ចាប់ឃាត់ខ្លួនម្ចាស់រថយន្ត Lexus 570 ដែលបុករៈសួនច្បារ នឹងបង្គោលភ្លើង ហើយដកកាំភ្លើងខ្លីភ្ជង់ អ្នកបើករថយន្តស្ទូច មិនឱ្យយករថយន្តខ្លួនទៅស្នងការ គឺបញ្ជារអោយយកទៅផ្ទះរបស់ខ្លួន

ភ្នំពេញ៖ ហេតុការណ៍នេះត្រូវបាន លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និងព្រះរាជអាជ្ញាអមសាលាដំបូងក្រងភ្នំពេញ បញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន ម្ចាស់រថយន្តស៊េរីទំនើប Lexus 570 រួមទាំងម្ចាស់រថយន្តស្ទួច យកទៅអធិការខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់។

នៅព្រឹកថ្ងៃទី១៥ ខែសីហា​ឆ្នាំ២០១៨នេះ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះ មកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១​ ភូមិខ១​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿងហេតុ៖បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត Lexus 570 ពាក់ស្លាកលេខរដ្ឋ:07-2-8989​ បុកបង្គោលភ្លើងបាក់មួយដើម នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី១៥ខែ​សីហា​ឆ្នាំ២០១៨ ត្រូវបានមន្ត្រីចរាចរណ៍

បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ទៅមុន បែរជាម្ចាស់រថយន្ត Lexus 570នេះ យកកាំភ្លើងភ្ជង់ម្ចាស់ឡានស្ទួច មិនឱ្យយកមកស្នងការ បែរឱ្យដឹកយកទៅផ្ទះរបស់ខ្លួនវិញ។
បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ កម្លាំងនគរបាលចរាចរណ៍បានហៅរថយន្តស្ទួចដើម្បីដឹកយកទៅការិយាល័យក្រុងដើម្បីដោយស្រាយ និងផាកពិន័យតាមផ្លូវច្បាប់ ប៉ុន្តែដោយសារតែមន្ត្រីចរាចរណ៍ចេញទៅមុន ហើយឡានស្ទួចដឹកទៅតាមក្រោយដោយឆ្លងកាត់វត្តទួលអស់លោក ដោយសារតេធ្វើស្ពានទៅមិនរួច ក៏បើកត្រឡប់មកវិញស្រាប់តែម្ចាស់រថយន្ត Lexus 570​ បានយកកាំភ្លើងភ្ជង់អ្នកបើកឡានស្ទួច ឱ្យបើកតយករថយន្តរបស់ខ្លួនទៅដាក់នៅផ្ទះទៅវិញ។

លុះមកដល់ព្រឹកថ្ងៃទី១៥ ខែសីហា​ឆ្នាំ២០១៨នេះ តំណាងអយ្យការបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដកហូតយករថយន្តបង្កនេះ មកវិញ ស្ថិតនៅចំណុចផ្ទះលេខ R02-04 ក្រុម១​ ភូមិខ១​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបថា រថយន្ត​Lexus 570 ស៊េរី​ទំនើបពាក់ស្លាកលេខរដ្ឋបុកបង្គោលភ្លើង​បាក់ទ្រេតមួយដើមបណ្ដាលឲ្យខូចខាតទាំងរថយន្តទាំង​បង្គោលភ្លើងតែសំណាងល្អអ្នកបើកបរមិនរងរបួសនោះទេ។​ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី១៥ខែ​សីហា​ឆ្នាំ២០១៨ដែល​មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ស្ថិតក្នុងសង្កាត់ឬស្សីកែវ​ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌​ស​ពាក់ស្លាកលេខ រដ្ឋ​07 2-8989 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ​ក៏ជ្រុលចង្កូតឡើងឃឿនទៅបុកចំបង្គោលភ្លើងមួយ​ដើមបណ្តាលឱ្យបាក់រីឯ​រថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕

