ភ្នំពេញ ខណះពេលនេះ អគ្គីភ័យកំពុងឆេះ ក្នុងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោង១១ និង២០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៨នេះ ។

ភ្នំពេញ ខណះពេលនេះ អគ្គីភ័យកំពុងឆេះ ក្នុងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោង១១ និង២០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៨នេះ ។

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០៨ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨)


ព្រះសីហនុ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា! ប្រជាសហគមន៍អូរខ្សាច់ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន០៦នាក់ ត្រូវបានចាប់ខ្លួនតាមបណ្តឹង របស់ឧកញ៉ា តាន់ តាត ដោយចោទថា ពួកគេប្រើអំពើហិង្សា លើអចលនទ្រព្យ និង បំផ្លាញដំណាំរបស់អ្នកដ៏ទៃកាលពីប៉ុន្មានខែមុន ។


លោកស្រីឡុចទូច តំណាងសហគមន៍បាននិយាយថា! ប្រជាសហគមន៍បានមករស់នៅកាប់ឆ្ការ និងដាំដំណាំលើដី ទំនាស់នោះតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០០៣ លោកស្រីនិងប្រជាសហគមន៍ បានដាក់ពាក្យសុំកាន់កាប់ដីតាមរយ:មេភូមិ-មេឃុំ ។


លោកស្រីថា នៅពេលថ្មីៗនេះលោកឧកញ៉ា តាន់តាត ចេញមុខថា ជាដីរបស់គាត់មានលិខិតកាន់កាប់ តាំងពីឆ្នាំ១៩៩៥ ។
អ្នកទាំង៦នាក់ត្រូវឃុំខ្លួន នៅឡើយនៅយប់ថ្ងៃទី៧ឧសភានេះ ដើម្បីបញ្ជូនទៅតុលាការ,,,៕
ប្រភព៖ ដើមរាំង-Dermrang

ខេត្តកណ្តាល៖ មានករណី កុមារី ម្នាក់បានលង់ទឹកស្លាប់ នៅប្រឡាយទឹកជិតផ្ទះ ដែលហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើល កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង១២ថ្ងៃត្រង់មាន ស្ថិតនៅភូមិ ព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។


កុមារីរងគ្រោះមានឈ្មោះ ចន្ច័ថា ស្រីរដ្ឋ អាយុ ១៥ខែ
បើតាមសម្តីស្រ្តីជាម្តាយបានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ រូបគាត់ប្តីបានទៅធ្វេីការរោងចក្រ ហើយបណ្តោយទុកអោយកូនបងអាយុ២.៣ឆ្នាំនៅ មេីល។
បើតាមប្រភពដដែលបានបន្តទៀតថា កុមារីរងគ្រោះនេះមិនដឹងជាដើរចូលប្រឡាយទឹកហើយលង់ស្លាប់តាំងពីពេលណានោះឡើយ ៕
(សូមទស្សនាវិដេអូខាងក្រោម)


ប្រភព៖ FB
ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបាន
កើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦ លេខ១៦៧ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះជា ឈុនលី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិកណាល សង្កាត់ប្រាសាទ ក្រុងបាវិត ចំណែកម៉ូតូរ៉ឺម៉កកង់បីម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។
ប្រភពបន្តថា ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយដឹងថា ជាជនជាតិចិនបើកបររថយន្ត ម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-1968 ។


យោងតាមសមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុមាន មានរថយន្ត០១គ្រឿងម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-1968 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ស្រាប់តែទៅបុកនឹងរ៉ឺម៉កកង់បីម៉ាកហុងដា C125 ដែលបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។



ក្រោយមកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយយកអ្នកបើករថយន្តដែលរងរបួសធ្ងន់មកកាន់មន្ទីរពេទ្យ ចំណែកបុរសអ្នកបើករ៉ឺម៉កកង់បីដែលស្លាប់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី និងវាស់វែងព្រមទាំងអូសយកវត្ថុតាំងទាំង០២គ្រឿង ដែលខូចខាតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅតាមច្បាប់ ៕
(វិដេអូខាងក្រោម)
ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់អោយដឹងនៅមុននេះបន្តិចថា ព័ត៌មានដែលថាក្រុមចោររាប់សិបនាក់ជិះទូកទៅកាត់ដែកស្ពានបេឡេឬស្សីកែវនោះ ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេឬស្សីកែវទេទេក្រុមនេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹក និងបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានពីកាណូត កប៉ាល់ទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយ ការចរាចរណ៍បានជាធម្មតាទេ។ចំណែកលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាវិញក៏បានបញ្ជាក់មិនខុសប៉ុន្មានពីលោកសាំ ពិសិដ្ឋដែរ ដោយលោកបញ្ជាក់ថា តាមពិតវាជារឿងមិនធំតែ តែមានព័ត៌មានបំប៉ោង ធាតុពិតក្រុមនេះមិនមែនមកកាត់ដែកស្ពានទេ គឺពួកគេលើកគ្នាមកដណ្តើមយកបំណែកដែលសេសសល់នៅច្រាំងទន្លេនិងនៅក្នុងទឹក។

