ឃាត់ខ្លួនជនសង្ស័យ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន

(ព្រះសីហនុ​)​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ ថ្ងៃទី​ ១១​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង23:00នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ​ សហការណ៏ជាមួយកម្លាំងជំនាញ​នៃ​ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាន​នគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រដ្ឋា ហៅប៊ីភេទប្រុស អាយុ31ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់ និង បទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ​ ។

សូមបញ្ចាក់ថា:ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី​គឺ​ជាមុខសញ្ញាចាស់បាន ប្រព្រឹត្តិអំពើហិង្សាជា ច្រើនលើក កន្លងមកដូចជា​ ប្រើប្រាស់អាវុធកែធ្នៃបាញ់ ត្រូវក្រោមចុង ដង្ហើមប្រពន្ធ របស់ខ្លួនកាលពីថ្ងែទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ វេលាម៉ោង14:30នាទី នៅក្នុងបន្ទប់ ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម ។

វត្ថុតាងរួមមាន:

១-កាំភ្លើង ម៉ាក K59 ១ ដើម មានគ្រាប់ ៦ គ្រាប់

២-កាំភ្លើងបាញ់សត្វ ១ ដើម

៣-កាំភ្លើងកែឆ្នៃ ២ ដើម

៤-អាយកូម ១ គ្រឿង ម៉ាកម៉ូតូរូឡា

៥-ម្សៅក្រាមព៍ណសថ្លា សង្ស័យសាធាតុញៀន ១ កញ្ចប់

៦-ជញ្ជីងថ្លឹង ១ គ្រឿង

៧-ថង់សម្រាប់វិចខ្ចប់ និងសម្ភារៈវេចខ្ចប់ គ្រឿងញៀន​ ។

ជនសង្ស័យ​ និង​ វត្ថុ​តាង​ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ៕ ប្រភពFB

ហួសចិត្ត.! ពិតជាសំណាងណាស់ ចេះបានទឹករាក់ កុំអីមិនដឹងជាយ៉ាងណា…(មានវិដេអូ)

ខេត្តត្បូងឃ្មុំ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានកាចែកចាយវិដេអូមួយដែលកំពុងតែកក្រើកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តែមានក្មេងស្ទាវម្នាក់ក្លាហានហ៊ានជិះម៉ូតូឆ្លងកាត់ទឹកដែលកំពុងតែហូខ្លាំង បណ្តាលឲ្យធ្លាក់ទាំងម៉ូតូទាំងមនុស្សចូលទៅក្នុងទឹកតែម្តង ។

នេះសំណាងហើយទឹករាក់បើទឹកជ្រៅវិញមិនដឹងទៅជាយ៉ាងណានោះទេ ធ្វើអីក៌ដោយបើគ្មានការពិចារណាអោយបានខ្ពស់ទេ គ្រោះថ្នាក់នៅមិនឆ្ងាយទេ ជីវិតមនុស្សផុយណាស់ចឹងហើយធ្វើអីសូមប្រយត្ន័អោយបានខ្ពស់បំផុត ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅរមណីយដ្ឋាន អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ។

យ៉ាងណាមិញ ហេតុការណ៍នេះមិនបានធ្វើឲ្យមានមនុស្សរងរបួសរឺគ្រោះថ្នាក់ដល់ជីវិតនោះទេ តែសុំផ្តាំទៅបងប្អូប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាផង មុនទៅលេងទឹក ព្រោះខែនេះទឹកឡើងច្រើន ហើយហូរខ្លាំង បើយើងមិនមានការប្រុងប្រយ័ត្ននោះទេអាចនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F315251239288481%2F&show_text=0&width=560

ប្រភព៖ FB

ភ្លៀងយ៉ាងខ្លាំងវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

ពួកអាជ្ញាធរថ្នាក់តំបន់បានប្រកាសពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់២នាក់ បាន ស្លាប់នៅពេលដែលភ្លៀង និងទឹកជំនន់យ៉ាងខ្លាំងបានវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ កាលពីយប់ ថ្ងៃពុធ ។

