ខ្មែរស្រលាញ់ខ្មែរ ស៊ែរម្នាក់មួយបានទេ ស្នាដៃកូនខ្មែរច្នៃ«មីល្ពៅ» ដែលធ្វើអំពីល្ពៅ ប្លែកទាំងរសជាតិនិងក្លិន ថែមទាំងជួយទិញផ្លែល្ពៅពីកសិករទៀត

នា​ពេលថ្មី​ៗនេះ​មាន​បុរស​ម្នាក់​បាន​ចែក​រំលែក​ស្តី​ពី​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ ធ្វើ​មី​ច្នៃចេញ​ពី​ផ្លែ​ល្ពៅ ​ដែល​គ្រប់​គ្នា​មិន​នឹក​ស្មាន​ដល់​ ទាំង​រស​ជាតិ​ប្លែក​ពី​គេ​ ទាំង​គុណ​ប្រយោជន៍​សម្រាប់​សុខ​ភាព​ ថែម​ទាំង​ជួយ​លើ​កម្ពស់​ដល់​ប្រជា​កសិករ​ជា​អ្នក​ដាំ​ល្ពៅ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ​ថែម​ទៀត​ផង។

ការ​សិក្សា​ស្រាវជ្រាវ​ទម្រាំ​បាន​ជា​ផលិត​ផល​មី​ធ្វើ​ពី​ផ្លែ​ល្ពៅ​នេះ ​យុវជន​ខាង​លើ​បាន​ចំណាយ​ពេល​ជិត​ ២​ឆ្នាំ​ទម្រាំ​បាន​ចេញ​ជា​សមិទ្ធផល​ដូច្នេះ ​ទោះ​បី​ជា​វា​មិន​ទាន់​មាន​រូប​ស្អាត​តែ​វា​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​ដែល​គិត​ពី​សុខ​ភាព​បង​ប្អូន​ជា​ចំបង​ ព្រម​ទាំង​ជួយ​បង្កើត​ទីផ្សារ​​អ្នក​ដាំ​ល្ពៅ​ទៀត​ផង។ លោក​បាន​សរសេរ​រៀប​រាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖

«ខ្ញុំ​បាទ​ឈ្មោះ​ គិមវ៉ាង បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៧ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង ​បរិញ្ញាបត្រ​ជំនាញ វិទ្យាសាស្ត្រ​ចំណី​អាហារ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​មី​ល្ពៅ​នេះ​ឡើង​ក្នុង​គោល​ដៅ​ជួយ​ទិញ​ល្ពៅ​ពី​កសិករ​ខ្មែរ និង​បង្កើត​ផលិត​ផល​ថ្មី​ប្លែក ​ហើយ​មាន​រសជាតិ​ខុស​គេ ពណ៌​ល្ពៅ ក្លិន​ល្ពៅ រស​ជាតិ​ល្ពៅ។ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​និង​ពិសោធន៍​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ។ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​យើង​ និង​ជន​ជាតិ​ផ្សេង​ទៀត​ញាំ​អាហារ​ដែល​មាន​សុវត្ថិភាព ​និង​មិន​ប៉ះពាល់​ដល់​សុខភាព ថែម​ទាំង​ជួយ​ដល់​សុខភាព​ទៀត​ផង។

ឯក​សណ្ឋាន (ដូចរូប) ​ពេលចូល​បន្ទប់​ធ្វើ​មីល្ពៅ​ខ្មែរ​ទោះ​បីកន្លែង​ធ្វើ​ខ្ញុំតូច មាន​សមាជិក​តែ​ម្នាក់​ខ្ញុំ​ ក៏​ខ្ញុំព្យា​យាមធ្វើ​តាមស្តង់ដា​ ISO, 5S បាន​ច្រើន​ដែរ។ ខ្ញុំ​សង្ឃឹមថា​បងប្អូន​ពូមីងយាយ​តា ជួយ​គាំទ្រ​ផង​បាទ។ វាជា​ស្នាដៃ​កូន​ខ្មែរ​អង្គរ​ពិតៗ។ ចាប់​ពីថ្ងៃហ្នឹង​ទៅ បងប្អូន​អាច​ទិញ​មីល្ពៅ​ខ្មែរ​ទៅញ៉ាំ​បានហើយ។ ​ពណ៌ល្ពៅ​ ក្លិនល្ពៅ​រសជាតិល្ពៅ ឈ្ងុយ​ឆ្ងាញ់។ តម្លៃគឺ​ ៤៥០០៛ ​រៀលក្នុងមួយថង់ ​ហើយ​មាន​មី​ចំនួន ​១០ដុំ។ បងប្អូន​អាច​យកទៅ​ញ៉ាំ​ជាមួយ​ស៊ុប​បាន​ណា​បាទ ទំនាក់ទំនង 096 95 68 467​»។

មី ​គឺ​ជា​អាហារ​ពេញ​និយម​នៅ​ក្នុង​ចំណោម​អាហារ​ជា​ច្រើន​ផ្សេង​ទៀត។ ​វា​ត្រូវ​បាន​ធ្វើ​ពី​ម្សៅ​ដែល​ត្រូវ​បាន​ទាញ​យក​ចេញ​ extruded ឬ​រមៀល​រាប​ស្មើ ​និង​កាត់​ចូល​ទៅ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា។ ​មី​ត្រូវ​បាន​ចម្អិន​នៅ​ក្នុង​ទឹក​រំពុះ​ ជួន​កាល​ជា​មួយ​ប្រេង​ចម្អិន​ ឬ​អំបិល​បន្ថែម។ ​មី​ជា​ញឹក​ញាប់​គេ​ញាំ​ជា​មួយ​ទឹក​ជ្រលក់​ ឬ​នៅ​ក្នុង​ស៊ុប។ មី​អាច​ត្រូវ​បាន​ផ្ទុក​ក្នុង​ទូ​ទឹក​កក​សម្រាប់​ការ​រក្សា​ទុក​រយៈ​ពេល​ខ្លី ​ឬ​ស្ងួត​និង​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ការ​ប្រើប្រាស់​រយៈ​ពេល​យូរ​ខាង​មុខ​ទៀត។

