ក្រោយមានភាពតានតឹង រុស្ស៊ី បានផ្ដល់ប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស S-300 ដល់ស៊ីរីជាសម្ងាត់

ម៉ូស្គូ៖ យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានអោយដឹងថា រុស្ស៊ី បានផ្ដល់ប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស S-300 ដល់ស៊ីរីជាសម្ងាត់ ដល់ទីក្រុងដាម៉ាស់ ដោយមិនបានឆ្លងការព្រឹក្សាយោបល់ពីដៃគួរពាក់ព័ន្ធឡើយ ព្រោះរុស្ស៊ី មិនទុក្ខចិត្តទៅលើហេតុការណ៍កើតឡើងចំពោះប្រទេសនេះ ពីក្រុមអ្នកវាយប្រហារដូចជាអាមេរិកជាដើម។
លោក វ្លាឌីមៀ កូហ្ស៊ីន ជំនួយការប្រធានាធិបតីរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា បាននិយាយថាកងទ័ពស៊ីរីមានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការ ជាមូលហេតុធ្វើអោយមន្ត្រីអ៊ីស្រាអែល មានកង្វល់យ៉ាងខ្លាំង ពីការគម្រាមកំហែងកម្ទេចប្រព័ន្ធមីស៊ីលការពារនេះ បើស៊ីរីបានប្រើប្រព័ន្ធមីស៊ីលនេះប្រឆាំងអ៊ីស្រាអែល។ ហេតុផលដ៏សំខា់ន់មួយបានកើតឡើង ក្រោយពីជុំនួបប្រជុំរវាងលោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨។

លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានពន្យល់ថា«យើងមិនដែលប្រកាសការប្រគល់ជូនប្រព័ន្ធអាវុធទាំងនេះទេ។ ទោះបី យើងបាននិយាយថាបន្ទាប់ពីការវាយប្រហារដោយអាមេរិក អង់គ្លេស និងបារាំងលើស៊ីរី រុស្ស៊ីប្រើសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនគិតថាចាំបាច់។»
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានម៉ោងមុននេះបន្តិច ក្រសួង​ការពារជាតិ​រុស្ស៊ី បានបង្ហោះនៅលើ​ទំព័រ Facebook របស់ខ្លួននូវវីដេអូ​មួយដែលបង្ហាញ​ពីការគ្រប់គ្រង​ «ប្រព័ន្ធធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរនៅទូទាំង​ពិភពលោក» ដែលនេះគឺជាលើក​ដំបូងដែលក្រសួង​បានបង្ហាញ​ពីរបៀប ធ្វើការរបស់​អង្គភាព Special Control Service (SCS) នាឱកាស​ប្រារព្ធខួបលើក​ទី ៦០ នៃការបង្កើត​អង្គភាព​មួយនេះ៕

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmod.mil.rus%2Fvideos%2F2090510511191694%2F&show_text=0&width=560

អស់ទាស់! នារីម៉ាប់គួរឲ្យស្រលាញ់ម្នាក់នេះ ច្នៃសម្លៀកបំពាក់តាមតារាល្បីៗឃើញហើយចង់ដាច់ចង្កេះ

កញ្ញា Sine Benjaphorn ត្រូវបានគេស្គាល់ថាជាម្ចាស់ហាងសម្លៀកបំពាក់មួយនៅក្នុងប្រទេសថៃ និងកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយស្រ្តីរូបនេះបានធ្វើការច្នៃប្រឌិតដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបាននាងតែងតែច្នៃសម្លៀកបំពាក់ដែលចំណាយថវិកាតិច ឲ្យធ្វើយ៉ាងណាឲ្យដូចទៅនឹងឈុតរបស់តារាល្បីៗ។

