មានតែមួយទេនៅកម្ពុជា!!! ព្រីនស៍ ធាន ស៊ី វ៉ាន គម្រោងរីស៊តដ៏ធំ និងដំបូងគេនៅប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍

គ្រាន់តែឃើញពិតគួរចាប់អារម្មណ៍មែន ព្រីនស៍ ធាន ស៊ី វ៉ាន គម្រោងរីស៊តដ៏ធំ និងដំបូងគេនៅប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ។

កាលពីថ្មីនេះ ក្នុងផ្តើមខែសីហានេះ ព្រីនស៍ ធាន ស៊ី វ៉ាន ដែលជាគម្រោងអភិវឌ្ឍន៍របស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ចាប់ផ្តើមបើកដំណើរការសាងសង់ជាផ្លូវការ។ គម្រោងថ្មីនេះមានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព្រីនស៍ ធាន ស៊ី វ៉ាន នឹងមានទំហំអភិវឌ្ឍន៍សរុបជាង ៣០០,០០០ ម៉ែត្រការ៉េ រួមមាន៖សណ្ឋាគារផ្កាយ៥-៦ សណ្ឋាគារប៊ូទិក អាផាតមេន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

ព្រីនស៍ ធាន ស៊ី វ៉ាន ផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិ៕ប្រភពFB

មេល្បែងខាងអាជើងមួយ ពេលចាប់បាន ឆ្លើយថាបង់លុយឲ្យអធិការស្រុករាល់ ធ្វើឲ្យលោកអធិការឆេះដុំហើយ

ក្រោមពិអធិការស្រុកបានបង្រាបល្បែងស៊ីសង ហៅថា អាជើងមួយ ឫអាប៉ោង ធ្វើមានការភ្ញាក់ផ្អើលខា្លំង បន្ទាប់ពីមេល្បែងឆ្លើយថា គាត់បានបង់លុយឲ្យអធិការស្រុករតនមណ្ឌល រាល់ខែ តែលោកអធិការបដិសេដ ពេលនេះលោកអធិការខឹងខ្លាំងហើយ បានព្រមានដល់មេល្បែង។ប្រភពFB

សូមទស្សនាវីដេអូខាងក្រោម៖

 

អបអរសាទរ !!! រថភ្លើងពី ភ្នំពេញ ទៅ ប៉ោយប៉ែត នឹងបន្តឲ្យបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០១៨

អបអរសាទរ !!! រថភ្លើងពី ភ្នំពេញ ទៅ ប៉ោយប៉ែត នឹងបន្តឲ្យបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០១៨

 

ចុមលេងចឹងម៉ង!!! មេប៉ូលីសប៉ុស្តិ៍ព្រលឹត បានត់ស្លាកលេខរថយន្ត ជាច្រើនខែ ស្រាប់តែឃើញនៅ………

(ភ្នំពេញ) ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង
ប្រមាណ១០យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្លាកលេខរថយន្តរបស់លោកមេប៉ុស្ដិ៍បឹងព្រលឹត ដែលបានបាត់រាប់ខែនោះ គឺស្លាកលេខ ភ្នំពេញ 2AS-3231 ជាស្លាកលេខសម្គាល់រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ស្រាប់តែឃើញត្រូវគេយកទៅបំពាក់ឲ្យរថយន្តម៉ាក Audi ស៊េរីទំនើប Q7 ពណ៌ស ទៅវិញ។

នាយប៉ុស្តិ៍នគរបាលបឹងព្រលឹត បានឲ្យដឹងថា កាលប៉ុន្មានខែមុននេះ រថយន្តរបស់គាត់បានបាត់ស្លាកលេខ (ភ្នំពេញ 2AS-3231)នេះ ដោយជនសង្ស័យលួចគាស់យកទៅបាត់ទាំងមុខទាំងក្រោយ នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណៈគាត់បើករថយន្តយកទៅលាងក្នុងការ៉ាស់ជិតសាលាសង្កាត់បឹងព្រលឹត។ បន្ទាប់មក គាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ហើយបានបង្ហោះតាមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋជួយស៊ើបសង្កេតរកស្លាកលេខខាងលើ និងមានប្រកាសជូនរង្វាន់ផងដែរ ប៉ុន្តែរាប់ខែមកហើយ រកពុំឃើញសោះ។

