បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនទាំងជើងនៅជាប់នឹងគ្រែ បង្កឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិនជឿទាល់តែសោះថា…

ខេត្តពោធិ៍សាត់៖ ផ្អើលអស់អ្នកភូមិមួយក្នុងខេត្តពោធិ៍សាត់ ប្រទះឃើញបុរសម្នាក់ដែលគេបានស្គាល់ថាឈ្មោះ ធឹម ហេង ភេទប្រុសអាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បានសម្រេចចិត្តចងកសម្លាប់ខ្លួនទាំងជើងនៅជាប់នឹងគ្រែ បង្កឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិនជឿទាល់តែសោះថា «ជាអតឃាត» តែសង្ស័យលើអំពើឃាតកម្មច្រើនជាង ហេតុការណ៍ដ៍ភ្ញាក់នេះបានកើតឡើងវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ។

បើតាមសម្តីលោក វ៉ាន់ដេត ទៀង បានលើកឡើងថា “មនុស្សចងកសម្លាប់ខ្លួន ជើងត្រូវផុតពីដីឬគ្រែ ហេតុដូចម្តេចបានជាបុរសនេះជើងអង្កុញទៅវិញ? ឃាតកម្មទេដឹង?”។ តែយ៉ាងណា ករណីស្លាប់បុរសអ្នកលកដូរនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់នោះ ត្រូវក្រុមគ្រូពេទ្យជំនាញខេត្តបានបញ្ជាក់ក្រោយធ្វើ​កោល្យវិច្ច័យថា «ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន» ចំពោះសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពអោយគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ប្រភព៖ FB

បងប្រុសមានប្រសាសន៍ត្រូវណាស់បង បើស្អប់សារធាតុគីមីគួកុំទិញរបស់នោះទៅទើបកសិករមានសង្ឃឹម

(កណ្ដាល)៖ ពលរដ្ឋមួយចំនួននៅស្រុកខ្សាច់កណ្ដាល ដែលពីមុនមកតែងប្រកបការងារចិញ្ចឹមជ្រូកលក់ តកូនតចៅ ពេលនេះបានបោះបង់ការងារនេះចោលស្ទើទាំងស្រុងហើយ។
ដោយខ្លះទៅចាប់មុខរបរថ្មី ខ្លះធ្វើការចំណាកស្រុក ក្រោមហេតុផលថាចិញ្ចឹមមិនចំណេញនិងខាតបង់ប្រាក់ច្រើន ព្រោះចំណីសម្រាប់ឲ្យជ្រូកស៊ីថ្លៃ ឯជ្រូករស់លក់បានថោក ដោយមានការនាំចូលពីប្រទេសជិតខាង។

លោក ហួង គង់ អាយុ៣៣ឆ្នាំមានទីលំនៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
បានលើកឡើងថា! ក្នុងនាមខ្ញុំជាអ្នកចិញ្ចឹមជ្រូកលក់ផង និងជាអាជីវករលក់សាច់ជ្រូកក្នុងផ្សារផង ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ជួយគាំទ្រនិងជួយទិញសាច់ជ្រូកខ្មែរ។ បើទោះបីជាលក់តម្លៃថ្លៃជាងសាច់ជ្រូក បរទេសក៏ដោយ។


