ចិនទៀតហើយ!!! សមត្ថកិច្ចលួចឆ្មក់ចូលបង្រ្កាប ហាងម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែងព្រះសីហនុ

(ព្រះសីហនុ) កាលពីវេលាម៉ោងជិត១រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបករណីសច្ចារកម្មមួយកន្លែងឈ្មោះ ម៉ាស្សាចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ចំនួន២១នាក់ ស្រី០៩នាក់ ក្នុងនោះមាន៖ ជនជាតិចិន ចំនួន១៦នាក់ ស្រី០៨នាក់ ជនជាតិខ្មែរ ចំនួន០៥នាក់ ស្រីម្នាក់ ។

វត្ថុតាងរួមមាន៖ ស្រោមអនាមយ័ប្រើប្រាស់រួចចំនួន២ ស្រោមអនាមយ័មិនទាន់ប្រើប្រាស់មួយចំនួនធំ រថយន្តម៉ាកហាយលិនឌរ័មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងកម្លាំងការិយាបទល្មើសជួញដូរមនុស្ស អ.ហខេត្ត កំពុងធ្វើការសាកសួរបន្តនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត៕

ប្រភពFB

បាញ់ប្រហារ​ទៀតហើយក្នុង​រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ខណៈសិស្សសាលា​កំពុងទស្សនា​ការប្រកួតកីឡា​បាល់ទាត់

(ផ្លូរីដា)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា សិស្សសាលាពីរនាក់​បានរងរបួសនៅក្នុង​ហេតុការណ៍បាញ់​ប្រហារមួយ ដែលបាន​កើតឡើង​នៅអំឡុងពេលការប្រកួតកីឡា​បាល់ទាត់ នៅឯវិទ្យាល័យ​មួយកន្លែងនៅក្នុង​រដ្ឋផ្លូរីដា នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅភាគខាងត្បូង​អាមេរិក)។ នេះបើតាម​ការចេញផ្សាយដោយ​​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

យោងតាមប៉ូលិស​អាមេរិក ហេតុការណ៍ផ្ទុះអាវុធខាង​លើបានកើតឡើង នៅអំឡុងពេល​ការប្រកួតកីឡាបាល់ទាត់រវាងវិទ្យាល័យ ផាមប៊ីចសេនត្រា (Palm Beach Centra) និងវិទ្យាល័យ​ឌីវ៉ាយឺ (Dwyer High School)។
គួរបញ្ជាក់​តាមសម្តីមន្ត្រី​ប៉ូលិសក្នុងតំបន់ទៀតថា ការបាញ់ប្រហារនេះ​បានផ្ទុះឡើង ក្រោយក្មេងសិស្ស​សាលាមួយក្រុមវាយ​តប់គ្នា។ ប៉ុន្តែភ្លាមៗ គេមិនទាន់ដឹង​ពីស្ថានភាពរបស់សិស្ស​សាលា ដែលបានរងរបួសទាំងពីរ​នាក់នៅ​ឡើយទេ ខណៈពួក​គេកំពុងទទួល​ការព្យាបាលនៅ​មន្ទីរពេទ្យ៕

 

ចុមលោកព្រះ ប្តីតាមទាន់ប្រពន្ធមានសហាយ ជាមួយប្រុសក្មេង នៅតូបកាត់សក់

(បាត់ដំបង​) ​តាមប្រភពគណនីហ្វេសហ្វេសប៊ុកមួយមានឈ្មោះ ថា Phalla Battambang (ផល្លា បាត់ដំបង) បានបង្ហោះវីដេអូមួយដែលបានរៀបរាប់ថា ប្តីតាមទាន់ប្រពន្ធមានសហាយជាមួយប្រុសក្មេង នៅតូបកាត់សក់ ភូមិ​ក្ដោង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ​​ចាប់បានបញ្ជូនទៅប៉ុស្តិ៍ភ្នំសំពៅ ទាំងយប់វេលាម៉ោង 10 យប់30 នាទីថ្ងៃទី 16 ខែ 8 ឆ្នាំ2018។

