ចោរឆក់វ័យក្មេង ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនចូលទៅ…(ចុចអានបន្ត

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។

ចោរឆក់ទាំងពីរនាក់នោះរួមមាន ឈ្មោះ ស៊ិន ស៊ីអិក ភេទប្រុស អាយុ ១៦ឆ្នាំ និង ឈ្មោះ សាទ ចាន់ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនបានកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨

វេលាម៉ោងប្រហែល០៧:១៥នាទី ខណៈដែលចោរឆក់ទាំងពីរនាក់នេះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone7 Plus ពណ៍ផ្កាឈូក របស់ជនរងគ្រោះឈ្មោះ ពេជ្រ ចាន់ណារី ភេទស្រី អាយុ ៣៦ឆ្នាំ ដែលបានដាក់ទូរស័ព្ទដែរបស់ខ្លួនក្នុងថតម៉ូតូខាងមុខ និងជិះ នៅលើបណ្តោយផ្លូវមុនីរ៉េត ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេបាន ជិះម៉ូតូចេញពីម្តុំស្តុបទេពផន ខណ្ឌទួលគោក ក្រវ៉ែលតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ លុះពួកខ្លួនជិះដល់ចំណុចមុខវត្តស្ទឹងមានជ័យ

ក៏បានប្រទះឃើញជនរងគ្រោះ ខាងលើ កំពុងជិះម៉ូតូម្នាក់ឯង និងមានទូរស័ព្ទនៅក្នុងថតម៉ូតូខាងមុខ ឃើញឳកាសល្អ ពួកខ្លួនបានជិះម៉ូតូទៅក្បែរជនរងគ្រោះក៏ធ្វើសកម្មភាពឆក់តែម្តង តែជាសំណាងមិនល្អ ស្រាប់តែជនរងគ្រោះបានស្រែកឆោរឡោ

ស្របពេលដែលសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ កំពុងល្បាតក្នុងភូមិសាស្រ្តឃើញសកម្មភាពរបស់ពួកគេ ក៏ស្ទាក់ពីមុខផ្លូវដែលពួកគេបំរ៉ុងរត់គេចខ្លួន ហើយបានឃាត់ខ្លួនពួកគេទាំង ០២នាក់នេះតែម្តង។

 

ប្រភព៖ Phnom Penh Gendarmerie

យុវតីស្រស់ស្អាតពីរនាក់ រងរបួសធ្ងន់បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលកំពុងតែ…(ចុចអានបន្ត)

ក្រុងតាខ្មៅ៖ យុវតីស្រស់ស្អាតពីរនាក់ រងរបួសធ្ងន់បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក Today មិនបានពាក់មួកសុវត្ថិភាព ត្រូវបានរថយន្ត កាម៉ារីបាឡែនមួយគ្រឿងបើកបុកនៅចំណុចផ្លូវកែង លេខ១០៨ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង ០៩:៤០ នាទីព្រឹក ថ្ងៃទី ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

យុវតីរងគ្រោះទាំងពីរនាក់មានឈ្មោះ ភា ស្រីនៀត អាយុ ១៥ ឆ្នាំ នៅភូមិក្រពើហាសង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ រងរបួសធ្ងន់ និងម្នាក់ទៀតមានឈ្មោះ ហាក់ សុវណ្ណា អាយុ ១៤ ឆ្នាំ នៅភូមិតាខ្មៅ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ។ ដោយឡែកម្ចាស់រថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

មុនកើតហេតុ គេបានឃើញយុវតីរងគ្រោះទាំងពីរនាក់ ធ្វើដំណើរដោយម៉ូតូ Today ពណ៌ ក្រហមពាក់ ផ្លាកលេខ កណ្តាល 1V-8788 ទិសដៅ ពីត្បូងមកជើង ពុំមានពាក់មួយសុវត្ថិភាពទាំងពីរនាក់ ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-8392 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏បានបុកម៉ូតូរងគ្រោះបណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បី សង្គ្រោះ ។


យ៉ាងណាមិញ ក្រោយកើតហេតុប៉ូលិសជំនាញចរាចរណ៍ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីវាស់វែង និងស្វែងរកម្ចាស់រថយន្តបង្កយកមកដោះស្រាយពេលក្រោយ ៕

