ក្រែងមិនដឹង! ប្រសិនបើទៅលេងខេត្តកំពតកុំរំលងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំង ១០ កន្លែងនេះ

ខេត្តកំពត គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា។ នៅភាគខាងត្បូងមានជួរមាត់សមុទ្រប្រវែងប្រហែល ៤៥គ.ម នៅជាប់ឈូង​សមុទ្រ​ថៃ។ រាជធានីរបស់ខេត្តនេះ គឺក្រុងកំពត។ ខេត្តនេះ គឺជាខេត្តដែលមានឆ្នេរសមុទ្រធំបំផុតទីបីរបស់ប្រទេសកម្ពុជាដែលមាន​​ព្រំដែន​រួមជាមួយប្រទេសវៀតណាមភាគខាងកើត និងពង្រីកចូលទៅដល់ឈូងសមុទ្រថៃ។ ខេត្តនេះក៏មានស្ថាបត្យកម្មដ៏​ប្រណីត​​សម័យ​អាណានិគមបារាំង ការទាក់ទាញផ្នែកធម្មជាតិ និងការទាក់ទាញទេសភាពតាមស្រុកស្រែចំការបានធ្វើឲ្យខេត្តមួយនេះជាទី​ចាប់អារម្មណ៍ពីអ្នកដែលរស់នៅទីនោះផង ពីអ្នកទេសចរទាំងក្នុង និងក្រៅប្រទេសផង។

ទាំងនេះ គឺជាតំបន់ទេសចរណ៍សំខាន់ៗទាំង ១០ដែលទាក់ទាញភ្ញៀវទេសចរបំផុតនៅក្នុងខេត្ត គំពត៖

១-ភ្នំបូកគោ (Bokor Hill)

​ភ្នំបូកគោ ស្ថិតនៅទីតាំងចម្ងាយ ៤២គ.ម ពីទីក្រុងកំពត។ តំបន់នេះត្រូវបានសាងសង់ឡើងក្នុងសម័យអាណានិគមបារំាងក្នុងឆ្នាំ ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោ គឺជាទីតាំងរមនីយដ្ឋានមួយដ៏ស្រស់ស្អាតសម្រាប់អាណានិគមជនបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាស។

ភ្នំបូកគោមានកម្ពស់ ១,០៧៥ ម និងជាតំបន់ដែលមានអាកាសធាតុល្អ និងទេសភាពដ៏ស្រស់ស្អាត។ ដើមឈើធំដែលបានចោល ម្លប់ទៅលើមាត់ទឹក និងដុំថ្មបានបង្កើតរូបរាងជារូបសត្វដែលមានការទាក់ទាញចំពោះអ្នកទេសចរបំផុត។ ពីលើកំពូលភ្នំក៏អាច​មើល​ឃើញទិដ្ឋភាពក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងមើលឃើញទឹកសមុទ្រពណ៌ខៀវដ៏ស្រស់ស្អាត។

ទេសភាពនៅភ្នំបូកគោ

២-តំបន់ទេសចរណ៍ទឹកឈូ (Teuk Chou Rapids)

កាត់តាមស្ទឹងធំៗនៅក្រុងកំពត បត់ស្តាំចុះទៅតាមផ្លូវលំដ៏ធំទូលាយមួយខ្សែ ដែលមានចម្ងាយប្រហែល ៧គ.ម អ្នកនឹងទៅដល់​កន្លែងអាថ៌កំបាំងតូចដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់បំផុតមួយនៅក្នុងខេត្តនេះ។ ដោយសំដៅលើទឹកធ្លាក់នៅក្នុងតំបន់មួយ ទឹកឈូ គឺជាកន្លែងដែលមានទឹកធ្លាក់បែបធម្មជាតិជាមួយនឹងទឹកដ៏ថ្លាពណ៌គ្រីស្តាល់ដ៏ត្រជាក់។ មានកន្លែងលក់អាហារជាច្រើន ដែល បំពេញចិត្តចំពោះអ្នកដែលទៅលេងនៅទីនោះ ដូចផ្លែឈឺគ្រប់ប្រភេទ មាន់ដុតទាំងមូល ត្រីអាំង ផ្លែចេក ដូងដុត ខ្ចប់ជាមួយស្លឹក ចេក (ជាអាហារពិសេសរបស់ខេត្តកំពត)។

