បង្រ្កាបបទល្មើសដឹកឈើទៅស្រុកយួន ខ្លាំងត្រង់មានងារជាយោធានិងអ្នកកាសែតទៀត !

ស្រុកមេមត់ ៖ មន្ត្រីយោធា និងជាអ្នកកាសែតម្នាក់ ត្រូវបាននគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ព្រោះតែដឹកឈើគ្រញូងនាំចេញឆ្លងដែនទៅវៀតណាមដោយខុសច្បាប់។

យោងតាមប្រភពពីសមត្ថកិច្ចស្រុកមេមត់បានអោយដឹងថា ៖
កំលាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់រថយន្ត០១គ្រឿង ម៉ាក camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9013 ដោយមានការសង្ស័យពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ នៅចំនុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង ១១ និង ៤៥ នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ ។


ក្រោយពីឃាត់រថយន្តខាងលើហើយកម្លាំងជំនាញយើងសួរនាំអ្នកបើកបរ និងបានឆែកឆេររកឃើញឈើក្រញូងប្រហែល ៣០០ គីឡូ នៅនឹងគូថរថយន្តនោះ ដែលដឹកពីទឹកដីខេត្តព្រះវិហារបំរ៉ុងដឹកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់មកបានដឹងទៀតថាជនស្ស័យដែលជាអ្នកបើកបររថយន្តនោះជាមន្រ្តីយោធា និងជាអ្នកយកព័ត៌មានដោយមានឈ្មោះពីរផ្សេងគ្នា ពោលនៅខាងយោធាមានឈ្មោះ ហាក់ ប៉ូលីស (ពាក់ស័ក្តិ២) និងខាងវិស័យព័ត៌មានវិញមានឈ្មោះ សួស ណៃ អ្នកយកព័ត៌មានឲ្យកាសែត «សេរីភាពខ្មែរ» ។


យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យកំលាំងជំនាញនាំខ្លួនជនសង្ស័យ និងវត្ថុតាងទាំងអស់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕

ដោយ ៖  Sing Ly

 

 

អាណិតម្តាយបានត្រឹមសម្រក់ទឹកភ្នែកអាណិតកូនពីចំងាយ

ប្រទេសថៃ ៖ ថ្មីៗមានការចែករំលឺកបន្តគ្នាយ៉ាងផុសផុលអំពីរូបថតបង្ហាញអំពីកម្មកសំណង់២នាក់បានធ្លាក់ពីលើអគាកំពស់រហូតដល់ ៣៩ជាន់ ហើយបានស្លាប់ភ្លាមៗនៅនិងកន្លែង។
តាមប្រភពពីមិត្តរួមការងារបានប្រាប់អត្ថញ្ញាណជនរងគ្រោះអោយនៃឧបទ្ទវហេតុនោះបានអោយដឹងថា យុវជន២នាក់បានស្លាប់ភ្លាម ដោយមានឈ្មោះដូចខាងក្រោម

១-ឈ្មោះ ភឿង សេន អាយុ ២២ឆ្នាំ
២-ឈ្មោះ សម ប៊ួន អាយុ ២២ឆ្នាំ ដោយអ្នកទាំងពីរ ជាពលករខ្មែរដែលត្រូវចាកស្រុកមកធ្វើកម្មករសំណង់នៅប្រទេសថៃ ហើយបានជួបហេតុការណ៍មិនគួរអោយកើតមាននេះតែម្តង។ គ្មានប្រភពណាមួយបង្ហាញលំអិតអំពីជនរងគ្រោះនៅឡើងទេ ព្រោះឯកសារផ្សេង និង រឿងហេតុនៃគ្រោះថ្នាក់ត្រូវបានប៉ូលីសថៃកំពុងស៊ើបអង្កេត។

 


 

មិនធម្មតា ដួងមួយដើមលក់បានពាន់ៗដុល្លា (មានវីដេអូ)