ប្រភព៖ FB

ឯកឧត្តម ឃួង ស្រេង មិនអោយរថយន្តធំចេញ ចូលរាជធានីភ្នំពេញ ពេលថ្ងៃ និងការលុបបំបាត់ ប័ណ្ណអនុញ្ញាតចេញ ចូល A BនិងCទៀត

​(ភ្នំពេញ) ឯកឧត្តម ​ឃួង ស្រេង ​បាន​ដាក់ចេញ​នូវ​វិធានការ​ជាថ្មី មិនអោយ​រថយន្ត​ធំៗ ចេញ ចូល​រាជធានី​ភ្នំពេញ នៅ​ពេល​ថ្ងៃ​ដាច់ខាត រួម​និង​ការលុបបំបាត់​មិនអោយ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​រាជធានី​ប្រភេទ​A B​និង​C ទៀត​ទេ ។​

​ឯកឧត្តម ​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ កញ្ញា​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន នៅ​សាលា​ខណ្ឌ​ចំការមន បាន​មានប្រសាសន៍ថា ចាប់ពី​ពេលនេះ​តទៅ​ឡានធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាត​អោយមាន​ដាច់ខាត ហើយក៏​លែងអោយ​មាន​ការកំណត់​ម៉ោង​នេះ​ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ ដូចជា​ប័ណ្ណ​អនុញ្ញាតិ​ចេញ ចូល A B​និង​C​ជាដើម​។ លោក​បញ្ជាក់ថា កន្លងមកនេះ រថយន្ត​ចេញ ចូល​រាជធានី​ភ្នំពេញ​បាន​តាមចិត្ត អោយតែ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A B​និង​C​នេះ បង្កអោយមាន​គ្រោះថ្នាក់ និង​កកស្ទះ​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង​។​

​ឯកឧត្តម ​បញ្ជាក់​បន្ថែមថា “​អា​រឿង​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A B​និង​C​នេះ គេ​អាចកូពី​បានយ៉ាង​ស្រួល​ហើយ​នរណា​គេជា​អ្នកយកមកពិនិត្យ​ថា ពិត​ឬ​មិន​ពិត​នោះ​។ ទាំងនេះហើយ​ដែល​ធ្វើអោយ​រថយន្ត​ធំ​ឆ្លៀត​ឱកាស​ចេញ ចូល​ក្រុង​បាន​។ ដូច្នេះ​ចាប់ពី​ពេលនេះ​ត​ទៅ​ឡានធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាតិ​អោយមាន​ដាច់ខាត តែ​អាច​ចេញ​ចូល​ក្រុង​បាន​ចាប់​ពី​ម៉ោង ៨ ទៅ​៩​យប់​។ តែ​សម្រាប់ ផ្លូវ​បី មិនអោយ​រថយន្ត​ធំ​ឆ្លងកាត់​ដាច់ខាត នោះ គឺ​ផ្លូវ ព្រះមុនីវង្ស ស៊ី​សុ​វត្តិ ព្រះ​នរោត្តម​” ។​

