សាហាវមែន!!! ចិនវៃចិន ប្រើប្រាស់សិតតែកំាបិត ដំបងដែក ពូថៅជាច្រើន

(ព្រះសីហនុ) តាមការឲ្យដឹងថា ឲ្យថាជនជាតិចិនជាច្រើននាក់មានជម្លោះដោយហិង្សារវាងជនជាតិចិននិងជនជាតិចិនដូចគ្នា ដោយប្រើប្រាស់កាំបិត ដំបងដែកនិង ពូថៅជាអាវុធ បំរុងវាយប្រយុទ្ធគ្នានៅ ត្រង់ចំណុចក្បែរផ្ទះពស់ ស្ថិតក្នុងភូមិ03សង្កាត់លេខ03ក្រុងព្រះសីហនុនា កាលពីម៉ោងជិត12យប់ថ្ងៃព្រហស្បតិ៍ ខែកញ្ញា ឆ្នាំ ២០១៨ ប៉ុន្តែភ្លាមៗត្រូវបានប៉ូលីសនិងសមត្ថកិច្ចពាក់ពន្ធ័ចុះទៅអន្តរាគមន៍ ទប់ស្កាត់បង្ក្រាបទាន់ពេល ជាមួយនឹងការអនុវត្តន៍នូវវិធានការផ្លូវច្បាប់មួយចំនួនផងដែរ ។ករណីនេះ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានចេញសារព្រមានរួចមកហើយថា ជនបរទេសដែលរស់នៅក្នុងខេត្តព្រះសីហនុ ដែលប្រព្រឹត្តអំពើល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចនឹងបង្ក្រាបមិនលើកលែងឡើយ ទោះជាជាតិសាសន៍ណាក៍ដោយ៕ ប្រភពFB

 

សមត្ថកិច្ចអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុច…(មានវិដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវណតប្រឹត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១-ឈ្មោះ សំអាត សុភី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងការ៉ាសាំង ខណ្ឌទួលគោក ។


២-ឈ្មោះ ភៀង សុភណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងការ៉ាសាំង ខណ្ឌទួលគោក ។


៣-ឈ្មោះ ម៉ោង កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងការ៉ាសាំង ខណ្ឌទួលគោក ។

សម្ភារៈដកហូត ៖ក្រាមពណ៌សថ្លាចំនួន០១កូនថង់តូច និងម៉ូតូចំនួនគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-6076 និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក អាយហ្វូន ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន៣នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.vang.18659%2Fvideos%2F1892053267548072%2F&show_text=0&width=261

ប្រភព៖ FB

ពិតជាសំណាងណាស់..! បុរសម្នាក់បានថើបថ្ពាល់កញ្ញារ៉ាប៊ី នៅឆាកប្រគុំតន្ត្រីនៅប្រទេសកូរ៉េ កាលពី…(មានវិដេអូ)

កាលពីថ្មីៗនេះ តារាចម្រៀងល្បីៗជួរមុខ ជាច្រើននាក់បាននាំគ្នាចេញទៅសម្តែងនៅប្រទេស កូរ៉េ តាមការរៀបចំរបស់លោក ឡេង ណាវ៉ាត់ត្រា កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ បើតាមវីដេអូLiveតាមរយៈហ្វេសបុក ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់បងប្អូន ខ្មែរ នៅទីនោះ ខ្លាំងមិនធម្មតាទេ ។

ងាកមកចាប់អារម្មណ៍ឃ្លីបវីដេអូមួយ ក្នុងវគ្គដែលលោកពាក់មី ចាប់ដៃគូសម្តែងជាមួយកញ្ញារ៉ាបី បន្ទាប់ពីបកស្រាយចម្រៀងចប់ ក៏មានការលេងកម្សាន្តជាមួយបងប្អូន ខ្មែរ នៅទីនោះ ដោយហៅប្រុសម្នាក់ ស្រ្តីម្នាក់ មកឡើងលើឆាក