គេបាននិយាយបន្ថែមថា សាកសពពីរនាក់ត្រូវបានគេប្រទះឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលទឹកជំនន់យ៉ាងខ្លាំងបានហូរនាំយកទៅនៅ Sainte-Maxime ហើយអាណាខេត្ត Var បានបញ្ជាក់អះអាងថា ពិតចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះ ។ ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមអាណាខេត្តនោះឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានដំណើរការទៅហើយ ដើម្បីស្វែងរក រថយន្ត៤គ្រឿងទៀត ដែលហ៊ុំព័ទ្ធដោយទឹកដែលកើនឡើងនៅក្នុងសហគមន៍ភាគអាគ្នេយ៍នេះ ។ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើពួកអ្នកដំណើរបានជិះនៅលើរថយន្តនោះដែរឬយ៉ាងណានោះ ។

ភ្លៀងយ៉ាងខ្លាំងបានវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ កាលពីយប់ថ្ងៃពុធជាមួយនឹងទឹកភ្លៀង ដែលគេរាយការណ៍ថា មានកម្ពស់ ២១០មិលី្លម៉ែត្រនៅ Sainte-Maxime និង១២៩មិលី្លម៉ែត្រ នៅArcs ដែលបង្កឱ្យមានការជម្លៀសមនុស្ស៧៥០នាក់ ចេញពីកន្លែងបោះជំរំពីរនៅ Frejus ។ សកម្មភាពកីឡាត្រូវបានគេផ្អាកផងដែរនៅក្នុងតំបន់ ដែលមានជាប់ពាក់ព័ន្ធ ។

ពួកអ្នកជួយសង្គ្រោះប្រហែល១៤០នាក់បានទៅដល់កន្លែងនោះ ដើម្បីរុករកពួកអ្នកនៅរស់ ព្រមទាំងជួយដល់ប្រជាជនដែលមានការប៉ះពាល់ ៕ ប្រភពAKP

កីឡាករឆ្នើមរបស់កម្ពុជា ដណ្ដើមបានមេដាយប្រាក់ ជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិក

(ភ្នំពេញ) នៅថ្ងៃទី១២កញ្ញាកីឡាករឆ្នើមរូបនេះបានមកដល់កម្ពុជាក្រោមការស្វាគមន៍ពីសំនាក់លោកណុះ ស្លេះរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការ និងលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

បន្ទាប់ពីដណ្ដើមបានមេដាយមាសលើប្រភេទកីឡាម៉ូតូទឹក(Jet Sky)មកនោះសាលី អ៊ូម៉ើតដែលជា

កីឡាករឆ្នើមរបស់កម្ពុជាបានទៅចូលរួមប្រកួតដណ្ដើមជើងឯកពិភពលោកនៅរដ្ឋអារីហ្សូណាសហរដ្ឋអាមេរិកទៀតដោយដណ្ដើមបានមេដាយប្រាក់ ។

​បើតាមការឲ្យដឹងពីលោកណុះ ស្លេះនោះថាព្រឹត្តិការណ៍នេះគេប្រសិទ្ធិនាមថាBlowsion Lake Havazu

World Finals Arizona USA ដោយសារតែការប្រកួតនេះធ្វើនៅក្នុងបឹងBlowsion ។ក្នុងការប្រកួតដំបូងមានប្រ

តេសចំនួនតែ៥៣ប៉ុណ្ណោះចូលរួមតែនៅថ្ងៃបន្ទាប់ចំនួនប្រទេសដែលចូលរួមកើនចំនួនដល់៦៣ប្រទេស ។

កីឡាករ សាលី អ៊ូមើត ប្រកួតលើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោក។កីឡាកររូបនេះបានបង្ហាញការខកចិត្តនិងសោកស្តាយចំពោះលទ្ធផលដែលរូបគេទទួលបាន ដោយបានអះអាងថា គោលដៅរបស់ខ្លួនគឺមេដាយមាសដើម្បីជាកិត្តិយសជូនជាតិមាតុភូមិ ។

