ស្រវឹងស្រាធ្លាក់ភ្នែក បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចទៅសួនាំ ដកកាំភ្លើងគំរាមសមត្ថកិច្ចផ្អើលពេញផ្សារដើមថ្កូវ…(ចុចអានបន្ត)

ភ្នំពេញ៖ កាលពីវេលាម៉ោង ៧ព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានបុរសម្នាក់ បើកបរទាំងខ្លួនស្រវឹង ទៅបុករថយន្តប្រជាពលរដ្ឋ ដែលចតចោលស្ងាម នៅចញ្ចើមផ្លូវ ៤៨៨ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ក្រោយកើតហេតុ ម្ចាស់រថយន្តភាគីម្ខាងទៀត បានទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីចុះមកធ្វើការដោះស្រាយ ខណៈដែលសមត្ថកិច្ចចុះទៅ សាកសួរបុរសបង្កហេតុ ក៏បានទាញកាំភ្លើងខ្លី ហើយគម្រាមសមត្ថកិច្ច បើហ៊ានចាប់​ខ្លួននឹងបាញ់ ។

បើតាមព័ត៌មានបឋម បានឲ្យដឹងថា ក្រោយពីឃើញជនសង្ស័យ មានអាវុធនឹងដៃទាំងខ្លួនស្រវឹង កម្លាំងសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុ បានដកថយ និងរាយការណ៍មកកម្លាំងជំនាញ ដើម្បីចុះមកធ្វើការឃាត់ខ្លួន ជនបង្ក ខណៈដែលសមត្ថិច្ចជំនាញ​មិនទាន់មកដល់ ជនសង្ស័យដែលអាងខ្លួន​ មានអាវុធក្នុងដៃនោះ បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចផ្លូវ១៦៣​ សង្កាត់ទួលទំពូងទី១ ក្បែលផ្សារទួលទំពូង ទើបកម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានដេញតាមនិងយករថយន្តស្ទាក់ពីមុខ និងធ្វើការឡោមព័ទ្ធ ទើបជនសង្ស័យ ព្រមចុះពីលើរថយន្ត ហើយក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានតែម្តង និងធ្វើការដកហូតអាវុធខ្លី១ដើម ជារបស់ជនបង្ក​ ដែលធ្វើការគម្រាមសមត្ថកិច្ច ដែលចុះទៅវាស់វែង ។

បុរសបង្កហេតុខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈជនបង្ករូបនេះ បើករថយន្តម៉ាក់ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF9766 ចំណែករថយន្តរងគ្រោះ ដែលត្រូវជនសង្ស័យបើកបុកម៉ាក់ ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT1914 ជារបស់បុរសឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ៕

ប្រភព៖ FB

ចាប់ខ្លួនស្ត្រីម្នាក់​ ដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើន..(មានវិដេអូ)

(ឧត្តរមានជ័យ​)៖​ នៅរសៀលថ្ងៃនេះ​ ទី២៥ ខែមិថុនា ឆ្នាំ ២០១៨ កំលាំជំនាញខេត្ត​បានចុះសហការណ៍ជាមួយកំលាំងប៉ុស្តិ៍​ រដ្ឋបាលសង្កាត់អូរស្មាច់ បង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀនបាន ១ ករណី នៅចំណុចភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោក​ឧត្ដមសេនីយ៍​ទោ​ មែន​ លី​ ស្នងការនគរបាលខេត្តបានឲ្យដឹងថា​ កម្លាំងជំនាញយើងបាន​ធ្វើការ​ស្រាវជ្រាវ​ជាច្រើនថ្ងៃ​រហូតឈានមកដល់ការបង្ក្រាប​ករណីខាងលើនេះបានសម្រេច​ និងឃាត់ខ្លួនស្ត្រី​សង្ស័យ​ឈ្មោះ លឿង សុភាព ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនwy ចំនួន ១១២ គ្រាប់ ខៀវ ១គ្រាប់ និង មេតំហ្វេតាមីន ice ចំនួន ៦២ កព្ចាប់ស្មើរនិង ៦.៨៥ ក្រាម ថ្លឹងទាំងសំបកថង់ ទូរស័ព្ទដៃចំនួន ១ គ្រឿង និងថង់សំរាប់វេចខ្ចប់មួយចំនួនទៀត ។

