ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានជួបសំណេះសំណាល ជាមួយ មេភូមិ សមាជិកភូមិ លោកមេឃុំក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋដែលមកពី ៤ ភូមិ

ព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១៣ រោច ខែ ពិសាខ ឆ្នាំ ច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨នៅ ឃុំ ពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ពិធីសំណេះសំណាល ជាមួយ មេភូមិ សមាជិកភូមិ លោកមេឃុំក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋមកពី៤ ភូមិ គឺភូមិ ពោធិរៀងខាងជើង
ភូមិ ពោធិរៀងខាងត្បូង ភូមិ វាលព្រៅ និងភូមិ យាយសល់ ក្នុងឃុំពោធិរៀង ស្រុក ពោធិ៍រៀង ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ពោធិរៀង ។


មានការអញ្ជើញចូលរួមពី សំណាក់ ប្រធានក្រុមការងារជាតិថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក ប្រធាន អនុប្រធានក្រុមការថ្នាក់ជាតិចុះជួយឃុំពោធិរៀង លោកមេឃុំ ក្រុមប្រឹក្សាឃុំ
លោកប្រធាន អនុប្រធានភូមិ សជិកភូមិទាំង ៤ ភូមិ សរុបចំនួន ៦៨ នាក់ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ពោធិរៀង ថ្លែងអំណរគុណ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល នេះ និងបានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតី យកចិត្ត ទុកដាក់មិនខ្លាចនឿយហត់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបាន ចូលរួមចំណែកក្នុងបុព្វហេតុនៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ក្នុងនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ក៍បានលើកឡើងពីស្ថានភាពនយោបាយយនាពេលបច្ចុប្បន្ន ជូនដល់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធាន អនុប្រធានភូមិ សជិកភូមិដែលអញ្ជើញមកទាំង ៤ ភូមិ ក្នុងឃុំពោធិ៍រៀង ។ ឯកឧត្តម បានជំរុញឲ្យថ្នាក់ដឹកនាំស្រុក ឃុំ និងថ្នាក់ដឹកនាំភូមិ ត្រូវបង្កើនការ យកចិត្តទុកដាក់ ពីសុខទុកប្រជាពលរដ្ឋជាប្រចាំ ហើយឆ្លៀតឱកាស សួរសុខទុកពួកគាត អំពីជវភាព ការរស់នៅប្រចាំថ្ងៃ និងតម្រូវការរបស់ពួកគាត់ ត្រូវអប់រំណែនាំ អំសារៈសំខាន់ នៃការបោះឆ្នោត និងជំរុញឲ្យពួកគាត់ចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ។

បន្ទាប់មកឯកឧត្តម បានអញ្ជើញ អញ្ជើញ ទៅពិនិត្យ សាលាបឋមសិក្សា យាយសល ដែលទើបនឹងសាងសង់ និងបន្តរដំណើរមក ឃុំព្រៃកន្លោង ពិនិត្យ សាលាអនុវិទ្យាល័យ ព្រៃកន្លោង ដែលកំពុងសាងសង់ជិតហើយជាស្ថាពរ៕

ដឹងកាពិតហើយ!! កាពិតខោខាប៊ូយមានម៉ូត គេធ្វើបែបនេះសោះ…

ជាកាពិតណាស់ បងប្អូនមួយចំនួនចូលចិត្តស្លៀកពាក់ដែលមានម៉ូតប្លែកៗ ភាគច្រើនណាស់គឺស្រីៗនេះតែម្តង ។

ដូចយើងកំពុងតែឃើញនៅក្នុងវិដេអូនេះស្រាប់  នៅក្នុងរោងចក្រមួយដែលគេកំពុងតែបាញ់ជាប្រភេទឡាស៊ែរ ដើម្បីឲ្យខោនោះចេញជាម៉ូតផ្សេងៗគួជាទីចាប់អារម្មណ៍របស់អតិថិជននាសម័យទំនើបក្នុងពេលបច្ចុប្បន្ន ។

ជាក់ស្តែងកាងារនេះ យើងទាមទាក្នុងកាប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត បើសិនជាហ៊ានតែធ្វេសប្រហែសតែបន្តិចនោះប្រកដជាគ្រោះថ្នាក់ជាក់ជាពុំខាន ៕

តោះកុំឲ្យរងចាំយូ ចង់ដឹងថាមានភាពអស្ចារ្យយ៉ាងណានោះ សូមចូលរួមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា..

