ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងស្តុបពីចហៀងពេញទំហឹងបណ្ដាលឲម៉ូតូខ្ទៀតចូលក្រោមរថយន្តកិនអូសជិត១០ម៉ែត្រ ឯម្ចាស់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវណត Continue reading “ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងផ្លូវ បាន……”
ឃើញសត្វគោនៅក្រមុំហ្សីុន ក៏លួចយកទៅរំលោភបូកទាំង៣នាក់រហូត…
ខេត្តបាត់ដំបង៖ សត្វគោក្រមុំមួយក្បាល
ត្រូវបានយុវជន៣នាក់លួចយកទៅរំលោភ កាលពីវេលាម៉ោង៦:០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីលួចសត្វគោយករំលោភនេះ ត្រូវកម្លាំងឃាត់ខ្លួនបានបន្ទាប់បានទទួលព័ត៌មានជាក់ស្តែងក្នុងការស៊ើបអង្កេតយ៉ាងក្តៅគគុក នៅចំណុចភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើការបង្ក្រាបចោរលួចគោបានចំនួន៣នាក់ ៖
ទី១.ឈ្មោះ ធឿន ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ទី២.ឈ្មោះ យុន អាត ហៅយ៉ុងភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ទី៣.ឈ្មោះ ពីវ សក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។




រីឯម្ចាស់សត្វគោមានឈ្មោះ ហួន រឿត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែរស់ភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕
ប្រភព៖ រសជាតិដ៏ល្វីងជូរចត់ នៃឆាកជីវិត
ទ្រាំនិងទង្វើរបស់ទាហានអ៊ីស្រាអែលមិនបាន តួកគីប្រកាសដកមន្ត្រីទូតពី តែលអាវីវ និងវ៉ាស៊ីនតោន ព្រមទាំងហៅអ៊ីស្រាអែលថា «រដ្ឋភេរវករដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍»
អង់ការ៉ា ៖ ក្រោយពីមានការរបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ដោយទាហានអ៊ីស្រាអែលកាលពីម្សិលមិញមកប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានហៅការបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ដោយទាហានអ៊ីស្រាអែល គឺជាទង្វើប្រល័យពូជសាសន៍ និងចាត់ទុកអ៊ីស្រាអែលថា រដ្ឋភេរវករ។ មិនតែប៉ុណ្ណោះ វាជាប្រតិកម្មដំបូងរបស់លោក Erdoğan បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រឡប់មកស្រុកវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

ការសម្រេចចិត្តរបស់លោក Erdoğan កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ថា ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់ក្រុមបាតុករប៉ាឡេស្ទីន ៥៥នាក់ និងរបួសជិត ៣,០០០នាក់ នៅក្នុងអំឡុងបាតុកម្មតវ៉ា ប្រឆាំងនឹងការបើកសម្ពោធស្ថានទូតអាមេរិកថ្មី នៅទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃចន្ទ។

ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ NTV ប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «តួកគីនឹងធ្វើសកម្មភាពឆ្លើយចំពោះទង្វើដ៏សាហាវនេះ។ យើងនឹងដកអគ្គរដ្ឋទូតរបស់យើងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតែលអាវីវ ត្រឡប់មកវិញដើម្បីពិគ្រោះយោបល់។ យើងស្នើផងដែរ ឱ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាបន្ទាន់ហើយនឹងពិភាក្សាជាមួយបណ្ដាមេដឹកនាំដទៃទៀត»។

គួរជម្រាបថា បើទោះជាមានការរិះគន់ពីសំណាក់សហគមន៍អន្តជាតិក៏ដោយ ក៏សហរដ្ឋអាមេរិកបានបើកសម្ពោធជាផ្លូវការ នូវស្ថានទូតថ្មីរបស់ខ្លួនក្នុងទីក្រុងហ្សេរុយសាឡឹម ជាការអនុវត្តន៍តាមពាក្យសន្យារបស់លោក ដូណាល់ ត្រាំ ដែលទទួលស្គាល់ទីក្រុងមួយនេះ ជាកម្មសិទ្ធិរបស់អ៊ីស្រាអែលផ្ដាច់មុខ៕











ស្លាប់និងរបួសរាប់ពាន់នាក់ ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនកាលពីម្សិលមិញ
កាលពីថ្ងៃច័ន្ទកន្លងទៅនេះ មានការប៉ះទង្គិចគ្នាមួយរបស់ជនស៊ីវិលប៉ាឡេស្ទីននិងកងទ័ពអ៊ីស្រាអែលបណ្តាយអោយយ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៥៨នាក់បានស្លាប់ និងជាង ២៧០០នាក់បានរងរបួស ដោយសារកងទ័ពអ៊ីស្រាអែលបានបើកការបាញ់រះគ្រាប់កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកភ្លើង ដាក់លើក្រុមអ្នកតវ៉ា ដែលបានប្រមូលផ្ដុំជាច្រើនទីតាំង កាលពិថ្ងៃទី១៤ ខែឧសភា ២០១៨ ម្សិលមិញ។