ភាពល្បីល្បាញដែលកញ្ញាទទួលបានពីមិត្តភ័ក្រ មិនមហាជនក្នុងបណ្តាញ់សង្គមនោះគឺស្ទាយរបស់កញ្ញាធ្វើត្រាប់តាមតារាល្បីៗនិងរូបភាពក្រម៉ិចក្រមើមរបស់កញ្ញា។ ស្រ្តីរូបនេះបានឲ្យដឹងថាជាដំបូងឡើយក្នុងការចាប់ផ្តើមច្នៃសម្លៀកបំពាក់តាមតារាល្បីៗនេះ នៅក្នុងគោលបំណងផ្សព្វផ្សាយហាងសម្លៀកបំពាក់នាងតែប៉ុណ្ណោះ និងមិនដែលគិតថានឹងមានការគាំទ្រ មានការចាប់អារម្មណ៍ល្បីល្បាញខ្លាំងបែបនេះ។ កញ្ញា sine មិនត្រឹមតែធ្វើការច្នៃត្រាប់តាមឈុតរបស់តារាថៃនោះទេ ក្នុងនោះក៏មានតារាអាមរិក និងចិន ដូចជា Rihanna និង Fan Bing Bing ជាដើម៕

សូមបងប្អូនប្រុងប្រយ័ត្ន! នេះជាមេរៀនមួយ ដែលប្រជាជនខ្មែរគ្រប់រូបគួតែដឹង….

នេះជាសាមួយ សំរាប់ចែករំលែកជូនប្រជាពរដ្ឋខ្មែរគ្រប់រូបឲ្យបានដឹង ស្តីអំពីកាខ្ចីលុយរបស់អង្គកាមួយដែលស្ថាបនិកជាជនជាតិចិន ។

បើតាមគណនេយ្យហ្វេសប៊ុកឈ្មោះ Ah Yata SP បានបង្ហោះវិដេអូថែមទាំងសសេរថា ”សូមបងប្អូន ប្រិយមិត្ត ប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា សូមជួយ share video clip នេះតៗគ្នាឱ្យបានដល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមអោយគាត់ជួយដល់ប្រជាពលរដ្ឋ និង រាស្រ្តខ្មែរ កុំអោយលិចលង់នឹងប្រាក់កម្ចីក្រុមហ៊ុនចិនមិនស្របច្បាប់ដូចរូបនាងខ្ញុំ ដែលក្រុមហ៊ុននេះកំពុងវាយប្រហារយ៉ាងខ្លាំងលើបងប្អូនប្រជាជនខ្មែរពួកយើង សូមបងប្អូនមេត្តាអាណិតដល់រូបនាងខ្ញុំ ក៏ដូចបងប្អូនខ្មែរយើងផងដែរ សូមអរគុណទុកជាមុន🙏🏼🙏🏼🙏🏼”។

ជាចុងក្រោមសូមអំពាវនាវដល់ប្រជាជនខ្មែរទាំងសូមមេត្តាប្រុងប្រយ័ត្ន ដើម្បីកុំឲ្យលង់ខ្លួនដូចជានារីរងគ្រោះខាងលើនេះ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F833092566890747%2Fvideos%2F833128853553785%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត
ប្រភព៖Ah Yata SP

Mohamed Salah ជីវិតតស៊ូរបស់កីឡាករ មុនក្លាយជាកីឡាករដ៏ល្បី

លោក Mohamed Salah គឺជាកីឡាករបាល់ទាត់អេហ្ស៊ីបដែលបានដើរតួជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេហ្ស៊ីបក៏ដូចជាក្លឹប Liverpool ក្របខ័ណ្ឌ Premier League ផងដែរ ។
Mohamed Salah កើតនៅថ្ងៃទី 15 ខែមិថុនាឆ្នាំ 1992 លោកមានដើមកំណើតនៅ Gharbia ប្រទេសអេហ្ស៊ីបគាត់គឺជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យចាប់តាំងពីកុមារភាពរបស់គាត់។

