មានចឹងដែរ ថ្មីចែស ភ្ជាប់ពាក្យតាមប្រព័ន្ធអនឡាញម្តងមើល Live វីឌីអូភ្ជាប់ពាក្យ

មិនធ្លាប់មានទល់តែសោះ ភ្ជាប់ពាក្យតាមអនឡាញ ស្នេហាសំ័យទំនើប មានគ្រប់យ់ាងទាំងអស់

មិនធម្មតាមែនសម័យនេះ ព្រោះជាសម័យបច្ចេកវិទ្យា អ្វីក៏អាចកើតមានដែរ ប៉ុន្តែអ្នកចាំថាពេលខ្លះរឿងរ៉ាវទាំងអស់អាចថ្កុំថ្កើង

ឬមិនថ្កុំថ្កើងក៏មានដែរ ហើយពេលខ្លះទៀតនាំឲ្យមនុស្សចាញ់បោកគេរហូតអស់អ្វីពីខ្លួនទាំងអស់ដែរ ។

អ្វីដែលបានឃើញនេះ វាជារឿងមួយដោយពុំទាន់ដឹងថា ពិត ឬក៏មិនពីត​ ដោយមានAccount Facebook បានបច្ចេញ

នូវរួបភាបេនះ ។ សកម្មភាពពិតប្រាកដថា ពួគគេទាំងនេះកំពុងភ្ជាប់ពាក្យតាម Online Engagement វាជារឿងហួសចត្តិមួយ

ចង់តែអស់សំណើចទេ ៕ ប្រភពFB

 

ពិតជាដូចបទចម្រៀងរួមរ័កលុះក្ស័យ បុរសម្នាក់ ជាអតីតព្រះចៅអធិការវត្តស្រែក្រសាំងមានជ័យ បន្ទាប់ពីឌុបគូដណ្តឹងទៅរួមភេទបានមួយលើក គាំងបេះដូង ស្លាប់

(កំពង់ធំ) អ​ន្ទឹ​តទើបនឹងម្នាក់​ គាំងបេះដូង​ស្លាប់​នៅ​លើ​ផ្ទះ​គូ​ដណ្តឹង​ បន្ទាប់​ពី​ពួកគេទាំង២នាក់បានរួមរ័ក​ ហើយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​១១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយស ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

តាម​ប្រភព​មន្ត្រីនគរបាលស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហ៊​ន ហ៊​ល អាយុ​៣៥​ឆ្នាំ ទើបតែ​សឹក រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ។

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ យ.ស.ខ ត្រូវជា​គូ​ដណ្តឹង​របស់​សព បាន​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា រូប​នាង និង​គូ​ដណ្តឹង​ដែល​ជា​ជន​រង​គ្រោះ​ បាន​នាំ​គ្នា​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​របស់​បងប្អូន ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង នៅ​ពេល​ចេញ​មក​វិញ​ ក៏​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​របស់​នាង ។