ការប្រមូលផ្ដុំតវ៉ារបស់ជនជាតិប៉ាឡេស្ទីន គឺដើម្បីប្រឆាំងនឹងការបើកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុង Jerusalem កាលពីថ្ងៃចន្ទ ម្សិលមិញ ដែលក្នុងនោះ ក៏មានគណៈប្រតិភូដែលមកពីក្រុងវ៉ាស៊ីនតោន មកចូលរួមផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣០ ខែមីនា ២០១៨ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៧នាក់ និងធ្វើឲ្យរបួសចំនួនប្រមាណ ១២០០០នាក់៕


ស្ងាត់ៗយួនចង់បោះទុនដាំបន្លែនៅស្រុកខ្មែរតែម្តង កុំអោយលំបាកនាំចូល !
ភ្នំពេញ ៖ ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្មដ៏ធំមួយ ដែលមានប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម
ប៉ុន្តែសព្វថ្ងៃប្រជាពលរដ្ធពឹងផ្អែកខ្លាំងទៅលើបន្លែ ផ្លែឈើ នាំចូលទៅវិញដែលនេះជាប្រធានបទក្តៅសំរាប់មហាជនទូទៅផងដែរ។
ជាក់ស្តែងនាពេលកន្លងទៅ បន្លែ ផ្លែឈើ ជាច្រើនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្រាបព្រោះប្រភពបន្លែផ្លែឈើទាំងនោះប្រើប្រាស់ជាតិគីមីហួសកំរិត ដែលនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពប្រជាពលរដ្ធ។ ហើយក៏មានចោទជាសំនួរផងដែរថា ប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម ចុះហេតុអ្វីត្រូវពឹងផ្អែកទៅលើដំនាំផ្សេងៗពីការនំាចូលទៅវិញ? តើហេតុអ្វីបានជាក្រសួងពាក់ព័ន្ធមិនយកចិត្តទុកដាក់សុខុមាភាពប្រជាពលរដ្ធ?

ថ្មីៗនេះដែរកាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះទុនវិនិយោគ១ពាន់លានដុល្លាលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និង សណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។
ដោយកិច្ចពិភាក្សានោះ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន ៖
១- ការបោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និង ផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និង ការផ្គត់ផ្គង់ទេសចរក្នុងស្រុក ។
២-ការកែឆ្នៃ និង វិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ ។
ក្នុងការដែលវៀតណាមមានបំណងចុះទុនលើផ្នែកកសិកម្មនៅកម្ពុជានេះផងដែរប្រជាពលរដ្ធហាក់មិនពេញចិត្តនិងសំណើរនេះទេ ហើយវាផ្ទុះពីអនុសាន៍របស់ប្រមុខរាជរដ្ធាភិបាលកន្លងមកដែលបានជំរុញអោយបង្កើនការដាំបន្លែក្នុងស្រុកដើម្បីទប់ស្កាត់ការហូរចូលបន្លែពិបរទេសផងដែរ៕
សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច

សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច 
សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច 
ឃើញគ្រាប់បែកចាស់ស្មានតែខូចគុណភាព រើសគប់ចោលក្បែរនោះពេលដឹងការពិតស្ទើស្លុតស្មារតី
ភ្នំពេញ: ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ជាគ្រាប់ប្រភេទបុំប៊ុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨ នៅក្នុងដីឡូមួយកន្លែង ក្នុងភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ។

ប្រភពពត៌មានពីបុរសម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺកាលពីបួនប្រាំថ្ងៃមុន មានក្រុមជាងជីកដី ដើម្បីបុកគ្រឹះសាងសង់នៅក្នុងការដ្ឋាន ក៏ប្រទះឃើញគ្រាប់និងតែម្តងតែបុរសនោះស្មានថា ជាគ្រាប់ខូចគុណភាព ទើបរើសគប់ចេញពីកន្លែងដែលប្រទះឃើញមកលើវាលខ្សាច់ក្បែរនោះ លុះរហូតព្រឹកថ្ងៃទី១៤ខែឧសភា ក៏មានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

សមត្ថកិច្ចមូលដ្ឋានដែលបានទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ប្រាប់ទៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលជាដៃគូសហការណ៍របស់ស៊ីម៉ាក់ ក្រោយពីកម្លាំងខាងលើបានមកដល់កន្លែងកើតពិនិត្យរួចរាល់ និងបានបញ្ជាក់ថា គ្រាប់ខាងលើជាប្រភេទគ្រាប់ឈ្មោះបុំប៊ុ ហើយបានលើកយកគ្រាប់នោះ ទៅកាន់កន្លែងមានសុវត្ថិភាពដើម្បីទាក់ទងស៊ីម៉ាក់ឲ្យយកទៅកំទេចចោលនៅពេលក្រោយ៕

