បើកបរមិនប្រយ័ត្ន រេចង្កូតដួលខ្លួនឯងបណ្តាល់អោយរងរបួសធ្ងន់

ព្រៃវែង: ថ្ងៃពុធ ១០រោច ខែពិសាខឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ថ្ងៃទី09/05/2018វេលាម៉ោង18,30នាទីនៅចំណុចភូមិ
ពានី ឃុំល្វា ស្រុកព្រះស្តេចលើផ្លូវ៣១២មានម៉ូតូម៉ាកCiti C100 កូរ៉េពណ៍ខៀវពាក់ផ្លាកលេខព្រៃវែង1I 4981បើកដោយឈ្មោះ ឈឹម ភេន ភេទប្រុស អាយុ42ឆ្នាំរស់នៅភូមិសឹង ឃុំកំពង់សឹងស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើកក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចខាងលើរេចង្កូតដួលខ្លួនឯងបណ្តាលអោយរងរបួស(មិនពាក់មួកសុវត្ថិភាព)៕បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកព្រះស្តេចរីឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍ល្វា៕

អភិបាលស្រុកបាភ្នំយកអំណោយកាកបាទក្រហមកម្ពុជា ជួយគ្រួសារដែលរងគ្រោះដោយខ្យល់ព្យុះបាក់ផ្ទះ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ទេព ភារុន អភិបាលនៃគណៈអភិបាលស្រុកបាភ្នំអ្នកស្រី ឯម គឹមមន្ថា អភិបាលរងនិង សហការី មេឃុំ មេភូមិ និងការិយាល័យធម្មការស្រុក ព្រមទាំងលោកអធិការ លោកអធិការរង និងកម្លាំងជាច្រើនរូប ។

បាននាំយកអំណោយកាកបាទក្រហមកម្ពុជានិងថវិការរបស់ក្រុមការងារថ្នាក់ជាតិនិងថ្នាក់ស្រុក ចុះជួយឃុំបឹងព្រះចំនួន៧៥០,០០០៛ ទៅចែកជូនដល់គ្រួសារបងប្រុសឈ្មោះស៊ូ ធឿងភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ រងគ្រោះថ្នាក់ធម្មជាតិដោយខ្យល់ព្យុះបាក់ផ្ទះ1ខ្នងទំហំ4m×5mម៉ែត បណ្តាលអោយខូចខាតទាំងស្រុង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។

Update: អគ្គីភ័យឆាបនេះបំផ្លាញភោជនីយដ្ឋាន The BODLEISN ធ្វើអោយបាត់អស់សំភារះមួយចំនួន និងមិនអ្នករងរបួសទេ

ភ្នំពេញៈករណីអគ្គិភ័យឆាបឆេះបំផ្លាញភោជនីយដ្ឋាន The BODLEIAN នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនក្រុងភ្នំពេញ កាលពីម៉ោងជិត១២ថ្ងៃត្រង់នាថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ។

ប៉ូលិសអោយដឹងថា ម្ចាស់ហាងឈ្មោះប៉ាត់ ត្រាប្រណី ភេទស្រីអាយុ៤២ឆ្នាំ។

ភោជនីយដ្ឋានដែលអគ្គិភ័យបំផ្លាញនោះជាប្រភេទសំណង់ថ្មប្រក់ដំបូលសង្ក័សីដែលមានទំហំ១១ម៉ែត្រគុណ១៦ម៉ែត្រ។អគ្គិភ័យបំផ្លាញនៅកន្លែងបន្ទប់ទទួលភ្ញៀវដែលមានទំហំ៤ម៉ែត្រគុណ៨ម៉ែត្រ។គ្មានមនុស្សរងរបួសអ្វីនោះទេ។

ស្ថិតនៅក្នុងហេតុការណ៍នោះក្រុមសមត្ថកិច្ចប៉ូលិសពន្លត់អគ្គិភ័យបានប្រើពេលជាងមួយម៉ោងក្នុងការចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យនេះទើបថមថយរលត់អស់ទៅវិញផងដែរពោលគឺមិនបណ្ដាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ចំពោះមូលហេតុនៃការឆាបឆេះភោជនីយដ្ឋានខាងលើនេះក្រុមសមត្ថកិច្ចប៉ូលិសជំនាញនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេពោលគឺកំពុងធ្វើការស្រាវជ្រាវនៅឡើយ។

