សមត្ថកិច្ចខេត្តព្រះសីហនុចាប់ចិន៧នាក់ ករណីបើកបរគ្មានប័ណ្ណបើកបរ

ព្រះ​សីហ​នុ​ ៖​ កាលពី​វេលា​ម៉ោង​ ២១​និង​៣០​នាទី​ ថ្ងៃ​សុក្រ​ ១២​រោច​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​១១​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​២​ធ្នូ​ ត្រង់​ចំណុច​គោលដៅ​គុ​ជ​អាស៊ី​ ស្ថិត​ក្នុងភូមិ​០១​ សង្កាត់​០៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បញ្ជា​អោយ​កម្លាំង​ជំនាញ​ផែន​សណ្ដាប់ធ្នាប់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យ​ចរាចរណ៍​ រួម​នឹង​កម្លាំង​ចំនួន​១៥​នាក់​ បាន​ចុះ​ត្រួតពិនិត្យ​ រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ និង​រថយន្ត​គ្មាន​ស្លាក​លេខ​ ។​ ជា​លទ្ធផល​ឃាត់​រថយន្ត​ចំនួន​០៧​គ្រឿង​ មាន​ដូច​ខាងក្រោម​ ៖

រថយន្ត​ទាំងនោះមាន ៖​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-1278​ HYUNDAI​ H1​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-6551​ LEXUS​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AQ-9438​ HYUNDAI​ H1​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-9932 LEXUS​ RX​ 300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-8161  CAMERY​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5532 HIGH​ LANDER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-7957​ រថយន្តទាំងនេះត្រូវបានបើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​

​បច្ចុប្បន្ន​ វត្ថុ​តាង​ទាំងអស់​ ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

តើ PSG ត្រូវបាត់បង់ Neymar មែនទេ? តស់ដឹងប្រវត្តិខ្លះៗរបស់កីឡាករឆ្នើមរូបនេះ

យើងសង្គេតឃើញថា Neymar ត្រូវបានផ្អាកការប្រកួតបន្តបន្ទាប់ ក្រោយពីខ្លួនទទួលរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប្រកួតជាមួយក្រុម Troyes ដែលធ្វើឲ្យ Paris បាត់បង់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ខ្លួន​ ។
​ មុននឹង​ Neymar បានក្លាយជាកីឡាករល្អបំផុតនៅក្នុងចំណោមកីឡាករឆ្នើមលើពិភពលោកគេឃើញ Neymar បានលេងឲ្យក្លឹប Santos និង Bacelona មុននិងរូបលោកមកលេងឲ្យក្លឹប Paris Saint Germain ។ ក្នុងពេលកន្លងមក Neymar ជាកីឡាករដ៏លេចធ្លោវ័យក្មេងនៅក្លឹប Santos ជាកន្លែងដែលគាត់បានចាប់ផ្តើមអាជីពជាលើកដំបូងរបស់គាត់ ចាប់តាំងពីគាត់មានអាយុ 17 ឆ្នាំមកម្លេះ។

Neymar បានជួយអោយក្លឹបឈ្នះពានរង្វាន់ Campeonato Paulista ជាគូប្រជែង Copa do Brasil និងពានរង្វាន់ Copa Libertadores ឆ្នាំ 2011 លើកទី 1 របស់ Santos ចាប់តាំងពីឆ្នាំ 1963 ។
Neymar ត្រូវបានជ្រើសរើសជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់អាមេរិចចំនួនពីរដង ក្នុងឆ្នាំ 2011 និង 2012 មុនពេលផ្លាស់ទៅកាន់អឺរ៉ុបដើម្បីចូលរួមជាមួយក្លឹប Barcelona ដែលជាផ្នែកមួយនៃខ្សែប្រយុទ្ធបីនាក់របស់ Barça រួមមាន Lionel Messi និង Luis Suarez ។

Neymar បានឈ្នះពានរង្វាន់ទ្វីបអាកាសនៃក្របខ័ណ្ឌ La Liga, Copa del Rey និង UEFA Champions League ក្នុងរដូវកាល 2014-15 បន្ទាប់មកប៉ុន្មានឆ្នាំក្រោយដោយការកើនឡើងទ្វេដងនៃក្លឹប Bacelona ធ្វើឲ្យកីឡាកររូបនេះបានផ្លាស់ប្ដូរក្លឹប ។ នៅខែសីហាឆ្នាំ 2017 Neymar បានចាកចេញពីក្លឹប Barcelona ទៅ Paris Saint-Germain ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ 222 លានអឺរ៉ូដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកជាមួយនឹងគ្រាប់បាល់ 53 គ្រាប់ក្នុង 83 ប្រកួតសម្រាប់ប្រេស៊ីលចាប់តាំងពីបង្ហាញខ្លួននៅអាយុ 18 ឆ្នាំ Neymar គឺជាអ្នកដ៏ខ្លាំងបំផុតទី 4 សម្រាប់ក្រុមជម្រើសជាតិរបស់គេ​ ។