តំបន់ទឹកឈូនៅកំពត

៣-ឧទ្យានបណ្តុះបណ្តាលសត្វព្រៃទឹកឈូ (Teuk Chhou Wildlife Education Park)

តំបន់ទឹកធ្លាក់រមនីយដ្ឋានទឹកឈូរបស់ខេត្តកំពតមានចម្ងាយប្រហែល ៦ ទៅ ៧ គ.ម ពីក្រុងកំពត មានឧទ្យានបណ្តុះបណ្តាល​សត្វព្រៃមួយកន្លែង​ដែលបានប្រតិបត្តិការដោយអង្គការក្រៅរដ្ឋាភិបាល។ សួនសត្វនេះពីមុនត្រូវបានគ្រប់គ្រងផ្នែកឯកជន ប៉ុន្តែដោយសារ រកឃើញពីបញ្ហានៃស្ថានភាពលំបាកនៃការថែរក្សាសត្វព្រៃ អង្គការ Footprint ក៏បានគ្រប់គ្រងវិញ។ ឧទ្យាននេះមានកម្រិតធម្យម តែទីកន្លែងធំទូលាយ និងមានសត្វរស់នៅទីតាំងផ្សេងៗគ្នា ដូច្នេះឧទ្យាននេះអាចឲ្យអ្នកទេសចរបើកឡានចូលទស្សនាបាន។ ឧទ្យាននេះក៏មានសត្វច្រើនប្រភេទដូចជា សត្វស្វា ជ្រូកព្រៃ សត្វអូទ្រីស ដំរី តោ ខ្លា ខ្លារខិន ។ល។

រូបភាពនៅសួនបណ្តុះបណ្ដាលសត្វព្រៃ

៤-ចម្ការធុរេន (Durian Plantations)

ហេតុផលដែលអ្នកនៅជាប់ដកចិត្តមិនបានពីទឹកដីខេត្តកំពត គឺចម្ការផ្លែឈើដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលត្រូវបានគេស្គាល់ថាជាផ្លែធុរេន នៅតាមតំបន់ទឹកឈូ។ ធុរេនកំពតមានឈ្មោះល្បីទូទាំងប្រទេសកម្ពុជាដោយសារតែរស់ជាតិដ៏ផ្អែមឆ្ងាញ់របស់វា។ ធុរេនកំពតមានរសជាតិឆ្ងាញ់ និងតម្លៃខ្ពស់ជាងធុរេនរបស់ថៃ។ អាចមានតម្លៃថ្លៃជាងពីរដង នៃធុរេននាំចូល។

ចម្ការទុរេននៅកំពត

៥-ព្រែកត្នោត (Prek Thnout)

ព្រែកត្នោត គឺជាតំបន់អេកូទេសចរណ៍ដែលស្ថិតនៅទីតាំងមួយផ្នែកក្នុងតំបន់ឧទ្យាជាតិបូកគោ។ ព្រែកត្នោតមានលក្ខណៈពិសេស​ជាតំបន់ដែលសំបូរជីវចំរុះ និងមានសារៈសំខាន់ជាសកល រួមទាំងមានពពួកដែលនាំឲ្យគ្រោះថ្នាក់ និងជំពូកដែលកម្រ។ តំបន់នេះ​មានចម្ងាយប្រហែល ៣២ គ.ម ខាងលិចទីក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានចម្ងាយ ៩០​ គ.ម ខាងកើតខេត្ត ព្រះសីហនុតាមបណ្តោយផ្លូវជាតលេខ៤។ តំបន់នេះត្រូវបានគ្រប់គ្រងដោយអ្នកភូមិក្នុងមូលដ្ឋានរបស់ពួកគេ និងចំណូល​​ពី​សកម្មភាពទេសចរណ៍ត្រូវបានផ្តល់ដោយផ្ទាល់ដល់សហគមន៍។

ទេសភាពនៅព្រែកត្នោត

៦-តំបន់រូងភ្នំនៅជិតកំពត (Caves Near Kampot)

រូងថ្មកំបោនៅជិតខេត្តកំពត និងជាកន្លែងការកកើតថ្មីដ៏កម្រ និងចេតិយកសាងតាមបែបព្រះពុទ្ធសាសនាជាច្រើន។ ពេលដែលអ្នកមានគម្រោងទៅទស្សនារូងភ្នំទាំងនេះ អ្នកត្រូវប្រើប្រាស់ពិលសំរាប់បំភ្លឺ និងពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ ហើយត្រូវដើរយឺតៗ។ រូងទី១ ដែលអ្នកឆ្លងកាត់នៅក្នុងតំបន់នេះ គឺជារូងនៅភ្នំឈ្នូក។ រូងមួយក្នុងចំណោមរូងទាំងអស់នេះមាន​សំណល់បាក់បែក​ជាច្រើន​មុន​សម័យអង្គរនៅក្នុងរូងថ្មកំបោរមួយនេះ។