សូមកុំមានទស្សនៈថា អាណាថោកទិញអានុងយើងគួតែ គិតពីប្រយោជន៍រួមនិងសុខភាពជាការសំខាន់។
ជាជាងយកប្រាក់ទៅចាយនិងទិញសាច់ជ្រូកដែលនាំចូលពីប្រទេសជិតខាង។
ដើម្បីចូលរួមលើកស្ទួយជីវភាពពលរដ្ឋខ្មែរយើង។
ក្នុងនោះបើយើងទាំងអស់គ្នាគាំទ្រនិងទិញសាច់ជ្រូកខ្មែរក្នុងស្រុក គឺមានន័យថា បានចូលរួមនិងជួយឲ្យពលរដ្ឋខ្មែរយើងមានការងារធ្វើ ជាពិសេសជាងនេះទៅទៀត គឺដើម្បីសុខមាភាពរបស់យើងគ្រប់គ្នា។
លោកបន្ត!សព្វថ្ងៃពលរដ្ឋខ្មែរយើងភាគច្រើនស្ទើតែបោះបង់មុខរបរចិញ្ចឹមជ្រូកលក់ទៅហើយ ដោយមូលហេតុថា ទិញចំណីជ្រូកថ្លៃមួយបាវដល់ទៅជាង១០០ ០០០រៀល លុះបានជ្រូកលក់តម្លៃតែ៥០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។
ប្រភពដដែលបញ្ជាក់ថា មិនដូច ចាស់ៗ ពីដើមដែលចិញ្ចឹមជ្រូកដោយហាន់ដើមចេកឲ្យស៊ីលាយកន្ទក់ ឬបង្ហូរបាយស្រាយកកាកឲ្យជ្រូកស៊ីនោះទេ។
ហើយកាលណោះអ្នកខ្លះក៏បានទិញចំណីមកឲ្យជ្រូកស៊ីដែរ ក្នុងតម្លៃ១បាវតែ៤ទៅ៦ម៉ឺនរៀល និងចិញ្ចឹមរយៈពេល ពី៤ទៅ៦ខែទើបជ្រូកគ្រប់គីឡូលក់។


ជាមួយគ្នានោះគេលក់បានតម្លៃជាមធ្យមចាប់ពី៨០០០រៀលទៅ១១០០០រៀលក្នុងមួយគីឡូក្រាម។
លុះដល់អំឡុងឆ្នាំ២០១៤មកដល់ឆ្នាំ២០១៨នេះតម្លៃជ្រូករស់ ចុះថោកដល់កម្រិត៥០០០រៀលក្នុង១គីឡូក្រាម
រីឯចំណីឡើងដល់១២០ ០០០រៀលក្នុង១បាវ ។ ហើយបើយើងចិញ្ចឹមទំរាំបានលក់គឺប្រើរយៈពេលចាប់ពី៣ខែកន្លះទៅ៥ខែ។
សម្រាប់អ្នកចិញ្ចឹមជ្រូក ដោយបង្ហូរស្រាយកកាកបាយឲ្យជ្រូកស៊ី នៅពេលបច្ចុប្បន្ននេះ ក៏ជួបបញ្ហាខ្លាំងដែរ ពីព្រោះ សព្វថ្ងៃនេះស្រា ស ស្រាថ្នាំ លក់មិនសូវដាច់ទេ ខណៈពលរដ្ឋខ្មែរយើងឥឡូវគេនិយមហូបតែស្រាបៀរ។
ហេតុផលទាំងនេះហើយបណ្ដាលឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកខាតបង់ធ្ងន់ធ្ងរ ខ្លះចិញ្ចឹមប៉ះជម្ងឺ ផង គួបផ្សំនិងចំណីថ្លៃទៀតនោះធ្វើឲ្យខាតបង់ក្ស័យធន់ច្រើនគ្នា។


រហូតមានអ្នកខ្លះដែលចងការប្រាក់ពីធនាគារ យកមកធ្វើដើមទន់ចិញ្ចឹមជ្រូក ជួបការខាតបង់ ឡុងចុង ជំពាក់លុយធនាគារ គ្មានលទ្ធភាពសងរត់ចោលស្រុកក៏មាន និងខ្លះទៀតដូរមុខរបរថ្មី ឬធ្វើការចំណាកស្រុកជាដើម។
ប្រភពដដែលបានធ្វើការណែនាំពីប្រភេទខុសគ្នារវាងជ្រូកក្រុមហ៊ុន ជ្រូកដែលនាំចូលពីបរទេសនិងជ្រូកក្នុងស្រុកថា ជ្រូកខ្មែរយើងដែលស៊ីចំណីធម្មជាតិគឺមានខ្លាញ់ច្រើនសាច់ពណ៌ផ្កាឈូក។
រីឯសាច់ជ្រូកក្រុមហ៊ុន ខ្លាញ់តិចសាច់ពណ៌ក្រហម។ ចំពោះសាច់ជ្រូកដែលនាំចូលពីវៀតណាមឬប្រទេសថៃវិញ មានសាច់ពណ៌ក្រហមឌិតក្រមៅ សាច់ស្ទើតែកើលស្បែកគ្មានជាតិខ្លាញ់។
ហេតុនេះសូមបងប្អូនកត់ចំណាំនិងជួយគាំទ្រកសិផលនិងផលិតផលខ្មែរយើង៕