លុះដល់​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ ខ្លួន និង​គូ​ដណ្តឹង​ក៏​បាន​រួម​ភេទ​ជា​មួយគ្នា​បាន​ម្តង ហើយ​ក៏​ដេក​និយាយ​គ្នា​លេង​បាន​មួយសន្ទុះ​ដល់​ម៉ោង​ប្រហែល​៥​ទៀប​ភ្លឺ ស្រាប់តែ​គូ​ដណ្តឹង​របស់​នាង​ប្រាប់​ខ្លួន​ថា អូន​ជួយ​ច្របាច់ និង​រឹត​ពោះ​ឲ្យ​បង​បន្តិច​មក​។ ឮ​ដូច្នេះ​នាង​ក៏​ងើប​រឹត​ពោះ​ឲ្យ​បាន​បន្តិច បន្ទាប់​មក​ក៏​ឮ​សូរ​សំឡេង​ត្រក​ៗ ភ្នែក​ឡើង​បញ្ឈ នាង​ក៏​ស្រែកហៅ​ម្តាយ​នាង និង​បងស្រី​ឲ្យ​មក​ជួយ​ធ្វើ​ចលនា​បេះដូង​ឲ្យ និង​បាន​តាម​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ​ តែ​ នៅ​ពេល​ដែល​គ្រូពេទ្យ​មក​ដល់​ពិនិត្យ​រួច​ប្រាប់​ថា គូរ​ដណ្តឹង​របស់​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ចំណែក​ឈ្មោះ ហ៊​ន ហាក់ ត្រូវជា​បងប្រុស​បង្កើត​សព​ប្រាប់​ថា ប្អូនប្រុស​ខ្លួន​កន្លង​មក​ធ្លាប់​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​បេះដូង​កាល​នៅ​បួស​ជា​សង្ឃ​ ទើប​សឹក​មក​ព្យាបាល​បាន​ប្រហែល​មួយ​ឆ្នាំ ហើយ​ក៏​មក​ដណ្តឹងប្រពន្ធ​នៅ​ភូមិ​កើតហេតុ​ខាងលើ​នៅ​ពុំ​ទាន់​ជា​ដាច់​ពី​ជំងឺ​នោះ​ទេ ៕ ប្រភពFB

 

អភិបាលរាជធានី ចុះពិនិត្រ និងរៀបចំកែលម្អរ សោភ័ណ្ឌភាព ជុំវិញវិមានឈ្នះឈ្នះ នឹងត្រូវដាក់សម្ពោធនៅចុងឆ្នាំនេះ

(ភ្នំពេញ) នារសៀលថ្ងៃ ព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យ មើលទីតាំង ដែលត្រូវកែលម្អរសោភ័ណ្ឌភាព នៅខាងមុខនិងជុំវិញវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ ដើម្បីត្រៀមសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩,៣០,៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តម ឃួង ស្រេង បានជំរុញ និងដាក់ផែនការឪ្យិមន្ត្រី នៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន និងអាជ្ញាធរដែនដី បង្កើនការយកចិត្តទុកដាក់ លើការរៀបចំកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាព បរិស្ថានជុំវិញ ទីតាំងប្រារព្វពិធី, ការកែលំអរផ្លូវចូល ឲ្យបានស្អាតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦។ ការឆ្ការព្រៃនៅអមសងខាងផ្លូវ ឲ្យបានទទឹង៣០ម៉ែត្រ ពីចិញ្ចើមផ្លូវ,ដាក់ភ្លើងបំភ្លឺផ្លូវ និងដាក់ភ្លើងហ្វាតាមដើមឈើ, រៀបចំសួនច្បារ,រៀបចំ កន្លែងចតយានយន្ត ។ ចំណែកមន្ទីរសុខាភិបាលត្រូវរៀបចំដាក់ស្តង់ពិនិត្យ និង សង្គ្រោះចំនួន២កន្លែង និងដាក់រថយន្តសង្គ្រោះចំនួន២០គ្រឿង សំរាប់ជួយអន្តរាគមន៏ នៅពេលប្រជាពលរដ្ឋ មានបញ្ហាផ្នែកសុខភាព ដែលកម្មវិធីសម្ពោធនេះ គ្រោងនឹងមានប្រជាពលរដ្ឋ ចូលរួមជាង១ម៉ឺននាក់។

ឯកឧត្តមអភិបាលបញ្ជាក់ថា៖ បញ្ហាសំខាន់ចំពោះមុខ គឺរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាពរបៀបរៀបរយ សំរាប់ពិធីឲ្យបានល្អប្រសើរ សក្ត័សមទៅនឹងខ្លឹមសារ អត្ថន័យនៃ នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលខ្មែរគ្រប់ភាគីទំនាស់ ឈ្នះទាំងអស់គ្នា ហើយប្រទេសជាតិទាំងមូល ក៏ឈ្នះទាំងអស់គ្នា។ សម្តេចតេជោហ៊ុនសែន គឺជាស្ថាបនឹកនៃសន្តិភាព ដែលខ្មែរគ្រប់រូបបានរស់នៅ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ ពេញផ្ទៃប្រទេស។

