ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ត្រូវឃាត់ខ្លួននៅព្រឹកនេះករណីផ្ទុះអាវុធកាលពីចុងខែមេសា

ពត៍មានបឋម ៖ ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរជុំវិញករណីផ្ទុះអាវុធ កន្លងមក ដោយការបាញ់បោះសេរីប្រហែល ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៨ កន្លងថ្មីៗនេះ នៅភូមិព្រៃសរ សង្កាត់ ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ
បន្ទាប់ពីសាកសួររួចសមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូន ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕    សូមរងចាំតាមដានពត៍មានលំអិត

ប្រភពវីដេអូ ៖ ផែង វណ្ណះ
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1650275875069218%2F&show_text=0&width=267

គួរឲ្យអនិច្ចាណាស់ បុរសម្នាក់ រាយខ្សែឆក់កណ្តុរ បែជាត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ

កណ្តាល៖ គួរឲ្យអនិច្ចាណាស់ បុរសម្នាក់ រាយខ្សែឆក់កណ្តុរ បែជាត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ ។ ករណីដ៏រន្ធត់នេះ កើតហេតុថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង១រំលងអធ្រាត្រ នៅចំណុចភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។ Continue reading “គួរឲ្យអនិច្ចាណាស់ បុរសម្នាក់ រាយខ្សែឆក់កណ្តុរ បែជាត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ”

សហព័ន្ធកីឡាវាយសីកម្ពុជា ប្តេជ្ញារៀបចំពានរង្វាន់មិត្តភាពកម្ពុជា-ចិន ឲ្យបានរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៨

កីឡាៈ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចជាផ្លូវការហើយថា នឹងបន្តរៀបចំការប្រកួតពានរង្វាន់មិត្តភាព កម្ពុជា-ចិន ឲ្យបានជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៨តទៅដោយអះអាងថា ព្រឹត្តិការណ៍មិត្តភាពកម្ពុជា-ចិននេះ ផ្តល់ផលចំណេញច្រើន កីឡាករ កីឡាការិនីថ្នាលកម្ពុជាបានឱកាសចូលរួមប្រជែងបញ្ចេញសមត្ថភាព។ ពិសេសព្រឹត្តិការណ៍នេះ ផ្តល់ប្រាក់រង្វាន់ច្រើនដែលទទួលបានការគាំទ្រ ពីយុវជនវាយសីកម្ពុជា។

ឧត្តមសេនីយ៍ទោ ជៀម សុភា អគ្គលេខាធិការរង បានថ្លែងប្រាប់ដូច្នោះ ក្រោយបញ្ចប់ការប្រកូត កីឡាវាយសីដណ្តើមពានរង្វាន់មិត្តភាព កម្ពុជា ចិន នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅសហព័ន្ធកីឡាវាយសីកម្ពុជា។
លោកថា យើងបានកំណត់ហើយថា ចាប់ពីឆ្នាំ២០១៨ តទៅ យើងនឹងរៀបចំការប្រកួត កម្ពុជា ចិន ឲ្យបានរៀងរាល់ឆ្នាំ។ កម្មវិធីល្អណាស់សម្រាប់យើង ព្រោះបា្រក់រង្វាន់ក៏ច្រើន មួយវិញទៀត កីឡាករ ការិនីក្មេងៗរបស់យើង បានឱកាសចូលរួមប្រកួតប្រជែង ហើយពួកគេគាំទ្រខ្លាំងមែនទែន។

អគ្គលេខាធិការរងរូបនេះបន្ថែមថា ក្រៅពីផែនការប្រកួតក្នុងស្រុក ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក លី កុសល់ ក៏មានផែនការបញ្ជូនអត្តពលិកទៅប្រកួត និងហ្វឹកហាត់នៅក្រៅស្រុកជាច្រើនទៀត ដើម្បីសមត្ថភាពកីឡាករការិនីកម្ពុជាឈានទៅរកមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិ នាពេលខាងមុខ ពិសេសនោះ ត្រៀមដើម្បីប្រជែងមេដាយពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
ការប្រកួតវាយសីពានរង្វាន់មិត្តភាពកម្ពុជា ចិន លើកទី៣ ឆ្នាំ២០១៨ ការប្រកួតកីឡាវាយសី សហព័ន្ធបានដាក់វិញ្ញាសាចំនួន៤ ឲ្យប្រជែង រួមមាន ប្រកួតវាយគូបុរស វាយគូនារី ប្រកួតវាយគូជម្រុះបុរសនារី និងប្រកួតឯកក្តជនបុរសនារី ។ ដោយឡែកកីឡាការ ការិនីសរុប៧០រូប ក្នុងនោះកីឡាករកម្ពុជាមាន២៨៕

រថយន្តសេរីទំនើបបើកបុកស្លាកប៉ាណូ បាក់ដាច់ត្រឹមគល់ រីឯរថយន្តក្រឡាប់ផ្ងាជើងឆេះហុយផ្សែង..

