(បង្កប់អត្ថនយ័ជ្រៅ)អ្នកជំងឺកើតរោគមហារីកម្នាក់ បានបោះប្រាក់ចោលតាមផ្លូវ អស់សង្ឃឹមនឹងប្រាក់ ព្រោះ……

(ប្រទេសចិន) មានអ្នកជំងឺកើតរោគមហារីកម្នាក់ បានបោះប្រាក់តាមផ្លូវដើរនៃមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីគ្រូពេទ្យប្រាប់ថា ជំងឺគាត់មិនអាចព្យាបាលជាសះស្បើយបានឡើយ។ អ្នកជំងឺនោះ ទើបយកប្រាក់ទៅសាចរោយលេងក្នុងមន្ទីរពេទ្យ ហើយស្រែកយ៉ាងខ្លាំងៗថា មានប្រាក់ជួយអ្វីមិនបាន ជួយជីវិតក៏មិនបាន ជួយឲ្យរឹងមាំវិញក៏មិនបាន ចឹងតើខ្ញុំប្រឹងរកវាដើម្បីអ្វីទៀត។

តើរឿងពិតមួយនេះ បានបង្រៀនអ្វីដល់អ្នកខ្លះ ប៉ុន្តែវាបានឆ្លុះបញ្ចាំងថា ប្រាក់គឺជាស្តេចនោះ….នៃសភាពពិត គឺមិនមែនជាការពិតនោះទេ។ កុំឆ្គួតវង្វេងនឹងការរកប្រាក់…. រហូតដល់ភ្លេចថែក្សាខ្លួនឯង៕ប្រភពFB

 

ទឹកចិត្តប្តីស៊ូស្លាប់ដើម្បីប្រពន្ធ! បុរសម្នាក់ដើម្បី ជួយអាយុជីវិតប្រពន្ឋសុខចិត្តស្លាប់ខ្លួនឯង

(ខេត្តរតនគិរី) នាំប្រពន្ធបណ្តើរម៉ូតូឆ្លងអូរ ទឹកហូរកួចទាំងពីរនាក់ ប្តីក៏ប្រញាប់ស្រវេស្រវាចាប់ប្រពន្ឋដែល ទឹកហូរគួច រហូតអស់កម្លាំងក៏លង់ស្លាប់តែម្តង ។ ហេតុការណនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង១៥នាទីព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចអូរចឹម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការរងនគរបាលស្រុកកូនមុំទទួលបន្ទុកព្រហ្មទណ្ឌលោក ជា សារិត បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បានបណ្តើរម៉ូតូឆ្លងអូរទៅត្រោយម្ខាង ខណៈទឹកកំពុងតែហូរខ្លាំងផង ប្រពន្ធបានរុញម៉ូតូពីក្រោយ ហើយបានរអិលជើងដួលក្នុងទឹកកំពុងតែហូរទៅបាត់ ពេលឃើញដូចនោះប្តីក៏ប្រញាប់ស្រវេស្រវាប្រពន្ធយកមកវិញ ប៉ុន្តែពេលនោះប្តីបានអស់កម្លាំងពេលទាញយកប្រពន្ធលង់ទឹកនោះ ប្រពន្ធឃើញប្តីមិនស្រួល ក៏ប្រលែងដៃប្តីចេញពីខ្លួនគាត់ ហើយគាត់(ប្រពន្ធ)បានទឹកហូរទៅប៉ះនឹងគុម្ភឫស្សីមួយគុម្ភបានតោងជាប់តែម្តង។ ហើយគាត់បានក្រឡេកទៅមើលប្ដីរបស់គាត់ បានលិចទៅក្នុងទឹកបាត់ទៅហើយ។

លោកអធិការរង បានបន្តទៀតថា ក្រោយពីប្តីបានលង់ទឹកហើយនោះ រូបគាត់បានស្រវាឡើងលើគោកប្រញាប់មករាយការណ៍សមត្ថកិច្ចមូលដ្ឋាន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍ នឹងកម្លាំងអធិការនគរបាលស្រុក បានចុះមករាវរកលុះដល់ម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃដដែល រកមិនទាន់ឃើញសពនៅឡើយ។

