សាហាវបាត់ ! នេះបានសមជាកំពូលចោរ លីអូមែន !

ស្វាយរៀង ៖ នេះជារឿងមួយមិនគួរអោយជឿ និងបង្កាជាការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​២​នាក់​ប្តី​ប្រពន្ធ​ដែល​ថ្លើមធំ​ហ៊ាន​ចូល​លួច​កងដៃ​គេ​ដល់​ក្នុង​ផ្ទះ​គេ​ទាំង​ព្រឹក​ខណៈ​ម្ចាស់​កំពុង​ជាប់រវល់​។​ករណី​ចោរ​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ​២០១៧ ត្រង់ចំណុច ក្នុងផ្ទះ​របស់​ឈ្មោះ​ស៊ិន សុ​ផា ភេទ​ស្រី អាយុ​ ៤១ ​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិតក្នុង ភូមិ កំពោ​ត​ជ្រូក សង្កាត់ ព្រៃ​អង្គុ​ញ ក្រុង បាវិត ខេត្ត​ស្វាយរៀង​។​


តាម​ប្រភពពីសមត្ថកិច្ច​បាន​អោយដឹង​ថា ​៖ ​នៅ​មុនពេល​កើតហេតុ​២​នាក់​ប្តី​ប្រពន្ធ​បាន​ធ្វើ​ជា​ដូរ​ហ្គាស​ហើយ​សុំ​ជា​មើល​កងដៃ​ដែល​គេ​ដាក់តាំង​លក់​ដែលមាន​ ៥​កងខ​ណះពេលនោះ​ម្ចាស់​មក​មើល​ក្នុង​ទូរ​ឃើញតែ​៤​កង​បាត់​១​កង​ក៏​មាន​ការសង្ស័យ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ក៏​បាន​ឆែក​រកមើល​ប៉ុន្តែ​មិនឃើញ​សោះ​ទើប​អោយ​ដោះ​សំលៀកបំពាក់​ចេញ​ស្រាប់តែ​ឃើញ​ក្នុង​លី​អូ ​ជនសង្ស័យ​ជា​ប្រពន្ធ​តែ​ម្តង​។​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖​ជនសង្ស័យ​មាន​ឈ្មោះ​ ជួប ភារម្យ ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ថ្លុក​ព្រីង ឃុំ ពពែ​ត ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​(​ប្រពន្ធ​) ។ ​


ទី​២/​ឈ្មោះ ញៀន សុផាត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវជា​ប្ដី ។ បានធ្វើ​សកម្មភាព​លួច​យក កងដៃ​ផ្លាក​ទីន មួយ​កង ទម្ងន់ ០,៩ជី គិត​ជា​ប្រាក់​ស្មើនឹង​ ៨៩​ដុល្លា នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ខាងលើ​។​នៅពេល​ធ្វើ​សកម្មភាព​(​លួច​) ត្រូវ​ម្ចាស់ផ្ទះ​ចាប់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​ហើយ​ក៍​បាន​រាយ​ការ​មក​សមត្ថកិច្ច ក្រោយពី​ទទួល​ពត៍​មាន​ភ្លាម សមត្ថកិច្ច​បាន​ទៅដល់​កន្លែង​កើតហេតុ​ហើយ​នាំខ្លួន​ជនសង្ស័យ​ទាំង​2​នាក់ មក​ប៉ុស្ដិ៍​នគរបាល សង្កាត់​ព្រៃ​អង្គុញ​ដើម្បី​ធ្វើ​ការសាកសួរ​។​


ក្រោយពី​ធ្វើ​ការសាកសួរ​រួច​មក​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​យក​កងដៃ​ម្ចាស់ផ្ទះ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

មិនធម្មតា ! ឡានស្លាកលេខ ខ.ម ត្រូវបានចិនជួលជិះយ៉ាងរំភើយ

ក្រុងព្រះសីហនុ- ​ទីបំផុតទៅ នៅរសៀលថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨នេះ​ ​នគរបាល​ចរាចរណ៍​ផ្លូវ​គោកខេត្តព្រះសីហនុបាន​ឃាត់​យក​រថយន្ត​បើកបរ​ដោយ​ជនជាតិ​ចិន​ចំនួន៤គ្រឿង ដែលគ្មាន​ប័ណ្ណ​បើកបរ​ យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​ខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការក្តៅនេះ ធ្វើឡើងតាមបទបញ្ជាមិនលើកលែងពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ដែលអោយកម្លាំងនគរបាល ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ក្នុងខេត្ត។ បើតាមលោកឧត្តមសេនីយ៏ត្រី អុី សុខាស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍អោយដឹងថា ក្រៅពីឃាត់រថយន្តបើកបរដោយជនជាតិចិន៤គ្រឿងនៅថ្ងៃនេះ នគរបាលក៍បានត្រួតពិនិត្យចំពោះអ្នកបើកបរ​ និង​អ្នករួមដំណើរលើ​ម៉ូតូ​ ដែលមិន​ពាក់​មួក​សុវត្ថិភាព​ នៅ​លើផ្លូវ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ ស្តុប​តូតាល់​ ក្រុង​​ព្រះសីហនុ​ ជាលទ្ធផល​រកឃើញ


