ពិតជាគួរអោយសង្វេគ មួយពព្រិចភ្នែកបាត់បង់កូនដល់ទៅ២នាក់!! ឪពុកម្តាយប្រហែស កូនប្រុស២នាក់ ចុះលេងទឹក​បឹង លង់ស្លាប់ នៅ ​ស្រុក​មង្គល​បូរី

(បន្ទាយមានជ័យ) ហេតុការណ៍​នេះបានកើតឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច​បឹង​មាឃ​ខាងត្បូង​មានចម្ងាយ៥០០ម៉ែត្រពីភូមិ​គោ​កប​ល្ល​ង្គ័ ឃុំ​គោ​កប​ល្ល​ង្គ័ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។

ក្មេងរងគ្រោះ ១,ឈ្មោះ​កោះ លាង ភេទ​ប្រុស អាយុ០៧ឆ្នាំ ២.ឈ្មោះ កោះ ឡាង ភេទ​ប្រុស អាយុ០៤ឆ្នាំ ឪពុក​ឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយ​ឈ្មោះ យី ស៊ី​ឡុង អាយុ៣១ ឆ្នាំ នៅ​ភូមិ​គោ​កប​ល្ល​ង្គ័ ឃុំ​គោ​កប​ល្ល​ង្គ័ ស្រុក​មង្គល​បូរី គ្រួសារ​នេះ​មានកូន​ប្រុស​ចំនួន៣នាក់ ។

មុនពេល​កើតហេតុ​កុមារ​ទាំង២នាក់​បាន ទៅ​ឳ​ពុកម្តាយភ្ជួរ រាស់​ដី​ធ្វើស្រែ ខណៈ​ឳ​ពុក​ម្តាយកពុងជាប់​រវល់ មិនបាន ចាប់អារម្មណ៍​ពី​កូន​ ក្រោយពីរួចរវល់ ក៍នាំគ្នាដើររកកូន ស្រាប់តែ​ប្រទះឃើញ​កូន​ប្រយុសទទាំង ២នាក់ លង់​ទឹកក្នុងបឹងស្លាប់បាត់ទៅហើយ ។ សព​កុមា​រទាំង២នាក់​ត្រូវបាន​ឪពុកម្តាយ​និង​គ្រួសារ​យក មក​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី ៕ប្រភពFB

រន្ធត់.! រថយន្តទួរីសនឹងរថយន្ត បាឡែន បុកដាច់​គោយន្ត​ជាពីកំណាត់ដែលដឹកកំលោះ ក្រមុំ នឹងក្មេងៗ ទៅដាក់បិណ្ឌបណ្តាលឲ្យរងរបួសធ្ងន់ស្រាល១៨នាក់…(ចុចអានបន្ត)

បន្ទាយមានជ័យ ៖ គោយន្ត​ដឹកកំលោះ ក្រមុំ នឹងក្មេងៗ ទៅដាក់បិណ្ឌ ត្រូវរថយន្តទួរីសនឹងរថយន្ត បាឡែន បុកដាច់​ជា២កំណាត់ រងរបួសធ្ងន់ស្រាល១៨នាក់ ដេកដួល ​រណូករណែលពេញថ្នល់ នៅ​ស្រុក​ព្រះនេត្រព្រះ គ្រោះថ្នាក់​នេះបាន​កើតឡើង​កាលពី​ថ្ងៃទី១ខែតុលា​ឆ្នាំ២០១៨នៅលើ​ផ្លូវ​លេខ៦នា​ភូមិ​គោក​ពង្រ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​ ។

មុនពេលកើតហេតុ គោយន្ត​កន្ត្រៃ១គ្រឿង បានដឹក​យុវជន យុវ​នារី​នឹងក្មេងៗទៅដាក់វេន​កាន់បិណ្ឌ​ មាន​គ្នា​១៧នាក់ ពេលបើកទៅដល់​ចំណុចកើតហេតុ​ ក៏​​កាច់ចង្កូតគោយន្ត​បត់ឆ្លងផ្លូវ បត់បានពាក់កណ្តាលផ្លូវ ស្រាប់តែគាំង​ចង្កូតបត់មិនកើត

