មនុស្ស ៦៥ នាក់បានស្លាប់ ដោយសារលកកម្តៅព្រះអាទិត្យនៅបាគីស្ថាន

យោងទៅតាមអង្គការមូលនិធិសុខុមាលភាពសង្គមអេហ្វធី (Edhi Foundation) បាននិយាយកាលពីថ្ងៃអង្គារថា រលកកំដៅមួយ បានសម្លាប់មនុស្ស 65 នាក់នៅក្នុងទីក្រុង Karachi ភាគខាងត្បូងរបស់ប៉ាគីស្ថាន អស់រយៈពេល 3 ថ្ងៃមកហើយ។ រលកកម្តៅព្រះអាទិត្យបានកើតឡើងស្របពេលដែលការដាច់ចរន្តអគ្គិសនីនិងខែរ៉ាម៉ាឌនដ៏ពិសិដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាសីតុណ្ហភាពបានឈានដល់ 44 អង្សាសេ (111 ហ្វារិនហៃ) កាលពីថ្ងៃចន្ទ។
លោក Faisal Edhi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលជាប្រធានមូលនិធិអេអេហ្វ ដែលដំណើរការកន្លែងដាក់សព និងរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង។

ក្មេងប្រុសម្នាក់មានប្រតិកម្មនៅពេលគាត់ទទួលទឹកត្រជាក់ដើម្បីជៀសវាងរលកកម្ដៅខ្លាំងនៅតូបមួយដែលរៀបចំដោយអង្គការសុខុមាលភាពសង្គមមួយនៅការ៉ាជីប្រទេសប៉ាគីស្ថាននៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2018
លោក Edhi បាននិយាយថាជនរងគ្រោះដោយកំដៅខ្លាំងបំផុតបានស្លាប់នៅផ្ទះដោយមិនចាំបាច់ទទួលបានជំនួយពីគ្រូពេទ្យទាន់ពេលទេដោយបន្ថែមថាជនរងគ្រោះក្មេងជាងគេមានអាយុ 6 ឆ្នាំហើយអាយុចាស់ជាងគេមានអាយុ 78 ឆ្នាំ។

ទោះយ៉ាងណាក៏ដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបដិសេធការអះអាងនេះ។ លេខាធិការសុខភាពខេត្ត Sindh លោក Fazlullah Pechuho បានប្រាប់សារព័ត៌មាន Dawn ភាសាអង់គ្លេសថាគ្មាននរណាម្នាក់ស្លាប់ដោយសារកម្តៅព្រះអាទិត្យទេ។
បុរសនិងកុមារត្រជាក់ចេញពីរលកកម្តៅនៅពេលដែលពួកគេត្រូវបានគេបាញ់ដោយទឹកហៀរចេញពីបំពង់បង្ហូរទឹកដែលបានលេចធ្លាយនៅការ៉ាជីប្រទេសប៉ាគីស្ថាននៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2018
មានតែវេជ្ជបណ្ឌិតនិងមន្ទីរពេទ្យតែប៉ុណ្ណោះដែលអាចសម្រេចថាតើមូលហេតុនៃការស្លាប់នេះគឺការឈឺចាប់ឬអត់។ ខ្ញុំបដិសេធដាច់ខាតថាមនុស្សទាំងនោះបានស្លាប់ដោយសារតែកម្តៅនៅក្នុងទីក្រុងការ៉ាជី “។