១-អ្នកបើកបរ​និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ១៨៨នាក់​ នគរបាលបានពិន័យ​។ 

២-អ្នកបើកបរ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​ ២២គ្រឿង​ (ពិន័យ)​ ។
៣-អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប​ចំនួន​ ម្នាក់​(ពិន័យ​ )។
៤-រថយន្ត​បិទ​កញ្ចក់​ខ្មៅ​ចំនួន​ ០១គ្រឿង(​ពិន័យ​ )៕

(រូបភាពនិងដំណឹងពីនគរបាល)

គេចខ្លួនអស់ 10ឆ្នាំ បងធំនៅជប៉ុនម្នាក់នេះចាប់ខ្លួនដោយសារ Facebook

ប្រទេសថៃ ៖ បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីរកឃើញថា មានទំនាក់ទំនងទៅនឹងក្រុមអ្នកលេង Yakuza នៅជប៉ុន និងរស់នៅប្រទេសថៃដោយខុសច្បាប់ជាង ១០ ឆ្នាំ។

បុរសខាងលើត្រូវគេស្គាល់ឈ្មោះថា Shigeharu Shirai មានវ័យ ៧៤ ឆ្នាំ ជាបងធំ របស់ក្រុមឧក្រិដ្ឋជន Yakuza ។ ក្រុមនេះមានសមាជិករាប់មុឺននាក់ទូទាំងពិភពលោក និងចិញ្ចឹមហិរញ្ញវត្ថុតាមរយៈការបើកល្បែង  បើកបនស្រី  រត់ពន្ធថ្នាំញៀន និងប្រព្រឹត្តបទល្មើសជាច្រើនផ្សេងទៀត។
ក្រុម Yakuza

គួររម្លឹកថា លោក Shirai ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត កាលពីឆ្នាំ២០០៣ ក្រោយពីបានសម្លាប់បុរសម្នាក់ ដែលជាគូបដិបក្ស។

ក្រោយការចោទប្រកាន់រួចមក ជនដៃដល់រូបនេះ បានចាកចោលស្រុកទេស មកសម្ងំលាក់ខ្លួនក្នុងប្រទេសថៃ តាំងពីឆ្នាំ ២០០៥ និងរស់នៅចល័តរហូត ដើម្បីគេចវេះពីក្រសែភ្នែកប៉ូលិសអន្តរជាតិ។

លុះមកដល់ថ្ងៃមួយ ខណៈដែលកំពុងលេងអុកសុខៗ ស្រាប់តែត្រូវបានអ្នករស់នៅក្នុងតំបន់ម្នាក់ ប្រទះឃើញសាក់ដ៏កម្រមានលើដងខ្លួនរបស់គាត់ រួចក៏ថតបង្ហោះរូបសាក់ទាំងនោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុច “Share” រហូតដល់ទៅជាងមួយមុឺននាក់ក្នុងរយៈពេលមួយពព្រិចភ្នែក។

ប្រជាប្រិយភាពនៅលើបណ្តាញសង្គម ត្រូវបានលេចឮដល់ប៉ូលិសអន្តរជាតិ ក្រោមការសហ​ការណ៍​ជាមួយអាជ្ងាធរក្នុងតំបន់ បាន​កំណត់អត្តសញ្ញាណ​ជន​ដៃដល់រូបនេះបាន  ព្រមទាំងឈានដល់ការឃាត់ខ្លួនរូបគេ ស្ថិតនៅចំណុចភូមិភាគជនបទ ខេត្ត Lopburi ខណៈដែលរូបគេកំពុងចេញក្រៅផ្ទះ រកទិញចំណីអាហារ។

ជនល្មើស ត្រូវបានអាជ្ញាធររបស់ថៃ ចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងក្នុងពន្ធនាគារមួយកន្លែង ស្ថិតនៅទីប្រជុំជនខេត្ត Lobori ប្រទេសថៃ រង់ចាំខាងប៉ូលិសអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មានត្រឹមតែបងចិញ្ចឹម តែគាត់អាចធ្វើបានល្អណាស់ (មានវីដេអូ)