​ក្រៅ​បញ្ហា​ខាងលើ ឯកឧត្តម ​ឃួង ស្រេង បាន​មានប្រសាសន៍​បន្ត​ថា ចៅសង្កាត់ មេភូមិ បើ​មិន​ធ្វើ​ការងារ​បំរើ​ប្រជាពលរដ្ឋ​ទេ​និង​មានប​ញ្ហ​ហើយ ដូច្នេះ​ត្រូវ​រួម​គ្នា​ប្រឹងប្រែង​ធ្វើ ដើម្បី​អោយ​ប្រពល​រដ្ឋ​ពេញចិត្ត​ពេញ​ថ្លើម​។​ឯកឧត្តម ​បន្តថា បើ​ក្រុមហ៊ុន​ធ្វើ​មិន​ត្រូវ​តាមច្បាប់ ខុស​បច្ចេកទេស អាជ្ញាធរ​ខណ្ឌ​ឃាត់​ភ្លាម ក្រុមហ៊ុន​នរណា​ក៏​ដោយ សំខាន់​កុំ​អោយ​ទៅ​ឃាត់​គេ ដើម្បី​យក​លុយ​នោះ​ទើប​យើង​ខុស ។​មន្ត្រី​របស់​យើង​ត្រូវ​មើល​ច្បាប់​សំណង់​ឡើងវិញ ។ បញ្ងា​លូ ផ្លូវ ខូច​គ្មាន​នរណា​ច្បាស់​ជា​ង​លោក មេភូមិ ចៅសង្កាត់​នោះ​ទេ ដូច្នេះ បើ​មាន​បញ្ហា​ខូច​ឬ ត្រូវ​ជួសជុល​យ៉ាងណា​នោះ ត្រូវ​រាយការណ៍​មក​ខណ្ឌ ដើម្បី​ដោះស្រាយ សំដៅ​ធ្វើ​យ៉ាងណា​បំរើ​ការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ឯកឧត្តម ​ថា នៅ​ខណ្ឌ​ចំការមន មាន​សង្កាត់​មួយ គឺ​ទន្លេបាសាក់ ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​មិនទាន់​ល្អ​នូវឡើយ​ទេ ពិសេស​ការចត​មិន​មាន​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ទីក្រុង និង​ធ្វើអោយមាន​ការកកស្ទះ​ចរាច​រណ៍​។​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សង្កាត់​នេះ​អោយ​ល្អ​ប្រសើរ​ឡើង​។​

​ក្រៅ​ពី​ការ​ជម្រុញ​អោយ​អនុវត្ត​ការងារ​បន្ត​ហើយ​នោះ ឯកឧត្តម ​ឃួង ស្រេង ក៏​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌចំការមន រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ផងដែរ ដោយ​កន្លងមក​នេះ បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​។​

​ពាក់ព័ន្ធ​នឹង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន​នេះដែរ លោក​ព្រំ សំខាន់ អភិបាល​ខណ្ឌ​ចំការមន ក្នុងឱកាស​នោះ​បាន​លើកឡើង​ពី​បទល្មើស​ពាក់ព័ន្ធ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ក្នុង​ត្រីមាស​ទី​៣​នេះ ដោយ​ធ្វើកា​រ​បង្ល្រាប​បទល្មើស​លួច ឆក់​ប្លន់ បាន​ជាច្រើន​ករណី ហើយ​ការងារ​នេះ​រដ្ឋបាល​ខណ្ឌ ក៏​បាន​នឹង​កំពុង​ធ្វើ​រាល់ថ្ងៃ​ផងដែរ ដើម្បី រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​អោយបាន​កាន់តែ​ល្អប្រសើរ ។​

​ឯកឧត្តម បន្តថា ក្រៅពី​ការងារ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​នេះ ការកសាង​នូវ​ហេដ្ឋានរចនាសម្ព័ន្ធ ក៏​បាន​នឹង​កំពុង​កសាង ជួសជុល ផ្លូវ លូ ជា​ច្រើន​ខ្សែ​ផងដែរ ។ ចំពោះ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​សេវា កម្ម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ក៏​បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្ម​ផង​ដែរ​។​

​ឯកឧត្តម ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី បញ្ហា សន្តិសុខ គ្រឿងញៀន បញ្ញា​សណ្តាប់ធ្នាប់ បញ្ហា​សំរាម ក៏​នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​អោយមាន​ប្រសើរ​ថែម​ទៀត​។​

 

​មន្ត្រីរដ្ឋបាល​ខណ្ឌចំការមន ក្នុងឱកាស​នោះ​ក៏បាន​លើកឡើង​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​បង្គោល​ភ្លើង​នៅ​តាម​ផ្លូវ​សាធារណៈ ពិសេស លើផ្លូវ​៤៣០ ពី​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ដល់​ក្រោយ​មន្ទីរពេទ្យ​រុស្ស៊ី ។​បញ្ហា​លូ បញ្ហា​ដើមឈើ​ងាប់​ហើយ​កាប់​មិនបាន ជាដើម ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំ​ថ្នាក់ ហើយក៏​បាន​លើកឡើង​ពី​បញ្ហា​សំរាម ដែល​ក្រុមហ៊ុន​ស៊ីន ទ្រី ប្រមូល​មិន​ទាន់​ពេល​ផងដែរ​៕ ដោយ វុន សុខជា

