លោកព្រះសាហាវម៉េស!សម្លាប់មួយគ្រួសារ ហើយដុតផ្ទះកម្ទេចសាកសពទៀត ខេត្តក្រចេះ

(ក្រចេះ)  ពិតជាចិត្តសាហាវមែន សម្លាប់មនុស្សមួយគ្រួសារ គឺមានគ្នាចំនួន៤នាក់ ក្នុងនោះមានកូនតូចពីរនាក់ផង ត្រូវបានឃាតករមិនស្គាល់មុខ សម្លាប់ក្នុងផ្ទះ និងដុតបំផ្លាញផ្ទះព្រមទាំងសាកសព ដើម្បីកម្ទេចភស្តុតាង យ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅចំណុចភូមិផ្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចដាក់ការសង្ស័យថា គឺបានកើតឡើងក្នុងកំឡុងថ្ងៃទី៩ ទី១០ ខែសីហា ឆ្នាំ២០១៨នេះ ប៉ុន្តែសមត្ថកិច្ច ទើបតែទទួលព័ត៌មាននៅល្ងាចថ្ងៃទី ១១ ខែសីហានេះទេ។

តាមការបញ្ជាក់ពីមន្ត្រីជាន់មួយរូប នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីមូលដ្ឋាន ដោយលោកគ្រូបង្រៀនម្នាក់ បានបញ្ជាក់ថា គ្រួសាររងគ្រោះ រស់នៅខ្ទមមួយដាច់ស្រយាលពីគេ ហើយមានកូនចំនួន ២នាក់ បានរៀនជាមួយគាត់ ប៉ុន្តែក្រោយពីបាត់សិស្សមិនឃើញទៅរៀនចំនួន២ទៅ៣ថ្ងៃ ដោយមានការព្រួយបារម្ភណ៍ខ្លាចកូនសិស្សលង់ទឹក ព្រោះជាតំបន់ទឹកលិច លោកគ្រូរូបនោះ រួមជាមួយប្រជាការពារភូមិក៏នាំគ្នាចុះទៅពិនិត្យមើល ពេលចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញខ្ទមនោះ ត្រូវភ្លើងឆេះអស់ ហើយមនុស្សចំនួន៤នាក់ រួមមានឪពុកម្តាយនិងកូន២នាក់ស្លាប់ នៅកន្លែងកើតហេតុ ហើយគាត់បានមករាយការណ៍ជូនអាជ្ញាធរតែម្ដង។

ប្រភពដដែល បន្តថា នៅល្ងាចថ្ងៃទី11 ម្សិលមិញ វេលាម៉ោង៥ល្ងាច កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត បានចុះទៅកន្លែងកើតហេតុ តែភ្លៀងខ្លាំងពេក ទូកមិនហ៊ានឆ្លងព្រោះកន្លែងកេីតហេតុនោះ នៅឆ្ងាយពីភូមិប្រមាណជាង៥គីឡូម៉ែត្រឯណោះ លុះដល់ព្រឹកថ្ងៃទី១២ សីហានេះ ទើបកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុ ហើយកំពុងបេីកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយសមត្ថកិច្ចដាក់ការសង្ស័យ ជាបឋមថា ជាករណីឃាតកម្មគិតទុកជាមុន៕ ប្រភពថ្មីពិត

ផ្អើលដល់ឡានទឹកទាំងយប់!!! ប្តឹខឹង ប្រពន្ធចាក់សោរបង្ខាំងប្តីក្នុងបន្ទប់ ទ្រាំមិនបានវាយព្រីភ្លើង ទុស្សេឆេះ

(ភ្នំពេញ​) បុរស​ជា​ម្ចាស់​សណ្ឋាគារ​យីហោ “​ណៃ​អ៊ីន​” បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ចង់ទៅ​ផឹកស្រា​បន្ត​នៅ​ខាងក្រៅ​ទៀត តែ​ត្រូវ​ប្រពន្ធ​ហាមឃាត់​មិន​ឲ្យ​ទៅ​ចាប់​ចាក់សោ​ទ្វារ​ទុក នៅក្នុង​បន្ទប់ដេក​ម្នាក់ឯង ខឹង​ប្រពន្ធ​ស្ទុះ​យក​ដំបង​ឈើ​វាយ​ព្រី​ភ្លើង​ទុស្សេ​ខ្សែភ្លើង ផ្អើល​សមត្ថកិច្ច​ទាំងយប់ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ទួលគោក ចេញមក​អន្តរាគមន៍​ចំនួន​៣​គ្រឿង ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​កន្លះ​ម៉ោង ទើប​ភ្លើង​រលត់​អស់​ទៅវិញ ហើយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ចំនួន​២​គ្រឿង​។