ល្ពៅ​ជា​បន្លែ​ដែល​គេ​និយម​បរិភោគ​ជាទូទៅ ហើយ​មាន​ដាំ​ស្ទើរ​ពាសពេញ​ពិភពលោក​។ ផ្លែ​ល្ពៅ​មាន ២ ប្រភេទ​គឺ​ល្ពៅ សាច់​ស្អិត និង​ល្ពៅ​សាច់​ផុស​។ ផ្លែ​ល្ពៅ​សាច់​ស្អិត​ត្រូវ​បាន​គេ​និយម​បរិភោគ​ច្រើន​បំផុត ព្រោះ​ទោះ​យក​ទៅ​ធ្វើជា​បង្អែម ឬ សម្ល​គឺ សុទ្ធតែ​ឆ្ងាញ់​ទាំងអស់ ។ ទោះ​បី​យ៉ាង​ណា​មិន​ថា​ល្ពៅ​សាច់​ស្វិត ឬ​សាច់​ផុស​ទេ សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​បរិភោគ​ដូចគ្នា។​

ដូច​នេះ​សូម​បង​ប្អូ​ខ្មែរ​ជួយ​គាំ​ទ្រ​ផលិតផល​ជា​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ផង​ ព្រោះ​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ហើយ​ថែម​ទាំង​មាន​គុណប្រយោជន៍​​ច្រើន​សម្រាប់​សុខភាព​ទៀត​ផង​ ណា​មួយ​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជា​កសិករ​ករ​ខ្មែរ​មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត៕

មានតែអ្នកដែលធ្លាប់ជួបទើបដឹងថាវាពិបាកខ្លាំងយ៉ាងណា គ្មានអ្នកណាយល់ពីអារម្មណ៍មួយនេះទេ

គ្មានអ្នកណាយល់អារម្មណ៍មួយនេះទេ មានតែអ្នកដែលធ្លាប់ជួបទើបដឹងថាវាពិបាកខ្លាំងយ៉ាងណា ។ ហើយខាងក្រោមនេះគឺជាអារម្មណ៍ពិតរបស់ប្អូនស្រីម្នាក់ ដែលគាត់បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងថា៖

“គ្មានអ្នកណាយល់អារម្មណ៍មួយនេះទេ មានតែអ្នកដែលធ្លាប់ជួបទើបដឹងថាវាពិបាកខ្លាំងយ៉ាងណា តែវាបានធ្វើអោយខ្ញុំដឹងថា អ្នកណាដែលមិនចង់នៅក្បែរខ្ញុំនឹងអ្នកណានៅក្បែរខ្ញុំ នៅពេលដែរមុខខ្ញុំទៅជាបែបនេះ

ហើយក៏មិនដែលខ្វះនឹងស្តីអ្នកនៅជិតខ្លួន គេនិយាយអីនោះទេ សំខាន់ខ្ញុំដឹងខ្លួនខ្ញុំថាត្រូវធ្វើយ៉ាងម៉េចហើយ ក្តីសង្យឹមការលើកទឹកចិត្តអោយខ្លួនវាមានតម្លៃធំធេងខ្លាំងណាស់ ព្រោះថាមានតែយើងខ្លួនឯងទេដែលយល់ពីខ្លួនឯងច្បាស់ជាអ្នកណាៗទាំងអស់ ពេលនេះមុខខ្ញុំឡើងមុនច្រើនក៏ពិតមែន តែក៏មិនប្រាកដថាមុននៅមុខខ្ញុំនឹងវានៅជាមួយខ្ញុំរហត់នោះទេ ថ្ងៃណាមួយវានឹងចេញពីមុខខ្ញុំអស់មិនខាន ថ្ងៃណាមួយអ្នកដែលថាអោយខ្ញុំ ហើយអ្នកសួរខ្ញុំនឹងយល់ដោយខ្លួនឯងហើយ អោយយល់អារម្មណ៍គ្នាផងគ្មានអ្នកណាចង់អោយមុខខ្លួនឯងទៅជាបែបនឹងនោះទេ #Feeling_Myself” ។

ក្តៅៗ លោកយន្ត មីន ចុះសួរសុខទុក្ខ និងចូលរួមសោកស្តាយដល់ជនរងគ្រោះ ដែលត្រូវជនទី៣បាញ់ធ្លុះស្មារ ក្នុងទំនាស់ដីធ្លីនៅព្រៃនប់(មានវិដេអូ)

នៅព្រឹកថ្ងៃទី ២៨មករា នេះលោ​ក យន្ត មីន អភិបាល​​​​​​​ខេត្តព្រះសីហនុ និ​​​​​​​​​​ង លោក ចេ​​​​​​​​​​​វ គឹមហេង ​​​​​​​​​​​​​​​​​​​​តំណាងរាស្រ្តខេត្តព្រះសីហនុ បា​​​​​​​​​​​​​​​ន អញ្ជើញ ចុះ ​​​​​​​​​​​​​​​​សួរសុខទុក្ខប្រជា​​​​​​​​​​​​​ពលរដ្ឋដែលទទួ​​​​​​​​​​លរងរបួ​​​​​​​​​​​ស ដោយកា​​​​​​​​​​​​​​​​រផ្ទុះអាវុធ ​​​​​​​​​​​​អំឡុងពេ​​​​​​​​​​​​​​​​​​​​​​​​​​​​លការចុះអនុវត្តសាល​​​​​​​​​​ដីកាលេខ ​​​​​​​​​​៣៤៨ ”​​​​​​​​​​​​​​​​​​​​​​​​​​ ឈ ” កាលពីថ្ងៃទី ​​​​​​​​​​​​២៤.១.១៩ ​​​​​​​​​​​​​​​​​​​នៅឃុំបិត​​​​​​​​​​​​​​​​​​​ត្រាង ស្រុកព្រៃនប់​​​​​​​​​​​​​ ខេត្តព្រះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​សីហនុ ប្រគល់ដី ឲ្យអ្នកមា​​​​​​​​​​​​ន​​​​​​​លុយ ។

