រថយន្ត​បា​ឡែ​នមួយគ្រឿង​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ…

ខេត្តកណ្តាល៖ រថយន្ត​មួយគ្រឿង​ម៉ាក​បា​ឡែ​ន​បាន​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ការភ្ញាក់ផ្អើល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៤កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ទល់មុខ​ស្ថានីយ​សាំង​តេ​លា ផ្លូវជាតិ​លេខ១ គីឡូម៉ែត្រ​លេខ៥៤ លេខ៥៥ ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត កណ្តាល ។

សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់​រថយន្ត​ឈ្មោះ ងិន សុបិន ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​រថយន្ត​ម៉ាក​បា​ឡែ​ន ស៊េរី២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង 2A 2382 ត្រូវ​ឆេះ បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង ហើយ​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ពន្លត់​រលត់​ទាំងស្រុង ៕

ប្រភព៖ FB

ពិតជាមិនឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកមែន ឃើញទឹកហូរកាត់ផ្លូវហើយនៅតែប្រឹងបើកទៅមុខ ទីបំផុតធ្លាក់ទឹកបានសំរេច…(សូមទស្សនាវិដេអូ)

ជាកាពិត គ្រោះថ្នាក់វាស្ថិតនៅជុំវិញខ្លួនយើងគ្រប់ពេលវេលា បើយើងមិនចេះប្រុងប្រយ័ត្នខ្លួនឯងទេនោះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយើងបានគ្រប់ពេលវេលា ។

ជាក់ស្តែងណាស់ បើយើងមើលនៅក្នុងវិដេអូយើងឃើញថា មានករណីទឹកជំន់ដ៍ធំមួយបានវាយប្រហារផ្តាច់ផ្លូវដែលតំរូវការប្រជាជនត្រូវឆ្លងកាត់នៅទីនោះ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះ គឺមានរថយន្តមួយគ្រឿងបានបើកបរឆ្លងកាត់ទឹកដែរកំពុងតែហូខ្លាំងនោះ បណ្តាលឲ្យទឹកដែលហូររុញច្រានរថយន្តនោះឲ្យធ្លាក់ទៅតាមទឹកតែម្តង ហើយអ្នកបើកបរនោះមិនដឹងអាចគ្រោះថ្នាក់ដល់អាយុជីវិតឫមួយយ៉ាងណានោះទេ ។

មិនតែប៉ុណ្ណោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបានបើកទៅទៀត តែសំណាងល្អដោយសារអ្នកបើករថយន្តនោះបានបើកថយក្រោយទាន់ កុំអីដូចជារថយន្តទីមួយដែរហើយមើលទៅ នេះគឺជាមេរៀនមួយសម្រាប់មនុស្សគ្រប់រូប កុំមើលងាយនៅកម្លាំងទឹកដែលកំពុងហូរឲ្យសោះ ព្រោះវាអាចបង្ករឲ្យយើងមានគ្រោះថ្នាក់ និងឈានដល់អាយុជីវិតថែមទៀតផង ៕

 

ប្រភព៖ FB

អាសូរណាស់ ! ទៅយកប្រពន្ធទៅហែបក្ស មិនទាន់ទៅដល់ផងត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅឯ…

ក្រុងប៉ោយប៉ែត៖ ជិះម៉ូតូទៅយកប្រពន្ធដើម្បីជួយហែបក្ស មិនទាន់ទៅដល់ផងត្រូវរថយន្តបុកស្លាប់ ហេតុការនេះកើតនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨វេលាជិត៦ នៅខាងជើងផ្សារត្រីចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

នៅពេលនេះជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណហើយក្រោយពីប្រពន្ធរបស់ជនរងគ្រោះបានទៅដល់កន្លែងកើតហេតុ ក្រោយពីរថយន្ត១គ្រឿងពណ៍សស្លាកលេខ1541 អត់ស្គាល់ម៉ាក បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមានជ័យ1D-3489 បណ្តាលអោយជនរងគ្រោះបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថាជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំរស់នៅផ្ទះជួលមួយកន្លែង(អត់ស្គាល់)នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះបានជិះម៉ូតូទៅយកគាត់(ប្រពន្ធ)ដើម្បីទៅចូលរួមកង្ហែបក្សនៅព្រឹកថ្ងៃទី២៧នេះ។

លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា រថយន្តបង្ករបានគេចខ្លួនបាត់ស្រមោលក្រោយពេលបង្ករហេតុ ឯម៉ូតូជនរងគ្រោះបានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែតរងចាំដោះស្រាយតាមនីតិវិធី។ចំនែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅគ្រួសារនៃសពដើម្បីរៀបចំតាមប្រពៃណី៕

