ជិត​បាន​ចូល​ទស្សនា ព្រៃ​សត្វ​លំដាប់​ពិភពលោក ដំបូង​នៅ​ភ្នំពេញហើយ

ភ្នំពេញ ៖ នៅ​ទីបំផុត សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ផ្លូវការ ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​២០១៨ នេះ​ហើយ ចំពោះតំលៃសំបុត្រចូលទស្សនាអាចមានការប្រែរប្រួលបន្តិចនេះបើតាមលោក រឿង សុវណ្ណនីកាជំនួយការគ្រប់គ្រង លោកបន្តថា តំលៃសំបុត្រចូលទស្សនាសំរាប់ភ្ញៀវជាតិឡើងដល់ ១៥$ក្នុងមនុស្សម្នាក់ ចំណែកភ្ញៀវអន្តរជាតវិញថ្លៃជាងប្រហែល ២០ដុល្លា។

រូបភាពពាក់ព័ន្ធ

គួរបញ្ជាក់ផងដែរថា សួនសត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ ក្នុងរង្វង់ទឹកប្រាក់វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក៕

រូបភាពពាក់ព័ន្ធរូបភាពពាក់ព័ន្ធលទ្ធផល​រូបភាព​សម្រាប់ ជិតបានទស្សនាសួនសត្វរូបភាពពាក់ព័ន្ធរូបភាពពាក់ព័ន្ធ

ដោយ ៖ Sing Ly

ប្រភពវីដេអូ ៖ ៣០ដេលី

រន្ធត់ណាស់​!!! នារីម្នាក់ត្រូវប្តីលបកាប់បណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង…

ខេត្តកណ្ដាល៖  ( ដំណឹងបឋម ) នៅរសៀលម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ មេសា ២០១៨នេះ មានករណីហិង្សារមួយបានកើតឡើងដោយបុរសជាប្ដីម្នាក់បានកាប់សម្លាប់ប្រពន្ធខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងអានោចអាធ័ម ដែលស្ថិតនៅចំនុចអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

 

បើតាមសេចក្តីរាយការណ៍ជាជំហានដំបូង របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ទន់ ស្រីណយ (ត្រូវជាប្រពន្ធ) អាយុ២០ឆ្នាំ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ។


បន្ទាប់ពីសម្លាប់ប្រពន្ធរបស់ខ្លួនរួចមក បុរសជាប្តីចិត្តឆៅរូបនេះ បានបើកម៉ូតូរួចទៅលោតទឹកពីលើស្ពានអ្នកលឿនដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ស្វែងរកបុរសជាប្តីដែលលោតទឹកសម្លាប់ខ្លួននោះ និងថាភ្លាមៗគេមិនទាន់ដឹងពីមូលហេតុដែលនាំអោយមានសោកនាដកម្មនេះនៅឡើយ៕

ប្រភព៖ FB

គ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើងនៅខាងត្បូងផ្សារពន្លៃតាមបណ្ដោយជាតិលេខ៥ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំងបណ្តាលអោយមនុស្សរងរបួសពីរនាក់និងស្លាប់មួយនាក់…

គ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើងនៅខាងត្បូងផ្សារពន្លៃតាមបណ្ដោយជាតិលេខ៥ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំងបណ្តាលអោយមនុស្សរងរបួសពីរនាក់និងស្លាប់មួយនាក់

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨៖៣០នាទីពេលព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយកង់ដប់ដឹកជ្រូកមួយគ្រឿងបានបើកបុករះម៉ូតូ៥គ្រឿងនិងបន្តទៅបុករថយន្តម៉ាកហាយលែនឌ័រមួយគ្រឿងទៀតបណ្តាលអោយមនុស្សរងរបួសពីរនាក់និងស្លាប់មួយនាក់ ។

បើយោងប្រភពពីក្រុមសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានប្រាប់ថា៖ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយកង់ដប់ពាក់ស្លាកលេខតាកែវ.3A.0844 បើកដឹកជ្រូកចេញពីសាលាលេខប្រាំឆ្ពោះទៅស្រុកមោងឬស្សីមកដល់ចំណុចកើតហេតុក៍ជួបគ្រោះថ្នាក់តែម្តង ហើយភ្លាមៗនោះតៃកុងឡានកង់ដប់នោះព្យាយាមបើកធ្វារឡានបំរុងរត់គេចខ្លួនតែសំណាងអាក្រក់ត្រូវកម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថស្រុកបរិបូណ៌ចាប់បានភ្លាមៗនោះតែម្តង ។