វៀតណាម ៖ ពិតជាមិនគួរអោយជឿ និងជារឿងមួយដែលគ្រប់គ្នាគួរស្វែងយល់អោយបានច្បាស់ផងដែរ ផ្លែដួងមួយដើមមានតំលៃរហូតដល់ខ្ទង់ពាន់ដុល្លា ដែលជាចំណូលដ៏ល្អរបស់កសិករម្នាក់នេះ។

ថ្មីៗនេះតាមប្រភពពី V T V News របស់វៀតណាមបានអោយដឹងថា កសិករជនជាតិវៀតណាមម្នាក់មានគំនិតឆ្នៃប្រឌិតខ្ពស់បានរកវិធីកែរលំអរផ្លែដូង និងរចនាអោយមានរូបរាងប្លែកពីសភាពធម្មតា ដែលមើលទៅដូចផ្លែឃ្លោកផងដែរ ហើយលក់ក្នុងតំលៃយ៉ាងថ្លៃ ខ្ទង់ប្រហែល ៤០,០០០៛ បើធៀបជាលុយរៀល។ ប្រភពដដែលបានបង្ហាញថា គាត់បានយកកងទៅកៀបផ្លែដូងពេលនៅតូច អោយចេញជារូបរាង្គតាមត្រូវការ សំរាប់លក់អោយអតិថិជនរបស់គាត់ទិញយកទៅ ” សែនព្រេន ឬ តាំងលំអរ ” ដោយផ្លែដូងនោះមានរូបរាង្គដូចផ្លែឃ្លោក មើលទៅទាក់ទាញមែនទេ។ ទោះយ៉ាងណាគ្មានប្រភពណាមួយបង្ហាញអំពីចំនូលដែលគាត់ទទួលបានពីគំនិតឆ្នៃប្រឌិតនេះនៅឡើយទេ គ្រាន់តែគេប៉ាន់ត្រួសៗថា មិនក្រោម ១០០០$ នោះទេក្នុងដួងមួយដើម៕

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnynak077666299%2Fvideos%2F1598509436930260%2F&show_text=0&width=560

ដោយ ៖ Sing Ly

ដឹងហើយហួសចិត្ត ត្រូវអីត្រូវម្លេះ?

មនុស្សយើងកើតមកក្រមិនមែនជាបញ្ហានោះទេ មានតែស្លាប់ទៅវិញក្រទើបជាបញ្ហា មូលហេតុនៃភាពក្រនេះហើយដែលជាប្រធានបទដ៏ក្តៅរបស់មនុស្សជាតិ កវីនិពន្ធ ទស្សនះវិទូ អ្នកប្រាជ្ញ អ្នកសេដ្ធកិច្ច បានបកស្រាយ និងចង់ក្រងឯកសារផ្សេងៗពីគ្នា តែជារួមមានលើកយកតួរអង្គតែពីរប៉ុណ្ណោះមកនិយាយដូចៗគ្នានោះគឺ អ្នកមាននិងអ្នកក្រ។

ខាងក្រោមនេះជារូបភាពស្ថិតក្នុងការពិចារណា !

យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​120​នាក់ដោយ​គ្រោះ​ធម្មជាតិ ក្នុង​នោះ​រន្ទះបាញ់​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ឆ្នាំ​២០១៧ បាន​សម្លាប់​មនុស្ស​ចំនួន​១២០​នាក់ ដែល​ក្នុង​នោះ ស្លាប់​ដោយសារ​ទឹកជំនន់​ចំនួន​១៧​នាក់ ស្លាប់​ដោយសារ​រន្ទះបាញ់​ចំនួន​៨០​នាក់ ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៦​នាក់ ស្លាប់​ដោយសារ​អគ្គិភ័យ​ចំនួន​១៧​នាក់ និង​រង​របួសធ្ងន់​ស្រាល​ជិត​២០០​នាក់ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ​បាន​ប៉ះពាល់​រាជធានី​-​ខេត្ត​ចំនួន​១៦ នឹង​ខូចខាត​ផ្ទះ​លិច​ទឹក​មាន​ចំនួន​១៤.១៤១​ខ្នង និង​ប្រជាពលរដ្ឋ​ត្រូវ​បាន​ជំលៀស​មាន​ចំនួន ១៧៣៤ គ្រួសារ​, លិច​សាលារៀន​ចំនួន ១០៤​កន្លែង​,​វត្ត​១២​កន្លែង​,​ជំលៀស​សត្វពាហណៈ​៥៩៣៨​ក្បាល​,​ប៉ះ​ពាល់​សន្ទូង​ព​ង្គ្រោះ​២២.០៦៧​ហិ​កតា​ខូច​៣៤៥៦​ហិ​កតា ដំណាំ​រួម​ផ្សំ​២៨៨៧​ហិ​កតា​ខូច​៣៥៥​ហិ​កតា ។

