នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គេបានឃើញលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសាររបស់លោកចំនួនបានទៅទទួលសព របស់ ខេមរៈ ស្រីពៅ ដោយផ្ទាល់តែម្តងនៅឯព្រលានយន្តហោះ ជាមួយទឹកមុខដ៏ក្រៀមក្រំ និងសោកសៅបំផុត។ ក្នុងនោះគេក៏បានឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនសឹងតែមិនគួរឲ្យជឿ ក៏បានទៅចូលរួមទទួលសពរបស់ស្រីពៅ នៅ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ហើយក៏មានអ្នកខ្លះនៅរងចាំនៅមុខរោងបុណ្យផងដែរ។តែពេលនេះបានមកដល់ផ្ទះហើយ សូមទស្សនាវិដេអូLive ខាងក្រោម៖
































































































