ឃោឃៅណាស់!!! ក្មេងស្រីអាយុ៥ឆ្នាំត្រូវបានឃាតករ រំលោភហើយសម្លាប់បោះចូលក្នុងទឹកស្រះ…( មានវិដេអូ )

ខេត្តព្រៃវែង៖ គួរឲ្យអាណិតណាស់ក្មេងស្រីអាយុ៥ឆ្នាំត្រូវបានឃាតកររំលោភហើយសម្លាប់បោះចូលក្នុងទឹកស្រះ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតនៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោក ពៅ ជីវ ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា នៅពេលដែលមានប្រជាពលរដ្ឋប្តឹងរាយការណ៍ថាមានសាកសពក្មេងដេកស្លាប់ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យធ្វើកោសលវិច័យលើខ្លួនសាកសពឈ្មោះ ចាន់ ស្រីជេត ភេទស្រីអាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង  ។
ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ
ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។


ក្រោយពិនិត្យសមត្ថកិច្ចសន្និដ្ឋាន​ថា ជនរងគ្រោះត្រូវបានជនដៃដល់ចាប់រំលោភទាំងថ្ងៃនៅក្នុងចេតីយ៍ រួចសំលាប់យកសពបោះចោលក្នុងស្រះទឹក នាចំណុចខាងលើ ។
ច្ចុប្បន្នសមត្ថកិច្ចយើង កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធី៕

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1626947754086550%2Fvideos%2F1692062627575062%2F&show_text=0&width=266

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1626947754086550%2Fvideos%2F1692062597575065%2F&show_text=0&width=266

ហួសចិត្តតែម្តង ! ស្ពានអាកាសផ្សារដីហុយត្រូវគេបុកប៉ារ៉ាស់ទៀតហេីយ

ភ្នំពេញ ៖ បទល្មើសចរាចរនៅប្រទេសកម្ពុជាសព្វថ្ងៃមួយភាគធំបង្ករមកពីកត្តាមនុស្ស ដោយពួកគេម្នាក់ៗមិនដែលគិតពីបញ្ហានានាដែលបំរុងនិងកើតមាននោះទេ ម្នាក់ៗប្រឹងណាស់ល្មើសល្បឿន បើកបរដោយមានជាស្រវឹង មិនចេះយោគយល់ ពិសេសមិនដែលបានគិតដល់ច្បាប់ដែលខាងរដ្ធសភា ក្រសួងពាក់ព័ន្ធ ក៏ដូចជារាជរដ្ធាភិបាលបានបង្កើតនិងផ្សព្វផ្សាយនោះទេ។ ជាក់ស្តែងជាថ្មី ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថានៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ស្ពានអាកាសផ្សារដីហុយ បានបើកឲ្យដំណើរការសាកល្បងជាបណ្តោះអាសន្ន ក៏មានរថយន្តក្រុងបើកឆ្លងកាត់លើស្ពាន បណ្ដាលឲ្យបាក់ធ្លាក់បារ៉ាស់ដែលមានស្លាកសញ្ញាហាមឃាត់។ យ៉ាងណាមិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច នៅយប់ថ្ងៃទី១៧ មេសា នេះក៏មានព័ត៌មានជាបឋម មានករណីបើកឆ្លងកាត់ស្ពានអាកាសផ្សារដីហុយ ហើយក៏ប៉ះបារ៉ាស់នេះបានកើតឡើងជាថ្មី នៅវេលាម៉ោង ៩យប់ ថ្ងៃទី១៧ ខែមេសា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច។ ធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត រិះគន់ ស្តីបន្ទោសដល់តៃកុងរថយន្ត ដែលមិនមើលស្លាកសញ្ញាហាមរថយន្តក្រុងឆ្លងកាត់ ហេីយនៅតែល្មេីស។ មនុស្សជាអ្នកប្រព្រឹត្តិ មនុស្សជាអ្នកល្មើសកុំទៅបន្ទោសប៉ូលីស កុំទៅបន្ទោសរដ្ធាភិបាលគួរតែភ្ញាក់រលឹកឡើងគ្រប់ៗគ្នា៕

