ជិះម៉ូតូប្រញាប់ពេក ទៅជ្រុលបុករថយន្ត CAMRY កំពុងបត់ ពេញទំហឹង បណ្តាលឲ្យ…..

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត CAMRY បត់ឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនបុកយ៉ាងពេញទំហឹងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុប ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍ CHN ដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក CAMRY បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AJ-4009 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស លុះដល់ស្តុបផ្លូវបែកជាបួន ក៏បានបត់ចូលផ្លូវ៣៦០ ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-9020 ទំនងអកសឺជាមួយរថយន្ត កាច់ចង្កូតចាប់ហ្រ្វាំមិនទាន់ ក៏ជ្រុលទៅបុករថយន្តពេញទំហឹងតែម្ដង បណ្តាលឱ្យបុរស២នាក់រងរបួសស្រាល ចំណែកបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះឯកសុខ លាភ មេត្រី ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រថយន្តនិងម៉ូតូ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

សម្ថកិច្ចចុះបំបែកក្រុមជួញដូរសត្វព្រៃ ខណ្ឌ​សែន​សុខ

ភ្នំពេញ៖ កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ ស្បែក និង​ឆ្អឹង​សត្វព្រៃ មានតម្លៃ​ជាច្រើន​គីឡូក្រាម ត្រូវបាន​កម្លាំងចម្រុះ ក្រោម​ការដឹកនាំ និង​បញ្ជា​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​ផ្ទះ២ល្វែង នៅមុខ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

ប្រតិបត្តិ​ការចុះ​ឆែកឆេរផ្ទះ២ល្វែង​នេះ សមត្ថកិច្ច​បាន​រកឃើញ​សំណល់​ស្បែក​ខ្លា ឆ្អឹង​ខ្លា កន្ទុយ​ខ្លា ភ្លុក​ដំរី និង​កម្ទេចកម្ទី​សត្វព្រៃ​ជាច្រើន​ប្រភេទ សរុប​ជាច្រើន​គីឡូក្រាម។ ហើយ​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ទាំងពីរ​នោះ យកមក​សួរនាំ ព្រមទាំង​ដកហូត​ម៉ូតូ​មួយគ្រឿង និង​សម្រេច​បិទទ្វារ​ផ្ទះ​ទាំង២នេះ ជា​បណ្ដោះអាសន្ន​ផងដែរ។ ប្រតិបត្តិការ​រួច ស្បែក និង​ឆ្អឹង​សត្វព្រៃ​ទាំងនោះ អង្គភាព​ប្រតិបត្តិការ អន្ដរាគមន៍​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ចល័ត យកទៅ​រក្សាទុក​រង់ចាំ​ចាត់​បន្ត៕

ប្រភព៖Heng Heng LY

អភិបាលរាជធានី ថា កីឡាជាឧសថនៃសុខភាព ហើយអាចនាំជាសផុតពីជំងឺផ្សេងៗបាន

ភ្នំពេញ៖លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖កីឡា គឺជាថ្នាំនៃសុខភាព ហើយ កីឡាអាចនាំជាសផុតពីជំងឺផ្សេងៗបាន។ ការថ្លែងខាងលើនេះនារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pierre BAILLET លេខាអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។

ក្នុងឱកាសនោះដើម្បីបង្កភាពងាយស្រួលក្នុងចំណងទំនាក់ទំនងសំរាប់សមាគមអភិបាលក្រុងនិយាយភាសាបារាំង លោកអភិបាលរាជធានីភ្នំពេញ បានឯកភាពតាមសំណើរបស់ភាគីបារាំងផងដែរ ដែលមានបំណងបង្កើតកីឡាអន្ដរជាតិនៅរាជធានីភ្នំពេញ ព្រោះកម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកម្មវិធីកីឡាស៊ីហ្គេមនាឆ្នាំ២០២៣៕

ប្រធានក្រុមប្រឹក្សារាជធានីជំរុញអោយអាជ្ញាធរគ្រប់ស្ថាប័ន ត្រូវផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋរឿងការលើកលែងពន្ធប្រថាប់ត្រាច្រើនដង មកនៅត្រឹមតែ១ដងចុងក្រោយ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកម៉ប់ សារិន បានស្នើអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការ
ផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងលើកលែងពន្ធប្រថាប់ត្រាច្រើនដង មកនៅត្រឹមតែ១ដងចុងក្រោយ ។
ការស្នើបែបនេះរបស់លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្សតិ៍ ១១រោជខែពិសាខ ឆ្នាំច ត្រូវនិងថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សានិងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកបញ្ជាក់ផងដែរថា តាមរយៈការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន បានសម្រេចទៅតាមការស្នើសុំនេះ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋហើយ ។