ប្រភព៖​ FB

អាសូរណាស់! ឃើញគោស៊ីស្រូវគេ ក្មេងប្រុស២នាក់ហែលទឹកឆ្លងប្រឡាយទៅដេញ តែត្រូវអកុសលលង់ស្លាប់ទាំងពីរ…

ស្វាយរៀង ៖ ពិតជាអាសូរណាស់ក្មេងប្រុស២នាក់បានលង់ទឹកប្រឡាយស្លាប់នៅគ្រាដែលឆ្លងប្រឡាយទឹកទៅដេញគោដែលកំពុងសុីស្រូវគ ។

ហេតុការណ៍ដ៍រន្ធត់នេះបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិនិងរាយការណ៍មកសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ខែ កក្កដា ឆ្នាំ២០១៨នេះ នៅចំណុចប្រឡាយទឹកមួយស្ថិតក្នុងភូមិ ប្រាសាទ ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ បាននាំទៅមើលគោនៅវាលស្រែ ហើយគោទាំងនោះបានចុះទឹកឆ្លងប្រឡាយដើរសុីស្រូវគេ។ ហើយពេលនោះក្មេងប្រុសទាំង២នាក់ ក៏នាំគ្នាចុះហែលទឹក ដើម្បីទៅដេញគោកុំឲ្យសុីស្រូវគេ។

ប្រភពបានបន្តទៀតថា ខណៈដែលក្មេងចុះប្រឡាយទឹកហែលឆ្លងដើម្បីទៅដេញគោនោះ ពួកគេហែលមិនផុត ក៍បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តងទៅ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ឆោម វីរៈ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ និងម្នាក់ទៀតឈ្មោះ ផុន ស៊ីណាល់ ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុក្មេងទៅមើលគោ ពេលនោះគោឆ្លងទៅស៊ីស្រូវគេនៅត្រើយម្ខាងនៃប្រឡាយ ក៏នាំគ្នាឆ្លងទឹកប្រឡាយទៅដេញគោហើយក៏បានលង់ទឹកស្លាប់តែម្ដង។

ក្រោយពីពិនិត្យសាកសពហើយ សមត្ថកិច្ចប្រគល់សពទាំងពីរនាក់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖FB

រថយន្តព្រូសមួយគ្រឿង បើកលឿនរេចង្កូតហោះចុះទៅត្រាំទឹកស្រះ បង្ករឲ្យមានកាភ្ញាក់ផ្អើល…

ពោធិ៍សាត់ ៖ រថយន្តព្រូស បើកលឿនរេចង្កូតហោះត្រាំទឹកស្រះនៅស្រុកក្រគរ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨។
រថយន្តមួយគ្រឿង ម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AT 1424 បានបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៥ ពីកើតទៅលិចលុះធ្វើដំណើរ មកដល់ចំណុចគីឡូម៉ែត្រ លេខ ១៣៩-១៤០ នៅចំណុច ភូមិថ្កួលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរេចង្កូតធ្លាក់ចូល ទឹកស្រះតែម្ដង។​

បើតាមការរៀបរាប់របស់នារីរងគ្រោះ ដែលជាម្ចាស់រថយន្តបានឲ្យដឹងថា គាត់បានធ្វើដំណើរ ពីភ្នំពេញទៅខេត្តពោធិ៍សាត់ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតក្រឡាប់ ធ្លាក់ទៅក្នុងទឹកស្រះ តែសំណាងល្អ គឺមិនមានគ្រោះគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែខូចខាត រថយន្តតែប៉ុណ្ណោះ ៕

ប្រភព៖​FB

ប្តីទុរយស !! មិនបានខំរកស៊ីចញចឹមប្រពន្ធ បែរជាឲ្យប្រពន្ធទៅរកស៊ីលក់ផ្លូវភេទយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ហើយពេលមកផ្ទះវិញប្តីកំណាចសួរ ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោម អនាម័យទេ? ពេលប្រពន្ធឆ្លើយតាមត្រង់ថាមិនបាប្រើប្រាស់ស្រោមអនាម័យ ធ្វើឲ្យប្តីខឹងទះកំផ្លៀង និងបានយកច្រវាក់មកចងជើងប្រពន្ធ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកឈុតដៃ ប្រពន្ធទាំងសងខាងទៀតផង..