បើតាមនាយប៉ុស្ដិ៍ដដែល លុះដល់យប់ថ្ងៃកើតហេតុ គាត់បានជូនក្មួយឡើងយន្តហោះទៅប្រទេសបារាំង តែខណៈពេលកំពុងដើរក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែឃើញរថយន្តទំនើបម៉ាក Audi Q7 ពាក់ស្លាកលេខរថយន្តរបស់គាត់ ដែលបាត់នោះ។ ភ្លាមៗ គាត់បានប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យ ហើយលោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុ តែអ្នកបើករថយន្តខាងលើគេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរ២នាក់ប៉ុណ្ណោះ ហើយអ្នករួមដំណើរទាំង២នាក់នោះ ក៏មិនព្រមសហការជាមួយលោកទេ។

បច្ចុប្បន្នលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានហៅកម្លាំងនគរបាលឲ្យយករថយន្តទំនើបម៉ាក Audi-Q7 នោះ ព្រមទាំងអ្នករួមដំណើរទាំង២នាក់ ទៅប៉ុស្តិ៍នគរបាលបឹងព្រលឹត ដើម្បីរកដំណោះស្រាយ។ តែចំពោះអត្តសញ្ញាណរបស់ជនរួមដំណើរទាំង២ សមត្ថកិច្ចមិនអាចប្រាប់បានទេ ដោយអះអាងថា រង់ចាំការស៊ើបអង្កេតជាមុនសិន៕

នារីបរទេសម្នាក់ទំនងជាបែកថ្នាំ ដើរពេញកណ្ដាលផ្លូវ​ពីម្ដុំវត្តភ្នំ​រហូតដល់ ខណ្ឌច្បារអំពៅ​…(មានវិដេអូ)

ភ្នំពេញ​៖ នៅវេលាម៉ោង០៣ទាបភ្លឺ​ ឈានចូលថ្ងៃ​អង្គារ៍​ ទី១៤​ ខែសីហា​ ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋបានប្រទះឃើញនារីបរទេសម្នាក់ បានដើរ​ជើងទទេ​កណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅ​រវើរវាយ​សង្ស័យបែកថ្នាំ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតឆ្លងខណ្ឌមួយទៅខណ្ឌមួយ​ សង្កាត់មួយឆ្លងទៅសង្កាត់មួយ ដែលបណ្ដោយអោយ នាងចេះតែដើរៗទៅ​ ព្រោះលឺថានាងបែកថ្នាំ ទើបបានជាបណ្ដែតបណ្ដោយអោយនាងដើរទៅ​ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានរបស់ខ្លួន រហូតដល់ចុងផ្លូវច្រាំងបាក់ ខណ្ឌច្បារអំពៅ​។

នៅមុនពេលកើតហេតុ​ គេឃើញនារីបរទេសម្នាក់ សង្ស័យថាបែកថ្នាំ បានដើរ​ជើងទទេ​កណ្ដាលថ្នល់រហូតទាល់តែរលាតដាច់ស្បែកបាតជើង ចេញឈាម ទាំងមើលទៅ​រវើរវាយ​ តាំងពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ​ រួចបត់តាមបណ្ដោយផ្លូវព្រះមុនីវង្ស រហូតដល់ព្រំប្រទល់​ខណ្ឌ៧មករា និងរាយការណ៍ប្រាប់សមត្ថកិច្ចបន្តបន្ទាប់ដែរ​ តែគាត់មិនអាចជួយអ្វីបាន​ ក្រៅពីជិះតាមមើល​នាងដើរកណ្ដាលថ្នល់នឹងរួចបត់ឡើងមកផ្លូវព្រះព្រះសីហនុ ខណ្ឌចំការមន​ ។