ដោយ​ការ​រស់នៅ​មិន​ចុះសម្រុង​​​គា្ន​​រវាង​ប្ដី​-ប្រពន្ធ​ ក៏​បាន​​ធ្វើឱ្យ​​បុរស​ជាប្ដី​មាន​​ការ​សង្ស័យ​ទៅ​​លើ​ប្រពន្ធ​ថា អាច​លួច​មាន​សាហា​យ​ស្មន់​ជាមួយ​ប្រុស​ថ្មី ហើយ​ការ​ព្យាយាម​តាម​ដាន​ពី​សកម្មភាព​​​ប្រពន្ធ ប្ដី​តាម​ទាន់​​​ ធ្វើ​ឱ្យ​មានការភ្ញាក់​ផ្អើល​​។

លោក​ម៉ី ឆេ​ង​លី នាយ​ប៉ុ​ស្ដ៍​នគរបាល​ឃុំ​ភ្នំ​សំពៅ​បានឱ្យ​​ដឹង​ថា ស្ត្រី​ផិតក្បត់ប្តី ​ឈ្មោះ​សៀង ស៊ី​ណូ អាយុ​៣០​ឆ្នាំ រីឯ​ស្វាមី​ឈ្មោះ​អាំ ផល្លា អាយុ​៣៣​ឆ្នាំ ទាំង២នាក់​​មានកូន​ប្រុស​-ស្រី​២​នាក់ រស់​នៅ​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។ ដោយឡែក ​បុរស​​ជា​​សហា​យ​ស្មន់ ​ឈ្មោះ​ទូច ប្រុស អាយុ​២៥​ឆ្នាំ ជា​​ជាងកាត់សក់ រស់នៅ​ភូមិ​ក្ដោង ឃុំ​ភ្នំ​សំពៅ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ជា​ប្ដី​​បាន​និយាយ​នៅ​មុខ​ប្រពន្ធនិង​ប្រុស​ក្មេងនោះ​​​ថា ខ្ញុំ​មិន​​វាយដំ​បង្កឱ្យ​មាន​​​របួស​ស្នាម​អី​ទេ ព្រោះ​នាំ​ឱ្យ​​គេ​ប្ដឹង​​វិញ​ជាប់គុក គឺ​ខ្ញុំ​គ្រាន់តែ​ចាប់​យក​មកឱ្យ​​សមត្ថ​កិច្ច​ជួយ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ហើយ​ខ្ញុំ​ក៏​មិន​ប្ដឹង​យកឈ្នះ​ចាញ់​អី​ដែរ គ្រាន់តែ​ប្ដឹង​លែងលះ​គ្នា ទុក​ឱ្យ​​គេ​មានមុខមាត់​ជាមួយ​ប្រុស​ថ្មី​គេ​ចុះ​​ ។ រីឯស្ត្រីជាប្រពន្ធ​ ក៏បាន​និយាយដែរ​ថា  កន្លងមក​​ បានសុំ​លែង​លះប្តីស្រួលប្រួល​ តែ​ខាង​ភូមិ-​ឃុំមិនធ្វើការឱ្យនោះទេ ៕

ស្ត្រីជាប្រពន្ធដែលចាក់សម្លាប់ប្តីជាមន្ត្រីនគរបាលនៅសៀមរាប ត្រូវបាន………

(សៀមរាប) ស្ត្រីជាជនសង្ស័យ មានឈ្មោះសុខ លីនី អាយុ២៦ឆ្នាំ។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន កាលពីថ្ងៃទី15ខែសីហាឆ្នាំ2018។ ចំណែកជនរងគ្រោះជាប្តី ឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