សិល្បះខ្មែរ ៖ កើតមកក្រលំបាក រស់កំព្រាវេទនា ខ្វះមុខខ្វះក្រោយមិនមែនជាកំហុសនិងជាអ្វីដែលត្រូវខ្មាស់អៀននោះទេ មានតែការខិតខំប្រឹងប្រែងស្វែងយល់ពីខ្លឹមសារជីវិតហើយធ្វើគ្រប់យ៉ាងជារឿយៗឆ្ពោះទៅកាន់ភាពរុងរឿងទើបជាអ្វីដែលយើងជៀសមិនបាន។

ជាក់ស្តែងណាស់មនុស្សគ្រប់គ្នាបើគ្មានការតស៊ូតើធ្វើម្តេចទើបអាចសំរេចគោលដៅបាន? តើមានទេមនុស្សក្នុងលោកដែលគ្មានការបរាជ័យនោះ?  នៃជាអ្វីដែលយើងគួរអបអរដោយពេលថ្មីៗនេះ លោក វង្ស ថាណាន់ បេក្ខជនមកពីកំពង់ចាម បានធ្វើអោយកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Judge Audition សបា្ដហ៍ទី ៥ រង្គោះរង្គើរដោយសារប្រវត្តិកំសត់និងសមត្ថភាពពិសេសរបស់គាត់។

ចំរឿងដែលគាត់បានបកស្រាយនាពេលនោះ មានចំណងជើងថា ​”ស្រលាញ់អូនរហូត” ដើម្បីធ្វើការប្រកួត។ជាលទ្ធផលបេក្ខជនកម្សត់ម្នាក់នេះពិតជាធ្វើបានល្អមែន បើទោះនៅមានចំនុចខ្វះខាតតិចតួចក្តី តែគាត់បានទៅវគ្គបន្តទៀត។ ដូចនេះដើម្បីចង់ដឹងកាន់តែច្បាស់ពីខ្សែជីវិតរបស់គាត់ ក៏ដូចជាការច្រៀង សូមទៅទស្សនាខាងក្រោមទាំងអស់គ្នា៕

សូមទស្សនាវីដេអូរបស់គាត់
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCambodianIdol%2Fvideos%2F734990533360983%2F&show_text=0&width=560
ដោយ ៖ Sing Ly

ប្រភព ៖ Cambodian Idol

ញាក់សាច់ ទ្រើតៗ អ្នកគ្រូពេទ្យរត់ពន្ធថ្នាំញៀន ៨០០ ០០០ គ្រាប់

ប្រទេសថៃ ៖ ស្ត្រីម្នាក់ដែលមាននាទីជាគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃត្រូវបានកំលាំងតម្រួតដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួនខណៈដែលអ្នកគ្រូពេទ្យដ៏ស្រស់សង្ហារនេះកំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់ នៅក្នុងរថយន្តផង ។

យោងតាមរបាយការណ៍ពីប្រទេសថៃដែលយើងទទួលបានគឺការចាប់ខ្លួននេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែង ក្នុងស្រុកម៉ែតាំ ខេត្តផាក់យ៉ៅដែលទីតាំងប៉ុស្តិ៍នេះបានឈរជើងដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។នៅពេលនោះផងដែរក៏មានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកំលាំងបានត្រួតបិនិត្យរួចមក ឃើញថានៅគូទរថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ា សរុបចំនួន ៣៨០ ០០០ គ្រាប់ ទើបកំលាំងបានឃាត់ខ្លួនដើម្បីនាំយកទៅសាកសួរបន្ត ។

ក្រោយពីទទួលបានចម្លើយសារភាពរួចមកសមត្ថកិច្ចថៃបានទាក់ទងទៅតាមស្ថានីយ៍ ដើម្បីចាប់ខ្លួនមិត្តប្រុសរបស់អ្នកគ្រូពេទ្យម្នាក់មកទៀតដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកកដោយឃាត់ខ្លួននៅក្នុងខេត្ត ឡាំប៉ាងស្រុកង៉ាវ ដោយផែនការចែកចាយថ្នាំញៀនលើកនេះគឺចេញពីខេត្តឈៀងរ៉ាយ ឆ្ពោះទៅកាន់ ខេត្តព្រែខេត្តត្រាត
និងខេត្តរុាំងសុីត គឺមានមុខព្រួញចំនួន២គឺ ទី១គឺរូបអ្នកគ្រូផ្ទាល់តែម្តងដែលបានធ្វើដំណើរមកសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ជាមួយនឹងមិត្តប្រុសរបស់នាង ដោយដឹកថ្នាំញៀនចំនួន ៣៨០ ០០០ គ្រាប់ ។ ឯមុខសញ្ញាទី២ គឺជាមនុស្សប្រុស ដោយគេបានប្រើប្រាស់រថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា គឺនៅក្នុងរថយន្តនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ាសរុបចំនួន ៤២០ ០០០ គ្រាប់ បើសរុបទាំងពីរមុខព្រួញនេះ មានថ្នាំចំនួន ៨០០ ០០០ គ្រាប់ ។