ដូច្នេះ ក្នុងនាមយើងជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងលើកលែងពន្ធប្រថាប់ត្រា ដោយសារតែការលើកលែងនេះមានសុពលភាពដល់បំណាច់ឆ្នាំនេះប៉ុណ្ណោះ៕

ក្រោយផ្ទុះការរិះគន់ ពួកគាត់បានចូលសារភាពទោសកំហុសនៅថ្ងៃនេះហើយ

ភ្នំពេញ៖  នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃ​ជា​ច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ការចូលមកសារភាពទោសកំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ អំពីទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។

ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។

នៅរសៀលថ្ងៃនេះពួកគេទាំង២នាក់បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត ៕

(មានវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftenfy.khmer%2Fvideos%2F1738956479517546%2F&show_text=0&width=560

ប្រភព៖ បណ្តាញអ្នកចែកចាយ

អភិបាលរាជធានីភ្នំពេញ : នៅដើមឆ្នាំ២០១៩ នឹងមានតបណ្តាញទឹកស្អាត ទឹកប្រើប្រាស់ សំរាប់ពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាព ដើម្បីតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋបានប្រើប្រាស់ នៅក្នុងភូមិទាំង៨ នៃសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ នៅមិនទាន់មានទឹកម៉ាស៊ីនប្រើប្រាស់នៅឡើយ ចាប់តាំងពីកាត់ពីខេត្តកណ្តាល មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋប្រមាណជិត២០០០គ្រួសារ។លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងមូលនឹងមានទឹកប្រើប្រាស់នៅដើមឆ្នាំ២០១៩ខាងមុខហើយ។

បន្ទាប់មកលោក ឃួង ស្រេង ក៏បានចុះពិនិត្យប្រឡាយទួលពង្រ២ ដោយបានឲ្យអាជ្ញាធរខណ្ឌ កាយដីដែលបានចាក់បិទមុខទឹក និងបានដាក់លូមុខកាត់ធំជាងមុនផងដែរ៕

តិចច្រឡំនៅថៃអីទៅ នៅខ្មែរយើងនឹង…

ភ្នំពេញ៖ បងប្អូនប្រកដជាបានស្គាល់ហើយ តារាសម្តែងស្រី ណាណា ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភ្ញាក់ផ្អើល ដោយនាងបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះផងដែរ ។
ក្នុងវិដេអូនេះ យើងឃើញថា តារាស្រី ណាណា​ បានបញ្ចេញក្បាច់រាំហើយចាក់ក្បាច់នៅមុខរោងការ ប្អូនស្រីរបស់នាងយ៉ាងចាស់ដៃតែម្តង ការាំនេះបានបង្ករឲ្យអ្នកដែលមកចូលរួមកម្មវិធី នាំគ្នាមើលមករូបនាង និងមិត្តភក្តិរបស់នាងទាំងទឹកមុខឆ្ងល់ព្រោះការាំនេះ ទាល់តែពេលដែលយើងពិសាបម្ហូបអាហារចប់បានយើងនាំគ្នារាំលេងសប្បាយ។
តោះបើចង់ដឹងថា តារាស្រី ណាណា រាំកូសាហាវជាមួយមិត្តភក្តិយ៉ាងណានោះសូមទស្សនាវិដេអូទាំងអស់គ្នា ៕

(វិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnana.sreypov.56%2Fvideos%2F250593188820135%2F&show_text=0&width=476

ប្រភព៖  ស្រី ហួច

ស្នាមញញឹមមច្ចុរាជ សំលាប់ហើយថតបង្ហោះយកលុយទៀត

(ភ្នំពេញ)៖  វីដេអូ និងរូបភាពនារីម្នា​ក់ ដែលបានសម្លាប់​​សត្វព្រៃជា​​​​​​​​ច្រើនប្រភេទ យក​​​​​​​​​​ធ្វើជាម្ហូបហើយប​​​​​​​​​​​​​​​​​​​ង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម Facebook និង YouTube ជាដើមបាននាំ​​​​​​​​​​ឲ្យមានការ​​​​​​​​​​ចាប់អារម្មណ៍​​​​​​​​​​ និង រងការិះគន់ជាខ្លាំងពីសំណាក់អ្ន​​​​​​​​​​កលេងបណ្តា​​​​​​​​​ញសង្គម Face​​​​​​​​​​​​book និងទា​​​​​​​​​​​​​​​​​​​មទារឲ្យមានចំណាត់​​​​​​​​​​ការទៅលើស​​​​​​​​កម្មភាពរប​​​​​​​​​​ស់នារីវ័យក្មេងរូ​​​​​​​​​​​​​​​​​​បនេះ។ មិនតែប៉ុណ្ណោះនៅមានមតិរិះគន់យ៉ាងខ្លាំងផងដែរ ដែលអ្នកខ្លះបាននិយាយចំៗទៅលើរូបនាងផ្ទាល់ និង រិះគន់ទៅមន្ត្រីមានសមត្ថកិច្ចដែលបាក់ព័ន្ធផងដែរ តែទោះយ៉ាងណាគេសង្កេតឃើញថា ក្រសួងបរិស្ថានត្រៀមនិងរៀបចំនិងប្រមូលឯកសារពាក់ព័ន្ធសំរាប់ដាក់បន្ទុកនិងប្តឹងទៅ YouTube សំរាប់ដកវីដេអូទាំងនេះចេញផងដែរ។