ប្រភព៖ FB

គោយន្តសណ្តោងរីម៉ក់ដឹកក្អមឆ្នាំងដីលក់ ក្រឡាប់ផ្ងាជើង ធ្លាក់ផ្លូវ ខណៈបើកគេចពី រថយន្តពីរគ្រឿង ដែលកំពុង បើកវ៉ាគ្នា

កំពង់ឆ្នាំង​៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនៅវេលា ម៉ោង៥ថ្ងៃទី១៤​ខែសីហា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៥ ខាងត្បូងផ្លូវខ្លោងទ្វារចូល វត្តមង្គល់បញ្ញា ហៅវត្តបាញ់ស្គោល ស្ថិតក្នុងភូមស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ច នគរបាលពីកន្លែង កើតហេតុបានឱ្យដឹងថា គោយន្តកែច្នៃ នេះដឹកក្អម ឆ្នាំងដីចេញពីភូមិបាញ់ស្គោល គោលដៅដឹកលក់ ទៅតាមបណ្ដាខេត្តនានា ក្នុងប្រទេស ប៉ុន្តែអកុសល់ កំពុងធ្វើដំណើរមកដល់កន្លែង កើតហេតុស្រាប់តែមានរថយន្ត ពីរគ្រឿង កំពុងតែបើកវ៉ាជែងគ្នា ធ្វើអោយអ្នកបើកបរ ដែលជាម្ចាស់គោយន្តនេះ ភ័យបើកគិច ជ្រុលទៅក្រឡាប់ផ្ងាជើងឡើង លើក្នុងទឹកប្រឡាយតែម្ដង។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មិនបណ្ដាលអោយ មនុស្សស្លាប់ឬរងរបួសធ្ងន់ធ្ងនោះទេ គឺគ្រាន់តែ របួសស្រាលៗ២នាក់ប៉ុណ្ណោះ៕

ប្រភព៖ FB

រថយន្ត​កាមរី​កែច្នៃ​មួយគ្រឿង កំពុងបើកបរសុខៗ ស្រាប់តែឆ្លង​ចរន្ត​ភ្លើង​ឆេះ បណ្តាលឲ្យមនុស្ស៩នាក់បានរត់ចែកជើងគ្នា…

ខេត្ត​បន្ទាយមានជ័យ :ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុចនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩C​ភូមិ​រោង​គោ​កណ្តាល ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។

តាមប្រភព​នាយ​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋា​ល​ឃុំ​ចំណោម បានបា្រប់ឱ្យដឹងថា : មុនពេល​កើតហេតុ រថយន្ត​កាមរី​ពណ៌​ស កែច្នៃ​ទ្រុង ខាងលើ ពាក់​ស្លាក​លេខ​៣៤២០ ភព​២ បានធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។ លុះ​មកដល់​កន្លែងកើតហេតុស្រាប់តែ រថយន្ត​​ឆាបឆេះ​ជា​ណ្តា​ត​ភ្លើង​ចេញពី​ផ្នែក​ខាងមុខ តែម្តង។​

នៅពេលនោះ អ្នកជិះ​លើ​រថយន្ត​ប្រមាណ​៩​នាក់ នាំគ្នា​រត់ចេញ​ស្រែក​ឱ្យ​អ្នកភូមិ​ជួយ ។​អ្នកភូមិ​បាននាំគ្នា​ដងទឹក​ជះ​ពន្លត់​ផង ភ្លៀង​ធ្លា​ក់មក​ខ្លាំង​មក​ផង ទើប​ភ្លើង​បាន​រលត់​។​អ្នកបើករថយន្ត​មានឈ្មោះ ម៉ក់ ចន្ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ស្រូវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់​សមត្ថកិច្ច​: មូលហេតុ​រថយន្ត​នោះ​ដាច់​ខ្សែ​ពាន បង្ក​ឱ្យ​ផ្ទុះ​ធុង​ទឹក​ហើយ​ហុយ​ផ្សែង​ឆ្លង​ចរន្ត​ជា​អគ្គិភ័យ​​តែម្តង៕