នៅពេលដំបូង Salah លេងកីឡាបាល់ទាត់គ្រាន់តែជាការសប្បាយ និងសុខភាពតែប៉ុណ្ណោះប៉ុន្តែគាត់បានចាប់ផ្តើមយកវាធ្វើជាអាជីពមួយនៅពេលដែលគាត់បានចូលរួមជាមួយក្លឹបយុវជនក្នុងស្រុក ។ នៅខែឧសភា ឆ្នាំ 2010 នៅអាយុ 18 ឆ្នាំគាត់ត្រូវបានគេទទួលយកជាសមាជិកក្រុមជាន់ខ្ពស់របស់គាត់ ។ ហើយក្រោយមកគាត់បានផ្លាស់ប្តូរទៅកាន់ក្រុមជាន់ខ្ពស់របស់អេស្ប៉ាញក្នុងក្របខ័ណ្ឌអេស្ប៉ាញកាលពីឆ្នាំ 2010 ។ នៅឆ្នាំ 2012 គាត់បានផ្ទេរទៅកាន់ក្លឹបបាល់ទាត់ស្វីស “FC បាស៊ែល។ គាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលជ័យជម្នះរបស់ Basel ក្នុងពានរង្វាន់ Swiss Championship ឆ្នាំ 2012-13 និងពានរង្វាន់ Uhren ឆ្នាំ 2013​ផងដែរ ។​ នៅខែមករា ឆ្នាំ 2014 គាត់បានផ្លាស់ទៅកាន់ក្លឹប Chelsea ។ បន្ទាប់មកគាត់បានលេងឱ្យក្រុម Roma និង Fiorentina មុនពេលចុះកុងត្រាថ្មីជាមួយនឹង ‘Liverpool’ នៅឆ្នាំ 2017 ។
ក្នុងកំឡុងឆ្នាំ 2018 FIFA World Cup Qualifications គាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមរបស់គាត់ដោយមានចំនួនប្រាំគ្រាប់ ។

បណ្តេញជនជាតិចិនចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងលេងល្បែងខុសច្បាប់

ភ្នំពេញ៖ ជនជាតិចិនចំនួនច្រើននាក់ត្រូវបានបណ្តេញ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងលេងល្បែងខុសច្បាប់ ។ មន្ត្រីប៉ូលិសនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ៖កាលថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៨ ប៉ូលិសនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៧០នាក់ ក្នុងនោះមានស្រី៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZF9044 កាលពី វេលាម៉ោង១៩ និង៣៥នាទី ពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។

មន្ត្រីប៉ូលិសដដែលបានបញ្ជាក់ថា ជនជាតិចិនទាំង ៧០នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណែត(Game on line) ដោយខុសច្បាប់ ៕

បងប្អូនបង្កើត២នាក់ទាស់ពាក្សសម្ដីគ្នាដាក់មួយប្រាវ បណ្តាលអោយម្នាក់ស្លាប់ក្នុងពីធីមង្គលការនៅផ្ទះបង

(កំពង់ស្ពឺ) ៖ បុរសម្នាក់បានស្លាប់ នៅពេលមកចូលរួមពិធីមង្គលការ ក្មួយនៅផ្ទះបង ហើយត្រូវប្អូនប្រុសវ៉ៃមួយដៃដាច់ផ្ងាដួលបោកក្បាលនឹងកាឡេថង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទីទី១៥ខែឧសភាឆ្នាំ២០១៨នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនដៃដល់ឈ្មោះ លឹម ពៅ ភេទប្រុស៣៥ឆ្នាំមានទីលំនៅភូមិកើតហេតុ ជាប្អូនជនរងគ្រោះ។
ឯជនរងគ្រោះឈ្មោះ លឹម ពឺន ភេទប្រុស អាយុ ៤៦ឆ្នាំមានទីលំនៅភូមិជាមួយគ្នា និងត្រូវជាបងបង្កើតជនដៃដល់។


សេចក្ដីរាយការណ៍បាននិយាយថា ដើមចមដំបូង នៅថ្ងៃកើតហេតុ មានពីធីមង្គលការ នៅផ្ទះកើតហេតុ ឈ្មោះ លឹម មុំ ភេទ ស្រី អាយុ៤៨ឆ្នាំត្រូវជាបងបង្កើតរបស់ជនសង្ស័យនិងជនរងគ្រោះ។
លុះក្រោយមកជនទាំងពីរ បានទាស់ពាក្សសម្ដីគ្នា ហើយឈ្មោះ លឹម ពៅ បានស្ទុះវាយទៅលើឈ្មោះលឹម ពឺន មួយដៃចំផ្ទៃមុខដួលផ្ងាក្រោយ
បោកក្បាលទៅ លើរទេះកាឡេថងទុកក្បែរនោះ បណ្ដាលឲ្យ ឈ្មោះ លឹម ពឺន ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

