ដកហូតបានគ្រឿងញៀនដល់​ទៅ​ជាង​២០​គីឡូក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៣ និងឃាត់ខ្លួនបានជនសង្ស័យចំនួយ០៤នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន០២នាក់ និងជាតិចិនចំនួន០២នាក់ផងដែរ..( មានវិដេអូ )

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មាន ទាក់ទងនឹង ករណីជួញដូរ ផលិតកែច្នៃគ្រឿងញៀនដោយខុសច្បាប់ ដកហូតបានគ្រឿងញៀនជាច្រើនគីឡូ នៅផ្ទះអង្គរ ស្ថិតខ័ណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ។

ដកហូតបានគ្រឿងញៀនដល់​ទៅ​ជាង​២០​គីឡូក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៣ និងឃាត់ខ្លួនបានជនសង្ស័យចំនួយ០៤នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន០២នាក់ និងជាតិចិនចំនួន០២នាក់ផងដែរ ។

បញ្ជាក់គ្រឿងញៀនទាំងនេះត្រូវបានប្រមូលដាក់ក្នុងហិបរក្សាទុកសំរាប់បញ្ជូនយកទៅតុលាការដើម្បីចាត់ការតាមវិតិនិធីច្បាប់ ៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchsknews%2Fvideos%2F1633647490006080%2F&show_text=0&width=560

ប្រភព៖ សារព័ត៌មានជួយសង្គម – CHSK News

នោះស្លាប់ទៀតហើយ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ…

ស្រុកព្រៃនប់៖​ នៅវេលាម៉ោង០៥និង៣០ នាទីព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤​ចន្លោះគីឡូ២០៨ និង២០៩ជិតរង្វង់មូលរាមស្ថិតក្នុងឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដា១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BQ ៩៧៨១ ទិសដៅចេញពីក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុបាន បុកពីក្រោយរថយន្តបែនដឹកដី០១គ្រឿងដែល បែកកង់ហើយកំពុងចតឈប់ដើម្បីប្តូរកង់នៅលើចិញ្ចើមថ្នល់បណ្តាលអោយភាគីខាងម៉ូតចំនួន២នាក់ស្លាប់នៅនឹងកន្លែង ។រីឯរថយន្តពណ៌ខៀវនេះពាក់ស្លាកលេខព្រះសីហនុ៣A ៣២៥៩ (អ្នកបើកបរគេចបាត់ ) ។


ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះរួមមាន ទី១ ឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ៦៣ឆ្នាំ ជាអ្នកបើកបរ(ត្រូវជាប្តី) និងទី២ ឈ្មោះ ឃុត លួន ភេទស្រីអាយុ៦៤ឆ្នាំ ជាអ្នករួមដំណើរពីក្រោយ(ជាប្រពន្ធ) ជនរងគ្រោះអ្នកទាំងពីរនាក់ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត។


បច្ចុប្បន្នសាកសពទាំងពីរត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកមករក្សាទុកនៅនគរបាល ស្រុក៕

ប្រភព៖ Huy Bunleng

 

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន🙏🏻👍ការដឹកពីរ河南មកដល់广州មានរយះពេល10ថ្ងៃនិង7ថ្ងៃពី广州មកភ្នំពេញនិងពីភ្នំពេញមកបន្ទាយមានជ័យមានរយះពេល២ថ្ងៃ រាល់ការលើកដាក់ត្រូវប្រើឡានស្ទូច ទោះលំបាកយ៉ាងណាខ្ញុំត្រូវតែធ្វើអោយបាននិងអោយទាន់ថ្ងៃសង្ក្រានមានជ័យដែលជាស្រុគំណើតខ្ញុំ( ១នាទីបាញ់ចេញទឹក១២០លីត្រ) ៕

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fro.zet.31%2Fvideos%2F493586611057324%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460921514332%2F&show_text=0&width=269

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460898181001%2F&show_text=0&width=267

ប្រភព៖​ FB

យំក៍យំមិនចេញ!!! ក្រុមរបស់ Barcelona មិនអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយ…( មានវិដេអូ )

កាលពីយប់មិញនេះ ជំនួបរវាងជើងខ្លាំងទាំងពីឈានចូលដល់ជើងទី២គឺក្រុម Roma vs Barcelona ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់និងអ្នកគាំទ្ររវាងក្រុមទាំងពីទន្ទឹងរងចាំមើលថាតើក្រុមរបស់ Roam អាចរកគ្រាប់បាល់យកជ័យជំនះឲ្យក្រុមខ្លួនអាចឡើងបន្តដល់វក្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬក៍យ៉ាងណា ?