ករណីស្ត្រីជាប្រពន្ធ ដែលចាក់សម្លាប់ប្តីរបស់ខ្លួន ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី១៧ខែសីហានេះ ត្រូវបានចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ ឃាតកម្ម។

នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញ សព ជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ និង ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សានិងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ ។

លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយះពេល៧ម៉ោង នៅវេលាម៉ោង១៣:០០នាទីថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៍យើង បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ ។

យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

នារីវ័យក្មេ​ងម្នាក់ បាន​​​​ចូលក្លឹបផឹក​​​​​​​​​ស៊ីរាំលេងជា​​​​​​​​​​​​​​មួយមិត្ត​​​​​​​​​​​​ភក្តិ ប្រើថ្នាំគ្រ​​​​​​​​​​​​​​​​​​​​​​វីលើសកម្រិត ក៏បណ្តាលឱ្យ…….

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេ​ងម្នាក់ បាន​​​​ចូលក្លឹបផឹក​​​​​​​​​ស៊ីរាំលេងជា​​​​​​​​​​​​​​មួយមិត្ត​​​​​​​​​​​​ភក្តិ ប្រើថ្នាំគ្រ​​​​​​​​​​​​​​​​​​​​​​វីលើសកម្រិត ក៏បណ្តាលឱ្យកើ​​​​​​​​​តមានអា​​​​​​​​​ការៈគាំង​​​​​​​​​​បេះដូងស្លា​​​​​​​​​​ប់នៅក្នុ​​​​​​​​​​​​​​​​​ងក្លឹបយ៉ាងអា​​​​​​​​​​ណោចអាធ័ម​​​​​​​​​​ បើទោះជា​​​​​​​​​​​​​​​​​​​​​​មិត្តភក្តិមិនអស់ចិត្ត ព្យាយាមដឹ​​​​​​​​​​កបញ្ជូន​​​​​​​​​ទៅមន្ទី​​​​​​​​​រពេទ្យ​​​​​​​​​​​​​​​​​​សង្គ្រោះ ក៏មិ​​​​​​​​​​​នអាចជួ​​​​​​​​​យបា​​​​​​​​​​​​ន ពោល​​​​​​​​​​គឺហួសពេ​​​​​​​​​​លទៅ​​​​​​​​​​​​​​​​​​​​​ហើយ។

ហេតុការណ៍នារិវ័​​​​​​​​​​​​​​​​​​​យក្មេងគាំង​​​​​​​​​​​បេះដូ​​​​​​​​​​ងស្លាប់​​​​​​​​​ក្នុងក្លឹប​​​​​​​​​​​​​​​​នេះ បានកើតមាន​​​​​​​​​ការភ្ញាក់ផ្អើល​​​​​​​​​​​​ឡើង កាលពីវេលា​​​​​​​​​​​​​​​​​​​​​​​​​ទៀបភ្លឺ ឈានចូលថ្ងៃ​​​​​​​​​​ទី១៦ ខែសី​​​​​​​​​​ហា ឆ្នាំ២០១៨ ​​​​​​​​​​​​​​​​​​នៅចំណុចក្លឹប​​​​​​​​​កម្សាន្តមួយ​​​​​​​​​​កន្លែង ​​​​​​​​​​​ក្នុងកាស៊ីណូក្រុ​​​​​​​​ងប៉ោយ​​​​​​​​​​ប៉ែ​​​​​​​​​​​​​​​​​​​​​​ត។នារីរងគ្រោះដែ​លគាំង​បេះដូងស្លា​​​​​​​​​​​​​​​​ប់ មានឈ្មោះធី ​​​​​​​​​​ណារិន អាយុ​​​​​​​​​​​​​​​​១៧ឆ្នាំ មានលំនៅ​​​​​​​​​ក្នុងភូមិបា​​​​​​​​​​លលេយ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១ សង្កាត់ប៉ោយប៉ែ​​​​​​​​​​ត ក្រុ​​​​​ងប៉ោយប៉ែត។