បុរសជនជាតិចិន បើករថយន្តឡិចស៊ីស បុកម៉ូតូបណ្តាលអោយបុរសខ្មែរម្នាក់ ស្លាប់ភ្លាមៗនៅជិត…(មានវិដេអូ)

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបែកជាបួន​ ត្រង់ផ្លូវលេខ១៣៤ កែងផ្លូវលេខ១៣៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុ២៥ឆ្នាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Wave-S ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-9918 ធ្វើដំណើពីលិចទៅកើត។

លុះធ្វើដំណើរដល់ចំណុចកើតហេតុ​ ដែលចំណុចផ្លូវបែកជាបួន ស្រាប់តែមានរថយន្ត LEXUS RX300 ពណ៌ទឹកមាស មួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 2Q-2257 បើកបរដោយបុរសជនជាតិចិនម្នាក់ និងអ្នករួមដំណើរប្រុសស្រី២នាក់ផ្សេងទៀត ក្នុងនោះមាននារីជនជាតិខ្មែរ រូបស្រស់ម្នាក់ បានបើកបុកម៉ូតូយ៉ាងពេញទំហឹង រួចកិនអូសម៉ូតូជាប់ក្រោមរថយន្តខាងមុខ ប្រហែលជិត២០ម៉ែត្រ បានបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមៗនោះដែរ ជនជាតិចិន ដែលបើករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ផងដែរ។

ក្រោយកើតហេតុបានបន្តិច ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់ ហើយស្រែកទ្រហោយំទាំងក្ដីអាឡោះអាល័យ ​និងសោកស្ដាយបំផុត ចំពោះការបាត់បង់​កូន និងសមាជិកគ្រួសារ មិនគួរណាជិះមកជិតដល់ផ្ទះហើយ បែរជាជួបគ្រោះថ្នាក់បណ្ដាលស្លាប់យ៉ាងរន្ធត់បែបនេះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F2203905339827739%2F&show_text=0&width=560

ប្រភព៖ Heng ly

ឯកឧត្តម អ៊ាង សុផល្លែត ចូលរួមដាក់បិណ្ឌចំនួន៣វត្ត និងដាំដើមឈើតាមដង ផ្លូវភូមិស្វាយមីង ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) នៅព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបិរស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ អំពិលតាពក និងក្រុមការងារចុះជួយឃុំអំពិលតាពក រួមជាមួយលោក អភិបាលស្រុកអូររាំងឪ លោកប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមដាក់បិណ្ឌចំនួន ០៣វត្ត និងអាស្រម ០១ តាមប្រពៃណី នៅឃុំអំពិលតាពក រួមមានវត្តអំពិលតាពក វត្តពោធិ៍មាស (បុសល្ហុង) អាស្រមធម្មរង្សី (ហៅភូមិអូដ្ឋ) និងវត្តស្វាយមីង ព្រមទាំងបានដាំដើមត្របែកព្រៃតាមដងផ្លូវក្នុងភូមិសាស្រ្តភូមិស្វាយមីងផងដែរ។

សូមរំលឹកថា ឯកឧត្តម អ៊ាង សុផល្លែតកន្លងមកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋានជាប្រចាំ និងបានចុះជួយពិនិត្យភ្នែក ចែកវ៉ែនតាអានអក្សរ ការពាភ្នែក ព្រមទាំងចែកជូនសៀវភៅកសិកម្ម និងទេយ្យទានមួយចំនួនជាប្រចាំជូនបងប្អូន លោកយាយ លោកតា។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខបងប្អូនលោកយាយលោកតា ព្រះសង្ឍពីគ្រប់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលលោកតែងគិតគូរអំពីសុខទុក្ខ និងវត្តអារាមពុំដែលភ្លេចឡើយ។