ការ​ប៉ះពាល់​និង​ខូចខាត​មានការ​ថយ​ចុះ​ប្រមាណ​៥០%​ហើយ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​នៅ​តែ​ជា​កន្លែង​ដែល​ទទួល​រង​គ្រោះ​ច្រើន​ជាងគេ ។ ការ​ទទួល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ក្នុង​ឆ្នាំ​២០១៧ កើតឡើង​១៧៤​លើក​នៅ​រាជធានី​-​ខេត្ត​ចំនួន​២៣ លើកលែង​ខេត្តស្ទឹងត្រែង​និង​ខេត្តមណ្ឌលគិរី ។

ចំណែកឯ​ការ​ខូចខាត​វិញ​គឺ​រួម​មាន​-​ផ្ទះ​រលំ​និង​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៥៧៨​ខ្នង​,​ផ្ទះ​របើក​ដំបូល​និង​ខូចខាត​មធ្យម​៤.០២៧​ខ្នង​,​សាលារៀន​របើក​ដំបូល​៤០​អគារ​និង​ខូចខាត​អគារ​ផ្សេង​ៗ២៨​អគារ​,​ខូចខាត​ដើម​កៅស៊ូ​ប្រមាណ​៤៦០០​ដើម (​កំពង់ធំ ព្រះ​សីហ​នុ​),​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ស្លាប់​៦​នាក់​និង​របួស​៥៥​នាក់ សម្រាប់​ការ​ទទួល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់ គឺ​កើត​មាន​ចំនួន​១២១​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​២៤ ប្រជាពលរដ្ឋ​រង​គ្រោះ​ស្លាប់​៨០​នាក់​(​ស្រី​១៧​នាក់​) របួស​៦៤​នាក់​,​ងាប់​សត្វពាហនៈ​៧៤​ក្បាល ខូចខាត​ផ្ទះ​១០​ខ្នង ។

ក្នុង​ឆ្នាំ​២០១៧​អគ្គិភ័យ​កើតឡើង​២២​ករណី​ក្នុង​នោះ​រួម​មាន ឆេះ​ស្ថានីយ​ប្រេង​ឥន្ទ​នះ​៦​ករណី​,​ឆេះ​រោងចក្រ​៦​ករណី​(​ធ្ងន់ធ្ងរ​១),​រោង​ម៉ាស៊ីនកិនស្រូវ​១​ករណី​,​កាស៊ីណូ​មាន​១​ករណី​,​សិប្បកម្ម​៨​ករណី​,​តូប​លក់ដូរ​២៥៤​តូប​និង​អគារ​រដ្ឋបាល​៦​អគារ ។ ចំណែក​ការ​ខូចខាត​មាន​ដូច​ជា ចំការ​ប្រង​ខ្យល់​៣៣​ហិ​កតា​,​ចំការ​ស្វាយចន្ទីរ​១០​ហិ​កតា​,​ចំការ​អំពៅ​២៧៩​ហិ​កតា​,​ឆេះ​ព្រៃឈើ​២៦​ហិ​កតា​,​យានយន្ត​៨​គ្រឿង​ម៉ូតូ​៦៩​គ្រឿង​និង​ស្រូវ​២៨​តោន។

