ល្បីបាត់! គ្រាន់តែគេសួរហើយមិនតថ្លៃ បែជាអ្នកលក់ធ្វើរឿងបែបនេះ…

ភ្នំពេញ៖ កាលពីពេលថ្មីនេះៗដែរ មានការភ្ញាក់ផ្អើលមួយបានកើតឡើងលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូអាជីវកលក់សម្លៀកបំពាក់នៅផ្សារបឹងកេងកងម្នាក់ តាមរករឿងអ្នកសួរតម្លៃការបូបប៉ុន្តែមិនព្រមតថ្លៃក៏ដើរចេញបាត់ទៅ។

បើយើងក្នុងវីដេអូឃ្លីបនេះ ដែលគេបានចែកចាយលើបណ្តាសង្គមហ្វេសប៊ុស គេឃើញថាស្រ្តីជាអ្នកលក់ពាក់អាវពណ៌ផ្កាឈូកបានតាមសួរថា ”អូនឯងសួរតម្លៃការបូបបងហើយត្រូវតែតថ្លៃ”។

បន្ទាប់ពីបានឃើញវិដេអូនេះហើយយើងឃើញថា មានមហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញនៅមតិរិះគន់ស្រ្តីជាអ្នកលក់នោះយ៉ាងចាស់ដៃតែម្តង៕

 

តោះចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F327374564339702%2Fvideos%2F411112342632590%2F&show_text=0&width=266

ដោយ៖ សុវណ្ណ​ ដេត

ប្រភព៖ FB

ទិដ្ឋភាពការដ្ឋានសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព អូរតោង សម្រេចការងារបានប្រមាណ ៦៥% ហើយ

កំពង់ស្ពឺ ៖ តាមការអោយថាពីផេចក្រសួងធនធានទឹក ការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង គឺក្នុងគោលបំណងដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ឱ្យការបង្កបង្កើនផលលើផ្ទៃដីជាង ១ពាន់ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ។


ក្រៅពីការផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏មានតួនាទីជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផងដែរ ។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ឡើងវិញនេះ រួមមាន ៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៦០០ ម សាងសង់ និងជួសជុលសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង ។

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៣ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៣ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨)

ម៉ូតូបញ្ច្រាសទិសគ្នា បុគជាមួយ LUXES RX300 ខ្ទេចអស់ ចំណែកអ្នកបើក…….

(ព្រៃវែង) នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ថ្ងៃទី13/05/2018វេលាម៉ោង17,30នាទីនៅចំណុចភូមិឈ្នះជ័យក្រោមឃុំរាធរ ស្រុកព្រះស្តេចលើផ្លូវលំមានម៉ូតូម៉ាកHONDA DRAEM
C125ពណ៍ខ្មៅពាក់ផ្លាកលេខព្រៃវែង1I 2337បើកដោយឈ្មោះម៉ាង ឃ្លោកភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិតាម៉ៅ ឃុំ
រាធរ ស្រុកព្រះស្តេចខេត្តព្រៃវែង។

បើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នាមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកLEXUS RX300ពណ៍ទឹកប្រាក់ផ្លាកលេខភ្នំពេញ2M 3915បើកដោយឈ្មោះសាំ ង៉ុន ភេទប្រុសអាយុ50ឆ្នាំរស់នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ករណីនេះបណ្តាលអោយអ្នកបើកម៉ូតូរងរបួស(មិនពាក់មួកសុវត្ថិភាព)។បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកព្រះស្តេចរីឯរថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រាធរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ កែលម្អថ្មីនៅមន្ទីរពេទ្យកុមារជាតិ

នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីរួមគ្នាជាមួយ លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