ខណ:ពេលនោះ​មាន​តួ​រី​ស​មកដល់ចាប់ហ្វ្រាំងមិនទាន់ ក៍បុក​ចំ​ពីមុខតែម្តង ហើយរថយន្ត​កាមរី​បាឡែនមួយគ្រឿងទៀត មក​បុក​បន្ថែមចំ​កន្ទុយ​បណ្តាលអោយគោយន្ត​បាន​ដាច់​ជា២កំណាត់ហើយ​មនុស្ស​ជិះ​នៅក្នុង​គោយន្ត​ធ្លាក់រាយពេញលើ​ថ្នល់ ​របួសធ្ងន់​ម្នាក់​និង​មធ្យម១៧នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ូលីស នឹងលោកអភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ បានធ្វើអន្តរាគមន៍ ជួយ​ដឹកជញ្ជូនជនរងគ្រោះ​ទៅកាន់មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ៕

ប្រភព៖ FB

មនុស្ស៨នាក់ត្រូវចាប់ខ្លួន ក្នុងករណីជួញដូរអាវុធ ចំនួន២៨ដើម ថែមទាំង…(ចុចអានបន្ត)

មនុស្សចំនួន០៨នាក់ (ស្រីម្នាក់) ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរអាវុធខុសច្បាប់ ប្រឆាំងនិង រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត រីឯមេក្លោង និងបក្ខពួកមួយចំនួនទៀត សមត្ថកិច្ច កំពុងតែស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។


ជនសង្ស័យទាំង៨នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។


បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា៖ អាវុធដែលដកហូត គឺអាកាស្វាយបត់ចំនួន២៨ដើម ត្រូវបានដកហូត ដោយជនសង្ស័យ កប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់) នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម (អាកាមួយដើម និងអឹមសីមួយដើម) និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ រកឃើញកាំភ្លើងចំនួនមួយដើម (សេកាសេ) ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។


តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា៖ ក្រុមខ្លួនចង់ងើបបះបោរ ប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ និងជានាយសេនាធិការ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែតុលា នេះថា ៖ ពិតជាមានការឃាត់ខ្លួនមនុស្ស ចំនួន០៨ នាក់ និងដកហូតកាំភ្លើង២៨ដើម ពិតប្រាកដមែន។ ហើយមានការឃាត់ខ្លួន ជាបន្តបន្ទាប់ទៀត ដោយលោកបញ្ជាក់ថា ៖ ចំពោះរឿងនេះ គឺមានជាប់ពាក់ព័ន្ធ បញ្ហាច្រើនណាស់។


ចំណែកលោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ៖ មនុស្សទាំង០៨នាក់ បានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញហើយ។


រីឯលោកលី សុផាណា អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែតុលា នេះថា៖ អយ្យការបានសម្រេចចោទប្រកាន់ មនុស្សទាំង៨នាក់ ពីបទរៀបចំចាត់តាំង ក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួម ក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ហើយសំណុំរឿងនេះបានបញ្ជូន ទៅចៅក្រមស៊ើបសួរដើម្បី ចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ សារពត៌មានខ្មែរឈ្នះ

រថយន្ត 2 គ្រឿងបុកទ្រូងផ្លូវកន្លែងតែមួយ ឆេះរថយន្តមួយគ្រឿង និងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