ការចុះ មកពិនិត្យ ​និងសួរសុខទុក​​​​​​នេះធ្វើឡើង ​​​​​​​​​​​​​​​​​​​បន្ទាប់ពី មាន ក្រុមអ្នកលេ​​​​​​​​​​​​​ងបណញតាញ​​​​​​​​​​​​​​សង្គមហ្វេកបុក​​​​​​​​​​​​​​​​​​​​​​​ មួយចំនួន បាន សសេរសា​​​​​​​​​​​​​របង្ហោះពី​​​​​​​​​​​​ ការស្លាប់ លោ​​​​​​​​​​​​​​ក ពៅ សារ័ត្ន ជាជន​​​​​​​​​​​​រងគ្រោះដោ​​​​​​​​​​​​យសារកា​​​​​​​​​​​​​​​​​​​​​​​​​​​​​រប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាព​​​​​​​​​​​​លរដ្ឋ នៅព​​​​​​​​​​​​​​​​យម៉ាចូវ កា​​​​​​​​​​​​​​​​​​​លពីថ្ងៃទី២៤​​​​​​​​​​​​​​​​​​​កន្លង​​​​​​នេះ ។តាមសេចក្តីរាយា​ករណ៏ដដែល​​បានប​​​​​​​​​​​​​​​​​​​​​​ន្តថា ក្រោយពីមាន ព័ត៌​​​​​​​​​​​​​​​​​​​​​​​មាន អកុសល ពីការស្លាប់ បុរស​​​​​​​​​​រងគ្រោះដោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យគ្រាប់កាំភ្លើង យន្ត មីន អភិបា​​​​​​​​​​​​លខេត្តព្រះសីហនុ និ​​​​​​​​​​ង លោក ចេ​​​​​​​​​​​​វ គឹមហេង ​​​​​​​​​​​​​​​​​តំណាងរាស្រ្តខេត្តព្រះសី​​​​​​​​​​​​​ហនុ បា​​​​​​​​​​​​​​​​​​​​​​​​​​​នចូលសួរសុខទុក្ខប្រជាពលរដ្ឋដែល​​​​​​​​​​ទទួលរងរបួ​​​​​​​​​​ស ដោយការ​​​​​​​​​​ផ្ទុះអាវុធ​​​​​​​​​​​​​​​​​​​​​​​​ អំឡុងពេលកា​រចុះអនុវត្តសាលដី​​​កាលេខ ៣​​​​​៤៨ ” ឈ ” កាលពីថ្ងៃទី ២៤.១.១៩ នៅឃុំបិត​ត្រាង ស្រុកព្រៃនប់​​​​​​​​​​​​​​​​​​​​​ ខេត្តព្រះសីហនុ ។ មក​​​​​​​​​​​​​ដល់ពេលនេះ​​​​​​​​​​​​ លោក ​​​​​​​​​​​​​​​​​​​​​​​​​ពៅ សារ័ត្ន មិនបា​​​​​​​​​​​​ន​​​​​​​​​​​​​​​​បាត់ប​​​​​​​​​​​​​​​​​​​​​​​​ង់ជីវិ​​​​​​​​​​​​​​​​ត ដូចការចុះ​​​​​​​​​​​​​​​​​ផ្សាយ​​​​​​​​​​​​​​​​​​តាមបណ្តាញសង្គម មួយ​​​​​​​​​​​ចំនួន​​​​​​នោះទេ ។

បច្ចុប្បន្ន លោក​ ពៅ សារ័ត្ន កំពុង​​​​​​​​​​​សម្រាកព្យាបាលរបួ​​​​​​​​​​​​​​​​​​​​​​​​សនៅមន្ទីរពេទ្យព្រះកុស​​​​​​​​​​​​​​​​​​​​​​​​​​​មៈ ហៅមន្ទីពេទ្យព្រះស​​​​​​​​​​​​​​​​​​​​​​​​​ង្ឃ ក្នុងរាជធានីភ្នំពេញ ។ ដូច្នេះ សូមមហាជ​​​​​​​​​នទាំងអស់ ​​​​​​​​​​​បានជ្រាបជា​​​​​​​​​​ព័ត៏​​​​​​​​​​​​​​​​​​​​​​​​​​មាន !។សូមបញ្ជាក់ថា កាល​​​​​​​​​​​​​​​​​ពីថ្ងៃទី២៤មករា កំលាំង​​​​​​​​​​​​​​​​​ សមត្ថកិច្ចចំរុះបាន ចុះអ​​​​​​​​​​​​នុវត្តសាលដីកា​​​​​​​​​​​​លេខ ៣៤៨ ”​​​​​​​​​​​​ ឈ ” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃទី ២៤.១.១៩ នៅឃុំបិត​​​​​​​​​​​​​​ត្រាង ស្រុកព្រៃនប់​​​​​​​​​​​​​​​ ខេត្តព្រះសីហ​​​​​​​​​​​​​​​​នុ ដើម្បីប្រគ​​​​​​​​​​​​ល់ដី ឲ្យអ្នកមា​នលុយ គឺ លោ​​​កជំទាវ ហុង ស៊ួន និងលោ​កឧកញ៉ា ស៊ីវ គ​​​​​​​ង់ទ្រីវ ប៉ុន្តែពេល​​​​​​​​​​​​អនុវត្តនោះ ក៏មា​​​​​​​​​​នការប៉ះទង្​​​​​​​​​​​​​​​​​​​​​​គិចគ្នារវាង ប្រជាព​​​​​​​​​​​​​​​​​​​​​​​លរដ្ឋ ជិត ៥០០គ្រួសារ ដែលអះ​​​​​​​​​​​អាងថាជាម្ចាស់ដីនិង​​​​​​​​​​​​ កំលាំងមាន​​​​​​​​​​​​​សមត្ថកិច្ច បណ្តា​​​​​​​​​​​លឲ្យមានអ្ន​​​​​​​​​​​​ករងរបួស់និ​​​​​​​​​​​​​​​​​​​​​​​ង ចាប់​​​​​​​​​​​​​​​​​​​​​​​ខ្លួនជាច្រើននាក់ ។ ក្នុងនោះ​​​​​​​​​​បុរសម្នាក់បាន​​​​​​​​​រងរបួសដោ​​​​​​​​​​​យគ្រាប់​​​​​​​​​​​​​​​​​​​​​កាំភ្លើង ។