“អគារមិត្តភាពកម្ពុជា-កូរ៉េ” ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧កន្លងទៅ។ អគារនេះមានកម្ពស់ ៣ជាន់ បណ្តោយ ៦៣ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលបំពាក់ដោយជណ្តើរយន្តទំនើប។ “អគារមិត្តភាពកម្ពុជា-កូរ៉េ” នេះទាំងការបំពាក់គ្រឿងសង្ហារឹម និងសំភារៈបរិក្ខារពេទ្យថ្មីៗទៀត ការកែលម្អឡើងវិញនេះ ចំណាយថវិកាសរុបប្រមាណ ៧,២៨០,០០០ ដុល្លារអាមេរិក។ អគារដែលកែលម្អសារជាថ្មីនេះអាចបម្រើសេវាដូចជា:- ពិគ្រោះជំងឺទូទៅ និងឯកទេស, សង្គ្រោះបន្ទាន់, ឱសថស្ថាន, វិទ្យុនិងអេកូសាស្ត្រ, ព្យាបាលជំងឺធ្ងន់ធ្ងរ, ព្យាបាលជំងឺទារក, ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជំងឺក្រពេញនិងជំងឺតម្រងនោម, ព្យាបាលជំងឺលោហិតវិទ្យា និងជំងឺមហារីក។ អគារនេះក៏មានសេវាផ្នែកមន្ទីរពិសោធន៍ទំនើប និងព្យាបាលជំងឺគ្រុនឈាម និងជំងឺឆ្លងផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ “អគារមិត្តភាពកម្ពុជា-កូរ៉េ” ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះ “អគារមិត្តភាពកម្ពុជា-កូរ៉េ” នេះ សម្តេចតេជោបានអញ្ជើញមកចូលរួមដាក់សម្ពោធជាលើកទី២ហើយ ដែលលើកទី១គឺសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ មករាឆ្នាំ២០០៧ ក៏ប៉ុន្តែដោយអគារនេះមានសភាពចាស់ទ្រុតទ្រោមក៏ខាងភាគីកូរ៉េបានផ្តល់នូវការជួសជុលកែលម្អឡើងវិញដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។ ការសម្ពោធអគារនេះក៏ជាការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អជាមួយគ្នាគឺចាប់ផ្តើមពីឆ្នាំ ១៩៩៦ មក។ តាមរយៈទំនាក់ទំនងនេះក៏បានពង្រឹង នូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកជាច្រើនផងដែរដើម្បីបម្រើនូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលកន្លងមកតែងតែបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាលើកផ្នែកមួយចំនួនដូចជា ផ្នែកធនធានមនុស្ស ផ្នែកសុខាភិបាល ការកសាងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រជាដើមហើយនៅពេលខាងមុខនេះ សម្តេចតេជោ ចង់ឃើញមានការកសាង ស្ពានឆ្លងទន្លេមួយខ្សែដែលជាចំណងនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរទៅចំពោះ ស្ថានភាពល្អនៅឧបទ្វីបកូរ៉េដែលតាមរយៈជំនួបរវាងមេដឹកនាំកូរ៉េទាំង២កាលពីពេលថ្មីៗកន្លងមកនេះ។ ទន្ទឹមនិងនេះដែរ សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រទេសកូរ៉េដែលបានផ្តល់នូវជំនួយឥតសំណងក្នុងការជួយជួសជុលឡើងវិញនូវអគារមិត្តភាពកម្ពុជា-កូរ៉េនេះ។ អគារនេះនឹងបានចូលរួមចំណែកបម្រើវិស័យសុខាភិបាលក្នុងមន្ទីពេទ្យកុមារជាតិនេះ ហើយសម្តេចតេជោក៏សូមជំរុញឲ្យបុគ្គលិកពេទ្យទាំងអស់ត្រូវបង្កើនសមត្ថភាព និងការយកចិត្តទុកដាក់ ចំពោះអ្នកជំងឺគ្រប់ប្រភេទជាពិសេសត្រូវគោរពក្រមសីលធម៌វិជ្ជជីវៈពេទ្យអោយបានត្រឹមត្រូវ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ទោះបីមន្ទីរពេទ្យមានបរិក្ខាទំនើប តែមនុស្សអត់ទំនើបគឺនៅតែប៉ុណ្ណឹងដដែល។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៀតចំពោះសិស្សដែលជាប់បាក់ឌុប ហើយចង់ប្រឡងចូលខាងផ្នែកវេជ្ជសាស្ត្រ គឺអាចដាក់ប្រលងចូលរៀនបានគ្រប់និទន្ទេសទាំងអស់ មិនចាំបាច់បាននិទ្ទេស A, B ឬ C នោះទេ។ ប៉ុន្តែសម្រាប់ការសំណូមពរឲ្យមានការបន្ធូរបន្ថយវិញ្ញាសារ ប្រឡងវិញនោះ គឺមិនអាចទៅរួចនោះទេ សំខាន់លើសមត្ថភាពពិតប្រាកដ ចេះទើបជាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលកូរ៉េដែលបាន ចូលរួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សិរយយសជូនដល់មន្ត្រីសុខាភិបាលមានស្នាដៃល្អ រួមទាំងដៃគូជាតិ និងអន្តរជាតិដែលបានរួមចំណែកក្នុងការកសាងអគារមន្ទីពេទ្យមិត្តភាពកម្ពុជា-កូរ៉េនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និង លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវ“អគារមិត្តភាពកម្ពុជា-កូរ៉េ” ក្នុងមន្ទីពេទ្យកុមារជាតិនេះចាប់ពីពេលនេះតទៅ៕ ប្រភពផេកសម្តេចតេជោ

