ស្រវឹងស្រាបើករថយន្តដូចហោះ បុករះខ្ទេចគ្មានសល់…(ចុចអានបន្ត)

ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបោះពួយយ៉ាងលឿន ហើយបានរេចង្កូតឡើងសួនចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង​ តែសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃចន្ទ ៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីហាយព្រឺក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6579 ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើកបរទិសដៅពីជើទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឡើងសួន បុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អអ្នកបើកបរ មិនរងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែង​ យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ពេលបងប្អូនបានអានអត្ថបទនេះហើយ ប្រកដជាអស់ចង្វល់អំពីរូបថតនេះជាក់ជាពុំខាន..(ចុចអានបន្ត)

ភ្នំពេញ៖ រូបថត ២សន្លឹកបានផុសឡើងលើគណនីហ្វេសប៊ុករបស់លោក គង់ វិជ្ជា ត្រឹមបានប៉ុន្មានថ្ងៃប៉ុណ្ណោះ​ធ្វើពលរដ្ឋខ្មែរមានការងឿងឆ្ងល់ពីរូបថតពិត និងរូបចម្លាក់ ស្ត្រីបីកូន ថា «ជារូបសម័យសម័យណា? អីក៏កម្សត់ និងមានអត្ថន័យម្ល៉េះ?» ឆ្លើយតបមន្ទិលនោះ ប្រភពដែលបង្ហោះរូបនោះបានឲ្យដឹងថា «ទើបតែរកឃើញរូបពិតនិងរូបចម្លាក់,គាត់បីកូនរត់ភៀសខ្លួនទៅស្រុកថៃនាសម័យខ្មែរក្រហម»។

ដំណើរឆ្លងកាត់ទឹកដីខ្មែរទៅថៃទាំងមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ រំលេចពីក្តីបារម្ភរបស់ស្ត្រីជាម្តាយថា «កូនអើយ! យើងត្រូវធ្វើដំណើរទៅមុខក្រែងបានរស់» ដែលទិដ្ឋភាពគួរឲ្យអាសូរនោះត្រូវបានវិចិត្រករខ្មែរដែលធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល យ៉ារី លីវ៉ាន់ ត្រូវបានគេស្គាល់ថា «ជាអ្នកឆ្លាក់រូបនេះ»។ ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Sou Sdey» បានឲ្យដឹងបន្ថែមពីចម្លាក់ស្ត្រីបីកូនថា  «រូបចម្លាក់នេះស្ថិតនៅសាលាក្រុងឡូវេល នៅទីក្រុងឡូវេល រដ្នម៉ាសាឈូសេត វិចិត្រករខ្មែរយើងលោកគ្រូ.Yary Livan»។

ខ្លោចចិត្ត!! ក្មេងប្រុសម្នាក់អាយុ ២ឆ្នាំ​យក​ដែកគោល​ដោត​រន្ធ​ព្រី​ភ្លើងបណ្តាលអោយ​ឆក់​ស្លាប់ ភ្លាមៗ..(ចុចអានបន្ត)

ខេត្តពោធិ៍សាត់៖  ក្មេងៗ ពួកគាត់រពិសណាស់ ប៉ា ម៉ាក់ គួរតែប្រយត្ន័ ! កុមារា​អាយុ ២ឆ្នាំ​យក​ដែកគោល​ដោត​រន្ធ​ព្រី​ភ្លើងបណ្តាលអោយ​ឆក់​ស្លាប់ ភ្លាមៗនៅស្រុក​បាកាន ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​ពិត​ត្រង់ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។

កុមារា​រងគ្រោះ(ស្លាប់)នោះមាន​ឈ្មោះ បូ សាន អាយុ ២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​បន្ទុកគ្រួសា​រ​ឪពុកម្ដាយ ស្ថិត​ក្នុងភូមិ..ឃុំ​កើតហេតុ​ខាងលើ។
មូលហេតុ៖ ការដែល​កុមារា​ត្រូវបាន​ចរន្ត​អគ្គីសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​នេះ ដោយ​សារកុមារា​យក​ដែក​ទៅ​ដោត​ចូលក្នុង​រន្ធ​ព្រី​ភ្លើង ខណៈ​ឪពុកម្ដាយ​របស់គេ​ភ្លេច​ភ្នែក​ត្រឹម​តែមួយ​ប៉ប៉េច​ភ្នែក​តែប៉ុណ្ណោះ អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​មូលដ្ឋាន​បាន​សហការគ្នា ចុះ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ហេតុការណ៍​នេះ​ផងដែរ ហើយ​បានធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ ដើម្បី​ទទួលយក​សាកសព​កុមារា​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តា​ប្រពៃណី៕