បច្ចុប្បន្ននេះ​សមត្ថកិច្ច​ជំនាញ​បានបញ្ជូនខ្លួនជនសង្ស័យ​ រួមទាំង​ភស្តុតាង​ទាំងអស់ខាងលើនេះ​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsagency18%2Fvideos%2F409326976236839%2F&show_text=0&width=560

ដោយ៖​ សុវណ្ណ ដេត

ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហោះពីលើស្ពានច្បារអំពៅ ទៅបុកផ្ទប់និងដើមពោធិ៍ ទៅមុខលែងរួច…(ចុចអានបន្ត)

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តLAND ROVERបើកហោះពីលើស្ពានច្បារអំពៅទៅបុកផ្ទប់និងដើមពោធិ៍ទៅមុខលែងរួចហេតុការណ៍នេះកើតឡើយនៅវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ចំនុចគុលស្ពានច្បារអំពៅ ចាស់ ក្នងភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងប្រុស២នាក់ទៀតបើករថយន្តម៉ាកLAND ROVER ពាក់ស្លាកលេខ ភ្នំពេញ.2AL-0016 ទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន ខណះមកដល់ចំនុចកើតហេតុខាងលើបួងចង្កូតមិនទាន់បានហោះពីលើស្ពានប្រហែល២០ម៉ែត្រជ្រុលទៅបុកខ្ទមអ្នកតានិងដើមពោធិ៍កល់ជាប់ទៅមុខលែងរួច រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង។តែសំណាងល្អមិនមានអ្នករងរបួស។ចំណែកអ្នកបើកបររថន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖​ សុវណ្ណ ដេត
ប្រភព៖ FB

សប្បាយក្លាយជាទុក្ខ!! ត្រឹមតែមួយវិនាទីប៉ុណ្ណោះ ទឹកធ្លាក់យ៉ាងខ្លាំងពីលើភ្នំបានគួចយកជីវិតមនុស្ស២នាក់..

កំពង់ស្ពឺ៖ ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅទឹកធ្លាក់ជ្រាវ ចម្ការក្រូច(ឱរ៉ាល់-កំពង់ស្ពឺ) បានគួចយកជីវិតមនុស្ស២នាក់ទាំងអាឡោះអាល័យជាទីបំផុត ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣៖៣០នាទី ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ពីដំបូងនោះ ទឹកមានសភាពធម្មតាទេ ដែរធ្វើឲ្យអ្នកដែលទៅលេងទីនោះងូតលេងយ៉ាងសប្បាយ តែមិនបានត្រឹមមួយនាទីស្រួលបួលផង ស្រាប់តែទឹកមានកាហូរមកពីលើភ្នំច្រើនឡើងៗ ធ្វើឲ្យអ្នកកំពុងតែងូតទឹកនោះមិនដឹងខ្លួនថាទឹកបានហូពីលើភ្នំមកយ៉ាងធំបែបនេះ ហើយកំលាំងទឹកហូរដ៏ខ្លាំងនោះ បានហូរកួចយកមនុស្ស២នាក់ទៅជាមួយបាត់ស្រមោល ដែលបើតាមប្រភពដែលបង្ហោះវីដេអូនេះប្រាប់ថា ស្លាប់បាត់ទៅហើយ​ ៕

(វិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsroeuy.voeurm%2Fvideos%2F405431723295418%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

ទាំងព្រឹកព្រលឹម ផ្ទះឈើរបស់ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆេះបំផ្លាញ ដោយគ្រោះអគ្គិភ័យខណ្ឌមានជ័យ…(ចុចអានបន្ត)

ភ្នំពេញ) ផ្ទះឈើរបស់ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆេះបំផ្លាញជាបន្តបន្ទាប់ ដោយគ្រោះអគ្គិភ័យដ៏កំណាចទាំងព្រឹកព្រលឹមអុល នៅខាងក្រោយវត្តសន្សំកុសល។

បើតាមសេចក្ដីរាយការណ៍ គ្រោះអគ្គិភ័យដ៏កំណាចនេះ បានកើតឡើងនាវេលាម៉ោង៥៖១០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ចំណុចខាងក្រោយវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវឆេះបំផ្លាញភ្លាមៗផងដែរ។