តៃកុងឡានដែរបង្ករគ្រោះថ្នាក់នោះមានឈ្មោះ ប៊ុន លីន អាយុ៣១ឆ្នាំ រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង រីឯជនសង្ស័យដែរស្លាប់ និងរងរបួយសនោះមិនទាន់បានស្កាល់អត្តសញ្ញាណនោះទេ ។

បច្ចុប្បន្នតៃកុងឡានដែរបង្ករនោះត្រូវបានកម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថស្រុកបរិបូណ៌ចាប់បញ្ជូនខ្លួនទៅសាកសួរនឹងចាត់ការតាមនិតិវិតិនិធី ៕

ពុទ្ធោ!!! ត្រឹមតែមួយប៉ព្រិចភ្នែកសោះ ធ្វើឲ្យអ្នកម្តាយមានវិប្បដិសារីអស់មួយជីវិត…( មានវិដេអូ )

ភ្នំពេញ ៖​ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេ​សា ​ឆ្នាំ២០១៨ ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​កិន​ក្បាល​ស្លាប់​ភ្លាម​ៗ​​ ខណៈ​នាង​បាន​រត់​ចេញ​ក្រៅ​ផ្ទះទៅ​​តាម​បងប្រុស​ពីក្រោយ ស្រប​ពេល​នោះរថយន្ត​បាន​បើក​រ៉ឺ​យែ​ថយ​ក្រោយ​កិន​តែ​ម្តង ​ហេតុការណ៍​ដ៏​រន្ធត់​មួយនេះបានកើតឡើង​ ស្ថិត​ត្រង់​ចំណុច​ផ្លូវលំ​មួយ​​ក្បែរ​អាង​ទឹក​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​អ្នកបើកបរ​បង្កត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។

មុនពេល​ហេតុ​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​ឱ្យ​ដឹង​ថា៖ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ច្បង​ម្នាក់ចេញ​ទៅ​ទិញ​ម្រេចនិង​ដូរ​ហ្គេ​ស ដើម្បី​​ធ្វើ​ម្ហូប ពេល​នោះ កូនស្រី​តូច​នេះ (​ក្មេង​ស្រី​រង​គ្រោះ​) បាន​រត់​ចេញ​ទៅ​តាម​បងប្រុសនាង​ ភ្លាម​ៗ​នោះ រថយន្ត​ខាងលើ​​ក៏​​កំពុង​​បើក​រ៉ឺ​យែ​ថយក្រោយដែរ​ ព្រោះ​តែ​​មាន​រោង​ការ​គេ​នៅ​ខាង​មុខ​ទៅ​អត់​រួច តែ​មិនដឹង​អ្នកបើកបរ​ មើល​មិនឃើញ​កូន​ស្រី​តូចគាត់​យ៉ាង​ណា​ទេ បែរមក​​កិន​កូន​​​ស្លាប់​នៅ​លើ​ផ្លូវ​តែ​​ម្តង ។

ក្មេង​ស្រី​ដែល​ស្លាប់នោះមាន ​ឈ្មោះ​អ៊ុត ល​ក្ខិ​ណា អាយុ​ជាង​១​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ​គង់ ស៊ី​ចាន់ អាយុ​២៦​ឆ្នាំ និង​ឪពុក​ឈ្មោះ​ប៊ុត ប៊ុ​ន​ថន អាយុ​២៨​ឆ្នាំជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី មាន​ទីលំនៅក្នុង​កន្លែង​​កើតហេតុ​ ។

ចំណែងឯអ្នកបើកបរ​បង្ក​ឈ្មោះ​សាន់​នី អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម មាន​ទីលំនៅ​កន្លែង​កើតហេតុ​ដែរ មានស្រុក​កំណើត​នៅ​ខេត្តកំពត បើក​រថយន្ត​មានពាក់ស្លាកលេខភ្នំពេញ 2Q-4513  ។

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F826781467526879%2F&show_text=0&width=560

ប្រភព៖ FB

នោះ!!! បុរសម្នាក់បានលេងទឹកសមុទ្រនៅប្រទេសថៃត្រូវបានត្រីឆ្លាមខាំបណ្តាលឲ្យរងរបួស…( មានវិដេអូ )

នោះ!!! បុរសម្នាក់បានលេងទឹកសមុទ្រនៅប្រទេសថៃត្រូវបានត្រីឆ្លាមខាំបណ្តាលឲ្យរងរបួសត្រូវបានអ្នកដែលនៅលេងទឹកក្បែរនោះបានជួយហើយបញ្ជូនទៅកាន់មន្ទីពេទ្យប្រទេសថៃ​ ។