បច្ចុប្បន្នតម្រួតថៃកំពុងបោះដៃ ទំនាក់ទំនងទៅគ្រប់ស្ថានីយ៍ ដើម្បីឃ្លាំមើលរថយន្តប្រភេទខាងលើ ក្នុងការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដោយឡែកអ្នកគ្រូពេទ្យ
ត្រូវបានកំលាំងជំនាញ បញ្ជូនទៅកាន់តុលាការហើយ ៕

ដោយ ៖ Sing Ly

ផ្សារវើល កុងទីន័របានបើកសម្ពោធហើយ កុំភ្លេចចូលទៅកំសាន្តផងណា

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ផ្សារវើល កុងទីន័រ បានបើកសម្ពោធជាផ្លូវការហើយ ដែលក្នុងនោះមានវត្តមានតារាល្បីៗជាច្រើនបានចូលរួមដូចជា៖ កញ្ញា ឱក សុគន្ធកញ្ញា តារាចំរៀងOriginal Song លោក ហេង ពិទូ និង នាយ ក្រឹម តារាសំណើចមិនចេះរឹងស្ងួត ដែលធ្វើអោយមានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ហើយបងប្អូនដែលបានចូលរួមរំភើបរីករាយយ៉ាងខ្លាំង និង មានការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងមូល។ នេះក៏ជាកម្មវិធីមួយដើម្បីអបអរសាទរដល់ ផ្សារវើល កុងទីន័រអោយកាន់តែទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន និង ដំណើរការប្រកបដោយភាពជោគជ័យផងដែរ។

កម្មវិធីនារាត្រីនោះផងដែរ មានការសហកាជាមួយស្រាបៀរhiteដែលជាស្រាបៀរដែលពេញនិយមបំផុតពីប្រទេសកូរ៉េ ជាមួយនឹងរសជាតិដើមពិតៗ រសជាតិស្រាលស្រទន់ជាមួយនឹងភាពទាន់សម័យ បានចែករំលែក និង ផ្ដល់នូវភាពសប្បាយរីករាយជាមួយនឹងរង្វាន់សម្រាប់ផ្សងសំណាងដល់ភ្លៀវកិត្តយសដែលបានចូលរួមក្នុងកម្មវិធីក្នុងរាត្រីនោះ។ ដោយមានការរៀបចំយ៉ាងល្អប្រណិត សាកសមនឹងបរិយាកាយ៉ាងបរិសុទ្ធជាមួយនឹងសម្រស់មាត់ទន្លេជះខ្យល់ត្រជាក់ ធ្វើអោយអារម្មណ៍ស្រស់ស្រាយ កាន់តែពិសេសជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ញាញ់ និង ដ៏ពេញនិយមជាច្រើនមុខ ប្រកបដោយផាសុខភាព ដោយមើលឃើញពីចំណុចល្អបែបនេះទើបធ្វើអោយមានការសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវភាគច្រើនដែលបានចូលរួមថា”ផ្សារវើល កុងទីន័រ ជាផ្សារមួយដែលមានទីតាំងដ៏អស្ចារ្យនៅបណ្ដោយមាត់ទន្លេចតុមុខនេះ មានខ្យល់ត្រជាក់ អាកាសបរិសុទ្ធ សម្បូរទៅដោយម្ហូបដែលមានរសជាតិឆ្ងាញ់ៗ ពិសេសមានតារាល្បីៗជាច្រើនបានចូលរួមទៀតផង”

ផ្សារវើល កុងទីន័រ សូមអរគុណដល់តារាកិត្តយស និង ភ្ញៀវកិត្តយសទាំងអស់ដែលបានចូលរួម និង គាំទ្រកម្មវិធី ដែលធ្វើអោយកម្មវិធីដំណើរការប្រកបទៅយ៉ាងរលូន ដោយភាពសប្បាយរីករាយ និង កាន់តែអស្ចារ្យ។ ផ្សារវើល កុងទីន័រ នឹងបន្តរកអ្វីដែលថ្មី និង ល្អសម្រាប់អតិថិជនបន្តទៀត។

ប្រភព: Khmernotes

គ្រាន់តែដឹងថាជនជាតិចិនបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ​ លោកឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ បើកកិច្ចប្រជុំបន្ទាន់តែម្តង ដើម្បី…