គួរឲ្យអាសូណាស់!!! ក្មេងស្រីតូចៗរហូតដល់៧នាក់ បានលង់ទឹកបឹងស្លាប់

(ខេត្ត​ព្រះ​សីហ​នុ) ព័ត៌មានបឋម ​បាន​ឱ្យ​ដឹង​ថា មាន​ក្មេង​ស្រី​តូច​ៗ​រហូត​ដល់​៧​នាក់ បាន​លង់ទឹក​បឹង​ស្លាប់ទាំងអស់ ស្ថិត​ក្នុង​ភូមិ​​៣ ជាប់​សណ្ឋាគារ​៧​​ជាន់ កាលពី​វេលា​ម៉ោង​០៧ និង​៤៧​នាទី​ព្រឹ​ក​នេះ ។

សេចក្តីរាយការណ៍បន្ត​​ថា ក្មេង​ស្រី​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ ១-​ឈ្មោះ​សិត ស្រី​ម៉ៅ អាយុ​៦​ឆ្នាំ​, ២-​ឈ្មោះ​ពោល គា អាយុ​១០​ឆ្នាំ​, ៣-​ឈ្មោះ​ហួរ ស្រី​គឹ​ម អាយុ​៧​ឆ្នាំ​, ៤-​ឈ្មោះ​ច្រាំង ស៊ី​អ៊ី អាយុ​១៣​ឆ្នាំ​, ៥-​ឈ្មោះ​ជា សុខ​នឿ​ន អាយុ​៧​ឆ្នាំ​, ៦-​ឈ្មោះ​ម៉េ​ង ស្រី​នុ​ច អាយុ​៦​ឆ្នាំ និង​៧-​ឈ្មោះ​ហ៊ឹ ស្រី​ម៊ីប អាយុ​៧​ឆ្នាំ ។

ទោះបីជា​យ៉ាងណា ករណី​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នោះ​ទេ ខណៈ​សមត្ថកិច្ច​តែ​ធ្វើការ​ស្រាវជ្រាវ ៕

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន ព្រមទាំង​ដកហូតវត្ថុតាង​​រួមមាន ម្សៅ​ក្រាម ជា​សារធាតុ​ញៀន​ចំនួន៨៩កញ្ចប់..(ចុចអានបន្ត)

ភ្នំពេញ ៖ បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀនដ៍ធំមួយកន្លែង​ក្នុង​បុរី​ពិភពថ្មី ប្រត្តិបត្តការបង្ក្រាបនេះ ធើ្វឡើងកាលពី​ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឃិន ម៉ាប់ អាយុ​ជាង៣០ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ខេត្តពោធិសាត់ ។

ដោយឡែក វត្ថុតាង​ដកហូត​នោះ​រួមមាន ម្សៅ​ក្រាម ជា​សារធាតុ​ញៀន​ចំនួន៨៩កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​ល្ម​ចំនួន៦៩កញ្ចប់ និង​កញ្ចប់​ធំ ដែល​ច្រក​ក្នុង​កញ្ចប់​តែ​ចំនួន២០កញ្ចប់ រួម​និង​គ្រឿងផ្សំ​ព្រមទាំង​ឧបករណ៍ សម្រាប់​ផលិត​គ្រឿងញៀន​ជាច្រើន​ទៀត។

កម្លាំង​នគរបាល​នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​ទីតាំង​ដឹកជញ្ជូន និង​ផលិត​កែច្នៃ​គ្រឿងញៀន​មួយកន្លែង ដោយ​ក្នុង​ប្រតិបត្តិការ​នោះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម ដែល​សង្ស័យថា ជា​សារធាតុ​ញៀន​ជា​គ្រឿងផ្សំ​ជាច្រើន និង​ឧបករណ៍ សម្រាប់​ផលិត​គ្រឿងញៀន​ផងដែរ ។

