មកមើលម៉ូតូរបស់តារាកំប្លែង ប៊ូ រ៉ាជីម ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់មែន…អស់ទាស់

ហ្វេស​ប៊ុក៖​ ប្រិយមឹត្តនៅចាំទេតារាកំប្លែងលោក ប៊ូ រ៉ាជីម មានរហ័សនាមថា «មុខខ្មោច» ដែលមើលទៅគួរអោយអាណិតជាងគេក្នុងចំណោមអ្នកសិល្បះ ហើយជីវភាពរបស់គាត់ក៏មិនសូវជាធុធារដែរ។តែសមត្តភាពរបស់គាត់ក៏មិនធម្មតាដែរគឺភាពទាក់ទាញដល់ទស្សនិកជនផងនោះភាគច្រើនគាត់ត្រូវគេចាត់អោយសម្តែងជាតួខ្មោច។ គាត់ក៏ធ្លាប់គីជាបេក្ខជនមួយរូបក្នុងកម្មវិធី “ប្រាជ្ញកំប្លែង” របស់ស្ថានីយទូរទស្សន៍ MYTV ក៏ក្លាយជាតារាកំប្លែងប្រចាំ CBS ផងដែរ។យោងតាម ប៊ូ រ៉ាជីម បានបង្ហើបប្រាប់ MYTV Plus ថា «សព្វថ្ងៃនេះលោកកំពុងតែមានភាពលំបាក ដោយខ្វះខាតថវិកាមួយចំនួនសំរាប់ផ្គត់ផ្គង់គ្រួសារ សូម្បីតែម៉ូតូក៏មិនទាន់សម័យដូចគេដែរ» ។ ក្រៅពីអ្នកកំប្លែងលោកក៏មានតួរនាទីជាកម្មករតុបតែងឆាករបស់ទូរទស្សន៍ដែរហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងដោយសារគាត់មានភាពច្នៃប្រឌិតខ្ពស់។ងាកមកមើលម៉ូតូរបស់លោកម៉ាក់ Fino ស៊េរីចាស់វិញលោកប៊ូរ៉ាជីមខិតខំច្នៃដាក់រោមសត្វថែមទាំងស្នែងគោក្របីដើម្បីប្រិយមឹត្តបានដឹងថាលោកជាតារាកំប្លែងមុខខ្មោចដែរ។ប្រភព ctn

ពុទ្ធោលោកអើយ​មិនដឹង​នាង​តូច ឈឺចាប់​ប៉ុណ្ណា​ទេជាប់ដៃ​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ(មានវីដេអូ)

ខេត្តកោះកុង ៖ អ្នកលក់​ទឹកអំពៅ​ម្នាក់ កំពុង​កិន​អំពៅ​លក់​សុខ​ៗ ស្រាប់តែ​ក្មេង​ស្រី​ម្នាក់ មិនដឹងយ៉ាងម៉េច​រុញ​ដៃ​ចូល​ម៉ាស៊ីន​ បណ្តាល​ឱ្យ​កិន​ជាប់ដៃ​ម្ខាង រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​គល់​ស្ពាន​ខេត្តកោះកុង ។

បើ​តាម​ប្រភព​ពី ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ថា បង​ថា​រី សាន់ អេស​ស៊ី បាន​បង្ហោះ​វី​ដេ​អូ និង​រូបភាព យ៉ាង​ដូច្នេះ​ថា ៖ «21.01.2019 ម៉ោង​១២​ថ្ងៃត្រង់ ((​គល់​ស្ពាន​កោះកុង​)) អាណិត​ណាស់​ព្រះ​អើយ ពេល​ឃើញ​ផ្ទាល់​ភ្នែក បានដឹង​ថា​វា​ឈឺចាប់​ប៉ុនណា ក្មួយ​ស្រី​យំ​អោប​ខ្ញុំ ។ មុន​នេះ​បន្តិច ខ្ញុំ​បាន​ជិះ​កាត់​តាម​ផ្លូវ​រង្វង់​មូល​គល់​ស្ពាន​កោះកុង ខ្ញុំ​បានឃើញ​ក្មួយ​ស្រី​ម្នាក់ កំពុង​ជាប់ដៃ​ចូល​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ ពួក​ខ្ញុំ​ក៏​បាន​ចូល​ទៅ​ជួយ​គាស់ ទំ​រាំ​បាន​ចេញ ពួក​ខ្ញុំ​ត្រូវ​ប្រើ​ពេល​អស់​ជាង​កន្លះ​ម៉ោង ហើយ​ពេល​នេះ​ខ្ញុំ អរគុណ​បងប្អូន ដែល​ចូល​មក​ជួយ​គ្នា​ដោយ​ជោគជ័យ ហើយ​ខ្ញុំ​ក៏​ប្រាប់​បង​ម៉ូតូឌុប ដើម្បី​យក​គាត់​ទៅ​ពេទ្យ​ជា​បន្ទាន់​» ។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpisith.sonboy%2Fvideos%2F2185130998393262%2F&show_text=0&width=267

