ លោកសូមរៀបចំបុណ្យប្អូនលោកអោយហើយសិន។លោក​ ខេមរៈ​ សិរីមន្ត​ បានប្រាប់មក​ TVFB ទាំងសម្លេងរន្ឋត់ចិត្ត​និងមិនអាចទទួលយកបាន​ នៅកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទអោយដឹងថា​ នៅវេលាយប់ស្អែកថ្ងៃអាទិត្យ​ ប្អូនស្រីរបស់គាត់​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ និងដឹកបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហេីយ​ ។គូរបញ្ចាក់ផងដែរថា កញ្ញា បានទៅប្រទេស ឥណ្ឌា ចំនួន២ខែមកហើយគីតចាប់ពីជំងឺធ្វើទុក្ខខ្លំាង មក

នេះហើយទឹកចិត្តបងប្រុស លោកខេមរៈ សិរីមន្ត រង់ចំាប្អូនស្រីទំាងទឹកមុខស្រពាប់ស្រពោន…(មានរូបភាព)

ក្រុមគ្រួសារក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលកំពុងរៀបចំសម្រាប់ទទួល ខេមរៈ ស្រីពៅ អ្វីដែលគួរឲ្យស្រណោះនោះគេសង្កេតនោះគឺ ខេមរៈ សិរីមន្ត បង្ហាញទឹកមុខស្រពាប់ស្រពោនខណៈរង់ចាំសពប្អូនស្រីនៅរោងបុណ្យ។ផងដែរ យ៉ាងណាមិញ តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកដល់គេហះដ្ធាននៅថ្ងៃស្អែកនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ទើរទប់ទឹកភ្នែកមិនបាន ពេលឃើញវីដេអូបង្ហាញមុខរបស់សព ខេមរៈ ស្រីពៅ (មានវីឌីអូ)

សពរបស់តារាចម្រៀង ខេមរះ ស្រីពៅ កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយបងប្រុសរបស់នាង ខេមរ: ភារុណ បានទៅទទួលនាង នៅប្រទេសឥណ្ឌា ដោយផ្ទាល់ ដើម្បីនាំប្អូនរបស់គាត់ មកធ្វើបុណ្យ នៅផ្ទះរបស់លោក ខេមរ: សេរីមន្ត ដែលស្ថិតនៅជិះ ចំការព្រីង។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNisaiFever%2Fvideos%2F248569329368455%2F&show_text=0&width=560