កក្រើកជាថ្មី កូរ៉េខាងជើងបាន​ប្រកាស​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ

ក្រុង​ព្យុងយ៉ាង ៖ នៅ​ថ្ងៃ​ទី១៦ខែ​ឧសភា ២០១៨​នេះ កូរ៉េខាងជើងបាន​ប្រកាស​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ដោយសារ​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កងទ័ព​អាកាស​កូរ៉េខាងត្បូងនិង​អាមេរិក។


កូរ៉េខាងជើង​បាន​ចាត់​ទុក​សម​យុទ្ធ​រួម​គ្នា​នោះ​ថា គឺ​ជា​សកម្មភាព​បង្ក​ជម្លោះ​ដ៏​ឈ្លើយ និង​អាក្រក់​មួយ។
ជា​មួយ​គ្នា​នេះ កូរ៉េខាងជើង​ក៏​បាន​រិះគន់​សហរដ្ឋអាមេរិក​ផង​ដែរ។ កូរ៉េខាងជើង ថា “សហរដ្ឋអាមេរិក​គួរតែ​គិត​សា​ឡើង​វិញ​ពី​ជោគ​វាសនា​នៃ​ជំនួប​កំពូល​រវាង​អាមេរិក និង​កូរ៉េខាងជើង”។


កូរ៉េខាងជើង​បញ្ជាក់​ថា “វា​មាន​ដែន​កំណត់​ទៅ​នឹង​ទំហំ​នៃ​សុច្ឆន្ទៈ និង​ឱកាស ដែល​យើង​អាច​ផ្ដល់​ឲ្យ​បាន”។
សូម​បញ្ជាក់​ថា តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េទាំង​ពីរ នឹង​ត្រូវ​ជួប​ពិភក្សា​គ្នា នៅ​តំបន់​គ្មាន​យោធា ពី​យន្តការ​បន្ទាប់ ក្រោយ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jai In និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jung Un៕

ប្រភពវីដេអូ ៖ ៣០ដេលី

អាជ្ញាធរមីន នឹងត្រូវធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ ២០២៥

ចាប់តាំងពី ឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៧ គ្រាប់មីនចំនួនប្រមាណ ១,២៥ លានគ្រាប់ និង សំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណ ២,៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល នៅកម្ពុជា។ ក្នុងនោះផ្ទៃដីទំហំ ១៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យក ទៅប្រើប្រាស់ និងបង្កបង្កើនផល។


អាជ្ញាធរមីន បានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល ២ពាន់គីឡូម៉ែត្រក្រឡា នៅមានគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមនៅឡើយ ដែលនឹងត្រូវធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ ២០២៥ ។
ដោយឡែក គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើអោយមាន អ្នកស្លាប់ និងរបួស ប្រមាណជាង ៦៤៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧៕

ប្រទេសដែលមានសម្ពាធទឹកនៅទ្វីបអាហ្វ្រិកនិងមជ្ឈឹមបូព៌ាអាចជួយសន្សំសំចៃទឹកបានតាមរយៈការផ្លាស់ប្តូរទៅរកថាមពលពន្លឺព្រះអាទិត្យ

