ចិនទៀតហើយ បុកអូសម៉ូតូជាប់ក្រោមរថយន្ត បណ្តាលអោយ . . .

រាជធានីភ្នំពេញ ៖ មានហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបង្កងឡើងដោលយរថយន្តកូរ៉ូឡា បើកបរដោយជនជាតិចិន បុកម៉ូតូ បណ្តាលអោយបុរស់ពីរនាក់រងរបួស (ម្នាក់បាក់ជើងឆ្វេង ម្នាក់ទៀតបែកក្បាល ត្រូវបានក្រុមសង្គ្រោះ711
Continue reading “ចិនទៀតហើយ បុកអូសម៉ូតូជាប់ក្រោមរថយន្ត បណ្តាលអោយ . . .”

កុមារភាពដែលមិនអាចបំភ្លេចបាន រយលានអត្ថន័យក្នុងជីវិតរបស់មនុស្សម្នាក់ៗ

បើនិយាយពីនៅកាលកុមារភាព មានតែភាពសប្បាយ រីករាយ ពេលខ្លះយំ ពេលខ្លះសើច មិនខ្វាយខ្វាល់ច្រើន ដោយរស់ពឹងលើអ្នកមានគុណទាំងពីរជាទីអាស្រ័យ។ ហើយនៅកាលកុមារភាព នៅតំបន់ស្រុកស្រែ គឺមានការគ្វាលគោរ Continue reading “កុមារភាពដែលមិនអាចបំភ្លេចបាន រយលានអត្ថន័យក្នុងជីវិតរបស់មនុស្សម្នាក់ៗ”

ទីណាមានទុក្ខ ទីនោះនឹងមានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពុលស្រានិងពុលទឹក ចំនួន៣៧៦នាក់

ខេត្តក្រចេះ ៖ នោពីព្រឹកថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ

Continue reading “ទីណាមានទុក្ខ ទីនោះនឹងមានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពុលស្រានិងពុលទឹក ចំនួន៣៧៦នាក់”

ខ្សឹបអោយដឹង ! មុនចូលបំរើទ័ពត្រូវស្រាតអោយមើលសិន

ប្រទេសថៃ ៖ ប្រទេសថៃជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះដែរ តែប្រទេសថៃជាប្រទេសដែលរីកដុះដាលខ្លាំងលើវស័យយោធា ហើយជាប្រទេសដែលតំរូវអោយគ្រប់គ្នាមានកាតព្វកិច្ចបំរើជាតិពោលគឺក្នុងមួយឆាកជីវិតត្រូវតែចូលបំរើកងទ័ពអោយបានម្តង។

ក្នុងការជ្រើសរើសត្រួតពិនិត្យរាង្គកាយនិងផ្នែកផ្សេងៗនៃរាង្គកាយមានករណីពិសេសមួយបានកើតឡើងដោយតំរូវអោយបេក្ខភាពស្រាតខោអាវពិនិត្យប្រដាប់ភេទជាមុនសិន មុននិងអនុញ្ញាតិអោយចូលបំរើទ័ព នេះបើតាមការអោយដឹងរបស់ Viral4Real តែករណីនេះត្រូវបានគេអនុវត្តន៍ទៅលើតែភេទទី ៣ តែប៉ុណ្ណោះក្នុងករណីនេះដែរបើមានភាពមិនប្រក្រតីណាមួយគណកម្មាធិការនិងអនុញ្ញាតិអោយត្រលប់ទៅវីញគេចផុតពីកាត្ព្វកិច្ចបំរើទ័ព៕

ក្តៅៗ ! ម្ចាស់ឡាន Highlander បានសុំទោសជាមួយហេតុផលថា “ភ្លេច”

ក្តៅ៖ បន្ទាប់ពីផ្ទុះរឿងចាក់សាំងមិនឲ្យលុយ ពេញហ្វេសបុករួចមក ឥឡូវនេះម្ចាស់ស្ថានីយ៍បានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ថា ឡាននោះបានមកសងលុយគាត់វិញហើយដោយប្រាប់ហេតុផលថាភ្លេច។

ម្ចាស់ស្ថានីយ៍បានសរសេររៀបរាប់ថា៖ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។

គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ!

ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។ សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ! សូមជូនពរឲជួបតែសំណាងល្អគ្រប់គ្នា! សូមជួយ like and share ផង…

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F703730906438083%2Fvideos%2F1288050008006167%2F&show_text=0&width=560

ប្រភព៖ khmer Noth Komsan

ធ្លាប់តែចាក់គេ ដល់គេចាក់វិញ….

ប្រទេសថៃ៖ អ្នកគ្រូពេទ្យជាជនជាតិថៃម្នាក់ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមបណ្តាញសង្គមផ្សព្វផ្សាយ ដោយសារតែអ្នកគ្រូពេទ្យម្នាក់នេះ ធ្លាប់តែចាក់ថ្នាំឲ្យអ្នកជំងឺ តែដល់ពេលមកចាក់ថ្នាំខ្លួនឯងវិញ ដូចជាខ្លាចៗម្ជុលបើយើងមើលទៅគួឲ្យអស់សំណើចយ៉ាងខ្លាំង ។

បន្ទាប់ពីបានទស្សនាវិដេអូអ្នកគ្រូពេទ្យរូបស្រស់ម្នាក់នេះហើយ បានធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមមានការស៊ែរ តៗគ្នាជាច្រើថែមទៀតផង ។

តោះបើចង់ដឹងថាយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំថអស់គ្នា សូមស៊ែរចែកអ្នកជាទីស្រលាញ់បានមើលផង ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FHasas.Official%2Fvideos%2F1764552310273129%2F&show_text=0&width=382

ដោយ៖ សុវណ្ណ ដេត

ប្រភព៖ FB

ដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែងជិត៣០ម៉ែត្រត្រូវបានប្រទះឃើញនៅ ឃុំវិហារសួគ៌

កណ្តាល)៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅរណ្តៅដីមួយកន្លែង ក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពលរដ្ឋក្នុងភូមិ បានជីកដីត្រពាំងស្រាប់តែប៉ះចំដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែង ជិត៣០ម៉ែត្រ។ Continue reading “ដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែងជិត៣០ម៉ែត្រត្រូវបានប្រទះឃើញនៅ ឃុំវិហារសួគ៌”

Neymar នៅតែព្រួយបារម្ភថាខ្លួន បាត់បង់កន្លែងប្រកួត World Cup

Neymar មានការព្រួយបារម្ភថាការរងរបួសនៅតែអាចធ្វើឱ្យគាត់បាត់បង់កន្លែងប្រកួត World Cup
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រថាប្រេស៊ីលនិងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR. ដែលលេងឲ្យក្រុម Paris Saint-Germain បាននិយាយថាការព្យាបាលបានដំណើរការប៉ុន្តែវានៅតែមានការភ័យខ្លាចចំពោះការរងរបួសរបស់កីឡាកររូបនេះ។
នៅខណៈនោះផងដែរ Neymar បាននិយាយថាគាត់នៅតែភ័យខ្លាចចំពោះការបាត់បង់ការប្រកួត World Cup ដោយសារតែជើងស្ដាំដែលគាត់បានរងរបួសកាលពីខែមីនាកន្លងមកនេះ

Neymar ក៏បានផ្ដល់បទសម្ភាសន៍មួយនៅលើឆានែល YouTube របស់ Zico ថា “ខ្ញុំត្រូវបញ្ឈប់ការភ័យខ្លាចនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីឈានទៅកាន់ការប្រកួត World Cup ” ។ “នៅពេលដំបូងយើងមានការស្ទាក់ស្ទើរអំពីការធ្វើចលនាពេញលេញ ប៉ុន្តែយើងនៅតែព្យាយាមឲ្យអស់ពីលទ្ធភាព” ។ កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងមានវត្តមានចាប់ផ្តើមការហ្វឹកហាត់ និង​អាចចូលរួមការប្រកួតក្នុងរដូវកាល World Cup ខាងមុខនេះ ។