ម៉្យាងឯកឧត្តម អ៊ាង សុផល្លែត ជាបុគ្គលល្បីនៅលើបណ្តាញសង្គមហ្វេសបុក ដែលឯកឧត្តមបានចែកចាយព័ត៍មាន កសិកម្ម បរិស្ថាន ឱសថបុរាណខ្មែរ អក្សរសាស្ត្រខ្មែរ ព្រមទាំងបំនិតថ្មីៗ និងគតិអប់រំផងដែរ។ រហូតមកដល់ថ្ងៃនេះហ្វេសបុកផេកដែលទទួលស្គាល់ជាផ្លូវការរបស់គាត់ «អ៊ាង សុផល្លែត Sophalleth» មានចំនួនអ្នកចូលចិត្ត និងគាំទ្រជាង៤លាននាក់ឯណោះ។

 

តាមការបកស្រាយ ឯកឧត្តម អ៊ាង សុផល្លែតមានចំណូលចិត្ត និងខិតខំលើកស្ទួយផលិតផល និងស្នាដៃបុព្វបុរស កេរ្ត៍ដំណែល ជម្រុញ និងអភិវឍ្ឍប្រជាកសិករ យុវជន ឲ្យក្លាយជាទំពាំងល្អ ដើម្បីស្នង និងបម្រើប្រទេសជាតិទៅថ្ងៃក្រោយ។

ឯកឧត្តមក៍បានបញ្ជាក់ដែរថា សព្វថ្ងៃហ្វេសបុកផេក ឯកឧត្តម បានផុសផ្សព្វផ្សាយជូនប្រជាកសិករអ្នកផលិតផ្ទាល់ និងជួយរកទីផ្សារជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃ ហើយកន្លងមកឯកឧត្តមបានធ្វើរួចហើយ និងទទួលបានផលជាទីគាប់ប្រសើរ និងសសើរពីបងប្អូនប្រជាកសិករទូទៅ។ បងប្អូនអាចទំនាក់ទំនងក្រុមការងារឯកឧត្តមបាន ដោយឆាតផ្ទាល់ចូលហ្វេសបុកផេកជាការស្រេច៕

ហួសចិត្ត.! ជិះកង់បីមិនឲ្យលុយហើយ អ្នករត់កង់បីទាលុយច្រើនពេកសាំចិត្ត វ៉ៃប្រាវនិងទាញកាំបិទតាំងតោដេញកាប់ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ..(មានវិដេអូ)

ភ្នំពេញ៖ បុរសម្នាក់ ហៅកង់បីឥណ្ឌាឌុបទៅរកពួកម៉ាកគេស៊េរីចាស់ តែរកមិនឃើញ ណមួយវាគ្មានអ្នកណាហ៊ានមកជាមួយទេ​ គ្រាន់តែលឺឈ្មោះតេទៅគេបិទទូរស័ព្ទអស់ ក្រឡុកអ្នករត់កង់បីឌុបទៅមកៗរកឡើងពុល ដល់ពេលម្ចាស់កង់បីទាលុយក៏ដាល់អ្នកបើកកង់បីមួយដៃដាច់ផ្ងារ​ បណ្ដាលឲ្យ​បែកចិញ្ចើម រួចដកកាំបិត​ប៉័ងតោ​ដេញកាប់ទៀត សំណាងអ្នកបើក​កង់បីឥណ្ឌា​ រត់ទាន់បើកកង់បីទៅហៅប៉ូលីស​ មកវាយខ្នោះ ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហេង​ ពេជ្រ​ ទីលំនៅ​មិនពិតប្រាកដ​ ។

បើតាមសម្តីអ្នករត់បីឥណ្ឌាបានប្រាប់ថា ដំបូងគាត់ហៅកង់បីឥណ្ឌាឌុបទៅរកពួកម៉ាកគេស៊េរីចាស់ តែរកមិនឃើញ ណមួយវាគ្មានអ្នកណាហ៊ានមកជាមួយទេ​ គ្រាន់តែលឺឈ្មោះតេទៅគេបិទទូរស័ព្ទអស់ ក្រឡុកអ្នករត់កង់បីឌុបទៅមកៗ រកឡើងពុល បែរជាឃើញស៊េរីប្អូនៗ២នាក់ទៀត ក៏បបួលទៅផឹកស៊ី (អស់ប៉ុន្មានទុកអោយបង Pay) ពេលចូលផឹកអោយអ្នកបើកកង់បីទៅដឹកម៉ូយសិនទៅ ចាំម៉ោង១០ជាងចាំមកយកលុយ ផឹកសុទ្ធតែ Anchor អស់៣កេះ ទាំងសាច់ក្លែមច្រើនមុខទៀត សរុបជាង២០០ដុល្លារ​ ។

