ជិះម៉ូតូធំម៉ាក​ឌូ​ក បុករថយន្តឆ្លាម បណ្តាលអោយយុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ…

ខេត្តកំពត៖ ម៉ូតូម៉ាក​ឌូ​កបុករថយន្តឆ្លាម បណ្តាលអោយយុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ​នៅ​ផ្លូវជាតិ​លេខ៣៣ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើងកាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣៣ ស្ថិតក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត។

មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FC-7660 បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​កា​មា​រី​ឆ្លាម​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2598 បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ។

យុវជន​រងគ្រោះ ឈ្នោះ ម៉ី ចំរើន ភេទ​ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅៗភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត។ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ៕

ប្រភព៖ FB

រថយន្តកូរ៉េបើកលឿនបែកកង់ រេចង្កូតទៅបុក រថយន្តហាយឡិនឌរ័ ពេញទំហឹងរួចដាច់កង់រមៀល ទៅបុករថយន្តបា​ឡែ​នមួយគ្រឿងទៀត បណ្តាលអោយមនុស្ស​ប្រុស​ស្រី​ក្មេងចាស់ចំនួន៨នាក់ រងរបួស​ធ្ងន់​និង​ស្រាល

សៀមរាប៖ រថយន្តកូរ៉េ (ឃ្លុប) បើកលឿនបែកកង់ រេចង្កូតទៅបុក រថយន្តហាយឡិនឌរ័ ពេញទំហឹងរួចដាច់កង់រមៀល ទៅបុករថយន្តបា​ឡែ​នមួយគ្រឿងទៀត បណ្តាលអោយមនុស្ស​ប្រុស​ស្រី​ក្មេងចាស់ចំនួន៨នាក់ រងរបួស​ធ្ងន់​និង​ស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ០៦ ចម្ងាយ១០០ ម៉ែត្រ ខាងលិច​ស្នាក់ការ​អាវុធហត្ថ ៦១០ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

តាមប្រភពសមត្ថកិច្ចបានអើយដឹងថា៖ ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយបាន​បែក​កង់​ខាងឆ្វេង​រ៉េ​ចង្កូត​ទៅ​ឆ្វេង ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-6586 បើកបរ​ដោយ​ឈ្មោះ​បិ​ន នាគ អាយុ៣២ ឆ្នាំ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ឆែ រើ​ន អាយុ ២៧ ឆ្នាំ ព្រមទាំង កូនប្រុស​ឈ្មោះ ឈុន តុលា អាយុ៧ ឆ្នាំ និង កូនស្រី​ឈ្មោះ ឈុន លី​ណា អាយុ ១៥ខែ ទីលំនៅ​ភូមិ ២ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ​ពី​លិចទៅ​កើត។

បន្ទាប់មក​កង់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ បាន​ដាច់​កង់​រមៀល​ទៅបុក​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក TOYOTA CAMARY (បា​ឡែ​ន) ព​ណ័​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9761 បើកបរ​ដោយ​ឈ្មោះ ជួ ផល្លី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅ​ភូមិ ចំការចេក ឃុំ អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។បណ្តាលអោយ​របួសធ្ងន់៤នាក់​ស្រី២នាក់ ៕

ប្រភព៖ FB

ហួសចិត្ត!! នារីរូប​ស្រស់ម្នាក់ ស្រវឹង​ស្រាហួង​ ​ជិះ​ម៉ូតូរេពេញផ្លូវដួលរបួស​បែក​មុខ បែកមាត់ ពេលក្រុមជួយសង្គ្រោះទៅជួយបែរជា​បបួល​ក្រុម​អ្នក​សង្គ្រោះ ទិញ​ស្រា​ផឹក​សិន មុន​យក​គេ​ទៅមន្ទី​ពេទ្យ…(មានវិដេអូ)

ភ្នំពេញ ៖ នារី​ស្រស់ ស្អាតម្នាក់ ស្រវឹងធុំក្លិន​ស្រាហួង​ ​ជិះ​ម៉ូតូរេពេញផ្លូវដួលរបួស​បែក​មុខ បែកមាត់ នៅខណ្ឌ​ពោធិ​សែន​ជ័យ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២២ ខេ​កក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​តាមផ្លូវ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

នារី​រងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ប្រហែល២១ឆ្នាំ ក្នុងស្ថានភាព​ស្រវឹង ធំ​ទាំង​ក្លិន​សុរា​ទៀតផង ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1Z-3186 ។