បើយើងតាមប្រភពលោក សៅ សុភាព អ្នកនាំពា​​​​​​​​​​​ក្យក្រសួងបរិស្ថា​​​​​​​​​​ន បានថ្លែងប្រាប់​​​​​​​​​​​ថា ៖  ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់​​​​​​​​​​ហើយ ហើយក៏កំពុ​​​​​​​​​ងប្រមូលព័ត៌​​​​​​​​​មានបន្ថែមទៀ​​​​​​​​​តជុំវិញករណី​​​​​​​​​​​​​នេះ។ លោកបានបន្តទៀតថា ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិ​​​​​​​​​​ស្ថាន លោក ​សាយ សំអាល់ បានបញ្ជា​​ឲ្យចាត់វិធា​​​​​នការបន្ទាន់តែម្តង ។
ជាចុងក្រោយលោកបា​នបញ្ជាក់យ៉ាងដូច្នេះ «ជាគោលកា​​​​​​​​​រណ៍មកគឺឯកឧត្ត​​​​​​​​​មរដ្ឋមន្រ្តី គាត់បា​​​​​​​​​​នបញ្ជាឲ្យ​​​​​​​​​​​​​​​ចាត់វិធានការបន្ទាន់ហើយ។ យើង​​​​​​​​​​នឹងប្រមូលព័​​​​​​​​​ត៌មាន ហើ​​​​​​​​​​យយើងនឹង​ហៅគាត់មកអប់រំណែនាំ​​​​ ហើយប្រសិន​​​​​​​​​​​​​​​​​​​​​​បើរកឃើញថា ការសម្លាប់សត្វនេះមា​​​​​​​​​​នកម្រិតធ្ង​​​​​​​​​​ន់ធ្ងរនឹងឈាន​​​​​​​​​​ទៅចាត់កា​​​​​​​​​រតាមច្បាប់រប​​​​​​​​​​​ស់ក្រសួ​​​​​​​​​​​​ងថែមទៀ​​​​​​​​​​​​​​​​​​​​​​​​​តផង»។ មិនត្រឹមតែ​​​​​​​​​​ចាត់វិធានការចំ​​​​​​​​​​ពោះនារីរូបនេះ​​​​​​​​​​​​​​​​​​​នោះទេ ក្រសួងបរិស្ថាន​​​​​​​​​ ក៏នឹងស្នើទៅ​​​​​​​​​​ខាង You​​​​​​​​​​​​​​​​​​​Tube ដើម្បីដកវីដេអូទាំងនេះចេញពី YouTube ​​​​​​​​​​ថែមទៀតផង។​​​​​

(ទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F492109884457764%2Fvideos%2F633756260293125%2F&show_text=0&width=560

ប្រភព៖ Heng Ly

សម្តេចក្រឡាហោម ស ខេង ជំរុញអោយនគរបាលទាំងអស់ ត្រូវធ្វើអ្វីតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាច ធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់មន្រ្តីនគរបាល ទើបបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ គប្បីធ្វើអ្វីស្របតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាចដែលជាកត្តាធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម។
នៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១២ និងប្រកាសតែងតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ប្រមាណជិតប្រាំរយនាក់ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ សម្តេចកក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមជានគរបាលអនុវត្តន៍ច្បាប់ និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើអ្វីៗឲ្យស្របតាមតួនាទីរបស់ខ្លួន និងប្រកបដោយគុណធម៌ខ្ពស់។