មុន​ឈានដល់​ការបង្ក្រាប​នេះ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បានធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យូរ​មកហើយ​រហូត​កំណត់​បាន​ទីតាំង ដែល​សង្ស័យ​មានការ​ដឹកជញ្ជូន​និង​ផលិត​កែច្នៃ​គ្រឿងញៀន​មួយ​នេះ​ច្បាស់លាស់ ។ ក្រោម​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​តែម្ដង ៕

អ្នកស្រែចម្ការដ៏សិចស៊ី កញ្ញា សួង សុខារ៉ានីត ចោមពុងសារុងសាច់ទ្រូងសខ្ចី អ្នកគាំទ្រក្តៅខ្លួនគ្រប់គ្នា!

(ភ្នំពេញ) ជារឿយៗនៅលើបណ្ដាញសង្គមរបស់តារាសម្តែងស្រី សួង សុខារ៉ានីត ដែលជាតារាស៊ិចស៊ីតែងតែបង្ហោះរូបបង្ហាញសម្រស់ដើមទ្រូង និងសាច់ខ្ចីរបស់នាងជានិច្ច។ បើគន់មើលលើរូបភាពរបស់តារាសម្តែងកាចឆ្នាស់ សួង សុខារ៉ានីត គឺបង្ហាញរូបភាពត្រពាំងបឹងឈូករបស់អ្នកស្រែចម្ការ។ ប៉ុន្តែស្ទីលចោមពុងសារ៉ុងរបស់នាងពិតជាសម្ញែងគល់ទ្រូងធំស្បឹងរបស់នាងសាហាវតែម្តង ក្រោយមួយរយៈធំ សុខារ៉ានីត ស្ងាត់យូរមកហើយរឿងលេងស្ទីលសិចស៊ីថតរូបបង្ហាញជាសាធារណៈបែបនេះ។

តារាសម្តែងស្រីដែលមហាជនស្គាល់នាង ហើយ​ឃើញចេញមុខតួសម្តែងឆ្នាស់ឆ្នើម ឬតួស្រីអ្នកមាន រាល់ដងលើកញ្ចក់ទូរទស្សន៍នានានោះ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងសភាពចុះលេងស្រះផ្កាឈូក ដោយចោមពុងបញ្ចេញសាច់ដើមទ្រូងយ៉ាងសខ្ចី ក្នុងសភាពសប្បាយចិត្ត បង្កឱ្យអ្នកគាំទ្រ ជាពិសេសបុរសៗពេញចិត្តយ៉ាងខ្លាំងនាំគ្នាចុច Like និង Share ចំពោះ កញ្ញា សួង សាខារ៉ានីត។

រូបភាពរបស់នាងបង្ហាញទាំងដុលស្ទើររបូតចេញបង្ហាញសាច់ធម្មជាតិ នោះពិតជាធ្វើឲ្យ​ប្រុសៗទាំងឡាយសប្បាយមើលជញ្ជក់មាត់ណាស់ហើយ ខ្លះស្រួលមិនស្រួលអាចបាត់បង់អារម្មណ៍ស្មុគស្មាញផងក៏ថាបាន ក្រោយតារាសម្តែងស្រីរូបនេះចិត្តល្អកាដូជូន។

កញ្ញា សួង សាខារ៉ានីត ហៅ “ភីងភីងរូស” ត្រូវបានមហាជនស្គាល់នាងនិងល្បី ដោយសារនាងពូកែដើរឆ្នាស់ឆ្នើម តួកាច និងកាន់តែចាំច្បាស់សម្រាប់រូបនោះគឺ នៅពេលដើរតួជាម្តាយ ឬ តួជាជំទាវ។ តារាសម្តែងសិចស៊ីរូបនេះនៅតែទទួលការគាំទ្រ និង ការសរសើរចំពោះរូបសម្រស់របស់នាង ខណៈនាងនៅតែឈរជាតារាស្រីមានសម្រស់ឆើតឆាយជាមួយការបញ្ចេញភាពសិចស៊ី៕