 Neymarគឺជាកីឡាករសំខាន់ក្នុងការទទួលជ័យជម្នះរបស់ប្រេស៊ីលនៅឯការប្រកួតជើងឯកយុវជនអាមេរិចខាងត្បូងឆ្នាំ 2011 ដែលគាត់បានបញ្ចប់ថាជាអ្នកថែរក្សាគ្រាប់បាល់នាំមុខនិងពានរង្វាន់ FIFA Confederations Cup ឆ្នាំ 2013 ហើយជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Golden Ball ក្នុងនាមជាកីឡាករនៃការប្រកួត។ ការចូលរួមរបស់គាត់នៅក្នុងការប្រកួត World Cup ឆ្នាំ 2014 និងពានរង្វាន់ឆ្នាំ 2015 Copa Américaត្រូវបានកាត់បន្ថយដោយការរងរបួសនិងការផ្អាករៀងៗខ្លួនប៉ុន្តែនៅឆ្នាំបន្ទាប់គាត់បានដឹកនាំក្រុមប្រេស៊ីលក្នុងការឈ្នះមេដាយមាសអូឡាំពិកលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់បុរសរដូវក្តៅឆ្នាំ 2016 ដោយត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់អាជីពពិភពលោក​ ។

Neymar បានទទួលការប្រៀបធៀបទៅនឹងអតីតកីឡាករប្រេស៊ីល និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលPelé។ ក្រៅពីទីលានគាត់បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមកីឡាករលេចធ្លោបំផុតរបស់ពិភពលោក។ SportsPro បានដាក់ឈ្មោះគាត់ថាជាអត្តពលិកដែលមានទីផ្សារបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2012 និង 2013 ហើយ ESPN បានចាត់ទុកគាត់ថាជាអត្តពលិកដ៏ល្បីល្បាញលំដាប់ទីបួនរបស់ពិភពលោកនៅក្នុងឆ្នាំ 2016 ។
ថ្មីៗនេះកីឡាកររបស់ Brazil រូបនេះ ត្រូវបានក្លឹបកំពូល Real Madrid ចង់ទិញក្នុងតម្លៃខ្លួនដ៏ខ្ពស់បំផុត ដោយលោក Zinedine Zidane​ និងលក់កីឡាករ ៥រូបដើម្បីទីញ Neymar មកលេងឲ្យក្រុមរបស់ខ្លួន ។ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅមិនទាន់សំរេចជាផ្លូវនៅឡើយទេ ៕ សុខនា

 

កណ្តាលតារាង Terengganu បំបាក់ Pahang ១-០ក្រោយចែកផ្លូវជាមួយវឌ្ឍនាកា

កីឡា ៖ ក្រោយពីមានការចាកចេញរបស់កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ពីក្លឹប Pahang FA រួចមកក្លឹបនេះហាក់មានយីអ៊ុនដាក់តែម្តងដោយត្រូវអាម៉ាស់ក្នុងទឹកដីខ្លួនឯងហើយបានភ្លាត់ចាញ់ក្រុមកណ្តាលតារាង Terengganu ១ទល់និង០ ដែលធ្វើបានសំរេចដោយកីឡាករ Faiz Nasir នៅនាទីទី ៦២ ដោយគ្មានវត្តមានវឌ្ឍនាកានៅជួយដូចប្រកួតមុនៗ។


កាលប៉ះគ្នាជើងទី១ ដែលវឌ្ឍនាកានៅលេង នៅក្រៅផ្ទះ Pahang បានឈ្នះ៣ទល់និង១។ ប៉ុន្តែជើងទី២នេះ ក្រុមជើងឯករងរដូវកាលមុន បានជួបភាពអាម៉ាស់ដោយចាញ់ក្នុងដីខ្លួនឯង។
ការរបុត៣ពិន្ទុនេះ ធ្វើឲ្យ Pahang កាន់តែពិបាកដេញ Johor ត្បិតបច្ចុប្បន្នមានត្រឹម១៨ពិន្ទុ ខណៈ Johor មាន២៤ពិន្ទុ និង Perak មាន១៩ពិន្ទុ​ តែសល់មួយប្រកួតទៀតក្នុងដៃ។៕