ស្រាប់តែអ្នករត់បីឥណ្ឌាមកយកលុយ​ បែរជាអូសក្រឡាអោយគេ​ចាំតិច​ៗ!រហូតដល់ម៉ោងជាង១២រំលងអាធ្រាត្រ​ហើយ នៅអោយគេអង្គុយចាំទៀត កាពិតទើបដឹងថាគ្មានលុយមួយរៀល មិនអោយលុយហើយ ក៏ដាល់អ្នកបើកកង់បីមួយដៃដាច់ផ្ងារ​ បណ្ដាលឲ្យ​បែកចិញ្ចើម រួចដកកាំបិត​ប៉័ងតោ​ដេញកាប់ទៀត សំណាងអ្នកបើក​កង់បីឥណ្ឌា​ រត់ទាន់បើកកង់បីទៅហៅប៉ូលីស​ មកវាយខ្នោះ (វាយគេរបួសស្នាម​ ជិះកង់បីអត់អោយលុយ និងផឹកស៊ីអស់ជាង២០០ដុល្លារ​គ្មានលុយមួយរៀល) លូវជាប់ខ្នោះសមត្ថកិច្ចប៉ុស្តិ៍​កាកាប​១ ខណ្ឌពោធិ៍សែនជ័យ​ កំពុងសាកសួរ​និងបន្តនីតិវិធីតាមផ្លូវច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F272634313358350%2F&show_text=0&width=560

ប្រភព៖ FB

តារាសម្តែងស៊ិចស៊ី រូបសម្រស់ស្រស់ស្អាត ថែមទាំងចិត្តល្អទៀត !!! ថ្ងៃកាន់បិណ្ឌ ដេនី ក្វាន់ នាំយកអំណោយជូនអ្នកក្រីក្រនៅក្នុងភូមិមួយចំនួន

តារាសម្តែងស៊ិចស៊ី រូបសម្រស់ស្រស់ស្អាត គឺជាកញ្ញា ដេនី ក្វាន់ ដែលមានទស្សនិកជនជាច្រើន បានស្គាល់រួចមកហើយ មិនត្រឹមតែជាតារាសម្តែងនោះទេកញ្ញា ដេនី ក្វាន់ ក៏ជាអ្នកថតអោយសម្អាងការ និងមមាញឹកជាមួយនឹងការរកស៊ីលក់ផលិតផលថែរក្សាស្បែក។ ខណៈដែលមិនចេញមុខនៅក្នុងវិស័យសិល្បៈ គេភាគច្រើនសង្កេតឃើញថា ដេនី ក្វាន់ និយមធ្វើបុណ្យធ្វើទាន តាមរយៈការផ្តល់អំណោយដល់ជនទីទាល់លំបាក ដែលជាសកម្មភាពមួយធ្វើឲ្យមហាជនកោតសរសើរចំពោះរូបនាងជាខ្លាំង។

សូមបញ្ជាក់ថាថ្មីៗនេះ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ ដេនី ក្វាន់ បាននាំយកអំណោយមកជូន ៧គ្រួសារ នៅក្នុងភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានជីវភាពខ្វះខាត។