ក្រោយពីមានហេ​​​​​​​​​​​​តុការណ៏នោះ គ​​​​​​​​​​ណបក្ស នយោបា​​​​​​​​​​​​​​​​​​​​​​យនិងអ្គការសង្គម​​​​​​​​​​​​សីវិលខ្លះបា​​​​​​​​​​​​ន ចេញសេ​​​​​​​​​​​​​​​ចក្តីថ្លែងកា​​​​​រណ៍ថ្កោលទោសចំពោះអាជ្ញា​ធរខេត្តព្រះសីហនុ ដែល​​បានចាប់ និ​​​​​​​​​​​ងបាញ់ប្រហារលើ​​​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ ក្នុងរឿង​​​​​​​​​​​​​​​​ជម្លោះដីធ្លី​​​​​​​​​​​​​​​​​​​​​​ជាមួយលោកជំទាវ ហុង ស៊ួន និង​​​​​​​​​​លោកឧ​​​​​​​​​​​​​​​​​​​​​​កញ៉ា ស៊ីវ គង់ទ្រីវ។សូមបញ្ជាក់ថា បញ្ហា ទំនា​​​​​​​​​​​​ស់ដីធ្លីចំនួន៧១ហិក​​​​​​​​​​​​​តានៅភូមិគគី​​​​​​​​​​​​​​​​​​​រ ឃុំបិតត្រាំង ស្រុក​​​​​​​​​​​​​​​​​​​​​​ព្រៃនប់ ខេត្តព្រះសី​​​​​​​​​ហនុដែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លបានអូសបន្លាយ​​​​​​​​​​​​​ច្រើនឆ្នាំមក​​​​​​​​​​ហើយនោះ​​​​​​​​​ បានឈាន​​​​​​​​​​​​​​​​ដល់ការប្រើអំពើ​​​​​​​​​​​​​​​​​ហិង្សាដាក់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​រវាងសមត្ថកិច្ចចម្រុះ​​​​​​​​​​​​​​​​​​​​ដែលចុះទៅអនុវត្ត សាលដីកាតុលា​​​​​​​​​​​​​​​​ការកំពូល និងប្រជាព​​​​​​​​​​​​លរដ្ឋដែលពួក​​​​​​​​​​​គាត់អះអាង​​​​​​​​​​​​​​​​​​​​​​​​ថាជាអ្នកចាញ់ក្តីនិង​​​​​​​​​​ជាជា​​​​​​​​​​​​​​​​​​​​​ជនរងគ្រោះ ដោយសារ ឧកញ៉ា ស៊ីវ គង់ទ្រីវ ​​​​​​​​​​​​​​​​​​​​​និងប្រពន្ធឈ្មោះ ​​​​​​​​​​​​ហុង ហ៊ួន បានយ​​​​​​​​​​​​​​​​​​​​កប័ណ្ណស្លាបមាន់​​​​​​​​​​​​ដែលគេនិរាករ​​​​​​​​​​​​​​​​​​​​​​​​​ណ៍ចោល យកទៅប្តឹងប្រជាពលរដ្ឋដោ​​​​​​​​​​​យអំណាច​​​​​​​​​​​​​​​ទឹកប្រាក់ គឺឧកញ៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ​​​​​​​​​​​​​​​​ ហុង ហ៊ួន​​​​​​​​​​​​​​​​​​​​​​ ឈ្នះក្តីទាំង៣​​​​​​​សា​​​​​​​​​​​​​លាជម្រះក្តី ។

ប្រជាពលរដ្ឋបានអះ​អាងថា ពួកគាត់​​​​​មករស់នៅលើដី​​​​​​​​​​​នេះជាយូ​​​​​​​​​​​​​​​​​រឆ្នាំ ហើយក៏​​​​​​​​​ជាដីរបស់​​​​​​​​​​​​​​​​​​​​​​ ឧទ្យានជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​ដែលសម្តេចតេជោ ហ៊ុន សែន ​​​​​​​​​​​កាត់ឲ្យប្រជា​​​​​​​​​​​​​​ពលរដ្ឋ ប៉ុន្តែពួកគា​​​​​​​​​​ត់ ចេះតែរស់​​​​​​​​​​​​​​​​នៅ ដោយមិន​​​​​​​​​​​​​​​​​​បានធ្វើប្លង់ឬប័ណ្ណ​​​​​​​​កម្មសិទ្ធិ ដូចៗគ្នា និងមាន​​​​​​​​​​​​​​​​​​​ការទទួលស្គាល់​​​​​​​​​​​​​​​​ពីអាជ្ញាធរ​​​​​​​​​​​​ ភូមិ-ឃុំ ​​​​​​​​​​​​​​​​ដឹងឮ ។ ផ្ទុយ​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅវិញ ក្រោយពីស​​​​​​​​​​​ម្តេចតេ​​​​​​​​​​​​ជោហ៊ុន សែន​​​​​​​​​​​កាត់​​​​​​​​​​​​​​​​​​​​​​​​​​ដីនោះឲ្យប្រជាពលរដ្ឋ ស្រាប់តែ ​​​​​​​​​​​​​​​ឧកញ៉ា ស៊ីវ ​​​​​​​​​​​​​​​​​​​​​គង់ទ្រីវ និងប្រពន្ធ​​​​​​​​​​​​​​​​​​​​​​ឈ្មោះ ហុង ហ៊ួន ​​​​​​​​​​​បានយក​​​​​​​​​​​​​​ប័ណ្ណស្លាបមា​​​​​​​​​​​ន់ ដែ​​​​​​​​​​​​​​​​​​​​​​​​លពួកគាត់រិះ គន់ថា ប័ណ្ណនោះ​​​​​​​​​​​ត្រូវបាននិ​​​​​​​​​​រាករណ៍ហើ​​​​​​​​​​​យ ហេតុអីយក​​​​​​​​​​​ទៅ​​​​​​​​​​​​ដាក់ប្តឹងនៅតុ​​​​​​​​​​​លាការទាំ​​​​​​​​​​​​​​​​​​​​ង៣ថ្នាក់ឈ្នះប្រជា​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋហើយ ពួកគា​​​​​​​​​​​​​ត់ក្លាយ​​​​​​​​​​​​​​ជាជ​​​​​​​​​​នរងគ្រោះទៅវិញ?បើតាមរបាយ​​​​​​​​​​​​​​​​​​​​​​ការណ៍សមត្ថកិច្ចចម្រុះបា​​​​​​​​​​​​នឲ្យដឹងថា នៅ​​​​​​​​​​វេលាម៉ោ​​​​​​​​​​​​​​​​​​​​ង៨ព្រឹកថ្ងៃទី២៤ខែម​​​​​​​​​​ករាឆ្នាំ២០១​​​​​​​​​​​៩ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរង​​ខេត្តព្រះសីហនុដែលមា​​​​​​​​​​​​នយកកម្លាំង នគរ​​​​​​​​​​​​​​​​​បាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​យោធា និងមន្រ្តីជំនាញ សាលា​​​​​​​​​​​​​​​​ខេត្តព្រះសីហនុ។ល។ រាប់រ​​​​​​​​​​​​​យនាក់ចុះអនុវត្តសាលដី​​​​​​​​​​​​​​កា លេខ ៣​​​​​​​​​​​​​​​​​​​​​​​​​៤៨ «ឈ» ចុះថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៧ របស់តុលា​​​​​​​​​​​​​​​​​​ការកំពូលចូលជាស្ថាពរ​​​​​​​​​​​​​​​​​​​​​​​​​​ នៅភូមិគគីរ ឃុំបិ​​​​​​​​​​​​​​​​​​​​​​​​តត្រាំង ស្រុកព្រៃនប់ គ្រាដែល​​​​​​​​​​​​​​​​​​​​​​​​​​​​ភាគីប្រជាពលរដ្ឋរាប់រយនាក់ជាអ្នក​​​​​​​​​​​​​​​​​ចាញ់ក្តីកើតទុក្ខមិនសុ​​​​​​​​​​​​ខចិត្តនឹងសាល​​​​​​​​​​ដីកាតុលា​​​​​​​​​​​​​​​​​​​ការកំពូលមួយនេះ។ ​​