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fpisith.sonboy%2Fvideos%2F2185130535059975%2F&show_text=0&width=267

ក្តៅៗទីបំផុត តុលាការកាត់ទោសមន្រ្តីនគរបាល ដែលវាយយុវជនម្នាក់ដើម្បីគៀបស៊ីនៅពេលយប់ នាំឲ្យកក្រើកពេញ Facebook ឲ្យជាប់ពន្ធនាគារចំនួន…

ទីបំផុត! ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានបើកសវនាការ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បុគ្គលឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាល មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។

សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលរូបនេះ រួមជាមួយបក្ខពួកមួយចំនួនទៀត តែងតែធ្វើសកម្មភាពចាប់វាយជនរងគ្រោះ ជាពិសេសនៅពេលយប់ ដើម្បីគៀបស៊ី ដោយពួកគេតាំងខ្លួនជាក្រុមសមត្ថកិច្ច បង្ក្រាបមុខសញ្ញា ប៉ុន្តែនៅទីបំផុត ត្រូវជាប់ខ្នោះ និងធ្វើឲ្យមានការរិះគន់ពេញបណ្តាញសង្គម Facebook។

សាលក្រមរបស់តុលាការ ក៏បានបង្គាប់ឲ្យជនជាប់ចោទ ត្រូវសងសំណងដល់ជនរងគ្រោះឈ្មោះ អ៊ឺម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ចំនួន១ម៉ឺនដុល្លារ​ផងដែរ។ជនជាប់ចោទ សុន ពិសាល ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។

គួររំលឹកថា មន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុម មានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្រ្តីនគរបាលជាតិ និងខ្លះស៊ីវិល បានចាប់យុវជនម្នាក់ដាក់ខ្នោះ និងវាយដំ រួចចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងអំពើហិង្សានេះ ជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ។ទោះជាយ៉ាងណាក៏ដោយ សាលក្រមតុលាការ ក៏បានទុកសិទ្ធិឲ្យជនត្រូវចោទប្តឹងទាស់តាមកំណត់ច្បាប់ផងដែរ៕

លោក ហេង ឡុង ប្រធានសមាគន៌សិល្បះខ្មែរ បានជួយសម្រាលបន្ទុកចេញថ្លៃថ្នាំព្យាបាល ចំណែកឯឡានរបស់លោកពូកុយ ត្រូវចំណាយជួសជុលអស់ប្រហែលជិត 1 ម៉ឺនដុល្លារ លោកហេង ឡុង នឹងប្រមែប្រមូលមិត្តភក្កិដើម្បីជួយសម្រាលបន្ទុកថ្លៃជួសជុលឡានគាត់ខ្លះ