 

រន្ធត់ណាស់!! បុរសម្នាក់ ស្លាប់បាត់ជីវិតនៅនឹងកន្លែង ដោយសារឡានដឹកដីមួយគ្រឿនបាន…(ចុចអានបន្ត)

ភ្នំពេញ៖ករណីគ្រោះថ្នាក់បណ្តាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែង ដោយរថយន្ដ​ដឹកដី​មួយ​គ្រឿង​បោះ​ពួយ​យ៉ាង​លឿន​​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ម្ចាស់ម៉ូតូស្លាប់​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​បើ​កគេច​ខ្លួន​បាត់​ស្រមោល​ ដែលហេតុ​ការណ៍​នេះកើតឡើងនៅវេលាម៉ោងម៉ោង៨:១០នានី ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចគីឡូលេខ១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ស្ថិត​ក្នុង​សង្កាត់​ពង​ទឹក ​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​រថយន្ត​ដឹក​ដី​​​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​មិន​បាន​ឈប់នៅ​កន្លែង​កើត​ហេតុ​ទេ​បាន​បន្ថែម​ល្បឿន​រត់​បាត់​ស្រមោល​តែ​ម្ដង​។

ជនរងគ្រោះ​ឈ្មោះ​ ខាយ​ កំសេង​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ភូមិ​ស្រ​ឡុងទី១​ ឃុំ​អង្គ​រទ្រេត​ ស្រុក​ព្រៃ​វែង​ខេត្ត​ព្រៃវែង​ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាក ហុងដាឌ្រីមសង២០១៣ពណ៌ខ្មៅ​​ស្លាកលេខ​ភ្នំពេញ​1CN-0970​ ។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយពេលក្រោយ ៕

មុខសញ្ញា​ចោរ​កម្ម​ (លួចម៉ូតូនៅក្នុង​វត្ដ)​ ម្នាក់​ ត្រូវអស់លាក់នៅក្នុងវត្តដោយសាក្មេងស្រី..(ចុចអានបន្ត)

កំពង់ស្ពឺ​ ៖​ នគរបាល​ស្រុក​ភ្នំស្រួច​ បង្ក្រាបបានមុខសញ្ញា​ចោរ​កម្ម​ (លួចម៉ូតូនៅក្នុង​វត្ដ)​ ម្នាក់ ហេតុកានេះបានចាប់ខ្លួននេះ កាលពីថៃ្ងទី​០៧ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង​ ១៣ និង៥៥នាទី នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសម្តីក្មេងស្រីរងគ្រោះបានឲ្យដឹងថា នាងបានចូលបន្ទប់ទឹក​ ទុកម៉ូតូនៅខាង​មុខ​ ដោយឃើញនាងចូលបន្ទប់ទឹក ក៍ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ​ មិន​បានសំរេច ត្រូវបានជនរងគ្រោះ​ ទាន់​ហើយស្រែក​ឲ្យគេ​ជួយ​ហើយក័ចាប់បានជនសង្ស័យភ្លាមៗតែម្តង ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ឹម ពុទ្ធា ភេទប្រុស​ អាយុ​ ៣២ឆ្នាំទីលំនៅបច្ចុប្បន្នរស់នៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ពាក់ពន្ធ​ ករណីចោរកម្ម(​ លួច​យកម៉ូតូ​ )​ ០១​ គ្រឿងម៉ាក​ Hon​da C125 ឆ្នាំ​ផលិត​​ 2011​ ពណ៍ខ្មៅ​ ស្លាកលេខ កំពង់ស្ពឺ​ 1​D-8302​
ចំណែកជន​​រង​គ្រោះ​ឈ្មោះ​ សេរី សុខា ភេទស្រី​ អាយុ​ ១៧ឆ្នាំ​ សិស្ស​វិទ្យាល័យហ៊ុន សែនភ្នំស្រួច ទីលំនៅ​ភូមិក្រាំង ឃុំគីរីវន្ត ស្រុកភ្នំស្រួច​។

​ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជា​ បាន​ធ្វើ​សកម្មភាព​លួចយក​ ម៉ូតូមែន​ តែដោយសារមានគេឃើញហើយស្រែកទើប​ ខ្លួនរត់តែម្ដង។