សឹងតែមិនគួរឲ្យជឿរ ដែលហ្វេនរបស់ក្លឹបអ្នកមានបុណ្យ Barcelona សង្ឃឹមថាក្លឹបដែលខ្លួនគាំទ្រអាចបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែផ្ទុយទៅអ្វីៗខុសពីកាគិតរបស់ពួកគេ ។

យើងទាំងគ្នាបានដឹងហើយថា កាលពីជើងទី១ ក្រុម Barcelona ពិតជាធ្វើបានល្អដោយរកគ្រាប់បាល់បានដល់ទៅ៤គ្រាប់ រហូតដល់ចប់ការប្រគួត ក្រុម Barcelona 4-Roma1 ។

តែមកដល់ជើងទីពីនេះក្រុម Barcelona ធ្វើមិនបានល្អដោយឲ្យក្រុមរបស់ Roma បើកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន០៣គ្រាប់ដែលធ្វើឲ្យក្រុមរបស់ Barcelona មិនអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឡើយ ៕

 

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ

ទាំងព្រលឹម!!!សោកនាកម្មរថយន្តក្រុងបើកធ្លាក់ស្ពានស្លាប់២នាក់នៅកន្លែង និងរបួសជាច្រើនអ្នក….( អានបន្ត )

សៀមរាប៖ កាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៃក្រុមហ៊ុន”ស៊ុនអូខុង” ដែលផ្ទុកមនុស្សពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍គឺបើកធ្លាក់ពីលើស្ពានបេតុងដោយខ្លួនឯង។

សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុន “ស៊ុនអូខុង” ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣D ៥២៨០ បានបើកបរក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរនិងតៃកុងគាបជាប់ក្នុងរថយន្តស្លាប់និងរបួស។

បើតាមប្រភពដដែលបន្តថាករណីនេះ បណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់និងស្រាលចំនួន២៧នាក់ ចំណែកតៃកុងរថយន្តបានស្លាប់កៀបជាប់នឹងរថយន្តតែម្តង។
ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានជួយសង្គ្រោះយកទៅមណ្ឌលសុខភាពកំពង់ក្តីដើម្បីសង្គ្រោះនិងព្យាបាល។

សមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយនោះទេ៕

 

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

 

មែនក៍អី!!! រូងចម្លែកឲ្យតែដាក់ភ្លើងនៅក្បែរដឹងតែរលត់ រីឯបើយកកាំភ្លើងទៅបាញ់ក៏បាញ់មិនចេញ..( មានវិដេអូ )

រូងចម្លែកឲ្យតែដាក់ភ្លើងនៅក្បែរដឹងតែរលត់ រីឯបើយកកាំភ្លើងទៅបាញ់ក៏បាញ់មិនចេញ តែបាញ់ខាងក្រៅចេញ ដោយសារតែមានរឿងបែបនេះហើយធ្វើឲ្យចម្ងល់ជាច្រើនខ្លះ លើកឡើងថា តែកាំភ្លើងបាញ់មិនចេញ មកពីមានវត្ថុសក្ដ័សិទ្ធិតាមចាស់បុរាណ ខ្លះទៀតថា  មកពីរូងនេះបើធ្លាក់ចូលទៅប្រាកដជាស្លាប់ ព្រោះវាគ្មានអុកសុីសែនទេ​ រីឯខ្លវិញទៀតថា មានតែសំរិតនៅក្នុុងរ៉ូងនិងហើយមើលទៅ ប៉ន្តែអ្វីជាការពិតមិនបានលាតត្រដាងឲ្យដឹងច្បាស់អំពីរូងភ្នំនោះថាយ៉ាងណានោះទេ ៕

 

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូទាំងគ្នា

រថយន្តសេរីទំនើបមួយគ្រឿង បុកជាមួយសត្វ​គោដែលរត់ឆ្លងផ្លូវបណ្តាលឲ្យសត្វគោនោះងាប់តែ​មិន​បណ្តាលអោយមានមនុស្សរងរបួស ឬ​ដល់​អាយុជីវិត​មនុស្ស​ឡើយ …..

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាងរថយន្តសេរីទំនើបមួយគ្រឿង បុកជាមួយសត្វ​គោដែលរត់ឆ្លងផ្លូវបណ្តាលឲ្យសត្វគោនោះងាប់តែ​មិន​បណ្តាលអោយមានមនុស្សរងរបួស ឬ​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​រលាប្អៀរ បាន​ចុះ​មកជួយ​អន្តរាគមន៍ និង​សម្រួល​ចរាចរណ៍​ផងដែរ ។ រថយន្ត​ដែល​រង​ការខូចខាត​ខាងលើ ម៉ាក​តូយ៉ូតា​អាល់​ហ្វា​ត (​ TOYOTA Alphad ) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ-2AR 1568 ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​ម្ចាស់​រថយន្ត​មិនបាន​ទាមទារ​អោយ​ខាង​ភាគី​ម្ចាស់​គោ សង​សំណង​ឬ​ជួសជុល​រថយន្ត​ឡើយ តែ​បាន​សំណូមពរ​ដល់​ម្ចាស់​គោ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តំបន់​នោះ​មេត្តា យកចិត្តទុកដាក់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​គោ​ដែល​ខ្លួន​បាន​ចិញ្ចឹម ដើម្បី​កុំអោយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ​ទែ​ផ្សេងទៀត ៕

 

ប្រភព៖ FB

 