ប្រភព៖ FB

ពិតជាសោកស្តាយខ្លាំងណាស់ ការបាក់រលំស្ពានអ៊ីតាលី: អ្នកស្លាប់ចំនួន 22 នាក់

ស្ពាន Morandi បានដួលរលំនៅម៉ោងប្រហែល 11 និង 30 នាទីព្រឹក ម៉ោងក្នុងស្រុក (0930 GMT) កំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងយ៉ាងហោចណាស់មានមនុស្ស 22 នាក់ត្រូវបានគេអះអាងថា បានស្លាប់ បន្ទាប់ពីផ្នែកមួយ នៃស្ពាននេះ បានដួលរលំ កាលពីថ្ងៃអង្គារនៅលើកំពង់ផែ Genoa ភាគខាងជើងប្រទេសអ៊ីតាលី ។ Reuters បានរាយការណ៍ដោយដកស្រង់មន្ត្រីដឹកជញ្ជូនមួយ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលរថយន្តជាច្រើន ត្រូវបានជាប់នៅក្នុងគំនរបាក់បែក។ ផ្នែកមួយនៃស្ពានដែលដួលរលំនៅផ្លូវហាយវេ A10 នៅ Genoa ប្រទេសអ៊ីតាលី។ ទូរទស្សន៍អ៊ីតាលីបានបង្ហាញរូបភាព នៃស្ពានដែលបាក់រលំ ដែលត្រូវបានសាងសង់នៅលើផ្លូវលេខ A10 ចំនួនផ្លូវហាយវេ នៅទសវត្សរ៍ឆ្នាំ 1960 ។

ការរៀបចំរចនាសម្ព័ន្ធឡើងវិញ លើស្ពាននេះត្រូវបានអនុវត្តនៅឆ្នាំ 2016 ។ ក្រុមហ៊ុន Autotrade របស់ប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងធ្វើការ ដើម្បីពង្រឹងរចនាសម្ព័ន្ធផ្លូវដែក របស់ស្ពាននេះ។

រដ្ឋមន្រ្តីដឹកជញ្ជូន Danilo Toninelli បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គាត់កំពុងតែតាមដានដោយភ័យខ្លាច នូវអ្វីដែលហាក់ដូចជា សោកនាដកម្មដ៏ធំសម្បើមមួយ៕

 

 

 

 

 

 

 

 

 

 

 

អបអរសាទ សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិនអោយយកប្រាក់តាមផ្លូវវាងក្រុង (លេខ២១) ក្រុងដូនកែវ ខេត្តតាកែវ

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​ផ្តល់​ជាកាដូ​ថ្មី​ដល់​ប្រជា​ពលរដ្ឋ​​នៅ​ខេត្ត​តាកែវ ក្រោយ​ការ​បោះ​ឆ្នោតថ្នាក់​​ជាតិ គឺការ​មិន​យក​លុយ​ពី ពួក​គាត់​លើការ​ធ្វើ​ដំណើរ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១ ចាប់​ពី​ម៉ោង​១២យប់​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ត​ទៅ ។

យោង​តាម​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​តាកែវ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី១៤ សីហា បាន​ឲ្យ​ដឹងថា នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១ ដែល​ហៅ​ថា​ផ្លូវ​វាង​ក្រុង​នោះ ដោយ​យល់​ពីការ​លំបាក​របស់​ពលរដ្ឋ និង​អ្នក​ប្រកប អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​​ដើម្បី​​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា បាន​សម្រេច​ផ្តល់​ឲ្យ​ពលរដ្ឋ និង​អាជីវករ​ប្រើ​ប្រាស់​ផ្លូវ​ខាង​លើ មិន​យក​ប្រាក់​ចាប់​ពីយប់​ថ្ងៃ​ទី១៤ សីហា ។