ការសម្ពោធវិមានឈ្នះ ឈ្នះក៏ដើម្បីអបអរសាទរ គំរប់ខួប២០ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ សង្គ្រាមផ្ទៃក្នុង ដ៏រ៉ាំរៃរវាងខ្មែរ និងខ្មែរ។ភាគីទំនាស់ទាំងអស់ បានទំលាក់អាវុធចុះ រួចចាប់យកការចចារគ្នា ដោយសន្តិវិធីតាមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ដូច្នេះខ្មែរគ្រប់រូប ត្រូវរក្សាឲ្យបាននូវសន្តិភាព ដែលបានមកដោយលំបាកនេះ កុំឲ្យបាត់បង់នឹងការពារសុខសន្តិភាព ឲ្យបានជាដាច់ខាត ទោះក្នុងតំលៃណាក៏ដោយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រជាប្រធាន ក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ បានបញ្ជាក់ថា “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាព ពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈសន្តិភាពរកបានដោយលំបាក នៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។

នាយឧត្ដមសេនីយ៍បន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំ ឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ និងចម្លាក់ដំណើរជាតិកម្ពុជា នាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញ នៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។

គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះចាប់ផ្តើម សាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមាន ចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុង តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ ដោយ សុខជា

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ​ Oppo ពីស្ត្រីម្នាក់ បណ្តាលឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនពីបទអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ហេតុការនេះបានកើតឡើងនៅថ្ងៃ ពុធ ១កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង​២១៖០០នាទី នៅចំណុច ផ្លូវមុនីរ៉េត ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អោ ដាគា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៦ហ្សិត ផ្លូវលេខ ២០៩ ភូមិ ០៤ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)​ ។

​ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខហមែរ ទីលំនៅផ្ទះលេខ៦៣៦ ផ្លូវលេខ៣៤ ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

​​វត្ថុតាងដកហូត ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូបប៉ូ អេស៊ីអេស ពណ៍ខៀវ (ជារបស់ជនរងគ្រោះ) និង ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ លេខតួ+ម៉ាស៊ីន ៥១៥៤០៩៧ ពាក់ស្លាកលេខ ភ្នំពេញ 1GN1792 ,ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនស៊ិច និងខ្សែក១ខ្សែធ្វើពីលោហធាតុពណ៍ទង់ដែង (ជារបស់ជនសង្ស័យ) ។

​ដំណើរឿង ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១ម៉០០នាទី ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ បានជិះម៉ូតូម៉ាកធូដេ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GM-7762 ម្នាក់ឯង ចេញពីទិញបន្លែនៅផ្សារដើមគរ ដើម្បីត្រឡប់ទៅផ្ទះនៅភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយបានដាក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក Oppo ពណ៍ខៀវ នៅក្នុងហោប៉ៅអាវ ហើយពេលធ្វើដំណើរមកដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិ១​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ (ចំណុចកើតហេតុ) ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ អោ ដាគា បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GN1-792 មកធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ ដែលទុកក្នុងហោប៉ៅអាវ ពេលនោះជនរងគ្រោះបានស្រែកឆោឡោឡើង និងប្រតាយប្រតប់ដណ្តើមយកទូរស័ព្ទដៃវិញក៏បណ្តាលឲ្យដួល​​ម៉ូតូទាំងអស់គ្នា ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានមកដល់ក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អោ ដាគា យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ហើយជនរងគ្រោះឈ្មោះ យ៉ាវ រិទ្ធ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមច្បាប់តែម្តង ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ អោ ដាគា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

ប្រភព៖ FB

សាហាវណាស់.! ជនជាប់ចោទបានរត់គេចខ្លួន ខណៈកំពុងបញ្ជូនទៅ…(ចុចអានបន្ត)