ប៉ូលិសបញ្ជូនក្តឹបចោរមួយក្រុមលួចកាប់ក្របីអ្នកស្រុកលក់ ទៅតុលាការ
ខេត្តស្ទឹងត្រែង: នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត ស្ទឹងត្រែងបានបញ្ជូនខ្លួនជនសង្ស័យចំនួន ៤នាក់ទៅតុលាការ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលអធិការស្រុកសេសាន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ធ្វើការស្រាវជ្រាវឈានដល់រកឃើញជនសង្ស័យ៤នាក់ ក្នុងចំណោម៥នាក់ពាក់ព័ន្ធនឹងធ្វើសកម្មភាពលួចកាប់ក្របីអ្នកស្រុកពន្លះយកសាច់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងចំណោម៥នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិសាស្ត្រក្នុងព្រៃ ភូមិហាងសាវ៉ាត ជាប់ព្រំប្រទល់នឹងភូមិស្តៅ២ឃុំសាមឃួយស្រុកសេសាន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ គឺជាអ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង៕

ទំនើងពេកហើយ ! ល្មើសច្បាប់ចរាចរហើយ នៅស្រែកឡូឡាផ្អើលបុស្តិ៍ទាំងព្រឹក
ភ្នំពេញ ៖ បុរសស្រីពីរនាក់មិនស្គាល់អត្តសញ្ញាណ ឬ ច្បាប់ទំលាប់អ្វីឡើយបានជាហ៊ានប្រព្រឹត្តិយ៉ាងងងើយដូចនេះ ពោលគឺពួកគេធ្វើចរាចរលើដងផ្លូវដោយល្មើសច្បាប់មិនមានមួកនិងកញ្ចក់ហើយថែមទាំងស្រែកឡូឡាពេញផ្លូវសាធារណះទៀតផងដែលទង្វើនេះបង្កើតជាការងឿយឆ្ងល់និងបង្កភាពភ្ញាក់ផ្អើលផងដែរ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានប្រុសស្រីពីរនាក់ បានជិះមួយគ្រឿងម៉ាក ហុងដា សេ១២៥ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ឃាត់ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ពន្យល់ណែនាំ និង ដើម្បីពិន័យតាមគោលការណ៍ច្បាប់តែបែរជាត្រូវជនទាំងពីរនោះស្រែកគំហកដាក់ និង ប្រើសំដីមិនសមរម្យដាក់សមត្ថកិច្ចទៅវិញ។

ប្រភពដដែលបានបន្តថា ៖ ទោះជាមានការប្រាប់ពន្យល់ អប់រំផ្លូវច្បាប់យ៉ាងណា ក៏ជនទាំងពីរនោះនៅតែមិនទទួលកំហុសខ្លួន ដោយថែមទាំងប្រើសម្តីមាត់ធំធ្ងន់ៗ ម៉ាក់ងាយទៅលើមន្រ្តីនគរបាលទៀតផង ខណៈដែលមន្រ្តីមានសមត្ថកិច្ចបានសួរនាំរឿង មិនពាក់មួកសុវត្ថិភាពនិងអត់កញ្ចក់សំរាប់មើលក្រោយ ។ទោះជាយ៉ាងណាសមត្ថកិច្ចបានដាក់កំហិតអោយជនទាំងពិរត្រូវមានមួកនិងកញ្ចក់មើលក្រោយ ទើបដាក់ពិន័យតាមផ្លូវច្បាប់ទើបអោយត្រលប់ទៅវិញុ៕

មហាសែនអាសូរណាស់ ស្លាប់3នាក់ រងរបួស3នាក់ ដោយសាតែ . . .
ឧត្ដរមានជ័យ ៖ មានករណីរន្ទះបាញ់ប្រជាពលរដ្ឋ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បណ្តាយឲ្យស្លាប់២នាក់ និងរងរបួស ៣នាក់ នៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា Continue reading “មហាសែនអាសូរណាស់ ស្លាប់3នាក់ រងរបួស3នាក់ ដោយសាតែ . . .”
គួរអោយអាសូរ ! នារីខារ៉ាអូខេម្នាក់ត្រូវគេធ្វើឃាតដោយមិនដឹងមូលហេតុ
(ខេត្តសៀមរាប) ប្រទះឃើញ សពមនុស្សស្រី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦និង១០ នាទី នៅចំណុច ការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការ ពារជាតិស្ថិតនៅ ភូមិដំណាក់ដំរី ភូមិស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ Continue reading “គួរអោយអាសូរ ! នារីខារ៉ាអូខេម្នាក់ត្រូវគេធ្វើឃាតដោយមិនដឹងមូលហេតុ”