នំពេញ យោងតាមប្រភពហ្វេសប៊ុក ហេង ឡុង ប្រធានសមាគន៌សិល្បះខ្មែរបានលើកឡើងមិននេះបន្តិចថា​”ព័ត៌មានថ្មី: ស្រណោះណាស់បងកុយចង់ឃើញសិល្បករទៅលើកទឹកចិត្តគាត់😭😭 ថ្ងៃនេះឆ្លៀតទៅសួរសុខទុក្ខបងកុយក្រោយពីជួបគ្រោះថ្នាក់បែកកង់ឡានរេទៅបុកដើមឈើ សភាពជំងឺរបស់គាត់ធូរស្រាលប៉ុន្តែស្រាំឆ្អឹងជំនីនិងរបួសដៃ សមាគមខេត្តវិញ ។ សិល្បករខ្មែរជួយសម្រាលបន្ទុកចេញថ្លៃថ្នាំព្យាបាល ចំណែកឯឡានរបស់គាត់ត្រូវចំណាយជួសជុលអស់ប្រហែលជិត 1 ម៉ឺនដុល្លារ ខ្ញុំនឹងប្រមែប្រមូលមិត្តភក្កិដើម្បីជួយសម្រាលបន្ទុកថ្លៃជួសជុលឡានគាត់ខ្លះដែរ។សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕” គូរបញ្ចាក់ឡើងវិញថា នាយ កុយ ជួបគ្រោះថ្នាក់ដោយរថយន្តបែកកង់ រ៉េទៅបុកដើមឈើខណះដែលត្រលប់មកពីកម្មវិធី ។

មិនធម្មតា នាយ ចឺម ទម្លាយរឿងប្រាក់ចំនូលខ្លួនមួយខែៗរកបានរហូតដល់…(មានវីឌីអូ)

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយ នៅតារាកំប្លែង នាយ ចឺម ដែលធ្វើអោយពុកម៉ែបងប្អូនសើចសប្បាយជារៀងរហូតនោះ ខណះនេះនាយចឺម ​វិវត្ត​ខ្លួន​ជា​តារា​ចម្រៀង​ល្បី​រូប​នេះដែលមានអ្នកគំាទ្រច្រើន នៅក្នុងផលិតកម្មសាន់ដេរ ហើយមួរយះចុងក្រោយនេះ គឺនាយរវល់ខ្លំាងមែនទែន ទៅលើការថតចំរៀង សំរាប់ចូលឆ្នំាខ្មែរ នាយ ចឺម បញ្ចាក់អោយសារព័តមានក្នុងស្រុកមួយដឹងថា នាយ អាចរកបានលុយច្រើនដែរមួយខែៗ តែត្រូវចំនាយក៌ច្រើនដែលលើអ្នករំា ទៅ លើការធ្វើដំនើរ ទៅលើឡាន និងថ្លៃចំនាយផ្សេងៗទៀត ។ រហូតដល់ចុងក្រោយនាយទម្លាយការពិតថា ក្នងមួយខែអាចសល់បាន ២ម៉ីនដុល្លា ឬ លើសនេះផងដែរ ។ ហើយបច្ចុប្បន្ននេះដែរនាយ កំបង់មមាញឹកចំពោះផ្នែកចំរៀង ដោយផ្នែកកំប្លែង សំរាកមួយរយះសិន ។ ចង់ជ្រាបច្បាស់សូមទស្សនាកិច្ចសំភាសន៌ ខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FAquariumPage%2Fvideos%2F541328436343936%2F&show_text=0&width=560

ហេតុអ្វី លោក​ទេព​ រិនដារ៉ូ​ មិន​ព្រម​យក​ប្រពន្ធ ការពិតចឹងសោះ…

និយាយពី លោក ទេព រិនដារ៉ូ ប្រហែលប្រិយមិត្តបានដឹងហើយថា គាត់គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាព និងជាតារាជើងចាស់មួយរូបដែលទទួលបានការគ្រាំទ្រខ្លាំងពីមហាជន តែអ្វីដែលគ្រប់គ្នាងឿងឆ្ងល់នោះគឺថា ហេតុអ្វីបានជាមកដល់ពេលនេះលោកមិនទាន់មានប្រពន្ធទៀត ព្រោះវ័យកាន់តែច្បាស់ហើយ។

ចំងល់ទាំងនេះ នឹងត្រូវ បានបកស្រាយតាម បណ្តាញ សង្គម ហ្វេសបុក ដោយលោកបាន បញ្ជាក់ ថា លោកមិនចង់រំលឹករឿងដែលគាត់បានចែកផ្លូវគ្នាជាមួយនិងប្រពន្ធកាលពីឆ្នាំ ១៩៨៨ នោះឡើយ ហើយឲ្យវារលត់ផុតទៅ រីឯ រឿងយកប្រពន្ធវិញ លោកក៏តែងតែគិតដែរ តែដោយសារតែមានបន្ទុកជាច្រើននៅក្នុងគ្រួសារ ដែលមានម្តាយ ចាស់ជរា មានប្អូនស្រី និងមានក្មួយដែលកំពុងរៀននៅ សកលវិទ្យាល័យ គឺត្រូវ ចំណាយច្រើនណាស់។