អាកូននរក កាប់គ្មានប្រណីសូម្បីតែម្តាយបង្កើតខ្លួនឯង

ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី ​១៤ ខែមេសា ឆ្នាំ​២០១៨ បុរសម្នាក់ដែលមានឈ្មោះ ស៊ីម ជីម ហៅ មាំង អាយុ ៣២ឆ្នាំ ទីលំភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវជាកូនបានមានទំនាស់ពាក្យសំដី ហើយមានការប្រតាយប្រតប់ជាមួយឪពុកយ៉ាងខ្លាំង រហូតដល់បានប្រើកាំប៉ិតផ្គាក់ដេញកាប់ បងថ្លៃ និងឪពុក តែកាប់មិនបាន ស្រាប់តែងាកទៅកាប់ម្តាយបង្កើតខ្លួនឯងស្លាប់ក្នុងថ្លុកឈាមតែម្តង។ ក្នុងករណីហឹង្សាដោយចេតនានេះ ជនល្មើសជាឃាតករបានរត់គេចខ្លួនបានពីរថ្ងៃ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០១៨ ជនសង្ស័យ​ជា​ឃាតក​ឈ្មោះ ស៊ី​ម ជីប ហៅ​មាំ​ង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាលខេត្តកណ្ដាល​តែម្តង។

ជាក់ស្តែងនៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ លោក គឹ​ម រ័​ត្ម​ណា​រិ​ន ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន កូន​ចិត្ត​តិ​រិ​ច្ឆា​ន​វាយ​ឪពុក និង​បងថ្លៃ​បណ្ដាល​ឲ្យ​រង​របួស​។ ចំណែក​ស្ត្រី​ជា​ម្ដាយ​បាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​ឃាតកម្ម​” ដែល​ប្រព្រឹត្ត​នៅ ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​កំណត់​ផ្តន្ទាទោស​ពី​១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​ ៕

ប្រភព ៖ កោះសន្តិភាព

លំអិត ៖ ស្រ្តីជើងខ្លាំងដុតរោងចក្រអាចប្រឈមនឹងទោសអ្វីខ្លះ?

សង្គម ៖ នេះជាករណីកក្រើកមួយដែលមនុស្សភាគច្រើនមានការមិនពេញចិត្តទៅនិងទង្វើដ៏សាហាវរបស់ស្រីឈ្មោះ ហ្គេច ជាក់ស្តែងថ្មីៗលោក ផែង វណ្ណះ ជាអ្នកលេងហ្វេសប៊ុកគាំទ្រអំពើរល្អ ស្អប់ខ្ពើមអំពើអាក្រក់បានចេញមុខវិភាគជាវីដេអូ និង បកស្រាយខ្លះៗអំពីបទល្មើសជាក់ស្តែងជូនដល់មហាជនផងដែរ។

Image may contain: 1 person, eyeglasses, selfie and closeup

 

 

តើទង្វើនាងហ្គេចប្រឈមមុខចំពោះបទល្មើសអ្វីខ្លះ​ ហើយអាចជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ?​ តាមប្រភពពីលោក ផែង វណ្ណះបានពោលថា ៖ នេះមិនមែនជាការតាំងខ្លួនជាមន្ត្រីតុលាការ​ ឬ​ មន្ត្រីនគរបាលយុត្តិធម៌ទេ​ តែខ្ញុំគ្រាន់តែចង់ចែករំលែកនូវចំណេះដឹងតិចតួច​របស់ខ្ញុំដែលធ្លាប់បំរើការងារជាមន្ត្រីអនុវត្តច្បាប់កន្លងមក​ជូនបងប្អូនខ្លះដែលមានចម្ងល់សួរខ្ញុំថា​ តើលើកនេះនាងហ្គេចអាចជាប់គុកបានប៉ុន្មានថ្ងៃ​ ?​

ផ្អែកទៅលើសកម្មភាពរបស់នាង​ ដែលខ្ញុំទទួលបាន​ ខ្ញុំយល់ឃើញថា​ នាង​ អាច​ប្រឈមមុខ​ចំពោះបទល្មើស ៣​ មាត្រា​ ៖​

១-​ ការប្រើប្រាស់ស្លាកលេខ​ ខម​ ក្លែងក្លាយ​អាចប្រឈមមុខនឹង​ មាត្រា​ ៦៣០​ (​ បើសិនាតុលាការរកឃើញថានាងបានប្រព្រឹត្តល្មើសនឹងមាត្រា​ ៦៣០​ មែន​ នាងអាចប្រឈមមុខនឹងការផ្ដន្ទាទោសដាក់គុកចន្លោះពី​ ២ឆ្នាំ​ ទៅ​ ៥​ ឆ្នាំ​ និង​ ពិន័យ​ជាលុុយពី​ ៤លានរៀល​ ទៅ​ ១០​ លានរៀល​ )​ ។