ប្រទេសថៃ៖ នៅថ្ងៃទី ១១ខែតុលា ឆ្នាំ២០១៨ តាមប្រភពព័ត៌មានពីប្រទេសថៃបានរាយការណ៍ថា នៅវេលាម៉ោង ៩៖០០ព្រឹក មានជនជាប់ចោទបានរត់គេចខ្លួន ខណៈកំពុងបញ្ជូនទៅតុលាការខេត្ត។

មនុស្សបីនាក់បានរត់គេចពីតុលាការ ព្រមទាំងបានលួចរថយន្ត Isuzu ពណ៌សរបស់នាយកដ្ឋាន លេខចុះបញ្ជី HH 1682 បាងកក ជិះបុកច្រកទ្វារដើម្បីគេចខ្លួន។

ជនល្មើសដែលរត់គេចខ្លួននោះភាគច្រើននៃជនជាប់ចោទគឺជាជនល្មើសគ្រឿងញៀន។

លោក Muang Samut Sakhon និងលោក Krisada Kutnui អាយុ ៣៦ឆ្នាំរស់នៅសង្កាត់ 132/1 Moo 7 ស្រុក Na Pho ក្រុង Chumphon ដូច្នេះប៉ូលីសបានបង្គាប់មន្ត្រីប៉ូលីសឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsthaich8%2Fvideos%2F274476326506886%2F&show_text=0&width=560

ប្រភព៖ ប្រទេសថៃ

សុន្ទរកថា​របស់​ ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ ការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាឲ្យកាន់តែវៃឆ្លាត

(ភ្នំពេញ) ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨ បានប្រារពជាផ្លូវការ នៅសាលពិព័រណ៍កោះពេជ្រ  នាថ្ងៃទី១១ ខែតុលានេះ ក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋ  មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់់ និងជាតំណាងដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន៥០០ក្រុមហ៊ុន មានស្តង់១៧៣ស្តង់ មកពី៨០ប្រទេសជុំវិញពិភពលោក និង មានស្ថាប័នទេសចរណ៍ជាតិ មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ នៅក្នុងពិធីសម្ពោធបើក ឆ្នាំ២០១៨ ពិធីបើកសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍អន្តរជាតិ កម្ពុជា ២០១៨នេះថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ កាលពីឆ្នាំ២០១៧ ធ្វើនៅខេត្តសៀមរាប ទទួលបានជោគជ័យយ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨នេះ  កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់កើនឡើងរហូតដល់៥៥,៩% ធៀបទៅនឹងស្ដង់ឆ្នាំ២០១៧។

 

 

នេះបានបង្ហាញឲ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ CTM គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារសំខាន់ក្នុងការជម្រុញផ្សព្វផ្សាយ លក់កញ្ចប់ទស្សនៈកិច្ច ក៏ដូចជាការជួបជុំគ្នា រវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេសចរណ៍ធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន លើការធ្វើដំណើរទេសចរណ៍ចែករំលែកបទពិសោធន៍នានា ក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ឲ្យកាន់តែរីកចំរើនខ្លាំងឡើងបន្ថែមទៀត។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា ព្រឹត្តិការណ៍នេះ បង្ហាញថា កម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងតំបន់ និងក្រៅពីការទស្សនាលំហែកម្សាន្ដ អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកំរិតអន្តរជាតិដូចជា MICE Event ជាក់ស្ដែងដូចជាព្រឹត្តិការណ៍ពិព័រណ៍ CTM នាពេលនេះ។ គោលដៅទេសចរណ៍កម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនគួរជាទីមោទនៈ។ ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥,៦លាននាក់ កើន១១,៨%ដែលបាននាំមកចំណូលដោយផ្ទាល់៣,៦ពាន់លានដុល្លាអាមេរិក ចាក់បញ្ចូលទៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ប្រមាណ១៣% នៃ ផលិតផលសរុបក្នុងស្រុក បង្កើតការងារដោយផ្ទាល់ចំនួន៦២ម៉ឺននាក់ និងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