ប្រដាប់ដោយម៉ាស៊ីនកាត់ដែក និងជណ្ដើរឡើងផង បានធ្វើដកម្មភាព លួចកាត់ដែកស្ពានបេឡេឬស្សីកែវ ដែលទើបសម្ភោធដាក់ឲ្យប្រើមិនបានប៉ុន្មានម៉ោងផងនោះ។ តែសកម្មភាពនេះត្រូវសន្តិសុខដែលយាមជិតនោះឃើញទាន់ ររាយការណ៍ឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ចេញកាណូត ម៉ារីន តាមឃាត់បាន៣ទូក និងឃាត់ខ្លួន៤នាក់ រកឃើញវត្ថុតាងមួយចំនួន បញ្ជូនទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទី យប់ ស្ពានបេឡេឬស្សីកែវ ទល់មុខឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វា។ជនសង្ស័យទី១មានឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក។ជនសង្ស័យទី២មានឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក ស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនសង្ស័យទី៣មានឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក ។ និងជនសង្ស័យទី៤មានឈ្មោះ ទៀត អាតុ ភេទប្រុស ជនជាតិឥស្លាម មុខរបរនេសាទត្រី អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

បើតាមការឱ្យដឹងពីក្រុមសន្តិសុខដែលយាមនៅគល់ស្ពានបានឱ្យដឹងថា ទូកដែលមកធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន គឺមានរហូត២០ទៅ៣០ទូកឯណោះ តែសមត្ថកិច្ចឃាត់បានភ្លាមៗតែមួយទូកប៉ុណ្ណោះ និងមានដែកដែលកាត់រួចនៅក្នុងទូកមួយចំនួន ចំណែកទូកផ្សេងទៀតហើយគេចខ្លួនបាត់ ។ ក្រោយពីកើតហេតុ សមត្ថកិច្ចនៅតែបន្តតាមរកនៅតាមមាត់ច្រាំងទន្លេរហូតមកដល់មុខវត្តចាស់ ទើបឃើញទូកពីរគ្រឿង ដែលមានជនសង្ស័យបួននាក់ ដោយមានសង្ស័យទើបឃាត់សួរនាំនិងឆែកឆេរក៏ឃើញម៉ាសុីនកាត់ដែកនិងដែកមួយចំនួន ដែលជនសង្ស័យបោះទំលាក់ចូលក្នុងទឹក នៅក្បែរនោះ រួចនាំខ្លួនជនសង្ស័យទាំងនោះយកទៅសួរ នាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រដើម្បីចាត់តាមនិតិវិធីច្បាប់៕

លោកពុង ឃែវសែ ប្រធានក្រុមហ៊ុនOCIC បានបញ្ជាក់ថា៖ ស្ពានដែកបេឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាប បានសាងសង់ រួចរាល់កាលពីថ្ងៃទី៥ ឧសភា ទើបថ្ងៃនេះយើងសម្ពោធដាក់ឲ្យប្រើប្រាស់ ជូនប្រជាពលរដ្ឋទូទៅបានឆ្លងកាត់ ដើម្បីជួយរំដោះចរាចរមួយផ្នែក នៅតំបន់ជ្រោយចង្វារ ។ ស្ពានដែកបេឡេនេះចំណាយ ពេល សាងសង់រយៈពេល១២ខែ ទើបរួចរាល់ ដោយចំណាយថវិកាអស់៩លានដុល្លារ គឺជាថវិកា របស់ក្រុមហ៊ុនOCIC រួមជាមួយថវិកា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មូលហេតុដែលនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ សាងសង់ស្ពានដែកបេឡេនេះឡើង ដោយសារកំណើន ចរាចរនិងប្រជាពលរដ្ឋនៅរាជធានីពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះហើយទើបរដ្ឋបាលរាជធានីសម្រេចធ្វើការសាងសង់ស្ពានដែកបេឡេនេះឡើង ដើម្បីជួយរំដោះចរាចរពីស្ពានជ្រោយចង្វារ បានមួយផ្នែកធំ ។ លោកបន្ថែមទៀតថា៖ ក្រោយពី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាន ដែក បេឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាបអាជ្ញាធរ មិន អនុញ្ញាត ឲ្យរថយន្តក្រុងរថយន្តដឹកលើសពី៥ តោន និងអ្នកថ្មើជើងឆ្លងកាត់ស្ពាននោះទេ ។ ស្ពានដែកបេឡេនេះ និងដាក់ឲ្យប្រើប្រាស់រហូតទាល់តែចាស់ ទ្រុឌទ្រោមប្រើលែងកើតទើបដក់ចេញ ពេលនោះ ស្របពេលនេះ ស្ពានបេតុង ដែលសាងសង់ស្របនោះ និងសាងសង់រួច ផងដែរ ។