មុន​កើតហេតុ គេ​ឃើញ​នារី​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងស្ថានភាព​ស្រវឹង រេ​ពេញ​ផ្លូវ ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ទប់​ចង្កូត​លែង​ជាប់ ដួល​ភីង​ម្នាក់ឯង បណ្តាល​ឲ្យ​រងរបួស​បែក​មុខ មាត់ ហូរឈាម​កក្លាក់ ខូច​អស់រលីង​ស​ម្ភ​ស្ស ។

នៅ​កន្លែងកើតហេតុ នារី​ខាងលើ​ក្រោយពី​ផឹក​ស្រវឹង ដួល​បានសម្រេច របួស​ប៉ុណ្ណឹង​ហើយ និយាយ​ប៉ប៉ិច​ប៉ប៉ោច បបួល​គេឯង រក​ស្រា​ផឹក​ទៀត ពិតជា​ចិត្ត​នារីក្លាហាន​មែន ដោយ​ឃើញ​ឈាម​ហូរ​ច្រើនពេក ពលរដ្ឋ កម្មករ ក្បែរ​នោះ​ជួយ​ហៅ រក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព៧១១ ទៅ​ជួយ​ដឹក​យកទៅ​សង្គ្រោះ បែរជា​នារី​រូបនេះ នៅតែ​បញ្ចេញ​ច​រឹក​ក្លាហាន បែរជា​បបួល​ក្រុម​អ្នក​សង្គ្រោះ ទិញ​ស្រា​ផឹក​សិន មុន​យក​គេ​ទៅ​ពេទ្យ « អស់ទាស់​ហ្មង» ។

តែ​ទោះជា​យ៉ាងណាក្តី វិជ្ជាជីវៈ ជា​អ្នក​សង្គ្រោះ ជនរងគ្រោះ​ក្នុង​សភាព​បែបណា​ក្តី ផ្តោត​សំខាន់​លើ​ក្រ​មសិល​ធម៌ ថ្លៃថ្នូរ អនុវត្តន៍​ទៅតាម​ជំនាញ​របស់ខ្លួន ដើម្បី​សង្គ្រោះ​អាយុជីវិត​មនុស្ស ពោល​មិន​គិតពី​ជនរងគ្រោះ​ក្នុង​សភាព​បែបណាក៏ដោយ ហើយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។

ជនរងគ្រោះ​ស្ថិតក្នុង​សភាព​វង្វេង​បាត់ស្មារតី និយាយ​លែង​ដឹង​ខុសត្រូវ ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមគ្រូពេទ្យ សូម​អំពាវនាវ​ផងដែរ ដល់​សាច់ញាតិ ក្រុមគ្រួសារ មេត្តា​មកជួយ​មើលថែ ផ្តល់​កម្លាំងចិត្ត ដល់​ជនរងគ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsroeuy.voeurm%2Fvideos%2F431647760673814%2F&show_text=0&width=560

ប្រភព៖ FB

ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យនារី​ម្នាក់​​បោក​ក្បាល​ស្លាប់​​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​…

(ភ្នំពេញ)​ ៖​ នារី​ម្នាក់​ស្លាប់​យ៉ាងអាណោចអាធម៍និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​ខណៈ​ដែរពួកគេ​​បើក​ម៉ូតូ​លឿន​លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ ​បែរ​ជា​បត់​មិន​ទាន់​ក៏​ជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវ​បណ្ដាលឲ្យ​បោក​ក្បាល​ទៅ​នឹង​បង្គោល​ផ្លាកផ្សាយ​ពាណិជ្ជកម្ម​បណ្ដាលឲ្យ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗនៅ​និង​កន្លែង​​ឯ​ម្នាក់​ទៀត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បណ្ដាលឲ្យ​រង​របួស​ធ្ងន់​។