ប្រសិនជាយក ប្រពន្ធ អ្វី ដែលយើងត្រូវមានទំនួលខុសត្រូវពេលនេះក្នុងគ្រួសារ គឺពិបាកបន្តនិងធ្វើណាស់ ចឹងហើយមិនដឹងធ្វើយ៉ាងម៉េចទេ ថ្ងៃណាថ្ងៃហ្នឹងចុះ៕

​ ជួយ​ស៊ែរបន្តផង​ ស្ថានភាព​ជំងឺ​នាយ​ ក្តឹប​ កាន់តែ​ធ្ងន់ធ្ងរ​ហេីយ​ ដោយពេលនេះ​ក្រុមគ្រួសារ​បាន​បញ្ចូន​ទៅ​ព្យាបាល​(មានវីដេអូ​)

កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ តារាកំប្លែងជេីងចាស់ដ៏​ល្បីឈ្មោះ​ នាយ​ ក្តឹប​ បាន​ទទួលរងនូវ​ជំងឺលេីសឈាម​ ដែលបានធ្វេីរូបលោកមានសភាព​ទ្រុឌទ្រោម​ជាខ្លាំង​ ក្រោយពេលចេញពី​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ និង​មកសម្រាក​ព្យាបាល​នៅ​ផ្ទះ​ ដែលមាន​ក្រុម​គ្រួសារ​ជាអ្នក​មេីលថែបន្ត​ផងនោះ​ ។ដោយឡែក​ ក្រោយពី​អាការៈ​របស់​លោក​បានចាប់មានភាព​ប្រសេីរវិញនោះ​ ក៏ស្រាប់តែ​កាលពី​ម្សិលមិញ​នេះ​ សភាព​ជំងឺ​របស់​តារា​កំប្លែង​រូបនេះ​ បានមានការ​រេីឡេីងសារជាថ្មី​ ដែលត្រូវ​បានក្រុម​គ្រួសារ​បានបញ្ជូនទៅព្យាបាល​ជា​បន្ទាន់​នៅប្រទេសថៃ ទាំងដែល​មិនមាន​ថវិកា​ក្នុង​ការ​ព្យាបាល​គ្រប់​គ្រាន់ផងនោះ។

ដែលនេះគឺជាការទទួលបា​ន​តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ​Huy Ou Dom​ បាន​រៀបរាប់​ថា៖​ «សូមមេត្តា​ ជួយដល់តារាកំប្លែង​ ជើងចាស់​ (នាយក្ដឹប)ផង, ក្រុមគ្រួសារគាត់​ កំពុងខ្វះខាតថវិកា​ ខ្លាំងណាស់!!!!​ នាយក្ដឹប ជាតារាកំប្លែងជើងចាស់​ ត្រូវបានសាច់​ និងក្រុមគ្រួសារ​បញ្ជូ​ទៅព្យាបាលនៅប្រទេសថៃ​

នៅថ្ងៃទី២១ ខែមករាឆ្នាំ២០១៩នេះ ដោយមានជំងឺធ្ងន់ធ្ងរ(ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង)។​ នេះបើតាមប្រភព​ ពីសាច់ញ្ញាតិ​ របស់នាយបានប្រាប់អង្គភាពសារព័ត៌មាន​ យុវជនដើម្បីកម្ពុជា​ ឱ្យដឹងនៅថ្ងៃនេះ​។​ 098996677/068886677»។ជាក់ស្តែង​នៅក្នុង​វីដេអូ​នេះ​ សូម្បី​តែលេីកដៃ​ និង​អង្គុយ​ក៏លោកមិនមាន​កម្លាំងនោះដែរ​ ។ដូចនេះ​ ប្រសិន​ជាបង​ប្អូន​ ប្រិយមិត្ត​ និង​មហាជន​មានបំណងចង់ជួយដល់រូបលោក​ អាចទំនាក់ទំនង​ទៅកាន់លេខដែលបាន​ដាក់បង្ហាញ​នៅខាងលេីនេះបាន។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuy.oudom.56%2Fvideos%2F376237869806499%2F&show_text=0&width=264

