ដុតអ្នករៀន IT ..បើមិនស្លាប់ក៏ក្បែរងាប់ដែរ…

ប្លែកៗ ៖ ក្នុងវីដេអូក្លីបមួយដែលបង្ហាញពីភាពសប្បាយរីករាយ និង ភាពប៉ិនប្រសព្វរបស់អ្នកកាត់ត បានត្រូលអ្នក IT ដែលគ្រប់គ្នាដឹងថាជាអ្នកដែលរៀនអំពីពត៍មានវិទ្យាតិចណូឡូជីនិងហើយ។ ដោយវីដេអូនោះមានភាពល្បីល្បាញធ្វើអោយម្ចាស់ផេក ដែលធ្វើរឿងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតដល់ ជាង ៦សែននាក់។
ក្នុងវីដេអូនោះបង្ហាញថា អ្នករៀន IT ឆ្នាំទី១ មានចរឹកកាយវិការប្លែកៗតែនៅអាចប្រើការបាន និយាយស្តាប់គ្នាយល់
តែឆ្នាំទី២ កាន់តែតែប្លែកទៅៗ ហើយភាគច្រើនចូលចិត្តតន្រ្តី និងចូលចិត្តរាំក្បាច់ប្លែកៗនៅឆ្នាំទី ៣ ហើយចុងបញ្ចប់នៃនិស្សិតជំនាញនេះបែរជាលក់នំប័ុងទៅវិញ។

នេះមិនមែនជាការមើលងាយ ឬ បង្អាប់ដល់ក្រុមនិស្សិតជំនាញបច្ចេកវិទ្យានោះទេ តែគ្រាន់តែជាការកំសាន្តបែបថ្មីតាមបណ្តាញសង្គម ហើយប្រភេទវីដេអូដែលល្បីៗភាគច្រើនត្រូវបានក្រុមអ្នក IT បង្កើតឡើងនេះឯង៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTheTrollCambodia1%2Fvideos%2F1080186708781359%2F&show_text=0&width=560

គូស្នេហ៍ឆ្លងប្រទេស ប្រុសស្រលាញ់ប្រុស កាន់ដៃគ្នាចូលរោងការ ប្រហារចិត្តស្រីៗ មានអីជូនពរពួកគាត់ទេ…?

កំសាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះគេឃើញ មានមនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនត្រូវបានគេបង្ហោះចែកចាយពេញបណ្តាញសង្គម មានទាំងប្រុស ស្រឡាញ់ប្រុសដូចគ្នា និង ស្រីស្រឡាញ់ស្រីដូចគ្នា និងឈានដល់ចូលរោងការជាមួយគ្នា ឬសែនព្រែនជាមួយគ្នាជាដើម ។

ជាក់ស្តែងនេះ! កាលពីពេលថ្មីៗនេះដែរ យើងឃើញថា នៅលើគណនីយហ្វេសប៊ុកមួយមានឈ្មោះ Mii Oun បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាពិធីកាត់ផ្លែឈើ និងនំ ក្នុងថ្ងៃរៀបពិធីមង្គលការនៃគូស្នេហា១គូដែលជាប្រុសស្រលាញ់ប្រុសភេទដូចគ្នា។

ក្នុងនោះដែរ បើតាមបញ្ជាក់ប្រាប់ពីប្អូនស្រីខាងលើថា គូស្នេហ៍មួយគូនេះ បានកាន់ដៃគ្នាដើរចូលរោងការ គឺបុរសជាជនជាតិបរទេស ជាកូនកំលោះ និងបុរសជាជនជាតិខ្មែរជាកូនក្រមុំុ។