ពលរដ្ឋខ្មែរនៅប្រទេសថៃ រាប់ពាន់ម៉ឺននាក់​ធ្វើដំណើរមកស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែកនេះ

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្នុងរយៈពេល២ថ្ងៃនេះ តាមរបាយការណ៍ និងតាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរដែលចាក​ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ហាក់មានការកើនឡើងខុសពីពេលសព្វដង។

បើតាមនាយឧត្តមសេនីយ៍ ចំពោះប្រជាពលរដ្ឋ និងពលករខ្មែរដែលធ្វើដំណើរមកកាន់ស្រុកកំណើតនេះ គឺភាគច្រើនដំដៅមកបោះឆ្នោតដែលត្រូវធ្វើឡើងនៅថ្ងៃស្អែកនេះ។ តែយ៉ាងណាក៏ដោយនោះ សម្រាប់ចំនួនពិតប្រាកដដែលប្រជាពលរដ្ឋ និងពលករខ្មែរដែលចេញពីថៃនោះ លោកមិនក្តាប់រួមនោះទេ ដោយខាងអង្គភាពរបស់លោក គ្រប់គ្រងតែតាមច្រកទ្វារអន្តរជាតិតែប៉ុណ្ណោះ ខណៈនៅតាមច្រក របៀងផ្សេងទៀត ជាការទទួលខុសត្រូវរបស់ស្នងការដ្ឋាននគរបាលតាមខេត្តទាំងនោះ។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានបង្ហាញថា កាលពីថ្ងៃទី២៧ ខែកក្កដាម្សិលមិញ នៅតាមច្រកទ្វារអន្តរជាតិចំនួន៨ មានពលរដ្ឋខ្មែរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប២០២៦៦នាក់ ក្នុងនោះស្រីមានចំនួន៩៩៤៨នាក់ ខណៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង១២ មានអ្នកធ្វើដំណើរចូលមានចំនួន១៣០៦៤នាក់ ក្នុងនោះស្រី ៦៨៩០នាក់។

នៅឯច្រកទ្វារអន្ដរជាតិដូង ស្រុករវៀង ខេត្ដបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានថ្លែងប្រាប់នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែល​ធ្វើការនៅប្រទេសថៃ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាដែរ ក្នុងរយៈពេល២ថ្ងៃនេះ មានជាង១០០០នាក់ ពោលកាលពីថ្ងៃម្សិលមិញ មានចំនួន៧៧២នាក់ ហើយនៅថ្ងៃនេះ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ មានចំនួន៤០៧នាក់ ដែលនឹងមានមកជាបន្ដបន្ទាប់។

បើតាមលោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ បន្ទាប់ពីការសាកសួរពលករខ្មែរ បានបញ្ជាក់ថា ពួកគាត់ភាគច្រើនមកប្រទេសកម្ពុជា គឺដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ក៏ដូចជាការជួបជុំក្រុមគ្រួសារផងដែរ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិប៉ោយប៉ែតក៏បានប្រាប់ឲ្យដឹងដែរថា ប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ ក៏បានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដែលតាមការសាកសួរទៅ គឺភាគច្រើនមកដើម្បីចូលរួមការបោះឆ្នោតដែរ។

លោកឧត្តមសេនីយ៍ត្រី សឹម សំអាត បានគូសបញ្ជាក់ថា ដោយនៅថ្ងៃម្សិលមិញ មានចំនួនជាង២ពាន់នាក់ហើយថ្ងៃនេះគិតត្រឹមវេលាម៉ោង១រសៀលមានចំនួនជាង៨០០នាក់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ មានគណបក្សនយោបាយចំនួន២០ ដែលចូលរួមប្រកួតប្រជែង៕​