Image may contain: 1 person, car and outdoor

២-​ ការដុតបំផ្លាញរោងចក្រនៅឃុំ​ពើក​ ស្រុក​ អង្គស្នួល​ ខេត្តកណ្ដាល​ នាងអាចប្រឈមមុខនឹងមាត្រា​ ៤១០​ បទធ្វើអោយខូចខាតដោយចេតនា​ (​ បើតុលាការរកឃើញថា​នាងបានប្រព្រឹត្តបទល្មើសនឹងមាត្រា​ ៤១០​ មែន​ នាងអាចនឹងត្រូវផ្ដន្ទាទោសដាក់គុកចន្លោះពី​ ៦​ ខែ​ ទៅ​ ២​ឆ្នាំ​ និង​ ពិន័យ​ជាលុុយពី​ ១លានរៀល​ ទៅ​ ៤​លានរៀល​ )​ ។

Image may contain: one or more people

៣-​ ការផ្ញើសារជាសម្លេងគំរាមសម្លាប់​ អាចប្រឈមមុខនឹងមាត្រា​ ២៣៣​ បទគំរាមកំហែងថានឹងសម្លាប់​ (​ បើតុលាការរកឃើញថា​ នាងពិតជាបានប្រព្រឹត្តល្មើសនឹងមាត្រា​ ២៣៣​ មែន​ នាងអាចនឹងត្រូវផ្ដន្ទាទោសដាក់គុកចន្លោះពី​ ៦ខែ​ ទៅ​ ២ឆ្នាំ​ និង​ពិន័យ​ជាលុុយពី​ ១លានរៀល​ ទៅ​ ៤លានរៀល​ )​ ។​

 

Image may contain: 1 person, standing and textដូច្នេះ​ សូមកុំយកការយល់ឃើញរបស់ខ្ញុំធ្វើជាមូលដ្ឋានសម្រេចអំពីបទល្មើ​សនាង​ហ្គេច​អោយសោះ​ ។​ គួរពុំគួរសូមបងប្អូនអធ្យាស្រ័យ​ ។
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1622786654484807%2F&show_text=0&width=267

Image may contain: 1 person

Image may contain: 3 people, people smiling, people sitting and child

Image may contain: 2 people, people standing and outdoor

Image may contain: one or more people, people sitting, table and outdoor

ហាហា ត្រូវអត់ប្រុសៗ ពេលចង់ប្រពន្ធធ្វើចរិតចឹងមែនក៏អី?

មានដឹងទេ នៅពេលមនុស្សប្រុសពេញវ័យសមល្មមនិងចិត្តចង់បានប្រពន្ធតើមិត្តៗនារីមានដឹងទេតើពួកគេបង្ហាញចរិកហ្សីនបែបណាខ្លះទៅ? ថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាថាតើកំលោះៗយើងទាំងអស់នេះមានអ្វីខ្លះដែលបង្ហាញមកដោយមិនដឹងខ្លួននោះ? មិត្តៗនារីមានដឹងទេពួកគេតែងតែ នឹកកូនក្រមុំគេតាំងពីព្រឹកដល់យប់ លែងមើលឃើញនារីផ្សេងស្អាតជាងនារីម្នាក់នោះហើយ ក្លាយជាមនុស្សឧហ្សាហ៍ទាំងដែលខ្លយនឯងខ្ជិលបំផុត លែងចេះលេងសើចច្រើន និងធ្វើខ្លួនជាមនុស្សចាស់ទុំ ចេះសន្សំលុយកាក់ រំអុកម្តាយអោយចូលស្តីមួយថ្ងៃដប់ដង ។ល។ ទាំងនេះគ្រាន់តែជាការចំនាំខ្លះៗទេណាបើមានអ្វីដែលថ្មី ប្លែកជួយប្រាប់ផង៕

ប្រភព ៖ Sabay News Social

Related image

Image result for korean school love

Image result for korean school love

Related image

Image result for korean school love
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabayNewsSocial%2Fvideos%2F2078596405707280%2F&show_text=0&width=560

ពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដអ្នកនឹងលះបង់អ្វីទាំងនេះដើម្បីគេ

ពេលអ្នកចាប់ផ្តើមរកឃើញអ្នកដែលអ្នកស្រលាញ់ពិតប្រាកដម្នាក់ អ្នកនិតចាប់ផ្តើមយល់អារម្មណ៍មួយនោះ ការលះបង់ ការផ្លាស់ប្តូរ ការហួងហែងនិងរត់មកក្នុងបេះដូងរបស់អ្នកហើយអ្នកនិងលះបង់រឿងទាំងនេះដើម្បីគេមិនថាអ្នកជាសុភាពបុរសឬសុភាពនារីនោះទេ។ អ្វីៗដែលគេតែងតែជួបប្រទះនិងជាអ្វីដែលគេតែងលះបង់មានដូចជា ពេលវេលា ភាពអាត្មានិយម សេចក្តីសុខខ្លួនឯង សណ្តានអាក្រក់ៗ ភាពសប្បាយផ្ទាល់ខ្លួន ។ល។ ចុះសំរាប់អ្នកវិញរកឃើញមនុស្សដែលខ្លួនឯងស្រលាញ់ពេញចិត្តហើយឬនៅ?