តើបងប្អូនជឿរថា នៅលើលោកពិភពយើងនេះមានខ្មោចដែរឫទេ…?

តើបងប្អូនជឿរថា នៅលើលោកពិភពយើងនេះមានខ្មោចដែរឫទេ…?

បើយើងមើលនៅក្នុងវិដេអូខាងក្រោមនេះយើងឃើញថា មានបុរសម្នាក់បានតុបតែងខ្លួនធ្វើជាខ្មោចចិន ដើម្បីបន្លាចមិត្តភក្តិរបស់គាត់ដែរកំពុងតែគេងលុងលក់យ៉ាងសុខស្រួល ។

បន្ទាប់ពីគាត់តុបតែងខ្លួនចាខ្មោចចិនហើយ គាត់បានទៅដេកក្បែរហើយយកដៃកេះមិតក្តភក្តិគាត់ដែរកំពុងតែដេកនោះដើម្បីឲ្យភ្ញាក់ ស្រាប់តែភ្លាមៗនោះ មិត្តភក្តិរបស់គាត់ភ្ញាក់ហើយសភាពបែបនេះក៍ភ័យស្លន់ស្លោស្រែកឲ្យគេជួយ។

បើបងប្អូនបានមើលវិដេអូនេះហើយ សូមកុំយកគំរួតាម ព្រោះខ្លាចបង្ករឲ្យមានគ្រោះថ្នាក់ណាមួយជាយះថាហេតុ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fyoulikekonkh%2Fvideos%2F167485840585230%2F&show_text=0&width=476

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ YouLike ” កូនខ្មែរ “

Lexus NX 300 ឆ្នាំ២០១៨ ដ៏ថ្មីស្រឡាង ចំណែកតំលៃវិញមិននឹកស្មានដល់

ប្រភេទរថយន្ត Luxus ជាម៉ាករថយន្តដែលមានការនិយមនិងប្រើប្រាស់ពាសពេញពិភពលោក ទន្ទឹមនិងនេះផងដែរប្រទេសកម្ពុជាយើងក៏និយមរថយន្តម៉ាកនេះផងដែរ។ ថ្ងៃនេះយើងមកស្គាល់រថយន្តកូនកាត់បែបថ្មីរបស់ Lexus ម្តងគឺម៉ាក Lexus NX 300 ឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងតែម្តង។