នាយកដ្ឋានឧតុនិយមប៉ាគីស្ថានបានចេញការព្រមានកម្តៅព្រះអាទិត្យមួយសម្រាប់ការ៉ាជីដោយនិយាយថាអាកាសធាតុក្តៅត្រូវបានគេរំពឹងថានឹងស្ថិតនៅចន្លោះពី 40 ទៅ 43 ដឺក្រេនៅពេលថ្ងៃពេញមួយសប្តាហ៍។សេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយថាអភិបាលក្រុង Karachi លោក Waseem Akhtar ក៏បានជំរុញឱ្យប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះក្នុងពេលថ្ងៃដើម្បីចៀសវាងការកម្តៅព្រះអាទិត្យ។ រដ្ឋាភិបាលខេត្តបានធានាដល់ប្រជាពលរដ្ឋថានឹងមិនមានម្តងទៀតនៅឆ្នាំ 2015 ទេហើយកំពុងធ្វើការដើម្បីធានាដល់អ្នកដែលត្រូវការការថែទាំទទួលបានការព្យាបាលយ៉ាងរហ័ស។
រលកកំដៅខ្លាំងនៅឆ្នាំ 2015 បានសំលាប់យ៉ាងហោចណាស់មនុស្ស 1200 នាក់ដែលភាគច្រើនជាមនុស្សចាស់ជរាឈឺនិងគ្មានផ្ទះសម្បែងភាគច្រើននៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន

 

សមាគមអតីតយុទ្ធជនកម្ពុជា នូវតែបង្ហាញពីការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលបានពលីកម្មដើម្បីជាតិមាតុភូមិកម្ពុជា

(ភ្នំពេញ) សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នូវតែបង្ហាញការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ ដល់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បី បុព្វហេតុការពារជាតិមាតុភូមិក៏ដូចរំលឹកដល់គំរូវីរៈភាពវិញពីអតីតកាលដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន។

ក្នុងពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា និងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម នាយឧត្តមសេនីយ៏ជួន សុវណ្ណអគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនកក្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ការប្រារព្ធខួបលើកទី១១ ទិវាអតីតយុទ្ធជន កម្ពុជានាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៍សំខាន់ ដើម្បីរំលឹកដល់ គំរូវីរៈភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម យ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិ។ឯឧ.បន្តថាពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន គឺការរួមចំណែកយ៉ាងសំខាន់ ការពារបូរណភាពទឹកដី កសាងសន្តិភាពនិងស្ថេរភាពសម្រាប់ ប្រទេស សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីជាប្រយោជន៍សម្រាប់ជាតិមាតុភូមិទាំងមូល។

សមាគមអតីតយុទ្ធជនកក្ពុជារាជធានីភ្នំពេញ ដំណើរការបានរលូនរហូតសព្វថ្ងៃដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គសេនាបេតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានិងជាប្រធានសមគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងឯកឧត្តមអស់លោក លោកស្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងចូលរួមសកម្មភាពរបស់សមាគមនិងគិតគូរយកចិត្តទុកដាក់ដល់អតីតយុទ្ធជនជាពិសេសក្រោមការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៏បណ្ឌិតគង់ គីមនិងឯកឧត្តមសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៏គង់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនាយសេនាធិការចំរុះនិងជាលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជាបានបញ្ជាក់ថា ខួបលើកទី១១ទិវាអតីតយុទ្ធជននេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៍សំខាន ដើម្បីរំលឹកដល់ គំរូវីរៈភាពដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្ម សម្រាប់បុព្វហេតុការពារជាតិមាតុភូមិ ។ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការ សូមគោរពកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈគ្រប់ទីកន្លែង។ ដូច្នេះ ដើម្បីលើកកំពស់សុខមាភាពនិងជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អប្រសើរនៅតាមមូលដ្ឋាន អាជ្ញាធគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្ត ទុកដាក់គិតគូរឲ្យបានល្អ ដោយអនុវត្តតាមប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់អាទិភាព ដល់ការអនុវត្តន៍គោល នយោបាយ ចំពោះអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានសក្ក័សម ទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានពលីកម្ម ដើម្បី បុព្វហេតុជាតិមាតុភូមិ។

សូមបញ្ជាក់ថា៖ ក្នុងពិធីអបអរសាទរខួបលើកទី១១ ទីវាអតីតយុទ្ធកម្ពុជា២១មិថុនា និងពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជានៅរាជធានីភ្នំពេញ ទាំង១២ខណ្ឌនេះមានសមាជិក ចូលរួមជិ៤០០០នាក់នៅមជ្ឈមណ្ឌល  កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៏ បណ្ឌិត គង់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយសេនាធិការចំរុះនិងជាលេខាធិការ សមាគមអតីតយុទ្ធជន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឯកឧត្តម នាយឧត្តមសេនីយ៏ជួន សុវណ្ណអគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនកក្ពុជា រាជធានីភ្នំពេញ ៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់

(ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ នឹងមាននារី ១,៤៤៩នាក់ ដែលមានកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ៣១នាក់ (នារី ១៤នាក់)ផងដែរ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលលកោះពេជ្រ រាជធានីភ្នំពេញ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនាពេលព្រឹកនេះ។ ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និសិ្សតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនេះចំនួន ១៨លើករួចមកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនរបស់សាកលវិទ្យាល័យនេះដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាថ្វីត្បិតតែលទ្ធផលបោះឆ្នោតមិនទាន់ដឹងយ៉ាងណា តែរាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពមុខគេក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើននៅក្នុងចំណោមវិស័យសំខាន់ៗ៤រួមមាន ១)ធនធានមនុស្ស ២)ទឹក ៣)ផ្លូវ និង ៤)ភ្លើង។ ដើម្បីជំរុញវិស័យអប់រំនេះឲ្យកាន់តែរីកចម្រើនប្រកបដោយគុណភាព គឺយ៉ាងហោចណាស់ឃុំ១ ត្រូវមានអនុវិទ្យាល័យ១ ស្រុក១អាចមានវិទ្យាល័យច្រើន ហើយខេត្ត១ត្រូវមាន សាលកវិទ្យាល័យ១ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សរបស់យើង។

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីការតស៊ូរំដោះប្រទេសជាតិ តាមរយៈ ជ័យជំនៈដែលរំដោះប្រទេសជាតិរួចផុតពីរបបប្រស័យពូជសាសន៍ប៉ុលពតនៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលបានបង្រួបបង្រួមជាតិ និងផ្តល់នូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាយើងមួយចំនួនក៏ជា អតីតនិស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យនេះដែរហើយកំពុងកាន់មុខងារសំខាន់ៗមួយចំនួន។ សាលកវិទ្យាល័យនេះ មិនត្រឹមតែមាននិស្សិតខ្មែរ សិក្សានោះទេតែក៏មាននិស្សិតបរទេសបាននិងកំពុងសិក្សាផង ដែរដូចជា និស្សិតចិន អាមេរិក ជប៉ុន បារាំង អង់គ្លេស កូរ៉េ ឡាវ វៀតណាម ម៉ាលី ម៉ារ៉ុក ទុយនេស៊ី ហ្វីលីពីន ។ល។ ហើយថ្ងៃនេះគឺមាននិស្សិតជ័យលាភីបរទេសចំនួន២៣នាក់ដែលបានមកទទួលសញ្ញាបត្រ ក្នុងនោះមាន បារាំង១៨នាក់ ម៉ារ៉ុក០២នាក់ អង់គ្លេស០១នាក់ ម៉ាលី០១នាក់ និងទុយនេស៊ី០១នាក់។


មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងបានថតរូបអនុស្សាវរីយ៍ជាមួយនិស្សិតក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ឋស្នាលក្រៃលែង៕

ប្រភពផេកសម្តេចតេជោ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ នៅស្រុកព្រៃនប់…

ស្រុកព្រៃនប់៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ TOYOTA បាឡែន​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​ឈ្មោះ​ ឆេង​ សុខនី​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ ជា​ មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ មានអ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ ប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជាមន្ត្រីគយ​នៅ កែវផុស​ ។

ហើយ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​នឹង​រថយន្ត​ធុនធំ​ ០១គ្រឿង​ពណ៌​ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោងរុឺម៉ក​ មានទិសដៅ​ផ្ទុយ​គ្នា ហេតុការណ៍នេះដែរកើតឡើងនៅថ្ងៃ​ទី​២២​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១១:២០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៣-១៧៤​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ម្នាក់​ និង​រងរបួស​ធ្ងន់​មនុស្ស​ម្នាក់ ហើយអ្នករងគ្រោះដែលរងរបួស និងស្លាប់ក្នុងហេតុការនេះមានឈ្មោះ ៖
១-ឈ្មោះ​ ឆេង​ សុខនី​ រងរបួស​ ធ្ងន់​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌីវារេញ​ ។
២-ឈ្មោះ​ ញ៉ោម​ នៅ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ធុនធំ​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។