ហេតុ​ការណ៍​នេះដែរ​​បាន​កើតឡើង​​​កាល​ពីវេលា​ម៉ោង​១២យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ខែ​កក្កដា​ឆ្នាំ​២០១៨ ​ ដែល​មាន​ទីតាំង​នៅ​តាមបណ្តោយផ្លូវវេងស្រេង​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​មុនពេលកើតហេតុពួកគេ​ឃើញ​យុវជន​មួយ​គូ​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាកSuzuki Nex ពណ៍ស​ពាក់ស្លាកលេខ ព្រៃវែង​1M-8631 ​​ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ដោយក្នុងល្បឿនលឿនដោយសារផ្លូវមានស្ថានភាពកោង ហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវ​បណ្ដាលឲ្យ​បោក​ក្បាល​ទៅ​នឹង​បង្គោល​ផ្លាកផ្សាយ​ពាណិជ្ជកម្ម​បណ្ដាលឲ្យ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗនៅ​និង​កន្លែង​​ឯ​ ម្នាក់​ទៀត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បណ្ដាលឲ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​សព​នារី​រងគ្រោះ​​និង​អ្នក​រង​របួស​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច យកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា​ដើម្បី​រងចាំបងប្អូនមកទទួលសពយកទៅធ្វើ​បុណ្យ​តាមប្រពៃណី រីឯ​ម៉ូតូ​​វិញ​ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុង​ដើម្បី​រងចាំសាច់ញាត្តិយកឯកសារ​ មកទទួលយកទៅវិញ៕

ប្រភព៖ FB

រថយន្តដឹកទឹកកក បុកម៉ូតូ បណ្តាលអោយមន្ត្រីនគរបាល​ម្នាក់​នឹង​ស្ត្រី​ម្នាក់ ​ស្លាប់ភ្លាមៗ..

ខេត្ដ​ប៉ៃលិន៖ រថយន្តដឹកទឹកកក បុកម៉ូតូ បណ្តាលអោយមន្ត្រីនគរបាល​ម្នាក់​នឹង​ស្ត្រី​ម្នាក់ ​ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះ​បានកើត​ឡើង​កាលពីថ្ងៃ​សៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

មន្ត្រីនគរបាល​នឹង​អ្នករួមដំណើរ​ជា​ស្ត្រី​ម្នាក់ដែលស្លាប់ មាន៖​
​ទី១ ឈ្មោះ ជួន ផាន់​ណា ភេទ​ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​វរ:សេនា​តូច​លេខ៨២១ បើក​ម៉ូតូ​ម៉ាក Duke ព​ណ៍ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-4199 បាន​ស្លាប់បាត់​បង់ជីវិត។

ទី០២ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អ្នករួមដំណើរ​បាន​ស្លាប់បាត់​បង់ជីវិត។

ចំណែក​ជនបង្ក​មាន​គ្នា ០២នាក់៖
០១-ឈ្មោះ ណាន់ វិ​ន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើករថយន្ត​ដឹក​ទឹកកក រស់នៅ​ភូមិ​អូ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បើកបរ​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3096។
០២-ឈ្មោះ សាន សិទ្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ បុខ​របប​កម្មករ​លី​ទឹកកក រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា។


ករណី​ខាងលើ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​បុក​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ រួម​ជ្រុល​ទៅបុក​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខូចខាត​អស់​មួយ​ខ្នង​ទៀត។
សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ៕

ប្រភព៖ FB

រថយន្តព្រូស ​បុក​រ៉ឺម៉ក​កង់​បី​បត់​ឆ្លងផ្លូវ​ ដាច់​ជា​ពីរកំណាត់ បណ្តាលអោយ​បុរស​ម្នាក់​របួសធ្ងន់​…

​ភ្នំពេញ៖​​ រថយន្តព្រូស​បុក​រ៉ឺម៉ក​កង់​បី​បត់​ឆ្លងផ្លូវ​ដាច់​ជា​ពីរកំណាត់ បណ្តាលអោយ​បុរស​ម្នាក់​របួសធ្ងន់​ហេតុការណ៍នេះ​បាន​កើ់តឡើង ស្ថិតនៅតាម​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី​ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨ ។

​បុរសរងគ្រោះ​ឈ្មោះ ប៉េង ចាន់ណា អាយុ ៣៥​ឆ្នាំ មុខរបរ​រត់​កង់​បី រស់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ី ចាន់​រ៉ា​ឌី អាយុ​៣០ មុខរបរ​តារាចម្រៀង រស់នៅ​ភូមិ​ប៉ប្រក់​ជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង អូស​ដោយ​ម៉ូតូ​វីវ៉ា​ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-6582 ធ្វើដំណើរ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ រ៉ឺម៉ក់​កង់​បី​បត់​ឆ្លង​មក​ខាង​ធ្វេ​ង​ដៃ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក ព្រូស​ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-6522 បើកបរ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា ។