ប្រភព៖ FB

ពលករខែ្មរ៣នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ទាំង៣ ខណៈពេល…

ប្រទេសថៃ ៖ សាកសពករណីខាងលើ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ឲ្យ​សាច់​ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ២០១៨ កន្លង​ទៅនេះ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ស៊ុន​ឈិ​ន ភេទ​ប្រុស អាយ​២២​ឆ្នាំ ២-​ឈ្មោះ​ភ​ន ស៊ា​ប​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៣-​ឈ្មោះ លឹ​ម នី​តា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ ពួក​គេ​ទាំង​៣​នាក់​ជា​កម្មករ​ធ្វើ​ឡូ​ហ្គោ​នៅ​ខេត្ត​ឧប៊ុ​ន​រាជធានី ប្រទេស​ថៃ និង​មាន​ទីលំនៅ​ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​ខេត្តបាត់​ដំបង ។

កម្មករ​រួមការ​ងារ​ជាមួយ​គ្នា​និង​ជា​សាច់ញាតិ​ដែល​វិល​ត្រឡប់​មក​ជាមួយ​សព​បាន​ប្រាប់​ថា​ដំបូង​ជន​រង​គ្រោះ​បាន​ស្ទូច​ឡូ​ហ្គោ លុះ​ដាក់​ដងសន្ទូច​ចុះ​វិញ​ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆក់​ឈ្មោះ ស៊ុន ឈិ​ន ដែល​ជា​អ្នកបញ្ជា​ដងសន្ទូច ។ ពេល​នោះ ជន​រង​គ្រោះ​២​នាក់​ទៀត​ឃើញ​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ ក៏​ឆក់​ស្លាប់​ទាំង​៣​នាក់​នៅ​នឹង​កន្លែង​តែ​ម្តង ។សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​៣​គ្រឿង​ដឹក​ទៅ​លំនៅ​ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព​៖ FB

កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុក !! ចាប់រំលោភ រួចគេចខ្លួនជាង២ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា…

កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវ បានត្រូវបាននគរបាល ឃាត់ខ្លួនតាម ដីកាលេខ៤៩៤ ដកបចខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦
របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទរំលោភ សេពសន្ថវៈ កាលពីថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាល ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៧ជាង នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។
នគរបាលបានអោយដឹងថា ជនត្រូវ ចោទដែលនគរបាលឃាត់ខ្លួនឈ្មោះ សារី បូរ៉ាហាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូន មកអធិការស្រុកពញ៉ាឮដើម្បី កសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី៕

ប្រភព៖ FB

ឪពុកតិរឆ្ឆានរំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំក្នុងបង្គន់ តែស៊យធំក៍ត្រូវ…

កណ្ដាល៖ ឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង ទើបតែអាយុ៨ឆ្នាំ លុះម្ដាយទាន់ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងបង្គន់អនាម័យរបស់ឈ្មោះ ធូ ចាន់ថុល​ ស្ថិតភូមិកោះគរឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ។

កុមារីរគ្រោះឈ្មោះ វ ជ យ ចន្រ្ទា អាយុ៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី២ ម្តាយឈ្មោះ ធី សុជាតិ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ជាមួយគ្នា រីជនសង្ស័យជាឪពុកកំណាច ឈ្មោះ សុធី វិជ័យ ចិត្រា ហៅធៀម ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរ នេសាទត្រី មានទីលំនៅភូមិខាងលើ ត្រូវបានឃាត់ខ្លួន និងធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ។

សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោងកេីតហេតុខាងលេី ជនសង្ស័យ បានចូលទៅក្នុងបង្គន់របស់ ឈ្មោះធូ ចាន់ថុល ពេលនោះ កូនស្រីខ្លួនឈ្មោះ វ ជ យ ចន្ទ្រា ក៏បានចូលមកក្នុងបង្គន់នេះដែរដេីម្បីបត់ជេីងធំក៏ត្រូវបានឪពុកនៅក្នុងបង្គន់ចាក់គន្លឹះពីខាងក្នុងជាប់ ហេីយបានដោះខោអាវនាងចេញពីខ្លួនរួចឲ្យកូនស្រីមេីលរឿង សិចអះអាភាសផងនិងមើលហ្គេមស្វិតផងតាមទូរសព្ទ័ជាមួយខ្លួនជាឪពុក។
បន្ទាប់មកឈ្មោះ សុធី វិជ័យចិត្រា បានយកអណ្ដាតលិឍខ្លួន លិឍប្រដាប់ភេទកូនស្រី និងយកលិង្គខ្លួន ប្រឹងបុកចូលរន្ធគូថនាង ខណៈពេលដែលកូនស្រីអង្គុយពីលេីភ្លៅខ្លួនជាឪពុក។

ប៉ុន្តែពេលនោះម្តាយ(ធី សុជាតិ)បាត់កូនយូពេកក៏ ដេីរទៅលបមេីលឃេីញដូច្នេះ ទើបបាននាំកូនប្រុសឈ្មោះ វិជ័យ យូហាន អោយហៅឈ្មោះ វិជ័យ ចន្រ្ទា ចេញមកក្រៅបង្គន់អនាម័យ។
ចំណែកឈ្មោះ សុធី វិជ័យចិត្រា នៅក្នុងបង្គន់រយៈពេល២០នាទីក្រោយ មកទេីបចេញពីបន្ទប់អនាម័យ។
លុះនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨ ឈ្មោះធី សុជាតិ មកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រកាខ្ពស់ អំពីរឿងហេតុខាងលើនេះតែម្ដង។

ក្រោយពេលទទួលបានព័ត៌មាន នេះភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុអន្ដរាគមន៍ ដោយឲ្យម្ដាយនាំកូនស្រីទៅពេទ្យជ័យជំនះខេត្តកណ្ដាល។
ចំណែកឈ្មោះ សុធី វិជ័យចិត្រា បាននាំខ្លួនមកប៉ុស្ដិ៍រដ្ឋបាលដើម្បីសាកសួរនិងឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

ប្រភព៖ FB

បុរសនារី២នាក់ជាសង្សារនឹងគ្នា ជិះ​ម៉ូតូ​ឌុបគ្នាក្នងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ រងរបួសធ្ងន់..(មានវិដេអូ)

បុរសនារី២នាក់ជាសង្សារនឹងគ្នា ជិះ​ម៉ូតូ​ឌុបគ្នាក្នងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន​ និងមិនពាក់មួកសុវត្ថិភាពផងនោះ បើកបរជ្រុលជិះឡើង​ទួល បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​ រងរបួសធ្ងន់បែកមុខឈាមស្រោចពេញខ្លួនទាំង២នាក់ ។

ហេតុការណ៍គ្រោះថ្នាក់​នេះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនីរ៉េត មុខធនាគារខ្មែរមេគង្គ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ​ នាវេលា​ម៉ោង​១២យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ឆ្នាំ​២០១៨។

ជនរងគ្រោះ​ម៉ូតូ Suzuki Nex ពណ៍ស ស្លាកលេខភ្នំពេញ​ 1CT-9954 ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F2044045338999530%2F&show_text=0&width=560

ប្រភព៖ FB

ឃាត់ខ្លួន​យុវជន៤នាក់ យក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោតលេខ០៣១៧ នៅ​ឯ…

ព្រះវិហារ៖ នៅ​ម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ យុវជន៤នាក់ បាន​យក​គ្រាប់បែកដៃ​មួយគ្រា​ប់​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​លេខ០៣១៧ ស្ថិតនៅក្នុង​សាលារៀន​ចំរើន​ផល ភូមិ​ចំរើន​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ប៉ុន្តែ​ត្រូវបាន​កម្លាំង​សន្តិសុខ​ការពារ​នៅ​ទីនោះ ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូន​ទៅកាន់​នគ​របាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។