ហើយសម្តែងលេងជាមួយគ្នាបង្កបរិយាកាសកាន់តែរីករាយ តែអ្វីដែលគឺចាប់អារម្មណ៍នោះ ឃើញថាកញ្ញារ៉ាបីត្រូវបានបុរសម្នាក់ថើបថ្ពាល់ លើឆាកដើម្បីបង្ហាញការស្រលាញ់ និងគាំទ្រ ធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទាល់ហ៊ោរកញ្ជ្រៀវអបអរសាទរថែមទៀតផង។

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F571086709609953%2Fvideos%2F490691001406866%2F&show_text=0&width=560

ប្រភព៖ FB

ចូលរួមរំលែកទុក្ខពីចំង៉ាយ.! ស្ត្រីដែលនៅក្នុងរូបថត និងរូបចម្លាក់ កំពុងបីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម ពេលនេះគាត់បានបានទទួលរមណៈភាពហើយ…(មានវិដេអូ)

តាមរយៈហ្វេសបុកព្រះតេជគុណ ព្រះនាម Choothmuny Huy បានសរសេរឲ្យដឹងថា ស្ត្រីដែលនៅក្នុងរូបថត និងរូបចម្លាក់ កំពុងបីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម ពេលនេះគាត់បានបានទទួលរមណៈភាពហើយ

នេះបើតាមព្រះព្រះតេជគុណបានសរសេររៀបរាប់ប្រវត្តិរបស់គាត់យ៉ាងដូច្នេះថា៖

” រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំង គួរអោយសង្វេគ។


រូបថតនេះ ធ្វើអោយពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើអោយប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់។


លោកយាយ តោង អូន (ថោង អូន) កើតក្នុងឆ្នាំ ១៩៣២ (01/07/1932) ក្នុងរាជធានីភ្នំពេញ។
លោកយាយបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ថោង សំ មានកូនចំនួន ៥ នាក់ ប្រុស៤ ស្រី១។


ក្នុងរបបគុកឥតជញ្ជាំង ប្រល័យពូជសាសន៍ ពុល ពត លោកយាយបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។
លុះដល់ឆ្នាំដាច់ ៧៩ លោកយាយ បានភៀសខ្លួនជាមួយស្វាមី និងកូនៗ ៥នាក់ទៀត មករស់នៅប្រទេសទីបី (បារាំងសេស) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ក្នុងសម័យនោះ កូនស្រី) ។


ក្មេងប្រុសដែលពបីក្នុងដៃ ឈ្មោះ តោង សំណាង មានអាយុ ៣៩ ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ ៤២ ឆ្នាំ (រស់នៅប្រទេសបារាំង)
ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ ៤៧ ឆ្នាំ (រស់នៅប្រទេសបារាំង)
(មានស្វាមីនិងកូនឈរនៅក្បែរនោះដែរ)។


ឧបាសិកា តោង អូន បានទទួលអនិច្ចកម្មនៅថ្ងៃ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃអង្គារ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មានយុ ៨៦ ឆ្នាំ នៅពែរីញើ ប្រទេសបារាំង” ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100001118730770%2Fvideos%2F1888841994496407%2F&show_text=0&width=267

ប្រភព៖ FB

ហួសថ្លែង.! បុរសម្នាក់ស្រវឹងស្រា បែកគំនិតទៅរំលេាភសត្វគោមួយក្បាល ហើយសំលាប់ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះនៅឯខេត្ត…(ចុចអានបន្ត)

ខេត្តតាកែវ៖សមត្ថកិច្ចចាប់ខ្លួនជនសង្ស័មម្នាក់ ពីបទរំលេាភសំលាប់សត្វគោមួយក្បាល ដែលហេតុការនេះកើតឡើងកាលពីថ្ងៃទី ២៦ខែកញ្ញាឆ្នាំ ២០១៨ ។