ដោយពួកគាត់អះ​អាងថាបា​នមករស់​​​​​​​​​​​នៅលើដី​​​​​​​​​​​​​​នេះយូរឆ្នាំមកហើ​​​​​​​​​​​​​​​​​​​​​​យ។នៅគ្រាដែល​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ច ចម្រុះចុះទៅ​​​​​​​​​​អ​​​​​​​​​​​​​​​​​​​​​​​​​​​នុវត្ត សាលដីកាតុលា​​​​​​​​​​​​ការកំពូលនេះ ​​​​​​​​​​​​​​បានធ្វើឲ្យភាគីប្រជា​​​​​​​​​​​​​​ពលរដ្ឋក្តៅក្រ​​​​​​​​​​​​​​ហាយ នាំគ្នាដុត​​​​​​​​​​​​​​កង់រថយន្ត និងឈា​​​​​​​​​​​​​​នដ​​​​​​​​​​​​​​​​​​​​​​​​​ល់ប្រើហិង្សាដោយចោលព្រនង់​​​​​​​​​​​​ ដុំឥដ្ឋ ដុំថ្ម និងដបសាំ​​​​​​​​​​ងសំដៅដា​​​​​​​​​​​​​​​ក់សមត្ថកិច្ចរហូតបែ​​​​​​​​​​​​​​​​​​​​​​​​​​​​កកញ្ចក់រ​​​​​​​​​​​​​ថយន្ត៣គ្រឿង ។ ប៉ុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្តែ អាជ្ញាធរ និងសមត្ថកិច្ចបា​​​​​​​​​​​​នគ្រប់គ្រងស្ថានភាពនេះ​​​​​​​​​ដោយការផ្ទុះអាវុធជា​ច្រើនគ្រាប់។សេចក្តីរាយការ​ណ៍បានឲ្យដឹងទៀតថា ដោយ​​​​​​​​​​សារស្ថានភាពមិនអំ​​​​​​​​​​ណោយ​​​​​​​​​​​​​​​​​​​​​​​​ផល សមត្ថកិច្ចបានប្រើពេ​​​​​​​​​​​​​​​​​​​​​​លជាច្រើនម៉ោង រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដ​​​​​​​​ដែលទើប​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចសម្រេចចិត្តស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រុកចូលម្តងទៀត​​​​​​​​​​​​​ធ្វើឲ្យមានកា​​​​​​​​​​​​​​​​​​​​​​​​​​រប្រទូស្តរ៉ាយគ្នាទៅវិញទៅមក ហើយសមត្ថកិច្ចបា​​​​​​​​​​​​​​​នផ្ទុះអាវុធ(បាញ់ឡើងលើ)អ​​​​​​​​​​​​​ស់ជាច្រើនគ្រាប់លាន់​​​​​​​​​​​​ដូចក្នុងស​​​​​​​​​​​​​​​​​​​មរភូមិព្រមទាំងចាប់ប្រជាពលរដ្ឋជាច្រើននាក់ដើម្បីបញ្ចៀសអំពើ​​​​​​​​​​​​​ហិង្សាកើតឡើងដោ​​​​​​​​​​​​​​​​​​​​​​​​​​យវ៉ៃខ្នោះនិងច​​​​​​​​​​​​​​​ងស្លាបសេក​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែគេ មិនដឹងថាអ្នកទាំងនោះត្រូវគេដោះ​​​​​​​​​​​លែងឬមួយ​​​​​​​​​យ៉ាង​​​​​ណាទេ។