ក្នុងរយៈពេល៨ខែឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣,៩ លាននាក់   កើន ១១.៧%។  កម្ពុជាក៏រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,២ លាននាក់   នៅឆ្នាំ២០១៨ និងនៅឆ្នាំ២០២០ ជាង៧លាននាក់ នៅឆ្នាំ២០២៥ប្រមាណ១០លាននាក់ និងឆ្នាំ២០៣០ប្រមាណ១៥លាននាក់។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេសចរណ៍កម្ពុជានឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋ  មន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់់មានប្រសាសន៍ថា វិស័យទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបាន    ជម្រុញឱ្យប្រជាជនជុំវិញផែនដីផ្សាភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនាចរណ៍ដែលបង្កើតជាភាពស្និតស្នាលសាមគ្គីភាពនិងស្វែងយល់ពីគ្នាទៅវិញទៅមកពីវប្បធម៌ចម្រុះជាតិសាសន៍ជុំវិញពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិទេសចរណ៍ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ វិស័យនេះក៏បានធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់ ជាមួយ   បណ្តារប្រទេសនានា ក្នុងតំបន់ នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបានពានរង្វាន់ លំដាប់ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នអន្តរជាតិ ល្បីៗជាបន្តបន្ទាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាជា “មាសបៃតង” បាននិងកំពុងបោះជំហានរីកចំរើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាល បានប្តេជ្ញាក្នុងការថែរក្សា ឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រៅពីនេះរាជរដ្ឋាភិបាល ក៏ប្តេជ្ញាចិត្ត បន្តអនុវត្តវិធានការគន្លឹះសំខាន់ៗ មួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍ ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍន៍ជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន បច្ចេកវិទ្យាទំនើប សម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់ បច្ចេកវិទ្យាទំនើប ឬអាចហៅបានថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត៕ ដោយ សុខជា

សូមអានសុន្ទរកថាខាងក្រោមនេះ៖

វាយស្លាប់ម្នាក់ ព្រោះតែ​ជម្លោះ​ក្នុង​ពិធី​រាំ​ធុងបាស់​ក្នុង​វត្ត​ថ្ងៃបុណ្យ​ភ្ជុំ​ សមត្ថកិច្ចតាមប្រមាញ់ចាបបានជនសង្ស័យ២នាក់ ក្នុងចំណោម…(ចុចអានបន្ត)

ក្រចេះ ៖ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ពួកគេ​មាន​ជម្លោះ​ក្នុង​ពិធី​រាំ​ធុងបាស់​នៅ​វត្ត​ក្នុងស្រុកស្នួល ចំ​ថ្ងៃបុណ្យ​ភ្ជុំ​ធំ។
ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យ​មាន​គ្នា​ចំនួន៤នាក់ បាននាំគ្នា​រាំលេង​កម្សាន្ត​នៅ​ចំណុច​វត្ត​គីឡូ៦៣ ភូមិ​ដូន​មាស៣ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ។ លុះ​រាំលេង​បាន​ប្រហែល៣បទ ស្រាប់តែ​ជនរងគ្រោះ​បាន​ឌឺដង និង​ចង្អុលមុខ​ក្រុម​ជនសង្ស័យ​នៅក្នុង​វង់រាំ ហើយក៏​ជិះ​ម៉ូតូ​ចេញមកក្រៅ។

ឃើញ​ដូចនេះ ជនសង្ស័យ​ទាំង៤ ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ពេល​ជិះ​ទៅដល់​ក៏​ដក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​ជនរងគ្រោះ ត្រូវចំ​កញ្ចឹងក ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់។ ក្រោយពេល​កើតហេតុ កម្លាំង​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា។

កម្លាំង​សមត្ថកិច្ច​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ ដែលជា​ជនដៃដល់។ ដោយឡែក ជនសង្ស័យ​ចំនួន២នាក់​ទៀត ជា​អ្នក​ឌុប​ជនដៃដល់ បាន​រត់​គេចខ្លួនបាត់។