អ៊ូមើតបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបគេមិនទទួលបានមេដាយមាសដោយ ត្រូវធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះ អាមេរិកបែបនេះព្រោះកម្លាំងម៉ូតូទឹក របស់គេមានកម្លាំងខ្សោយជាងកម្លាំងម៉ូតូរបស់កីឡាករអាមេរិកដែលធ្វើការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេសធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។

​លោកប៉ុន សុខបានអះអាងថាអ៊ូម៉ើតនឹងបានទទួលប្រាក់រង្វាន់ ចំនួន១៦.០០០.០០០រៀល តាមសេច ក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី៧ កក្កដាឆ្នាំ២០១៥ ។ ក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះ មេដាយមាសបាន ទទួល២០ . ០០០.០០០រៀល មេដាយប្រាក់១៦.០០០.០០០រៀល និងមេដាយសំរិទ្ធ១៣.០០០.០០០រៀល ៕

អបអរសាទ!! កម្ពុជានឹងទទួលបានវិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល ពីរដ្ឋាភិបាលកូរ៉េ ចំនួនទឹកប្រាក់ជាង 66 លានដុល្លារ

(ភ្នំពេញ) សេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១១តុលានេះថា រដ្ឋាភិបាលកូរ៉េកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកូរ៉េបានសម្រេចចិត្តលើការសន្យា របស់រដ្ឋាភិបាលថា នឹងផ្តល់ប្រាក់កម្ចី EDCF ចំនួន 66,57 លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការបង្កើត វិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យកម្ពុជា។

រដ្ឋាភិបាលកូរ៉េ សន្យាផ្តល់កម្ចី EDCF 66,57 លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យកម្ពុជា (UHS)។

មូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកូរ៉េក្នុងឆ្នាំ 1987 ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវឧស្សាហូបនីយកម្ម និងស្ថិរភាពសេដ្ឋកិច្ចតាមរយៈការផ្តល់ឥណទានរយៈពេលវែង និងការប្រាក់ទាប។ បច្ចុប្បន្ននេះធនាគារកូរ៉េ Eximbank គ្រប់គ្រងមូលនិធិនេះ ជាអ្នកទទួលខុសត្រូវ។

គម្រោងនេះមានគោលបំណង ចិញ្ចឹមបីបាច់បុគ្គលិក សុខាភិបាលប្រកបដោយវិជ្ជាជីវៈ ដែលមានគុណភាពអប់រំខ្ពស់ ព្រមទាំងផ្តល់សេវាសុខភាពស្តង់ដារខ្ពស់ ដោយបង្កើតមន្ទីរពេទ្យបង្រៀន មាន គ្រែ 200 គ្រែ ជាមួយនឹងឧបករណ៍វេជ្ជសាស្រ្ត និងប្រព័ន្ធព័ត៌មានសុខាភិបាលល្អ ៗ ។

រដ្ឋាភិបាលកូរ៉េ បានផ្តល់ប្រាក់កម្ចីសរុបចំនួន 766 លានដុល្លារអាមេរិក ក្នុងកម្ចី EDCF ដើម្បីគាំទ្រដល់គម្រោងនៅប្រទេសកម្ពុជា ចំនួន 22 ចាប់តាំងពីឆ្នាំ 2001 ។

កង្វះមន្ទីរពេទ្យបង្រៀន ត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា បានបង្កើតជាលំដាប់ នូវតម្រូវការសម្រាប់កម្មវិធីសិក្សាគ្លីនីក ដែលមានលក្ខណៈជាប្រព័ន្ធស្របច្បាប់ និងរួមបញ្ចូលគ្នា និងផ្តល់នូវបទពិសោធន៍ព្យាបាលបន្ថែមទៀត ជាមួយអ្នកជំងឺកាន់តែច្រើនសម្រាប់គ្រូពេទ្យ ក្នុងការបណ្តុះបណ្តាល ក៏ដូចជានិស្សិតពេទ្យ។

នៅពេលមន្ទីរពេទ្យបង្រៀន UHS ត្រូវបានបង្កើតឡើង ជាមួយនឹងការគាំទ្រពី EDCF វានឹងអាចអភិវឌ្ឍអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ តាមរបៀបជាប្រព័ន្ធ។