រូងភ្នំនៅខេត្តកំពត

៧-កំពង់ត្រាច (Kampong Trach )

ទីប្រជុំជនស្រុកកំពង់ត្រាច ខេត្តកំពត​ គឺជាទីប្រជុំជនតូចមួយ ប៉ុន្តែនៅតែផ្តល់ការទាក់ទាញច្រើនចំពោះភ្ញៀវទេសចរ។ នៅទីនេះ​អ្នកនឹង​ប្រទះឃើញរូងភ្នំ និងបំពង់ផ្សេងៗជាច្រើនដែលនៅជិតភ្នំនេះ។​ កាលពីមុនមានរូងដ៏ធំមួយផងដែរនៅត្រង់ចំណុចកណ្តាល នៃជួរភ្នំដែលដំបូលរបស់វាត្រូវបានបាក់រលំ ហើយព្រៃល្បាតតូចៗដែលនៅជុំវិញនោះក៏បានដុះឡើងនៅក្នុងតំបន់នោះ។ នៅក្នុងរូង អ្នកនឹងប្រទះឃើញវត្តជាច្រើន ហើយរូងទាំងអស់នោះពិតជាមានការទាក់ទាញទេសភាពដ៏អស្ចារ្យ។ ហេតុដូច្នេះហើយ សូមកុំភ្លេច​យកពិល និងស្បែកជើងដែលល្អមួយគូរទៅជាមួយអ្នក។​

រូបភាពនៅកំពង់ត្រាច

៨-ចម្ការម្រេច (Pepper Plantations)

ខេត្តកំពត ត្រូវបានរុំព័ទ្ធជុំវិញដោយចម្ការម្រេចផងដែរ។ ចម្ការម្រេចភាគច្រើនមានការទាក់ទាញភ្ញៀវទេសចរ។ ការធ្វើដំណើរកំសាន្ត គឺជាវិធីដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការស្វែងរកថាតើ ម្រេចត្រូវបានផលិតឡើងយ៉ាងដូចម្តេច និងដើម្បីបេះយកមកផ្ទះខ្លះ ឬក៏ត្រូវ​ទិញសម្រាប់កន្លែងខ្លះទៀត។ ម្រេចដែលត្រូវបានដាំក្នុងខេត្តកំពតបានទទួលកេរ្តិ៍ឈ្មោះជាម្រេចដែលល្អបំផុតនៅក្នុងពិភពលោកអស់រយៈពេលជាច្រើនទសវត្សន៍។ ប្រភពនៃរសជាតិរបស់ម្រេចនេះមានពីការផ្សំគ្នា ដីដែលមានសារជាតិរ៉ែ និងសំបូរជីជាតិជុំវិញខេត្តកំពត រួមជាមួយខ្យល់សមុទ្រ និងអាចម៍ប្រចៀវដែលប្រមូលយកបានពីក្នុងរូងភ្នំ។

ទេសភាពនៃចម្ការម្រេច

៩-ស្រែអំបិល (Salt Flats)

ស្រែអំបិល ត្រូវបានគេចាត់ទុកជាតំបន់ទាក់ទាញទេសចរណ៍មួយក្នុងចំណោមតំបន់ទាក់ទាញអ្នកទេសចរផ្សេងទៀតរបស់​ខេត្តកំពត។ ពេលដែលយើងទៅទស្សនានៅទីនោះ វាពិតជាមានការលាតសណ្ធឹងយ៉ាងធំនៃទឹកដែលមានក្លិនស្អុយ ដែលធ្វើឲ្យ​យើងមិនចង់ឃើញការផលិតអំបិលនៅតាមតំបន់នោះទេ។ ប៉ុន្តែ យើងបានដឹងហើយថា នៅពេលដែលស្រែអំបិលកំពុងស្ថិត​ក្នុង​ការផលិត វាពិតជាគួរឲ្យចាប់អារម្មណ៍ក្នុងការមើលទឹកសមុទ្រត្រូវបានដាក់បញ្ចូលទៅក្នុងស្រែដើម្បីធ្វើឲ្យវាស្ងួតក្លាយជាអំបិល និងត្រូវប្រមូលផលពីវាលស្រែនោះ។