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១​ឆ្នាំ​កើតឡើង​៣៥៣១​ករណី ក្នុង​នោះ​ស្លាប់​ចំនួន​១៧៨០​នាក់ រង​របួស​៥៥៣៩​នាក់ ដែល​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​៤,៩​នាក់ និង​អ្នក​របួស​១៥,២​នាក់ ។ ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៧ បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​បាន​៨.១៥១​ករណី ឃាត់ខ្លួន​មនុស្ស​១៧.៨៧៧​នាក់ (​ស្រី​១.៥៨២​នាក់​)​និង​រឹបអូស​បាន​គ្រឿងញៀន​គ្រប់​ប្រភេទ មធ្យោបាយ​ប្រើប្រាស់​រួម​ទាំង​អាវុធ​វែង ខ្លី​មួយ​ចំនួន​ក្នុង​នោះ​អ្នក​ញៀន​ថ្នាំ​មួយ​ចំនួន​ធំ​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​នានា​ទូ​ទាំង​ប្រទេស ៕

នឹកស្មានមិនដល់!!! ខំរត់គេចខ្លួនអស់រយះពេលយ៉ាងយូទីបំផុតនៅតែមិនអាចរួចផុតពី…..

នារសៀលថ្ងៃទី២៦មករា២០១៨ ក្រោមការចង្អុលបញ្ជារបស់លោកឩទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំតាមវិធានសម្ងាត់ផងចំហរផង និងមានការដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឩត្រី ប្រាក់ ប៑ុនណុន ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោកវទោ ចក់ សុខកៅ នាយការិព្រហ្មទណ្ឌកំរឹតធ្ងន់និងសហការីជំនាញៗរបស់គាត់ បានតាមប្រមាញ់និងចាប់បានជនសង្ស័យនិងចាប់បានជននេះនារសៀលថ្ងៃទី២៦មករា២០១៨ ខណៈគេកំពុងសំងំគេចខ្លួននៅភូមិ អូរអាមឃុំស្រែខ្ទុម
ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជនសង្ស័យត្រូវបានឃាតខ្លួននោះមាន​ ឈ្មោះ ហ៑ន បូរ៉ា ហៅ (ប៉ែល) បន្ទាប់ពីធ្វើសកម្មភាពម្តងហើយម្តងទៀតនៅខេត្តកំពង់ចាមតាំងពីឆ្នាំ២០១១ ២០១៣ ២០១៤ ២០១៥ ២០១៦ ហើយភាពព្រហើនរបស់គេបានជំរុញ គេមកធ្វើសកម្មភាពលើកចុងក្រោយដោយប្លន់ម៉ូតូកាលពីថ្ងៃ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅ ឃុំ ប្រធាតុស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំនាពេលថ្មីៗនេះ។

 

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំក៍បាន សូមគោរពថ្លែងអំណរគុណ ចំពោះពលរដ្ឋល្អដែលបានរាយការពីគោលដៅលាក់ខ្លួនរបស់ជននេះ និង ជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុន
*ពិសេសក៏សូមថ្លែងអំណរគុណ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី លោកអធិការស្រុកកែវសីមារ និងសហការីដ៏សកម្មរបស់គាត់ ដែលបានជួយសហការចាប់ជននេះដូចលទ្ធផលដែលបានជម្រាបជូនខាងលើ…។

 

ជនសង្ស័យត្រូវបានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ យកទៅសាកសួរដើម្បីបន្តចាត់ការតាមនីតិវិធី ។

ប្រភព៖ អធិការដ្ឋាន នគរបាល ខេត្ត ត្បូងឃ្មុំ

ក្តៅៗ!!!! ឆក់កាបូបមិនបានសំរេចត្រូវប្រជាពលរដ្ធនិងសមត្ថកិច្ចដេញតាមចាប់បានពីរនាក់ភ្លាមៗ….( មានវិដេអូ )

 