ក្រុមអ្នកវិភាគបាននិយាយថាប្រទេសដែលមានសម្ពាធទឹកនៅទ្វីបអាហ្វ្រិកនិងមជ្ឈឹមបូព៌ាអាចជួយសន្សំសំចៃទឹកបានតាមរយៈការផ្លាស់ប្តូរទៅរកថាមពលពន្លឺព្រះអាទិត្យពីការផលិតអគ្គិសនីហ្វូស៊ីល។
វិទ្យាស្ថានធនធានពិភពលោក(WRI)បាននិយាយថាប្រទេសយេម៉ែន អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ លីប៊ី អាល់ហ្សេរី ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី ជាប់ចំណាត់ថ្នាក់ក្នុងចំណោម បណ្តាប្រទេសកំពូល ដែលត្រូវបានវាស់វែង ដោយកង្វះសក្តានុពលថាមពលទឹកសាប និងពន្លឺព្រះអាទិត្យ អាចទទួលបានប្រយោជន៍ ពីការផ្លាស់ប្តូរបែបនេះ។ ។
លោក Tianyi Luo អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ WRI បានប្រាប់មូលនិធិ Thomson Reuters ថា “ការសន្សំសំចៃទឹក ជាច្រើនប្រភេទ ដែលជាប្រយោជន៍ ពីគម្រោងដែលអាចកកើតឡើងវិញ បានត្រូវគេមើលរំលង” ។

 
លោក Jordan Macknick អ្នកវិភាគថាមពលនិងទឹក នៅសហរដ្ឋអាមេរិក ថាមពលកកើតឡើងវិញ មានប្រសាសន៍ថា “ប្រទេសទាំងនេះ មានធនធានមធ្យមខ្ពស់ សម្រាប់ថាមពលព្រះអាទិត្យ និងខ្យល់ ដែលអាចប្រើប្រាស់បានច្រើន ហើយវាអាចជួយពួកគេ ក្នុងការប្រឈមទឹក ដែលទាក់ទងនឹងទឹក”។
WRIកត់សម្គាល់ថាប្រជាជាតិមួយចំនួននៅមជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងមានគម្រោងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ប៉ុន្តែមនុស្សជាច្រើនមិនមានទេហើយគោលដៅជាច្រើនមិនមានសក្តានុពលទេ។ អង្គការនេះក៏បានបន្ថែមថា “ដោយសារតែភាពសម្បូរប្រេងរបស់ពួកគេប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំងនេះពឹងផ្អែកលើការស្រោចស្រពសម្រាប់ការផ្គត់ផ្គង់ទឹកហើយមិនអាចមានបញ្ហាកង្វះទឹកក្នុងពេលបច្ចុប្បន្ន” ។


ការផលិតថាមពលពន្លឺព្រះអាទិត្យនិងខ្យល់មានភាពស្អាតនិងតម្រូវឱ្យប្រើប្រាស់សូន្យឬតិចតួច។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថាទឹកសមុទ្រស្រស់និងទឹកសមុទ្រត្រូវបានប្រើជាញឹកញាប់ក្នុងដំណើរការធ្វើឱ្យរោងចក្រថាមពលហ្វូស៊ីលត្រជាក់ដែលគ្រប់កន្លែងនៅតំបន់នេះ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវធនធានទឹកVirginiaដែលមានមូលដ្ឋាននៅអាមេរិកមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថាវិធីមួយផ្សេងទៀតដែលមានថាមពលអំពូលភ្លើង60វ៉ាត់សម្រាប់រយៈពេល12ម៉ោងក្នុងមួយឆ្នាំអាចប្រើប្រាស់ទឹកពី3.000ទៅ 6.000 លីត្រ។


ទន្ទឹមនឹងនេះដែរបន្ទះថាមពលព្រះអាទិត្យទាមទារទឹកតិចតួចឬគ្មានដើម្បីដំឡើងនិងថែរក្សា។
ប្រទេសយេម៉ែនជាប់ចំណាត់ថ្នាក់កំពូលWRIទាក់ទងនឹងការខ្វះខាតទឹកនិងថាតើថាមពលព្រះអាទិត្យដែលមានសក្ដានុភាពអាចផលិតបានយ៉ាងណាក៏ដោយទោះបីជាវាត្រូវបានគេកត់សម្គាល់ថាសង្គ្រាមស៊ីវិលកំពុងបន្តនៅក្នុងប្រទេសក្រីក្រអាចធ្វើឱ្យមានការអភិវឌ្ឍថាមពលកកើតឡើងវិញបាន។


អារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេលើពិភពលោកបានជាប់ចំណាត់ថ្នាក់ទី 3 ។ទោះបីជាវាមានទ្រព្យសម្បត្តិច្រើនក៏ដោយក៏ព្រះរាជាណាចក្រនេះបានបង្កើនការចូលរួមរបស់ខ្លួននៅក្នុងការពង្រីកថាមពលពន្លឺព្រះអាទិត្យជាមួយនឹងការប្រកាសនៅក្នុងខែមីនានៃការវិនិយោគដើម្បីបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យធំបំផុតរបស់ពិភពលោក។គម្រោងនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតបានរហូតដល់ 200 ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ 2030 ៕

 

ប៊ុត សីហា បានធ្វើរឿងមួយដែលជាក្តីសង្ឃឹមរបស់កុមារក្រីក្រដែលរស់នៅលើភ្នំគីរីរម្យ

សិល្បៈ ៖ លោក ប៊ុត សីហា អំពាវនាវសូមឲ្យមានការចូលរួមពីសំណាក់សិល្បះករសិល្បះការិនី មិត្តភ័ក្រ បងប្អូនទាំងអស់ឲ្យបានច្រើនដើម្បីជួយដល់កុមារក្រីក្រដែលរស់នៅលើភ្នំគីរីរម្យ តាមរយះការចូលរួមចំនែកក្នុងការផ្តល់ជាថវិការឬជាអាហារហូបចុកដល់កុមារទាំងអស់នោះ។
នៅលើទំព័រផ្លូវការបស់តារាចម្រៀងហើយជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា បានសសេរថា ”ខ្ញុំបាទប៊ុតសីហាសូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថាបងប្អូនអាចធ្វើដំនើរទៅជាមួយខ្ញុំបាទបានរួមជាមួយក្រុមតារាចម្រៀងជាច្រើនក្រុម។
ហើយបើពុកម៉ែបងប្អូចង់ចូលរួមចំនែកក្នុងការផ្តល់ជាថវិការឬជាអាហារដល់ក្មេងៗបងប្អូនអាចទិញរបស់ដែលអាចទុកបានយូរដូចជាត្រីខឬជាមី បងប្អូនអាចជួយបានតាមអ្វីដែលបងប្អូនចង់ជួយ ថ្ងៃធ្វើដំនើរគឺថ្ងៃ19/05/2018ជើងទី២គឺ20/05/2018វិលវិញល្ងាចលើកភ្នំគិរីរម្យ អាចទាក់ទងបានតាមរយះលេខទូរសព្ទបាន ”។

សាលាដូងនៅលើភ្នំគីរម្យ ត្រូវការកំលាំងជំនួយ ក្នុងការសម្រេចការសាងសង់សាលាបង្រៀនកុំព្យូទ័រដល់កុមារក្រីក្រដែលរស់នៅលើភ្នំតាមរយះការប្រមូល និងឆ្នៃកាកសំណល់ផ្សេងៗឲ្យក្លាយជាសាលារៀនដ៌ស្រស់ស្អាតសម្រាប់កុមារ។ អាស្រ័យហេតុនេះ អង្គការIKARE សូមអំពាវនាវសូមឲ្យមានការចូលរួមពីសំណាក់សិល្បះករសិល្បះការិនី មិត្តភ័ក្រ បងប្អូនទាំងអស់ឲ្យបានច្រើន។

សម្រាប់បងប្អូនដែលមិនមានយាន្តជំនិះ អង្គការIKARE និងសម្របសម្រួលការធ្វើដំណើរទៅមក សម្រាប់ការចូលរួមថ្ងៃសៅរ៏ ទី​១៩ រឺ ថ្ងៃអាទិត្យទី ​២០​​ខាងមុខនេះ។សូមទំនាក់ទំនងទៅកាន់លោក រក្សា បុគ្គលិកសម្របសម្រួលរបស់អង្គការIKARE នៅកម្ពុជាដើម្បីចុះឈ្មោះតាមរយះទូរស័ព្ទលេខ 098700739/070800993/077800993. ៕

ដោយ៖ សុវណ្ណ​ដេត
ប្រភព៖ ប៊ុត សីហា