ជនសង្ស័យ​ទាំង៤ រួមមាន ១.ឈ្មោះ រុំ រ៉ា ភេទ​ប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិ​ដូន​មាស ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ, ២.ឈ្មោះ សួន ពិសី ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (អ្នក​ទាំង២ ជា​ជនដៃដល់)។ ចំណែក​ឈ្មោះ ពុធ ចំរើន (ហៅ​វ៉េ​ត) ភេទ​ប្រុស អាយុ១៨ឆ្នាំ និង៤.ឈ្មោះ ផាង ទ្រា ភេទ​ប្រុស អាយុ១៩ឆ្នាំ អ្នក​ទាំង២ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ឌុប​បាន​រត់​គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះ​ឈ្មោះ អុល ហេង ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិ​ជំនុំ​ពុល ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ជនសង្ស័យ​ទាំង២នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត បន្ត​តាម​នីតិវិធី៕

ប្រភព៖ FB

សាហាវហួស..! យកស្កុតមករុំមាត់ ព្រមទាំដៃជើង ដោយសារតែរឿងបែបនេះ…(មានវិដេអូ)

វិដេអូមួយដែលកំពុងតែផ្ទុះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណះដែលមានស្រ្តីម្នាក់ខឹងនឹងក្មេងដែលពូកែយំពេក ក៍ស្កុតមករុំមាត់ និងរុំជើង ដែលមើលទៅពិតជាមិនអាចទទួលយកបានទេ ។

ហើយវិដេអូមួយនេះ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងស៊ែរចែកចាយតៗគ្នា ដែលយើងមើលទៅ គឺពិតជាមិនអាចទទួលយកបានទេ ។

ដោយក្នុងវីដេអូមួយនេះដែរ គឺបានលឺសម្លេងស្ត្រីម្នាក់នេះនិយាយថា”ពូកែរើរុះ ពូកែជំទាល”។ យើងមិនដឹងថាមានរឿងអ្វីកើតឡើងដែលធ្វើអោយស្ត្រីម្នាក់នេះធ្វើបែបនេះនោះទេ តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់មិនគួរធ្វើបែបនេះដែរ សង្ឃឹមថាខាងសមត្ថកិច្ចនឹងមានចំណាត់ការលើស្ត្រីម្នាក់នេះឆាប់ៗ ដែលករណីនេះគឺជាការរំលោភសិទ្ធិកុមារ។

យ៉ាងណាមិញ យើងមិនអាបញ្ជាក់ពីទីកន្លែងបាននោះទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំយកគំរូតាមអី ព្រោះនេះជាការរំលោភសិទ្ធិរបស់កុមារ ខ្លាំងបំផុត ៕

ប្រភព៖ FTV39

សប្បាយក្លាយជាទុក្ខ.! ក្នុងថ្ងៃតែមួយ ក្មេង២នាក់បានលង់ទឹក​ស្លាប់ ​នៅ​ខេត្ត…(ចុចអានបន្ត)

ខេត្តកំពង់ធំ៖ ក្មេង២នាក់បានលង់ទឹក​ស្លាប់ ​នៅ​ខេត្តកំពង់ធំ មាន២លើកក្នុងថ្ងៃតែមួយ ករណីនេះបានកើតឡើងកាល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ៖

ករណីទី១៖កើតឡើងនៅវេលា​ម៉ោង១២:៣០នាទី​ស្ថិតនៅ​ចំណុច​បង្ហៀរ​ទំនប់០១មករា ភូមិ​តា​ភោក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះ​ឈ្មោះ ប៉ាង ចាន់​នាថ​ភេទ​ស្រី អាយុ១៤ឆ្នាំ ។

ករណីទី២៖កើតឡើងនៅវេលា​ម៉ោង ១៣:៣០នាទី​ស្ថិតនៅ​តំបន់​អូរ​មាន ភូមិព​ពឹង ឃុំ​មានជ័យ ស្រុក​សណ្តាន់ ។ជនរងគ្រោះ​ឈ្មោះ កូប ពៅ ភេទ ប្រុស អាយុ២០ឆ្នាំ។