ប្រភព ៖ Kanha

Image result for korean love

Image result for korean love

Image result for korean love

Related image

Image result for korean love

Related image

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabayKanha%2Fvideos%2F1862303790727963%2F&show_text=0&width=476

 

ប្ដីប្រពន្ធ បើប្រកាន់ចរិត៦យ៉ាងនេះរៀងខ្លួន កុំសង្ឃឹមរស់មានក្ដីសុខឲ្យសោះ

ក្រោយរៀបការហើយជីវិតប្តីប្រពន្ធត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា ហើយការថែរក្សាភាពផ្អែមល្ហែមដល់ចាស់កោងខ្នងមិនមែនជារឿងដែលងាយស្រួលនោះឡើង ដើម្បីជៀសវាងជំលោះដែលនាំទៅរកភាពប្រេះឆាត្រូវជៀសវាងរៀងទាំង ៦ យ៉ាងនេះដាច់ខាត នោះជីវិតគូរបស់លោកអ្នកនិងទទួលបានភាពសុខដុមរមនាពិតៗជាក់ជាមិនខាន។ តែអ្វីដែលគូរស្នេហ៍ភាគច្រើនតែងតែមើលរំលងនេះហើយទើបឈានដល់ការថ្នាំងថ្នាក់ និង បែកបាក់នៅថ្ងៃណាមួយមិនខាន ហើយចុងបញ្ចប់បន្សល់ទុកនូវតែវិប្បដិសារីនិងភាពទុក្ខសោកតែប៉ុណ្ណោះ៕

Related image

Image result for broken heart

Image result for broken heart

Image result for tears

ប្រភព ៖ Sabay News Social

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FSabayNewsSocial%2Fvideos%2F2082410435325877%2F&show_text=0&width=560

មិនធម្មតាទេ ! ពេលដឹងពីទឹកប្រាក់ដែលកញ្ញាធី សុវណ្ណថាទទួលបានក្រោយទទួលបានជ័យលាភី

កាលពី​កន្លងទៅថ្មីៗនេះ កញ្ញា ធី សុវណ្ណ ដែលទទួលបាន​​ចំណាត់ថ្នាក់ The First Runner UP ក្នុងកម្មវិធី Queen of the Spa Korea ២០១៨ ដោយនៅ​ក្នុង​ការ​ប្រកួត​នេះ គឺ​គណៈ​ក​ម្មាការ​អោយ​ពិន្ទុដោយ​ផ្អែក​ទៅ​លើ​កត្តា ៣​យ៉ាង ដូច​ជា រូប​សម្រស់​ ចំណេះដឹង​ទូទៅ និង ​សមត្ថភាព​កិច្ចការ​សង្គម​។

 មហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានដឹងពីចំនួនទឹកប្រាក់ដែលកញ្ញានិងបានទទួលដែលមានរហូតដល់ ៥២ម៉ឺនដុល្លាសហរដ្ធអាមេរិក។ នៅលើបណ្តាញសង្គមកញ្ញាបានបង្ហោះជាសាធារណះថា
“សរុបប្រាក់រង្វាន់​ ខ្ញុំទទួលបាន (៥២ម៉ឺនដុល្លា)ពីកម្មវិធី​ Queen of the Spa Korea 2018
១​ ប្រាក់រង្វាន់កម្មវិធី​ ៣ម៉ឺនដុល្លា
២​ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លា
៣​ ប្រាក់រង្វាន់ទេសចរណ៍​ ៣ម៉ឺនដុល្លា
៤​ ប្រាក់រង្វាន់ផលិតផល​ ១ម៉ឺនដុល្លា​
៥​ ប្រាក់រង្វាន់កុងត្រាថត​ ដោយក្រុមហ៊ុន៨​ ពីប្រទេស​កូរ៉េ​ វៀតណាម​ ថៃ​ ម៉ាឡេស៊ី​ និងកម្ពុជា​ សរុបជាង​ ៤២ម៉ឺនដុល្លា
ប្រាក់រង្វាន់ទាំងអស់​ ខ្ញុំនឹងបែងចែក​ ៣ផ្នែក
១​ ជួយឧបត្ថម្ភ ធ្វើផ្លូវបេតុង​ ឃុំត្រើយស្លា​…
២​ ជួយឧបត្ថម្ភ​ កម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ
៣​ ជួយគម្រោង​ អេកូទេសចរណ៍តំបន់អារ៉ែង​
៤​ ជូយគម្រោង​ អាហារូបករណ៍​សិស្ស​ក្រីក្រ​