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F7stunts%2Fvideos%2F1747948955243316%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ចុះបង្រ្កាបទីតាំងល្បែង ស៊ីសង អាប៉ោងមួយវង់ដោយធ្វើឃាត់ ខ្លួនមនុស្សចំនួន០៥

(បាត់ដំបង) កាលពីថ្ងៃ សុក្រ ១២ រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា គ.ស ២០១៨ អនុវត្តតាមមតិណែនាំរបស់ឯក ឧត្តម ឧត្តមសេ នីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមតិដឹក នាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ឯក ស៊ា ធី អធិការនគរបាលស្រុករក្ខគីរី បាន ដាក់បទបញ្ជាដល់កម្លាំងផែ្នកជំនាញ សហការណ៍ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបា លព្រែកជីក ស្រុករក្ខគីរី ចុះបង្រ្កាបទីតាំងល្បែង ស៊ីសង អាប៉ោងមួយវង់ដោយធ្វើឃាត់ ខ្លួនមនុស្សចំនួន០៥ នាក់ ព្រមទាំងដកហូតបានសម្ភរៈវត្ថុតាងមាន ចានអាប៉ោង គម្រប គ្រាប់អាប៉ោង កម្រាល និងម៉ូតូ ផងដែរ ។
អធិការនគរបាលស្រុករក្ខគីរី បានរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត៕

សម្តេចតេជោ: កូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព

ការពិតណាស់ ដែលកូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព។ ពេលកូនក្មួយធំដឹងក្តីហើយមិនបានឃើញពីអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ពីមុនដូចជាសង្រ្គាម និងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ គឺកូនក្មួយមួយចំនួនមិនជឿឡើយ។ កម្ពុជាទម្រាំបានដូចសព្វថ្ងៃគឺយើងបានខិតខំខ្លាំងណាស់ ក្នុងនោះក៏មានចំណែកនៃការចូលរួមរបស់ជីតានិងជីដូនរបស់ក្មួយៗផងដែរ។

ពិតណាស់ក្មួយៗ ប្រទេសយើងកាលពីជាង៤០ឆ្នាំមុនគឺលំបាកវេទនាខ្លាំងបំផុត ជីដូនជីតាក្មួយៗគឺជាសាក្សីរស់ស្រាប់។ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពលរដ្ឋត្រូវបានបង្ខំអោយធ្វើការជាងសត្វធាតុទៅទៀត គ្មានផ្ទះរស់នៅ គ្មានអាហារញាំគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានផ្សារ គ្មានអាគារទំនើប ហើយពលរដ្ឋគឺគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់។ មានពលរដ្ឋជាង៣លាននាក់ត្រូវបានស្លាប់តែក្នុងរវាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

 ពេលដែលពូបានដឹកនាំកងកម្លាំងវាយរំដោះប្រទេសពេលចូលដល់ទីក្រុងភ្នំពេញនាឆ្នាំ ១៩៧៩ ពេលនោះទីក្រុងភ្នំពេញយើងមានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយទីក្រុងទាំងមូលត្រូវបានបោះបង់ចោលគ្មានមនុស្សរស់នៅក្លាយជាចំការចេក ដែលគួរអោយអាណោចអធម្មបំផុត។ យើងមិនចង់អោយស្រមោលអតីតកាលវិលត្រឡប់មកវិញឡើយ។

 ពូបានរួមរស់នៅជាមួយបងប្អូនជនរួមជាតិគ្រប់រស់ជាតិលំបាកស្រណុក ហើយពូនៅតែបន្តនៅជាមួយបងប្អូនកូនក្មួយគ្រប់កាលៈទេសៈដើម្បីថែរក្សាការពារសន្តិភាពអោយនៅគង់វង្សយូរអង្វែង។ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សូមជនរួមជាតិ និងក្មួយៗបោះឆ្នោតអោយគណបក្សប្រជាជន នោះប្រទេសជាតិយើងកាន់តែមានស្ថេរភាព វិបុលភាព និងសុខដមរមនាទៅមុខទៀតជាក់ជាមិនខាន។