គេរំពឹងថាប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ ពីសេវាវេជ្ជសាស្ត្រទំនើប តាមរយៈការផ្គត់ផ្គង់ និងការដំឡើងឧបករណ៍ពេទ្យទំនើប និងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ៕

 

ម៉ែមានគុណខ្លាំងណាស់!!! នេះហើយអ្វីៗដើម្បីកូន ម៉ែសុខចិត្តខូចរាងកាយ

ម៉ែត្រេកអរណាស់ ព្រោះម៉ែដឹងថា កូនមកចាប់កំណើត ម៉ែឧស្សាហ៍ស្ទាបពោះ ព្រោះពោះរបស់ម៉ែចេះ តែធំបន្តិចម្ដងៗហើយ។ ទោះបីម៉ែស្គមស្គាំង ដោយមូលហេតុម៉ែចាញ់កូនដល់ថ្នាក់ធុំអាហារ ដែលធ្វើឲ្យម៉ែហូបមិនចូល និង ក្អួតចង្អោរក៏ដោយ ក៏ម៉ែនៅតែញញឹម។ ម៉ែមិនខ្ជឹលច្រអូសទេណា ហើយម៉ែរឹតតែខិតខំរកប្រាក់ដើម្បីទិញរបស់ចាំបាច់សម្រាប់កូននិងថ្លៃឆ្លងទន្លេ។

ម៉ែលះបង់ចំណីអាហារដែលម៉ែចូលចិត្ត ព្រោះតែម៉ែខ្លាចវាប៉ះពាល់ដល់សុខភាពកូន ហើយម៉ែខិតខំហូប អាហារដែលបំប៉នកូន ដែលធ្វើឲ្យម៉ែធាត់រយីករយាករាងកាយ តែទោះបីយ៉ាងនេះក៏ដោយ ក៏គ្មានបញ្ហា។

កូនមើលទៅ ស្នាមសង្វារបែកពាសពេញពោះម៉ែ មើលឃើញអាក្រក់គួរឲ្យខ្ពើមរអើម តែក៏គ្មានបញ្ហា។

កូនដឹងទេថា កូនរើបម្រាស់ ធាក់ពោះម៉ែស្ទើរធ្លាយ ម្ដងៗម៉ែស្ទើរស្រែកយំ តែម៉ែបែរជាត្រេកអរឲ្យ កូនធាក់ តាមចិត្ត ព្រោះម៉ែគិតថា សុខភាពរបស់កូនល្អប្រសើរណាស់!

ម៉ែឈឺពោះស្ទើរតែក្ស័យជីវ៉ា ហើយម៉ែមិនដឹងថា កូនមានកម្លាំងខ្លាំងប៉ុណ្ណាទេ លុះត្រាខណៈ ដែលកូនរើបម្រាស់ចេញពីផ្ទៃម៉ែ… ធ្វើឲ្យម៉ែស្រែកដោយការឈឺចាប់ ឈាមធ្លាក់ទាំងថ្លុកស្ទើរខ្សោះប្រាណ តែនៅតែគ្មានបញ្ហា ។

ម៉ែខិតខំបីបាច់ថែរក្សាកូន ក្រោយពីកូនបានឃើញពន្លឺព្រះអាទិត្យ ហើយម៉ែភ័យណាស់ពេលកូនឈឺម្ដងៗ ម៉ែស្លន់ស្លោយកកូនទៅមន្ទីរពេទ្យ បោះបង់ចោលការងារ លែងខ្វល់ពីប្រាក់ ឲ្យតែកូនបានជា លះបង់ពេលវេលានិងប្រាក់អស់ប៉ុណ្ណាក៏ដោយ… ក៏នៅតែគ្មានបញ្ហា។