ទេសភាពដ៏ស្រស់ស្អាតនៅស្រែអំបិល

១០-ការដើរទេសចរណ៍តំបន់ជនបទ (Countryside Tours)

សកម្មភាពដ៏ពេញនិយមមួយនៅខេត្តកំពត គឺការដើរកំសាន្តតាមតំបន់ជនបទពេញមួយថ្ងៃ ឬកន្លះថ្ងៃដោយម៉ូតូកង់បី។ ជនបទ​ដែលនៅជុំវិញខេត្តកំពត​ គឺមានភាពស្រស់ស្អាត និងទេសភាពតាមដងផ្លូវនៃវាលស្រែដែលមានស្រូវខៀវស្រងាត់ គឺជាទស្សនីយ​ភាព​ដ៏​អស្ចារ្យ។ ការធ្វើដំណើរកំសាន្តនេះ អាចរាប់បញ្ចូលទាំងការទៅទស្សនានៅភ្នំឈ្នូក ស្រែអំបិល ចម្ការម្រេចកំពត បឹងសម្ងាត់ ថែមទាំងអាចខេត្តកែបផងដែរ។

តំបន់ជនបទនៅកំពត

ប្រភពៈ​ JEKJAYNEWS.INFO​

ទើបចេញពីគុក ត្រូវប៉ូលីសចាប់បញ្ជូនទៅតុលាកាវិញ ករណីគ្រឿងញៀន

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី ១០ ខែ មករា គ.ស ២០១៨ វេលាម៉ោង ១០ និង ១០ នាទីព្រឹក កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរនូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ឹម ឌីណា ហៅយក្ស ភេទប្រុស (ជាមុខសញ្ញាលួចម៉ូតូ ទើបដោះលែងពីពន្ធនាគារ) មានទីលំនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ដោយមានការរាយរណ៍ ដោយផ្ទាល់ពីពលរដ្ធល្អក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍អោយភូមិឃុំមានសុវត្តិភាពពីករណីជួញដូរនិងលាក់ទុកនៅសារធាតុញៀនមួយកន្លែងនៅទីតាំងខាងលើ កំលាំងមានសមត្ថកិច្ចមានការសង្ស័យនៅលើផ្ទះមាននោះមានលាក់ទុកមុខសញ្ញា លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគបាលស្រុកមេមត់ បានសុំគោលការណ៍ទៅលោកឧត្តមសេនីយ៍ស្នងការ និងបានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូឃ្មុំ សមត្ថកិច្ចយើងបានបង្កើតគណៈកម្មការចំរុះ ដើម្បីធ្វើការត្រួតពិនត្យឆែកឆេរក្នុងផ្ទះនោះ ហើយបានឃើញជនសង្ស័យឈ្មោះ ម៉ុន គឹមលាង ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ (ជាមុខសញ្ញាលួចម៉ូតូ ទើបដោះលែងពីពន្ធនាគារ) រស់នៅភូមិ.ខាងលើដែល កំពុងដេកលើអង្រឹងក្នុងបន្ទប់ក្រោមផ្ទះ និងឆែកឆេររកឃើញនូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់ រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការសួរចម្លើយ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ុន គឹមលាង បានឆ្លើយសារភាពថា ៖ កាលពីល្ងាចថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ ម៉ោងប្រហែល ២០ យប់ បានចូលប្រាក់ជាមួយឈ្មោះ អ៊ឹម ឌីណា ហៅយក្ស បានចំនួន ៨០,០០០ រ ដើម្បីទៅទិញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនពីឈ្មោះ ប៉ាង ម៉េងហួរ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាតិខ្មែរ នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយនៅខ្វះប្រាក់ចំនួន ២០,០០០រ ទៀត នៅពេលជក់រួចរាល់រូចគេបានចូលទៅដេកលើអង្រឹងក្នុងបន្ទប់ក្រោមផ្ទះ ចំណែកឯឈ្មោះ អ៊ឹម ឌីណា ហៅយក្ស ឡើងទៅដេកលើផ្ទះ ។បន្ទាប់ពីទទួលបានចំលើយសារភាពនេះសមត្ថកិច្ចបន្តចុះស្រាវជ្រាវតាមរកមុខសញ្ញាឈ្មោះ ប៉ាង ម៉េងហួរ រហូតនៅម៉ោង ១៥ និង ៣០ នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ឃាត់ខ្លួននៅចំណុចចំការម្រេច ស្ថិតនៅក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយឆែកឆេររកឃើញរកម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់ ឧបករណ៍វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ។


បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ុន គឹមលាង និងឈ្មោះ ប៉ាង ម៉េងហួរ រួមនិងវត្ថុតាងថ្នាំញៀនទាំង ០៩ កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ធ្វើការសាកសួររួចរាល់ និងកសាងសុំណុំរឿងបញ្ចូនខ្លូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ៖ Sing Ly
រូបភាព ៖ សូរិយា០៩

ឈាមស្រែកស្បែកហៅ សំលាប់គេនៅភ្នំពេញរត់ដល់បាត់ដំបងនៅតែមិនរួចពីសំណាញ់ច្បាប់

បាត់ដំបង ៖ កាលពីថ្ងៃទី​១១ ខែមករា ឆ្នាំ ២០១៨ នគរបាលខេត្តបាត់ដំបងបានសហការណ៍ជាមួយនគរបាលរាជធានីភ្នំពេញបានព័ទ្ធចាប់ជនល្មើសដែលជាឧក្រិដ្ធជនដៃឆៅម្នាក់ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។


តាមរយះបទបញ្ជាបន្ទាន់បំផុតរបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន នគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនគរបាលជំនាញ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបា លស្រុកកំរៀង សហការណ៍ជាមួយ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនឧក្រិដ្ឋជនចំនួន ០១ នាក់ ដែលគេចខ្លួនពីរាជធានីភ្នំពេញ មកសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបា ត់ដំបង ក្រោយពីកាប់សម្លាប់ជនរងគ្រោះឈ្មោះ អេង ម៉េងឃាង ភេទប្រុស អាយុ ២០ ឆ្នាំ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ ។ ជនល្មើសឈ្មោះ ហេង បញ្ញា ហៅ បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ នៅសង្កាត់មនោរម្យ ខ័ណ្ឌ ៧មករា រាជធានីភ្នំពេ ញបច្ចុប្បន្នបានប្រគល់ជូនសមត្ថកិច្ចនគរបា ល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនី តិវិធី ៕

ដោយ ៖ Sing Ly
(រូបភាពផែននគរបាលយុត្តិធម៌ &ក្រុមការងារ ប្រតិកម្មរហ័ស

ក្តៅក្តៅ ​! 3វីដេអូចេញព្រមគ្នាករណីលោកស័ក្ក 3ទំនើងតំលើងស័ក្កខ្លួនឯងដើម្បីប្រើហឹង្សា

រាជធានីភ្នំពេញ ៖ ថ្មីៗនេះក្រោយពីមានការប្រើអំពើហឹង្សាជាសាធារណះមកលើមន្ត្រីប៉ូលីសចរាចរជាប់កិច្ចសន្យាម្នាក់ពីសំណាក់​ លោកប៉ូលីសស័ក្ក ០៤ក្លែងក្លាយ ដែលតាមពិតប៉ូលីសរូបនោះមានឋានះត្រឹមតែអនុសេនីយ៍ឯកតែប៉ុណ្ណោះ (ស័ក្ក០៣​) តែទំនងជាគិតថាមិនខ្លាំង មិនឡូយ មិនសាហាវទើបទិញស័ក្កពាក់បន្ថែមមួយទៀត។

តាមរយះវីដេអូទាំងនោះបង្ហាញអំពីភាពអសីលធម៍ និងហឹង្សាយ៉ាងកំរោលនិងគ្មានការយោគយល់ឬអនុគ្រោះទាល់តែសោះ ដែលក្នុងនាមជាមន្ត្រីដូចគ្នា។ ក្នុងវីដេអូនោះដែរជនរងគ្រោះបានបញ្ជាក់ថា ៖ បើគ្រាន់តែវៃតប់ ទាត់ធាក់ប៉ុណ្ណឹងគាត់មិនខឹងទេ តែអ្វីដែលគាត់ទ្រាំមិនបាននិងមិនអាចអនុគ្រោះអោយបាននោះគឺការប្រើអំណាច ប្រើហឹង្សាចាប់ក្របួចអាវអូសតាំងពីក្រៅដល់ខាងក្នុងដែលហាក់មិនចាត់ទុកគាត់ជាមនុស្សទាល់តែសោះ៕

 