វត្ថុតាង​ម៉ូតូសមត្ថកិច្ច​ បានសំរេចប្រគល់ជូនជន​រង​គ្រោះ ​ចំណែក​ជនសង្ស័យ​ត្រូវបាននគរបាល​ជំនាញ​បានកសាងសំណុំ​រឿង​បញ្ជូន​ទៅ​ការិ.ជំនាញ​ខេត្ត​ ចាត់ការតាមនីតិវិធី​៕

ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកក្រមា ចង ក សុគត នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង ដោយពុំដឹងមូលហេតុ…(ចុចអានបន្ត)

ស្រុកកំពង់សីលា៖ ព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតយកក្រមា ចង ក សុគត នៅក្នុង​វត្តសីលវន្តារាមភ្នំក្អោង ស្ថិតនៅភូមិបឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុកាលពីម៉ោង​១១កន្លះថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ ។

សមត្ថកិច្ចបញ្ជាក់ថា ព្រះសង្ឃដែលធ្វើអត្តឃាតនេះ ព្រះនាម​ សូ​ សំណាង​ ហៅ សេង​ ព្រះជន្ម​ ២២វស្សា​ មានទីកន្លែងកំណើត​នៅភូមិត្រពាំង​ ឃុំស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ បច្ចុប្បន្នបួសគង់នៅវត្តខាងលើ​ ។
ក្រោយពិនិត្យ​ធ្វើកោសល្យវិច្ច័យ​ព្រមទាំងសាកសួរសាក្សុីនៅកន្លែងកើតហេតុ​ សមត្ថកិច្ចអះអាងថា ព្រះសង្ឃអង្គនេះ ពិតជាបានធ្វើអត្តឃាតដោយចងកនឹងក្រមាពិតប្រាកដ​មែន​ ប៉ុន្តែពុំមានប្រភពអះអាងថា ករណីអត្តឃាតនេះ កើតឡើងដោយសារមានវិបត្តិអ្វីឡើយ៕

ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី កូនប្រសារទាញកាំបិតផ្គាក់ កាប់ឪពុកក្មេក រងរបួសធ្ងន់ ទុកជាកាប្រមាន..(ចុចអានបន្ត)

ពោធិសាត់៖កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ មានហឹង្សាមួយកើតឡើង ព្រោះតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី កូនប្រសារទាញកាំបិតផ្គាក់ កាប់លើឪពុកក្មេកចំឆ្អឹងជំនីបោះដៃផុតខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកក្មេក បានឡូឡាស្តីបន្ទោសទៅលើកូនប្រសារ ពីរឿងយកពិលទៅចុច ឲ្យអស់ថ្មភ្លាមនោះ កូនប្រសារក៏បានតមាត់ខ្លាំងៗ ទៅលើឳពុកក្មេកវិញ ក៏កើតរឿងក្តៅក្រហាយ ឳពុកក្មេកក៏ទាញពូថៅវាយសំពងក្បាល កូនប្រសារ១ពូថៅមុន កូនប្រសារក៏ស្ទុះទៅយកកាំបិតផ្គាក់ កាប់សងសឹកទៅលើឳពុកក្មេកវិញ ១កាំបិតវិញ បណ្ដាលឲ្យរងរបួងធ្ងន់ កូប្រសាររូបនោះ បានរត់គេចខ្លួនបាត់។

ជនរងគ្រោះជាឳពុកក្មេកមានឈ្មោះលឹម ឈុន ភេទប្រុសអាយុ ៦០ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិកើតហេតុ ចំណែកឯលោកកូនប្រសារ ចិត្តខ្លាំងមានឈ្មោះហោ ហានហៅងុយភេទប្រុសអាយុ ៣៨ ឆ្នាំជនជាតិខ្មែររស់នៅក្រោមដំបូលផ្ទះតែមួយ។

ក្រោយកើតហេតុភ្លាមៗកូនប្រសារចិត្តក្លាហាននោះ បានរត់គេចខ្លួនពីមូលដ្ឋាន ចំណែកលោកឪពុកចិត្តខ្លាំងដែរនោះកំពុង សម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ៕