ដកស្រង់ផេចសម្តេចតេជោ

 

រដ្ឋបាលរាជធានី សូមថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា

រដ្ឋបាលរាជធានី សូមថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា ធនធានមនុស្សគឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

ថ្លែងទៅកាន់សិក្ខាកាមនៃកម្មវិធី អភិវឌ្ឍន៍ភាពជាអ្នកដឹកនំានយោបាយ>ពីវគ្គទី ៧ ដល់វគ្គទី១១ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៦១៦នាក់ នាព្រឹកថ្ងៃសៅរ៍នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ធនធានមនុស្សគឺជាកត្តាមិន អាចខ្វះបាន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។      

  លោកជំទាវបានបន្តថា ប្រទេសនីមួយៗអាចរីកចម្រីនទៅមុខបានដោយសារតែមាន>បញ្ញវន្ត ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដើម្បីធ្វើការគិតគូរដោះស្រាយរាល់បញ្ហា និងដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ។ បញ្ញវន្តជាអ្នកផ្តល់នូវចំណេះដឹង ជំនាញ ការអប់រំ ដល់ប្រជាជនទាំងឡាយ តាមរយៈ មេរៀន សៀវភៅ អក្សរសិល្ប៍ ឯកសារស្រាវជ្រាវ បច្ចេកទេស និងរបកគំហើញវិទ្យាសាស្ត្រនានា។ ភាពសម្បូរបែបនៃបញ្ញវន្តរបស់ប្រទេសនីមួយៗ ជាកំលាំងចលករដ៏ខ្លាំងក្លា រួមចំណែកក្នុងការដឹកនាំសង្គមជាតិខាងផ្នែកបញ្ញាញាណ និងជាកត្តាធានានូវសមត្ថភាពដណ្តើមប្រៀបឈ្នះរបស់ប្រទេសជាតិ និងនាំប្រទេសទៅរកវិបុលភាព។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ថា វគ្គបណ្តុះបណ្តាលនៃកម្មវិធី  >អភិវឌ្ឍន៍ភាពជាអ្នកដឹកនំានយោបាយនេះ ជាការរៀបចំបែបថ្មីមួយដែលមានប្រធានបទ>ប្រទាក់ក្រឡាគ្នា និងមានខ្លឹមសារស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់ឱកាសឱ្យគ្រាប់ ពូជថ្មីក្រេបជញ្ជក់យកនូវចំណេះដឹង ពីឥស្សរជនរាជរដ្ឋាភិបាល តំណាងគណបក្ស ថ្នាក់ដឹកនំារាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ខ្ពស់ ទំាងផ្នែកចំណេះដឹង និងការងារអនុវត្តផ្ទាល់កម្រិតបណ្ឌិត និងមានចំណេះដឹងជ្រៅជ្រះ ដែលបាន និងកំពុងបម្រើកិច្ចការមាតុភូមិ និងលើឆាកអន្តរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរនូវពុទ្ធិ និងប្រព័ន្ធគំនិតថ្មីៗសម្រាប់សិក្ខាកាមទំាងអស់។ ការរៀបចំវគ្គនេះធ្វើឡើងស្របគ្នាជាមួយវគ្គអប់រំនយោបាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល គណបក្ស ដើម្បីបំពេញបន្ថែម និងផ្តល់ឱកាសឱ្យយុវជនរបស់យើងបានរៀនសូត្រកាន់តែ ច្រើនឡើងបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការងារនយោបាយរបស់ជាតិនាពេលខាងមុខ និងធានាឱ្យបានស្ថិរភាពនយោបាយរបស់ប្រទេសនាពេលបច្ចុប្បន្ន និងថ្ងៃអនាគតឱ្យបាន  ។

  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញថ្លែងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនៃកម្មវិធី នេះ គឺផ្តល់ឱកាសឱ្យសកម្មជនយុវជនបន្តវេនយល់ ដឹងអំពីទិដ្ឋភាពនយោបាយ មានសមត្ថភាពវិភាគ វាយតម្លៃព្រឹតិ្តការណ៍នយោបាយ ចេះបកស្រាយពន្យល់ ដល់សាធារណៈមតិ និងយល់ដឹងច្បាស់លាស់អំពីគណបក្ស ដើម្បីកសាងកម្លាំងយុវជនគាំទ្រគណបក្សពិតប្រាកដ៕

នគរបាលខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពីបទជួញដូរសារធាតុញៀន

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០១និង ៥០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជន សង្សយ័ចំនួន០១នាក់ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្សយ័ត្រូវឃាត់ខ្លួន មានឈ្មោះ ទូច ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុហាងបារាំង ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដែលត្រូវចាប់យក៖ -ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០៦ កញ្ចប់តូច -លុយខ្មែរ៤០០០រៀល -ទូរសព្ទ័ដៃ០១គ្រឿងម៉ាកសាំសុងពណ៌ស -ទូរសព្ទ័ដៃ០១គ្រឿងម៉ាកណូគាខៀវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ថ្មីចែស! ខ្លាំងបាត់! ស្រីប្រុស៥នាក់LIVEវីដេអូលក់ផលិតផលអវៈយវៈ ភេទបុរស និងស្រ្តីតាមហ្វេសប៊ុក! ត្រូវជាប់ខ្នោះស្អាត ព្រោះតែ…

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថការិយាល័យបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០១៨ បានចុះឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ លួចលក់ផលិតផលអវៈយវៈភេទបុរស និងស្រ្តី រួមនិងថ្នាំសំរើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាត។
ការចុះបង្ក្រាបជាក់ស្តែង លើករណីលក់ផលិតផលអវៈយវៈ ភេទបុរស និងស្រ្តី រួមនិងថ្នាំសំរើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាតខាងលើនេះ ស្ថិតនៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការសហការពីប្រធានភូមិ ចៅសង្កាត់ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ។


បើតាមមន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ រួមមាន៖
១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ


២៖ ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៣៖ ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៥៖ ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនទៅការិយាល័យ ដើម្បីអនុវត្តតាមនីតិវិធី៕

កត្តាមួយចំនួនដែលធ្វើអោយជីវិតគូរឈានដល់ភាពបែកបាក់

ចង់ដឹងខ្លាំងណាស់ថាពេលមានស្នេហា មានក្តីសុខប៉ុនណ្ណា? តើវាខុសប្លែកពីពេលដែលមិនដែលមានស្នេហា ខ្លាំងប់ុនណ្ណា?
ជីវិតគូរ បើស្តាប់ទៅវាពិតជាមានក្តីសុខណាស់ ពោរពេញដោយភាពផ្អែម ភាពកក់ក្តៅ​នឹងសុភមង្គល ពេលដែលមនុស្សពីរនាក់រស់នៅជាមួយគ្នា បានមើលថែគ្នា មានរឿងអ្វីក៏ដោយអាចមានមនុស្សម្នាក់ដែលព្រមស្តាប់ គ្រប់រឿងក្នុងចិត្ត ជាទីប្រឹក្សា ជាគ្រូពេទ្យ។ ជីវិតគូរខ្លះក៏ទទួលបានជោគជ័យឈានដល់ថ្ងៃរៀបមង្គលការ ជីវិតគូរ ខ្លះទៀតក៏មិនបានជោគជ័យ។     ជីវិតគូរពិតប្រាកដជាការស្រលាញ់ចេញពីចិត្ត ទាំងពីរនាក់ ដោយគ្មានការបង្ខិតបង្ខំពីនរណាម្នាក់ ជាការលះបង់គ្រប់យ៉ាងដើម្បីជីវិតគូរមួយនេៈទទួលបានសុភមង្គល។
តើតក្តាអ្វីខ្លះដែលធ្វើអោយជីវិតគូរមិនបានជោគជ័យឈានដល់ថ្ងៃរៀបមង្គលការ?