នៅមុខសមត្ថកិច្ចជនល្មើសបានសារភារថា យប់កើតហេតុ រូបគេស្រវឹងស្រាជេាគជាំ ពេលដើរត្រឡប់មកផ្ទះវិញ ឃើញគេាកូនខ្ជីកំពង់សុីស្មៅតាមផ្លូវ ពេលនេាះគេកើតមានចំណង់ផ្លូវភេទជាខ្លាំង ក៏បានចូលទៅចាប់គូថគេាពីក្រេាយបំរ៉ុងរំលេាភ តែត្រូវគេាធាក់មួយជើងចំប្រដាប់ភេទរបស់គាត ធ្វើអេាយរូបគេឈឺចុកចាប់ពន់ពេក គេក៏បានទាញកាំបិតមកកាប់គេាយ៉ាងកំរេាលបណ្តាលអេាយគេានេាះងាប់បាត់ទៅ ។

ជនសង្ស័យមានឈ្មោះ ណុប តុល មុខរបរជាគ្រូបង្រៀនក្នុងខេត្តតាកែវ ។

ក្រេាយពីជនល្មើសសារភាពរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនខ្លួនជនល្មើសទៅតុលាការនៅព្រឹកនេះដើម្បីផ្តន្ទាទេាសទៅតាមច្បាប់។

ប្រភព៖ FB

តារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញភាពផ្អែមល្អែម ជាមួយគ្រួសារជាគំរូដល់សិល្បៈផ្សេងទៀត

(ភ្នំពេញ) តារាចម្រៀង ខេមរៈ សិរីមន្ដ បានបង្ហាញ ភាពផ្អែមល្ហែមខ្លាំងជាមួយក្រុមគ្រួសារ ។ អ្វីដែលធ្វើឲ្យនារីខ្លះច្រណែនគឺក្រោយពីលឺពាក្យមួយឃ្លារបស់តារាលំដាប់ជួរមុខរូបនេះនិយាយ ទៅកាន់ប្រពន្ធមុនពេលនាងសម្រាលកូនទី៣នោះ។ ពាក្យផ្អែមល្អែមថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ ។

លោក ខេមរៈ សិរីមន្ត បាន​ចេញ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន​ឆ្លើយ​តប​ទៅ​ភរិយា​យ៉ាង​ផ្អែម​ល្ហែម​ ក្រោយ​ពី​នាងបាន​ សរសើរ​ថា​លោក​ ជា​ស្វាមី​ល្អ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ខេមរៈ សិរីមន្ត បាន​ឆ្លើយ​តប​ទៅ​ភរិយា​ថា លោក​​គ្រាន់​តែ​ជា​ស្វាមី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ភរិយា​ខ្លួន​ទើប​ជា​ស្ត្រី​ល្អ​ តាំង​ពី​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​រហូត​ដល់​មាន​​កូន​៣​នាក់ នាង​មិន​ដែល​សុំ​អ្វី​ឡើយ​ សុំ​ត្រឹម​តែ​មាន​រូបលោកនៅក្បែរ​គឺ​គ្រប់​គ្រាន់​ហើយ។​ តារារូបនេះថា“បង​ជា​ប្ដី​ធម្មតា​ៗ​ម្នាក់​ប៉ុណ្ណោះ​ អូន​ទើប​ជា​ភរិយា​ដ៏​ល្អ​ តាំង​ពី​ពួក​យើង​ស្រឡាញ់​គ្នា​មក ​អូន​មិនដែល​ចង់​បាន​អ្វី​ពី​បង​ឡើយ អូន​ថា​សុំ​ត្រឹម​មាន​បង​នៅ​ក្បែរ​ និងស្រឡាញ់​អូន​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​អូន​ បង​មាន​សំណាង​ណាស់​ដែល​មាន​អូន​ជា​ភរិយា​”។ នេះ​បើ​តាម​សារ​ ខេមរៈ សិរីមន្ត បង្ហោះ​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន នៅមុនពេលភរិយាសម្រាលកូនទី៣ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់​ពី​ឃើញ​សារ​​ដ៏​ផ្អែម​ល្ហែម​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយ​តប​ទៅ​ភរិយា​ដូច្នេះ​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​នេះ​គឺ​ជា​លើក​ទី​១​ដែល​លោក ប្រើ​ពាក្យ​ផ្អែម​ល្ហែម​​ទៅ​កាន់​ប្រពន្ធ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