រហូតបណ្ដោយអោយដើរដល់វិមានឯករាជ្យ ហើយដើរទៅតាមផ្លូវព្រះនរោត្តមវិញ រហូតទៅដល់ស្តុបចំការមន និងបន្តដើរទៅរហូតដល់ស្ពានអាកាសក្បាលថ្នល់ រួចរត់សំដៅឡើងទៅលើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅថ្មី) ពេលនោះក្រុមអ្នកសារព័ត៌មានជិត១០នាក់​ ងាកមើលមុខគ្នា រួចនាំគ្នាចុះពីលើម៉ូតូរត់ចូលទៅដេញចាប់ ធ្វើអោយក្រុមអ្នកសារព័ត៌មាន នឹងប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំង ខណៈដែលនៅកណ្ដាលស្ពាន ទើបនាំគ្នាបានលួងៗនាង​ តែនាងក៏ស្ទុះរត់ចុះទៅដល់ក្រោមស្ពាន​ ។

ក្រុមអ្នកសារព័ត៌មានក៏បានទិញទឹកអោយ​ តែនាងមិនព្រមផឹក ហើយបន្តរត់ទៅមុខផ្សារច្បារអំពៅ ផ្អើលទាំង​អាជីវករ​ឈរមើលនាង នាងកាន់តែរត់ទៅទៀតរហូតជិតដល់ច្រាំងប្រាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ត្រូវក្រុមអ្នកសារព័ត៌មានព្យាយាមលួងលោមនាងទៀត តែនៅតែមិនស្តាប់​ និងមានសមត្ថកិច្ចម្នាក់មកដល់ដែរ ទើបក្រុមអ្នកសារព័ត៌មានសម្រេចសុំសមត្ថកិច្ចដេញចាប់នាង ប្រផាប់ចាប់ប្រភីងពេញផ្លូវម្ដុំច្រាំងបាក់ហ្នឹង។

ទាំងមានបងប្រុសម្នាក់ជួយចាប់បានហើយយកខ្សែចងជើងសិន​ ព្រោះទៅមុខទៀតមានតែចុះទឹកទន្លេ​ តែនាងស្រែក​ រើបម្រះ​ស្រាយខ្សែចេញ​ ហើយអង្គុយមើលមុខគ្នា​ ទាំងអ្នកជួយចាប់​ ទាំងក្រុមអ្នកសារព័ត៌មាន​ និងនារីបរទេសនោះ​ ដោយសារតែហត់​រៀងៗខ្លួន​ ។

ក្រោយមកក្រុមអ្នកសារព័ត៌មាននិងសមត្ថកិច្ចនៅសង្កាត់ច្បារអំពៅ២ម្នាក់ទៀត​ បានហៅកង់បីមក​អោយដឹកនាងទៅ​ នាយកដ្ឋាន​អន្តោប្រវេសន៍​ សិនទៅ​ ខណៈដែលសមត្ថកិច្ចពីខណ្ឌមួយទៅខណ្ឌមួយ​ សង្កាត់មួយឆ្លងទៅសង្កាត់មួយ បណ្ដោយអោយនាងចេះតែដើរៗទៅ​ ព្រោះលឺថាបែកថ្នាំ ចឹងមានតែបណ្ដោយអោយដើរទៅ​ ដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានគាត់គឺរួចហើយ ដោយមិនគិតពីសុវត្ថិភាពនាង​ នេះជាង៣ម៉ោងហើយ