ថេណា​ ថា ឈប់​អូសទាញ​ខ្ញុំអោយ​ចូល​ពាក់ព័ន្ធ​នឹង​រឿង​អត់​ប្រយោជន៍​នោះ​ទៀត​ ខណៈដែល G-devith និង Morono ជាពិសេស ខ្មែរមួយជីវិត ចាប់ផ្តើមឌឺដងដាក់គ្នាកាន់តែខ្លាំងនៅលើបណ្តាញ់សង្គម Facebook

ជម្លោះតារារ៉េបបង្កឡើងដោយសារតែការច្រៀងរ៉េបលេងរបស់លោក ថេណា បានប៉ះពាល់ឈ្មោះជាច្រើន ប៉ុន្តែលោកថេណា ក៏បានអោយដឹងដែលថា អ្នកដែលលោកហៅឈ្មោះក្នុងចម្រៀងសុទ្ធតែជាអ្នកដែលលោកស្គាល់។ក្នុងនោះតារារ៉េបរឿងសង្គមលោក Morno ក៏បានអោយដឹងដែរថា វាជាការលេងសើចតែប៉ុណ្ណោះ ព្រោះតែជាអ្នកដែលបានហៅឈ្មោះ សុទ្ធសឹងតែជាអ្នកស្គាល់គ្នា។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkptena%2Fvideos%2F2256835271238507%2F&show_text=0&width=380

ការបង្ហោះវីដេអូរ៉េបមិនបានប៉ះពាល់ដល់ ខ្មែរមួយជីវិត ឡើយ ប៉ុន្តែការង្ហោះ Satus បាននិយាយពីឈ្មោះ ខ្មែរ១ជីវិត ទើប ខ្មែរមួយជីវិត បានឆ្លើយតបទៅ ថេណា ថា៖«ជូនដល់ប្អូនថេណា ដែលផុសstatusពីម្សិលមិញនេះ ខ្ញុំអានរួចហេីយ ប្អូនបានអះអាងថាមិនធ្លាប់លឺហេីយក៍មិនធ្លាប់ស្គាល់អីអំពីខ្ញុំ ត្រូវហេីយ​ តែខ្ញុំស្គាល់ប្អូន ព្រោះប្អូនជាតារាល្បីរន្ទឺម្នាក់ក្នុងពិភពលោក។ យេីងទាំងពីរអ្នកមិនដែលរាប់អានគ្នាសោះប៉ុន្តែ ការហៅឈ្មោះខ្ញុំក្នុង​ status របស់ប្អូន​ (បុិ​ khmer1jivet) ហាក់បីដូចជាជិតដិតនឹងគ្នាណាស់។ ហេីយដូចពាក្យប្អូនបានអួតប្រាប់fanថា ប្អូនមិនខ្លាចញញេីតអី Khmer1Jivit ទេ បេីនិយាយពីRap ប្អូនក៏មានសមត្ថភាពមិនអន់ដែរ very good ខ្ញុំ Khmer1Jivit តូចតាចម្នាក់​ទទួលស្គាល់ថាប្អូនជាមនុស្សមានទេពកោសលដូចពាក្យប្អូនអួតចឹង។តូចតាចដូចខ្ញុំចាំបាច់អីត្រូវប្អូនគោរពឬត្រូវខ្លាចនោះ So save your word RESPECT for me in ya status។ និយាយពីការចៀសវាងជំលោះពីពាក្យអុចអាលចេញពីសំលាញ់ប្អូន​ អាជីប្រុយ​ហៅអាក្ងោកមាស គឺល្អណាស់ ខ្ញុំយល់ហេីយថាមិនចង់មានរឿង stay away from the diss good choice នេះបញ្ជាក់ថាប្អូនជាក្មេងឆ្លាតដូច្នេះហេីយជំរេីស៏ល្អរបស់ប្អូនគឺ​ Runnnnn ខ្ញុំKhmer1Jivit គាំទ្រ»។