សាក្សីបានឲ្យដឹងថា ក្រោយពីប្រជាព​​លរដ្ឋដកថយអស់ ​​​​​​​​នៅរសៀលថ្ងៃដដែលកម្លាំងចម្រុះនិង​​​​​​​​​​​​​​​​សមត្ថកិច្ចជំនាញបានចាប់ ផ្តើមវាស់វែងកាយទំនប់ធ្វើជាព្រំដីលើដីទំនាស់នេះតា​​​​​​​​​​​​​​​​​​​​​​មប្លង់ដែលមានជូនទៅភាគីឈ្នះក្តី គឺលោក ឆាយ ណារិន មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះ​​​​​​​​​​​​​​​​​​សីហនុ បន្ទាប់តុលាការកំពូលសម្រេចតម្កល់សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍ចាត់ទុក​​​​​​​​​​​ជាបានការ ដែលគេដឹ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងថា ជាតំណាងឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្​​​​រពន្ធឈ្មោះ ហុង ហ៊ួនហើយ អ្នកមានទ្រព្យទាំង​ពីរនាក់ប្តីប្រពន្ធនេះមិ​​​​​នហ៊ានចេញ​​​​​​​​​​​មុខ ក្រែងថ្នាក់លើ​​​​​​​​​​​​ដឹង ពីព្រោះដី​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ ប្រជាពលរដ្ឋអះអាងថា សម្តេចតេជោ បានកាត់ពីឧ​​​​​​​​​​​​ទ្យានជាតិឲ្យប្រជា​​​​​​​​​​​​​ពលរដ្ឋ ហេតុអី​​​​​​​យកប័ណ្ណស្លាបមាន់ប្តឹងយកឈ្នះប្រជាពលរដ្ឋ ហើយជា​​​​​ប័ណ្ណត្រូវបាននិរាករណ៍ហើយនោះ។​​​​​​​​​​​​​​​​​​​​​​​បញ្ហារឿងក្តីនេះ អាច​​​​​​​​​​​​​​​​​ជា​​ចំណុចក្តៅមួយ ខណៈប្រជាព​​​​​​​​​​​​លរដ្ឋរងគ្រោះបាត់ប​​​​​​​​​​​ង់ដីលំនៅ​​​​​​​​​​​​​​​​​ឋាន ហើយអ្នកមានទ្រព្យឈ្នះក្តីទិញដីនេះម​​​​​​​​​​កពីណា ជំនាញផ្នែកណា​​​​​​​​​​​​​​​​​​​​ចេញប័ណ្ណឲ្យ បើជាដីស្ថិតក្នុង​​​​​​​​​​​​​​​​​​​​​ដែនឧទ្យានជាតិ ពិសេស​​​​​​​​​សម្តេចតេ​​​​​​​​​​​​​​​​​​ជោ ហ៊ុន សែន កាត់​​​​​​​​ឲ្យប្រជាពលរដ្ឋ មិនមែ​​​​​​​​​​​​នប្រគល់ឲ្យបុគ្គល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុ​​​​​​​​​​​ង ហ៊ួន​​​​​​​​​​​​ ជា​​​​​​​​​​​​​​​​​​​​​​​​​កម្មសិទ្ធិផ្តាច់មុខ​​​​​​​​​​​​​​​​​នោះទេ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F289030265142786%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F235036400737013%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F1296938880447321%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FApsaraNewsNetwork%2Fvideos%2F391083274979552%2F&show_text=0&width=560

ញាក់សាច់មិនធម្មតា លើកនេះខ្មែរមួយជីវិត ចេញបទចម្រៀងដៀលឈ្មោះG Devith ចំៗ…(មានវីឌីអូ)

សិល្បៈ៖ ក្រោយពីមានជម្លោះជាមួយគ្នាម្ដងរួចមកហើយតាមរយៈធ្វើបទចម្រៀង ឌឺដង ឆ្លងឆ្លើយគ្នា ពេលនេះខ្មែរមួយជីវិត និង ជីដេវីដ ក៏បានមាវិមាទជាថ្មី ធ្វើឲ្យភ្ញាក់ផ្អើលក្នុងសង្គមសិល្បៈចម្រៀងរ៉េប ដូចជាការបង្ហោះសារលើហ្វេសប៊ុក និងធ្វើបទចម្រៀង ឌឺដងគ្នាជាដើម រហូតមកទល់ពេលនេះ ស្រាប់តែខ្មែរមួយជីវិតចេញបទចម្រៀងមួយបទ ដៀលត្មេះ ហៅឈ្មោះជីដេវីដចំៗ មិនបញ្ឆិចបញ្ឆៀងដូចមុនឡើយ ។សម្រាប់បទចម្រៀងរ៉េបថ្មី ដែលខ្មែរមួយជីវិត បង្ហោះមុននេះ ដើម្បីតបតទៅកាន់ជីដេវីដ មានចំណងជើងថា «ប៉ារូពិឃាត» ហើយនៅក្នុងអត្ថន័យនៃបទចម្រៀង គឺសំពងចំៗទៅលើជីដេវីដ គ្មានប្រណៃដៃទេ ហើយតាមរយៈបទចម្រៀងមួយបទនេះដែរ ក៏មានការពេញចិត្តពីសំណាក់អ្នកគាំទ្រខ្មែរជីវិត ក៏ដូចជាមិនពេញចិត្តសម្រាប់អ្នកដែលគាំទ្រជីដេវីដផងដែរ ។

សូមបញ្ជាក់ថា នេះលើកទី២ហើយ ដែលខ្មែរមួយជីវិត និងជីដេវីដ មានទំនាស់ពាក្យសម្ដីឆ្លើយឆ្លងតាមបណ្ដាញសង្គមហ្វេសប៊ុក ពោលគឺកាលពីលើកទី១ ពួកគេក៏បានឆ្លើយឆ្លង ទាំងពាក្យសម្ដី និងធ្វើបទចម្រៀងដៀមដាមគ្នាដែរ តែពុំមានបញ្ចេញឈ្មោះនរណាម្នាក់ចំៗឡើយ ហើយរឿងនេះក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់អ្នកគាំទ្រជាច្រើននាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTheRealKhmer1Jivit%2Fvideos%2F2349772218400707%2F&show_text=0&width=468

តោះស្តាប់លោក​ មាស ឬទ្ធីមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការស្លាប់របស់កញ្ញា ខេមរៈ ស្រីពៅ…(មានវីឌីអូ)