ខេត្តត្បូងឃ្មុំ ៖ ពិតជាឃោរឃៅណាស់ ដែលប្តីកំណាចរកស៊ីចិញ្ចឹមប្រពន្ធមិនរស់ បានអនុញ្ញាត ឲ្យទៅរកស៊ីលក់ផ្លូវភេទយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ហើយពេលមកផ្ទះវិញប្តីកំណាចសួរប្រពន្ធថា ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោម អនាម័យទេ?ក្នុងពេលនោះប្រពន្ធបានឆ្លើយត្រង់ថា មានភ្ញៀវខ្លះមករួមភេទប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យ ធ្វើឲ្យប្តីខឹងទះកំផ្លៀងប្រពន្ធ១ដៃ និងបានយកច្រវាក់មកចងជើងប្រពន្ធហើយទាញជើងផុតពីរនាបផ្ទះម្ខាង១ម៉ែត្រ និងជើងម្ខាងទៀតនៅលើរនាប រួចយកអង្រែបុកគ្រឿងធ្វើទារុណកម្មវាយក្បាលជង្គង់ប្រពន្ធសងខាង និងបុកចំប្រដាប់ភេទបន្ថែមទៀត។

មិនតែប៉ុណ្ណោះ ថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកឈុតដៃ ប្រពន្ធទាំងសងខាងទៀតផង ។ អំពើហិង្សាលើប្រពន្ធយ៉ាងយង់ឃ្នងនេះ បានឮដល់សមត្ថកិច្ចមូលដ្ឋាន ទៅធ្វើអន្តរាគមន៍ចាប់បុរសជាប្តីនៅល្ងាច ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការកៅស៊ូវាល៧០ ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បញ្ជូនទៅឲ្យអយ្យការអមសាសាដំបូងខេត្តចាត់ការតាមច្បាប់ ។

ប្តីកំណាចរូបនេះឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ និងប្រពន្ធរងគ្រោះ ឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនទាន់រៀបការ ដោយ បុរសជាប្តីមេម៉ាយកូន១ និងស្ត្រីរងគ្រោះក៏មេម៉ាយកូន១ដូចគ្នាហើយបានយកគ្នាមិនបានរៀបការទេបាន៣ឆ្នាំ ។ តែដោយសារតែការរស់នៅជាមួយនឹងដំណាំកៅស៊ូកន្លះហិកតាចាយវាយមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារ បុរសជាប្តីក៏បានអនុញ្ញាតឲ្យប្រពន្ធទៅរកស៊ី ផ្លូវភេទ នៅមង់រៀវ ស្រុកត្បូងឃ្មុំ ជាប់នឹងផ្លូវជាតិលេខ៧ ដែលក្នុង១ថ្ងៃទទួលបានកម្រៃ៥ទៅ៦ម៉ឺនរៀលហើយមានការចែកភាគរយជាមួយនឹងម៉ែយ៉ែម ឬជួនកាលបានក្រោមនេះក៏មានដែរ ដើម្បីយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ។

លុះមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ពេលយប់ប្តីបានបានសួរនាំប្រពន្ធរឿងទទួលភ្ញៀវដែលមករួមភេទជាមួយ តើមានឲ្យភ្ញៀវពាក់ស្រោមទេ? ប្រពន្ធបានឆ្លើយតាមត្រង់ថា មានភ្ញៀវខ្លះប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យទេ ។ ចម្លើយបែបនេះហើយទើបធ្វើឲ្យប្តីកំណាចធ្វើទារុណកម្មលើប្រពន្ធ ដូចការរៀបរាប់ខាងលើតែម្តង ។

សម្បតិ បន្តថា ក្រោយពីបានធ្វើបាបប្រពន្ធហើយប្តីបានដេកលក់បាត់លុះម៉ោង១២ថ្ងៃត្រង់ប្រពន្ធបានលួចស្រាយចំណងបានក៏ដើរចុះពីលើផ្ទះដោយថ្នមៗមកពួនក្នុងព្រៃចំការដំឡូង។លុះមកដល់ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានដឹងពីករណីនេះ និងដោយទទួលបញ្ជាពីលោកអធិការនគរបាលស្រុកក្រូចឆ្មារក៏ដូចជាលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តផង ក៏បានចាត់កម្លាំងឲ្យចុះទៅកន្លែងកើតហេតុ និងបានចាប់ខ្លួនបុរសជាប្តីយកទៅចាត់ការតាមច្បាប់។ រហូតមកដល់ព្រឹកថ្ងៃទី២៥ កក្កដា ទើបបានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ហើយស្ត្រីជាប្រពន្ធវិញ ត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអាការៈរបួសពេញខ្លួន ៕