ភ្នំពេញ៖ មានរថយន្តសេរីទំនើបមួយគ្រឿង បានបើកបុកស្លាកប៉ាណូដ៍ធំមួយនៅត្រើយខាងកើតស្ពានជ្រោយចង្វា បណ្តាលឲ្យបាក់ដាច់ត្រឹមគល់ និង រថយន្តក្រឡាប់ឆេះគៀបអ្នកបើកបរក្នុងរថយន្តរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

បើតាមសម្តីអ្នករស់នៅក្បែនោះបានប្រាប់ថា មានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក អូឌី(Audi) ពណ៌ស ស្លាកលេខភ្នំពេញ2AF-9229 ដែលបើកដោយបុរសម្នាក់ក្នុងទឹសដៅពី ផ្លូវជាតិលេខ7ចូលក្រុងភ្នំពេញ បុកបាក់ដាច់ត្រឹមគល់ និង រថយន្តក្រឡាប់ឆេះគៀបអ្នកបើកបរក្នុងរថយន្តរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsagency18%2Fvideos%2F385610008608536%2F&show_text=0&width=560

ដោយ៖ សុវណ្ណ​​ ដេត

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ភ្នំពេញក្រោន ! ចែករំលែកបាល់ទាត់ដល់ក្រុមយុវជនក្រោមអាយុ១៥ឆ្នាំ នៅចុងសប្តាហ៍នេះ

បាល់ទាត់ ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចបង្កើតកម្មវិធីចែករំលែកបាល់ទាត់ដល់ក្រុមយុវជន ក្រោមអាយុ១៥ឆ្នាំដោយឥតគិតថ្លៃ នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ ពោលគឺមុនពេលក្រុមធំរបស់ខ្លួនប្រកួតជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។

យោងតាមការបញ្ជាក់របស់ក្លិបដែលបានសហការជាមួយក្រុមហ៊ុន SCG នឹងរួមគ្នាប្រារព្ធកម្មវិធី Kick & Share ដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងអំពីកីឡាបាល់ទាត់ដល់កុមារា កុមារីនាថ្ងៃទី២០ ខែឧសភា ខាងមុខនេះនៅកីឡដ្ឋាន RSN។ កម្មវិធីនេះនឹងដឹកនាំដោយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមថ្នាលយុវជនភ្នំពេញក្រោន និងជាអតីតគ្រូបង្គោលអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ផងដែរ។

កុមារដែលមានអាយុក្រោម១៥ឆ្នាំអាចចូលរួមដោយឥតគិតថ្លៃ។ កម្មវិធីនេះនឹងចាប់ផ្តើមនាវេលាម៉ោង៣ និង៣០នាទីរសៀល រហូតដល់ម៉ោង៦ល្ងាច បន្ទាប់មកអ្នកចូលរួមទាំងអស់អាចបន្តទស្សនាការប្រកួត កំពូលកម្ពុជា រវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននករបាលជាតិ នៅកីឡដ្ឋាន RSN ដែលនឹងចាប់ផ្តើមនាវេលាម៉ោង៦ល្ងាចតែម្តង។ ចំពោះកីឡាដ្ឋាន RSN មានមូលដ្ឋាននៅលើទឹកដីខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ក្បែកាំកូស៊ីធី។