វីដេអូទី ០១ បង្ហាញពីអារម្មណ៍ឈឺចាប់ និងការតាំងចិត្តជំនះការលំបាករបស់ជនរងគ្រោះ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F497758037017327%2Fvideos%2F1473389939454127%2F&show_text=0&width=264

វីដេអូទី ០២ ការថតបានពីកាមេរ៉ាសុវត្តិភាពបង្ហាញកាន់តែច្បាស់អំពីវាធាក់ចំកណ្តាលទ្រូង

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fboosbon.reap%2Fvideos%2F10211811980763967%2F&show_text=0&width=266

វីដេអូទី ០៣ បង្ហាញពីការនាំខ្លួនជនល្មើសស័ក្ក ៤ក្លែងក្លាយ
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F868239780014481%2F&show_text=0&width=560

រឿងនឹកស្មានមិនដល់ តាមពិតស័ក្ក3សោះ ប្រហែលមិនសូវខ្លាំងបានតំឡើងស័ក្កខ្លួនឯងមួយទៀត

សន្តិសុខមាតុភូមិ ៖ ក្រោយបញ្ចប់ការសួរនាំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួ​ន២បទល្មើស ទៅលើមន្រ្តីនគរបាលពាក់ស័ក្តិ៤ (តាមពិតស័ក្តិ៣) ដែលលើកជើងធាក់មន្រ្តីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយ ប្រចាំតុលាការ បានរាយការណ៍នៅមុននេះបន្តិច។

លោក សៀង សុខ បានសម្រេចចោទប្រកាន់ទៅលើជនត្រូវចោទនូវបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។ សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។

បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។ក្រោយបញ្ចប់ការសួរនាំ និងចោទប្រកាន់រួចមកលោក សៀង សុខ បានបញ្ជូនទៅកាន់ដៃចៅក្រមដើម្បីចាត់ការបន្តទៀត តើសម្រេចឃុំឬមិនឃុំ៕

ក្តៅក្តៅពេកហើយ គ្រឿងញៀនអីឡូវមានដឹកជញ្ចូនដល់ផ្ទះ !

ខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្តិភាព និង ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនផងនោះ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១៤និង០០នាទី ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

បើយោងតាមការសារភាពរបស់បុរសម្នាក់ដែលមានឈ្មោះថា ស្ងួន វាសនា ហៅស្នា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានសារភាពថា ៖ គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីស្រីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ តម្លៃ ៥០០,០០០៛ យកមកអោយខ្លួនដល់ផ្ទះ ដើម្បីវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ដោយ ៖ Sing Ly
ប្រភព ៖ សេនាធិការ នគរបាលស្រុកស្អាង

ការងារមិនធ្វើ បែកគំនិតធ្វើសង្ឃក្លែងក្លាយដើរបិណ្ឌបាត ត្រូវសមត្ថកិច្ចចាប់ខ្លួន

សៀមរាប ៖ ព្រឹកថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរកា នព្វស័កពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៩ : ៣០នាទី ព្រឹកសមត្ថកិច្ចមគរបាលឃាត់ខ្លួនមនុស្ស ១៩នាក់ ដែលក្លែងបន្លំជាសង្ឃធ្វើសកម្មភាពដើរបិណ្ឌបាត្រតាមទីផ្សារទីសាធារណះ និងស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាប បែបអាណាធិបតេយ្យ និងកុមារមួយនាក់ជា(កូនសិស្សលោក)

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានឲ្យដឹងថាលោកបានដឹកនាំកម្លាំងនគរបាលកណ្ដាលសន្តិសុខ ដោយមានការចូលរួមសហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះប្រមូលជនសង្ស័យ ដែលធ្វើសកម្មភាពក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតតាមទីផ្សារទីសាធារណះ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអាណាធិបតេយ្យចំនួន ១៩នាក់ និងកុមារម្នាក់ជាកូនសិស្សលោក។


ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ មានស្រុកកំណើតនៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា បន្ទាប់ពីអនុគុណ និងធម្មការក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ជីវរហើយ បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលយើង កម្លាំងជំនាញយេីង បានធ្វើការសាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន ១៧នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដេីម្បីបន្តនីតិវិធី និងកុមារម្នាក់បញ្ជូនទៅឲ្យអង្គការផងដែរ។

ដោយ ៖ Sing Ly
ប្រភព ៖ ស្នងការដ្ធាននគរបាលខេត្តសៀមរាប

ក្តៅក្តៅពេកហើយ គ្រឿងញៀនអីឡូវមានដឹកជញ្ចូនដល់ផ្ទះ !