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផេករបស់ លោកឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ បានបង្ហោះរូប ព្រមទាំងសារមួយចំនួនទាក់ទងទៅនឹងការពង្រឹង​ការ​ងារ​ សណ្តាប់​ធ្នាប់​ ចរាចរណ៍ ដោយក្នុងនោះលោកបានសរសេរថា៖

“រសៀល​ថ្ងៃ​ទី១១​ ខែ​ មករា​ ឆ្នាំ​២០១៨​ នេះ​ ខ្ញុំបាទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ ជាបន្ទាន់​មួយ​ ដើម្បី​ពង្រឹង​ការ​ងារ​ សណ្តាប់​ធ្នាប់​ ចរាចរណ៍។ ដោយ​ហេតុ​តែ​ ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ​ បញ្ហា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ នៅ​តែ​ជា​ចំណុច​ប្រឈម​មួយ​ ក្តៅ​គគុក​ ដែល​ជា​ក្តី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​ខេត្ត​ព្រះសីហនុ​។

ខ្ញុំបាទ ​បាន​លេីកឡេីង នូវ​៣ចំណុច​សំខាន់​ៗ​ ដែល​ត្រូវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ ការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់សាធារណះ ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់៖
១. អ្នកបើកម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ ពេលយប់​ ស្ទើរតែ​៩០% ពិសេស​នៅ​ពេល​ដែល​សមត្ថកិច្ច​ដក​កម្លាំង​ ល្បាត​តាម​ផ្លូវ​ អ្នកបើកបរ​មិន​គោរពច្បាប់​ចរាចរណ៍។
២. ម៉ូតូ​គ្មាន​ស្លាក​លេខ​ និង​គ្មាន​កញ្ចក់​មើល​ក្រោយ។
៣. ទាំង​ជនជាតិ​ខ្មែរ​ និង​បរទេស​ អត់​ប័ណ្ណ​បេី​ក​បរ​ ហេីយ បេីក លឿន​ៗ​មិន​គោរពច្បាប់​ចរាចរណ៍។
– ​ពេល​ត្រួតពិនិត្យ ជួប​ប្រទះ​ជន​បរទេស​ បេីក​បរ​ត្រូវ​ឃាត់​ធ្វេី​ការ​ត្រួត​ពិនិត្យ​ រក​ប័ណ្ណ​បេីក​បរ​ បេីជននោះ​ មាន​ប័ណ្ណ​បេីក​បរ​ ត្រឹមត្រូវស្របតាមច្បាប់អនុញ្ញាតិឬទេ (ប័ណ្ណបើកបរអន្តរជាតិ) តែបើមានប័ណ្ណបើកបរក្នុងប្រទេសកម្ពុជា ត្រូវ ថតចម្លងទុកដើម្បីយកត្រូតពិនិត្យនៅអង្គភាជំនាញដើម្បីពិនិត្យថាមានឯកសារត្រឹមត្រូវឬទេ? ឬ ត្រួត​ពិនិត្យ​ មេីល​គល់​បញ្ជី​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ ដេីម្បី​រក​ភាព​ត្រឹមត្រូវ។
+តែបើគ្មានប័ណ្ណបើកបរទេត្រូវពិន័យនិងណែនាំបញ្ឈប់បើកភ្លាម តែនៅតែបើកបរដោយខុសច្បាប់ទៀតត្រូវឃាត់រថយន្តទុក ឬ អនុវត្តន៌តាមច្បាប់។
+បើបើកបរគ្មានប័ណ្ណ មើកមរ ហើយ ស្រវឹង ឬបង្ករ ឲប៉ះពាល់ ដល់ ទ្រព្យសម្ប្តតិ សាធារណះ ឬ បុគ្គល ឬ បង្ករឲគ្រោះថ្នាក់ របួស ឬ ស្លាប់ ត្រូវ ត្រូវ ឃាត់ខ្លួន បញ្ជូនទៅសាលាតំបូងខេត្តអនុវត្តន៌តាមច្បាប់កំនត់។
ត្រូវ​រឹត​បន្តឹង​ចំពោះ​រាល់​អ្នក​បេីក​បរ​មាន​ជាតិ​ស្រវឹង​ បង្ក​គ្រោះ​ថ្នាក់​ត្រូវ​ឃាត់​ខ្លួន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការតាមច្បាប់​។ ការ​ត្រួត​ពិនិត្យ​ត្រូវ​ បែងចែក​វេន​គ្នា​ ធ្វេី​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​។ ថ្នាក់​ដឹកនាំ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ត្រូវ​ប្តូរ​វេន​គ្នា​ល្បាត​តាម​ដងផ្លូវ​ ពិនិត្យ​មើល​អ្នក​ប្រើប្រាស់​យាន​យន្ត​ ការ​គោរព​ច្បាប់​ ចរាចរណ៍​។ (និងត្រួតពិនិត្យការចតបញ្ច្រាស់ទិស និង ហាមបត់ឆ្វេង។
ខ្ញុំបាទ​ បាន​បង្ហាញ​ជូន​​នូវ​រូបភាព​រថយន្ត​ ដែលប្រើប្រាស់ ពាក់​ស្លាក​លេខ​ ខ.ម​និង ន ,ប ដែល ធ្វេីចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ បេីក​ដោយ​ជនជាតិ​បរទេស ត្រូវ​រុករក​ឲ្យ​ឃេីញ​ និងហាមឃាត់ ឬត្រូវធ្វើរបាយការណ៌ជូនថ្នាក់លើ។
ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ​ ឯកឧត្តម​ស្នងការ​ បាន​ណែនាំ​ឱ្យ​ អស់លោក ជា​ថ្នាក់​ដឹកនាំ​ ត្រូវ​ប្រជុំ​ណែនាំ​ ពង្រឹង​វិន័យ​ ដល់​កងកម្លាំង​មន្ត្រី​ អ្នក​អនុវត្ត​ច្បាប់​ ត្រូវ​ឲ្យ​មាន​សីលធម៌និងវិន័យតែមឺងម៉ាត់ក្នុងការអនុវត្តន៏ច្បាប់ថែរក្សា សណ្តាប់​ធ្នាប់​ ល្អ​ មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​នាំឲ្យ​ពួកគាត់​មាន​ការ​ថ្នាំងថ្នាក់ឡើយ​។
ការងារនេះសូមអង្គភាពអ្នកអនុវត្តិច្បាប់ មន្ទីរពាក់ពន្ធ ចូលរួម សហការណ៌ ទាំងអស់គ្នា ។
ដូច្នេះ សូម អ្នកទាំងអស់គ្នា មានការយោគយល់ដល់សមត្ថកិច្ចយើងខ្ញុំផង គឺពួកយើងខ្ញុំធ្វើដើម្បី ការពារ អាយុជីវត និង សម្ភារះ របស់អ្នកទាំងអស់គ្នាទេបាទ សូមអរគុណទុកជាមុន។”