តាមប្រភពពីក្រុ​មគ្រូពេទ្យ​នៃមន្ទីរពេទ្យបង្អែ​​​​​​​​​កក្រុងប៉ោយ​​​​​​​​​​ប៉ែត បានឱ្យដឹ​​​​​​​​​​ងថា នៅមុនពេ​​​​​​​​​​​​លកើ​​​​​​​​​​​​​​​​​​​​​​​​​​​​​តហេតុ កាលពី​​​​​​​​​​យប់ថ្ងៃទី១​​​​​​​​​​៥ ខែសីហា ឆ្នាំ​​​​​​​​​​​២០១៨ ​​​​​​​​​​នារីរងគ្រោះ រួម​​​​​​​​​​​​​​​​​​​ជាមួយមិត្តភក្តិ​​​​​​​​​​ប៉ុន្មាននាក់ទៀ​​​​​​​​​​​ត បាននាំគ្នា​​​​​​​​​​ចូលក្លឹបរា​​​​​​​​​​​​​​​​​​​​​​​​​​​ត្រីមួយកន្លែងនៅក្នុងកាស៊ីណូ ដើ​​​​​​​​​​ម្បីផឹក​​​​​​​​​​ស៊ី និង​​​​​​​​​រាំលេងកម្សា​​​​​​​​​​​ន្ត សប្បាយ។ ​​​​​​លុះក្រោយម​​​​​ក ទំនងជា​​​​​​​​​​​នារីរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​និងមិត្តភក្តិចង់បង្កើន​​​​​​​​​​ការសប្បាយ​​​​​​​​​ឱ្យខ្លាំងឡើ​​​​​​​​​​ងថែមទៀ​​​​​​​​​​​​​​​​​​​​​​ត ទើបនាំគ្នា​​​​​​​​​ប្រើថ្នាំគ្រវី​​​​​​​​​​​​​​​​ (ខេ) ស្រាប់តែ​​​​​​​​​​អកុសល នារី​​​​​​​​​​​​រងគ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រើលើ​​​​​​​​​​​សកម្រិត ​​​​​​​​​ក៏បណ្តាលឱ្យកើ​​​​​​​​​​តមានអា​​​​​​​​​​ការៈគាំងបេះ​​​​​​​​​​ដូងស្លាប់នៅ​​​​​​​​​​នឹងកន្លែង​​​​​​​​​​​​​​​​​ ក្នុងក្លឹបកំសាន្ត​​​​​​​​​នោះតែម្ត​​​​​​​​​​​​​​​​​​​​​​​​ង វេលាទៀបភ្លឺ ​​​​​​​​​ឈានចូលថ្ងៃទី១​​​​​​​​​​៦ ខែសីហា​​​​​​​​​ ឆ្នាំ២០១​​​​​​​​​​​៨។

​​​​​​

ប៉ុន្តែដោ​យសារតែមិត្តភក្តិនារីរង​​​​​​​​​​គ្រោះមិនអស់ចិ​​​​​​​​​​​​​ត្ត ក៏ព្យាយា​​​​​​​​​​​​​​​​​មដឹកសពនា​​​​​​​​​​​រីរងគ្រោះ​​​​​​​​​​​​​​​​​​ទៅសង្គ្រោះ​​​​​​​​​​នៅមន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​រពេទ្យបង្អែកក្រុងប៉ោ​​​​​​​​​យប៉ែតទៀ​​​​​​​​​ត តែអ​​​​​​​​​​កុសលពេលដឹ​​​​​​​​​កមកដល់​​​​​​​​​​ក្រុមគ្រូ​​​​​​​​​​ពេទ្យជំ​​​​​​​​​​នាញពិនិ​​​​​​​​​​​ត្យរួច បានប​​​​​​​​​​​​ញ្ជាក់ថា​​​​​​​​​​​​​​​​​​​​ នារីរងគ្រោះបានស្លាប់ ​​​​​​​​​​តាំងពីមុន​​​​​​​​​បញ្ជូនម​​​​​​​​កដល់​​​​​​​​​មន្ទីរពេ​​​​​​​ទ្យម៉្លេះ៕