ខេត្តកណ្តាល ៖ ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្តិភាព និង ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនផងនោះ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១៤និង០០នាទី ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

បើយោងតាមការសារភាពរបស់បុរសម្នាក់ដែលមានឈ្មោះថា ស្ងួន វាសនា ហៅស្នា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានសារភាពថា ៖ គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីស្រីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ តម្លៃ ៥០០,០០០៛ យកមកអោយខ្លួនដល់ផ្ទះ ដើម្បីវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ដោយ ៖ Sing Ly
ប្រភព ៖ សេនាធិការ នគរបាលស្រុកស្អាង

សាហាវហួស ! យុវជនម្នាក់ជិះកង់ទៅលួចម៉ូតូពីម្ចាស់ ដែលចុះទិញទឹកសុទ្ធទាំងព្រឹក

ស្រុកស្អាង ៖ តាមប្រភពពីប៉ូលីសអធិការដ្ធានស្រុកស្អាងបានអោយដឹងថា នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ៨ ព្រឹក នៅចំណុចភូមិស្វាយជួរ ឃុំរកាខែល ស្រុកស្អាង ខេត្តកណ្តាលបានអោយដឹងថា ៖ ជនសង្ស័យឈ្មោះ អៀង ហឿន ហៅទក ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៧១ ផ្លូវ២១ BT ភូមិបឹងទំពន់៤ សង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីបុរសរូបនោះបានជិះកង់ទៅដូរយកម៉ូតូរបស់គេម៉ាក ហុងដា C125 ស៊េរីឆ្នាំ ២០១៥ ពណ៏ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1FE.9549 ដែលកំពុងចតចោលដោយម្ចាស់ភ្លេចដកសោរ។

តាមប្រភពពីជនរងគ្រោះ (មាស សូម៉ានី) បានអោយដឹងថា ខ្លួនបានជិះម៉ូតូមកភូមិស្វាយជួរ ក្នុងគោលបំណងទិញទឹកសុទ្ធ តែបានភ្លេចដកសោរចេញពីម៉ូតូ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យបានឡើងជិះកង់មកដល់ ហើយឡើងជិះម៉ូតូរួចបើកចេញទៅ ដោយបន្សល់ទុកកង់មួយគ្រឿងនៅកន្លែងកើតហេតុទើបបង្ករអោយមានការផ្អើឆោឡោឡើងតែម្តង។ តាមប្រភពដដែលបានបន្តថា ក្រោយពីទទួលបានពត៍មានសមត្ថកិច្ចបានពួនស្ទាក់ចាប់បានទាំងជនល្មើសនិងវត្តុតាងនៅចំណុចភូមិដំរី ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ហើយបានបញ្ជូនមកអធិការដ្ធាននគរបាលស្រុកស្អាងសំរាប់ចាត់ការបន្តតាមនិតិវិធី៕

ដោយ ៖  Sing Ly
ប្រភព ៈ អធិការដ្ធានស្រុកស្អាង

កូនកុំបារម្មណ៍អី ម្តាយចេះចាត់ចែងហើយ (មិនទើសទេ តែស្តាប់ហើយអួលដើមករ)