ហេតុការណ៍​ខាងលើ​ន កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់ដេក​គ្មាន​លេខ​ជាន់​ទី​២ ក្នុង​សណ្ឋាគារ​យីហោ “​ណៃ​អ៊ី​ន​” ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ថៅកែ​ប្រុស​ខាងលើ​បាន​ផឹកស្រា​ស្រវឹង ហើយ​សុំ​ប្រពន្ធ​ទៅ​បន្ត​ផឹកស្រា​នៅ​ខាងក្រៅ​បន្តទៀត តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ហាមឃាត់​មិន​ឲ្យ​ទៅ​ហាម​មិន​ស្តាប់ ក៏បាន​ចាក់សោរ​ទ្វារ​បុរស​ជា​ប្តី​នៅក្នុង​បន្ទប់​កើតហេតុ​ខាងលើ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាងខ្លាំង​ក៏​ស្ទុះ​យក​ដំបង​ឈើ​មក​វាយ​ចំ​ប្រី​ភ្លើង បណ្តាល​ឲ្យ​បែក​ទុស្សេ​ហុយផ្សែង​ចេញ​តាម​បង្អួច​មក​ក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់​រត់​ចេញមកក្រៅ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ទួ​គោក ចំនួន​៣​គ្រឿង​ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់​រយៈពេល​កន្លះ​ម៉ោង​ទើប​ភ្លើង​រលត់​អស់​ទៅវិញ ដោយ​ប្រើប្រាស់​រថយន្ត​ព​ន្ក​ត់​អគ្គិភ័យ​អស់​ចំនួន​២​គ្រឿង តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នោះ មិន​ប​ណ្តោ​ល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ​៕ប្រភពFB

អាណោចអធម៌ ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់បានស្លាប់ ភ្លាមៗ ដោយសារជួប……..

(ភ្នំពេញ) ករណីគ្រោះថ្នាក់មួយបានកើត បណ្តាលឲ្យប្រជាការពារសង្កាត់ឬស្សីកែវម្នាក់បានស្លាប់យ៉ាងអាណោចអធម៌ បន្ទាប់ពីបានបុរសម្នាក់បើករថយន្តមួយគ្រឿងវាជែងជ្រុលទៅបុកម៉ូតូពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាមោង៩-៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខបូរីពេញចិត្ត តាមបណ្តោយផ្លូវខាងសារិន ក្រុម១៥សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។

សពជនរងគ្រោះមានឈ្មោះបិល សុភស្ស ហៅធុច ភេទប្រុស អាយុ៤៦ឆ្នាំ មុរបរប្រជាការពារ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកសីអវីពណ៏ស្លែពាក់ស្លាកលេខភ្នំពេញ2M-3708បើកបរទិសដៅពីត្បូងទៅជើងវាជែងមិនប្រយត័្នមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃចូលទៅចំណីផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-0694បើកបរដោយបុរសម្នាក់ជនរងគ្រោះបញ្ចា្រស់ទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យ ខ្ទាតទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋស្លាប់ភ្លាមៗនៅនិងកន្លែង។ចំណែកម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឬស្សីកែវចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកមកតម្កល់ទុកនៅវត្តទួលសង្កែដើម្បីធ្វើបុណ្យតាមប្រពៃណី៕ប្រភពFB

ខ្លោចផ្សារបំផុត ក្មេងស្រីម្នាក់ បានស្លាប់ដោយសាតែ……

(កែប) ក្មេងស្រីម្នាក់ បានឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ កាលពីម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ចំណុចក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា៖ កុមារីរងគ្រោះ ឈ្មោះ សំ ក្តី ភេទស្រី អាយុ១០ឆ្នាំ មានឳពុកម្តាយ ជាកសិករ មានទីលំនៅ ភូមិ សង្កាត់ កើតហេតុ។ លោក ស្នងការ បន្តថា កុមារីរងគ្រោះ បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ ជនរងគ្រោះ ទៅកាន់ខ្សែភ្លើងដែលកំពុងមានចរន្តភ្លើងឆ្លងកាត់ បានដាច់ធ្លាក់ចុះមកដី បណ្តាលស្លាប់ភ្លាមនៅកន្លែង ក្រុមគ្រួសារសពរៀបធ្វើបុណ្យតាមប្រណី ដោយភាពខ្លោចផ្សាបំផុត ៕ប្រភពFB

ឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំង គ្រឿងញៀនជិត១០០គីឡូក្រាម បង្កប់ជាមួយចំណីសត្វ ផ្ញើពីអាល្លឺម៉ង់តាម…

ភ្នំពេញ៖ ថ្នាំញៀន​លាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រួវ​កម្លាំងសមត្ថកិច្ចបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន ផ្ញើមកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ​បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើ​ចេញពី​ប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ​ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុបទម្ងន់សរុប 98kg 043.55g។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ FB

បុរស​ម្នាក់​ស្លាប់ ម្នាក់​រងរបួស ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅឯខេត្តស្វាយរៀង…

ស្វាយរៀង៖ កាលពី​ថ្ងៃ​ថ្ងៃ​សុក្រ ១៤រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង៦ និង៣០នាទី​ល្ងាច នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ០១ ស្ថិត​ក្នុងភូមិ ដើម​ពោធិ៍ ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ។

បុរស ដែល​ស្លាប់​មានឈ្មោះ​អាំ វុត្ថា អាយុ២០ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង​អ្នករួមដំណើរ ម្នា​ក់មានឈ្មោះ គង់ សុវណ្ណ​ស័ក្ក ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍​ដោយ​ជិះ ម៉ូតូ​ម៉ាក់ SUZUKI NEX ពណ៌ ប្រផេះ ស្លាក​លេខ ស្វាយរៀង 1L 0362 ខូចខាត​យ៉ាងដំណំ ។


ចំណែក​អ្នកបើករថយន្ត​ត្រូវបាន​ស្គាល់ឈ្មោះ នុត ភក្តី ភេទ​ប្រុស អាយុ២៨ ឆ្នាំ​មុខរបរ​បើកបរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោយ​កើតហេតុ​បាន​រត់​ខ្លួនភ្លាមៗ ។

បុរស២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ SUZUKI NEX ពណ៌ ប្រផេះ ស្លាក​លេខ ស្វាយរៀង 1L 0362ដោយ​ធ្វើដំណើរ​ពី​ទិសដៅ​កើ​តទៅ​លិច លើ​កំណាត់​ផ្លូវជាតិ​លេខ១ក្នុង​ល្បឿន​លឿន​ស្រាប់តែ​ទៅបុក និង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1D7956 ពីក្រោយ​ស្រប​ទិស​គ្នា យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ​ចោមរោម​មើល និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍

ប៉ុន្តែ​ដោយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ក៏​ដាច់ខ្យល់​ស្លាប់​គួ​ឲ្យ​សង្វេគ​អ្នករងរបួស​ត្រូ​វាន​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយទាប និង​ធ្វើការ​វាស់វែង​យក​មធ្យោបាយ​ទាំងពីរ​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ ៕

ប្រភព៖ FB

បុរសម្នាក់កំពុងតែស្រូតស្រូវសុខៗ ស្រាប់តែខ្យល់ គ ដួលចូលទៅក្នុងទឹក ឈ្លក់ទឹកលង់ស្លាប់បង្ករឲ្យ…

បន្ទាយមានជ័យ ៖ បុរសម្នាក់កំពុងតែស្រូតស្រូវសុខៗ ស្រាប់តែខ្យល់ គ ដួលចូលទៅក្នុងទឹក ឈ្លក់ទឹកលង់ស្លាប់បង្ករឲ្យមានកាភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើង កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​វាលស្រែ​ដង្កៀបក្តាម​នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ​មានឈ្មោះ វឹង សា​រ៉ែ​ម ភេទ​ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ​ភូមិ​ចក​ខាងលិច​ឃុំ​រហាត់ទឹក ​ស្រុ​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ។

បើតាមសម្តីអ្នកនៅក្បែរនោះបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ជា​ម្ចាស់​ស្រែ​បាន​កំពុង​ច្រូតស្រូវ​ជាមួយ​កម្លាំង​កងពល​ថ្មើរជើង​លេខ៥១ ហើយក៏​កើត​ខ្យល់គ ដួល​លង់​ឈ្លក់ទឹក​បណ្តាល​ស្លាប់ ។