ភ្នំពេញ៖​ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ ប៉ូលិសបានដេញតាមចាប់ក្រុមដៃស្អិត ធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ហើយព្យយាមរត់គេចខ្លួនមិនបានប៉ុន្មានផង ត្រូវប្រជាពលរដ្ធនិងសមត្ថកិច្ច ដេញតាម ចាប់បានពីរនាក់ភ្លាមៗ នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ជនសង្ស័យទី១ឈ្មោះ រាវុធ​ មករា អាយុ ១៧​ មុខរបរ​ជាសិស្ស( ជាអ្នកបើកបរ) ជនស្ស័យទី២ឈ្មោះ សិទ្ធិ មុខរបរ​ មិនពិតប្រាកដ (ជាអ្នកឆក់) បើតាមចម្លើយជនសង្ស័យបានប្រាប់ថា ខ្លួនបានចេញពីផឹកសីុនៅម្តុំ ផ្លូវគីរីរម្យ ហើយបានជិះមកដល់កន្លែងកើតហេតុក៏បានធ្វើសកម្មភាពឆក់តែម្តង តែជាអកុសលជនសង្ស័យធ្វើសកម្មភាពឆក់មិនបានសំរេចក៍ត្រូវប្រជាពលរដ្ឋនឹងសមត្ថកិច្ចចាប់បានភ្លាវតែម្តង។

ឥលូវនេះជនសង្ស័យទាំងពីត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌ ចំការមន ដើម្បីធ្វើកាដោះស្រាយតាមនិតិវិធី។

តោះបើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F784268988444794%2F&show_text=0&width=560

ប្រភព៖ TVFB 

នោះស៊យធំហើយ!!! ឃាត់ខ្លួនជនសង្ស័យពីនាក់ដែលកំពុងសង្ងំជក់ថ្នាំញៀននៅលើផ្ទះ

ស្រុកពញ្ញាឭ (ខេត្តកណ្តាល)៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង១៥នាទីព្រឹក នៅចំណុច ភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យពីនាក់

បើតាមសមត្ថកិច្ចបានអោយដឹងថា៖មានប្រជាពលរដ្ឋបានមកប្រាប់ថាមានករណីក្មេងប្រុសពីនាក់កំពុងសង្ងំជក់ថ្នាំញៀននៅលើផ្ទះរបស់ជនឈ្មោះ ហុន លៀង ក្រោយពីបានទទួលព័ត៌មានភលាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលឈ្វាំង បានចុៈបង្ក្រាបដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យពីនាក់ ទី១​ ឈ្មោៈអិន គឹមហួ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ២ ឈ្មោៈ ហុន លៀង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នឹង វត្ថុតាងចាប់យកមានដូចជា សំបកថង់ច្រកថ្នាំញៀនមួយចំនួន ដែកកេៈហ្គែស ចំនួន០៣ សំបកដបទឹកសុទ្ធឆ្នៃសម្រាប់ប្រើប្រាស់សារធាតុញៀន ចំនួន០១។

បើតាមចម្លើយជនសង្ស័យបានប្រាប់សមត្ថកិច្ចថា៖ ថ្នាំញៀនដែលខ្លួនប្រើប្រាស់នៅពេលកើតហេតុនេះ បានទិញមកពីជនមិនស្គាល់ឈ្មោះ នៅប្រឡាយ គល់ស្ពាន់លីយ៉ុងផាត់ព្រែកព្នៅ មួយកញ្ចប់តូច តម្លៃមួយម៉ឺនប្រាំពាន់រៀល រយះពេលពីរថ្ងៃ ទៅទិញមកជក់ម្តង។

បច្ចុប្បន្នជនសង្សយ័ទាំងពីរនាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

ដោយ៖​Sovann Deth

ប្រភព៖ លោក Eav Chamroeun

គួរអោយសោកស្តាយ!!!​ កីឡាករ Kylian Mbappe របស់ក្លឹប PSG បានរបួស នឹងមិនអាចបាន…..(មានវិដេអូ)

កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ រវាងក្រុម Lyon Vs PSG ដោយលទ្ធផល ២-១ បានធ្វើអោយកីឡាករ Kylian Mbappe របស់ក្លឹប PSG បានរបួស នឹងត្រូវឈប់សម្រាកព្យាបាលចំនួន ២ខែ ដូច្នេះគេនឹងមិនអាចចូលលេងក្នុងជំនួប PSG ប៉ះ Real Madrid ក្របខ័ណ្ឌ UEFA Champions League បានទេ [ESPN]។