យ៉ាងណាមិញ!! បន្ទាប់ពីវីដេអូនិងរូបភាពរបស់គូសេ្នហ៍ប្រុសស្រលាញ់ប្រុសដូចគ្នាបានបង្ហោះ នៅលើហ្វេសប៊ុករួចមក បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក ស៊ែចែករំលែកយ៉ាងព្រោងព្រាត ព្រោះថាគូស្នេហ៍ប្រុសស្រលាញ់ប្រុស ១គូនេះ គឺជាស្នេហាឆ្លងប្រទេសទៀត ធ្វើឲ្យគ្រប់គ្នាសម្តែងការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំង។

ជាចុងក្រោយសូមជូនពរគូរស្នេហ៍ប្រុសស្រលាញ់ប្រុសមួយគូនេះឲ្យស្រលាញ់គ្នាដល់ចាស់រៀងខ្លួន ហើយនិងរកសុីទទួលទានចេះតែមានបាន​ សូមអគុណ ៕

តោះបើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100004516697981%2Fvideos%2F954150291412185%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ប្រភព៖ Mii Oun

អនិច្ចាក្មេងស្រី២នាក់ ត្រូវបានលោកតាល្មោភកាមអាយុ៦៧ម្នាក់ចាប់រំលោភបានសម្រេចផ្ទួនៗ . . .

ព្រះវិហារ ៖ សមត្ថកិច្ចបានឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់បន្ទាប់ពីរំលោភសេពសន្ធវៈទៅលើក្មេងស្រីអនិតិជនបានសម្រេចចំនួន២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសាភា ឆ្នាំ២០១៨ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជនសង្ស័យ ឈ្មោះ ចេង ជន ភេទប្រុសអាយុ៦៧ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ឯក្មេងស្រីរងគ្រោះម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំជាមួយ។


ប្រភពពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ៖ នៅថ្ងៃកើត ហេតុប្អូនស្រីរបស់ ខ្លួនឈ្មោះ ស ស ព អាយុ១២ឆ្នាំ បានទៅចាំបងប្រុស ដែលទៅរកត្រីនៅកំពង់ទឹកនៅភូមិកើតហេតុ ពេលនោះជនសង្ស័យបានដើរទៅឃើញក៏បានធ្វើសកម្មភាពចាប់ រំលោភនាងរហូតបានសម្រេចបើទោះបីជានាងស្រែកយំនិងរើបំរ៉ាស់យ៉ាងណាក៍ដោយ។
មិនតែប៉ុណ្ណោះជនសង្ស័យខាងលើក៏បានចាប់រំលោភកុមារី ម្នាក់ទៀតឈ្មោះ ប ល ដ អាយុ៩ឆ្នាំ នៅលើផ្ទះរបស់នាងរហូតដល់បានសម្រេចម្តងទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅកាន់តុលាការ ៕

ផ្ទុះ​កំប៉ុង​ហ្គាសបណ្តាលឲ្យឆាបឆេះនិងរបួស​ធ្ងន់ ៤​នាក់ នៅខ័ណ្ឌដូនពេញ..

ហេតុការណ៍ផ្ទុះ​កំប៉ុង​ហ្គាសក្នុងហាង​លក់អាហារឥណ្ឌា​បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កឲ្យមាននាក់របួស​ ៤​ នាក់

ភ្នំពេញ ៖នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨វេលាវេលាម៉ោង ០៩,៣០នាទីព្រឹក មានករណីអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានមួយកន្លែងយីហោ ស៊ែរ អ៊ី ប៉ាន់យ៉ាប នៅចំនុចផ្ទះលេខ១៦E0 ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មូលហេតុផ្ទុះធុហ្គាស់ ។

ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុនិងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅវេលាម៉ោង ១០,០០នាទីនាថ្ងៃដដែល ។


ហេតុការណ៍នេះ បានបណ្តាលឲ្យមានមនុស្សរងគ្រោះចំនួន០៤នាក់/ស្រី០១នាក់ ជនបរទេសចំនួន០២នាក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងភោជនីយដ្ឋាន មួយចំនួន និង ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦ គ្រឿង ផងដែរ ។

បើតាម​ប្រភព​ពី​មន្ទីរ​កាល់​ម៉ែត​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ទាំង​៤​នាក់​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​ហើយ​ ដោយ​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ៕

(បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1730911580541081%2Fvideos%2F1884377431861161%2F&show_text=0&width=560

តំបន់រដ្ឋបាលពិសេសម៉ាកាវនឹងជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ ស្របពេលដែលតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនបានចុះ អនុស្សារណៈជម្រុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ ការ សិក្សា និងបណ្តុះបណ្តាល ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងយុវជន និស្សិត និងធុរកិច្ច ជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ។

ជាថ្មីម្តងទៀត នាជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភានេះ នាយកប្រតិបត្តិតំបន់ រដ្ឋបាលពិសេសម៉ាកាវ ឯកឧត្តម Chui Sai On ថា ម៉ាកាវនឹងជួយធ្វើការបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជាក្នុងវិស័យទេសចរណ៍នៅទឹកដីម៉ាកាវ ដែលជាតំបន់នៃការបណ្តុះ បណ្តាលដ៏ធំមួយរបស់ពិភពលោកលើជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍។
ដំណឹងនេះនាំអោយមានការសាទរពីសម្តេចប្រធានរដ្ឋសភាកម្ពុជា ដោយសម្តេចបាន គូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងទឹកដីនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ គឺជាប៉ូលនៃ តំបន់ទេសចរណ៍ល្បីល្បាញរបស់ពិភពលោកដូចគ្នា ហើយអ្វីដែលរឹតតែពិសេសទៅទៀត នោះត្រង់ថា ម៉ាកាវ និងខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងនៃការចងសម្ព័ន្ធមេត្រីភាពជា មួយគ្នា ដែលនេះនឹងជួយជម្រុញអោយមានទំនាក់ទំនងកាន់តែធំឡើងក្នុងវិស័យទេសចរណ៍ រវាងម៉ាកាវ និងខេត្តសៀមរាប ក៏ដូចជារវាងម៉ាកាវ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផង ដែរ។

ឯកឧត្តម Chui Sai On បានជម្រាបជូនសម្តេចប្រធានសភាកម្ពុជាថា ឯកឧត្តមនឹងខិតខំ ក្នុងការជម្រុញអោយមានជើងហោះហើរត្រង់ពីម៉ាកាវមកកាន់កម្ពុជា ដើម្បីនាំមកនូវអ្នកទេស ចរ អ្នកវិនិយោគិនម៉ាកាវមកកាន់កម្ពុជាផងដែរ។ ជាមួយគ្នានេះនាយកប្រតិបត្តិតំបន់រដ្ឋបាល ពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនរូបនេះក៏បានបង្ហាញពីការពេញចិត្តពេញថ្លើម ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា ចិន ដែលបានឈានចូលដល់ខួបលើកទី៦០ឆ្នាំនាពេល នេះ ដោយទំនាក់ទំនងនេះបានឆ្លងកាត់នូវភាពល្អុកល្អឺន និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិត ល្មួតជាមួយគ្នារវាងប្រទេសទាំងពីរកម្ពុជា ចិន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះរាល់ជំនួយឥតសំណងរបស់ប្រទេសចិនមកកាន់កម្ពុជា ដោយ សម្តេចបានគូសបញ្ជាក់ថា ការផ្តល់ជំនួយទាំងអម្បាលមាណរបស់ចិនបានជួយរុញច្រាន អោយកម្ពុជាមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះសម្តេចបានគូសបញ្ជាក់ជាថ្មីម្តង ទៀតថា កម្ពុជានៅតែប្រកាន់យកគោលជំហរដោយឥតងាករេចំពោះនយោបាយប្រទេសចិន តែមួយ៕