នេះជាសកម្មភាពមួយដែលគេចាត់ទុកថា ដើម្បីទាក់ទាញអ្នកគាំទ្រចូលរួមទស្សនារាល់ការប្រកួតរបស់ក្លិប ឬដើម្បីកំដរក្រសែភ្នែកទស្សនិកជនដែលធ្វើដំណើរមកដល់កីឡាដ្ឋានមុន ដើម្បីទស្សនាការប្រកួតរបស់ក្រុមធំ។ ក្រុមភ្នំពេញក្រោន ធ្លាប់បានរៀបចំចែករំលែកបទពិសោធន៍បាល់ទាត់បែបនេះម្តងរួចមកហើយកាលពីប៉ះក្រុមណាហ្គាវើល ក្នុងសប្ដាហ៍ទី៤កន្លងទៅ៕

គំរាមសម្លាប់រំលោភក្មួយស្រីបានសម្រេច !រាប់សិបដង!តាំងពីនាងអាយុ១៣ឆ្នាំរហូសដល់១៦ឆ្នាំទើបបែកការ

(ព្រៃវែង)៖បុរសម្នាក់ត្រូវបាននគរបាល ស្រុកកញ្ជ្រៀចឃាត់ខ្លួន ករណីគំរាម រំលោភក្មួយស្រីរបស់ខ្លួនបានសម្រេចជាបន្តបន្ទាប់អស់រយៈពេល៣ឆ្នាំ។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨។
ជនសង្ស័យជាឪពុកមា ឈ្មោះ វ៉េង.វិណៃ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ឯជនរងគ្រោះឈ្មោះ ដា.ណ រ ន ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជិតគ្នានិងជនសង្ស័យ និងត្រូវជាក្មួយរបស់ជនសង្ស័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យគេហទំព័រ”ដើមរាំង”ដឹងថា កន្លងមកឪពុកម្តាយជនរងគ្រោះ ចេះសង្យ័យកូនស្រី មានសុខភាពស្គមស្លេកស្លាំង មិនសូវញាំបាយក៏សួរនាំកូនកើតជំងឺអ្វី,,,? ប៉ុន្តែកូនកុហក់ថាមិនមានជម្ងឺអ្វីទេ,,,!។
លុះដល់ថ្ងៃទី១២ខែឧសភា វេលាម៉ោង៦ល្ងាចនេះ ឪពុកបានឃើញជនសង្ស័យ នៅជាមួយកូនស្រីខ្លួន នៅមុខបន្ទប់ទឹក ខាងក្រោយផ្ទះស្ងាត់ៗដោយរៀបចំរួមភេទ,,,។

ភ្លាមនោះខ្លួនក៏ដើរទៅមើលហើយ ជនសង្ស័យបានរត់គេចចេញទៅបាត់ គឺនៅតែកូនស្រីខ្លួនកំពុងលើកខោស្លៀកវិញ។
គួឲ្យសង្ស័យខ្លាំង ទើបបន្តសួរនាំកូនតែកូនពុំបា្រប់សោះ។
ថ្ងៃបន្ឋាប់ឪពុកម្តាយក៏លោងលោមសួរនាំកូនរហូត.ទើបកូនប្រាប់ការពិតថា រូបគេត្រូវបាន ពូ វិណៃ ចាប់រំលោភជាច្រើនលើកច្រើនសារាប់មិនអស់ ក្នុងពេលពុកម៉ែមិននៅ ឬពេលស្ងាត់គ្មានអ្នកណានៅផ្ទះ។
តែរូបនាងមិនហ៊ានប្រាប់គេឡើយ ព្រោះជនសង្ស័យគំរាមថា នឹងមានរឿងធំ អាចនិងសម្លាប់ចោលបើសិនជាប្រាប់គេឯង។
នារីរងគ្រោះបានបន្តប្រាប់ឪពុកម្ដាយថា! រូបនាងត្រូវបាន ជនដៃដល់ចាប់រំលោភ តាំងពីនាងអាយុ១៣ឆ្នាំ រហូតដល់ពេលនេះអាយុ១៦ឆ្នាំ។

ក្រោយពេលដឹងការពិតឪពុកម្ដាយរបស់នាងបានប្ដឹងសមត្ថកិច្ចនៅព្រឹកថ្ងៃទី១៥ខែឧសភា នេះ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកកញ្ជ្រៀចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

កម្មពៀមានមែន!ឃាតកដែលចាក់សម្លាប់ ក្មេងប្រុសអាយុ១២ឆ្នាំ ពេលេនះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅខេត្តកោះកុង