(ភ្នុំពេញ)៖ បុរសបានស្លាប់ហើយភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីអ្នកទាំងពីរបានបើករយន្តស៊េរីទំនើបទៅបុកទ្រូងផ្លូវនៅមុខនៅផ្សារ 7 មករាក្នុងសង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលការនៅទីមួយបានកើតឡើងនៅវេលាម៉ោង 10 យប់ថ្ងៃទី 1 ខែតុលាឆ្នាំ 2018 ដែលក្នុងហេតុការណ៍នោះបណ្តាលឱ្យអ្នកបើកបរថយន្តនិងរងរបួសបាក់ជើងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ចំនែកហេតុការណ៌ទី 2 វិញគឺបានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២តុលា ឆ្នាំ២០១៨ ក្នុងនោះបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗតែម្តងបន្ទាប់ពីបើរថយន្តព្រុសបុកទ្រូងផ្លូវនេះដែរគឺរថយន្តឆេះផ្នែកខាងមុខក៏ស្ទើរតែទាំងស្រុងតែម្ដងហើយប្រសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានខាងចរាចរណ៍ស្ទួចយកទៅរក្សារទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ប្រភពFB

 

 

រដ្ឋបាលរាជធានី ត្រៀមកម្លាំងការពារពិធីសម្ពោធវិមានឈ្នះ ឈ្នះ នៅចុងឆ្នាំនេះអបអរសាទរខួប២០ឆ្នាំនៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ

ភ្នំពេញ៖ វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះរយៈពេល៣ថ្ងៃគឺថ្ងៃទី២៩  ៣០ និង៣១ធ្នូឆ្នាំ២០១៨ខាងមុខនេះ។

តាមគម្រោងដែលត្រោមទុកជាមុននោះ វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះ រយះពេល៣ថ្ងៃ គឺថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ នៅព្រឹកថ្ងៃទី១ ខែតុលានេះ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការត្រៀមកម្លាំងសហការការពារសន្តិសុខសុវត្ថភាព ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដើម្បីអបអរសាទរខួប២០ឆ្នាំ ,នៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ១ចំនួន ដើម្បីឈានទៅរៀបចំពិធីសម្ពោធវិមានឈ្នះ ឈ្នះ ដែលនៅសល់តែរយះពេលជាងមួយខែទៀតតែប៉ុណ្ណោះ ឲ្យបានល្អប្រសើរ។ ឯកឧត្តម អភិបាល បានបញ្ជាក់ថា៖ វិមានឈ្នះឈ្នះ ដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៏លើកទី២០ នៃការបញ្ចប់សង្រ្កាមនៅកម្ពុជាក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នក បន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃនៅ             កម្ពុជាដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៏។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះ ឲ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរ តាមរយះការត្រៀមរៀបចំអនុគណៈកម្មការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន។

គួរបញ្ជាក់ថា៖ វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។ វិមានឈ្នះ ឈ្នះ នេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ ៕

គ្រោះថ្នាក់ចរាចរណ៍ គួរអោយសង្វេគមួយករណីទៀត នៅស្រុកព្រៃនប់ នារសៀលថ្ងៃនេះ

(ព្រះសីហនុ) ប្រភពពត៌មានបឋមពីសមត្ថកិច្ចបានអោយដឹងថា៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៤នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ បើកល្បឿនលឿន ហោះធ្លាក់ផ្លូវ ចូលប្រឡាយទឹក នៅវេលាម៉ោង​១ៈ៣០នាទីរសៀល​ ថ្ងៃទី១ខែតុលាឆ្នាំ២០១៨ នេះ នៅ លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៣-១៩៤​ ស្ថិតនៅ​ក្នុង​ភូមិ​តាអោងធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ ។

គ្រោះថ្នាក់នេះកើតឡើងបង្ករដោយខ្លួនឯង​ រថយន្ត​រងគ្រោះម៉ាក​ CAMRY បាឡែន ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ ភ្នំពេញ២A-២៨២២ អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ទិសដៅពីវាលរេញទៅកំពត លុះដល់ចំណុចខាងលើ​ក៏​រេចង្កូត​ធ្លាក់​ប្រឡាយ​ទឹក​តែ​ម្ដង​ ។


គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ ​មនុស្សប្រុស​ចំនួន​ ០២នាក់​ស្លាប់នៅនឹងកន្លែង និងមនុស្សចំនួន៤នាក់ទៀតរងរបួសធ្ងន់​(ប្រុស៣នាក់ស្រីម្នាក់)ករណីនេះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងអ្នកស្លាប់និងអ្នករងរបួសនៅឡើយ ក្នុងនោះអ្នករងរបួសធ្ងន់ទាំង​០៤នាក់ បាន​បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ៕ ប្រភពFB

អភិបាលរាជធានី៖ ការដាក់ឲ្យមាន City Bus សាធារណៈ ពុំចង់បានប្រាក់ចំណេញ តែចង់កាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ និងការកក់ស្ទះចរាចរណ៍ ក្នុងរាជធានី

(ភ្នំពេញ) ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ នូវសេវារថយន្តក្រុងសាធារណៈ (City bus) របស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញ ពុំមែនចង់បានប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ចង់បានការកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ និងកាត់បន្ថយ​ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ខណៈដែលសេវានេះ ត្រូវបានកំណត់ មិនយកប្រាក់ ពីអ្នកធ្វើដំណើរ ដូចជាចាស់ជរា សិស្សនិស្សិត កម្មករ កម្មការិនី ស្ត្រីមានផ្ទៃពោះជាដើម ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាន៍បែបននេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ខ្សែរត់រថយន្តក្រុងថ្មី របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅសួនទល់មុខ ស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “កិច្ចការរៀបចំរថយន្តក្រុងនេះ មិនមែនចង់បានប្រាក់ចំណេញនោះទេ ចង់បានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ចង់បានសម្រួលការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង មានរថយន្តក្រុងជិះ ហើយធ្វើដំណើរ មិនស្ទះចរាចរណ៍ នេះជាគោលនយោបាយសំខាន់ របស់រាជរដ្ឋាភិបាល គោលនយោបាយសំខាន់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺបង្កើតរថយន្តក្រុង ដើម្បីកាត់បន្ថយភាពក្រីក្ររជូនប្រជាពលរដ្ឋ និងកាត់បន្ថយ ការកក់ស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ” ។

សូមរំលឹកថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ បានដាក់ដំណើរការ ខ្សែរត់ថ្មី ៥ខ្សែបន្ថែម លើខ្សែរត់ចាស់ ដែលមានស្រាប់ ៨ខ្សែ បន្ទាប់ពីទទួលបាន ជំនួយឥតសំណង ពីប្រទេសសម្ព័ន្ធមិត្តជប៉ុន នូវរថយន្តក្រុងថ្មី ៨០គ្រឿង ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថាន នៅក្នុងរាជធានីភ្នំពេញ ដែលជាសេចក្តីកង្វល់ របស់ប្រជាពលរដ្ឋទូទៅ ព្រមទាំងការចូលរួម កាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលបាន ប្រកាសផ្តល់សេវានេះ ដោយមិនយកប្រាក់ ជូនប្រជាពលរដ្ឋ ដូចជាមនុស្សចាស់ជរា សិស្សនិស្សិត កម្មករ កម្មការិនី ស្ត្រីមានផ្ទៃពោះ ជនពិការជាដើម ខណៈតម្លៃនៃការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ចំពោះប្រជាពលរដ្ឋទូទៅ ត្រឹម ១៥០០រៀលតែប៉ុណ្ណោះ៕ដោយ វុន សុខជា

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមាន ចាប់ខ្លួនអ្នកជួញដូរសត្វព្រៃខុសច្បាប់ បញ្ជូនសំណុំរឿងទៅតុលាការ

(ភ្នំពេញ) កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។

នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាស ដែលឯកឧត្តមចូលរួមនៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀតក្នុងនោះក៏មានវត្តមានរបស់
លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថាកម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

 

នៅក្នុងឱកាសនោះខ្សែវីដេអូអប់រំពីរដែលនិយាយពីការប្រឆាំងនឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះត្រូវបានចាក់បញ្ចាំង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំនេះដោយថ្លែងថាវានឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់ទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថាគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម៕