លោក ថេណា ក៏បានប្រកាសមិនចង់ពាក់ព័ន្ធទៀតទេដោយបានអោយដឹថា៖ «ឈប់​អូសទាញ​ខ្ញុំអោយ​ចូល​ពាក់ព័ន្ធ​នឹង​រឿង​អត់​ប្រយោជន៍​នោះ​ទៀត​! អ្វី​ដែល​ខ្ញុំ​ធ្វើគឺ​គ្រាន់​ជា​ ការ​លេង​សើច​ប៉ុណ្ណោះ​ខ្ញុំ​អត់​ខ្លាច​អ្នក​ណា​ទាំងអស់​ហើយ​ក៏​អត់​មាន​នៅ​ខាង​អ្នក​ណា​ទាំងអស់​ហើយ​ status នោះ​វា​ហាក់​ដូច​មិន​ល្អ​មែន​ដែ​ល​ខ្ញុំ​ហៅ​គាត់​បុិ (សំដៅលើខ្មែរមួយជីវិត) I’m sorry bro!! ​ព្រោះ​ខ្ញុំ​គិត​ថា​វា​មិន​អាក្រក់​ស្តាប់​ទេ​និយាយ​បែប​កំប្លែង​លេង​ហើយ​ខ្ញុំ​ក៏​លុប​វា​ចោល​ហើយ​ហើយ​ក្នុង​ status នោះ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​អត់​ខ្លាច​គាត់​ទេ​តែ​គោរព​គាត់​ប៉ុណ្ណឹង​ហេីយ​បេី​គាត់​មិនយល់​ក៏​តាម​នឹង​ទៅ​ចង់ diss ខ្ញុំ​ក៏​ diss មកចឹង​មិន​បាច់​ផ្លែផ្កា​តាម​ status ទេ​ fuck g David fuck morono fuck everybody!»។

នៅឡើយតែលោក G-devith និង លោក Morono ជាពិសេស ខ្មែរមួយជីវិត ចាប់ផ្តើមឌឺដងដាក់គ្នានៅលើបណ្តាញសង្គម៕

ឃើញហើយស្ទើរដាច់ខ្យល់ មង្គលការមួយនេះ គ្រាន់​តែ​គ្រឿង​អលង្ការ​ និងលុយ​ ហួសថ្លែង…(មានរូបភាពច្រើន)

ឡាវ៖ មង្គលការមួយកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ដោយកូនកម្លោះ និងកូនក្រមុំពាក់មាសស្រេចខ្លួន ជាពិសេសលុយដុល្លា ឬលុយផ្សេងៗទាំងដុំៗ ធ្វើអោយមហាជនកោតសរសើរពេញបណ្តាញសង្គម។នេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រូបថតទាំងនេះគឺជាមង្គលការសេដ្ឋីឡាវ ដែលគេសង្កេតឃើញថាមានទំហំទឹកប្រាក់ប្រមាណជា១២មុឺនដុល្លា។តោះចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ដល់ម្លឹងផង!!! គូរស្នេហ៍ខុសគ្នា៣ជំនាន់ តែខាងប្រុសតាមស្រឡាញ់ខាងស្រីរហូតបានជោគជ័យ (មានវីដេអូ)

តិចអត់ជឿ! ស្នេហាខុសវ័យថ្មីបើពិបាកបន្តិចតែអោយតែចេះតស៊ូនឹងបានសម្រេច តួយ៉ាងបើយោងតាមប្រភពគណនីយ្យ FB មួយ ​ឈ្មោះ​ Gily poly បាន​សរសេរ​រៀប​រាប់​ទាក់​ទង​នឹង​សេចក្តី​ស្នេហា​របស់​ខ្លួន​ព្រោះ​តែ​ខ្លួន​មាន​អាយុ​បង​ខាង​ប្រុស​ដល់​ទៅ ​៣​ជំនាន់ ​តែ​នៅ​ទទួល​បាន “«ខុស​ត្រឹម​ ៣​ជំនាន់​មាន​អី​បញ្ហា(អាយុ​ជា​តួ​លេខ​តើ? រំភើប​ពេក ចង់​កើត