ម៉ែបំបៅដោះកូនទាំងយប់ថ្ងៃ ទោះម៉ែងងុយដេក ដោយអស់កម្លាំងក៏ម៉ែឲ្យកូនបៅទាំងអាធ្រាត្រ គឺមិនចាំ ដល់ថ្ងៃស្អែកឡើយ! ម៉ែមិនហ៊ានហូបអាហារឆ្ងាញ់ទេ ព្រោះម៉ែសន្សំប្រាក់សម្រាប់បញ្ជូនកូនទៅសាលារៀន ឲ្យមានចំណេះ មានការងារសមរម្យ មានអនាគត កុំឲ្យល្ងង់ខ្លៅដូចម៉ែ …កុំឲ្យគេមើលងាយដូចម៉ែ ឲ្យសង្គមទទួលស្គាល់! កូនដែលឃើញរូបរាងដ៏គគ្រិចរបស់ម៉ែទេ? កូនដែលឃើញស្នាមសង្វារដ៏ ខ្ពើមរអើមដែលជានិមិត្ត រូបនៃមាតុភាពរបស់ម៉ែទេ?

ប្រហែលជាកូនមិនចង់ឃើញទេ! តែកូននឹងឃើញស្លាកស្នាមនេះនៅលើរាងកាយប្រពន្ធរបស់កូន!

នេះមិនមានអ្វីពិសេសអស្ចារ្យឡើយ ព្រោះវាគ្រាន់តែជាការស្រឡាញ់កូន ដោយប្រាសចាកភាពអាត្មានិយម របស់ម៉ែតែប៉ុណ្ណោះ! ម៉ែតែមួយ របស់កូន៕ ប្រភពBo Tuth

 

គួរឲ្យអាសូរ.! សពក្មេងស្រី ដែលបានលិចអូ​ប័​រ​នៅ​ឧទ្យានដងព្រែក ខេត្តកំពត ត្រូវបានគេរកឃើញហើយ…(មានវិដេអូ)

ខេត្តកំពត៖ កាលពីប៉ុន្មានម៉ោងមុននេះ សពក្មេងស្រី ដែលបានលិចអូ​ប័​រ​នៅ​ឧទ្យានដងព្រែក ខេត្តកំពត ត្រូវបានគេរកឃើញហើយ នៅព្រឹកថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៨នេះ។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Thai Samdy” បានបង្ហោះសារថា “ពេលព្រឹកនេះកូនគាត់បានរកឃើញហើយ សូមប្អូនស្រីទៅអោយបានសុខ បងប្រុសបាត់កូនបានរកឃើញហើយ តែគួរអោយសោកស្តាយប្អូនស្រីបានបាត់បង់ជិវិតទៅហើយ”​។

គួរបញ្ចាក់ផងដែរថា កូនស្រីគាត់បានបាត់ខ្លួននៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយសារតែលិចអូប័រ ។

យ៉ាងណាមិញ ងាកមកលើក្នុងវិដេអូវិញ យើងនឹងឃើញពីសកម្មភាពរបស់អ្នកមានគុណអោបសពកូនស្រី ស្រែយំ នៅលើទូក។ ជាចុងក្រោយលោកប៉ា បានពោលពាក្យមួយម៉ាត់ថា “ឲ្យប៉ាសូមទោសណាកូនសំលាញ់របស់ប៉ា និងមានពាក្យជាច្រើនទៀត។ សូមឲ្យកូនស្រីទៅកាន់សុគតិភព កើតជាតិក្រោយសូមឲ្យកូនស្រីអាយុវែង”៕

ប្រភព៖ Pich Sokha

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក៥នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​វាយខ្នោះ​បន្ទាប់ពី​ធ្វើ​សកម្មភាព​…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩នឹង០០នាទី​យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ៣០៧ កែង​នឹង​ផ្លូវ​លេខ៥៨៤ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​រួច​ដើរ​បណ្ដើរ​លេង​ហ្គេម​បណ្ដើរ​ក្នុង​គោលបំណង​ចូលទៅ​ផ្ទះ​មិន​ដល់ផ្ទះ​ផង ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ចំនួន៦នាក់​ធ្វើដំណើរ​ដោយ​ម៉ូតូ៣គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​តែ​មិនបាន​សំរេច​ដោយ​មានកា​រ​ប្រតាយប្រតប់​គ្នា​ជាមួយនឹង​ម្ចាស់​ទូរស័ព្ទ​បណ្ដាលអោយ​ដួល​ម៉ូតូ​ហើយ​ត្រូវបាន​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បានភ្លាមៗ ខណៈ​ដែរ​បក្សពួក៥នាក់​ទៀត​រត់គេចខ្លួន​បាត់ស្រមោល ។