Lexus NX 300 2018 គឺជាឈ្មោះថ្មីដែលពីមុនគេហៅថា NX 200t វាមានភាពខុសប្លែកគ្នាតិចតួចប៉ុន្ដែ វាជាប្រភេទរថយន្តប្រណីតទំនើបមួយប្រភេទដែលមានរចនាបទ និងទម្រង់បែប mini-RX 350 ។
គួររំលឹកផងដែរថា ៖ កាលពី​ចុង​​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Lexus បាន​បន្ថែម​នូវ​​ត្រកូល​ RX ដែល​មាន​ប្រភេទ​ម៉ាស៊ីន​​ស៊ីឡាំង​ ៤ Turbocharged និង​​បាន​ឲ្យ​ឈ្មោះ​ថា​ RX 200t។ ប៉ុន្តែ​នៅ​សម្រាប់​ស៊េរី​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Lexus ក៏​បាន​ប្រែ​ឈ្មោះ​ RX 200t នេះ​ ទៅ​ជា​ RX 300 វិញ ពិសេសរថយន្តម៉ាក RX 300 ​ស៊េរី​ថ្មី​នេះ​ដែរ​មិន​មាន​ដាក់​លក់​នៅ​តំបន់​អាមេរិក​ខាង​ជើង​នោះ​ទេ។


ម៉ាស៊ីន​របស់​ RX 300 ស៊េរី​​ថ្មី គឺ​​ជា​ប្រភេទ​ 8AR-FTS មាន​ចំណុះ​ ២,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ២៣៨ សេះ និង​ចំណាយ​ពេល​ ៩,២ វិនាទី​ដើម្បី​បង្កើន​សន្ទុះ​ពី​ ០ ឡើង​ដល់ ១០០ គ.ម/ម៉។ ល្បឿន​អតិបរមា​របស់​វា​គឺ​ ២០០ គ.ម/ម៉ និង​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ ១២,៣៥ គីឡូម៉ែត្រ។ ធៀប​នឹង​ RX 350 ឆ្នាំ​ ២០១៨ មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ ១០,២ គីឡូម៉ែត្រ។
​​​​ក្រៅ​ពី​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខុស​គ្នា​ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​ RX 300ស៊េរី​ថ្មី​ មិន​ខុស​គ្នា​ខ្លាំង​ពី​ RX 350 ប៉ុន្មាន​នោះ​ទេ។
ដោយ​សារ​មាន​ម៉ាស៊ីន​ទំហំ​តូច​ ហេតុ​នេះ​ RX 300 ស៊េរី​ថ្មី​ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ RX 350 ច្រើន ដោយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ RX 300 មាន​តម្លៃ​ប្រហាក់ប្រហែល​ ១០ ម៉ឺន​ដុល្លារ។
ចំនុចដែលគ្រប់គ្នាពេញចិត្តជាមួយ NX 300 2018 នោះគឺកន្លែងដ៏ទូលាយសំរាប់ដាក់សំភារៈ ដូចនេះអ្នកដែលនិយមធ្វើតំណើរទេសចរ បោះជុំរំ ចុះកម្មសិក្សា ពិតជាមិនខកបំណងឡើយ៕ Sing Ly

 

ហ៊ីយ៉ាន់ដាយបើកលឿនរេចង្កូតជ្រុលបុកបង្គោលភ្លើងនិងបង្គោលសញ្ញា ធ្លាក់ផ្លូវបង្កការខូចខាត!

ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បានកើតឡើងនៅពេលរថយន្តធំបើកលឿនជ្រុលបុកបង្គោលភ្លើងធ្លាក់ផ្លូវ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង កាលពី១១យប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨។
ប្រភពបានឲ្យគេហទំព័រ”ដើមរាំង”ដឹងថា!នៅមុនពេលកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក HYUNDAI ពណ៌សគ្មានស្លាកលេខបើកដោយជនមិនស្គាល់ឈ្មោះព្រោះ គេចបាត់។
ដោយបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើរថយន្តបានរេចង្កូតធ្លាក់ពីលើផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចូលវត្តតាគោក១ ហើយជ្រុល
ទៅបុកបង្គោលសញ្ញាប្រាប់ទិស១ បណ្ដាលឲ្យរងការខូចខាតជាដំណំ ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសទេ ។ ចំណែករថយន្តបានស្ថិតនៅកន្លែងកើត
ហេតុដដែលរងចាំមន្ត្រីមានសមត្ថកិច្ចចាត់វិធានការណ៍បន្ត៕

   

ខ្លាំងបាត់! កូនក្រមុំ កូនកំលោះ ឡើងច្រៀងនិងរាំ ម៉ាអស់ដៃម៉ង….