ប្រភព៖ FB

បង្ក្រាបចោរប្លន់ពូថៅដៃម្នាក់ ដែលបានធ្វើសកម្មភាពកាប់ ( ប្លន់ ) ម៉ូតូបានសំរេច តែរត់មិនរួច…

 

ខេត្តបាត់ដំបង៖ ក្រុមអន្តរាគមន៍បង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់)ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៅថ្ងៃពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២:៥០នាទី នៅចំណុចភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកសង្កែ អធិការដ្ឋាននគរបាលស្រុកឯកភ្នំ
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ និង អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព ( ប្លន់ ) វាយយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ថៃ ធៀង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S 0318 កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿងទៀត ពូថៅ ចំនួន ០១ ។

បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យនិងវត្ថុតាងទាំងអស់អោយទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

ប្រភព៖ FB

ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ដែលពូកែដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយមានគ្នាចំនួន…

ភ្នំពេញ៖ ក្រុមចោរប្លន់ម៉ូតូពេលរាត្រី ចំនួន៥នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ហើយនាំទៅសាកសួរ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធ៍សែនជ័យរួចមក រហូតដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បងធំចោរប្លន់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឆែកឆេបន្ទប់ជួល គ្រាន់តែបើកទ្វារឃ្វាំង ពុទ្ធោ ក្នុងបន្ទប់ស្តុកសុទ្ធតែដាវ និងកាំបិត សម្ភារៈពាក់ព័ន្ធប្រព្រឹត្របទល្មើស ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា អិញ្ចឹងតើ បានក្រុមចោរប្លន់មួយក្រុមនេះ កាប់ វាយប្លន់ ប្រជាពលរដ្ឋគ្មានញញើតដៃសោះ ស្តុកសុទ្ធតែអាវុធ (ដាវ) សុឹងរាល់យប់ទៅហើយ ក្រុមខាងលើ ដើរអុកឡុក កាប់ វាយ ប្លន់ក្នុងរាជធានីភ្នំពេញ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានមួយក្រុមតែម្តង ពួកគាត់សាទ រាល់កិច្ចការងារ បង្ក្រាបបទល្មើស របស់សមត្ថកិច្ច មិនបានទាំងស្រុង ក៏បានធូរមួយកម្រឹតដែរ ។


តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី​១ ឈ្មោះ​ នុត​ សិត ហៅអា​វែង ភេទប្រុស​ ជា​បងធំ ប្រចាំក្រុម អាយុ​​២១ឆ្នាំ ​មុខរបរ​​ កម្មករ​សំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ​ ស្នាក់នៅភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិសែនជ័យ​ មាន​ភូមិ​កំណើត​ភូមិ​ព្រៃ​ធំ​ ឃុំព្រៃធំ​ ស្រុក​កំពងរោទ៍​ ខេត្ត​ស្វាយ​រៀង​ ។ ទី​២ ឈ្មោះ​ សៀម​ វណ្ណរី ភេទប្រុស អាយុ​១៧ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ស្នាក់នៅ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​នៅ​ភូមិ​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​។

ទី​៣​ ឈ្មោះ សៀម​ វណ្ណរ៉ា ហៅឆាង​ ភេទ​ប្រុស ​អាយុ​២២ឆ្នាំ ​មុខរបរ​ ធ្វើចោរ​ ស្នាក់នៅភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរបែក​ក្អម​ ខណ្ឌសែនសុខ មាន​ស្រុក​កំណើត​គៀន​តាសៀវ ឃុំ​ស្វាយ​យ៉ា​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​។ ទី​៤​ ឈ្មោះ​ ម៉ៅ​ ថែល ភេទប្រុស អាយុ​២៥ឆ្នាំ​ មុខរបរ​ ទើបចូលរួមជាសមាជិកក្រុមខាងលើ ​ មាន​ស្រុកកំណើត ​ភូមិ​ ចំការ​គួយ​ ឃុំដំរី​ពួន​ ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃវែង​ ។ ទី​៥ ឈ្មោះ​ លៀប​ អុី​សា​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ​ស្នាក់នៅផ្ទះឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែនជ័យ​មាន​ស្រុកកំណើតនៅ​ភូមិ​ព្រៃ​លាន​ ឃុំ​រំលេច​ ស្រុក​សុីធរកណ្តាល​ ខេត្ត​ព្រៃវែង​ ។