យុវជនម្នាក់់ យកត្បូងចបវាយគេរបួសក្បាលធ្ងន់ធ្ងរដោយសារខឹងគេនិយាយមើលងាយខ្លួន

(កំពង់ស្ពឺ​)​ កំលាំង​នគរបាល​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​​រដ្ឋ​បាល​សំរោង​ទង​ បានឃាត់ខ្លួនបុរសម្នាក់​(ជន​ល្មើស​​)​ បញ្ជូនមកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ​ពាក់ព័ន្ធ​​និងអំពើហឹង្សា​ដោយចេតនា​ នៅ​ចំណុចផ្ទះជនរង​គ្រោះ ឈ្មោះ គឹម ស្រីណេត ភេទ​ស្រី អាយុ​ ១៨ឆ្នាំ នៅវេលាម៉ោង​ ១២​និង​០៥​ នាទី​ នា​ថ្ងៃអាទិត្យទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ បង្កឡើង​ដោយ​ឈ្មោះ ម៉ូវ ឈុន​លឹម ហៅ ជ្រឹង ភេទប្រុស អាយុ​ ២៩​ឆ្នាំ នៅ​ភូមិអង្គ​ទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង​ មូលហេតុ​ ជនល្មើស​ឈ្មោះ​ ម៉ូវ ឈុន​លឹម ហៅ ជ្រឹង ខឹងនិងជនរងគ្រោះថាបាននិយាយ​មើលងាយខ្លួន​ ។

បណ្តាលឲ្យរបួសត្រង់ក្បាល​ ធ្ងន់​ ជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើការបញ្ជូនទៅព្យាបាល នៅ​គ្លីនិក​ឯកជន(ទន្លេ​ កន្ទិល)។

តាមចម្លើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានយកត្បូង​ចបកាប់ដី​ កាប់ទៅលើជន​រងគ្រោះ​ ពិតប្រាកដមែន​ ជនល្មើស​ជាមនុស្ស​ញៀន​ស្រា​ជាប្រចាំ។

បច្ចុប្បន្ន​ជនសង្ស័យ​ រួមនិងវត្ថុតាងត្រូវ​បាន​ផ្នែក​ព្រហ្មទ​ណ្ឌ​ស្រុក​ កសាងសំណុំ​រឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​ចាត់កាតាមនីតិវិធី៕

សមត្ថកិច្ចធ្វើកាឃាត់ខ្លួន​ជនជាតិ​ចិន១៦នាក់ ជាមុខសញ្ញាក្នុងបញ្ជីខ្មៅដែលប៉ូលីសចិនស្វែងរកចាប់ខ្លួន…(ចុចអានបន្ត)

ភ្នំពេញ ៖ កាលពី​រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កម្លាំង​សមត្ថកិច្ច​បានឃាត់ខ្លួនជនជាតិ​ចិន ចំនួន១៦នាក់ (ស្រី២នាក់)ស្ថិតនៅ​ភោជនីយដ្ឋាន​កាលីហ្វ័រ​ញ៉ា ផ្លូវ​សហ​ព​ន្ធ័​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ការ​ចាប់ខ្លួនជនជាតិ​ចិននេះធ្វើឡើងតាមការស្នើសុំ ពីសមត្ថកិច្ច​ប៉ូលីសចិន​ ដែល មាននៅ​ក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន​របស់​ប៉ូលិស​ចិន​តែ១១នាក់ ស្រី២នាក់ ចំណែក៥នាក់​ទៀត​ជា​មិត្តភក្តិ និង​អ្នកធ្វើដំណើរ​រួម​ក្រុមត្រូវបានដោះលែងវិញព្រោះមិនជាប់ពាក់ពន្ឋ័ សល់១១នាក់បាន​ឃាត់ខ្លួន​ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់៕

ប្រភព៖ Heng Ly