លិខិត​បញ្ជាក់​ថា “​ពលរដ្ឋ និង​អ្នក​ប្រកប​អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ ដែល​ឆ្លង​កាត់​ផ្លូវ​បង់​ប្រាក់​លេខ​២១ ដោយ​ភ្ជាប់ ពី​ផ្លូវ​ជាតិ លេខ​២ ខាង​លិចមន្ទីរ​សុខាភិបាល មកទល់​នឹង​ផ្លូវ​លេខ​១២៥ក ឬ​ហៅ​ថា ផ្លូវ​វាង​ក្រុង សម្តេច​តេជោ​សម្រេច ផ្តល់​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ និង​អាជីវករ​ប្រើ​ប្រាស់​មិន​យក​ប្រាក់​”។

លិខិត​បន្ត​ថា ដូច្នេះ​ពលរដ្ឋ​ប្រើ​ប្រាស់​ផ្លូវ​នេះ ដោយ​សុខ​សប្បាយ និង​សុវត្ថិភាព។ អភិបាល​ខេត្ត​និង​ពលរដ្ឋ បាន​ថ្លែង​អំណរគុណ ចំពោះ​ការ​ប្រកាស​របស់​សម្តេច​តេជោ មិន​យក​លុយ​លើការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ៕  ប្រភពFB

ប្រទះឃើញនារីម្នាក់ដេកស្លាប់ខ្លួនប្រឡាក់ឈាម នៅក្នុងបន្ទប់ផ្ទះសំណាក់ដួងចន្ទ័២ សង្ស័យករណី«ឃាតកម្ម» 

(ភ្នំពេញ) នារីម្នាក់ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីរសៀល ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ លេខ៥០២E និង៥០២F តាម បណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្តីម្ចាស់ផ្ទះសំណាក់ «ដួងច័ន្ទ២» បាន ប្រាប់ សមត្ថកិច្ច អោយដឹងថា មានគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់នេះបានមកជួលស្នាក់នៅផ្ទះ សំណាក់ ដួងច័ន្ទ២ របស់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ។

គាត់បានបន្តថាលុះដល់ព្រឹកក៏បុរសដែរមកជាមួយស្រ្តីរងគ្រោះខាងលើក៏បានជិះម៉ូតូមួយគ្រឿងម៉ាហុង ដាC125បានជិះចេញទៅបាត់តែមង្ត មិនឃើញត្រលប់មកវិញឡើង រហូតនៅវេលាម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះដេកមិនងើបក៏មានការសង្ស័យក៏បានស្រែកហៅទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ធ្វើអោយមានការភិតភ័យយ៉ាងខ្លាំងក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល។

ក្រោយកេីតហេតុកម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនិងរកមូលហេតុដែរបង្កអោយជនរងគ្រោះស្លាប់ដោយសារអីនោះទេតែប្រជាពលរដ្ឋរស់នៅក្បែរនិយាយថា សង្ស័យករណីឃាតកម្ម៕ ប្រភពFB

ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានស្លាប់ហើយ ករណីឆក់ទូរសព្ទ័ ហើយនារីជនជាតិចិន២នាក់ បើករថយន្តបុកផ្ទប់នឹងជញ្ជាំងផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃយប់ថ្ងៃទី១២

ភ្នំពេញៈក្រោយសាកសួរនាំរយៈពេល២ថ្ងៃ សមត្ថកិច្ចបាន​កសាងសំណុំរឿងបញ្ជូលទៅកាន់សា​លា​ដំបូងរាជធានីភ្នំពេញ ទាំងជនសង្ស័យ និងនារី​ជនជាតិចិនជាអ្នកបើករថ​យន្ត​ឡិចស៊ីស។