ក្នុងជំនួប Lyon Vs PSG បានធ្វើអោយអ្នកគាំទ្រក្រុមទាំងពីសឹងតែមិនហ៊ានព្រេចភ្នែកទៅហើយព្រោះការប្រកួតនោះពិតជាមានកាស្វាត់ស្វាញយ៉ាងខ្លាំងក្នុងនោះផងដែរគេឃើញក្រុមទាំងពីបើកការវាយសំរុកគ្នាទៅវិញទៅមក។

តែទោះជាយ៉ាងណាគេឃើញកីឡាករ Kylian Mbappe របស់ក្រុម PSGបានរងរបួសយ៉ាងខ្លាំងគឺដោយសាតែតបាល់ប៉ះទង្គិចក្បាលជាមួយកីឡាកររបស់ក្លឹប Lyon នឹង រងរបួសម្តងទៀតគឺដោយសារអ្នកចាំទីបានហក់ទៅចាប់បាល់ហើយក៍បានបុកត្រូវកីឡាកររូបនោះម្តងទៀតហើយធ្វើអោយកីឡាកររូបនោះឈឺចាប់យ៉ាងខ្លាំង។

 

ដូចនេះដើម្បីអោយកាន់តែច្បាស់ក្នុងការប្រកួតដ៍អស្ចារ្យមួយនេះ សូមទស្សនាវិដេអូទាំងអស់គ្នា។

ដោយ៖​ Sovann Deth

គួរប្រុងប្រយ័ត្ន!!!!! ពលរដ្ឋអ្នកនេសាទនិងក្រុមគ្រួសារចំនួន៩នាក់ បានពុលត្រីកំពត

ខេត្តកោះកុង៖ កាលពីម៉ោងជាង៤ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានក្រុមគ្រួសារចំនួន៩នាក់ដែលរស់នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង  បានរងគ្រោះដោយសារពុលត្រីកំពត។

 

សេចក្តីរាយការណ៍បឋមពីសាច់ញាតិនិងមន្ត្រីមូលដ្ឋានអោយដឹងថា៖  កាលពីម៉ោងជាង៤ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានករណីក្រុមគ្រួសារមានគ្នា៩នាក់បានពុលត្រីកំពតខណះដែលពួកគាត់បានយកត្រីនោះមកធ្វើម្ហូបនិងក្លែមជាមួយស្រា រំពេចនោះក៍មានអាការៈធីងធោង និងក្អួតចង្អោរ ស្រាប់តែមានការឆោឡោផ្អើលអ្នកស្រុក ក្រោយកើតហេតុភ្លាមៗនោះ គេបានព្យាយាមបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងនោះ៦នាក់បញ្ជូនទៅមន្ទីរពេទ្យស្រុកស្រែអំបិល ២នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកជនរងគ្រោះម្នាក់ទៀតដែលមានអាការៈធ្ងន់ធ្ងរជាងគេបានស្លាប់នៅតាមផ្លូវពេលបញ្ជូនមកមន្ទីរពេទ្យ។

ជនរងគ្រោះទាំង៩នាក់នោះរួមមានទី១៖ ឈ្មោះ សៀង ដារ៉ា អាយុ៣០ឆ្នាំ មុខរបររត់អូប័រ (ម្ចាស់ផែ) ទី២៖ ឈ្មោះ ភោគ សំណាង អាយុ៣៩ឆ្នាំ​ ទី៣៖ ឈ្មោះ រ៉ន ដារ៉ូ អាយុ២១ឆ្នាំ ទី៤៖ ពេជ្រ វាសនា អាយុ២៧ឆ្នាំ ទី៥៖ ឈ្មោះ នួន លឹមជាង អាយុ២៥ឆ្នាំ ទី៦៖ ឈ្មោះ សេង ថុល អាយុ ៣០ឆ្នាំ ទី៧៖ ឈ្មោះ ពេជ្រ វិបុល អាយុ៥៤ឆ្នាំ ទី៨៖ ឈ្មោះ វង្ស ផា អាយុ៣០ឆ្នាំ និងទី៩៖ ឈ្មោះ អ៊ុ អាង អាយុ៤១ឆ្នាំ។

ប្រភព៖ Huy Bunleng