គួររំលឹកផងដែរថានៅមូលដ្ឋានខណ្ឌចំការមនគ្រាន់តែរយៈ៣ថ្ងៃសោះមានករណីអគ្គិភ័យកើតឡើងចំនួន២លើកពោលគឺនៅលើកទី១បំផ្លាញផ្ទះប្រជាជននៅផ្លូវ៩៣សង្កាត់ទន្លេបាសាក់ទាំងកណ្ដាលយប់នាថ្ងៃទី៧ខែឧសភាឆ្នាំ២០១៨នេះនឹងនៅលើកទី២ករណីខាងលើនេះ៕

ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima…

ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima ស្របពេលដែល Austin Amutu នឹងវិលទៅកាន់កន្លែងរបស់គេវិញដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Francis Forkey Doe ដែលមានបញ្ហារបួស។

តារាឆ្នើមអន្តរជាតិកម្ពុជា វឌ្ឍនាកា ត្រូវបានអនុញ្ញាតឲ្យចាកចេញកាលពីថ្ងៃអង្គារ ដោយក្លិប Pahang FA ដែលបាននាំយកខ្សែប្រយុទ្ធកាណាដា Issey Nakajima-Farran មកជំនួសវិញភ្លាមៗ ដើម្បីពង្រឹងក្រុមនេះ និងដើម្បីប្រជែងយកពានក្របខ័ណ្ឌម៉ាឡេស៊ី Super League។

លោក Dollah Salleh គ្រូបង្វឹករបស់ក្រុម Pahang បានឲ្យដឹងថា៖ «យើងសង្ឃឹមថា វត្តមានកីឡាករទាំង២នេះ នឹងបង្កើនគុណភាពក្នុងក្រុមរបស់យើង។ Amutu អាចនឹងមានបញ្ហាមួយចំនួនក្នុងការសម្របខ្លួនក្នុងក្រុមនេះ ប៉ុន្តែ ខ្ញុំប្រាកដចិត្តថា បទពិសោធរបស់គេនឹងជួយដល់យើង»។

ការចាកចេញរបស់វឌ្ឍនា ត្រូវបានរំពឹងទុកជាមុនទៅហើយ ក្រោយពីខ្សែបម្រើស្លាបរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ទាញតិចតួចបំផុតក្នុងការចំណាយពេលដ៏ខ្លីរបស់គេជាមួយនឹង Pahang។

លោក Dollah បានប្រាប់បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោកចង់ឲ្យមានការបង្ហាញពីទម្រង់លេងកាន់តែល្អប្រសើរជាងមុនពី វឌ្ឍនាកា ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Kuala Lumpur FA កាលពីថ្ងៃទី១៥ ខែមេសា។

ប៉ុន្តែ ទោះបីជាយ៉ាងណា វឌ្ឍនាកា មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយ ក្នុងការបង្ហាញខ្លួន ១០លើករបស់គេ បើទោះបីបានជួយឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ដ៏ច្រើនក៏ដោយ៕

ចិនទៀតហើយ!! បុរសជនជាតិចិន បើករផ្តាច់ព្រលឹង រេចង្កូតក្រឡាប់ជាច្រើនត្រឡប់ ផ្ងាជើង…

ស្រុកព្រៃនប់៖​​ រថយន្តមួយគ្រឿង ម៉ាកTACOMAពណ៌ទឹកប្រាក់គ្មានផ្លាកលេខ បើកបរដោយឈ្មោះLIMING XIN ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកសណ្ឋាគារ នៅខេត្តកោះកុង ជាជនជាតិចិន មកពីខេត្តYunnanប្រទេសចិន។

ហេតុកានេះបានកើតឡើងកាលពីវេលាម៉ោង០២៖១៥នាទីរសៀល ត្រូវនិងថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៨ នៅចំណុចចន្លោះបង្គោលគីឡូ១៥៧, ១៥៨ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តនេះបើកបរទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ពេលមកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនរេចង្កូតក្រឡាប់មកខាងឆ្វេងដៃ តែពុំបណ្តាលអោយរងរបួសឬគ្រោះថ្នាក់ដល់អ្នកដ៍ទៃឡើយ ចំណែករថយន្តខូចខាតប្រហែល៥០% ៕

ប្រភព៖ Huy Bunleng

ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាស​ ឲ្យ​ឈប់​ទទួល​ទាន​កាហ្វេប្រភេទនេះ..