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

លើកទីមួយហើយ ! ចោរលួចម៉ូតូយកមកសងវិញថែមទាំងទុកសំបុត្រអោយទៀត អានហើយញាក់សាច់

ប្រទេសថៃ ៖ ករណីនេះពិតជាប្លែកណាស់ ព្រោះពីដំបូងចោរបានរើសទូរស័ព្ទបាន រួចក៏យកទូរស័ព្ទអោយម្ចាស់គេវិញ ហើយបានសុំស្នាក់អាស្រ័យ មួយយប់ព្រោះតែមិនអាចចូលបន្ទប់បាន រង់ចាំមិត្តមកទទួល តែបែរជាបង្ករហេតុ លួចយកម៉ូតូរបស់ម្ចាស់ផ្ទះរត់គេចខ្លួនបាត់។

picture

ក្រោយពីមានហេតការនេះកើតឡើង ម្ចាស់ម៉ូតូបានទៅប្ដឹងប៉ូលីស តែនៅថ្ងៃបន្ទាប់ពេល្ងាច ស្រាប់តែមានអ្នកទាក់ទងតាទូរស័ព្ទមកប៉ូលីសថា បានយកម៉ូតូដែលបាត់នោះមកសងវិញហើយ ចតទុកចោលនៅក្រោមស្ពាន ប៉ូលីសទៅមើលពិតជាឃើញម៉ូតូដែលបាត់ទៅនោះពិតមែន ជាម៉ូតូ ស្កូពី ពណ៌ខ្មៅក្រហម ។