កម្លាំង​កងពល​ថ្មើរជើង​លេខ៥១ខិតខំ​ជួយសង្គ្រោះ​ជាបន្ទាន់ ហើយ​ដឹក​តាម​កាណូត​លឿន​យកមក​ភូមិ ប៉ុន្តែ​មិនអាច​សង្គ្រោះបានទេ សពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕

ប្រភព៖ FB

គយគន់ ប្រាសាទបាគង ទេសភាពបំព្រង គាប់នេត្រា

គយគន់មេីលប្រាសាទបាគង ទេសភាពបំព្រងគាប់នេត្រា ស្រះទឹកព័ទ្ធព័ន្ធជុំប្រាង្គប្រា អមព្រៃព្រឹក្សាអារាមវត្ត។

ប្រាសាទសាងឡេីងមុនអង្គរ ឆេីតឆាយបវររេចនាបថ ឋិតប៉ែកអាគ្នេយ៍អង្គរវត្ត និងត្បូងប្រាកដនៃលលៃ។

នឹកកាលពីមុនធ្លាប់រៀបចំ ពិធីតូចធំតាមប្រពៃ មនុស្សម្នាចាស់ក្នេងទាំងប្រុសស្រី សប្បាយខ្លាំងក្រៃរៀងរាល់ឆ្នាំ។

ស្រុកកេីតសង្រ្គាមចោលស្ងាត់ឈឹង រាស្រ្តគិតរំពឹងរកជីវិត ភ្លេចបរមស្ឋានដ៏ប្រណិត បាគងល្អពិតឈររងចាំ។

អង្គរសង្រ្កានក៏មកដល់ បាគងនិមលចោលសិបឆ្នាំ ឥឡូវអ៊ូរអរយ៉ាងសស្រាំ មិនថាចូលឆ្នាំឬថ្ងៃឈប់។

គន់មើលប្រាសាទបាគង ទេសភាពចម្បងទាក់ភ្នែកចរណៃ មានគូរស្រះទឹកព័ទ្ធម៉ាជុំវិញ មានព្រៃនឹងវត្តអារ៉ាមនៅក្បែរប្រាសាទ ។

អុះឱប្រាសាទបាគងនេះណា មានវត្តមានអស្ចារ្យនៅមុនអង្គរ ឋិតនៅប៉ែកខាងអាគ្នេយ៍នៃក្រុងអង្គរ បែរនៅប៉ែកខាងត្បូងនៃប្រាសាទលលៃ ។

នឹិកកាលគ្រាពីមុន បានរៀបចំបុណ្យបែបបូរាណ សម្បូរមនុស្សទៅកំសាន្តច្រើនហូរហែរ ដល់សប្បាយម្ល៉េះទេមកជារៀងរាល់ឆ្នាំ ។

តែមកដល់ពេលឥលូវនេះ ស្ងប់ស្ងាត់យ៉ាងនេះនៅសំឡេងអ៊ូអរ តាំងពីបានកើតអង្គរសង្រ្កាន្ត​មកក៏បរវរ មនុស្សម្នាត្រេកអរសប្បាយពេកក្រៃ ។

ដល់ពេលឲ្យតែបានដល់ខែចូលឆ្នាំ នាំគ្នាសស្រាំមកលេងអង្គរ ប្រារព្វពីធីដ៏សែនបរវរ ជួបជុំត្រេកអរកម្មវិធីច្រើនយ៉ាង ៕

ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាល”ព្រះបាទឥន្រ្ទវរ្ម័នទី១”ព្រះបាទឥន្រ្ទវរ្ម័នទី១នៅក្នុងឆ្នាំ៨៨១។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ផងដែរ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FkhmerhoroscopAndFaith%2Fvideos%2F564349293952931%2F&show_text=0&width=560

គួរអាណិតណាស់ ទើបតែនឹងទិញសោះ ចោរដាក់ថ្នាំសណ្តំយកកង់បីឡាំប៉ាតាទៅបញ្ចាំ ម្ចាស់សល់តែ…