[….] គ្រប់អ្នកធ្វើតំណើរតាមរថយន្តឈ្នួល រថយន្តផ្ទាល់ខ្លួន ទៅខេត្តក្រចេះពួកគេតែងតែឈប់សំចត សំរាកយកកំលាំង និងទទួលទានអាហារថ្ងៃត្រង់នៅតាមហាងនានាតាមចំណូលចិត្ត ចៃដន្យថ្ងៃនោះដែរខ្ញុំក៏បានធ្វើតំណើរតាមរថយន្តតាក់ស៊ីឆ្លងកាត់នោះផងដែរ ហើយបានស្វែងរកទិញនំចំណី​ ផ្លែឈើ ពងមាន់ពងទា ចង្រិត តាមដែលគិតថាឆ្ងាញ់…! រំពេញនោះខ្ញុំបានភ្ញាក់ព្រឺតជាមួយនិងសំលេង កូនកូនជួយទិញរបស់មីងផង មីងលក់មិនដាច់ទេ បើយ៉ាងនេះមីងគ្មានប្រាក់សំរាប់ផ្ញើរអោយកូនមីងទេ ព្រោះជិតដល់ថ្ងៃសាលាមានកម្មវិធីផង។
ខ្ញុំក៏បានតបថា កម្មវិធីអ្វីទៅមីង ហើយតំរូវអោយប្រើប្រាស់ប្រាក់ច្រើនប៉ុណ្ណាទៅ? ខ្ញុំឃើញមីងស្វះស្វែងណាស់ (ខ្ញុំនិយាយបណ្តើរ រើសពងទាបណ្តើរ បានចំនួន១០គ្រាប់ រួចបានហុចប្រាក់៥០០០៛ ជូនគាត់) គាត់ញញឹមហើយឆ្លើយថា មីងសន្សំផ្ញើរអោយកូនរៀននៅភ្នំពេញ មីងជាស្រី្តម៉េម៉ាយ ហើយគ្មានស្រែចំការធ្វើដូចគេទេ មីងស៊ីឈ្នូលធ្វើការគ្រប់បែបយ៉ាង និងលក់ដូរតិចតួចមិនគ្រប់និងអោយកូនរៀនទេក្មួយ ហើយខែនេះកូនប្រាប់ថាត្រូវការបន្ថែម ២០០,០០០ រៀលទៀតព្រោះសាលាមានកម្មវិធី។ គ្រាន់តែស្តាប់គាត់ចប់ ទឹកភ្នែកខ្ញុំហាក់ដក់ជាប់និងកែវភ្នែកខ្ញុំទៅហើយ ព្រោះខ្ញុំនឹកដល់ពាក្យថា ថ្ងៃបុណ្យណូអែល ថ្ងៃទិញកាដូ ថ្ងៃនៃក្តីស្រលាញ់ គិតៗខ្ញុំអាណិតគាត់ណាស់ ហើយខ្ញុំក៏មិនបាននិយាយអ្វីច្រើនដែរ បានត្រឹមតែពោលថា ៖ សូមជូនពរមីងអោយលក់ដាច់ មានសុខភាពល្អ រួចក៏ដើរចេញទៅ។

នេះគ្រាន់តែជារូបតំណាង

[…] ថ្ងៃនោះហើយដែលខ្ញុំត្រូវអត់បានថ្ងៃ ខ្ញុំសំលឹងមើលនំចំណីដែលខ្ញុំបានទិញ មិនដាច់តែអារម្មណ៍ហាក់គិតដល់រឿងជាច្រើន រកថាមិនត្រូវ ខ្ញុំគិតដល់រឿងដែលខ្ញុំបានជួបកាលពី ១០ ឆ្នាំមុនដែលស្ត្រីម្នាក់បានដើរលក់នំ តាមទីនានា ដើម្បីយកប្រាក់ផ្ញើរអោយខ្ញុំរៀន ពេលនោះខ្ញុំចាយត្បិតត្បៀតណាស់ ពោលមិនដែលទិញនំចំណី ឬ របស់អ្វីមិនចាំបាច់នោះទេ ហើយមានពេលខ្លះខ្ញុំត្រូវហូបមីជំនួសបាយក៏មាន។ មួយខែ ១៥០,០០០៛ វាមិនច្រើនសំរាប់អ្នកខ្លះ តែវាច្រើនសំរាប់ខ្ញុំ វាមានន័យសំរាប់ខ្ញុំ គ្រប់ពេលដែលគាត់សួរថា កូនសុខសប្បាយទេ កូនមានហូបចុកគ្រប់គ្រាន់ទេ កូនកុំបារម្មណ៍ម្តាយចេះចាត់ចែងហើយ គឺជាពេលដែលខ្ញុំឈឺចាប់បំផុត ហើយតែងតែស្រក់ទឹកភ្នែកគ្រប់ពេល។
អត្ថបទមួយនេះគ្រាន់ជាការរំលឹករឿងពិត និងរឿងដែលខ្ញុំបានជួបផ្ទាល់នៅតាមផ្លូវ និងតាមកន្លែងលក់កាដូរ តុក្កតា នានានៅពេលមានបុណ្យណូអែល ឬបុណ្យផ្សេងដែលមិនមែនជាវប្បធម៍ប្រពៃណីរបស់ខ្មែរយើងនោះទេ តែសំបូរទៅដោយយុវជន យុវនារីកកកុញកុះករ ទិញកាដូរទៅវិញ៕

ដោយ ៖ Sing Ly

ទាំងនេះគ្រាន់តែជារូបតំណាង