 

ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ តទៅ រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មានភ្ជាប់ QR Code ដើម្បីការពារការក្លែងបន្លំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅសម្រាប់បម្រើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយទម្រង់ថ្មីនេះ មានភ្ជាប់ QR Code ដើម្បីការពារការក្លែងបន្លំ ។ បើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណុចដែលមានការកែប្រែនិងបន្ថែមថ្មីមាន ៖ បន្ថែមQR Code សម្រាប់សាធារណជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេង នៃសន្លឹកវិញ្ញាបនបត្រ។ ត្រូវបានដកចេញនូវពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចៗព្រាលៗនៅលើសន្លឹកវិញ្ញាបនបត្រមុន បន្ថែមលេខរៀងវិញ្ញាបនបត្រី៧ខ្ទង់ទៅ៨ខ្ទង់វិញ៕



លួងលោមក្មួយស្រីយកទៅរំលោភសេពសន្ថវៈបានសំរេចជាង១០ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បាត់ដំបង ៖ យុវជន​ចិត្តស្លុយម្នាក់​បាន​ល្បួង​ប្អូនស្រី​ជីដូន​មួយ​អាយុ​១២​ឆ្នាំ នាំ​ទៅ​សេពសន្ថវៈ​នៅ​ផ្ទះសំណាក់អស់ពេលជាង១០ថ្ងៃ ហើយត្រូវអាណាព្យាបាលស៊ើបដឹងនិង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនតែម្តង កាលពី​រសៀល ថ្ងៃទី​១០ ខែ​ឧសភា នៅក្នុង​ផ្ទះរ​បស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​កែវ​មុនី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង។

បើយោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ពេជ្រ រតនៈ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា កូនស្រី​របស់​គាត់ បាត់​ខ្លួន​តាំងពី​យប់ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​គ្មាន​ទ​ទទួលបាន​ដំណឹង​អ្វី​បន្តិច​សោះ ហើយ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​របស់​នាង​ទើប​បាន​ប្តឹង​សមត្ថកិច្ច សុំឲ្យ​ជួយ​អន្តរាគមន៍ ព្រមទាំង​ស្វែងរក​កូនស្រី អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ ទើប​មាន​តម្រុយ​ថា ក្មួយប្រុស​របស់​គាត់ បាន​នាំ​កូនស្រី​របស់​គាត់​ទៅ​លាក់ទុក ដើម្បី​ចាប់​រំលោភ​សេពសន្ថវៈ​ ទើបនៅ​ព្រឹក ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គាត់​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​សង្កែ និង​សមត្ថកិច្ច​ស្រុក​រុក្ខ​គិរី ចុះ​ឃាត់ខ្លួន​ក្មួយប្រុស​កំហូច​រូបនោះ​តែម្ដង​។

ប្រភពពីសមត្ថកិច្ចស្រុករុក្ខគិរីបានអោយដឹងថា ៖ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​អនីតិជន ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ ង៉ា​ម កុក​ងឺ ហៅ ពេជ្រ សោភា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កែវ​មុនី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី​។ រី​ឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ក ល អាយុ​១២​ឆ្នាំ ហើយ​ពួកគេ​ទាំង​២​នាក់ ត្រូវជា​បងប្អូន​ជីដូន​មួយ​និងគ្នា​។ សមត្ថកិច្ចបានបន្តទៀតថា ៖ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ និង​មាន​ការ​ប្រាប់​តម្រុយ​ពី​ទីតាំង​លាក់​ខ្លួន​របស់​ជនសង្ស័យ​រួចមក សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ​តាម​នីតិវិធី​ និង ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្តាទោស​តាមច្បាប់​។

ចំណែកជនសង្ស័យឈ្មោះ ង៉ា​ម កុក​ងឺ ហៅ ពេជ្រ សោភា បានសារភាពថា  រូបគេ​ពិតជា​បាន​ពង្រត់​ប្អូនស្រី​ជីដូនមួយ នាំ​មក​លាក់ទុក នៅក្នុង​ផ្ទះ​ខ្លួន​មែន ហើយ​រូបគេ​បាន​រួមភេទ​ជាមួយ​នាង ជាច្រើន​លើក​ច្រើន​សា​ទៀត​ផង​។៕ Sing Ly

ពិតជាមិនធម្មតាមែន ! កីឡាករអាយុ១០កម្ពុជា ចាន់ ឧត្តម ឈ្នះមេដាយមាសពីរម្នាក់ឯង !