ប្រទេសថៃ៖ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ មានហេតុការបានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបុរសជាជនបរទេសម្នាក់បានកំពុងតែហែលទឹកសមុទ្រលេងសុខៗស្រាប់តែមានត្រីឆ្លាមមកខាំបណ្តាលឲ្យរងរបួសជើងហូរឈាមតែមិនបណ្តាលឲ្យរងរបួសដល់អាយុជីវិតទេ ។

សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមិនថាក្នុងស្រុក ឫក្រៅស្រុកសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាណាព្រោះយើងមិនអាចដឹងថា នៅក្នុងសមុទ្ររឿងអ្វីកើតឡើងបាននោះទេ។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkongkea.JC%2Fvideos%2F211990222899709%2F&show_text=0&width=267
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkongkea.JC%2Fvideos%2F211990242899707%2F&show_text=0&width=267

ប្រភព៖FB

យួន​យក​ធ្យូង​ស្នូល​ថ្មពិល​ លាយ​ជាមួយ​កាហ្វេ​ ខ្ចប់​លក់​រាប់​សិប​តោន

វៀតណាម ៖ ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង នៅ​ខេត្ត​ដា​កណុង ប្រទេស​វៀតណាម ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយប្រទេស​កម្ពុជា​ផង​នោះ បាន​ទិញ​កាក​សំណល់​ថ្មពិល ដើម្បី​យក​ធ្យូង​នៅ​ក្នុង​ស្នូល​ថ្ម​(​ម្សៅ​ខ្មៅ​) ​មក​ដុត​លាយ​ជាមួយ​កាហ្វេ ហើយ​ខ្ចប់​លក់​នៅ​លើ​ទីផ្សារ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​គេហទំព័រ Zing របស់​វៀតណាម ។

នៅ​ថ្ងៃ​ទី​១៧ មេ​សា ២០១៨ មន្ត្រី​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង បាន​និយាយ​ថា អង្គភាព​របស់​លោក បាន​សហការ​ជាមួយ​កងកម្លាំង​ប៉ូលិស​ដែល​ពាក់ព័ន្ធ ឆ្មក់​ចូលចាប់​កន្លែង​កែ​ច្នៃ​កាហ្វេមួយ ដោយ​លាយ​ជាមួយ​ម្សៅ​ខ្មៅ​នៅ​ក្នុងស្នូល​ថ្មពិល ។

ប្រធាន​នាយកដ្ឋាន​បរិស្ថាន​ខេត្ត​ដា​កណុង បន្ត​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមេសា លោកទទួល​បាន​ប្រភព​ព័ត៌មាន​មួយ​ដែល​ផ្ដល់​ដោយ​អធិការដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ អោយ​ដឹង​ថា រោងចក្រ​កែ​ច្នៃ​កាហ្វេ​របស់​លោកស្រី ង្វៀ​ន ធី​ធី នៅ​ឃុំ​ដាក់​វ៉ឺ ក្នុង​ខេត្ត​ដា​កណុង មាន​កាហ្វេ​កខ្វក់​រាប់​សិប​តោន លាយ​ជាមួយ​ម្សៅ​ធ្យូង​ស្នូល​ថ្មពិល ។

ប្រភព​ពី​នគរបាល​វៀតណាម​ដែល​ចុះ​ត្រួតពិនិត្យ បាន​រក​ឃើញ និង​រឹបអូស​នៅ​ឯ​កន្លែង​កែ​ច្នៃ រួចមាន គ្រឿង​ចក្រ​​ពីរ​ដែល​មាន​ទម្ងន់​ប្រមាណ​៣៥​គីឡូក្រាម, ធុង​ទឹក​ទឹកខ្មៅ សម្រាប់​ការ​ជ្រលក់​ពណ៌​ខ្មៅ​ជាមួយនឹង​ស្នូល​ថ្ម, ​ម្សៅ​កាហ្វេ​ចំនួន​១២​តោន, និង​ឧបករណ៍​មួយ​ចំនួន​ទៀត ។