ភ្នំពេញ) ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​​នៅ​ចំណុច​ផ្លូវ១៨២ ជិត​នឹង​ស្តុ​ប​ទេព​ផន សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ខណ:ដែល​បុរស​ម្នាក់​ទើបតែ​ទិញ​ឡាំប៉ា​តា​បាន១ខែ ត្រូវបាន​ជនសង្ស័យ​ឆបោក ដាក់​ថ្នាំ​សណ្តំ​នាំយក​កង់​បី​ឡាំប៉ា​តា ទៅ​បញ្ចាំ​បាន២២០០ដុល្លារ​យកទៅ​បាត់ ចំណែក​ម្ចាស់​សល់​តែ​សំបុត្រ​បញ្ចាំ ហេតុការណ៍នេះបានកើតឡើង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ជនសង្ស័យ​ម្នាក់​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ពី​ផ្លូវ​សឡា ទៅ​ផ្លូវ២០០៤កន្លែង​លេង​បុក​ប៊ី​យ៉ែ មួយកន្លែង។ ពេល​កំពុង​ជិះ​ជនសង្ស័យ​បានគាស់​បា​កាស​ឲ្យ​គាត់១កំប៉ុង​ផឹក និង​និយាយ​លួងលោម​បោក​បញ្ឆោត លុះ​ពេលទៅដល់​គោលដៅ ជនសង្ស័យ​បាន​យក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ទុក ហើយ​ដើរចូល​ទៅក្នុង​បាត់ រហូត​ជនរងគ្រោះ​វិលមុខ ធ្វើ​អ្វី​តាម​គេ​បញ្ជារ​រហូត ដោយបាន​យក​ឡាំប៉ា​តា​នេះ​ទៅ​បញ្ចាំ​នៅ​ហាង​មួយកន្លែង​បាន​លុយ២២០០ដុល្លារ

ដោយមាន​ទាំង​សំបុត្រ​ពន្ធ​ផងដែរ ហើយ​យកលុយ​នោះមក​លេង​បុក​ប៊ី​យ៉ែ​ជាមួយ​ជនសង្ស័យ​រហូត​ចាញ់​អស់ពី​ខ្លួន ត្រូវ​ជនសង្ស័យ​យកលុយ​ទៅ​អស់​គេចខ្លួនបាត់ ចំណែក​ខ្លួន​សល់​តែ​សំបុត្រ​បញ្ចាំ ហើយ​រាង​ស្វាង​បន្តិច ទៅ​ដឹងថា​ខ្លួន​ចាញ់បោក​គេ ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។ ករណីនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ រកការពិត ដើម្បីចាត់ចែងតាមនិតិវិធីច្បាប់ ៕

ប្រភពFB

រថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ចំពីមុខពេញទំហឹង បណ្តាលឲ្យ…

រថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ៥នាក់រងបួសធ្ងន់ នៅស្រុកចិត្របុរី

ខេត្តក្រចេះ៖ យ៉ាងហោចណាស់មាន មនុស្សប្រុស ស្រីចំនួន៥នាក់រងបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ដ បុកជាមួយរថយន្ដ ក្នុងទិស៧ដៅបញ្ច្រាសទិសគ្នា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៧ ក្រចេះ ស្ទឹងត្រែង ចំនុចភូមិដីសម្បទានគាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ស្រុកចិត្របុរីឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាល ក្នុងនោះស្ត្រីចំនួន២នាក់។ ហើយអ្នករថយន្ដបង្កហេតុ រថយន្ដ(ដឹកត្រី)ឈ្មោះ យ៉ យាំឡាំ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។

នគរបាលរូបនោះបន្តទៀតថា មូលហេតុដែលគ្រោះថ្នាក់នោះគឺមកពីរថយន្ដដឹកត្រី បើកបរក្នុងល្បឿនយ៉ាងលឿនើហើយ វ៉ាជែងរថយន្តខ្នាតយក្សមួយគ្រឿងទៀត ហើយយជ្រុលទៅបុករថយន្ដសាំងយ៉ុងពេញទំហឹងតែម្ដង។

ចំណែកអ្នករងរបួសទាំង៥នាក់ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តរីឯរថយន្ដទាំង២គ្រឿងត្រូវនគរបាលយកទៅរក្សាទុកនៅប៉ុស្ដិ៍នរដ្ឋបាលចង្រ្គង់រងចាំការដោយស្រាយតាមផ្លូវច្បាប់៕


ប្រភពFB