នាំខ្លួនជនដៃដល់ដែលរឹតកសម្លាប់សង្សារ បោះចោលនៅគំនរសំរាម មកធ្វើត្រាប់ឡើងវិញ

មណ្ឌលគិរី ៖ ករណីប៉ុនប៉ងមនុស្សឃាតដែលជនសង្ស័យដែលបានយកខ្សែកាបូបរឹតកសង្សារឲ្យស្លាប់ តែបានត្រឹមសន្លប់ ហើយស្មានថាស្លាប់ដឹកនាងមកចោលនៅគំនរសំរាម ដោយខឹងថាសុំបែកពីនាង នាងមិនព្រមបែកដូចបំណង! ត្រូវបានសមត្ថកិច្ចនគរបាល!នាំខ្លួនមកធ្វើត្រាប់អំពីសកកម្មភាពឡើងវិញកាលពីរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨។

នារីរងគ្រោះ​ឈ្មោះ​ ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យខេត្តមណ្ឌលគិរី ត្រូវជាសង្សាររបស់ជនដៃដល់ដែលមានឈ្មោះ ឆុំ ដា​វីត អាយុ​២៦​ឆ្នាំ ​ជាជាង​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​ស្រុក​កោះ​ញែក និងមានទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុ​ង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម ស្នាក់​នៅផ្ទះ​បងប្អូន​នៅ​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ។

តាមប្រភពពីនារីរងគ្រោះបានអោយដឹងថា ៖ ដើមចមដំបូងនៅព្រលប់ថ្ងៃទី០៦ខែឧសភា ជនសង្ស័យបានជិៈម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ហើយជនសង្ស័យក៏ សុំបែកពីនាង! តែជនរងគ្រោះមិនព្រមក៍ឈ្លោះប្រកែកគ្នា លុះដល់ម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ។ នារីរងគ្រោះបានបន្តទៀតថា​ ចាំខ្លួនបាត់ឈឺពោះសិនភ្លាមនោះជនសង្ស័យ ក៏បានយកខ្សែកាបូបប្រវែង៥៤សង់ទីម៉ែត្រ រឹតកជនរងគ្រោះ ឲ្យផ្កាប់មុខទៅនឹងដី រហូតសន្លប់បាត់ឈឹង។

ជនសង្ស័យស្មានថានាងស្លាប់ហើយ ក៏បានដឹកជនរងគ្រោះយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់
សុខដុម ក្រុងសែនមនោរម្យ។
ព្រឹកឡើងនាងដឹងខ្លួនក៍ស្រវេស្រវ៉ាដើរមកប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងព្រលឹមថ្ងៃទី០៧ខែឧសភានេះតែម្ដង៕

អាប្រុុស ចិត្តធ្យូង !!ល្បួងស៊ីចុក​ឆ្អែត​ឆ្អន់ សុំបែក សង្សារមិនព្រម រឹត​ក សម្លាប់​រួច​យក​បោះចោល​លើ​គំនរ​សំរាម តែ​នាង​មិន​ស្លាប់ រត់ទៅប្តឹង​ប៉ូលីស​ចាប់ដាក់ខ្នោះ

អាប្រុុស ចិត្តធ្យូង !! ល្បួងស៊ីចុក​ឆ្អែត​ឆ្អន់ សុំបែក សង្សារមិនព្រម រឹត​ក សម្លាប់​រួច​យក​បោះចោល​លើ​គំនរ​សំរាម តែ​នាង​មិន​ស្លាប់ រត់ទៅប្តឹង​ប៉ូលីស​ចាប់ដាក់ខ្នោះ

មណ្ឌលគិរី ៖ ហេតុការណ៍​ប៉ុនប៉ង​មនុស្សឃាត​នេះ​បានកើត​ឡើងកាលពីម៉ោង​ប្រមាណ១និង៣០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៧ខែឧសភា​ឆ្នាំ២០១៨ លើ​កំពូលភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នង​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​បាន​រួច​ផុតពី​សេចក្តីស្លាប់ បន្ទាប់ពី​ត្រូវ​បុរស​ជា​សង្សារ​ប្រើ​ខ្សែរ​កាបូប​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​រឹត​ករ ដើម្បី​ផ្តាច់ជីវិត​នោះ តែមិនស្លាប់គ្រាន់តែសន្លប់ ​ក្រោយ​ភ្ញាក់​ពី​សន្លប់​លើ​គំនរ​សំរាម​ហើយ​នោះ បើ​ដើរ​ទាំង​ញញីរ​ញញ័រ​សំដៅ​មក​ប៉ុស្តិ​សុខដុម​ដើម្បី​ប្តឹង​នគរបាល​ឱ្យជួយ​អន្តរាគមន៍។