អ្នកស្រី ង្វៀ​ន ធី​ធី បានសារភាព​ឱ្យ​ដឹង​ថា ទីតាំង​ផលិត​កាហ្វេ​នេះ បាន​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ អ្នកស្រីបន្ត​ថា សម្រាប់​កាក​សំណល់​ថ្មពិល​នេះ​អ្នកស្រី​បាន​ប្រមូល​ទិញ​ពី​ប្រជាជន ហើយ​ផ្ដល់​កាហ្វេ​ដែល​លាយ​កាក​សំណល់​ថ្មពិល​ទាំងនោះ ទៅ​អោយ​ប្រជាជន​ជា​អ្នក​ចែកចាយ​លក់​បន្ត​លើ​ទីផ្សារ ។

អ្នកស្រី ង្វៀ​ន បញ្ជាក់​ថា បន្ទាប់​ពី​ទិញ​កាក​សំណល់​ថ្មពិល​បាន​ហើយ យក​មក​កែ​ច្នៃ​ដោយ​យក​តែ​ម្សៅ​ខ្មៅ​(​ធ្យូង​)​នៅ​ក្នុង​ស្នូល​ថ្ម ទៅ​ដាក់​ត្រាំ​ទឹក ហើយ​បន្ទាប់​មក យក​ទៅ​លាយ​ជាមួយ​កាហ្វេ ។ រួចរាល់​កាហ្វេ​ត្រូវ​បាន​វេច​ខ្ចប់​ខ្ចប់​យ៉ាង​ត្រឹមត្រូវ ដើម្បី​លក់​ទៅ​ទៅ​ផ្សារ ។

អ្នកស្រី​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ រូប​នាង​បាន​លក់​កាហ្វេ​ដែល​កខ្វក់​ជាង​៣​តោន​ហើយ ដែល​ត្រូវ​បាន​លាប​ពណ៌​ខ្មៅ​ជាមួយនឹង​ស្នូល​ថ្មពិល ដូច​ខាងលើ ៕
សូម Share ស៊ែរបន្តជាព័ត៌មានសម្រាប់អ្នកចូលចិត្តផឹកកាហ្វេផង អរគុណ!

តាមពិតជនសង្ស័យជាឃាតករ ឆ្នាំមុនចាប់រំលោភបង ឆ្នាំនេះរំលោភសម្លាប់ប្អូន

ព្រៃវែង ៖ ពិតជាឈាមស្រែកមែន ករណីឃាតកម្មលើកុមារីអាយុ ៥ឆ្នាំដែលត្រូវបានជនសង្ស័យរំលោភហើយសំលាប់ទាំងកណ្តាលថ្ងៃ ក្នុងចេតីយ៍ និងយកសពបោះចោល ក្នុងស្រះទឹក ត្រូវបានចាប់ខ្លួនហើយក្នុងរយៈពេលតែ១ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យនេះតែម្តង។

Image may contain: 1 person, sitting

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ពេជ​ ពិសី​ ភេទប្រុស​អាយុ​២៥ឆ្នាំ​ រស់នៅភូមិកើតហេតុ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។
លោកបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ បានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។
មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។ ករណីនេះក៏ជាមេរៀនផងដែរមិនគួរណាមានការសំរបសំរួលក្រៅប្រព័ន្ធច្បាប់នោះទេ ព្រោះករណីនេះជាមេរៀនស្រាប់ដែលជនល្មើសតែងរួចខ្លួនហើយមិនមានការរាងចាលនោះទេ៕

Image may contain: one or more people, people standing, tree and outdoor

Image may contain: 1 person, sitting

Image may contain: 2 people, people sitting

Image may contain: 1 person, sitting, table and outdoor

Image may contain: 1 person, standing, tree and outdoor

ឈាមស្រែកស្បែកហៅពេលនេះឃាតករ​ដែលបានសម្លាប់​នារី​ម៉ាស្សា​ក្នុងផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​…( មានវិដេអូ )

ភ្នំពេញ៖ ឈាមស្រែកស្បែកហៅពេលនេះឃាតករ​ដែលបានសម្លាប់​នារី​ម៉ាស្សា​ក្នុងផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​នៅវេលា​ម៉ោង០១​រសៀល​​​ថ្ងៃ​ទី​១៨ ខែមេ​សា ឆ្នាំ២០១៨នេះ ដោយ​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌ​ចំការមន ។


កាលពីម្សិលមិញនេះមានហេតុការណ៍​ដ៏រន្ធត់មួយបាន​កើតឡើង​ ដោយបង្ករឲ្យមានការ​ភ្ញាក់ផ្អើល​ឆោឡោជាខ្លាំង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញនេះ គឺនារី​ស្រស់ស្អាតម្នាក់​ត្រូវ​បាន​ជន​ដៃដល់​សម្លាប់​ នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