សូមបញ្ជាក់ផងដែរថា ស្ពាននេះ ធ្វើចរាចរបង្វែទិសសម្រាប់រថយន្ត ១គន្លង ទៅ ១ គន្លងមកនិង ម៉ូតូ ១គន្លងទៅ១ គន្លងមក ជម្រាល ស្ពាន៤.៥% ឯលើកណ្តាលទន្លេជម្រាល០% ល្បឿនកំណត់២៥ គីឡូម៉ែត្រ ក្នុង១ម៉ោង កំពស់ យានយន្ត អនុញ្ញាត្តមិនឲ្យលើស២.៨ម៉ែត្រ ហាម រថយន្តក្រុង ឆ្លងកាត់ទម្ងន់យានយន្តអនុញ្ញាតមិន លើសពី៥តោន មិនអនុញ្ញាតឲ្យឆ្លងតាក់ឡើយ កាហាមឃាត់ មួយទៀត មិនអនុញ្ញាត ឱ្យអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពាន ៕

ប្រុងប្រយ័ត្ន៖យើងទាំងអស់គ្នាគួរតែដឹងថា ភាពគ្រោះថ្នាក់វាស្ថិតនៅជុំវិញខ្លួនយើង បើសិនជាយើងមិនបានប្រុងប្រយ័ត្នទេនោះ ប្រដជាមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាពុំខាន ។

ដូចជាករណីជាងភ្លើងម្នាក់នេះអញ្ចឹង កំពុងតែតភ្លើងសុខៗ ក៍ត្រូវកម្លាំងអគ្គិសនីឆក់ស្លាប់ភ្លាមក្បាលធ្លាក់ចូលទៅក្នុងទឹកស្លាប់ភ្លាមៗតែម្តង ដែលមើលទៅគួរអោយរន្ធត់ និងខ្លោចផ្សារជាទីបំផុតបំផុត។


វីដេអូនេះដែរ ត្រូវបានអ្នកគេចែកចាយយ៉ាងព្រោងព្រៀតនូវរឿងរ៉ាវដែលគួរអោយរន្ធត់មួយនេះ ដូច្នេះ នៅពេលចាប់ផ្តើមតភ្លើងម្តងៗគួរតែមានការប្រុងប្រយ័ត្នខ្ពស់និងពាក់សម្ភារៈការពាឲ្យបានត្រឹមត្រូវ ប្រយ័ត្នដូចករណីឆក់ខ្សែរភ្លើងដូចក្នុងវីដេអូខាងក្រោមនេះ។


ភ្លាមៗនោះដែរ ក៍មានបុរសម្នាក់ទៀតខំរត់មកជួយយ៉ាងណាក្តី តែអ្វីៗហួសពេលអស់ហើយ មិនត្រឹមតែបាត់បង់ជីវិតទេ អ្នកមកជួយថែមទាំងបិះឆក់ ដោយសារតង់ស្យុងអគ្គិសនីខ្លាំងពេក។

វីដេអូនេះក្រើនរំលឹក ដល់អ្នកតភ្លើង ទាំងអស់មេត្តាប្រុងប្រយ័ត្នពេលចាប់ផ្តើមតភ្លើង ឬដែលធ្វើអ្វីដែលទាក់ទងនឹងអគ្គិសនី ដោយសារតែវាងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិតណាស់ បើយើងមិនប្រុងប្រយ័ត្នខ្ពស់។
(តោះចង់ដឹងថាយ៉ាងណាទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា)

ខេត្តកំពតៈ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ លើកំណាត់ផ្លូវជាតិលេខ៣៣ (កែប-កំពត) ត្រង់ចំណុចភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើត គេឃើញរថយន្តឡិចស៊ីស RX-340 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8767 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបោះពួយយ៉ាងលឿន ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតសំដៅទៅខាងស្តាំដៃ ហើយក៏ធ្លាក់ចុះទឹកប្រឡាយទាំងកំរោលតែម្តង។

ប្រភពខាងលើ បានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុ គេឃើញស្ត្រីជាអ្នកបើកបរចេញពីរថយន្ត ដោយពុំមានរងរបួសអី្វទេ រួចគេចខ្លួនបាត់ភ្លាមៗ ។

បច្ចុប្បន្នបងប្អូនម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចចេញពីទឹកប្រឡាយ ដើម្បីយករថយន្តទំនើបនេះទៅជួសជុលវិញហើយ៕

ប្រភព៖ Heng Ly
ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១៖១០នាទីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៨ លើផ្លូវលំក្នុងភូមិ បឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះបានបើកបរក្នុងទឹសដៅពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុលើបានគេចក្រលុកទាក់មែកឈើដែលនៅចិញ្ចើមផ្លូវធ្លាក់លូតែម្ដង បើមើលតាមស្ថានភាពសពទំនងជាស្រវឹង ទើបបណ្ដាលអោយឈ្លក់ទឹកស្លាប់តែម្ដង។

សាកសព្វជនរងគ្រោះមានឈ្មោះ ពៅ សំណាង (ហៅឃឿន)ភេទប្រុសអាយុ ៥២ឆ្នាំនៅភូមិ ត្រពាំងបារគូ ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយមូតូដែលជនរងគ្រោះជិះនោះម៉ាកសង់C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១FY-៣១៥៤។

ចំពោះសាកសពនិងវត្ថុតាងម៉ូតូត្រូវបានកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
(សូមទស្សនាវិដេអូខាងក្រោម)