​ សូមបញ្ជាក់ដែរថា៖ តារាចម្រៀងខេរៈ សិរីមន្ត ត្រូវបានគេទម្លាយរឿងមានប្រភពកូនជាថ្មី រួមទាំងរូបថតដែលពិបាកនឹងប្រកែកបាន។ រហូតដល់អំឡុងខែមេសាឆ្នាំនេះទើបលោកសម្រេចចិត្តទទួលស្គាល់ថាជារឿងពិត។ ភរិយា​របស់ តារា​ចម្រៀង ខេមរៈ សិរីមន្ត មាន​ឈ្មោះ ផល្លី វ័យ​៣០ឆ្នាំ​ស្ដើង គឺ​ជា​អ្នក​ស្រុក​កំណើត ក្នុង​ខេត្ត​កំពង់​ចាម ដូច​ទៅ​នឹង លោក ខេមរៈ សិរីមន្ត​។ អ្នកទាំងពីរបានរៀបការជាច្រើនឆ្នាំមកហើយ​ ថែមទាំងមាន​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ទៀត។បច្ចុប្បន្ន​​លោក ខេមរៈ សិរីមន្ត​ ទទួល​បាន​កូន៣នាក់ កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យប្រហែល៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំនិងកូនម្នាក់ទៀតដែលភរិយាកំពុងពរពោះនោះ៕ ប្រភពPPR

 

ដោះលែងក្រពើឲ្យមានសេរីភាពនៅកន្លែងចាស់វិញ និងផ្ដល់ថវិការ៦០០$មកឲ្យអ្នកនេសាទ,,,

(ពោធិ៍សាត់​)៖ អភិបាលស្រុកវាលវែងរួមនិងមន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញ កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨បាននាំយកសត្វក្រពើភ្នំដែលអ្នកនេសាទចាប់បាននៅក្នងស្ទឹងមេទឹកឃំុថ្មដាបានយកទៅលែងនៅកន្លែងដើមវិញ។

លោកអភិបាលស្រុកនិងមន្រ្តីការពារព្រៃឈើនិងសត្វព្រៃបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ន័ចំពោះតំបន់ដែលលែងសត្វក្រពើនេះ។ម្យ៉ាងទៀតសូមបងប្អូនទំាងអស់គ្នាចូលរួមថែរក្សាសត្វព្រៃអោយបានគង់វង្សល្អមិនត្រូវបរបាញ់ឫដាក់អន្ទាក់ចាប់សត្វឡើយ។
នៅក្នុងឱកាសនោះបុរសដាក់មងចាប់បានក្រពើនោះក្រុមចំរុះក៍មានកាផ្តល់ជួនថវិការលើកទឹកចិត្តចំនួន៦០០ដុល្លារផងដែរ។

សូមបញ្ចាក់ថាប្រជាពលរដ្ឋឈ្មោះ មឿន​ មីន​ ភេទប្រុស​ រូបគាត់បានទៅរាយមងរកត្រី​ នៅចំណុចស្ទឹងមេទឹកកើតហេតុខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះបាត់​។
ពេលព្រឹកឡើង​ថ្ងែទី២៥ខែកញ្ញាឆ្នាំ២០១៨ រូបគាត់ក៏ភ្ញាក់ពីដំណេក​ ទៅដោះមង​ ភ្លាមនោះ​ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង​ ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល​ ទម្ងន់ប្រហែលជិត២០០គីឡូតែម្តង។
និងបានរាយការណ៍មកសមត្ថកិច្ច​ ឲ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះមកទុកនៅវរៈប៉ូលីការពារព្រំដែនគោក៨២៥។