ខណៈ​មកដល់​ចំណុចកើតហេតុ​ជាន់​ហ្វាំ​ង​មិនទាន់ ក៏​បុក​រ៉ឺម៉ក់​កង់​បី​ពេញទំហឹង​ចំពាក់​កណ្ដាល បណ្ដាល​ឲ្យ​រ៉ឺម៉ក់​កង់​បី​ដាច់​ជា​ពី ដោយ​កន្ទុយ​រ៉ឺម៉ក​ខ្ទាត​ទៅខាង​ស្ដាំ​ដៃ ។​ចំណែក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត អ្នកបើក​រ៉ឺម៉ក់​របួស​បាក់ជើង​ខាង​ធ្វេ​ង​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​ដេក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច ទាំង​ប៉ុស្តិ៍​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​រ៉​ម៉ក់​កង់​បី​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សុំ​រឿង តាម​នីតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F2058406901142799%2F&show_text=0&width=560

ប្រភព៖ FB

លឺហើយព្រឺក្បាល!! ប្អូនប្រុស លឹម ហេង ដែលត្រូវឃាតកសម្លាប់នៅក្នុងព្រៃ បានមកពន្យល់សប្ដិប្រាប់ម្តាយថា…(មានវិដេអូ)

 

ម្ដាយប្អូនប្រុស លឹម ហេង និមន្តព្រះសង្ឃនិងលោកអាចារ្យ មកធ្វើពិធីហៅព្រលឹងប្អូនប្រុស លឹម ហេង យកទៅផ្ទះវិញ ព្រោះអីប្អូន​ប្រុស បានមកពន្យល់សប្ដិថា ប្អូនមិនទាន់បានទៅដល់ផ្ទះទេ ព្រោះព្រលឹងប្អូននៅវិលវល់ក្នុងព្រៃនេះទេ មិនអាចទៅណារួចទេ។

គួរបញ្ជាក់ផងដែរថា យោងតាមសម្តីរបស់គ្រួសារប្អូនប្រុសនេះធ្លាប់បានពោលពាក្យថា៖ ពេលដែលបាត់បង់កូនជាទីស្រលាញ់ គួរអោយសង្វែកចិត្តណាស់ពេលកូននៅរស់ កូនសន្យាថា “ពេលកូនធំឡើង កូននិងចិញ្ចឹមម៉ែ កូននិងរកលុយជូនម៉ែ កូនមិនអោយម៉ែពិបាកទេ” ឯណា..ទៅពាក្យសន្យាដែលកូនសន្យាជាមួយម៉ែ ពេលនេះកូនទៅចោលម៉ែ ទៅឆ្ងាយពីម៉ែហើយ គឺឆ្ងាយជារៀងរហូតហើយណាកូន។ ម៉ែសូមអោយវិញ្ញាណក្ខ័ន្ធកូន បានទៅកាន់សុគតិភពចុះ ណាកូនប្រុសមាសម្ដាយ។

សូមទស្សនាវិដេអូខាងក្រោមនេះ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F308136649376855%2Fvideos%2F975904615933385%2F&show_text=0&width=267

ប្រភព វិដេអូ៖ ចំលែក

បុរសចំណាស់ជនជាតិអូស្ត្រាលីម្នាក់ដេកស្លាប់ដោយសារជំងឺគាំងបេះដូង…

ខេត្តកណ្តាល៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧:១៧នាទីព្រឹក ចំណុចផ្ទះជួលបន្ទប់លេខ១០៨ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ STEWART RODNEY COLIN ភេទប្រុស អាយុ៧០ ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិ អូស្ត្រាលី ( Australian ) ។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះយ៉ុន រ៉េត ភេទស្រី អាយុ ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា៖
កាលពីឆ្នាំ២០១៥ដោយជនរងគ្រោះបានរួមរស់ជាមួយគ្នាដោយជនរងគ្រោះរស់នៅជាមួយប្រពន្ធបានរយៈពេល៦ខែជនរងគ្រោះចេះតែចុករោយដៃជើងហើមានបៅមើលមិនជាក៏នាំជនរងគ្រោះ ទៅមន្ទីរពេទ្យពេលនោះ លោកគ្រូពេទ្យប្រាប់ថាជនរងគ្រោះមានជំងឺ ទឹកនោមផ្អែម និងបេះដូង។