សូមអរគុណ​ បងប្អូន​តែង Like / Comments គាំទ្រ​ និងលើកទឹកចិត្ត ជូននាងខ្ញុំ…​🙏”៕

នាយពែកមីធ្វើអោយមហាជនលាន់មាត់សរស់ើរគ្រប់ៗគ្នារឿង . . . !

សិល្បះខ្មែរ ៖ ឆ្នាំ ២០១៨ នេះចាត់ទុកជាឆ្នាំមួយដែលមានភាពឧត្តុងឧត្តមជាខ្លាំងពោលគឺគ្រប់ទីកន្លែង គ្រប់បណ្តារខេត្តមានការរៀបចំជាសង្ក្រាន្ត ដើម្បីអបអរទទួលទេវតាឆ្នាំថ្មីដែលជាបុណ្យប្រពៃណីជាតិដ៏យូរលង់ណាស់មកហើយរបស់ខ្មែរយើង។

តែអ្វីដែលយើងចាប់អារម្មណ៍គឺសកម្មភាពរបស់តារាកំប្លែងដែលមានឈ្មោះបោះសម្លេង នាយ ពាក់មី ស្ថិតក្នុងថ្ងៃចូលឆ្នាំថ្មី នាយពាក់មី បាននាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួនដោយក្ដីរីករាយ ពិសេសតារាកំប្លែងរូបនេះ ថែមទាំងបាននាំយកនូវបរិយាកាសរីករាយជូនបងប្អូន និងចាស់ៗ ក្នុងភូមិ ដោយបង្កើតជាល្បែងប្រជាប្រិយលេងកម្សាន្តជុំគ្នាទៀតផង។

តែអ្វីដែលគួរតែចាប់អារម្មណ៍នោះគឺ ក្នុងការលេងល្បែងប្រជាប្រិយនេះ មិនត្រឹមតែមានក្មេងៗ និងជំទង់ៗ ប៉ុណ្ណោះទេ តែសូម្បីតែចាស់ៗ ចំនាស់ណាក៏មកចូលរួមលេងកម្សាន្ត ធ្វើឲ្យប្លែកភ្នែកតែម្ដង។ តែទោះជាយ៉ាងណាក្ដី ការធ្វើបែបនេះកាន់តែញ៉ាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត សូមសរសើរនូវទឹកចិត្តនាយពាក់មី៕
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F838302033026762%2F&show_text=0&width=560

ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពី គឺ អាមេរិច និងរុស្សីុ បានគំរាមកំហែងដល់ប្រទេសតូចតាចដែលនៅជុំវិញនោះមានការព្រួយបារម្មណ៍

ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពី គឺ អាមេរិច និងរុស្សីុ បានគំរាមកំហែងដល់ប្រទេសតូចតាចដែលនៅជុំវិញនោះមានការព្រួយបារម្មណ៍ ។

ពត៍មានអន្តរជាតិ៖  អាមេរិចគំរាមបាញ់មីសុីលទៅលើមូលដ្ឋានទ័ពរបស់សុីរីដោយចោទប្រកាន់ថារដ្ឋាភិបាលសុីរីបានប្រប្រាស់អាវុធគីមី កាគំរាមបាញ់មីសុីលចូលទៅក្នុងប្រទេសសុីរីនេះ ធ្វើឲ្យរុស្សុីប្រត្តិកម្មភ្លាមព្រមទាំងគំរាមអាមេរិចថា បើសិនអាមេរិចហ៊ានបាញ់មីសុីលចូលមកក្នុងប្រទេសសុីរី ខ្លួននិងបាញ់ទំលាក់មីសុីលនោះភ្លាម នេះគឺជាកាគំរាមយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រធានាធិតេយ្យ លោក ពូទីន ។

រីឯប្រធានាធិតេយ្យ លោក ដូណាល់ត្រាំ គាត់បានឆ្លើយតបទៅវិញថាលោកបានត្រៀមខ្លួនរួចហើយក្នុងការបាញ់មីសុីលនោះផងដែរ ។

ប្រភព៖ ក្រៅទេស