Depression ដល់​តែ​ពេល​លេង surprise តែ​អីចឹងៗ​អី ឯង​ចាស់​ផង​មិន​រស់​ទេ​មើល​ទៅ​រួម​ដៃ​គ្នា​បាន​ល្អ​ណាស់​គេ​ដឹង​ទាំង​អស់​អត់​តែ​ឯង​ម្នាក់។ អរគុណ​ណាស់​សំរាប់​គ្រប់​យ៉ាង អរគុណ​សំរាប់​ការ​អត់​ធន់​តស៊ូ​របស់​អ្នក គឺ​វា​លើស​ពី​អ្វី​ដែល​ខ្ញុំ​គិត។គិត​ទៅ អ្នក​មិន​ត្រឹម​យក​ឈ្នះ​ចិត្ត​ខ្ញុំ​បាន​ទេ​ តែ​អ្នក​យក​ឈ្នះ​គ្រួសារ​បង​ប្អូន​ខ្ញុំ​បាន​ទៀត ខ្លាំង​គ្រាន់​បើ​អា​ប៉ិ​ហ្នឹង សុំ​រាប់​អាន​គ្នា​បាន ​៥​ឆ្នាំ​ ជួប​គ្នា​ម្ដង​ទៀត ក៏​សារភាព​សុំ​ស្រលាញ់​យក​ឆៅៗ​តែ​ម្ដង។ ​ក្រោយ​មក​បាន​ ២​ថ្ងៃ ខាង​ស្រី​អត់​គិត​អី​ច្រើន​ទេ​ព្រម​យក​ហ្មង​ អត់​យល់ ព្រោះ​ពេល​ហ្នឹង​គិត​ថា​ អា​ប៉ិ​ហ្នឹង​ក្មេង​ប្រហែល​ចង់​លលេង​ជា​មួយ​ក៏​យល់​ព្រម​លេងៗ​ដែរ​ហ្មង​ទៅ ​ចង់​សាក​ដែរ ​ហ្នឹង​ហា៎។ព្រោះ​អត់​ដែល​មាន​ស្នេហា​អី​តិច​ផង​ ចាំ​មើល​អស់​ម៉ាន​លុយ​ ហើយ​ក៏​មិន​ដែល​គិត​ថា​បាន​យក​សាច់​ការ​សាច់​កាប់​អី​ដល់​ពេល​ នេះ​ទេ ព្រោះ​វា​ផ្ដើម​ចេញ​ពី​អ្នក​ស្គាល់​គ្នា​ក្នុង​នាម​ជា​មិត្ត​ភក្ដិ​របស់​ប្អូន​ខ្ញុំ។ អ្នក​ក៏​ក្លាយ​ជា​ស្នេហា​ដំបូង និង​ជា​សង្សារ​ក្នុង​លក្ខខណ្ឌ​ដោយ​មិន​ដឹង​ខ្លួន (មិន​ឲ្យ​អ្នក​ណា​ដឹង) ហើយ​ពី​សង្សារ​ក្នុង​លក្ខខណ្ឌ​ក៏​ក្លាយ​ជា…?(ក្លាយ​ជា​អ្វី​ទៀត​គឺ​ស្ថិត​លើ​ទង្វើ​របស់​អ្នក​តទៅ​មុន​ទៀត យល់​ទេ​នាងAlēxពេល​នេះ​ គឺ​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទៀត​ទេ»។ចំណែក​ថ្ងៃ​សារភាព​ស្នេហ៍​លើ​ឆាក​​ក្នុង​ពិធី រៀប​មង្គលការ​មិត្តភ័ក្ដិ​នេះ ​បុរស​ជា​សង្សារ​ក៏​បាន​បាន​បង្ហាញ​អារម្មណ៍​ដោយ​រៀប​រាប់​ថា «អរគុណ​​អុំប្រុស​អុំស្រី ដែល​ទុក​ចិត្ត​និង​ផ្ដល់​ឱកាស​អោយ​ខ្ញុំ​អាច​ពិសោធន៍​ថា ខ្ញុំ​ស្រលាញ់​កូនស្រី​អុំ​ប៉ុន​ណា ​ខ្ញុំ​មិន​សន្យា​ទេ តែខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ឃើញថា​ខ្ញុំ​អាច​ធ្វើអោយ​កូន​ស្រី​អុំសើច​ច្រើន​ជាង​យំ​បាន។ ភ័យ​ចង់​រាក​នោម​ថ្ងៃហ្នឹង» ៕
តោះទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fgily.poly%2Fvideos%2F389960708215770%2F&show_text=0&width=267