ពួកខ្ញុំត្រឹមជាអ្នកសារព័ត៌មាន​ គ្រាន់តែមានបំណងចង់ជួយការពារ​សុវត្ថិភាព​នាង និងរបស់មានតម្លៃនៅជាប់ខ្លួននាងប៉ុណ្ណោះ​ ពួកខ្ញុំពិតជា​ពេញចិត្តនិងទង្វើកាយវិការ របស់អាជ្ញាធរ និងសមត្ថកិច្ចយ៉ាងខ្លាំង​ ដែលបានយកចិត្តទុកដាក់ជួយជិះតាមមើលនាងដើរកណ្ដាលថ្នល់ឆ្លងកាត់ពីមូលដ្ឋានរបស់លោកពូ ទៅសង្កាត់មួយទៀត ទៅខណ្ឌមួយទៀត ដោយសុវត្ថិភាពបែបនេះ រួចជិះទៅវិញបាត់​ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F296212534291857%2F&show_text=0&width=560

ប្រភព៖ កូន ខ្លាតូច

ទីតាំងម៉ាស្សា ​ឈ្មោះ​ «ប៉ាយជីងហាន់កុង» ត្រូវបានបង្ក្រាប ក្រោយបង្កប់សេវាបម្រើផ្លូវភេទ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន…

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនបានជនជាតិចិន ប្រុសស្រី២៩នាក់ នៅទីតាំងម៉ាស្សាឈ្មោះ «ប៉ាយជីងហាន់កុង» ដែលមានបង្កប់សេវាកម្មបម្រើផ្លូវភេទ ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមលោក ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យអ្នកសារព័ត៌មានដឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង​ដោយ​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ និងក្រោមការសម្របសម្រួលពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តព្រះសីហនុ ​បានធ្វើការចុះទៅឆែកឆេរហាងម៉ាស្សាជនជាតិចិនមួយកន្លែង ដែលមានស្លាកយីហោ «ប៉ាយជីងហាន់កុង» ហើយកម្លាំងសមត្ថកិច្ច​ជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន​២៩នាក់ ក្នុងនោះស្រី​១៤នាក់​ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេត​ និងសួរបំភ្លឺឃើញថា ស្ដ្រីទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។

លោកស្នងការ បានបន្តថា ក្នុងពេលប្រតិបត្តិការបង្ក្រាបនេះ មានភ្ញៀវដែលមករកសេវាកម្ម​សច្ចារកម្ម មានចំនួន​០៨នាក់ ហើយអ្នកដែលពាក់ព័ន្ធ​ប្រព្រឹត្តិសច្ចារកម្ម (​ជួញដូរផ្លូវភេទខុសច្បាប់​) មានចំនួន​០៧នាក់៖

ទី១៖ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ​៤១ឆ្នាំ ថៅកែ,

ទី​២​៖ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ​៤៨ឆ្នាំ អ្នកគិតលុយ,

ទី៣៖ឈ្មោះ XU FEI ភេទប្រុស អាយុ​២៩ឆ្នាំ អ្នកគ្រប់គ្រងនារីនៅជាន់លើ,

ទី៤៖​ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ​៣៧ឆ្នាំ អ្នកបើកឡានជូនភ្ញៀវ,

ទី៥៖ឈ្មោះ CHEN GANG ភេទប្រុស អាយុ​៣៥ឆ្នាំ អ្នកទិញឥវ៉ាន់,

ទី៦៖ឈ្មោះ ZHANG BING ភេទប្រុស អាយុ​២៧ឆ្នាំ អ្នកចែកខិតប័ណ្ណ

និងទី៧៖ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកចែកខិតប័ណ្ណ។

ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង៧នាក់នោះ ត្រូវបានបញ្ជូនទៅ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បី​កសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

ប្រភព៖ FB

ក្នុងសម័យ២០០០ ជារឿងដែលក្មេងពេញនិយមបំផុត ឈីងចាំង បង្ហោះកង់ធ្លាក់ជ្រោះ (មានវីដេអូ)