យុវជន​ទាំង៤អ្នកនោះ ទី១ ឈ្មោះ យូ វ៉ាន់​លុច ភេទ​ប្រុស អាយុ២២ឆ្នាំ ២ឈ្មោះ រួម ហុច ភេទ​ប្រុស អាយុ២៤ឆ្នាំ ៣ ឈ្មោះ សំ វិត​សុ​ផា ភេទ​ប្រុស អាយុ២៤ឆ្នាំ ៤ ឈ្មោះ ជន យ៉ា​រិត ភេទ​ប្រុស អាយុ១៧ឆ្នាំ អ្នក​ទាំង៤មាន​ទីលំនៅ​ភូមិ​ចំរើន​ផល​ជាមួយគ្នា ។

ឃាត់ខ្លួន​សមត្ថកិច្ច បាន​ដកហូត​គ្រាប់បែកដៃ​ក្រឡា​ទៀប​ផលិត​នៅ​សហភាពសូវៀត១គ្រាប់ និង​ម៉ូតូ២គ្រឿង។ ជុំវិញ​ករណីនេះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការនាំយក​គ្រាប់បែក​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​របស់​យុវជន​ទាំង៤នោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​សាកសួរ និង​ស្រាវជ្រាវ​បន្តទៀត៕

ប្រភព៖ FB

ចាប់ខ្លួនកូនប្រុសមន្ត្រីធំម្នាក់ ក្រោយ​យករូបអាក្រាតកាយក្មេងស្រីម្នាក់ គំរាមបង្ហោះ បើមិនអោយគេរួមភេទ…

ភ្នំពេញៈ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹងថា កាលពីល្ងាចថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់យុវសិស្សម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុតិចជាង១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស។

ជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនត្រូវចោទនេះ ត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនឲ្យ​សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ កក្កដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះដូចការគំរាមកំហែងពីសំណាក់ជនល្មើស ។ ដូច្នេះនៅថ្ងៃទី ២៧ កក្គដានេះ ចៅក្រមសើបសួរនឹងសម្រេចអំពីជោគវាសនារបស់ជនជាប់ចោទ។ ចំណែកជនរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយនិងជនជាប់ចោទដែរ។

ពាក់ព័ន្ធការចោទប្រកាន់យុវជនខាងលើនេះ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក់ ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ ពួកគេបានចាត់ទុកគ្នាជាសង្សារ និងបានដើរលេងជាមួយគ្នាញឹកញាប់។ រហូតដល់ខែមិនា ២០១៨ ជនសង្ស័យបានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក ។ នៅក្នុងរោងកុនតូចចង្អៀតមួយនោះ មានសភាពងងឹតឈឹង និងស្ងាត់ស្ងៀមទៀតផង ឆ្លៀតតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និងសង្សារបានបបួលគ្នារួមភេទលេងៗទៅយកបទពិសោធ រួមគ្នាទាន់ខ្លួននៅក្មេង ។

បន្ទាប់ពីបទពិសោធលើកទី១បានជោគជ័យហើយ ពួកគេក៏តែងតែបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសច្បាប់នេះជាបន្តបន្ទាប់អាចរាប់ថា ជារឿងសាមញ្ញទៅហើយ។ លុះក្រោយមកខាងស្រីដូចជាដឹងខ្លួនខុស ក៏បានប្រកែក និងខាងប្រុសមិនទៅរួមភេទទៀត ធ្វើ​ឲ្យ​ភាគីខាងប្រុសមិនអស់អាល័យពីរបស់ឆ្ងាញ់ ក៏សុំឲ្យសង្សារជាទីស្រឡាញ់ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេ គេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ។ ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកំសាន្តភ្នែកតាមសំណូមពរ ។