ពេលប៉ូលីសពិនិត្យមើល ស្រាប់តែឃើញសំបុត្រមួយច្បាប់សៀតនៅកែបម៉ូតូ ដោយសរសេរថា «ជូនចំពោះម្ចាស់ម៉ូតូ ខ្ញុំគឺជាអ្នកយកម៉ូតូទៅ ហើយក៏ជាអ្នកយកមកសងវិញដែរ តែខ្ញុំក៏សុំទោស ព្រោះតែមួយរយៈនេះខ្ញុំមានការលំបាកត្រូវធ្វើបែបនេះ ដូចជឆ្កែទាល់ច្រកចឹង ។ពេលដែលធ្វើទោហើយ ពេលមកដល់ផ្ទះទៅទទួលប្រពន្ធ ទើបបានដឹងថាខ្លួនឯងត្រូវប្រកាសចាប់ខ្លួន នេះក៏មិនមែនជាមូលហេតុដែលខ្ញុំយកម៉ូតូមកសងដែរ ខ្ញុំយកមកសងព្រោះតែប្រព្នធខ្ញុំយល់ច្រលំថាខ្ញុំមានប្រពន្ថចុង ហើយម៉ូតូនេះត្រូវខ្ញុំលួចវាព្រោះតែមិនដកសោរចេញពីម៉ូតូ ។ខ្ញុំសុំអង្វរផងចុះ ប្អូនដែលដាក់ពាក្យបណ្ដឹងសូមដកពាក្យបណ្ដឹងផង គិតថាធ្វបុណ្យអោយរួចគ្នាចុះ ។រីឯរឿងទូរស័ព្ទដែលមកនៅនឹងខ្ញុំនោះ ព្រោះតែុកចោលផ្ដេសផ្ដាស តែខ្ញុំក៏អោយវិញហើយដែរ សង្ឃឹមថានឹងយល់ចិត្ត ពីខ្ញុំចោរចិត្តល្អ ជួយផ្សព្វផ្សាយអោយសង្គមបានដឹងជាឧទាហណ៍ផងណា »

បន្ទាប់មកប៉ូលីសបានអោយម្ចាស់មូតូយកលិខិតស្នាមដែលទាក់ទងមកទទួលយកម៉ូតូទៅវិញ អ្នកដែលដាក់ពាកយបណ្ដឹងក៏បានដកបណ្ដឹងវិញ តែខាងប៉ូលីសមិនអាចដកវិញបាន គឺនៅតែបន្តតាមចាប់ជនខាងលើមកផ្ដន្ទារទោសតាមច្បាប់។

ពិតជាចំលែកណាស់ ចូលព្រៃរាល់ថ្ងៃស្រាប់តែឃើញ . . !

អ្នកស្រុកម្នាក់ចូល គាត់តែងតែដើរចូលព្រៃ និងឡើងភ្នំ ដើម្បីកាប់អូស និងរកឪសថបុរាណ។ថ្ងៃមួួយ ពេលដែលគាត់បានចូលក្នុងព្រៃជ្រៅ គាត់បានប្រទះវត្តុចម្លែកមួួយដែលមានរាងស្រដែង នឹងផ្សិត និងដូចមេអំបៅ ប៉ន្តែវត្តុចម្លែកនោះឋិតនៅកន្លែងខ្ពស់ ។

ដោយសារតែភាពឆ្ងល់ គាត់បានសម្រេចចិត្តឡើងទៅមើល​ និងយកមកធ្វើជាឪសថបុរាណ។ប៉ន្តែចម្លែក ណាស់ វត្តុនោះមានជីវីត និងធ្វើចលនាភ្លាមទៅពេលគាត់​យកដៃទៅប៉ះវា។វត្តុមានជីវីតនេះបានធ្វើអោយគាត់កាន់តែឆ្ងល់ឡើងទៀត គាត់ក៏បានថតវាទុករូចយកទៅអោយអ្នក ជំនាញមើល។អ្នកជំនាញបានប្រាប់គាត់ថា វាមិនមែនរុក្ខជាតិ ប៉ន្តែវាសត្វខែ (moths飞蛾)។ហើយជាសត្វដែលកម្រណាស់។

ធ្លាប់ស្គាល់គាត់ទេ? តារាសម្តែងដ៏ល្បីល្បាញមួយរូបដែលអ្នកមិនធ្លាប់បានដឹងពីសមត្ថភាពពិសេសរបស់លោក

អ្នកធ្លាប់បានទស្សនារឿងគ្រូម៉ៅកម្ចាត់ខ្មោចឆៅប្រាកដជាបានស្គាល់គាត់ជាមិនខាន។ លោក N!Xua Toma ជាតារាល្បីមួយរូបនៅតំបន់អាព្រិចកំឡុងឆ្នាំ ១៩៨០។

ជាការពិត ប្រិយមិត្តបានស្គាល់រូបលោកតាមរយះរឿង The Gods Must Be Crazy ជាតួអង្គមនុស្សព្រៃ។ អ្នកនៅក្នុងតំបន់នោះភាគច្រើនបាននិយាយថាលោកជាតួអង្គល្បីបំផុតនៅក្នុងប្រទេស Namibia។ មិនតែប៉ុណ្ណោះ លោក N!Xua Toma ជាសមាជិកភាគតិចសាន ហើយលោកអាចនិយាយបានច្រើនភាសាដូចជា Jul Hoan Otjiherero Swanna បានយ៉ាងល្អ។