ក្នុងសម័យឆ្នាំ២០០០នេះ បងប្អូនភាគច្រើនប្រាកដជាធ្លាប់បានស្គាល់និងទស្សនារឿងតុក្កតាឈីងចាំងជាក់ជាមិនខាន ដែលវាជារឿងរបស់ប្រទេសជប៉ុន ហើយមានឈ្មោះផ្លូវការថា (Shin Chan) ដែលវាពិតជាមានការគាំទ្រនិងល្បីល្បាញនៅក្នុងប្រទេសកម្ពុជាយើងសម្បើមណាស់តែម្តង។ ដោយសារតែតួអង្គឈីងចាំង ជាក្មេងក្បាលខូច ឆ្លាត និងគួបផ្សំជាមួយនឹងបច្ចេកទេសបកប្រែនិងបញ្ចូលសម្លេងជាភាសាខ្មែរថែមទៀតនោះ ពិតជាធ្វើអោយផ្ទៃរឿងទាំងមូល ពីមួយវគ្គទៅមួយវគ្គធ្វើអោយយើងផ្ទុះសំណើច និងខ្នាញ់ចង់វៃឈីងចាំងមែនទែន។ ចំណែកនៅក្នុងវីដេអូឃ្លីបមួយនេះវិញ យើងសង្កេតឃើញឈុតមួយដែលឈីងចាំងរៀនជិះកង់

ដោយប្រើប្រាស់ល្បឿនលឿនមែនទែន ដល់ថ្នាក់លឿនជាងកីឡាករប្រណាំងកង់ថែមទៀតផង ដែលជាហេតុធ្វើអោយពួកគេខឹងនិងតាមធ្វើបាបឈីងចាំងតែម្តង។ ជាលទ្ធផលឈីងចាំងបានបង្ហាញសមត្ថភាពបង្ហោះកង់ ជិះកង់ធ្លាក់ជ្រោះដែលធ្វើអោយកីឡាករទាំងអស់នោះភ្លឺភ្នែកតែម្តង ពិតជាមិនធម្មតានោះទេ។ ចង់ដឹងកាន់តែច្បាស់ថាសាច់រឿងឈីងចាំងដ៏កម្រមួយឈុតនេះល្អមើលយ៉ាងណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់យឺតៗ ដើម្បីអាចទស្សនារូបភាពនីមួយៗបាន៕

 

 

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNCNDaily%2Fvideos%2F261601534564939%2F&show_text=0&width=560

គួឲ្យអស់សំណើច.! ចោរល្ហេមល្ហាម ជិះម៉ូតូកញ្ចាស់គ្នា៣នាក់ទៅឆក់ទូរស័ព្ទគេបានសំរេច ពេលជិះរត់ មូលហ្គែរ ហុយតែផ្សែង មិនលឿនទៅមុខ ត្រូវសមត្ថកិច្ចចាប់ជាប់ទាំងបីនាក់

ភ្នំពេញ៖ ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៨៤ កែងនិងផ្លូវលេខ ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ជនសង្ស័យទាំង៣នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ស្ទាក់ចាប់បាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែដោយសារម៉ូតូកញ្ចាស់ជិះគ្នា៣នាក់មិនចង់ទៅមុខ បណ្ដាលឲ្យបុករថយន្តមួយគ្រឿងដួល ភ្លាមនោះកម្លាំងល្បាតនៅក្បែរជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនមានទី១-ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ ,ទី២-ឈ្មោះ ង្វៀង ទ្រីមីលិន ភេទទី៣ (ស្រីធ្វើ ប្រុស) អាយុ ២២ឆ្នាំ ,និងទី៣-សរ រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំខាងក្រោយពេទ្យកាល់ម៉ែត ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។ចំណែកឯនារីរគ្រោះមានឈ្មោះ ឆេង ចិន្តា អាយុ ៣១ឆ្នាំ មុខរបជាបុគ្គលិក បម្រើការ ងារនៅក្នុងហាងម្ហូបចិនមួយកន្លែង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