រីឯ​វត្ថុ​តាង​រថយន្ត​ចំនួន​ ០២គ្រឿង​ ខូចខាត​ធ្ងន់​ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់​ចែង​ស្ទូច​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​ យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

ប្រភព៖ Huy Bunleng

ពិតជាសាហាវមែន រន្ទះបាញ់ ងាប់គោ ១១ក្បាល សៀមរាប សូមមានការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា

សៀមរាប៖ យ៉ាងហោចណាស់ សត្វគោ ចំនួន ១១ក្បាល បានស្លាបដោយសា រន្ទះបាញ់ ខណៈដែលពេលមេឃកំពុងបង្អុរភ្លៀងរលឹមតិចៗ នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ដែលហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចខាងកើតភ្នំបង្គូវ ចម្ងាយពីភូមិគ្រៀលពង ប្រហែល ២គីឡូម៉ែត្រក្នុងឃុំពពេល ស្រុកសូទ្រនិគមន៍។ នគរបាលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា  សត្វគោដែលងាប់នោះមានមេចំនួន ១០ក្បាល និងគោឈ្មោះចំនួន ១ក្បាល។ ម្ចាស់គោមានឈ្មោះ វី វីត ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិព្រៃលាន ឃុំពពេលស្រុកសូទ្រនិគមន៍ ខេត្តសៀមរា


 

 

 

នាយឧត្តមសេនីយ៍ជួន សុវណ្ណ បព្ជាអោយចាប់ប៉ូលីសដែលបានទះកំផ្លៀងស្រ្តីជាអ្នកគ្រូពេទ្យម្នាក់ កែងផ្សារអូរឡាំពិក នឹងសំណូមពរជួបនារីរងគ្រោះ ដើម្បីសូមទោសជំនួសមន្ត្រីរបស់លោក ហើយជម្រាបពីវិធានការច្បាប់ចំពោះមន្ត្រីរូបនោះ…(មានវិដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨  មានការភ្ញាក់ផ្អើលខ្លាំងយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយដែលប៉ូលីសមួយម្នាក់បានលើកដៃទះកំភ្លៀងស្ត្រីម្នាក់ ដែលជិះម៉ូតូខុសច្បាប់ចរាចរណ៍នៅកែផ្សារអូឡាំពេជ្រ ។

ហើយនៅប៉ុន្មានម៉ោងក្រោយមក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលជាតិរាជធានីភ្នំពេញ បានចេញបញ្ជារអោយតាមចាប់ប៉ូលីសចរឹកអាក្រក់ដែលបានទះកំផ្លៀងនារីម្នាក់ដែលជិះម៉ូតូអត់ពាក់មួកសុវត្តិភាព និងជិះម៉ូតូបញ្ចាស់ទិសកាលពីថ្ងៃមិញនៅចំណុចកែងផ្សារអូរឡាំពិជ មកស្នងការនគរបាលជាតិរាជធានីភ្នំពេញ ដើម្បីដាក់ពិន័យទៅតាមច្បាប់របស់នគរបាលជាតិជាបន្ទាន់។

ក្នុងផងដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានធ្វើការសុំទោសចំពោះក្រុមគ្រួសាររបស់នាងនិងបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ផងដែរ នូវទង្វើរអសីលធម៍ទាំងនេះ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmaxisaktel01%2Fvideos%2F2177500422260875%2F&show_text=0&width=264

ប្រភព៖ FB

ផ្អើលទៀតហើយ! មន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ម្នាក់ ប្រើហឹង្សាទៅលើស្ត្រីម្នាក់ដោយទះមួយកំផ្លៀងនៅទីសាធារណៈ…

ភ្នំពេញ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មុននេះបន្តិច មានការភ្ញាក់ផ្អើលខ្លាំងមែនទែនលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយដែលប៉ូលីសមួយម្នាក់បានលើកដៃទះកំភ្លៀងស្ត្រីម្នាក់ដែលកំពុងអង្គុយលើម៉ូតូ។