លោកបន្តទៀតថា ជនរងគ្រោះឈ្មោះ ជា សំអាត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់) ប្រពន្ធឈ្មោះ វី ភី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរនាក់ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានកូនចំនួន២នាក់ នៅក្នុងបន្ទុក។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋក្នុងភូមិកំពុងរុករកសាកសពបន្តទៀតដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕ប្រភពFB

Update: គ្មានអ្វីត្រូវនិយាយ ភរិយាអោបនឹងទ្រូង លើកដៃចាក់ប្រហារប្តី យ៉ាងសាហាវព្រៃផ្សៃ…(មានវិដេអូប្រពន្ធសារភាព)

ជនសង្ស័យពាក់ពន្ធ័ករណីឃាតកម្ម លើជនរងគ្រោះ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនបានហើយ បន្ទាប់ពី បានធ្វើការស្រាវជ្រាវ អស់រយះពេល៧ម៉ោងក្រុងសៀមរាប: កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញ សព ជនរងគ្រោះឈ្មោះ ហុឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ និង ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សានិងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ ។

លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយះពេល៧ម៉ោង នៅវេលាម៉ោង១៣:០០នាទីថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៍យើង បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។

ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ ។

ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង២៤:២៥នាទី ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យបាន យកទូរសព្ទ័ ខលទៅជនរងគ្រោះ ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីអោយមកជួយយកកូន ទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

លុះដល់វេលាម៉ោង០១:១៣នាទី ជនសង្ស័យបានធ្វើការខលទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីពេទ្យ។លុះដល់វេលាម៉ោង១:៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?”ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។

ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយ ក៏នាំគ្នាជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់ ហើយជនសង្ស័យបានអោយទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ ។លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ(ស្រវឹង)និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម អោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញ

តែជនរងគ្រោះមិនព្រម ។ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទីជនសង្ស័យ បាននិយាយថា “ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល”រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូ ដើម្បីចុះដើរពរកូន ពេលនោះជនរងគ្រោះបានបានយកកាំបិតចិតបន្លែរ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលអោយជនសង្ស័យដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលដែល ពេលនោះដែរកូនរបស់ពួកគេ បានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែល ជនសង្ស័យ បានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលអោយមុត ម្រាមមេដៃឆ្វេង។ក្រោយបានកាំបិតហើយជនសង្ស័យ

ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ ។លុះដល់វេលាម៉ោង៥:០០នាទី ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពិយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយ។

យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ។


ប្រភព៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប

សមត្ថកិច្ច បញ្ជូនស្ត្រីជនជាតិចិន ដែលបើកឡានដេញបុក ចោរឆក់ទូរស័ព្ទនាង២នាក់ ទៅតុលាការហើយ…

ភ្នំពេញ៖ ក្រោយពីរកឃើញថា ស្ត្រីជនជាតិចិនម្នាក់ ពិតជាបានបើករថយន្ដ ដេញតាមបុក ចោរឆក់ទូរស័ព្ទ ២នាក់ឲ្យរងរបួសធ្ងន់ ប្រាកដមែន សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ YUAN TANG (ថា ង យៀន) ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ និងជាជនរងគ្រោះផងទី១ឈ្មោះ សារុន ពិសិដ្ឋ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះ លេខ២៥០ ផ្លូវលេខ ៤៦០ ក្រុម ២២ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន (រងរបួសធ្ងន់) និងទី២ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ ៣២A ផ្លូវលេខ ២៨០ ក្រុម៤៣ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន (ស្លាប់)។

គួររំឭកថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាន បើករថយន្តម៉ាក រថយន្ត ម៉ាក LEXUS RX-300 ព័ណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 បុកម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះ ជាចោរឆក់ទូរស័ព្ទ ២នាក់ រងរបួសធ្ងន់៕

ប្រភព៖ FB

​ខ្លាំង​ជួប​ខ្លាំង​នរណា​ឈ្នះ ?