បុរសរូបនោះបានឲ្យដឹងទៀតថា​ តាំងពីលោកប្រកបរបរដាក់មងរកត្រី​ នៅចំណុចស្ទឹងខាងលើ​ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ​ តែធ្លាប់តែលឺតៗគ្នាថា​ ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន​ រាប់ទាំងសត្វក្រពើរ​ ត្រី​ កន្ទាយ…ផងដែរ។
មន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញ ភាគកណ្តាលស្រុកវាលវែងខេត្តពោធិ៍សាត់ ថ្លែងថា បច្ចុប្បន្ននេះ មានសត្វជីវៈចម្រុះនៅសល់ច្រើនហើយដែលកំពង់ធ្វើការអភិរក្សយ៉ាងយកចិត្តទុកដាក់៕

រដ្ឋមន្រ្តី ក្រសួងសាធារណៈការ បាននាំប្រជាពលរដ្ឋជាង ៦៦០នាក់ មកពីស្រុកកោះធំ ធ្វើដំណើរកំសាន្ត តាមរថភ្លើង ពីភ្នំពេញ ទៅកំពង់ឆ្នាំង (មានវីដេអូ)

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និង ដឹកជញ្ជូន រួមជាមួថ្នាក់ដឹកនាំ ក្រសួង  មន្រ្តីរាជការ នៅព្រឹកថ្ងៃទី២៦ ខែ កញ្ញានេះ បាននាំប្រជាពលរដ្ឋ ប្រមាណជា៦៦០នាក់ មកពី    បណ្តាឃុំ ក្នុងស្រុកកោះធំ ខេត្ត កណ្តាល ដើម្បីធ្វើដំណើរកំសាន្ត តាមរថភ្លើង ផ្តើមចេញដំណើរពីស្ថានីយ៍រថភ្លើង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ រ៉ា រមាស ស្ថិតក្នុងស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំ។

ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ជិះរថភ្លើង កំសាន្ត នៅថ្ងៃនេះ ភាគច្រើនពួកគាត់ពុំធ្លាប់បានធ្វើដំណើរ តាមរថភ្លើងនោះទេ គឺធ្លាប់តែធ្វើដំណើរតាមរថយន្ត ទូក កាណូត និងមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងនោះ បានសម្តែងនូវក្តីរីករាយ ថ្លែងអំណរគុណចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានផ្តល់ឱកាស នាំប្រជាពលរដ្ឋក្នុងស្រុកកោះធំ បានជិះរថភ្លើងកំសាន្ត បានមើលទេសភាព ដ៏ស្រស់បំព្រង នៅអមសងខាងផ្លូវ ឆ្លងកាត់ដំបន់ជាច្រើនក្នុងខេត្ត កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ពិសេសគឺបានស្គាល់ និង ដឹងពីការធ្វើដំណើរតាមផ្លូវដែកជាលើកដំបូងក្នុងមួយជីវិតរបស់ខ្លួន។

ពួកគាត់បានលើកឡើងថា ការធ្វើដំណើរ តាមរថភ្លើង ពិតជាសប្បាយរីករាយ ស្រួសធ្វើដំណើរ មានសុវត្ថិភាព មានផាសុកភាព និងបានគយគន់ទេសភាពនានា នៅតាមតំបន់ជាច្រើន នៃប្រទេសកម្ពុជា លើសពីនេះ គឺមិនមាន ការភ័យខ្លាច ដូចការធ្វើដំណើរតាមផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាសនោះឡើយ។

 

សូមបញ្ជាក់ថា បន្ទាប់ពីចាប់ផ្តើមដំណើរការជាថ្មីឡើងវិញ នូវការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនេះ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុនោះ។ ការដឹកជញ្ជូនតាមរថភ្លើងគឺជាមធ្យោបាយដ៏សំខាន់មួយ ដែល  បណ្តាប្រទេសជឿនលឿននៅលើពិភពលោកគេបានប្រើប្រាស់ជាប្រចាំ ។