បើយោងតាមវីដេអូដែល គេបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះគេឃើញថាប៉ូលីសមួយក្រុមបានស្ទាក់ចាប់ស្រ្តីម្នាក់ ដែលជិះម៉ូតូខុសច្បាប់ចរាចរណ៍នៅកែផ្សារអូឡាំពេជ្រ ខណៈពេលដែលស្រ្តីរូបនោះ បានព្យាយាមគះដៃប៉ូលីសចេញពីម៉ូតូបណ្តាលឲ្យជ្រុះទូរស័ព្ទដៃរបស់លោកពូប៉ូលីសទៅលើដីធ្វើឲ្យប៉ូលីសខឹងបានទះកំភ្លៀងស្រ្តីរូបនោះមួយដៃតែម្តង។


ក្រោយពីបានឃើញហេតុការណ៌នេះ បានធ្វើមហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការខឹងយ៉ាងខ្លាំងដោយលើកឡើងថាបើទោះជាប៉ូលីសខឹងយ៉ាងណាក៏មិនត្រូវលើកដៃវាយស្រ្តីរូបនោះដែរ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F117473362451544%2Fvideos%2F130655857799961%2F&show_text=0&width=264

ប្រភព៖ Pheng Vannak News

រាងស្អាតជិះម៉ូតូថ្មីអត់ស្លាកលេខ សមត្ថកិច្ចហៅសួរនាំ ជិះម៉ូតូរត់គេច សមត្ថកិច្ចដេញចាប់បាន ចំចោរឆក់កាបូប

ភ្នំពេញ ៖ ហេតុការណ៍ឆក់កាបូបកើតឡើងកាលពីថ្ងៃទី២០ ឧសភា លុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នគរបាល​ប៉ុស្តិ៍ចាប់ឃាត់ខ្លួនបាននៅចំណុចខាងមុខ សកល វិទ្យាល័យធន ធាន មនុស្ស ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥៧ ផ្លូវ៩០០ ភូមិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគឺ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌចំការ មន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិក ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយមានកាសង្ស័យ ក៏ហៅជនសង្ស័យដើម្បីសួរនាំ ប៉ុន្តែនៅពេលដែលជនសង្ស័យឃើញសមត្ថកិច្ចហៅ ក៏បាន ជិះម៉ូតូរត់គេចខ្លួន ចំណែកសមត្ថកិច្ចក៏បានដេញចាប់ យ៉ាងប្រផាប់ ប្រភីង រហូតមកដល់ ចំណុច ខាងមុខ សកលវិទ្យាល័យ ធនធាន មនុស្សជនសង្ស័យក៏ដួលម៉ូតូ ទើបសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ផងដែរថា ក្រោយពីឃាតខ្លួន ជនសង្ស័យឈ្មោះ សុខ កក្កដា បានឆ្លយថា ខ្លួន បានធ្វើសកម្មភាពឆក់កាបូប ស្ពាយពីនារីម្នាក់បានសម្រេច កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ចំណុចខាងមុខភោជនីយដ្ឋាន ទន្លេបាសាក់២ ដែលក្នុងកាបូបនោះមាន ទូរស័ព្ទ២គ្រឿង ខ្សែកផ្លាកទីន ២ខ្សែ លុយខ្មែរ ចំនួន១០ម៉ឺនរៀល លុយដុល្លារ ចំនួន ២១០ដុល្លា បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃកើតហេតុក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រោះតែជិះម៉ូតូអត់ស្លាកលេខ ។

ក្រោយពេលកើតហេតុជនសង្ស័យរួម និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍អូឡាំពិក យកមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធី៕