(ភ្នំពេញ​:) សម្រាប់​ថ្ងៃ​ទី១៨​សីហា​នេះ​ក្នុង​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement​នឹង​មាន​អ្នក​ប្រដាល់​ចំនួន​២រូប​ទៀត​មាន​សំ​នាង​កក់​កៅអី​សម្រាប់​ឡើង​ទៅ​ប្រកួត​ជម្រុះជុំទី៣​បន្ត ។

អ្នក​ប្រដាល់​កំពែង ខ្មៅ​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម និង លាប រដ្ឋាក្លិបដីឡូតិ៍​មាន​រិទ្ធ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​កក់​កៅអី​សម្រាប់​ជុំទី៣​មុន​គេ​ហើយ​ក្នុង​ខណៈ​ដែល​អ្នក​ប្រដាល់​ម៉ន ព្រំម៉ាញក្លិប​ការិយាល័យ​ទី៥​កង​ទ័ព​​ជើង​គោក និង សេក ចៅជូតខ្ទាត​ចេញ​ពីការ​ប្រកួត​មុន​គេ​ដែរ​នោះ ។

សប្ដាហ៍​នេះ​តាំង តាក់ក្លិបរស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​វុត្ថា លាន់លីញក្លិប​អង្គរ​ធំ ។

តាំង តាក់​កាលពី​ជុំទី១គេ​បាន​ផ្ដួល​អ្នក​ប្រដាល់​ផ្ដួល​អ្នក​ប្រដាល់​ភើយ ថាក្លិបស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ​ឲ្យ​សន្លប់​មុន​ស្នូរជួង​បញ្ចប់​ទឹក​ទី ១ ។​ចំពោះ​វុត្ថា លាន់ លីញគេ​បាន​ផ្ដួល​អ្នក​ប្រដាល់​គុជសារ ចាន់រាជក្លិប​កុសល​កីឡា​បាន​មុន​ស្នូរជួង​បញ្ចប់​ទឹក​ទី២ ។

លោក​ហេង ប៊ុនឃីម​ដែល​ជា​គ្រូ​របស់​តាំង តាក់​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​សិស្ស​របស់​លោក​នឹង​យក​ឈ្នះ​អ្នក​ប្រដាល់វុត្ថា លាន់លីញ​បាន​នៅ​ជុំទី២​នេះ ។​លោក​ទេព ស៊ី​វុត្ថា​ដែល​ជា​គ្រូ​របស់​ក៏​មាន​ជំនឿ​ចិត្ត​ថា​សិស្ស​របស់​លោក​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ដែរ ។​ខ្លាំង​ជួប​ខ្លាំង​នរណា​ឈ្នះ ?

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​ឈាន រស្មីក្លិប​ខេត្ត​រតនគីរី​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ឡុង រ៉ាមី​របស់​ក្លិបខ្លារខិន​មាន​រិទ្ធ ។

ប្រកួត​ក្នុង​ជុំទី១ រស្មីយក​ឈ្នះ​ពិន្ទុ​លើ​អ្នក​ប្រដាល់​ស៊ឹមប៊ុនឆៃក្លិបសំរោងកោងកីឡា​ដោយ​ពិន្ទុ ឯ ឡុង រ៉ាមី​ឈ្នះ​លី តឿនក្លិបម្កុដរាជសីហ៍​ដោយ​ពិន្ទុ​ដែរ ។ អ្នក​ប្រដាល់​ទាំង​២រូប​នេះ​នរនាជា​អ្នក​ខ្ទាត​ចេញ​ពីការ​ប្រកួត​ហើយ​នរណាឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះជុំទី៣ ?

ការ​ប្រកួត​ជា​មិត្ត​ភាពជា​មួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​ពុទ្ធ ឆាយរិទ្ធីក្លិប​ពុទ្ធ សេរីវង្ស​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ​ថាវ អ៊ូឡាន(Thav Oulan)​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម ។

 

ប្រសិន​បើថាវ អ៊ូឡានវ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព ឬ គេ​ហ្វឹកហាត់​បាន​ត្រឹម​ត្រូវ​នោះ​រិទ្ធី​មិន​មែន​ជា​ដៃ​គូ​របស់​គេឡើយ តែ​មួយ​រយៈ​នេះ​អ៊ូឡាន​ក៏​ស្រុត​ចុះ​ច្រើន​ដែរ ។ចាំ​មើល​ការ​ប្រកួត​នេះ​នរណា​ឈ្នះ ?៕