ធម្មជាតិបានកំណត់មនុស្សម្នាក់ៗកើតមក មានគូរគាប់ជារឿងធម្មតា មិនថា ចាស់ ក្មេងទេ ហើយក៏ឆ្លងកាត់រឿងជាច្រើន ទាំងសប្បាយរីករាយ ទាំងកើតទុក្ខ នឹងមានឧបសគ្កជាច្រើនទៀត ទម្រាំសម្រេចចិត្តចូលរោងការមិនមែនជារឿងងាយនោះទេ។ដើម្បីបំពេញកិត្តិយសជូនលោកអ្នកមានគុណទាំង៤ដែលបានបីបាច់ដែរក្សាតាំងពីតូចក្រូចឆ្មា មករហូតដល់ធំដឹងក្តី។ ដូចគូរស្នេហ៍ខាងក្រោមនេៈអញ្ចឹងពួកគាត់បានដឹងដៃគ្នាចូលរោងការយ៉ាងសប្បាយរីករាយ។
តាមរយៈបណ្តាញសង្គមហ្វេសបុកមួយ ដែលបានបង្ហោះវីដេអូរបស់កូនក្រមុំ និងកូនកំលោះមួយគូដែលបានឡើងរាំផង ច្រៀងផងនៅលើឆាក។
មួយជាតិកាតែម្តងដូច្នេះហើយត្រូវតែសប្បាយឲ្យអស់ដៃ ហើយក្នុងនោះដែរយើងសង្កេតឃើញថា ទាំងកូនក្រមុំ កូនកំលោះ ក្មេងៗជាច្រើនទៀតឡើងកំដរឆាកដែរ៕

តោះចង់ដឹងថាកូនក្រមុំ កូនកំលោះរាំសាហាវយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ ៖

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMabMabOnlineShop%2Fvideos%2F146253972652226%2F&show_text=0&width=560

ដោយ៖ Madam-Sneha

តាំង​ពី​ចូល​សិល្បៈ តារា​ទាំងប្រាំនាក់នេះធ្វើរឿងដែលតារាផ្សេងៗមិនធ្លាប់ធ្វើ !

តារា​ចម្រៀង​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​ផលិតកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ទី​ផ្សា​រចម្រៀង​របស់​ខ្លួន តែ​តារា​ចម្រៀង​មួយ​ចំនួន​តាំង​ពី​ប្រលូក​ក្នុង​វិស័យ​ចម្រៀង​មក ​មិន​ដែល​ផ្លាស់​ប្ដូរ​ផលិត​កម្មទាល់​តែ​សោះ​​ ដោយ​ស្មោះ​ស្ម័គ្រ​នឹង​ទ្រនំ​របស់​ខ្លួន​ខ្លាំង​ណាស់។ ​តារា​ចម្រៀង​ទាំង​នោះ​ រួម​មាន៖​​​ ​​​​​

១. ព្រាប សុវត្ថិ

តាំង​ពី​ចូល​ច្រៀង​នៅ​ផលិត​កម្ម​ហង្ស​មាស​ដំបូង​ក្នុង​ឆ្នាំ​១៩៩៧ រហូត​មក​ទល់​​ពេល​នេះ តារា​ចម្រៀង​កូន​៣ មិន​ធ្លាប់​ផ្លាស់​ប្តូរ​ផលិត​កម្ម​ម្ដង​ណា​នោះ​ឡើយ។ កាល​ពី​ប្រមាណ​៤ឆ្នាំមុន ធ្លាប់​មាន​ព័ត័មាន​រំជើបរំជួល​ថា​ តារាកំពូលរូបនេះ​គ្រោងដើរចេញ​ពី​ហង្សាមាសទៅថោន។ តែទីបំផុត ម្ចាាស់បទ “ខ្លុយស្នេហ៍ត្នោតទេរ” សម្រេចមិនចាកចោលទ្រនំរបស់ខ្លួន​ដែលបាន​សាងកេរ្តិ៍​ឈ្មោះ​អស់ជាច្រើន​ឆ្នាំ​ឡើយ។