កោះកុងៈ យុវជនជាឃាតកវ័យក្មេង ដែលបានចាក់សម្លាប់ក្មេងប្រុសម្នាក់ ខណៈជនរងគ្រោះដើរទៅទិញនំជាមួយមិត្តភ័ក្ត កាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង១៖៣០នាទីរសៀល នៅចំណុចភូមិតាចាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន សុខណា បានប្រព្រឹត្តអំពើឃាតកម្មចាក់សម្លាប់ក្មេងប្រុសម្នាក់ ឈ្មោះ ចាន់ ហាក់ អាយុ១២ឆ្នាំ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។គួររំឭកថា កាលពីវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃសៅរ៍​ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៨នេះ​ ត្រង់ចំណុចភូមិ៤ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ ខណៈពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ។សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។សមត្ថកិច្ចបន្តថា ​ដំបូងឡើយ ក្មេងរងគ្រោះ និងមិត្តភ័ក្ដ២-៣នាក់ទៀត បាននាំគ្នាដើរទៅទិញនំនៅក្បែរផ្ទះមុខសញ្ញា (ជនដៃដល់) ហើយក៏ត្រូវមុខសញ្ញាចេញមកចាក់បណ្ដាលឲ្យរងរបួស។

ភ្លាមៗ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យក្មេងរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការចំពោះជនសង្ស័យ ដែលជាឃាតកវ័យក្មេងខាងលើនេះ តាមនីតិវិធីច្បាប់៕

សាហាវណាស់! រថយន្តដាច់ហ្វ្រាំងបុករះរង្វង់មូលគល់ស្ពានគីហ្ស៊ូណា…

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ នា វេលាម៉ោង ៦និង៣០នាទីល្ងាច នៅបរិវេណរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករដោយរថយន្តដឹកដំឡូងមីមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ស្លាកលេខ: ព្រះសីហនុ 3A.3812 បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកចុះពីលើស្ពានពីកើតទៅលិច) និង រថយន្ត ម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ 30ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) និង ម៉ូតូម៉ាក:ហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខ: ស្ទឹងត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ 26ឆ្នាំនៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រីអាយុ 24ឆ្នាំនៅភូមិ ឃុំជាមួយគ្នា (របួសស្រាល) និងម៉ូតូម៉ាក:ហុងដាសេ125ពណ៌ខ្មៅស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ24ឆ្នាំ​នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម (គ្មានរបួស)។


បណ្តាលអោយរបួសមនុស្ស 02នាក់ស្រី (ធ្ងន់01នាក់) និងខូចខាតរថយន្ត 2 គ្រឿង កំរិតធ្ងន់ និងខូចខាតម៉ូតូ 2គ្រឿង (ធ្ងន់01)។

របាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលអោយគ្រោះថ្នាក់ រថយន្ត ហ៊ិនដាយ បើកចុះពីលើស្ពាន ដាច់ហ្វាំង ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត ហ៊ិនដាយ និងបានប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ០៣ កញ្ចប់តូច ក្នុងរថយន្តទៀតផង ដែល បច្ចុប្បន្នយើងកំពុង បន្តចងក្រងសុំណុំរឿងតាមនីតិវិធី៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcnc.news.kh%2Fvideos%2F1026320870874040%2F&show_text=0&width=560

ប្រភព៖ ព័ត៌មានថ្មី ទាន់ហេតុការណ៍

អ៊ីស្រាអែល​ ប្រកាស​ថា ការបាញ់​​សម្លាប់​ជនជាតិ​​ប៉ាឡេស្ទីន ​គឺជា​សិទ្ធិ…

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៨នាក់ (តួលេខថ្មីរបស់សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច) ដោយទាហានអ៊ីស្រាអែល នៅឯតំបន់ហ្កាហ្សាគឺជាការការពារខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសនីមួយៗមានសិទ្ធិការពារព្រំដែនរបស់ខ្លួន»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមថា «ក្រុមអង្គការភេរវករហាម៉ាស់ បានប្រកាសពីបំណងរបស់ពួកគេ ក្នុងការបំផ្លាញអ៊ីស្រាអែល និង បញ្ជូនសមាជិករបស់ពួកគេរាប់ពាន់នាក់ មកបង្កចលាចលនៅតាមតំបន់ព្រំដែន ដើម្បីសម្រេចវត្ថុបំណងនេះ។ យើងនឹងបន្តធ្វើសកម្មភាពជាមួយប្ដេជ្ញាចិត្តការពារដែនអធិបតេយ្យភាព និងប្រជាជនរបស់យើង»។