ចុមមិនធម្មតាមែន! ប្រជាជនតួកគីទាំងអស់ ឈប់ប្រើប្រាស់ទូរស័ព្ទដៃ iPhones ជំនួសដោយ Samsung

(អ៊ីស្ដង់ប៊ូល) ថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់សមាជិកគណបក្សកាន់អំណាចរបស់លោក នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក អឺដូហ្កាន់ ក៏បាន អំពាវនាវផងដែរ ឱ្យប្រជាជនតួកគីទាំងអស់លក់ប្រាក់ដុល្លារ និងអឺរ៉ូបចេញ ដើម្បីឱ្យរូបិយប័ណ្ឌជាតិឡើងថ្លៃ។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«ប្រជាជនតួកគីទាំងអស់គួរតែឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិកអាមេរិក…ពោលគឺបើពួកគេមានទូរស័ព្ទដៃ IPhones នោះយើងគួរតែប្រើទូរសព្ទដៃ Samsung ជំនួសវិញ ឬក៏អាចប្រើប្រាស់​ទូរស័ព្ទដៃរបស់ក្រុមហ៊ុនតួកគី Vestel ក៏បាន»។

ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ បាននិយាយថាប្រទេសតួកគី នឹងឈប់ប្រើប្រាស់ផលិតផលអេឡិច ត្រូនិករបស់សហរដ្ឋអាមេរិក ជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុតួកគី រង្គោះរង្គើរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងតួកគី បានផ្ទុះឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា បដិសេធដោះលែងអាចារ្យគ្រឹស្ដ អាមេរិកម្នាក់ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីឆ្នាំ២០១៦។ ប៉ុន្តែ កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីអាមេរិក ក៏បានព្រមានដែរថានឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាតួកគី មិនដោះលែងអាចារ្យគ្រឹស្ដ Andrew Brunson ទេនោះ៕

សូមមានការប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី មានការហក់ឡើងយ៉ាងគំហុក ដោយសាទឹកភ្លៀង

(រតនគិរី) ក្រសួងធនធានទឹក និងឧតុ​និយម នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានពីការហក់ឡើយខ្លាំងយ៉ាងគំហុក រហូតលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៃទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី ដោយសារបរិមាណទឹកភ្លៀង ដែលបានធ្លាក់ច្រើនជាប់ៗគ្នា។

តាមរយៈ Facebook ផ្លូវការក្រសួងធនធានទឹក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង១០៖៣០នាទី នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន មានកម្ពស់ ១០.៧០ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០.៥០ម៉ែត្រប៉ុណ្ណោះ៕ ប្រភពក្រសួងធនធានទឹក