សម្តេច ស ខេង មានប្រសាសន៍ថា “ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីឲ្យតាមវិជ្ជាជីវៈរបស់ខ្លួន មិនត្រូវប្រើអំណាចណាមួយធ្វើបាបប្រពលរដ្ឋនោះទេ ហើយជាងនេះទៅទៀតត្រូវតែប្រកាន់នូវសីលធម៌ល្អ ដែលជាកត្តាធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងស្រលាញ់ ហើយត្រូវតែហ៊ានតស៊ួដើម្បីសន្តិសុខដល់ពួកគាត់ និងបុព្វហេតុជាតិមាតុភូមិជាដើម ”។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានស្នើរដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែគោរពឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារនូវសន្តិភាព ការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងត្រូវគោរពដាច់ខាតរាល់បទបញ្ជាថ្នាក់លើដែលបានប្រគល់ជូនហើយនឹងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
សម្ដេចបន្ដទៀតថា “ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីទៅតាមការសច្ចាប្រណិធានរបស់ខ្លួន ហើយត្រូវស្តាប់ជានិច្ចរាល់បទបញ្ជារបស់ថ្នាក់លើ ដែលបានបញ្ជាឲ្យបានគ្រប់ពេលវេលា ហើយនឹងត្រូវតែការពារឲ្យបាននូវសន្តិភាពរបស់ប្រទេសដែលកំពុងមានសព្វថ្ងៃនេះ ”។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានជាថ្មីទៀតដែរថា ប្រសិនបើមន្រ្តីនគរបាលណាដែលធ្វើខុសនឹងវិជ្ជាជីវៈ និងច្បាប់នឹងមិនលើកឡែងឲ្យនោះទេ ពោលគឺនឹងអនុវត្តន៍ទៅតាមច្បាប់ជាធរមានយ៉ាងដូច្នេះដែរ៕

ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ជាង៦លាននាក់ ឆ្នាំ២០១៨នេះ

ភ្នំពេញៈ ក្នុងសិក្ខាសាលាលើកដំបូងមួយនៅខេត្តសៀមរាបលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨នេះ មានជាង៦លាននាក់ ក្នុងនោះមានទេសចរចិន ១.៨លាននាក់។ ក្នុងនោះដែលមានមន្រ្តីទេសចរណ៍មកពីប្រទេស មេគង្គ-ឡានឆាង “កម្ពុជា, ចិន, មីយ៉ាន់ម៉ា, ថៃ, ឡាវ និងវៀតណាម” ចូលរួមពិភាក្សាផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍គ្នាទៅវិញទៅមក នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា តាមការបញ្ជាក់ ពីអង្គការទេសចរណ៍ពិភពលោក ក្នុងចំណោម ទេសចរអន្តរជាតិសរុប មានទេសចរណ៍ចិនប្រមាណ ១០ភាគរយ មានន័យថា ក្នុងចំណោមទេសចរអន្តរជាតិ ១០០នាក់ មានទេសចរចិន១០នាក់។

លោក ថោង ខុន មានប្រសាសន៍ថា “ តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង៦លាននាក់ ក្នុងនោះមានទេសចរចិន ១.៨លាននាក់។ នៅឆ្នាំ២០១៩ ទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក”។

នៅក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ មេគង្គ-ឡានឆាង ក្នុងវិស័យទេសចរណ៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌ អាស៊ាន-ចិន ។

លោកថាក្នុងឆ្នាំ២០១៨នេះ កម្ពុជាក៏ទទួលបានរង្វាន់ពីអាស៊ាន ស្ដីពីសហគមន៍ទេសចរណ៍ចំនួន៣ មានដូចជា សហគមន៍ជីផាត់ (ខេត្តកោះកុង) សហគមន៍កោះទ្រង់ (ខេត្តក្រចេះ) និងសហគមន៍ចំបក់ (ខេត្តកំពង់ស្ពឺ) ។

លោកបន្ដថា កម្ពុជានឹងខិតខំទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន យ៉ាងតិច២លាននាក់ ឬនៅឆ្នាំ២០២០នោះ លោក លី ជី អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអះអាងថា ភ្ញៀវទេសចរចិន ២លាននាក់ ដែលកម្ពុជាចង់បាននេះ នឹងមកដល់កម្ពុជា មុនឆ្នាំ២០២០ ប៉ុន្តែនៅពេលជើងហោះហើរត្រង់កម្ពុជា-ចិន ត្រូវបានបង្កើន ក៏ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីផងនោះ ចំនួនទេសចរចិនមកកម្ពុជានឹងកើនច្រើនជាងនេះ។

គួររំឭកផងដែរថា កម្ពុជាមានសហគមន៍ទេសចរណ៍សំខាន់ៗជាង៥០កន្លែង ហើយកំពុងបានអភិវឌ្ឍតាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន និងបទពិសោធន៍ល្អៗ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍។ ដោយឡែក ចំពោះសភាពការទេសចរណ៍ ៣ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៧លាននាក់ កើនឡើង ១៣.៩ភាគរយ ក្នុងនោះមានទេសចរចិនជាង ៥០ម៉ឺននាក់ ដែលឈរលំដាប់លេខ១ កើនឡើងជាង ៨៥ភាគរយ។