មន្រ្តីដដែរបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីកន្លែងធ្វើការរបស់នាងបំណងទៅផ្ទះវិញ ដោយដើរបណ្ដើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ នាំគ្នាជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AI-៥៤១៤ មួយគ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់នាងបានសម្រេចតែម្តង ។ ភ្លាមនោះនាងក៏ស្រែកឆោឡោឡើងធ្វើឲ្យពួកគេភ័យក៏ជិះ ម៉ូតូទៅបុកនិងរថយន្តមួយគ្រឿង បណ្តាលឲ្យដួលគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះនាំគ្នាចាប់ក្របួចជាប់ទាំង៣នាក់ រួមទាំងវត្ថុតាងផងដែរ ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង មកកាន់នគរបាលប៉ុស្តិ៍ស្រះចក ដើម្បីសាកសួរ និងកសាងសុំណំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញចាត់ការទៅតាមច្បាប់ ។ ចំណែកទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងប្រគល់ឲ្យទៅជនរងគ្រោះវិញ ៕

ប្រភព៖ FB

ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់ យកធ្វើ​ការអប់រំ​ ក្នុងករណី​ចែក​ខិត្តប័ណ្ណ​សេវាកម្ម​ផ្លូវភេទខុសច្បាប់..

ព្រះសីហនុ៖ កាលពី​យប់​ថ្ងៃទី​១២ ខែសីហា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការគ្នា ស្រាវជ្រាវ​ឆ្មក់​ចាប់បាន​ជនជាតិ​ចិន ដែលជា​អ្នកដើរ​ផ្សព្វផ្សាយ​ចែក​ខិ​ត្ត​បណ្ណ​ម៉ាស្សា​នោះ បាន​ចំនួន​៦​នាក់ និង​ដកហូត​បាន​ខិត្តប័ណ្ណ ជាច្រើន​សន្លឹក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផេ​កអគ្គ​ស្នងការ​នគរបាល​ជាតិ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា​នេះ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការនគរបាល​ខេត្ត បានឱ្យដឹងថា ពេលដែល​ហៅ​អ្នកជំនាញ មក​ធ្វើការ​បកប្រែ​ភាសា​ចិន ក្នុង​ខិត្តប័ណ្ណ​ទាំងនោះ មានន័យ​ត្រឹមតែ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ ប៉ុន្តែ​រូបភាព វា​បង្កប់ ទៅជា​ការ ផ្សព្វផ្សាយ​អាជីវកម្ម​ផ្លូវភេទ ឬ ពេស្យាចារ ដែលជា​អំពើ​ខុសច្បាប់ នៅ​ប្រទេស​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​ទាំង​៦​នាក់ នោះ យើង​បានធ្វើ​ការអប់រំ ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​នេះ​ទាំងស្រុង ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​នៅ​កម្ពុជា​៕

ប្រភព៖FB

អបអរសាទរ ក្រុមកីឡាវ៉ូវីណាមកម្ពុជាជើងឯកអាស៊ីអាគ្នេហ៍ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៨ប្រទេស

អបអរសាទរក្រុមកីឡាវ៉ូវីណាមកម្ពុជាជើងឯកអាស៊ីអាគ្នេហ៍ដែលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេសទទួលបានមេដាយជាច្រើន ។ ដែលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេសតាមការបង្ហាយនៅតាមសង្គមទំនាក់ទំនងហ្វេកប៊ុក គឺលោក ឈិន ពិសិដ្ឋ ដែលជាកីឡាករមួយក្នុងចំណោម អ្នកទទួលបានមេដាយមាស និងសំរិទ្ធ ៤ បានសេសរថា “ថ្ងៃចុងក្រោយ ខ្ញុំឈ្នះមេដាយសំរឹទ្ធមួយទៀត សរុប មាស១ និង សំរឹទ្ធ៣”.។ អ្វីទាំងនេះ គឺជាមោនភាពសម្រាប់កម្ពុជាទាំងអស់ ដែលវិស័យកីឡា មិនថាកីឡាអ្វីទេ កីឡាជាច្រើនឥឡូវនេះ គឺបានរីកមុខមាត់ នឹងមានអ្នកស្គាល់ជាច្រើននៅបណ្តាសកលលោកនេះ ៕ ដោយ សុខជា