ហើយនារី​រង​គ្រោះ ឈ្មោះ​សួង លី​ន​ណា អាយុ​៣១​ឆ្នាំ ជានា​រី​ម៉ាស្សា នៅ​ហាង​មួយ​កន្លែង​ក្បែរ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ និង​មានស្រុក​កំណើត​នៅ​ភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ នារី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​តូច​ៗ២​នាក់ ដោយ​ម្នាក់​អាយុ​៥​ឆ្នាំ និង​ម្នាក់​ទៀត ទើបតែ​មាន​អាយុ​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ។

ហើយចំណែកឯជនដៃដល់កំពុងនាំខ្លួន​ទៅ​សាកសួរ​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌ​ចំការមន៕

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpostnews.m%2Fvideos%2F1684461071673451%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpostnews.m%2Fvideos%2F1684457645007127%2F&show_text=0&width=560

ប្រភព៖ FB

ផ្ទះប្រជាពលរដ្ឋចំនួន ០៦ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ…( មានវិដេអូ )

ខេត្តត្បូងឃ្មុំ៖ នៅវេលាប្រហែលម៉ោង១០៖៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ មានករណីអគ្គីភ័យបានលេបត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋសរុបអស់៦ខ្នងដែលស្ថិតនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមសក្សីនៅកន្លែងកើតហេតុបានប្រាប់ថា អគ្គីភ័យនេះបានឆេះចេញពីផ្ទះមួយដែលមិនមានមនុស្សនៅ ហើយបានរាលដាលរហូតឆេះដល់០៦ខ្នងតែម្តង ហើយអគ្គីភ័យដែលឆេះនេះពុំមានអ្នកណាអាចដឹងថាឆេះបណ្តាលមកពីអ្វីនោះទេ ។

ខណៈ​ពេលនោះ​ដែលមាន​អណ្តាតភ្លើង​ឆេះ​យ៉ាងសន្ធោសន្ធៅនេះបង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់អ្នក​ជិតខាងនោះផងដែរ បើតាមការបញ្ជាក់ពីអ្នករស់នៅក្បែរនោះបានឲ្យដឹងថាករណីអគ្គីភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋរួមមាន ផ្ទះ០៦ខ្នងរឺឯទ្រព្យសម្បត្តិដែលនៅលើផ្ទះនោះត្រូវភ្លើងបានឆាបឆេះខ្ទិចគ្មានសល់ ។

យើងពិតជាមានការសោកស្ដាយខ្លាំងមែនទែនចំពោះករណីនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សូមមេត្តា​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ចរន្តអគ្គិសនី​ភ្លើងធូបទៀន​ និងចង្ក្រាន សូមមេត្តា​បិតនិងពន្លត់​ឲ្យបានត្រឹមត្រូវ​មុននិងចេញ​ទៅណា​មកណា​ជៀសវាង​កើតមាន​គ្រោះអគ្គិភ័យ​ដ៏អាក្រក់បែបនេះ​កើតឡើង៕

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100015151756895%2Fvideos%2F370536230128099%2F&show_text=0&width=264

ប្រភព៖ Bunpav Tbongkhmum

 

 

កក្រើកហ្វេសប៊ុក តើការរួមភេទមុនពេលរៀបការខុសទេ?

ប្លែកៗ ៖ A Dose of Cath គឺជាតារាហ្វេសប៊ុកមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យបច្ចុប្បន្ន ដោយសារតែកញ្ញាតែងតែបង្ហោះនូវវីដេអូលើកយកនូវប្រធានបទទាក់ទងនឹងស្រ្តី និងសង្គមមកពិភាក្សា មានដូចជា ច្បាប់ស្រី ប្រពៃណីទំនៀមទម្លាប់ និងទិដ្ឋភាពជាក់ស្ដែងផ្សេងៗ។ យ៉ាងណាមិញ ប្រធានបទទាំងនេះគឺមានទាំងមតិគាំទ្រ និងរិះគន់ប្រឆាំងទៅវិញ។  ជាក់ស្តែងក្នុងប្រធានបទ តើការរួមភេទមុនពេលរៀបការខុសទេ? មានមតិចរិះគន់ និង ខំមិនតបតជាច្រើនផងដែរ តែអ្វីដែលមហាជនភាគច្រើនមិនអាចទទួលយកបាននោះគឺការរួមភេទមុនពេលរៀបការជាទង្វើមួយដែលមានការប៉ះពាល់ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរយើង៕

Image may contain: one or more people
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fadoseofcath%2Fvideos%2F2020311074890094%2F&show_text=0&width=560