អ្នកទិញម៉ូតូចោរចំនួន៥​នាក់ ត្រូវតុលាការ​ខេត្តកណ្ដាល ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចន្លោះ​ពី​៤​ឆ្នាំទៅ​៧​ឆ្នា

កណ្ដាល​: ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល លោក​គឹម ម៉េង នៅ​ថ្ងៃទី​១៧ ខែសីហា នេះ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​៥​នាក់ ចន្លោះ​ពី​៤​ឆ្នាំទៅ​៧​ឆ្នាំ ពាក់ព័ន្ធ​ការទទួល​ទិញ​ម៉ូតូ​ចោរ​យ៉ាង​កក្រើក​។


គួរ​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ក្រោយ​កម្លាំង​នគរបាល ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​ក្រុមចោរ​ធាក់​ផ្តួល​ម៉ូតូ​ប្លន់​បាន​៦​នាក់ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព វាយ​ប្លន់​ជនរងគ្រោះ​ពីរ​នាក់​ប្តី ប្រពន្ធ​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច ដី​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​សមត្ថកិច្ច បញ្ជាក់ថា​ក្រោយពី​ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​វាយ​ប្លន់​ជនរងគ្រោះ​ឈ្មោះ ឈៀង ប៉េង​សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខ​របរ​កសិក​រ​និង​ឈ្មោះ សឿន ស​ម្ភ​ស្ស​ភេទ​ស្រី​អាយុ​២៥​ឆ្នាំមាន​មុខរបរ​កសិក​រ បណ្តាលឱ្យ​បាត់បង់​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨​។

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​តាម​បង្ក្រាបបាន​មុខសញ្ញា​៦​នាក់ ធ្វើការ​ដកហូត បាន​ផ្លាកលេខ​ម៉ូតូ​បាន​ចំនួន​៣​។

​ក្រោយ​ធ្វើការ​ស្រាវជ្រាវ ឃាត់​បាន​ជនសង្ស័យ​ទាំង​៦​នាក់ រួច​នាំមក​សាកសួរ ទើប​ថា​មាន​បក្ខពួក​មួយចំនួន​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ដោយមាន​ការឯកភាព ពី​អគ្គ​នគរបាលជាតិ​និង​មាន​ដឹកនាំ​ដោយផ្ទាល់​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ បាន​ចុះទៅ​សហការ ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ទាំងពីរ​ខេត្ត​ធ្វើការ​ស្រាវជ្រាវ ឆែកឆេរ​ទីតាំង​ទទួល​ទិញ លក់​ម៉ូតូ ទទួលផល​ចោរកម្ម​ចំនួន​៥​គោលដៅ​រកឃើញ​ម៉ូតូ​មិន​ប្រក្រតី​ជាច្រើន​គ្រឿង​៕

CR៖ FB

អាសូណាស់!!! រថយន្តខូច ចុះពិនិត្យមើលម៉ាស៊ីន ស្រាប់តែរថយន្តសាំងយ៉ុង បុកពីក្រោយពេញទំហឹង បណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ

(កំពង់ឆ្នាំង) កាលពីល្ងាច​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​សាំង​យ៉ុង ពាក់​ស្លាក​លេខ​ភ្នំពេញ​2y 94 62បាន​បុក​ជាមួយនិង​រថយន្ត​អាស៊ី​បA2ខណ: ដែល​ម្ចាស់​រថយន្ត​អាស៊ី​បA2នោះ​ខូច​ហើយ​អ្នកបើក​បរបាន​ឈប់​អែប​ខាងស្តាំ​ដៃ​រួច​ចុះមក​ពិនិត្យមើល​រថយន្ត កំពុងតែ​ឱន​មើល​រថយន្ត​នៅ​ផ្នែក​ខាងមុខ​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ស្របគ្នា​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​ដែល​ឋិត​នៅក្នុង​ភូមិ​គ្រាំង​ស្គារ​ត្បូង ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ករណីនេះ​បណ្ដាលអោយ​អ្នកបើកបរ​រថយន្ត​អា​ស៊ីបA2បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ ក្រោយពី​កើតហេតុ​ត្រូវបាន​បងប្អូន​ប្រជា​ពលរ​ដ្ឌ​និង​អ្នកជិតខាង​បាន​ដឹក​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​គ្រាំង​ស្គា​រហើយ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​នៅតាម​ផ្លូវ អ្នកស្លាប់​នោះ​ឈ្មោះ​គួ​ន ពៅ ជា​អ្នក​ភ្នំពេញ​មក​ធ្វើ​ចំការ​នៅក្នុង​ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បានអោយដឹងថា ​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង​បុក​ហើយ​បាន​ឈប់​រត់គេចខ្លួន​បាត់ស្រមោល។ ចំណែក​រថយន្ត​ទាំង២គ្រឿង​ខាងលើ​ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ស្រុក​ទឹកផុស​យកមក​រក្សា​ទុក្ខ​រងចាំ​ដោះស្រាយ​តាម​និតិ​វិធី​នៅពេល​ក្រោយ។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ប្រភពFB

កំពូលតារាសម្តែងជើងចាស់អម្ពរទេវី មកដល់កម្ពុជាហើយ ដើម្បីបំពេញបំណងផលិតករ និង ទស្សនិកជន

(ភ្នំពេញ) គេឃើញវត្តមាន តារាសម្តែងចាស់វស្សាកម្ពុជា អ្នកស្រី អម្ពរ ទេវី ដោយមានក្រុមគ្រួសារ និងមិត្តភក្តិរង់ចាំទទួលដំណើរវិវត្តន៍ នៅថ្ងៃព្រហស្បតិ៍ ទី១៦ សីហានេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

យោងតាមការបញ្ជាក់របស់លោក ជា ឌីណាង ហៅម៉ាប់ ម្ចាស់ផលិតកម្ម Red Picture co,ltd វត្តមានរបស់អ្នកស្រី អម្ពរ ទេវី មានរយៈពេល តែ ៥០ថ្ងៃ សម្រាប់ការថតប្លង់របស់គាត់ និងឈុតបំពេញមួយចំនួន ក្នុងរឿង ឆន្ទា និងម្ចាស់ក្រោលដំរី តែសាច់រឿង ម្ខាស់ក្រោលដំរី នឹងថតបញ្ចប់ដល់បំណាច់ឆ្នាំ២០១៨ ជាមួយនឹងការគ្រោង បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTN នៅដើមឆ្នាំ ២០១៩។ តែទោះជារយៈពេលខ្លីមែនពិត តែផលិតកម្មរូបនេះ នៅតែពេញចិត្តចំពោះការជ្រើសរើស តារាជើងចាស់ ដែលខកខានសម្តែងរឿងជាយូរឆ្នាំ។

ចំពោះរឿង ម្ចាស់ក្រោលដំរីនេះ អ្នកនាងអម្ពរទេវី នឹងត្រូវសម្តែងជា តួអង្គម្តាយ ដែលបានបាត់កូនប្រុសជាទីស្រលាញ់ ហើយកូនប្រុសនោះត្រូវបាន ជនជាតិខ្មែរលើ មានលំនៅជិតព្រំដែនខ្មែរ ថៃ រើសចិញ្ចឹមជាកូន និងការរស់នៅជាមួយសត្វដំរីព្រៃតាំងពីតូច រហូតក្លាយជា ហ្មដំរីដ៍ជំនាញមួយរូប។