សេចក្ដីការណ៍បន្តថា កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ក៏បានចុះអន្តរាគម៍ភ្លាមៗផងដែរ ប៉ុន្តែដោយទីតាំងកើតហេតុមិនអំណោយផល គឺផ្លូវចូលតូចចង្អៀត ទើបរថយន្តពន្លត់អគ្គិភ័យចូលបានតែម្ដងមួយរថយន្តតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យភ្លើងឆេះបន្តបន្ទាប់ពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងសន្ធោសន្ធៅ។

សូមបញ្ជាក់ថា ផ្ទះដែលរងការឆេះនេះ គឺធ្វើពីឈើប្រក់ស័ង្កសី ជាផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ៕

ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការឃាត់ខ្លួន បន្ទាប់ពី…(ចុចអានបន្ត)

(ស្វាយរៀង)៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការឃាត់ខ្លួន ករណីកាន់កាប់និងដឹកជញ្ជួនអាវុធដោយគ្មានច្បាប់អនុញ្ញត្ត ករណីចុះបង្ក្រាបកាលពីវេលាម៉ោង១៤:១០នាទីីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ស្ថិិត ត្រង់ចំណុចភូមិ បាវិតកណ្តាល សង្កាត់់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយទទួលបានព័ត៌មានរាយការណ៍មកថា នៅចំណុចខាងលើមានករណីរក្សាទុកអាវុធខុសច្បាប់នោះ ស្រាប់តែទទួលបានពត៍មានភ្លាមនោះ មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់់់់ខ្លួនជនសង្ស័យនិងមានការសម្របសម្រួលពីលោក គង់់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញានៃអយក្យការអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនបានជនសង្ស័យម្នាក់់ជាជនជាតិវៀតណាមដែលមានឈ្មោះ ទ្រឿង មិញថុង ភេទប្រុស អាយុ ២១ឆ្នាំ មុុខរបរកម្មករសំណង់ មានទីលំនៅភូមិ ៥ សង្កាត់ តឹងហៀប ក្រុង ធូូូយូូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។

ជនសង្ស័យបានសារភាពថា កាំភ្លើងនេះគេទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅក្រុងបាវិត។
វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួម៖

ទី១.កាំភ្លើងAK47មួយដើម
ទី២.បង់ចំនួន២បង់

ទី៣.គ្រាប់៥៦គ្រាប់

ទី៤.សឺមែល១

ទី៥.សាងសម្រាប់ដាក់គ្រាប់១ខ្សែទី

៦.ពិល១

ទី៧.ឡាស៊ែរដាក់ជាប់កាំភ្លើង១

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនរួមនិងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជួនបន្តទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

សាហាវណាស់! ជនជាតិចិន កាប់ជនជាតិចិនដូចគ្នា ដោយសារដណ្តើមស្រីស្នេហ៍ បង្ករឲ្យមានកាភ្ញាក់ផ្អើលក្នុងក្រុងព្រះសីហនុ…(ចុចអាបន្ត)

(ព្រះ​សីហ​នុ) – កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលងអធ្រាត្រឆ្លងចូលថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព​ត៌​មាន​ថា មាន​ករណី​ជនជាតិ​ចិន និង​ជនជាតិ​ចិន​២​ក្រុម​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែង បន្ទប់​លេខ​០២ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​កម្រិត​ធ្ងន់ និង​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ប៉ុស្តិ៍ និង​កំលាំង​អន្តរា​គម​ន៍ពិសេស​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ពេល​នោះ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​បានជនសង្ស័យ​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ហើយ​ក៏​មាន​ជនជាតិ​ចិន​២​នាក់​រង​របួស​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដេក​ដួល​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​នោះ ដោយសារ​​រង​នូវ​ការ​ប្រើ​កាំបិត​កាប់​ពី​សំណាក់​ភាគី​ម្ខាង​ទៀត តែ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

ក្នុង​ករណី​អំពើ​ហិង្សា​ខាងលើ តាម​ចម្លើយ​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​ដណ្តើម​ស្រី​គ្នា ទើប​បណ្តាលឱ្យ​​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​តែ​ម្តង ។ ជន​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ Huang Bing ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ព្រមទាំង​វត្ថុ​តាង​រួម​មាន ដាវ និង​កាំបិត​ចំនួន​៧​ដើម ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