១. មិនចាស់ទុុំក្នុងរឿងស្នេហា

មានតែការ ចង់ឈ្នះ ខឹង ឈ្លោះ ប្រកែក ស្រែក គំហកដាក់គ្នា ដោយគ្មានមូលហេតុច្បាស់លាស់ ប្រកាន់គោលជំហយកត្រូវរៀងខ្លួន មិនយកហេតុផលមកជជែកគ្នា។ លើសពីនេៈទៀត មិនដោះស្រាយបែរជាបន្ថែមរឿង ធ្វើរឿងតូចអោយក្លាយជារឿងធំ។

២.មិនទុកចិត្តគ្នា

ទំនុចចិត្តជារឿងសំខាន់បំផុតសម្រាប់ជីវិតគូូ បើមិនទុកចិត្តគ្នា គ្រប់យ៉ាងមិនអាចគ្រប់គ្រងបាន​នោះទេ ទំនុកចិត្តមិនងាយនឹងសាងឡើង ក៏ប៉ុន្តែងាយនឹងបាត់បង់ទៅវិញ ពេលនោះហើយដែលធ្វើអោយជីវិតគូរមួយនេៈ កើតមានតែការសង្ស័យគ្រប់ពេលវេលា មិនមានភាព ទុកចិត្ត នឹងជឿជាក់ដូចកាលពីមុន។

 

 

៣. មិនខ្វល់ខ្វាយ

ជីវិតធ្លាប់តែស្និតស្នាល ផ្អែមល្ហែម បែរជាប្រែជាអង្គើយ មិនយកចិត្តទុកដាក់ មិនខល ផ្ញើរសារ ឆាត មានលេស មានហេតុផលមិនចេះចប់ចេះហើយ រវល់រហូត គ្មាននរណាម្នាក់គេ ទំនេរនោះទេ តែគេឆ្លៀតពេលខ្លះសម្រាប់មនុស្សដែលគេស្រលាញ់ គ្មាននរណាម្នាក់ចង់បានបែបនេៈទេ វាពិតជាហត់ខ្លាំងណាស់ដែលម្នាក់មិនខ្វលហើយម្នាក់ទៀត ព្យាយាមខ្វល់ខ្វាយតែម្នាក់ឯងនោះ។

៤. រនាំងវណ្ណៈ

គ្រួសារបងមិនពេញចិត្តអូនទេ ព្រោះគ្រួសារយើងខុសគ្នា គាត់ថា សេដ្ឋកិច្ចគ្រួសារអូនមិនទាន់រឹងមាំ បងស្រលាញ់អូន តែបងមិនអាចជំទាស់ ចិត្តប៉ាម៉ាក់បងបានទេ អោយបងសុំទោស ដោយសារមាសប្រាក់ បុណ្យស័ក្តិ ធ្វើអោយមនុស្សមួយចំនួន ទទួលយកសុភមង្គលក្លែងក្លាយ។ ពេលស្តាប់ភ្លាម គ្រប់គ្នា ប្រាកដជាអស់សំណើចជាក់ជាមិនខាន ថាសម័យនេៈហើយនៅមានការប្រកាន់វណ្ណៈទៀត រឿងពិត វានៅតែមានប្រកាន់រឿងមាន ក្រ​ អ្នកស្រុកស្រែ អ្នកទីក្រុង មានគូរស្នេហ៍ជាច្រើនដែលបែកគ្នា​ដោយសាររឿងនេៈ។

. ការផិតក្បត់

ជាដៃគូរនឹងបើចាប់ផ្តើមមានអ្នកទីបីចូលមក គ្រប់យ៉ាងនឹងចាប់ផ្តើមប្រែប្រួល គេលែងផ្តល់តម្លៃ  គេឈប់មកឈឺក្បាលនឹង​ សុខទុក្ខអ្នកទៀតហើយ ទោះអ្នកស្លាប់ក៏ដោយ ក៏គេមិនខ្វល់ដែរ  ព្រោះគេរវល់ទៅខ្វល់ខ្វាយជាមួយនឹងអ្នកថ្មីរបស់គេ​ មិនយូរមិនឆាប់​នឹងត្រូវបែកគ្នា ។ ម៉ាដាម ហ្វុងឌូ

មិត្រល្អចេះជួយគ្នាក្នុងគ្រាអាសន្ន អានអត្ថបទនេះហើយទើបដឹងថាជីវិតមិនអាចគ្មានការរាប់អានបានទេ !