​ជនសង្ស័យ​ជា​ឈ្មោះ ឆុំ ដា​វីត អាយុ26ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម មុខរបរ​ជាង​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​កោះ​ញែក ។
ចំណែកជនរងគ្រោះមាន ឈ្មោះ​ ​ញ៉ា​រ៉ា ស្រី​នាង អាយុ២៣ឆ្នាំ​ជា​ជនជាតិ​ព្នង​មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ខេត្ត មណ្ឌលគីរី ។
លោក​អធិការ​ក្រុង​បានបញ្ជាក់ថា សង្ស័យ​​ពិតជា​បាន​យក​ខ្សែ​កាតា​ប​រឹត​ករ ជនរងគ្រោះ ពេល​នាង​សន្លប់​និង​បន្ត​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ តាម​នីតិវិធី ៕
ប្រភព៖ Heng Ly

ក្រោយបែកធ្លាយផ្អើលតគ្នារឿងហាងមីហឹរដ៏ល្បីប្រើបុគ្គលិកដឹកទឹកស៊ុប . . . ពេលនេះដឹងការពិតហើយ

ភ្នំពេញ ៖ ក្រោយមានផ្ទុះការស៊ែរបន្តគ្នាជាច្រើនរឿងរូបថត ៣សន្លឹកដែលអ្នកនិយមលេងហ្វេសប៊ុកចែកចាយបន្តគ្នា និង ធ្វើអោយមានការសង្ស័យថា ហាងមីហឹរ ៧កំរិតដែលជាហាងដ៏ល្បីនិងរីកលូតលាស់យ៉ាងលឿនមួយនេះប្រើទឹកស៊ុបដែលនាំចូលខុសច្បាប់ ពោលគឺទឹកស៊ុបដែលសមត្ថកិច្ចធ្លាប់បង្រាបកន្លងមក។

ពាក់ព័ន្ធករណីនេះដែរ ក៏មានវីដេអូបង្ហាញពីការបកស្រាយ ក៏ដូចជាវីដេអូដែលបង្ហាញពីសមភាពពិតនិងរឿងរ៉ាវពិតៗនៃហេតុការនេះជូនប្រិយមិត្តផងដែរ ដើមចមនៃផ្ទុះការស៊ែរតគ្នា និងជជែកគ្នាពីមាត់មួយទៅមាត់មួយនេះគឺ ៖ តំបូងឡើយខាងម្ចាស់ហាងបានប្រើបុគ្គលិករបស់ខ្លួនទៅទិញសាំងពីការាស់សាំង Total សំរាប់ចាក់ចូលម៉ាស៊ីនភ្លើងតែប៉ុណ្ណោះ តែមានអ្នកលួចថតរូបបង្ហោះចូលបណ្តាញសង្គម កើតជាក្តីសង្ស័យតែម្តង។

ម្ចាស់អាខោនដដែលបានសរសេរបន្ថែមទៀតថា ៖ ជាចុងក្រោយសូមអរគុណដល់ភ្ញៀវទាំងអស់គ្នា ដែលតែងតែគាំទ្រនឹងជឿទុកចិត្តមកលើ ហាងមីហឹរ Seoul មីហឹរ៧យ៉ាង កន្លងមក សូមជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបានទាំងអស់គ្នា 🙏🏻💛

វីដេអូទី ១

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkimhongggg%2Fvideos%2F1518478594945852%2F&show_text=0&width=560