ក្រុមចោរអ្នកមាន ជិះសុទ្ធតែរថយន្ត រ៉ូរ៉យ (Roll Royce )តម្លៃ​ថ្លៃកប់​ពពក បែរជាប្រើអាវុធខ្លីភ្ជង់ប្លន់ អ្នករត់តាក់សុី ធ្វើឲ្យផ្អើលក្នុងក្រុងព្រះសីហនុ…(អានបន្ត)

(ព្រះសីហនុ) នៅម៉ោង២៣ យប់ ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ នៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន ដែលជិះឡានរ៉ូល រ៉យ ធ្វើសកម្មភាពប្លន់ផ្អើលក្រុងព្រះសីហនុ ត្រូវកងកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានម្នាក់ និង៣នាក់ទៀតកំពុងគេចខ្លួន ព្រមទាំងដកហូតវត្ថុតាង និងអាវុធខ្លី ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ពីបទប្លន់ប្រដាប់អាវុធដោយអាវុធខ្លីម៉ាករ៉ូឡូ នៅវេលាម៉ោង២០និង៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាកា ” ។

ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ក្រោមការបញ្ជាចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីដោយលោក គៀងសុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញផែនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២៣ កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

កម្លាំងជំនាញបានធ្វើការហ៊ុមព័ទ្ធចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ ចោរប្លន់ ជនជាតិចិន មួយក្រុម ជិះឡានទំនើប រ៉ូល រ៉យ ពាក់ផ្លាកលេខ ភ្នំពេញ 2PB 6666៕

 

មានចឹងដែរ! ជិះម៉ូតូធំឌុបសង្សារ រវល់តែសាសង ក៍ជ្រុលកគូទរថយន្ត គេទារ100$ តែឲ្យ60$ ដោះស្រាយមិនចេញ បែរជាជិះម៉ូតូរត់បាត់ បន្សល់ទុកឲ្យ…(មានវិដេអូ)

រាជធានីភ្នំពេញ ៖ គូរស្នេហ៍ស្រស់សោភាមួយគូ ជិះម៉ូតូមួយគឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលអោយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារអោយសង់ជំនួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់​ បើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-6084 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបម្រុងបត់ឆ្វេងទៅផ្លូវហាណូយ ពេលនោះស្រាប់តែមានម៉ូតូមួយ​គ្រឿង​ទៀត​ម៉ាក​ Ducati​ ពណ៌ក្រហម​ គ្មានស្លាកលេខ​ ​បើកបរ​ដោយបុរសម្នាក់ ឌុបនារីម្នាក់ទៀត​ដែលជាសង្សារ​នឹងគ្នា បានជិះមកពីក្រោយ​ក្នុងល្បឿនយ៉ាងលឿន​ រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ខាង​លើ​ ចំ​ពី​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ពេញ​ទំហឹង​ បណ្តាលឲ្យ​ផុងកាង​និង​បែក​ស្តុប​ បន្តិចបន្តួច​ប៉ុណ្ណោះ​ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

បន្ទាប់​មក​ភាគី​ទាំង​សងខាងក៏​បានដោះស្រាយគ្នា ដោយ​ភាគី​ខាង​រថយន្ត​បាន​ទាមទារ​សំណង​ចំនួន​១០០ដុល្លារប៉ុណ្ណោះ​ ​ពី​ភាគី​ខាង​ម៉ូតូ​ តែបុរសម្ចាស់​ម៉ូតូព្រមសងតែ៥០ដុល្លារទេ ធ្វើអោយ​ការដោះស្រាយ​មិនត្រូវគ្នា​ ទើប​មួយសន្ទុះក្រោយមក បុរសដែល​ជាអ្នក​បើកបរ​ម៉ូតូ​បានសុំសងសំ​ណង​ ទៅភាគី​ខាង​រថយន្ត​ចំនួន​៦០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ទទួល​ទេ​។ ភ្លាម​នោះ​បុរស​ជាអ្នកបើក​ម៉ូតូ​បានឡើងម៉ូតូរបស់ខ្លួន ជិះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនារីម្នាក់ដែលជាសង្សារនៅ​និងកន្លែងកើតហេតុ។