ដោយ ដេនី ក្វាន់ បានសរសេររៀបរាប់ថា៖”ម្សិលមិញនេះត្រូវនឹងថ្ងៃទី27.09.2018 នាងខ្ញុំបាននាំយកអំណោយចំនួន៧គ្រួសារ ជូនលោកយាយលោកតាអ៊ុំពូមីងដែលគាត់កំពុងតែជួបការលំបាកខ្លាំង នៅភូមិថ្មី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាងខ្ញុំសែនរីករាយក្នុងចិត្តយ៉ាងក្រៃលែង ព្រោះតែឃើញពួកគាត់ដែលបានទទួលយកអំណោយពីនាងខ្ញុំទាំងភ្នែកលាយស្នាមញញឹម គាត់ប្រាប់ខ្ញុំថាគាត់សប្បាយចិត្តរកពាក្យថ្លែងមិនត្រូវ ព្រោះខែនេះជារដូវបុណ្យភ្ជុំបិណ្ឌ គាត់មិនមានសូម្បីបាយម្ហូបសំរាប់យកទៅវត្ត ហើយគាត់បានប្រាប់ទៀតថា តែប៉ុណ្ណេះគាត់អាចមានលុយខ្លះសំរាប់រៀបចំបាយម្ហូបយកទៅវត្តដូចគេដូចឯងបានហើយ។ គ្រាន់តែលឺពាក្យទាំងនេះបេះដូងខ្ញុំសឹងតែធ្លាក់ដល់ដី ហេតុអីបានជីវិតពួកគាត់លំបាកយ៉ាងនេះ តែយ៉ាងណាខ្ញុំក៏បានជួយសំរាលទុកលំបាករបស់គាត់បានមួយគ្រាដែលទោះវាមិនច្រើន តែវាក៏ជាទឹកចិត្តរបស់ខ្ញុំដែលមានចំពោះគាត់។

អ្វីដែលខ្ញុំធ្វើគឺកើតចេញពីសេចក្តីអាណិតនិងស្រលាញ់ហើយក៏មិនចង់បាន ការតបស្នងវិញដែល សុំត្រឹមតែខ្ញុំអាចអោយគាត់ទាំងនោះ មានស្នាមញញឹមគឺគ្រប់គ្រាន់ហើយ មួយជីវិតនេះខ្ញុំជឿជាក់លើការធ្វើល្អ ទោះមិនមានអ្នកមើលឃើញតែខ្លួនខ្ញុំផ្ទាល់គឺឃើញច្បាស់ណាស់”៕ប្រភពKhmernote

កំសត់ណាស់ មិនសូវមានចង្ហាន់ទេ ! វត្តសាមគ្គីរតនៈព្រែកផ្ទោល បុណ្យភ្ជុំបិណ្ឌមកដល់ គ្មានពុទ្ធបរិស័ទទៅវត្តសោះ

(​ព្រៃវែង​) ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រែក​តាសរ នៅ​ថ្ងៃ​ទី​២៨​ខែកញ្ញា​នេះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា កម្សត់​ណាស់​! បុណ្យ​ភ្ជុំបិណ្ឌ​មកដល់ ស្រាប់តែ​វត្ត​មួយ​ស្ថិតក្នុង​ខេត្ត​ព្រៃវែង ស្រុក​ពោធិ៍​រៀង ឃុំ​ព្រែក​តាសរ ស្ងាត់​ដូច​ចោរលួច​សេះ គ្មាន​អ្នក​មក​ធ្វើបុណ្យ​សោះ វត្ត​សាមគ្គី​រតនៈ​ព្រែក​ផ្ទោល​ដែរ មាន​លោក​គង់​នៅ​តែ​មួយ​អង្គ​គត់ កម្សត់​ណាស់​៕ ប្រភពFB

 

នៅព្រឹកមិញនេះ យន្តហោះ ក្រុមហ៊ុន Air Nuigini បើកចុះចតជ្រុលហួសផ្លូវបានធ្លាក់ទឹកសមុទ្រ មានមនុស្សចំនួន៤៧នាក់

( ប៉ាពូអានូវែលហ្គីណេ) ​ កាលពី​វេលា​ម៉ោង​ ៩​នឹង​៣០​នាទី​ថ្ងៃ​ទី​ ២៨​ខែកញ្ញា​ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ Papua​ new​ guinea​ បាន​ចុះ​ចត​លើ​ទឹកសមុទ្រ​ ក្រោយ​ពេល​ ហោះ​ហួស​ផ្លុ​វ​ចុះ​ចត​នៅ​លើ​កោះ​ Weno​ ភាគ​ខាងលិច​ប្រទេស​នេះ​។​