សម្រាប់ក្រសួង សាធារណៈ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី បានខិតខំបង្កើតឱ្យមានការដឹកជញ្ជូននេះឡើងវិញ ។ នេះជាលើកទី៣ ហើយសម្រាប់ដំណើរកំសាន្តបែបនេះ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ បានបង្កើតឱ្យមានដំណើរ ជិះរថភ្លើង កំសាន្ត សម្រាប់យុវជន និងប្រជាជន មកពីស្រុកកោះធំ នេះម្តងរួចមកហើយ៕ ដោយ វុន សុខជា

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmpwt.gov.kh%2Fvideos%2F326612554773808%2F&show_text=0&width=560

កំពុងរៀបចំសូត្រមន្តវេនទី៣ ស្រាប់តែភ្លើងឆេះ​ចេញពីក្នុងព្រះវិហារ ផ្អើលព្រះសង្ឃនិង​ពុទ្ធបរិស័ទ ​ចំណុះជើងវត្តសុវណ្ណបទុមវតី (ហៅវត្តរកាឃ្នួច) មានវីដេអូ

ខេត្តត្បូងឃ្មុំ​ ៖ ហេតុការណ៍អគ្គិភ័យឆាបឆេះ​បល្ល័ង្ក​ព្រះ ក្នុងវត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួច នេះបានកើតឡើងនៅវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅភូមិរកាឃ្នួចជេីង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បានរលត់ទាំងស្រុង​បន្ទាប់ពីបាន រថយន្ត​ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការរថយន្តពន្លត់អគីភ័យក្រសួងមហាផ្ទៃអន្តរាគមន៍ពន្លត់ ដោយប្រេីប្រាស់ទឹកអស់៣រថយន្ត ដែលបណ្ដាល​ឲ្យខូចខាត ៖ ព្រះពុទ្ធបដិមាករ(ថ្ម)​ ៤អង្គ(ធំ៣អង្គ តូច១អង្គ) ឆេះរោលសសរព្រះវិហារ ១ដេីម ឆេះកង្ហា Hatari ភ្ជួរជញ្ជាំង ៦គ្រឿង ឆេះរោលផ្ទាំងគំនូរ ដំបូលព្រះវិហារ​ ខូចខាត​២០%។

មូលហេតុ​ ៖ ទៀនវស្សាដែលដាក់នៅមុខ​បល្ល័ង្ក​ព្រះ សម្រាប់​ពុទ្ធបរិស័ទ​អុចអូប​ បានរលំលើគំនរទៀនវស្សាដែលទុកនៅក្បែរនោះជិត២០គូរ​ បណ្ដាលឲ្យ​ឆេះរាលដាលឡើងតែម្ដង។

ក្រោយពេលកើតហេតុ ព្រះចៅ​អធិការវត្ត និង​ព្រះថេរានុថេរៈគ្រប់ព្រះអង្ញ ព្រមទាំងតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តរការឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាន​កោត​សរសើរ​ និងថ្លែងអំណរគុណដល់បងប្អូនកងកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញមកអន្តរាគមន៍លឿន រហ័ស ដើម្បីជួយពន្លត់បានទាន់ពេលវេលា៕ ប្រភពFB

សូមទស្សនាវីដេអូខាងក្រោម ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F509794546151526%2F&show_text=0&width=266

មានគំនិតឆ្នៃប្រឌិតមែន!!! ធ្លាប់តែឃើញដាំនៅនឹងដី ឥឡូវដំឡូងដាំនៅលើអាកាសវិញម្តង

ដំឡូងជាដំនាំ ដ៏ល្អ សំរាប់ប្រជាពលរដ្ឋនៅតំបន់ស្រែចំការ ធ្វើការដាំដុះ ដើម្បីប្រមូលផល ឫអាចយកមកធ្វើអ្វីៗបានជាច្រើនមុខ តែធ្លាប់តែដាំនៅនឹងដី ប៉ុន្តែសម័យនេះ គេដាំនៅនឹងអាកាសវិញ (ឲ្យវាឡើងទ្រើង) ។