ក្រោយ​ពេល​កើត​ហេតុ​នារីរូបស្រស់ដែលជាសង្សារបុរសម្ចាស់ម៉ូតូ បានហៅម៉ូតូ​ឌុបមក បម្រុងជិះ​ចេញ​ពី​កន្លែង​កើត​ហេតុ​ដែរ តែ​ត្រូវ​អ្នកបើកបររថយន្តឃាត់​មិនអោយទៅ​ ក៏បង្កអោយមានការឈ្លោះប្រកែក យ៉ាងទឹងសរសៃក​ដាក់គ្នា ទើបមួយសន្ទុះក្រោយ​មក​នារីរូបស្រស់រងគ្រោះ ក៏ព្រមជួយចេញសំណងជំនួសសង្សាររបស់ខ្លួន ចំនួន៥០ដុល្លារ ឲ្យទៅ​ភាគីខាងរថយន្ត​ ដោយ​ភាគី​ខាង​រថយន្ត​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ក៏​ព្រម​ទទួល​យក​ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕​

(វិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1971085286295536%2F&show_text=0&width=560

ប្រភព៖ ព័ត៌មានបន្ទាន់ៗក្នុងសង្គម

សាហាវបាត់!! សម្លាប់ប្រពន្ធ រូចយកសពទៅកប់ចោល តែត្រូវបែកការសមត្ថកិច្ចចាប់វៃខ្នោះ…(ចុចអានបន្ត)

ជំលោះក្នុងគ្រួសារ យកខ្សែអង្រឹង រិតកប្រហារ សម្លាប់ប្រពន្ធចុង រួចយកទៅកប់ចោលដូចខ្មោចឆ្កែ ពេលបែកការណ៍ សមត្ថកិច្ចអោយគាស់ខ្មោចឡើង ដើម្បីធ្វើកោសល្យវិច្ឆយ័

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃ​ថ្ងៃ​ទី​២០ មិថុនា ២០១៨​ម្សិលមិញនេះ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​សណ្តាន់ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​​ជា​ប្តី ជាប់សង្សយ័ករណីឃាតកម្ម សម្លាប់​ប្រពន្ធ​យក​សព​ទៅ​កប់​ចោល​នៅ​ខាងក្រោយ ចម្ការ​ស្វាយចន្ទី នៅ​តំបន់​អូ​កូត ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

តាមប្រភពសមត្ថកិច្ចនគរបាលស្រុសណ្តាន់បានឲ្យ​ដឹង​ថា៖ កាលពី​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ មិថុនា ២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​អូ​កូត ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយ​មានការ​ឆោ​រ​ឡោ​បាត់​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ធា អាយុ​៣៨​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធចុង​របស់​ឈ្មោះ អន លឹ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​ទៅ​រស់នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី នៅ​តំបន់​អូ​កូត ភូមិ​ឃុំ​ខាងលើ​។ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ ក៏​មានការ​ចាប់ផ្តើម​ធ្វើការ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្ទាន់ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៨​នេះ សមត្ថកិច្ច​បាន​ទៅ ដល់​កន្លែង​កើតហេតុ ក៏​ពិនិត្យ​រក​ឃើញ​សាកសព​ឈ្មោះ ធា ត្រូវ​ឃាតក​សម្លាប់​កប់​ចោល​នៅ​ខាងក្រោយ ចំការ​ស្វាយចន្ទី​នោះ​។

ក្រោយ​ពី​បាន​រក​ឃើញ​កន្លែង​កប់​សាកសព​ស្ត្រី​ម្នាក់​នោះ​ហើយ សមត្ថកិច្ច​បាន​បន្ត ការ​ឃាត់ខ្លួន​ឈ្មោះ អន លឹ​ក ជា​ប្តី​នាំ​ទៅ​សាកសួរ ទើបបាន​ចម្លើយ​ថា រូបគេ​ពិតជា​បាន​សម្លាប់​ប្រពន្ធចុង នោះ​មែន​។ ប្តី​ជា​ឃាត​បាន​សារភាព​ទៀត​ថា ការ​សម្លាប់​ប្រពន្ធចុង​ដោយ​រឹត​ក​នឹង ខ្សែ​អង្រឹង​រហូត ដល់​ស្លាប់ រួច​យក​សព​ទៅ​កប់​នៅ​ក្រោយ​ចំការ​ស្វាយចន្ទី​។ ការ​សម្លាប់​ប្រពន្ធចុង​នេះ មូលហេតុ ដោយ​មានការ​ឈ្លោះប្រកែក​គ្នា​ទាក់ទិន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ក្នុង​គ្រួសារ​។ បន្ទាប់​ពី​សួរ​យក​ចម្លើយ​រួចរាល់ ហើយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជន​ស​សង្ស័យ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​៕