ម៉ុងហ្គោលី ៖ កីឡាករកម្ពុជាដែលមានវ័យត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ គឺកីឡាករ សុភ័ក្រ ចាន់ឧត្តម ទទួលបានមេដាយមាសមួយទៀតហើយពីការប្រកួតតេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) ។


អ្វីដែលអស្ចារ្យនោះគឺ កីឡាករវ័យ១០ឆ្នាំរូបនេះតែម្នាក់ឯងមានសមត្ថភាពនិងថ្វីដៃដ៏ល្អដែលអាចឈ្នះមេដាយមាសរហូតទៅ ២ គ្រឿង និង មេដាយប្រាក់ ១គ្រឿង ពីការប្រកួតសម្តែងក្បាច់គុណជាក្រុមមានគ្នារហូតដល់ ៦នាក់។ ក្នុងកម្មវិធីប្រកួតនោះផងដែរកីឡាកម្ពុជាមួយរូបទៀតគឺកីឡាការនី រស់ ស្រីនិច ក៏ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និង កីឡាករ សុខ មាន និង គន លីរតនៈ ដណ្តើមបានមេដាយសំរឹទ្ធម្នាក់មួយផងដែរ។


មកដល់ពេលនេះកម្ពុជាយើងដណ្តើមបានមេដាយ ៧គ្រឿងហើយពីការប្រកួតក្នុងក្របខ័ណ្ណ តេក្វាន់ដូរ ITF ជើងឯងអាស៊ីឆ្នាំ ២០១៨ លើកទី៩ (The 9th ITF Taekwan-Do Championship 2018) នៅប្រទេសម៉ុងហ្គោលី ក្នុងនោះមាន មាស ៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង៕

 

ពិតជាប្រឡែងលេងមែន ក្រពើមួយក្បាលត្រូវបានគេជិះលេងកំសាន្ត

បរទេស ៖ តាមរយះវីដេអូក្លីបមួយពីបរទេសបានបង្ហាញពីភាពជួបជុំមួយរបស់អាណាព្យាបាលនិងក្មេងៗជាច្រើនក្នុងតំបន់នៃសួនកំសាន្តមួយនៅអ៊ឺរ៉ុប បានបង្ហាញ៉ពីក្រពើមួយក្បាលដែលស្និទ្ធនិងមនុស្ស ហើយវាធ្វើខ្លួនជាសត្ចចិញ្ចឹមគួរអោយស្រលាញ់។

ទោះជាយ៉ាងណាក៏ដោយសកម្មភាពនេះត្រូវបានមនុស្សជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងដោយ និងរឹតបណ្តឹងផងដែរ ពោលកុមារនានាអាចជិះក្រពើលេងបានដ៏រាបណាក្រពើរត្រូវបានគេអោយចំណីឆ្អែតនិងមានឆ្មាំ ក៏ដូចជាមនុស្សធំនៅក្បែរផងដែរ។ បើតាមសំដីរបស់បុគ្គលោកដែលមើលដែរនៅតំបន់នោះបាននិយាយថា ក្រពើរទាំងនេះត្រូវបានគេបង្ហាត់បង្រៀនត្រឹមត្រូវ និង មិនងាយវាយប្រហារមនុស្សនោះទេបើសិនវាមិនឃ្លានអាហារនោះទេ តែទោះជាយ៉ាងណាក៏ដោយការលេងរបៀបនេះមានគ្រោះថ្នាក់ណាស់ សូមប្រយ័ត្ន !