២. មាស សាលី

គិត​មក​ទល់​ពេល​នេះ ម្ចាស់​បទ​ “អង្គ​រក្ស​បេះ​ដូង”​ បាន​ជ្រក​ក្រោម​ផលិត​កម្ម​សាន់​ដេ​ ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ។ បើ​ទោះ​​បទ​ចម្រៀង​របស់​លោក​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ និង​ធ្លាប់​លេចឮថា តារា​វ័យ​៣៦​ឆ្នាំ​ធ្លាប់​អាក់​អន់​ចិត្ត​នឹង​ផលិត​កម្ម​​ក៏​ដោយ តែ​លោក​ មាស សា​លី​ ប្រាប់​ថា មិន​ចាក​ចោល​ពី​ផលិត​កម្ម​សាន់​ដេ ​​នោះ​ទេ។

៣. ពេជ្រ សោភា

​ប្រលូកក្នុង​វិស័យ​ចម្រៀង​ដំបូង​​នៅ​ចុង​ឆ្នាំ​ ២០០៤ ក្នុង​ផលិត​កម្ម​ហង្ស​មាស​ជាមួយ​បទ​ល្បី Better Day​។ បើ​ទោះ​កន្លង​មក​ ​តារា​ចម្រៀង​មកពី​ខេត្ត​ព្រៃ​វែង​រូប​នេះ​ ​ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ជន​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​ចង់​​ចាកចេញ​ពី​ផលិត​កម្ម​ធំ​នេះ តែ​ក្រោយ​មក​អ្នក​នាង​បាន​បង្ហោះ​សារ​ក្នុង​ Faceboook យ៉ាង​ច្បាស់​លាស់​ថា “កន្លែង​ចាស់​មិន​មែន​ជា​ស្ពាន​នោះ​ទេ​ តែ​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​នៅ​រហូត​”។

៤. ខេម

តារា​ចម្រៀង​សំឡេង​ស្អក​​រូប​នេះ​នៅ​ទ្រ​នំ​ ថោន ប្រមាណ​៧​ឆ្នាំ​មក​ហើយ​តាំងពី​ចូល​សិល្បៈ​មក។ ​តារា​រូប​នេះ​ត្រូវ​បាន​ផលិត​កម្ម​ហង្សមាស​ចែ​ចូវ​ តែ​ម្ចាស់​បទ «ទឹក​ភ្នែក​ជន​ពាល​» ប្រាប់​ថា​​​មាន​អនុស្សាវរីយ៍​ច្រើន​ជា​មួយ​ ថោន ដូច្នេះហើយ​ខ្លួន​មិន​ទាន់​គិត​គូ​រចង់​ផ្លាស់​ប្ដូរ​ផលិត​កម្ម​នោះ​ទេ។

៥. ​​​ណុប បាយ៉ារិទ្ធ

តារា​ចម្រៀង​សាច់​ស្អាត​រូប​នេះ​បាន​ក្រាញននៀល​នៅ​ហង្ស​មាស​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​។​ កាល​ពី​អំ​ឡុង​ឆ្នាំ២០០៨ ពេល​នោះ​តារា​ចម្រៀង​កើត​ឆ្នាំ១៩៨១ មាន​ភាព​ស្ងប់​ស្ងាត់​ក្នុង​ការ​ចេញ​បទចម្រៀង និង​ថែម​ទាំង​មាន​លេចឮថា​ចង់​ចាក​ចេញ​ពី​ហង្ស​មាស​ថែម​ទៀត​ផង។ តែ​រហូត​មក​ដល់​ពេលនេះ លោក​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​ហង្សមាស និង​ថែម​ទាំង​បាន​អូសទាញ​តារាចម្រៀង នី​កូ ជា​ប្អូន​ប្រុស​មក​រួម​ផលិតកម្ម​ជាមួយ​គ្នា​​ទៀត​ផង៕​​​ ​​

ប្រភពវីដេអូ ៖ ៣០ដេលី