ជនសង្ស័យ​មានឈ្មោះ ម៉ាន់ សំបុត្រ ភេ​ទ​ប្រុស អាយុ១៨ឆ្នាំ ទីកន្លែង​ស្នាក់នៅ​មិន​ច្បាស់លាស់ មុខរបរ​មិន​ពិតប្រាកដ ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លា​កល​លេខ ភ្នំពេញ 1E.2736 បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វុ​ត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មកកាន់​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​បឹងកក់​ទី២ កំពុងធ្វើការ​សួរនាំ​នឹង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕

ប្រភេះ៖ FB

ក្មេងសិស្សសាលាពីនាក់ បែកគំនិតទៅឆក់កាបូបពីនារីស្រស់ស្អាតម្នាក់បានសំរេច តែរត់មិនរួច ត្រូវបងប្អូនប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច…(ចុចអានបន្ត)

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យទួលទំពូង បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលធ្វើដំណើរតាមកង់បីឥណ្ឌា បានសម្រេច តែត្រូវបានម៉ូតូកង់បីនោះ គៀរផ្ទប់របាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់កង់បី និងដួលម៉ូតូជនសង្ស័យ ទើបត្រូវបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនបាន ហើយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រហូតដល់បែកមុខបែកមាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖១៥នាទីយប់ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៣២៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងក្រុមទី៣៥ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចខណ្ឌទួលគោក ឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូកង់បី (ឥណ្ឌា) ចេញពីហាងម្ហូបខ្មែរ តាមបណ្តោយផ្លូវម៉ៅសេទុង រហូតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ តាមមកពីក្រោយម៉ូតូកង់បី ដោយអែបខាងឆ្វេងដៃ ហើយជនសង្ស័យជិះខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ដែលកំពុងជិះនៅលើកង់បី បណ្តាលឲ្យដាច់ខ្សែ (បានសំរេច)។ ភ្លាមៗនោះ អ្នកបើកម៉ូតូកង់បី ក៏បានគៀរម៉ូតូជនសង្ស័យផ្ទប់នឹងទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ ព្រមទាំងម៉ូតូកង់បីក៏ក្រឡាប់ ទើបត្រូវកម្លាំងល្បាតទៅដល់ធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ជាក់ស្តែង រួមទាំងវត្ថុតាងតែម្តង។

បើតាមសមត្ថកិច្ច ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១.ឈ្មោះ វណ្ណ វិសាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង រៀនថ្នាក់ទី១០E ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ) ធ្វើសកម្មភាព និងទី២.ឈ្មោះ សុខ ណៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី រៀនថ្នាក់ទី១០E1 ស្នាក់នៅពុំពិតប្រាកដ (ដេកចល័ត) ជាអ្នកធ្វើសកម្មភាពឆក់។

ចំណែកជនរងគ្រោះឈ្មោះ យា សាអ៊ីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរិឥស្លាម ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក រួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-1097 ដែលមានលេខតួ និងលេខម៉ាស៊ីន KT11OD.8133369 (មធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) និងកាបូបស្ពាយពណ៌ទឹកមាសចំនួន១ (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់) បានប្រគល់ជូនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង២និងវត្ថុតាង ត្រូវបានឃាត់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ FB

ករណីផ្ទុះអាវុធបណ្ដាលឲ្យប្រជាការពា ម្នាក់រងរបួសជើង កំពុងសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត…(មានវិដេអូ)