កើត​មក​ជា​មនុស្ស​បន្ទាប់​ពី​ខ្លួន​ឯង​ និង​គ្រួសារ​មក​មាន​តែ​មិត្តភ័ក្ដិ​នេះ​ហើយ ដែល​ជា​ទី​ពឹង​ពាក់​បាន​ ៤​ចំណុច​នេះគឺ​ជា​ចំណុច​ដែល​បង្ហាញ​ថា ពួក​គេ​ជា​មិត្ត​ល្អក្នុង​ជីវិត​តើ​អ្នកបាន​ជួប​ពួក​គេ​ហើយ​ឬ​នៅ​?
១) ពេល​អ្នក​មាន​បញ្ហា​ «ម្នាក់​នោះ​តែង​បង្ហាញ​ថា​អ្នក​មិន​នៅ​ម្នាក់​ឯង​ឡើយ​» ៖ មនុស្ស​យើង​ម្នាក់​ៗ គឺ​មាន​ ចំណុច​ពិបាក​មួយ​គ្រប់​ៗ គ្នា​។ វា​តែង​តែ​មាន​អ្វី​មួយ​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​នឹង​វា ហើយ​អ្នក​ចង់​ចែករំលែក​ជាមួយ​នរណា​ម្នាក់​តែ​អ្នក មិន​ហ៊ាន​ ព្រោះ​​ខ្លាច​គេ​សើច​ចំអក​។ ហេតុនេះ​ហើយ​បាន​ជា​អ្នក ត្រូវ​ការ​មិត្ត​ល្អ មួយ ដែល​យល់​ពី​ចិត្ត​អ្នក ហើយ​ផ្ដល់​ភាព​កក់​ក្ដៅ​ថា​អ្នក​មិន​នៅ​​ម្នាក់​ឯង​ឡើយ។


២) ពេល​អ្នក​កើត​ទុក្ខ​« ម្នាក់​នោះ តែង​នាំ​អ្នក​សប្បាយ​ជានិច្ច​»​៖ ជីវិត​គឺ​តានតឹង​ណាស់ ហើយ​អ្នក​ក៏​មិន​អាច​សប្បាយ​បាន​ដោយ​ខ្លួន​ឯង កើត​ដែរ បើ​គ្មាន​អ្នកណា​នាំ​មុន​នោះ​។ តែ​មិត្ត​ល្អ គឺ​ជា​មិត្ត​ដែល​យល់​ថា​អ្នក​កំពុង​កើតទុក្ខ ហើយ​សុខ​ចិត្ត​ធ្វើ​ឆ្កួត​លីលា គ្រប់​បែបយ៉ាង ក៏​ដោយ​សារ​តែ​ចង់​ឃើញ​ស្នាម​ញញឹម​អ្នក​​ឡើង​វិញ​ដែរ។


៣) ពេល​អ្នក​គិត​អី​មិន ចេញ​«​ម្នាក់​នោះ តែង​ផ្ដល់​ជា​ពន្លឺ​ដល់​អ្នក​​» ៖ គ្មាន​នរណា​ដែល​ល្អឥតខ្ចោះ​ទេ។ គង់​មាន​​ពេល​មួយ​ដែល​អ្នក​ សុញ​គំនិត គិត​អ្វី​ក៏​លែង​ចេញ​។ តែ​មិត្ត​ល្អ គឺ​ មិន​ដែល​ខ្វះ​​គំនិត​ឲ្យ​អ្នក​ទេ គឺ​ពួក​គេ​ផ្ដល់​យោបល់ សួរ​ជា​សំណួរ​ដើម្បី​ឲ្យ​អ្នក ដោះស្រាយ​ហើយ​រក​ផ្លូវ​ដើរ​ទាល់​តែ​ចេញ​។


៤) ពេល​អ្នក​ខ្វះ​ជំនួយ​«ម្នាក់​នោះ​តែង​ចេញ​មក​ជួយ​បញ្ចប់​ការងារ​អ្នក​ឲ្យ​រួចរាល់​»​៖ ការងារ​បើ​ធ្វើ​តែ​ម្នាក់​ឯង គឺ​វា​មិន​ងាយ​ហើយ​ទេ។ ហេតុនេះ​អ្នក​ពិត​ជា​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ពេល​ណា​មួយ​មិន​ខាន​​។ មិត្ត​ល្អ តែង​ស្វះស្វែង​ជួយ​អ្នក សម្រាល​ការងារ​ដើម្បី​ឲ្យ​ឆាប់​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន​៕