សិល្បះការនីទសវត្សទី៩០រូបនេះ ក៏នឹងត្រូវសម្តែងរួមគ្នាជាមួយនឹង ដៃគូសម្តែងឥតខ្ចោះ គឺ លោក ទេព រិនដារ៉ូ ផងដែរ។ ការប៉ះគ្នាលើកនេះ ធ្វើឲ្យទស្សនិកជន មិនតិចនោះទេ ដែលអន្ទះសារង់ចាំទស្សនា ការសម្ដែងរបស់ តារាជើងចាស់ទាំង២ដួងនេះ ព្រោះស្នាដៃអ្នកទាំង២ ត្រូវបានមហាជន ក្នុងនិងក្រៅប្រទេស ទទួលស្គាល់ពីសមត្ថភាពសម្ដែង យ៉ាងប៉ិនប្រសប់ តាមរយៈរឿងល្បីៗកន្លងមក ដែលធ្វើឲ្យគ្រប់គ្នា មិនអាចបំភ្លេចបាន៕ ប្រភពCNC

តុលាការសំរេច ឃុំខ្លួន​ស្ត្រី​ជនជាតិចិន​ម្នាក់​ ក្នុងគុកព្រៃស ករណីបើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

Update៖ ​ស្ត្រី​ជនជាតិចិន​ម្នាក់​ ក្នុងគុកព្រៃសភ្នំពេញៈក្រោយពីការសាកសួរចប់សព្វគ្រប់ នៅរ​សៀ​ល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៨​នេះ លោក​ ធា​ម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួនស្ត្រី​ជនជាតិចិនបណ្តោះអាសន្ន​ក្នុងពន្ធនាគារព្រៃស​ ។​

​ស្ត្រីជន​ជាតិចិន រូបនេះ​ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​ត្រូវ​កញ្ញា​វ៉ា សក្តា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ​និង​បទ​បើកបរ​គ្មាន​ប័ណ្ណ​អនុញ្ញាត​។

​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះ ថា​នៅ​ថ្ងៃ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២៖១០​រំលងអធ្រាត្រ មាន​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​បើករថយន្ត​ដេញ​បុក​ជនសង្ស័យ​ឆក់​ទូរស័ព្ទដៃ​ស្លាប់​-​របួស​) នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ​លេខ​៤៥៦ មុខផ្ទះ​លេខ​៥៤ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នករងរបួស​ធ្ងន់ ប្រុស​ម្នាក់ និង​ស្លាប់​ប្រុស​ម្នាក់ ជា​ជនសង្ស័យ​ឆក់​ទូរស័ព្ទដៃ​។

​ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រងរបួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ឈ្មោះ បេ សុភា​ដេវីត ភេទ ប្រុស អាយុ​២៤ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រងរបួស​ធ្ងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ស្ត្រី​សង្ស័យ​ឃាត់ខ្លួន​ឈ្មោះ YUAN TANG ថា​ង យៀន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មិនបាន​យក​លិខិតឆ្លងដែន មិនបាន​យកមក​តាម​ខ្លួន ជា​អ្នក បើករថយន្ត ។

​វត្ថុតាង​ដកហូត ម៉ូតូ ០១​គ្រឿង​ម៉ាក​SCOOPY ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1CL-7241 ( របស់​អ្នក​ឆក់​ទូរស័ព្ទដៃ​ខូចខាត​យ៉ាងដំណំ ) , រថយន្ត​ម៉ាក​LEXUS RX-300 ពណ៌​ស ស្លាក​លេខ 2AN-9745 ភ្នំពេញ ( ខូចខាត​ដូចគ្នា ) និង​ទូរស័ព្ទដៃ​០១ គ្រឿង ម៉ាក Meitu ពណ៌​ខ្មៅ​-​បៃតង លេខ​ស៊ីម 096 696 7899 ( បែក​អេក្រង់ របស់​ជនសង្ស័យ បើកឡាន​បុក ) ។​

​សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ​ឈ្មោះ សារុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេវីត បាន​ជិះ​ម៉ូតូ ០១ គ្រឿង​ខាងលើ ឌុប​គ្នា មកដល់​ចំណុច​មុខផ្ទះ​កើតហេតុ​ខាងលើ ឃើញ​ស្ត្រី​ជាតិចិន និង​មិត្តភក្តិ​ម្នាក់ទៀត ឈប់​រថយន្ត​ទូរស័ព្ទ ចំហរ​កញ្ចក់ ខាងមុខ​ផ្នែក​ខាងឆ្វេង ហើយ​ឈ្មោះ សារុន ពិសិដ្ឋ និង​ឈ្មោះ បេ សុភា​ដេវីត ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទដៃ ជន ជាតិ ចិន​ឈ្មោះ Yuan Tang បានសម្រេច រួច បើក​ម៉ូតូ​គេចខ្លួន​។

ភ្លាមនោះ​ស្ត្រី​ជាតិចិន​ឈ្មោះ Yuan Tang ដែលជា ម្ចាស់ ទូរស័ព្ទ បាន​បើករថយន្ត​ដេញតាម​បុក​ម៉ូតូ ពីក្រោយ​បណ្តាល​ឲ្យ ដួល​ខ្ទាត​ទៅ​ក្បែរ​ជញ្ជាំង​របង​ផ្ទះ​លេខ​៣៩ ផ្លូវ​លេខ ១២៣ កែង ផ្លូវ​លេខ​៤៥៦ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សង្គ្រោះបន្ទាន់​តាម​រថយន្ត​សង្គ្រោះបន្ទាន់ ទៅ​មន្ទីរ ពេទ្យ​មិត្ត ភាព​ខ្មែរ​-​រុស្ស៊ី ។

 

​លុះដល់​ម៉ោង ២៖៥០ រំលង​អា​ធ្រា​ត្រ ចូលដល់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨ អ្នក​ឆក់​ទូរស័ព្ទ​ឈ្មោះ បេ សុភា​ដេវីត បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទី​ពេទ្យរុស្ស៊ី សព​តម្កល់​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល ។​ចំណែក​អ្នក​ឆក់​ម្នាក់ទៀត​ឈ្មោះ សារុន ពិសិដ្ឋ សន្លប់​មិនទាន់​ដឹងខ្លួន កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្ស៊ី ៕

គោយន្តកែច្នៃ(កង់បី) បុកគ្នាជាមួយរថយន្តសាំយ៉ុង ស្លាប់៣នាក់ ក្នុងនោះក្មេងស្រីតូចម្នាក់ផងដែរ

(កំពត) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៦/៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកែច្នៃ(កង់បី) បុកគ្នាជាមួយរថយន្តសាំយ៉ុង ក្នុងទិសដៅ បញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៦២ ត្រង់ចំណុចផ្លូវកោងហួសមណ្ឌលសុខភាពតាកឹងចម្ងាយ២៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់  អ្នកបើកបរទី០១ ៖ ឈ្មោះសុង សីង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់) ។ អ្នករួមដំណើរចំនួន០៣នាក់ ស្រីចំនួន០២នាក់ (ស្លាប់ម្នាក់ ភេទស្រី និងរបួសធ្ងន់០២នាក់) ។

គោយន្តកែច្នៃ(កង់បី)  អ្នកបើកបរទី០២៖ ឈ្មោះសិប ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់សុី មានស្រុកកំណើតភូមិត្រពាំង ឃុំឈើទាល ស្រុកជុំគិរី ខេត្តកំពត ទីលំនៅបច្ចុប្បន្នរស់នៅភូមិ ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ រងរបួសធ្ងន់ ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចរហូតមកដល់ពេលនេះអ្នកស្លាប់កើនឡើងរហូត៣នាក់ហើយ៕ ប្រភពFB