កាលពី​ថ្ងៃ​ទី០៨ ខែ​ឧសភា​ ឆ្នាំ២០១៨​នេះ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ជម្រាប​ជូន​សាធារណជន​ទាំង​អស់ ឲ្យ​ឈប់​ទទួល​ទាន​កាហ្វេ​ចង្អុល​មេឃ ព្រោះ​មាន​ផ្ទុក​សារធាតុ Sildenafil ដែល​ប្រើ​ប្រាស់​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស ប៉ុន្តែ​សារធាតុ​នេះ​អាច​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ចំពោះ​អ្នក​ប្រើប្រាស់។

ក្រសួង​បាន​ប្រកាស​ទៀត​ថា ​គ្រប់​ផលិត​ផល​របស់​ក្រុមហ៊ុន ​ចង្អុលមេឃ ​ទាំង​អស់​ត្រូវ​ប្រមូល​ចូល​វិញ​ឱ្យ​អស់ ព្រោះ​វា​ជា​ផលិតផល​ប៉ះ​ពាល់​ដល់​សុខភាព​ខ្លាំង។

ដូច​នេះ មុន​ជាវ​កាហ្វេ​យក​ទៅ​ឆុង​ពិសា គួរ​ពិនិត្យ​ម៉ាក​សញ្ញា​ឲ្យ​បាន​ច្បាស់​លាស់ ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយសម្រាប់​ប្រជាជន​ណា​ដែល​កំពុង​ប្រើ​ផលិតផល​របស់​ចង្អុល​មេឃសូម​ឈប់​ជា​បន្ទាន់៕

ប្រភព៖ FB

មន្ត្រីនគរបាលម្នាក់បានស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចណ៍

(ព្រៃវែង) ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៨នេះ នៅវេលាម៉ោង 6,50នាទីយប់លើផ្លូលំក្រាលកៅស៊ូ ចំនុចភូមិ រកា ឃុំ រកាស្រុ ពារាំង ។ ម៉ូតូ 1គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BM 8083 បើកបរដោយឈ្មោះ ឆាំ រ័ត្ន ភេទប្រុស អាយុ 15ឆ្នាំនៅភូមិកំពង់ឫស្សី ឃុំកំង់ឫស្សី ស្រុកពោធិរៀងរួមដំណើជាមួយ ចំនួន 1នាក់ ឈ្មោះ ខេន ប៊ុណ្ណា
ភេទប្រុស អាយុ 23ឆ្មាំ នៅភូមិ ឃុំជាមួយគ្នា( គ្មានពាក់មួកសុវត្ថិភាព ) ធ្វើតំណើពីត្បូង មក
ជើង ។

ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូបានប្តូរគន្លងផ្លូវ ហើយជ្រុលទៅបុកជាមួយម៉ូតូ ១គ្រឿង
ទៀតម៉ាក ស្មាក់ ពណ៌ខ្មៅ ពាកផ្លាកលេខ នគរបាល 1.2165 បើកបរដោយឈ្មោះ ងៀន សៀន
ភេទប្រុស អាយុ 52ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលព្រៃស្នៀត ស្រុកពារាំង នៅភូមិ ស្នាយពល ឃុំ
រកា ស្រុកពារាំង ( គ្មានមួកសុវត្ថិភាព ) ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបណ្តាលឲ្យឈ្មោះ ងៀន សៀន រងរបួសធ្ងន់ ហើយក្រោយមកបានស្លាប់ នៅពេលបញ្ជូនដល់មន្ទីពេទ្យស្រុក ។
ចំពោះអ្នកបើកបរម៉ូតូឈ្មោះ ឆាំ រ័ត្ន សមត្ថកិច្ចបានកពុងហៅមកសាកសួរ ដើម្បីបំពេញសំណុំ
រឿង ចាត់តាមនិតិវិធីច្បាប់ ។ វត្ថុតាងម៉ូតូទាំង 2គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។

Update: លោក សាំ ពិសិដ្ឋ ថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុម នេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ទៅក្នុងទឹក

(ភ្នំពេញ)៖លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អះអាងថាមិនមានករណីចោរលួចកាត់ដែកស្ពានបេឡេទេ។
លោក សាំ ពិសិដ្ឋ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៩ឧសភា ថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុម នេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹកហើយបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។
លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយគឺចរាចរណ៍ បានជាធម្មតា ។
គួររំលឹកថា កាលពីវេលាម៉ោង១ៗ២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩មានការណីភ្ញាក់ផ្អើល ដោយមានក្រុមជនសង្ស័យមួយក្រុម មានគ្នាប្រមាណជាង២០ទូក បានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជនជាតិឥស្លាមបានចំនួន៤នាក់ ដកហូតទូកចំនួន៣គ្រឿងជាបន្តបន្ទាប់ តាមមាត់ច្រាំងទន្លេ រហូតមកដល់មុខវត្តចាស់ និងឆែកឆេររកឃើញម៉ាស៊ីនកាត់ដែក និងដែកមួយចំនួន ដែលជនសង្ស័យបោះទម្លាក់ចូលទៅក្នុងទឹកនៅក្បែរនោះផងដែរ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