គួររំលឹកថា នារី​ជនជាតិចិន២នាក់ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូស្គុបពី ឆក់ទូរស័ព្ទម៉ាកMUTUពណ៌ខ្មៅ ពេលឈប់រថ​យន្ត រួចជិះ​រត់គេចខ្លួន ធ្វើឲ្យ​នារីរងគ្រោះខឹងបើករថយន្តតាម​ប្រមាណជិត២០០ម៉ែត្រ ទើបបំបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យជនសង្ស័យទាំងពីររងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើ​លដល់​កម្លាំងនគរបាលសមត្ថកិច្ចចុះមកកន្លែងកើតហេតុ កាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​៤៥៥​កែង១២៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថាន យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមផ្លូវលលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ទូរស័ព្ទម៉ាក MUTU ពណ៌ខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ បេ សុភាដេវិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ៣២A តាមផ្លូវ២៨០ ក្រុម៤៣ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនជាអ្នកបើកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CL-៧២​៤១ ។ ទី២ ឈ្មោះ សារិន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់​នៅផ្ទះលេខ២៥០ ផ្លូវ៤៦០ ក្រុម២២ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការ​មន(អង្គុយខាងក្រោយ)។

អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានប្រាប់ថា មុនកើតហេតុស្រ្តីជនជាតិចិនម្នាក់ បានប្រាប់សមត្ថកិច្ចថា គាត់ជិះរថយន្តឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AN-៩៧​៤៥ បានឈប់ ហើយបើ​កកញ្ចក់អង្គុយនិយាយទូរស័ព្ទម៉ាកMUTU ពណ៌ខ្មៅ ជាមួយ​មិត្តភក្តិស្រីម្នាក់ទៀតអង្គុយខាងស្ដាំដៃគាត់ ក្រោយមកក៏មានជនសង្ស័យ​២នាក់ ជិះម៉ូតូស្គុបពី ពណ៌ស មកអែបរថយន្តគាត់ខាងឆ្វេង​ រួចឆក់យកទូរស័ព្ទដៃគាត់ដែលកំពុងនិយាយហើយជិះម៉ូតូគេចខ្លួន ពេលនោះគាត់ក៏បើក​រថយន្តដេញតាមចាប់​ជនសង្ស័យ​ រួចក៏បំបុកម៉ូតូជនសង្ស័យពីក្រោយផ្ទប់នឹងរបងផ្ទះ បណ្ដាលឲ្យ​រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង៕

ប្រភព៖ FB

តើម្តាយធ្វើចិត្តយ៉ាង កូនទើបនឹងកើត ប្តីក៏ស្លាប់ចោលទៀត ឈឹចាប់បំផុតដែលជួបរឿងបែបនេះ

ឈឹចាប់បំផុតដែលជួបរឿងបែបនេះ 😥😥ព្រោះតែគ្រោះថ្នាកចរាចរណ៍ បានសម្លាប់បុរស ដែលត្រូវទទួលខុសត្រូវចិញ្ចឹមបាច់កូននឹងប្រពន្ធ វាពិតជាខ្លោចផ្សារណាស់  ជីវិតរបស់ក្មួយកើតមកមិនទាន់បានស្គាល់មុខឳពុកផង ត្រូវឳពុកជួបគ្រោះថ្នាក់ស្លាប់ចោលបាត់ អាសូរណាស់ តើអ្នកនឹងម្តាយអ្នកទោជាយ៉ាងណាទៅ វាជាទុក្ខសោកសៅដ៏ធំបំផុតនៅក្នុងឆាកជិវិតរបស់អ្នក។😭😭😭😭

សូមបញ្ជាក់ដែរថា កាលពីវេលា​ម៉ោង​៥​និង​២៥​នាទីទៀប​ភ្លឺ​ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កការភ្ញាក់ផ្អើល​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា សង្កាត់​ទឹកថ្លា ក្រុងសិរិសោភណ័ ខេត្ត បន្ទាយមានជយ័។