រឿងវាមិនស្ងប់ស្ងាត់ដូច្នឹងទេ ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ ជនកំហូចនេះចេះតែអន្ទងណាត់ជួប និងនាំឡើងឋានសួគ៌លោកីយទៀត ។ តែដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលជនកំហូច។ ពេលនោះជនកំហូចចាប់ផ្ដើមគំរាមកំហែងរឿងយករូបអាក្រាតរបស់ជនរងគ្រោះទៅចែកចាយអោយគេឯងបានឃើញ ក្រោយមករូបអាក្រាតនោះក៏ត្រូវគេចែកចាយអញ្ចឹងមែន អញ្ចឹងទៅទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង ។

ពេលបញ្ជូនជនសង្ស័យមកតុលាការគេខិតខំលាក់លៀមខ្លាំងណាស់មិនអោយបែកការណ៍ដឹងដល់អ្នកកាសែតទេ ព្រោះខ្លាចអាម៉ាស់ដោយសារពូជពង្សវង្សត្រកូលជាមន្ត្រីអន្ទ្រើសសម្បូរប្រាក់រឿងអីលាក់រឿងប៉ុណ្ណឹងមិនជិត។ វាមិនដូចការគិតអន់ៗអញ្ចឹងទេ ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ហើយរឿងពិតក៏ធ្លាយចេញដូចអ្នកហូបគ្រាប់ខ្នុរធ្លាយផោមទៅហោង ៕

ប្រភព៖ Campost News

ក្មេងប្រុសអាយុ៦ឆ្នាំ លេង​កាំភ្លើង​កែឆ្នៃ រេកៃផ្ទុះផ្លាត​គ្រាប់​ត្រូវ​ចំ​ក្មេងម្នាក់អាយុ៤ខែ បណ្តាលអោយរងរបួសក្បាលធ្ងន់​…

មណ្ឌលគិរី ៖ ក្មេងប្រុសអាយុ៦ឆ្នាំ លេង​កាំភ្លើង​កែឆ្នៃ រាកៃផ្ទុះផ្លាត​គ្រាប់​ត្រូវ​ចំ​ក្មេងម្នាក់អាយុ៤ខែ បណ្តាលអោយរងរបួសក្បាលធ្ងន់​ធ្ងរ ត្រូវសមត្ថកិច្ចកោះហៅម្ចាស់កាំភ្លើង ទៅប៉ុស្តិ៍ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ ​នៅ​ភូមិ​ពូ​រ៉ា​ដែ​ត​ឃុំ​ស្រែ​អំពូ​ម​ស្រុក​ពេ​ជ្រា​ដាខេត្តមណ្ឌលគិរី។

ក្មេងប្រុស​បង្ករមាន​ឈ្មោះ ចៀន ខ្វែក អាយុ៦ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖​ក្មេង​ប្រុស​រងគ្រោះ​ត្រូវ​គ្រាប់កាំភ្លើង​កែរ​ឆ្នៃ​ផ្លា​ត់​ចំ​នោ​ឈ្មោះ កម បៀក​អាយុ៤ខែ​រងរបួស​ចំក្បាល(រងរបួស​ស្រាល)។ ខណៈពេល​កើតហេតុ​ម្តាយ​ក្មេងរងគ្រោះ​កំពុង​ដាំបាយ​ជ្រូក​នៅមុខ​ផ្ទះ។

ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​ចៀន តល​ អាយុ១៨ឆ្នាំ​ចំណែក​ឪពុក​ឈ្មោះ​ប៊ុន​ធី កម អាយុ២១ឆ្នាំជាម្ចាស់​កាំភ្លើង​ហើយក៏​ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ឲ្យ​ឈប់​ប្រើប្រាស់​ភ្លើង​កែច្នៃ​បន្តទៀត​ដែរ។ ក្មេង​បង្ក​រដោយ​ស្ថិតនៅ​វ័យ​កុមារ​មិនទាន់​គ្រប់​អាយុ​ទទួលទោស​ព្រមទាំង​គ្មាន​ពាក្យបណ្តឹង​ផង​នោះ​សមត្ថកិច្ច​បាន​ត្រឹម​ហៅ​អប់រំ​ណែនាំ​កុំ​ឲ្យ​លេង​ឧ​បករ​ណ៏​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃក្រោយ​បន្តទៀត ៕

ប្រភព៖FB