ក្រោយពីកើតហេតុ ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​ជំនាញបានចុះ​ធ្វើ​កោសល​វិ​ច្ច័​យ​ បញ្ជាក់ថា សពទាំង២នាក់​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ឲ្យ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕

ប្រភព៖ FB

ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ លើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ជាច្រើនកន្លែង

(ព្រះសីហនុ) នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះថា កំប្លោក និងត្រកៀត ត្រូវបានរលក បោកបក់រសាត់មកដល់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ និងបានអំពាវនាវដល់សាធារណជន ចូលរួមសំអាតទាំងអស់គ្នានៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នេះតាមកាបញ្ជាក់ ពីរដ្ឋបាលខេត្តព្រះសីហនុ ។

ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ឆ្នេរអូរឈើទាល ទៀតហើយនចាប់តាំងពីយប់ថ្ងៃទី១០តុលារហូតមកដល់ព្រឹកថ្ងៃ១១តុលា២០១៨នេះ។បច្ចុប្បន្នអជ្ញាធរខេត្ត,ក្រុងព្រះសីហនុ បានប្រើកម្លាំងសរុប រួមមានកងកម្លាំងប្រដាប់អាវុធនិងមហាជន កើបប្រមូលយកចេញជាបណ្តើរៗ ប៉ុន្តែអាចជួបការលំបាកដោយសារតែចំនួនច្រើនពេក។

យោងតាមព័ត៌មានពីមន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា កំប្លោក និងត្រកៀតនេះ នឹងរសាត់មកទើនៅលើឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ។ ប្រភពបន្តថា ដុំកប្លោក និងត្រកៀត ដែលគេអះអាងថា រសាត់មកពីប្រទេសវៀតណាមនេះ នឹងបន្តរសាត់មកកាន់ឆ្នេរខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នៅមុនពេលវាស្វិតរលួយដោយអំណាចទឹកប្រៃធ្លាក់ទៅបាតសមុទ្រ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការក្នុងខេត្តចុះបោសសំអាតកំប្លោក និងត្រកៀននេះរួចម្តងហើយ។

ប្រភពពីប្រជាពលរដ្ឋអ្នកនេសាទ បានលើកឡើងថា វាមិនមានអ្វីជាការចម្លែកនោះឡើយសម្រាប់កម្ទេចកំប្លោក និងត្រកៀតទាំងអស់នេះ ព្រោះកើតមានស្ទើរតែរាល់ឆ្នាំ។ បុរសដែលអះអាងថា ជាអ្នកនេសាទលើដែនសមុទ្រខ្មែរ វៀតណាម និងថៃរយៈពេលប្រមាណ ២០ឆ្នាំមកហើយនោះ បានរៀបរាប់ថា កំប្លោកតែងអណ្ដែតពេញផ្ទៃសមុទ្របែបនេះ អំឡុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ តាំងពីយូរណាស់មកហើយ។

ប្រភពបន្តថា កំប្លោកតែងហូរពីបឹងទន្លេសាប និងបឹងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឆ្ពោះតាមខ្សែទឹកហូរទៅរកសមុទ្រក្នុងរដូវទឹកស្រកនេះ។ ពេលកំប្លោកហូរដល់សមុទ្រ វាអណ្ដែតតាមខ្សែទឹកសមុទ្រ ពីឆ្នេរប្រទេសវៀតណាម រហូតដល់ឆ្នេរសមុទ្រកម្ពុជា និងអាចទៅដល់ប្រទេសថៃទៀត បើសិនកំប្លោកនោះមិនទាន់រលួយទេ។ កំប្លោកទាំងនេះវានឹងរលួយទៅវិញក្នុងរយៈពេល ១ទៅ២ខែ ក្រោយពេលប៉ះចំទឹកសមុទ្រ៕ ប្រភពFB