ឪពុកតិរឆ្ឆាន កាប់កូនស្រីរហូតប៊ិះស្លាប់…

ក្រុងស្ទឹងសែន៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ មានករណីឳពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើតបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ដែលស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ។

បើតាមសម្តីម្តាយកុមារីរងគ្រោះបានបញ្ជាក់ថា រូបគាត់និងប្តីជាឃាតករនេះ បានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។
ហើយមូលហេតុដែលឪពុកតិរឆ្ឆានរូបនេះហ៊ានលើកដៃកាប់សម្លាប់កូនស្រីបង្កើតខ្លួនឯងនោះ គឺបណ្តាលមកពី ខឹង នឹងខ្ញុំ(ប្រពន្ធ)មិនព្រមឲ្យ យកកូនទៅលេងជាមួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។

-កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រី អាយុ០២ឆ្នាំ រងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាដ៏ក្បាល)និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក

ជនបង្កឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ៣៤ ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប ។
– ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ ៣១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។

ក្រោយពីកាប់កូនរួច ជនបង្ករបានផឹកថ្នាំធ្វើអត្តឃាតខ្លួន តែត្រូវសង្គ្រោះទាន់នៅពេទ្យឯកជន៥១៥ (គ្លីនិចវៀតណាម)
– ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕

ប្រភព៖ FB

 

មហាជន បានរិះគន់ចំពោះ សាំងស៊ុបពែរសម្រាប់អ្នកមាន អ្នកក្រចាក់តែសាំងធម្មតា …..

ភ្នំពេញ៖ មហាជនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រពលរដ្ឋខ្មែរទូទៅ កំពុងប្រតិកម្មយ៉ាងខ្លាំង ចំពោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ព័ត៌មានមួយ ដោយដាក់ចំណងជើងថា “រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សាំងស៊ុបពែរសម្រាប់អ្នកមាន អ្នកក្រចាក់តែសាំងធម្មតាទៅ”។ ការផ្សព្វផ្សាយដោយភ្ជាប់ចំណងជើងនេះ នាំឲ្យមហាជនរិះគន់លោករដ្ឋមន្ត្រីថា មាននិន្នាការបែងចែករវាងអ្នកមាន និងអ្នកក្រ ក្នុងការប្រើប្រាស់សាំង។

តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនានាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃរអ៊ូរទាំ និងស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យមើល និងស្វែងរកដំណោះស្រាយបញ្ចុះតម្លៃប្រេងសាំងឲ្យនៅទាបវិញ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងនេះដែរ ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃជារៀងរាល់១០ថ្ងៃម្ដង និងតាមដានតម្លៃប្រេងសាំងនៅតាមស្ថានីយនានាជាប្រចាំផងដែរ ក៏ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថា តម្លៃប្រេងសាំងនៅតែខ្ពស់ មិនស្របតាមការកំណត់របស់ក្រសួងឡើយ ។

ខ្លឹមសារដើមរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន តាំងពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងវិទិកាស្តីពីបញ្ហាម្រេច។ អ្នកព័ត៌មានបានចោទសួររូបលោក ពាក់ព័ន្ធការកំណត់ថ្លៃសាំង នៅតាមស្ថានីយប្រេងឥន្ធនៈនានា ដែលក្នុងក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធបានកំណត់តែថ្លៃសាំងធម្មតា និងម៉ាហ្សូតប៉ុណ្ណោះ ហេតុអ្វីមិនកំណត់តម្លៃលក់សម្រាប់សាំងស៊ុបពែរ?

ឆ្លើយតបនឹងសំណួរនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ក៏បានពន្យល់ថា ការកំណត់តម្លៃសាំងធម្មតា ក្នុងទិសដៅជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយ ព្រោះពួកគាត់ភាគច្រើនប្រើប្រាស់ សាំងធម្មតាសម្រាប់ចាក់យានយន្ត។ ដោយឡែកសាំងស៊ុបពែរវិញ ភាគច្រើនអ្នកមានធនធាន អ្នកមានយានយន្តទំនើបជាអ្នកប្រើប្រាស់ ដូច្នេះក្រសួងមិនបានកំណត់តម្លៃនោះទេ គឺទុកឲ្យស្ថានីយប្រេងនីមួយៗ ជាអ្នកកំណត់ដោយខ្លួនឯង តាមរបបទីផ្សារសេរី។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ “នៅស្រុកខ្មែរគឺជាទីផ្សារសេរី ហើយដោយប្រជាពលរដ្ឋខ្មែរ ភាគច្រើនប្រើប្រាស់មធ្យោបាយម៉ូតូ និងយានយន្តតូចៗ ហើយបានចាក់សាំងធម្មតា ។ ដោយសាំងធម្មតាយើងកុងត្រូល ហើយនិងមើលតាមទីផ្សារផងដែរ ប៉ុន្តែសាំងស៊ុបពែរ យើងអត់កុងត្រូលទេ ព្រោះវាសម្រាប់ចាក់សាំងឡង់គ្រីស័រ និងប្រភេទឡានថ្លៃៗ សុទ្ធតែអ្នកមាន យើងទៅជួយអ្នកមានធ្វើអ្វី យើងជួយអ្នកក្រដើម្បីលើកតម្កើងជីវភាព ឲ្យបានប្រសើរ ដើម្បីកុំឲ្យមានបញ្ហា ចាក់សាំងឲ្យមានគុណភាពត្រឹមត្រូវ ដែលមានការការកំណត់តម្លៃសាំងធម្មតានៅលើទីផ្សារ។ ជាយុទ្ធសាស្រ្តសម្រាប់ជួយអ្នកក្រ ព្រោះអ្នកក្រភាគច្រើន ប្រើប្រេងសាំងធម្មតា ចំណែកអ្នកមានឡានទំនើបៗ គេចាក់សាំងល្អ ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការល្អ ដូចនេះយើងមិនព្រួយពីការឡើងថ្លៃ លើប្រភេទសាំងស៊ុបពែរទេ”។