ប៉ុន្តែគេសួរថាលោកមានអាយុប៉ុន្មាន គឺលោកមិនឆ្លើយនោះទេ មូលហេតុខ្លួនលោកមិនដឹងថាមានអាយុប៉ុន្មានផង។ នៅមុនពេលលោកចូលសម្តែងនៅលើកដំបូងមិនទាន់មានការយល់ដឹងពីជីវភាពរស់នៅទាន់សម័យនោះទេ ហើយនៅពេលចូលធ្វើតេស្តសម្តែងនោះលោកបានស្គាល់ជនជាតិស្បែកសតែបីនាក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតលោកមិនបានដឹងពីតម្លៃរបស់ក្រដាសប្រាក់ផងដែរ ដូច្នេះហើយទើបប្រាក់ចំណូលរឿងដំបូងដែលគាត់បានសម្តែង The Gods Must Be Crazy គ្មានតម្លៃអ្វីទាំងអស់សម្រាប់គាត់ ហាក់បីដូចជាគាត់មិនទទួលបានអ្វីសោះពីការសម្តែងរឿងនេះ សូម្បីតែរបៀបរក្សាទុកប្រាក់ក៏គាត់មិនដឹងថាធ្វើយ៉ាងម៉េចដែរ។

ទោះជាយ៉ាងណា ក្រោយមកដោយសារទទួលបានការណែនាំពីក្រុមការងារសម្តែងភាពយន្តដែលធ្វើការជាមួយលោក ទើបលោកបានសម្រេចយកលុយទាំងនោះសាងសង់ផ្ទះមួយសម្រាប់គ្រួសាររបស់លោកដោយបានប្រើប្រាស់ប្រព័ន្ធទឹក ភ្លើងដូចអ្នកទីក្រុងផងដែរ។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារឿង The Gods Must Be Crazy លោក N!Xua Toma ត្រូវបានគេអញ្ជើញឲ្យចូលរួមថតរឿងសម្តែងមួយចំនួនផ្សេងទៀតមានដូចជា The Gods Must Be Crazy II ដែលផលិតក្នុងឆ្នាំ ១៩៨៩

 

រឿង Kwagga Strikes Back ផលិតក្នុងឆ្នាំ ១៩៩០

 

រឿង Crazy Safari ថតក្នុងឆ្នាំ ១៩៩១

 

រឿង The Gods Must be Funny in China ឆ្នាំ ១៩៩៤។

បន្ទាប់ពីបញ្ចប់ការសម្តែងខ្សែភាពយន្ត លោកក៏បានត្រលប់មកប្រទេស Namibia វិញ ហើយចាប់ផ្តើមជីវិតជាកសិករម្តងទៀត ដោយលោកបានដាំដំណាំពោត សណ្តែក ល្ពៅ និងចិញ្ចឹមសត្វគោ ក្របីផងដែរ។ អ្វីដែលសំខាន់នោះគឺរូបលោកមិនអាចគ្រប់គ្រងរបស់លើសពី ២០ បានទេ ក៏ព្រោះតែលោកអាចរាប់លេខបានត្រឹមតែពីលេខ ១ ដល់ ២០ ប៉ុណ្ណោះ នេះបើយោងតាមសារព័ត៌មួយក្នុងប្រទេស Namibia ធ្លាប់បានចុះផ្សាយពីខ្សែជីវិតរបស់លោក។

 

ចូលមកក្នុងឆ្នាំ ២០០៣ លោកបានកើតជម្ងឺរបេង និងត្រូវលេបថ្នាំជាប្រចាំ តែជាអកុសលដោយសារតែលោកបានលេបថ្នាំលើសកម្រិត ទើបបណ្តាលឲ្យរូបលោកប្រតិកម្មថ្នាំក្នុងខណៈពេលលោកកំពុងប្រមាញ់សត្វ រួចក៏លាចាកលោកទៅ។ រឿងនឹកស្មានមិនដល់ ក្រោយពីមរណៈភាពលោក N!Xau Toma ក៏មានសិក្សាស្រាវជ្រាវមួយបង្ហាញថាលោកបានកើតក្នុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤៤ និងបានស្លាប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៣ ដូច្នេះហើយពេលនោះលោកមានអាយុប្រហែលជា ៥៨ ឬ៥៩ ឆ្នាំ។

ចំណែកសាកសពលោកត្រូវបានគេបញ្ចុះជិតផ្នូរភរិយាទី២ របស់លោកនៅថ្ងៃទី ១២ ខែឆ្នាំដដែល ដោយលោកបានបន្សល់ទុកកូនចំនួន ៦ នាក់ផងដែរ។

ដោយ រស្មី

ប្រភព ៖ Amapapa.me