​សារព័ត៌មាន​ DailyMail​ បាន​ផ្សាយ​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ របស់​ក្រុមហ៊ុន​ Air​ Nuigini​ ហោះហើរ​ចេញពី​ ទីក្រុង​ Cicronesia​ ទៅ​កាន់​ Papua​ New​ Guinea​ បាន​ជ្រុល​ហួល​ផ្លូវ​កៅស៊ូ​ ចុះ​ចត​ទៅ​ចុះ​នៅ​លើ​ទឹកសមុទ្រ​វិញ​ ។​

​ប៉ុន្តែ​ជា​ភ​ព្វ​សំណាង​ អ្នកដំណើរ​នៅ​លើ​យន្តហោះ​៣៦​នាក់​ និង​ក្រុម​ពហុ​និ​ការ​១១​នាក់​ មាន​សុវត្ថិភាព​ តែ​ព្រលឹង​ចុង​សក់​បន្តិច​។​ ហេតុ​ការ​ខាងលើ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​រង​របួសស្រាល​ផង​ដែរ​។​

​តាម​ អ្នកគ្រប់គ្រង​អាកាសយានដ្ឋាន​Chuuk​ លោក​ Jimmy​ Emilio​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ យន្តហោះ​ខាងលើ​បាន​ចុះ​ចត​ហួស​ផ្លូវ​ដល់​ទៅ​ ១៦០​ម៉ែត្រ​ ។​

​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើ​ នៅឡើយ​ទេ​។​ គណកម្មការ​ស្រាវជ្រាវ​ ប្រទេស​ប៉ា​ពួរ​ ញ៉ូ​វ​ហ្គី​នៀ​ នឹង​បញ្ជូន​ក្រុម​ឯកទេស​ ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​ដើម្បី​បើក​ការ​ស្រាវជ្រាវ​។​

អ្វីដែលជាអព្ភូតហេតុនោះគឺអ្នកដំណើរទាំង ៣៦នាក់ និងអ្នកបម្រើការក្នុងយន្តហោះ ១១នាក់នៅរស់រានមានជីវិតទាំងអស់ ប៉ុន្តែយន្តហោះបានលិចទឹកទាំងស្រុងខណៈអ្នកដំណើរម្នាក់បានរងរបួស។

ភ្លាមៗនោះអ្នកស្រុកបានស្រូតជិះទូកតូចៗទៅជួយអ្នកដំណើរដែលចេញពីយន្តហោះ និងឈរលើស្លាបទាំងសងខាង ហើយក្រោយមកក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព៕

ពិតជាងស្ចារ្យមែន.! បងប្អូនខ្មែរយើងចញ្ចឹមសត្វអូទ្រីស ដោយគាត់បាននិយាយថា…(មានវិដេអូ)

កម្ពុជា៖ វិដេអូមួយដែលលោកពូម្នាក់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយអំពី កាចញ្ចឹមសត្វអូទ្រីស (Ostris) កាលពីគាត់យកមកចិញ្ចឹមនៅថ្ងៃទី១១ខែ០៩ឆ្នាំ២០១៧ ។

កាលពីនៅតូចគាត់ឲ្យវាស៊ីចំណីកូនមាន់ ក្នុងមួយថ្ងៃពីពេល ហើយចំណីកូនមាន់នេះគាត់ឲ្យវាស៊ីត្រឹមតែអាយុ៣ខែទេគាត់ឈប់ឲ្យវាស៊ីហើយ ប្តូមកឲ្យវាស៊ីចំណីដូចជា ដើមចេកចញ្ច្រាំ កំប្លោកចញ្ចាំ ត្រគួន លាយជាមួយកន្ទក់ លាយជាមួយបាយ ។

សត្វអូទ្រីសដែលគាត់ចញ្ចឹមនេះឥលូវវាធំៗហើយ វាមានកំពស់ជាង១ម៉ែត រីទំងន់របស់វាជាង៤០គីឡូក្រាម ត្រឹមតែរយៈពេល៧ខែតែប៉ុណ្ណោះ ។

សត្វអូទ្រីសរបស់គាត់ញីមានឈ្មោះ តូតូ រីឯអាឈ្មោលមានឈ្មោះ លីលី ។

តោះកុំឲ្យរងចាំយូសូមទស្សនាវិដេអូទាំងអស់គ្នា ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsupershare9%2Fvideos%2F209082793142132%2F&show_text=0&width=560

ប្រភព៖ FB