សាច់ញាតិជន​រង​គ្រោះប្រាប់ថាសព​ឈ្មោះ ឡុ​ក ប៉ោល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ក្រុង​សិរី​សោភណ្ឌក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុងល្បឿនលឿន បន្ទាប់មកពីទិញ ក្បាល​ជ្រូក និង​នំប៉័ង​ដើម្បីជប់លៀងទម្លាក់ចង្ក្រាន​ប្រពន្ធកូនខ្ចី ដោយមិន​ពាក់មួក​សុវត្ថិភាព ​ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺផ្លូវ​គ្រប់គ្រាន់​ ងងឹតពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍បុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់តែ​ម្តង ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​ក្រោយ​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ៕ ដោយ វុន សុខជា

គួរឲ្យអាសូរ.!! ដោយសារតែជីវភាពខ្វះខាត បណ្តាលឲ្យក្មេងប្រុសម្នាក់​​ ត្រូវម៉ាស៊ីនកិន​ដី ធ្វើឥដ្ឋ កិនដាច់ ដៃស្តាំម្ខាងត្រឹមកំភួនដៃ

ត្បូងឃ្មុំ ៖ ​ក្មេងប្រុសអាយុទើបតែ១៤ឆ្នាំ ព្រោះភាពក្រីក្រ បានទៅធ្វើការជាមួយឪពុកម្តាយ ជាកម្មករ​នៅសិប្បកម្មឡឥដ្ឋ មួយកន្លែង​ ដោយខ្វះការប្រុង ប្រយ័ត្ន បានជ្រុលដៃ ចូលក្នុង ម៉ាស៊ីនវាយដីឥដ្ឋ ដាច់ត្រឹមកំភួនដៃ ហូរឈាមស្រោចខ្លួន ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ​ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានមកជួយធ្វើការ ឪពុកម្ដាយនៅចំនុចសិប្បកម្មឡឥដ្ឋ​ របស់ឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ ស្ថិតនៅភូមិ​ឃុំខាងលើ ។ ជនរងគ្រោះ ឈ្មោះ អឿន វាយុ ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនរបស់ឈ្មោះ ស្រ៊ន់ វណ្ណា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្មករដូចគ្នា ជួយយកចេញពីម៉ាស៊ីន ហើយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕

ប្រភព៖ FB

ជនបរទេស លេងទឹកសុខៗតែស្រាប់ភ្លៀងខ្លាំងបណ្តាលបាក់ទំនប់ទឹកនៅតំបន់លេងកំសាន្តមួយ ហើយកំលាំងទឹកបុកគួចប៉ើងមនុស្សគួរអោយរន្ធត់

ប្រទេសថៃ៖ សប្បាយក្លាយជាទុក្ខ ភ្ញៀវទេសចរណ៍អន្តរជាតិ ព្រមទាំងភ្ញៀវជាតិដែលទៅលេងកំសាន្តនៅរម្មនីយដ្ឋានមួយក្នុងប្រទេសថៃ បានកំពុងតែនាំគ្នាភ័យស្លន់ស្លោ ខណះកំពុងតែងូតទឹកលឹងសុខៗ ស្រាប់តែទឹកនោះបានជនឡើងយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ហើយថែមទាំងទឺកហូរនាំយកមនុស្ស ដែលកំពុងតែលេងទឹកនោះទៅតាមទឹកហូរនោះថែមទៀតផង ។

បើយោងតាមគណនេយ្យហ្វេសប៊ុកឈ្មោះ “កូន ខ្លាតូច” បានសសេរថា ៖ ប្រទេសថៃ៖ ជនបរទេស លេងទឹកសុខៗតែស្រាប់ភ្លៀងខ្លាំងបណ្តាលបាក់ទំនប់ទឹកនៅតំបន់លេងកំសាន្តមួយ ហើយកំលាំងទឹកបុកគួចប៉ើងមនុស្សគួរអោយរន្ធត់ មិនដឹងស្លាប់រឺរស់ទេ សង្ឃឹមថាពួកគេនឹងគេចផុតពីសេចក្តីស្លាប់ទៅ ៕

ប្រភព៖ កូន ខ្លាតូច