ពាក់ព័ន្ធករណីនេះនៅព្រឹកថ្ងៃទី១១ខែឧសភានេះ នៅក្រសួងពាណិជ្ជកម្ម បានសន្និសីទសារព័ត៌មានស្ដីពីយន្តការកំណត់តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។ តំណាងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីគោលបំណងដើម្បីបញ្ជាក់ឲ្យមហាជនឲ្យបានជ្រាប ពីសកម្មភាពរបស់ក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធមួយចំនួនដែលបានធ្វើកន្លងមក ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងទៅមានដំណើរការរលូនល្អ ប៉ុន្តែនាពេលនេះតម្លៃសាំងមានការកើនឡើង ដែលធ្វើឲ្យមហាជនមួយចំនួននិយាយរិះគន់ ដែលជាធម្មតាប្រជាពលរដ្ឋចង់បានតម្លៃប្រេងឥន្ធនៈទាប ។ នាពេលថ្មីនេះ មានបញ្ហាមួយចំនួនដែលផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គម មានការបកស្រាយមិនពិតរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ហើយស្នើសុំដល់អស់លោក លោកស្រី បកស្រាយនូវរឿងមិនពិតនេះឲ្យបានអស់ទៅដល់មហាជនទូទៅ កុំឲ្យមានការភាន់ប្រចាំតទៅទៀត។
មន្រ្តីជំនាញបានបញ្ជាក់ថា តម្លៃប្រេងសាំងឡើងតាមទីផ្សារអន្តរជាតិ តម្លៃសាំងឡើងលឿន ប៉ុន្តែពេលចុះមកវិញ ចុះយឺត ហើយក្រសួងពាក់ព័ន្ធបានជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានេះធ្វើម៉េចដើម្បីឲ្យតម្លៃប្រេងដែលកំពុងលក់ក្នុងប្រទេសកម្ពុជា មានតម្លៃសមរម្យ និងឲ្យអ្នករកស៊ីមានប្រាក់ចំណេញផង ហើយជួយសម្រួលដល់អ្នកប្រើប្រាស់ផង៕

កំពូលជាងកាត់សក់ តើនណាហ៊ានមកកាត់នៅហាងគាត់ទេ…?

បរទេស៖ ជាងកាត់សក់ម្នាក់ ដែលមានស្នាដៃក្នុងកាកាត់សក់ចម្លែកខុសប្លែកពីជាងកាត់សក់ដទៃទៀត ដោយគាត់ប្រើម៉ាសុីនដែលគេទុកសម្រាប់អាឈើនោះ តែបែជាគាត់បានកែច្នៃទុកសម្រាប់កាត់សក់ឲ្យភ្ញៀវដែលមកហាងរបស់គាត់ទៅវិញ។

បើមើលនៅក្នុងវិដេអូនេះយើងឃើញថា គាត់ពិតជាយកចិត្តទុកដាក់មែនទេន កាលណាមានកាភ្លាត់ស្នៀតតែបន្តិចអាចបណ្តាលឲ្យមានបញ្ហាកើតឡើងជាក់ជាពុំខាន ៕

តោះកុំឲ្យខាតពេលយូ​​ បើចង់ដឹងថាគាត់មានទេកោសល្យយ៉ាងណានោះ សូមទស្សនាវិដេអូខាងករោមនេះទាំងអស់គ្នា..

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1300279023392819%2Fvideos%2F1815432108544172%2F&show_text=0&width=380

ដោយ៖ សុវណ្ណ ដេត