ក្រោយពីចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពវាយប្លន់ យកម៉ូតូកាលពីយប់ថ្ងៃទី២៤ ខែកក្កដា រួចមក លុះដល់ព្រឹក ថ្ងៃទីនាំបងធំ ប្រចាំក្រុម ទៅឆែកបន្ទប់ជួល នៅភូមិទួលពង្រ រកឃើញ កាំបិត ដាវច្រើនដើម ស្លាកលេខ ដែលជនសង្ស័យដោះចេញ ក្រោយប្លន់ម៉ូតូបាន ចំនួន៩បន្ទះ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយសមត្ថកិច្ចឃាត់ស្រ្តីម្នាក់ជាប្រពន្ធរបស់ បងធំចោរប្លន់ ម្នាក់ទៅសាកសួរដែរ ៕

ប្រភព៖ FB

ជនជាតិកូរ៉េម្នាក់ និងជាម្ចាស់ហាងខារ៉ាអូខេយីហោ ហ្សេនៀ បានស្លាប់ដោយសារ…

ខេត្តសៀមរាប៖ ជនជាតិកូរ៉េម្នាក់ និងជាម្ចាស់ហាងខារ៉ាអូខេយីហោ ហ្សេនៀ បានស្លាប់ដោយចងកជាមួយខ្សែនីឡុង នៅក្នុងបន្ទប់ទឹក សពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែកក្កដាម្សិលមិញ នៅ ទីតាំងការ៉ាអូខេ ហ្សេនៀ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាបឲ្យដឹងថា ជន រងគ្រោះឈ្មោះ Chai Sungsoo អាយុ៥០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M25969251 ផុតកំណត់ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៥ ទិដ្ឋាការលេខ EB 01445696 ។ លិខិតនេះនឹងផុតកំណត់ថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៩ ។ លោកថា ជនរងគ្រោះ (សព) ស្នាក់នៅផ្ទះជួលបន្ទប់ក្រោយសណ្ឋាគារស៊ីធីអង្គរ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានប្រពន្ធឈ្មោះ សេក ស៊ីណា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានកូន២នាក់ ។

លោកងបញ្ជាក់បន្ថែមថា «យោងតាមលោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន និង ជំនាញកោសល្យវិច័យខេត្ត និងផ្អែកតាម វីដេអូកាមេរ៉ាសុវត្ថិភាពឃើញថា ៖ ជនរងគ្រោះបានកាន់ខ្សែនីឡុង ក្នុងគោលបំណងធ្វើអត្តឃាត (ចងក) នៅបន្ទប់ទឹក បុគ្គលិកខាងក្រោយដោយខ្លួនឯងពិតមែន ។

សពក្រោយពិនិត្យធ្វើកោសលវិច័យរួច បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ FB

ទឹកជំនន់ហូរបុកផ្តាច់គល់ស្ពានបេតុងមួយកន្លែង នៅខ្សែរបន្ទាត់ព្រំដែនខ្មែរ-ឡាវ

ស្ទឹងត្រែងៈ ស្ពានបេតុងមួយកន្លែង នៅតាមបន្ទាត់ព្រំដែនខ្មែរ-ឡាវ ឆ្លងកាត់ទន្លេសេកុង ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង បានរងការស្រុតបាក់ តាមត្រចៀកក្បាលស្ពាន ពីចំហៀងខាងកើត កាលពីយប់មិញថ្ងៃទី២៥ គ្រាដែលទឹកនៅទន្លេសេកុង នៃប្រទេសឡាវ បានហូរចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ស្ពាននេះទើបតែបញ្ចប់ការកសាងកាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ ដែលកសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បីបម្រើឲ្យប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើតំណើរឆ្លងកាត់ និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួយទៅខេត្តមួយទៀតផងដែរ ។

តាមសេចក្តីរាយការណ៍ ពីកម្លាំងយោធាដែលឈរជើងនៅទីនោះថា ស្ពានខាងលើនេះ បានបាក់ស្រុតផ្នែកខាងកើត នៃត្រចៀកក្បាលស្ពាន ដោយសារតែទឹកទន្លេសេកុងហូពេញប្រៀប ទើបបណ្តាលឲ្យទឹកហូរច្រុះត្រង់ចំណុចដីក្បាលស្ពានទើបចាក់ថ្មី។ លោកបន្តថា សូមផ្អាកការឆ្លងកាត់ជាមណ្តោះអាសន្នសិន ។

សូមបញ្ជាក់ថា ស្ពានខាងលើពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទេ ដែលភាគច្រើនជាយោធាដែលឈជើងនៅតសមបន្ទាត់ព្រំដែនដឹកស្បៀងឆ្លងកាត់៕

ប្រភព៖​ FB