ក្រោយមកបានរយៈពេល៦ខែគាត់បានទៅលេងប្រទេសអូរស្រ្តាលី ម្តង ទៅលេងរយៈពេល កន្លះខែទៅ១ខែបានត្រឡប់មកស្រុកខ្មែរវិញ។ ដល់ថ្ងៃទី២០.០៧.២០១៨វេលាម៉ោង៦:៣០នាទី ជនរងគ្រោះបានក្តៅខ្លួនឃើញដូចនោះប្រពន្ធក៏បបួលទៅពេទ្យតែជនរងគ្រោះប្រាប់ថា អត់មានលុយទេ។

រហូតដល់ថ្ងៃទី២១.០៧.២០១៨ វេលាម៉ោង៦:៣០នាទីព្រឹក ប្រពន្ធបានទៅស្ថានទូតអូស្ត្រាលីដើម្បីទៅប្រាប់ស្ថានទូតថា ជនរងគ្រោះមានជំងឺធ្ងន់ធ្ងរណាស់ ពេលជិះម៉ូតូបានពាក់កណ្តាលផ្លូវដោយប្រពន្ធជនរងគ្រោះមិនស្គាល់ផ្លូវក៏ជិៈម៉ូតូត្រឡប់មកបន្ទប់ជួលវិញ វេលាម៉ោង ៧:១៧នាទីមកដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។


ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ច ជំនាញបច្ចេកទេសខេត្តកណ្តាលនិងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំង
អាជ្ញាធរ លោកគ្រូពេទ្យអនុមន្ទីរពេទ្យជ័យជំនៈ បានសន្និដ្ឋានថា៖ ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ខ្យល់គរ(គាំងបេះដូង) ពិតប្រាកដមែនមានជំងឺប្រចាំកាយ ការពិនិត្យចប់សព្វគ្រប់ សាកសពបានប្រគល់ឲ្យប្រពន្ធ យកទៅតម្កល់នៅវត្តទឹកថ្លាក្រុមហ៊ុន អូសប៊ន៕

ប្រភព៖ FB

នោះមានរឿងអីចេះ!! ស្រ្តីស្រស់ស្អាតម្នាក់ បើកកកាយរឿង មន្ត្រីក្រសួងមហាផ្ទៃខ្ចីឡានយកទៅជិះបែជាយកទៅបញ្ចាំទៅវិញ…

ភ្នំពេញ ៖ ស្រ្តីរូបស្រស់ ដែលបង្ហាញ ឈ្មោះ ម៉ម ម៉ាលក្ខ័ណ៍ បានថ្លែងសារក្តៅ​ក្រហាយ​ផង​ក៏ហួសចិត្តផង​ដោ​យ​មន្រ្តីធ្វើការក្នុងក្រសួងមហាផ្ទៃម្នាក់ បានខ្ចីរថយន្ត ឡិចស៊ីស​ខ្លួន​ម៉ាក LEXUS ES300 ក្នុងហេតុផលឡាន​គាត់ខួច ហើយត្រូវចុះធ្វើការតាមខេត្តបន្ទាន់បីថ្ងៃ តែរយៈពេលនេះចូល​៤ខែនៅមិនទាន់​មានសំណងរថយន្ត​មកវិញ។

តាមរយៈបណ្តាញសង្គម ស្រ្តីរូបស្រស់ ដែលរងគ្រោះបង់ទ្រព្យ ព្រោះសន្តានប្រពៃ ក៏ស្ទើរ​នឹង​ដាច់ផ្ងាវិញផងដែរ ដោយនាងពោលថា «ពុទ្ធោ…… លោកម្ចាស់ក្រុមហ៊ុនដ៏ខ្ពង់ខ្ពស់ លោក​ទៅជួលឡាន Rang Rover ពីឃ្លាំង​ល​ក់​រថយន្ដជិះ ហើយជិះ Rang Rover គេឡើង​ឡោកខូចឡានគេ អត់លុយធ្វើឡាន​សងគេក៏បែក​គំនិតខ្ចីលុ​យ​គេ ​(ដោយយក​ឡាន​នាង​ខ្ញុំ​ទៅបញ្ចាំ) ខ្ញុំនិយាយលែងចេញ…..ប្រឹងស្ដាប់បន្ដនៅសម្ដីគ្រួសារគាត់…. ដោយការ​អង្វរករ ពីឪពុករបស់គាត់ហើយភាសាទទួលខុសត្រូវរបស់គ្រួសារគាត់ថាថ្ងៃទី12ខែ06ឆ្នាំ2018គាត់នឹង​ដោះ​ស្រា​យ​លុះឡានរបស់នាងខ្ញុំមកអោយខ្ញុំវិញ»។