វីដេអូក្រុមចោរអុកឡុក និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ, កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមក្របួចបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនក្រុមចោរអុកឡុកអ្នកភូមិ នៅសង្កាត់ជ្រោយចង្វារ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់៖

ទី១៖ ឈ្មោះ ឯល រីសាត ហៅ អែល រីសាត ភេទប្រុស អាយុ៣៧ឆ្នាំ
ទី២៖ ឈ្មោះ ឡាប រ៉ូស្សេត ហៅ ខុងភេទប្រុស អាយុ១៧ឆ្នាំ
ទី៣៖ ឈ្មោះ រ័ត្ន វណ្ណដេត ភេទប្រុស អាយុ២១ឆ្នាំ។

ក្រុមជនសង្ស័យបាន ធ្វើសកម្មភាពគាស់ទ្វារបស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១៩អេហ្វ ផ្លូវទន្លេសាប ភូមិ៣ ក្រុម៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។

សមត្ថកិច្ចបញ្ជាក់ថា ដោយមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ ជាវ វិបុល ប្រធានការិយាល័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ក្រុមជនសង្ស័យបាន៣នាក់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។

ប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រោយចង្វារ បានសម្តែងការសាទរចំពោះចំណាត់ការរបស់ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដែលបានជួយដកបន្លាពីក្នុងទ្រូង របស់ពួកគាត់នាពេលនេះ។

ពលរដ្ឋសង្ឃឹមថា តុលាការនឹងមានចំណាត់ការលើក្រុមចោរទាំងអស់នេះ ឲ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsagency18%2Fvideos%2F382518655584338%2F&show_text=0&width=560

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកូនក្មួយកម្មករនៅក្រុងបាវិត នឹងអញ្ជើញកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មី មួយទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ២៨.៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

ក្រៅពីជួបសំណេះសំណាលជាមួយកម្មករ និយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ( Intervia Automobile Industry Complex) និងរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្រោមការដឹកនាំរបស់ពូ គឺពូមានគោលនយោបាយយុទ្ធសាស្រ្តច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយពីភាពក្រីក្រ អោយមានជីវភាពធូរធារប្រសើរឡើង ហើយបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងក្នុងតំបន់ អោយកាន់តែប្រសើរឡើង៖១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់នៅក្នុងប្រទេស អោយក្លាយទៅជាតំបន់ទីផ្សារ ដែលជួយជំរុញដល់ការងារ និងមុខរបរប្រជាពលរដ្ឋ និងក្មួយៗអោយកាន់តែប្រសើរឡើង។ ២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ អោយក្លាយជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។ នេះមិនត្រឹមតែជាមួយតែប្រទេសជិតខាងប៉ុណ្ណោះទេ គឺជាមួយប្រទេសក្នុងក្របខ័ណ្ឌតំបន់អាស៊ានទាំងអស់ និងជាមួយប្រទេសដទៃទៀតដូចជាប្រទេសចិនជាដើម ដែលយើងអាចភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មលើផ្នែកដឹកជញ្ជូន និងកំពង់ផែជាដើម។ នេះជាផែនការរយៈពេលវែងដែលពូបានគិតគូច្បាស់លាស់ចំពោះការងារអភិវឌ្ឍប្រទេសជាតិយើង។ សម្តេចហ៊ុនសែនបានអរគុណកូនក្មួយកម្មករ និអរគុណពាណិជ្ជករ ព្រមទាំងជនរួមជាតិ ដែលបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកលូតលាស់ទៅមុខ។

សម្តេចតេជោសូមអរគុណកូនក្មួយកម្មករទាំងអស់ ដែលបានស្វាគមន៍ទទួលរាក់ពូយ៉ាង កក់ក្តៅនៅទីក្រុងបាវិតថ្ងៃនេះ។ តាមរយៈនៃការឱប ថើប និងថតសែលហ្វី (Selfie) ជាមួយគ្នា គឺបង្ហាញអោយឃើញពីការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងគាំទ្ររបស់ក្មួយៗមកលើរូបពូ និងរាជរដ្ឋាភិបាលកម្ពុជា។ ពូពិតជារីករាយក្នុងការផ្តល់អោយក្មួយៗបានឱប ថើប ឱយសែលហ្វី ដោយសេរី ដើម្បីបង្ហាញពីការស្រឡាញ់ពីពូចំពោះក្មួយៗជាទីស្រឡាញ់ទាំងអស់។ សម្តេច បានជូនពរក្មួយៗមានការងារធ្វើជាប់លាប់ល្អៗ មានសុខភាពល្អ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ អរគុណក្មួយៗដែលបន្តបោះឆ្នោតអោយតែ គណបក្សប្រជាជនកម្ពុជា៕