សិល្បករ សិល្បការិនីទូទាំងប្រទេស និងបងប្អូនជាចច្រើន បានទៅចូលរួមបុណ្យ សពកញ្ញា ខេមរៈ ស្រីពៅ បានសម្តែងការសោកស្តាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះដំណឹងនៃការបាត់បង់ជីវិតរបស់កញ្ញាខេមរៈ ស្រីពៅ។ទន្ទឹមនឹងការចុះផ្សាយយ៉ាងច្រើនកកុះករ ទាំងអ្នកការសែត និងតាមបណ្តាទូរទស្សន៍ជាច្រើនបានចុះផ្សាយពីដំណឹងក៏ក្រៀមក្រំមួយនេះ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃច័ន្ទនេះ លោក មាស ឬទ្ធី អំពីដំណឹងមរណភាពរបស់ប្អូនស្រី លោក ខេមរៈ សិរីមន្ត មកធ្វើការជំរាបជូនបងប្អូនឲ្យាបនដឹងនេះព្រឹកនេះ។

លោក មាស ឬទ្ធី ក៏ប្រាប់ឲ្យដឹងថា លោកបានតេទៅលោក ខេមរៈ សិរីមន្ត ដើម្បីសូមធ្វើការបំភ្លឺពីជំងឺរបស់ប្អូនស្រីរបស់លោក ខេមរៈ សិរីមន្ត តែលោក ខេមរៈ សិរីមន្ត សូមមិនបញ្ជាក់ពីមូលហេតុទេ តែលោកនឹងធ្វើសន្និសីទកាសែត ដើម្បីជំរាបជូបបងប្អូនឲ្យបានដឹងថា ពីការស្លាប់របស់កញ្ញា ខេមរៈ ស្រីពៅ គ្រប់រឿងរ៉ាវទាំងអស់ដែលកញ្ញា បានស្លាប់បាត់បង់ជីវិតនោះ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMeasRithyHangMeas%2Fvideos%2F231607257763320%2F&show_text=0&width=560

កាន់តែរំជួលចិត្តដល់ពេលហើយ ស្រីពៅ ត្រូវបានរៀបចំដង្ហែរចេញពីគេហដ្ធានទៅមេនហើយ…(មានវីឌីអូ)

ភ្នំពេញ ៖ គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលមិញនេះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គេបានឃើញប្រជាពលរដ្ឋជាច្រើននាក់បានទៅរងចាំទទួល ខេមរៈ ស្រីពៅ ដល់ព្រលានយន្តហោះតែម្តង ជាមួយអារម្មណ៍ក្តុកក្តួលជាខ្លាំង ហើយក៏មានអ្នកខ្លះអួលដើម.ក ស្រក់ទឹកភ្នែកទៀតផង។ ក្រោយពេលបានដឹកមកដល់ផ្ទះមិនទាន់បានប៉ុន្មានផង បានលឺសម្លេងទ្រហោរយំពេញរោងបុណ្យតែម្តង នេះក៏ព្រោះក្តីអាលោះអាល័យស្រីពៅមិនទាន់បាត់៕យ៉ាងណាមិញថ្ងៃនេះជាថ្ងៃចុងក្រោយ របស់ ស្រីពៅ ដែលលា អ្នកទំាងអស់គ្នាជារៀងរហូតគ្មានថ្ងៃត្រលប់ ។ ប្រភពអំពីលោក ខេមរះ សេរីមន្ត បានបញ្ចាក់ថា ស្រីពៅ និងធ្វើការងដ្ហែរចេញពីផ្ទះនៅម៉ោង 12: 07 នាទីនោះហើយ ចង់ជ្រាបច្បាស់ទស្សនាវីឌីអូខាង

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F336540787188536%2Fvideos%2F399780607443705%2F&show_text=0&width=560

តោះទស្សនា តារាល្បីៗ មកចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ នាព្រឹកនេះ…(មានវិដេអូថ្មី)

ក្រោយពីសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះហើយ ដែលក្នុងនោះឃើញថាមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅទទួលយកសពនាង នៅព្រលានយន្តហោះ ដោយក្តីក្រៀមក្រំបំផុត។ នៅក្នុងនោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗប៉ុន្មានដួង បាននាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរូបនេះ ទាំងយប់តែម្តង ដោយក្នុងនោះមានដូចជាអ្នកនាងពេជ្រ សោភា កញ្ញាសុខ សីឡាលីន អ្នកនាងប៊ីរីយ៉ា និងកញ្ញាសុខ ពិសី បានទៅទទួលយកសពតាំងពីព្រលានយន្តហោះផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះនាព្រឹកនេះ ក៏លេចវត្តមានតារាចម្រៀងលោកព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ បានចូលរួមពិធីបុណ្យនាងកាលពីព្រឹកមិញនេះផងដែរ។ ដោយការ

ស្រលាញ់ របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ពួកគេក៏បានរំលឹកពីអនុស្សាវរីយ៍ជាមួយគ្នា ហើយការស្លាប់របស់តារាស្រីរូបនេះ ពិតជាធ្វើឲ្យពួកគេក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានកោតសរសើរដល់ពួកគេ ដែលមកផ្តល់កម្លាំងចិត្ត ដល់លោកខេមរៈ សិរីមន្ត ដែលកំពុងតែជួបបញ្ហាបាត់បង់មនុស្សជាទីស្រលាញ់ស្មើជីវិត ត្រឹមរយៈពេលដ៏ខ្លីបែបនេះ៕ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100019399232393%2Fvideos%2F309485183041454%2F&show_text=0&width=560

សពកមដល់ប្រទេលកម្ពុជា តារាល្បីៗទាំងនេះ ចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ ភ្លែត