វីដេអូទី ២

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkimhongggg%2Fvideos%2F1518478608279184%2F&show_text=0&width=560

ប្រភព ៖ FB

សិស្សវិទ្យាល័យរៀនថ្នាក់ទី១១ម្នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​)​ ចំនួន​៣​ករណី​។​
ខ្លួន​ជនសង្ស័យបានឃាតខ្លូនកាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​លេខ​៣១៧​ កែង​ផ្លូវ​៥៧៤​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​


​ជន​រង​គ្រោះ​ឈ្មោះ​ សុង​ ម៉ៅ​ ភេទ​ស្រី​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៦១០​ ផ្លូវ​បេតុង​ ក្រុម​១០​ ភូមិ​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​​សម្ភារៈ​បាត់បង់ៈ​ កាបូបស្ពាយ​ ពណ៌​ខ្មៅ​ មួយ​,​ ប្រាក់​រៀល​ ចំនួន​ ៣០០,០០០​ រៀល​,​ ប្រាក់​ដុល្លារ​ ចំនួន​ ៧៣៣​ដុល្លារ​អា​មេ​រិ​ក​,​ កងដៃ​ផ្លា​ក​ទី​ន​ មួយ​,​ ចិញ្ចៀន​ផ្លា​ក​ទី​ន​ មួយ​។​
​ជនសង្ស័យ​ឈ្មោះ​ ឡាយ​ ធី​ឡា​ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ថ្នាក់​ទី​ ១១C១​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​
​សម្ភារៈ​ចាប់​យកៈ​ទូរស័ព្ទ​ដៃ​ម៉ាក ​IPhone7 Plus​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕

ស្រី្តម្នាក់ បន្លំ​លួច​កាបូប​លុយគេ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច..

ស្រី្តម្នាក់ បន្លំ​លួច​កាបូប​លុយគេ ត្រូវប្រជាពលរដ្ឋព្រួតគ្នា ចាប់វាយមួយដៃមួយជើងរងរបួស រួចប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់កាលពី​វេលា​ម៉ោង ០៨និង៤០នាទី​ព្រឹក ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈជនសង្ស័យជាស្ត្រី​ម្នាក់​បានបន្លំ​លួច​កាបូប​លុយ​ត្រូវ​ម្ចាស់​និង​មិត្តភក្តិ​តាម​ទាន់ នាំគ្នា​ដេញ​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច​ខណ្ឌ៧មករា នៅ​ចំណុច​នៅ​ម្តុំ​ស្តុ​ប​អូឡាំពិក តាម​បណ្តោយ​ផ្លូវ​លេខ ២៣៦ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

ជនសង្ស័យ​នេះមានឈ្មោះ សែម ចន្ទី ភេទ​ស្រី អាយុ ៣១ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ​មិន​ពិតប្រាកដ។

មុនពេល​កើត​គេ​បានឃើញ​ស្រី ខាងលើ បាន​ដើរ​បន្លំ​ចូល​លួច​កាបូប​លុយ​ដល់​ក្នុងផ្ទះ​ត្រូវ​ម្ចាស់​គេ​ទាន់​ហើយ​បាននាំគ្នា​ស្រែកថា ជួយ​ចាប់​ចោរលួច​កាបូប​លុយ ខណៈពេលដែល​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បានលឺ ក៏បាន​នាំគ្នារ​ត់ទៅ​ជួយ​ចាប់​ជនសង្ស័យ​ខាងលើ ពេលដែល​ប្រជាពលរដ្ឋ​រក​ចាប់​ជនសង្ស័យ​នោះ ក៏បាន​នាំគ្នា​ត្រួយ​វាយ​លើ​ជនសង្ស័យ ម្នាក់​មួយ​ដៃ​មួយ​ជើង ផងដែរ ក្រោយពី​ម្ចាស់​កាបូប ក៏បាន​យក​កាបូប​វិញ ៕

ប្រភព​៖ Heng Ly