គំនិត​ផ្តួចផ្តើម តែ​ផ្តល់​ផល​ខ្ពស់​នេះ ចាប់ផ្តើម​ពី​ក្រុម​កសិករ “​ទីក្រុង​” ព្រោះ​វា​ពុំ​តម្រូវឲ្យ​មាន​ទីធ្លា​ល្វឹងល្វើយ​នោះទេ ។​

​អាច​ធ្វើ​បែប​នេះ​បាន មូលហេតុ​បឋម ព្រោះ​ដំឡូងជ្វា​ពិតជា​ងាយ “​សម្រប​” ខ្លួន​មិន​រើស​កន្លែង ។ ម្យ៉ាងទៀត​វា​ពិតជា​សម​ស្រប​ចំពោះ​ទីតាំង​ដែល​តូចចង្អៀត ។​

​ការដាំ​បែបនេះ​នៅ​ធ្វើឲ្យ “​កសិករ​” ងាយ​ប្រមូលបាន​ផល ស្លឹក ទង វា​យក​មក​ធ្វើ​ជា​បន្លែ​ដ៏​ឆ្ងាញ់​ពិសារ ហើយ​បង្កើត​ជា​ម្លប់​ត្រជាក់​ពិសេស​លើដំបូល​អគារ ផ្ទះ​…​តែម្តង ។​

​ឫស​មេ​របស់​ដើម​ដំឡូងជ្វា ត្រូវបាន​ដាំ​ក្នុង​ពាង ឬ​អាង​ធំ​មួយ ហើយ​បង្កប់ (​បន្ថែម​)​ជីវជាតិ ។ នៅពេល​ដែល​ដំឡូង​វា​ពេញ​ទ្រើង ក៏​ជា​ពេល​ដែល​វា​ចាប់ផ្តើម​ចេញ​ឫស នៅតាម​ទង ខ្នែង ។ ពេល​នោះ​ឯង​ដែល​អ្នក​យក​កូន​ធុង​តូច ដែល​ផ្ទុក​សារធាតុចិញ្ចឹម​រាវ (EM) មក​ផ្ទុះ​កញ្ចុំ​ឫស​ទាំងនោះ ហើយ​វា​នឹង​លូតលាស់​ពុំ​ចាំបាច់​មាន​ដី​ទេ ។ មើម​របស់​វា​នឹង​មាន​ទំហំ​ធំៗ​មូល​ល្អ​ទៀត ។​

​ពេល​ប្រមូល​ផល អ្នក​គ្រាន់តែ​ទម្លាក់​កូន​ធុង​ចុះមក រួច​កាត់​យក​មើម​ជា​ការ​ស្រេច ។ ឫសគល់​នៃ​ដើម​មេ មាន​អាយុ​ពី ៣-៥​ឆ្នាំ ហើយ​១​គល់​បែបនេះ​វា​អាច​ផ្តល់​ផល​ដល់​ទៅ ១​តោន​ឯណោះ ។​

​ការដាំដុះ​តាមបែប​ខាងលើ​ត្រូវបាន​អនុវត្ត​សាកល្បង​ជោគជ័យ​នៅ​ខេត្ត​សាន​ស៊ី ប្រទេស​ចិន​រួចហើយ ។ វា​ផ្តល់​ផល​លើស​ពី​របៀប​ដាំ​ប្រពៃណី​លើ​ដី​ពី ៤០%-៥០% ឯណោះ ។ សំខាន់​គឺ​ការផ្តល់​ទឹក ជី​ឲ្យបាន​គ្រប់គ្រាន់ ។​

​ការសំខាន់​មួយ​ទៀត​គឺ​គប្បី​ធ្វើ​ទ្រើង​ពី​ដើមទី​ឲ្យបាន​រឹងមាំ អាច​ទ្រាំទ្រ​នឹង​ធាតុអាកាស​បាន​ពី ៣​ឆ្នាំ​-៥​ឆ្នាំ ចៀសវាង​ការពុក​បាក់ ៕