ជនសង្ស័យជាចោលួចរថយន្តពីរនាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

(ខេត្តកណ្តាល) នៅព្រឹក ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦:៤0នាទី កម្លាំងអន្តរាគមន៍ អធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្វាយអន្ទរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចរង្វង់មូលស្វាយអន្ទរ សង្ស័យពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចរថយន្ត)ពីចំណុចផ្លូវជាតិលេខ ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


តាមការអោយដឹងពីអធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ រថយន្តម៉ាក Toyota Tacoma ពណ៌ ស្ករ ឆ្នាំផលិត ១៩៩៦ ស្លាកពិត ភ្នំពេញ 2D: 0879 ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យធ្វើការផ្លាស់ប្តូរស្លាកលេខ ទៅស្លាកលេខ កំពង់ឆ្នាំង 2A:1030 ។ស្លាកលេខពិត ភ្នំពេញ 2D 0879 ដែលមានម្ចាស់ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិ តាកុច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ១- ឈ្មោះ រិទ្ធ ធារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំ កាណាឌីយ៉ា មុខរបរ (មិនពិតប្រាកដ)២. រ៉ា ប៊ុនរឹទ្ធ ភេទ ប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្លាកែត ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង ០២នាក់ បាននាំខ្លួនមកអធិការរដ្ឋានដើម្បីសាកសួរ ដោះស្រាយតាមផ្លូវច្បាប់ ៕

អភិបាលស្រុកកែវសីមា បានជួយសង់ផ្ទះថ្មីដល់ស្ត្រីមេម៉ាយក្រខ្សត់ម្នាក់

មណ្ឌលគិរី ៖ ផ្ទះឈើប្រក់ស័ង្កសីទំហំ៥គុណ៧ម៉ែត្រ ត្រូវបានផ្តល់ជួនស្ត្រីមេម៉ាយក្រខ្សត់ម្នាក់ ពីសំណាក់សប្បុរសជនក្រោមការដឹកនាំពីអភិបាលស្រុកកែវសីមាលោកនួនសារ៉ន។
ផ្ទះឈើសង់ផុតដីកម្ពស់ជាង១ម៉ែត្រ ប្រក់ដំបូលស័ង្កសីនេះមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយគ្រាដែលក្រុមជាងកំពុងសាងសង់មិនទាន់បញ្ចប់។ ហើយផ្ទះនេះធ្វើឡើងផ្តល់ជួនស្រ្តីមេម៉ាយទីទាល់ក្រម្នាក់ឈ្មោះនៅ ម៉ុន អាយុ៦៦ឆ្នាំ រស់នៅចំណុភូមិថ្មី ភូមិស្រែព្រះឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ស្រ្តីវ័យចំណាស់ខាងលើបានសម្តែងក្តីរំភើបរកអ្វីប្រៀបផ្ទឹមមិនបាននូវទឹកចិត្ត អាណិតអាសូរពីសំណាក់អភិបាលស្រុកកែវសីមាទើបនិងចូលកាន់ដំណែងជិត១ឆ្នាំនេះ។
លោកអភិបាលស្រុក នួន សារ៉ន ថ្លែងថាដោយសម្លឹងឃើញពីការលំបាករបស់បងស្រីក្នុងជីវរស់នៅសព្វថ្ងៃ លោកបានរៃអង្គាសពីសប្បុរសជន និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីសង់ផ្ទះឱ្យគាត់តែម្តង។ ហើយការសាងសង់នេះ នៅមិនទាន់បញ្ចប់ដូចនេះនៅមិនទាន់ដឹងអំពីការចំណាយនោះទេ ៕