ព្រឺរោម!!! ពេលដែលគេបើកម្ឈូសមើលមុខសពជាលើកចុងក្រោយមុននឹងសម្រេចចិត្តដុតនោះ ស្រាប់តែ…( មានវិដេអូ )

ប្រទេសឡាវ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានម្ចាស់អាខោនហ្វេសប៊ុកជនជាតិឡាវមួយដែលមានឈ្មោះថា ຄວາມສຸກສ້າງໄດ້ດ້ວຍ ທາງສາຍກາງ បានធ្វើកាផុសរូបភាពនឹងឃ្លិបវីដេអូស្ដីអំពីសាច់ញាត្តិរបស់សពនឹងអ្នកភូមិបាននាំយកសពរបស់លោកយាយម្នាក់ទៅដុត ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ នៅពេលដែលគេបើកម្ឈូសមើលមុខសពជាលើកចុងក្រោយមុននឹងសម្រេចចិត្តដុតនោះ ស្រាប់តែឃើញសាកសពរបស់លោកយាយនៅស្រស់ញញឹមដូចមនុស្សគេងលក់ ថែមទាំងខ្លួនប្រាណដៃរជើងរបស់គាត់គឺនៅទន់ មិនរឹងដូចសពដ៏ទៃឡើយ ។

បន្ទាប់ពីរឿងរាវនេះបានផុសនៅលើពិភពអនឡាយ ធ្វើអោយមានមហាជនជាច្រើនចូលមកខមិន ខ្លះថាគាត់ដូចមនុស្សគេងលក់ ខ្លះក៏អោយយោបល់ថាកុំទាន់ដុតអី គាត់អាចរស់វិញក៏ថាបាន ( យ៉ាងណាក្ដីយើងក៏មិនបានដឹងថាសពរបស់គាត់ត្រូវគេយកទៅណាបន្តទៀតនោះទេ។

សូមទូស្សនាវីដេអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216719905742909%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216720772409489%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216720452409521%2F&show_text=0&width=261

ប្រភព៖​FB

គួរឲ្យអស់សំណើច!!! ចាក់សាក់ពេញខ្លួន​ តែខ្លាចម្ជុលចាក់ថ្នាំ…(​ មានវិដេអូ )

ប្រទេសថៃ៖​ វាជារឿងមួយគួរឲ្យអស់សំណើច និងក៍ជារឿងមួយដ៍អាម៉ាស់ដែលបុរសជាជនជាតិថៃម្នាក់មានស្នាមសាក់រូបពេញខ្លួន តែបែជាមកខ្លាចម្ជុលចាក់ថ្នាំដ៍តូចមួយនេះទៅវិញ ។

បើយើងមើលតាមវិដេអូយើងឃើញថា បុរសនោះមានស្នាមសាក់ពេញខ្លួនហាក់បីដូចជាអ្នកលេងបងធំអញ្ចឹងមិនខ្លាចអ្វីទាំងអស់ តែផ្ទុយទៅវិញបុរសម្នាក់នេះត្រូវបានអ្នកគ្រូពេទ្យម្នាក់បានយកម្ជុលមកចាក់ថ្នាំឲ្យគាត់ ហើយយើងមើលទៅគាត់គាត់ពិតជាខ្លាចម្ជុលនោះពិតមែន​ ដោយមានអាការះ ភ័យផង យំផង នេះហើយដែលហេតុធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកទាំងអស់មានការអស់សំណើចយ៉ាងខ្លាំង ៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ

ស្ទើរតែទប់ទឹកភ្នែកមិនបាន ពេលបានលឺ លោក ចៅ ចាន់ណារី បានរៀបរាប់រឿងមួយពី នាយ ចាបចៀន ដោយសារតែ… (មានវីដេអូ)

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី ខែមេសា ឆ្នាំ២០១៨ លោក ចៅ ចាន់ណារី បានផ្តល់កិច្ចសម្ភាសន៍មួយដែលពោរពេញដោយទឹកភ្នែក ព្រមទាំងមានការចូលរួមពីសំណាក់ នាយ កុយ និងលោក ហេង ឡុង ផងដែរ នៅក្នុងកិច្ចសម្ភាសន៍មួយនេះ។

លោក ចៅ ចាន់ណារី បានរៀបរាប់ខ្លះៗទាំងទឹកភ្នែកថា៖ ( ខ្ញុំមិនហ៊ានចេញមកជួបមុខតារារួមជំនាន់ និងមិត្តភក្រឡើយ ព្រោះតែខ្ញុំក្រ ហើយខ្ញុំខ្មាសគេណាស់ នៅគ្រាមួយខ្ញុំបានជួបនាយ ចាប ចៀន ហើយលោកបានឲ្យលុយទៅកូនខ្ញុំចំនួន ២ម៉ឺនរៀល ខ្ញុំស្រណោះណាស់ បានលុយនោះហើយអាចឲ្យខ្ញុំចាក់សាំងម៉ូតូ ធ្វើដំណើរទៅមុខទៀត ) ។

 

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនា វីដេអូដូចតទៅ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F854745041347675%2Fvideos%2F980219698800208%2F&show_text=0&width=560

ប្រភព៖ តារាញូស៍-dara news