ប្រភព៖ Heng Ly

សម្តេចតេជោ ហ៊ុន សែន សូមកូនក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ

កំពង់ឆ្នាំង ៖ នៅក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨នេះ ដោយបានមើលឃើញពីកង្វះខាតអគារសិក្សាសម្រាប់កូនក្មួយៗនៅខេត្តកំពង់ឆ្នាំង ដែលលំបាកក្នុងរៀនសូត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ជាអំណោយ សាលាបឋមសិក្សា និងវិទ្យាល័យទឹកហូត ដែលស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ចំពោះអគារវិទ្យាល័យគឺមានចំនួន១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់។ ចំពោះអគារស្នាក់នៅរបស់សិស្ស គឺមានចំនួន១ខ្នង ២ជាន់ មាន១០បន្ទប់ ព្រមទាំងរៀបចំទីធ្លារនៅក្នុងសាលា និងកន្លែងលេងកីឡាផងដែរ។ សម្រាប់បឋមសិក្សាវិញ គឺមានអគារទីចាត់ការ១ខ្នង មាន៣បន្ទប់ និងរៀបចំទីធ្លាបេតុង និងកន្លែងលេងកីឡា។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខកូនក្មួយសិស្សានុសិស្ស គ្រប់ទីកន្លែង ហើយសម្តេចទាំងទ្វេមិនទុកអោយកូនក្មួយអត់សាលារៀនឡើយ។ សូមកូនក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ  ៕

 

រាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំងរបស់មិត្តចិន បានសំរេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីភាពនៃទីក្រុងទាំង២ នៃឆ្នាំទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតទីក្រុងសម្ពន្ធ័មេត្រីរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំងបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ឧសភា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញរវាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវឈី ជីង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។នេះជាការបោះជំហ៊ានទៅមុខ១ជំហ៊ានទៀតរបស់សាលារាជធានីភ្នំពេញក្នុងការចាប់ដៃចងសម្ពន្ធ៏ភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិនគឺទីក្រុងប៉េកាំងជាទីក្រុងទី៧របស់ចិនដែលរាជធានីភ្នំពេញបានចុះហត្ថលេខាចង     សម្ព័ន្ធមេត្រី។

ដើម្បីគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៏ទីក្រុងអោយកាន់តែវិវឌ្ឍន៏រីកចំរើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង។ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូលង់ ខ្ញុំកត់សំគាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង២កាន់តែមានភាពស៊ីជំរៅ ស្អិតរមួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃពញរះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបន្តថា៖សំរាប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទីក្រុងសម្ពន្ធ័មេត្រីនាពេលនេះ ធ្វើឡើងក្នុងឆ្នាំមិត្តភាពខូបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា.ចិនដែលនេះគឺជាព្រឹត្តិការដ៏សំខាន់១បង្ហាញពីកិច្ចសហប្រតិបត្តិការទាំងក្នុងកំរិតរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះរដ្ឋធានីប៉េកាំង បានក្លាយជាទីក្រុងសម្ពន្ធ័មេត្រីទី៧របស់រាជធានីភ្នំពេញក្នុងចំណោមបណ្តាទីក្រុងក្នុងប្រទេសចិនដែលបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីរួចហើយ។

កិច្ចព្រមព្រៀងដែលបានបោះចេញជា៣ភាសារគឺ៖ខ្មែរ.ចិន.និងអង់គ្លេសបានបញ្ជាក់ថា៖ភាគីទាំង២នឹងអនុវត្តនូវគោលការណ៏នៃភាពស្មើគ្នា និងផលប្រយោជន៏ជាទ្វេភាគីតាមរយះកិច្ចសហប្រតិបត្តិការលើវិស័យ១ចំនួនដូចជា៖សេដ្ឋកិច្ច,វប្បធម៌,អប់រំ,វិទ្យាសាស្ត្រ,បច្ចេកវិទ្យា បរិស្ថានជាដើម។កិច្ចព្រមព្រៀងនេះមានសុពលភាពរយះពេល៥ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាតទៅ។លោកជំទាវឈី ជីង បានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយះពេល៦០ឆ្នាំមកហើយ។លោកជំទាវថ្លែងថា៖ទីក្រុងប៉េកាំងតែងយកចិត្តទុកដាក់ចំពោះរាជធានីភ្នំពេញ។ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ប៉េកាំង.ភ្នំពេញបានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៏ផ្លាស់ប្តូរបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុង៕