ក៏ប៉ុន្តែជុំវិញអំពើហិង្សានេះដែរ អាជ្ញាធរប៉ាឡេស្ទីនចាត់ទុកថា វាគឺជាការសម្លាប់រង្គាល រីឯអង្គការសហប្រជាជាតិហៅថា ជាការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ខណៈប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចំាប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកត្រឡប់មកស្រុកវិញ ក៏ដូចជាថ្កោលទោសផងដែរថា ទង្វើរបស់ ទាហានអ៊ីស្រាអែលជាបទប្រល័យពូសាសន៍ក្នុងនាមជារដ្ឋភេរវករ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ ទាហានអ៊ីស្រាអែលត្រូវបានគេរាយការណ៍បានបាញ់សម្លាប់បាតុករប៉ាឡេស្ទីន ៥៥នាក់ និងនាំឲ្យរបួសជិត ៣,០០០នាក់ទៀត នៅអំឡុងពេលពួកគេនាំគ្នាធ្វើបាតុកម្មតវ៉ា នៅឯតំបន់ព្រំដែនហ្កាហ្សា ដើម្បីជំទាស់ទៅនឹងការបើកស្ថានទូតអាមេរិកថ្មី នៅក្នុងទីក្រុងហ្សេរុយសាឡឹម៕

ប្រធានអង្គការយុវជនកិច្ចការសង្គម បានធ្វើអោយសិស្សានុសិស្សនៅជើងភ្នំឱរ៉ាល់​ ពោរពេញដោយស្នាមញញឹម

កំពង់ស្ពឺ៖ ប្រធានអង្គការយុវជនកិច្ចការសង្គម និងជាតារាថ្មីនៅលើវិថីសិល្បៈ ក្នុងការកាន់តំណែងជ័យលាភី The Runner Up កញ្ញា ធី សុវណ្ណថា មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ ចូលចិត្តជួយទុក្ខធុរៈជនក្រីក្រ ហើយនៅមួយរយៈចុងក្រោយនេះ គេបានឃើញនូវសកម្មភាពរបស់កញ្ញា ក្នុងការកសាងផ្លូវជាច្រើនខ្សែរ នៅឃុំត្រើយស្លា ស្រុកស្អាង។ គ្រប់សកម្មភាពទាំងអស់របស់កញ្ញា ធី សុវណ្ណថា បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការពេញចិត្តជាខ្លាំង និងគាំទ្រនូវគោលការណ៍របស់កញ្ញា គ្រប់សកម្មភាពផ្សេងៗ។

ពាក្យចាស់ពោលថា «ធ្វើល្អបានល្អ ឫ អំពើល្អ ពិតមិនសាបសូន្យ» បានធ្វើឱ្យនារីម្នាក់ ក្រោកឈរឡើងតស៊ូក្រោមទង់ជ័យសន្តិភាព ជួយជ្រោមជ្រែងដល់បងប្អូនដែលកំពុងតែជួបកាលំបាកក្នុងជីវៈភាពប្រចាំថ្ងៃ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ កញ្ញា ធីសុវណ្ណថា បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់សិស្សានុសិស្ស នៅក្នុងសាលារៀនមួយកន្លែង ដែលស្ថិតនៅ​ជើងភ្នំឱរ៉ាល់​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

បើប្រភពពីកញ្ញា ធី សុវណ្ណថា បានឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍ចុះអំណោយនោះ គឺជាសម្ភារៈសិក្សា សម្រាប់ចែកជូនសិស្សក្រីក្រ ដែលកំពុងខ្វះខាតថវិកា ក្នុងការទិញសម្ភារៈទាំងនោះ។ អំណោយដែលកញ្ញានាំយកទៅចែកជូនសិស្ស នៅទីនោះរួមមាន សៀវភៅ ប៊ិច ខ្មៅដៃ និងថវិការមួយទៀត សម្រាប់អោយសិស្សបន្តការសិក្សា។ ក្រោយពីការចែកអំណោយរួចមក កញ្ញា ធី សុវណ្ណថា និងក្រុមការងារ សំណេះសំណាលលេង និងសួរសុខទុក្ខ បងប្អូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីសាងភាពស្និទ្ធស្នាលបន្ថែមផងដែរ៕