សមត្ថកិច្ច​បង្ក្រាប​ចោរជនជាតិ​ចិនចំនួន ៣ នាក់ ប្លន់​អ្នក​វេរ​លុយ នៅ​ស្រុកពួក…

សៀមរាប​ ៖​ ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិន​ ៣​ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបបង្ក្រាបបាន​ នៅយប់ថ្ងៃទី​ ១៤​ ឈានចូលថ្ងៃទី​ ១៥​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋខ្មែរនៅស្រុកពួក​ ខេត្តសៀមរាប​ នៅវេលាម៉ោង​ ជាង​ ៧​ យប់ថ្ងៃទី​ ១៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ ។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​ថា ក្នុង​ប្រតិបត្តិការ​តាម​ប្រ​ម៉ា​ញ់​ករណី​រឿង​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​អាវុធ​ខ្លី​) កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​អូរ​តា​ប្រាក់ ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​សមត្ថកិច្ច​យើង​តាម​ចាប់​បាន​ទាំង​មនុស្ស និង​រថយន្ត រួច​យក​មក​សួរនាំ​នៅ​អធិការ ។ លោក​បាន​បញ្ជាក់​ថា តាម​ដំណើររឿង​នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ តៅ សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​ម្តាយមីង​) ជា​អ្នក​ចុះ​បើក​ទ្វាររបង​បម្រុង​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ចាប់​វាយ​ក្បាល និង​កាំភ្លើងខ្លី បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​យើង​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​ឃើញ​ឡាន​របស់​ជន​រង​គ្រោះ (​ធុន​ខាងលើ​) មាន​បែក​កញ្ចក់​ខាងស្តាំ និង​ឃើញ​មាន​វត្ថុ​តាង​ដូច​ជា គ្រាប់កាំភ្លើង​១​គ្រាប់ , បង់​កាំភ្លើង​១ មាន​៨​គ្រាប់ នៅ​ដី​ជិត​របង​ផ្ទះ​ជន​រង​គ្រោះ និង​ដំបង​ទីប​ដែក​១​មូល​ប្រវែង​៧៩​ស​.​ម នៅ​មាត់​ស្ទឹង​ខាងកើត​កន្លែង​កើតហេតុ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​រួម​ទាំង​ប្រជា​ការពារ និង​អាវុធហត្ថ​ស្រុក​ក៏​បាន​ធ្វើការ​រុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ​បានឃើញ​មាន​គ្រាប់កាំភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក បន្ទាប់​មក​យើង​ឃើញ​មាន​ឡាន​១​គ្រឿង ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៤ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោះ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​ទៀត ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​ឆ្នាំ​២០១៦ ទុក​ចោល ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ចាក់សោ​ឡាន​ជាប់ ហើយ​កម្លាំង​យើង​ក៏​ស្ទូច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​សិន ។

លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ឃើញ​រថយន្ត​របស់​ជនសង្ស័យ​រួច​មក យើង​បន្ត​តាម​រក​ជនសង្ស័យ​បន្ត​ទៀត​ដល់​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​រហូត​ម៉ោង​៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ទើប​កម្លាំង​យើង​បាន​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ពួក (​ឈ្មោះ​Le xiaosi ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន បន្ទាប់​មក​ឃាត់​បាន​ម្នាក់​ទៀត ឈ្មោះ Hu Ming chaa ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន និង​ជនសង្ស័យ​ទី​៣ ឃាត់​បាន​នៅ​ក្បែរ​វត្ត​ធម្ម​យុទ្ធ​ឈ្មោះ Lhang yong sheng ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​ដែរ រួច​នាំ​យក​មក​សួរ​នៅ​អធិការ​ស្រុក ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។


បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖​ FB

ឣាណោចឣាធ័ម រថយន្តដឹកភេសជ្ជះ បានបុកកម្មការិនី ជិះកង់ចេញពីធ្វើការស្លាប់មួយរំពេច

(កណ្តាល) ព័ត៌មានជាបឋម ករណីមួយ បានឲ្យនារីម្នាក់ជាកម្មការិនី ជិះកង់ចេញពី ធ្វើការ តាមដងផ្លូវស្រាប់តែរថយន្តដឹកភេសជ្ជះមួយគ្រឿងបុកពីក្រោយ នឹងក្រឡាប់ចាក់ភេសជ្ជះពីលើ កម្មការិនីបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង យ៉ាងឣាណោចឣាធម័បំផុត នៅព្រឹកថ្ងៃទី ១៥ ខែសីហា នៅស្រុកអង្គស្នួល ឃុំបែកចាន ផ្លូវជាតិលេខ៤ ខេត្តកណ្តាល ៕ ប្រភពFB

រន្ធត់.! ឃាតកម្ម ចាក់សំលាប់មន្ត្រីប៉ូលិស​ម្នាក់ ចំនួន១០កំាបិតនៅក្រុងសៀមរាប បង្ករការភ្ញាក់ផ្អើលទាំងព្រលឹម

ខេត្តសៀមរាប ៖ ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៤និង០៥នាទី​ទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ក្រុមទី១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

ករណី​ឃាត​កម្មនេះ បង្កឡើង​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់មុខ បានធ្វើ​សកម្មភាព​ចាក់ទៅលើ​ជនរងគ្រោះ​ចំនួន១០កាំបិត គឺ​សឹងតែសុះសាច់ បណ្តាលអោយ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ។ ជនរងគ្រោះ​និង​ជនសង្ស័យ​អាចមាន​គំនុំ​នឹង​គ្នា​ទើប​ឈានដល់​ធ្វើឃាត ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ។

ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាល​ប៉ុស្ដិ៍​គោកចក រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

ប្រភព៖ FB