ដោយអត់ធ្មត់នឹងការរង់ចាំបានមកដល់ថ្ងៃទី13 ខែ07 នៅតែគ្មានដំណោះស្រាយជូន នាងក៏សម្រេចចិត្ត​បង្ហោះ​ហ្វេសប៊ុក ដោយនាងបានតេទូរស័ព្ទទាក់ទងរកគាត់ គាត់បាន​អោយខ្ញុំទាក់ទង​ទៅក្រុម​គ្រួសារគាត់​ដូចមុន​ដដែល….. Okខ្ញុំក៏ទាក់ទងទៅបងស្រី​គាត់តាម​ទូរស័ព្ទ ទីបំផុតដំណោះស្រាយរបស់គាត់គឺគ្មាន គាត់និយាយថា​គាត់អស់ហើយ​គ្រួសារ​គា​ត់​​គ្មានលុយទេ ខ្ញុំនិយាយតបបងស្រីគាត់វិញថារឿងគ្រួសារ​គាត់អស់មិន​អស់ខ្ញុំ​មិនដឹង​ទេ​ចុងក្រោយគាត់បែរតបថាបើខ្ញុំនៅតែចង់និយាយរឿងឡាននឹង​ជាមួយគាត់ទៀតខ្ញុំនឹងខ្លាចជាម​នុស្សរំខាន​ពេ​ល​វេលាគាត់…..អូហូ….. សម្ដីឡូយទាំងគ្រួសារ ប្រែប្រួលលឿន​ម្ល៉េះសូម​បញ្ជាក់ មនុស្សដែលមកខ្ចីឡានគេ តែ​បែរ​ជាលួចរបស់គេយក​ទៅបញ្ចាំស្មើ​នឹងចោរ ពេល​ម្ចាស់​គេតាមទាន់ចាប់បានចោរ ទោះចោរប្រគល់របស់អោយ​ម្ចាស់​គេវិញ ក៏មិនប្រាកដថា​រួច​ខ្លួនដែរបើគិតពីផ្លូវច្បាប់!។

 

ឆក់ទៀតហើយ!! កម្មករ​សំណង់​ម្នាក់ឆក់ខ្សែភ្លើង បណ្តាលឲ្យ….

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០១៨នេះ កម្មករ​សំណង់​ម្នាក់ ​ត្រូវ​​ចរន្ត​អគ្គិស​​នី​​ឆក់​បណ្តាលឱ្យរង​របួសធ្ងន់ ​បង្កឱ្យ​​ភ្ញាក់ផ្អើល​នៅ​ចំណុច​អគារ​៨​ជាន់​របស់​ក្រុមហ៊ុន​មួយ ស្ថិត​​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ ​សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត។

​ជន​រង​គ្រោះខាងលើ មានឈ្មោះ​អ៊ុ​ក​ ម៉ា​ប់​ ​អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ទួល​ប្រាសាទ​ ក្នុងសង្កាត់​កើតហេតុ​ និង​មាន​ទីលំនៅ​​ក្នុងភូមិ​ប្ញ​ស្សី​ក្រាំង ​ឃុំ​ព្រែក​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។

 

បើតាម​ប្រភព​ពី​​ក្រុម​កម្មករដូចគ្នាប្រាប់​ថា ​ដំបូង​ជន​រង​គ្រោះបាន​​ឡើង​ទៅ​លាបថ្នាំ​នៅ​ជញ្ជាំង​អគារ​ជាន់​ទី​6​ ។ ស្រាប់តែ​ជាន់​ប៉ះ​ចំ​ដំណ​​ខ្សែភ្លើង​​​ឆក់ ​បណ្តាល​រង​របួសធ្ងន់​តែ​ម្តង​ ។

​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​យក​ទៅ​កប់​ខ្សាច់​ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ និង​គ្រោង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ ៕​

ប្រភេព៖ FB