នំពេញ៖ សាកសពរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះហើយ ដែលក្នុងនោះឃើញថាមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅទទួលយកសពនាង នៅព្រលានយន្តហោះ ដោយក្តីក្រៀមក្រំបំផុត។ នៅក្នុងនោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗប៉ុន្មានដួង បាននាំគ្នាទៅចូលរួមពិធីបុណ្យសពរបស់តារាចម្រៀងរូបនេះ ទាំងយប់តែម្តង ដោយក្នុងនោះមានដូចជាអ្នកនាងពេជ្រ សោភា កញ្ញាសុខ សីឡាលីន អ្នកនាងប៊ីរីយ៉ា និងកញ្ញាសុខ ពិសី បានទៅទទួលយកសពតាំងពីព្រលានយន្តហោះផ្ទាល់តែម្តង។​មិនត្រឹមតែប៉ុណ្ណោះនាព្រឹកនេះ ក៏លេចវត្តមានតារាចម្រៀងលោកព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ បានចូលរួមពិធីបុណ្យនាងកាលពីព្រឹកមិញនេះផងដែរ។​ ដោយការស្រលាញ់ របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ពួកគេក៏បានរំលឹកពីអនុស្សាវរីយ៍ជាមួយគ្នា ហើយការស្លាប់របស់តារាស្រីរូបនេះ ពិតជាធ្វើឲ្យពួកគេក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានកោតសរសើរដល់ពួកគេ ដែលមកផ្តល់កម្លាំងចិត្ត ដល់លោកខេមរៈ សិរីមន្ត ដែលកំពុងតែជួបបញ្ហាបាត់បង់មនុស្សជាទីស្រលាញ់ស្មើជីវិត ត្រឹមរយៈពេលដ៏ខ្លីបែបនេះ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100019399232393%2Fvideos%2F309485183041454%2F&show_text=0&width=560

អាចជាជនឆ្លៀតឪកាស ដែលបានបាញ់ទៅលើប្រជាពលរដ្ឋតវ៉ារឿងដីធ្លី មិនមែនជាសមត្ថកិច្ចទេ

ព្រះសីហនុ៖ នៅក្នុងប្រតិបត្តិការណ៍អនុវត្តសាលដិការលេខ ៣៤៨ឈ.ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលលើទំនាស់ដីធ្លីក្នុងភូមិសាស្ត្រនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ មករា ឆ្នាំ២០១៩ ថ្មីៗកន្លងមកនេះ ពុំមានអ្នកស្លាប់ដូចដែលបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនធ្វើការចោតប្រកាន់នោះទេ ។ បច្ចុប្បន្នជនរងគ្រោះម្នាក់ដែលរងរបួសក្នុងហេតុការណ៍បាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ ហើយទទួលបានការធូរស្បើយ ដោយចេញពីបន្ទប់សង្រ្គោះបន្ទាន់មកសម្រាកព្យាបាលនៅបន្ទប់ធម្មតាវិញហើយ ហើយនៅថ្ងៃច័ន្ទ ទី២៨ មករា ស្អែកនេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ លោកគ្រោងនឹងអញ្ជើញទៅសួរសុខទុក្ខផងដែរ ។

ដោយឡែកក្បាលគ្រាប់ដែលបៀមជាប់ក្នុងខ្លួនជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញរកឃើញថាជាប្រភេទគ្រាប់ ” ឡុក ” ដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដោយហេតុថា ក្នុងពេលប្រតិបត្តិការណ៍ សមត្ថកិច្ចបានបាញ់ឡើងលើដើម្បីរារាំងកុំអោយក្រុមអ្នកតវ៉ា គប់ដងសាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលជាហេតុនាំអោយមានមហន្តរាយខ្លាំងថែមទៀត ហើយសមត្ថកិច្ចក៍មិនបានប្រើប្រាស់កាំភ្លើងម៉ាក ឡុក នេះក្នុងពេលនោះនោះដែរ ។

សមត្ថកិច្ចបានដាក់ការសង្ស័យថាអាចមានជនទី៣ លួចបន្លំប្រើកាំភ្លើងម៉ាក ឡុក នេះដោយបាញ់ចេញពីក្នុងព្រៃ នៃគោលដៅណាមួយក្នុងឱកាសដែលក្រុមអ្នកតវ៉ារត់ប្រសេកប្រសាចនេះបើតាមការបញ្ជាក់ពី លោក ផៃ ប៊ុនវណ្ណះ អភិបាលរងខេត្តព្រះសីហនុ នៅវេលាម៉ោង ៣ និង៣០ នាទីរសៀលថ្ងៃទី ២៧ មករា ឆ្នាំ២០១៩នេះ ៕

គួរអោយសោកស្ដាយណាស់!! សិល្បករជើងចាស់ ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ» ទទួលមរណភាពហើយ

បរទេស៖ បើនិយាយពីបទចម្រៀងមរតកដើមមួយបទ មានចំណងជើងថា “ទន្លេសូឡូ” ឬ “បឹងហ្គាវ៉ាន់សូឡូ” ប្រិយមិត្តមួយចំនួន ប្រាកដជាស្គាល់ជាមិនខាននោះទេ ព្រោះបទចម្រៀងមួយបទនេះ ត្រូវបានតារាចម្រៀងជំនាន់ថ្មីជាច្រើនដួង យកមកច្រៀងម្តងទៀត ដែលធ្វើឲ្យបទនេះ នៅតែមានភាពល្បីល្បាញ មិនសាបសូន្យនោះឡើយ។ យ៉ាងណាមិញ ស្រាប់តែពេលនេះ បានលេចលឺដំណឹងដ៏ក្តុកក្តួលថា ម្ចាសបទចម្រៀងមរតកដើមដ៏ល្បីមួយបទនេះ ក៏ដូចជាតារាចម្រៀងជើងចាស់ដ៏ល្បី លោកយាយ ឈុន វណ្ណា បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៨០ឆ្នាំ។ ម៉្យាងវិញទៀត បើតាមប្រភព នៅលើបណ្តាញសង្គមបានបញ្ជាក់បន្ថែមថា សពរបស់លោកយាយ ឈុន វណ្ណា នឹងត្រូវបូជា នៅថ្ងៃសុក្រទី១ដើមខែក្រោយនេះហើយ។ ទោះជាយ៉ាងណាក្តី ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្របទចម្រៀងមរតកដើមជាច្រើន សម្តែងក្តីសោកសៅយ៉ាងខ្លាំងក្នុងការបាត់បង់ តារាចម្រៀងដើមដ៏ឆ្នើមម្នាក់នៅពេលនេះផងដែរ៕