ភ្នំពេញ៖ ប្រជាការពារ និងកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ ក៏ដូចជាក្រុមក្មេងស្ទាវ បានចែកជើងគ្នារត់បាតជើងសព្រាត បន្ទាប់ពីមន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោកខ្លួន បានបើកការបាញ់បោះអស់ជាង១០គ្រាប់។ ជាលទ្ធផលក្រោយការបាញ់បោះនេះ ប្រជាការពារម្នាក់ បានរងរបួសធ្ងន់ នៅខណៈជនរងគ្រោះ និងសមត្ថកិច្ចខណ្ឌ ចុះល្បាតក្នុងមូលដ្ឋាន ទើបប្រទះក្រុមក្មេងស្ទាវកំពុងប្រយុទ្ធគ្នា។

ហេតុការណ៍មន្ត្រីប៉េអឹម បាញ់បោះអស់គ្រាប់១បង់នេះ បានបង្កជាការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច​មុខផ្ទះល្វែងA4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចខណ្ឌឫស្សីកែវ ជនសង្ស័យ ដែលជាអ្នកបើកការបាញ់បោះខាងលើ មានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ប្រាប់ភ្នាក់ងារ​ខេមប៉ុស្តិ៍​ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែ២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានចេញល្បាតពួនស្ទាក់តាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើសផ្សេងៗ ដើម្បីរក្សាសុវត្ថិភាព​ជូនបងប្អូនប្រជាពលរដ្ឋ។ នៅខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង កំពុងវាយតប់គ្នា តែដោយឃើញ​សមត្ថកិច្ចភ្លាម ​ក្រុមក្មេងទំនើងមួយក្រុម ក៏បានឡើងជិះម៉ូតូរត់គេចខ្លួន។

ភ្លាមៗនោះ ​កម្លាំងបានជិះម៉ូតូប្រដេញតាមចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែង A4 ដែលជាកន្លែងកើតហេតុ ទើបឃាត់ម៉ូតូជនសង្ស័យបម្រុងធ្វើការឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់ ​ស្លៀកពាក់ស៊ីវិល​ និងមាន​សភាពស្រវឹងស្រា ហើយនៅដៃមានកាន់កាំភ្លើងខ្លី១ដើមម៉ាក Lock ពណ៌ខ្មៅ បានផ្ទុះអាវុធ​ចំនួនមួយគ្រាប់ ក៏ផ្អើលនគរបាលប្រាប់ឲ្យកម្លាំងពួនក្រាប រកកន្លែងមានសុវត្ថិភាពសិន និងរាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍ ទើបបង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​។ ចំណែកក្រុមក្មេងស្ទាវ ឆ្លៀតឱកាសសមត្ថកិច្ចកំពុង​រកកន្លែងសុវត្ថិភាព ពួកគេបានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់។

បន្តិចក្រោយមក ​ជនស្លៀកពាក់ស៊ីវិលរូបនោះ ក៏បានផ្ទុះអាវុធជាបន្តន្ទាប់អស់ជាង១០គ្រាប់ រហូតអស់គ្រាប់ពីបង់កាំភ្លើង បណ្ដាលឲ្យ​ប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើង​រងរបួសធ្ងន់ ទើបសមត្ថកិច្ចនគរបាលប្រដាប់ដោយកាំភ្លើងអាកា បានស្ទុះចូលទៅភ្ជង់ជនស៊ីវិលខ្មាន់កាំភ្លើងនោះ រួចធ្វើការដកហូត​កាំភ្លើងខ្លីមួយដើម​ យករក្សាទុកធ្វើជាវត្ថុតាង និងវាយខ្នោះ រង់ចាំកម្លាំងមកយកទៅសាកសួរបន្តនៅ​អធិការនគរបាលខណ្ឌឬស្សីកែវ។

ចំណែកឯប្រជាការពាររងគ្រោះ ដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ ត្រូវបាន​រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីជួយសង្គ្រោះជីវិត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញ​សម្បកគ្រាប់ ចំនួន​៨គ្រាប់ផងដែរ។ ចំណែកមន្ត្រីប៉េអឹមលផ្ទៃប្រទេស ដែលជាអ្នកបាញ់បោះ រួមទាំងវត្ថុតាងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសាកសួរ និងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F474458676295913%2F&show_text=0&width=560

ប្រភព៖ FB