​អាហ្សង់ទីន​​បាន​ត្រឹម​ស្មើ​​អ៊ីស្លង់​​​ក្នុង​ប្រកួត​ដំបូង​នៃ​វគ្គ​ចែក​ពូល​នៅ​ World Cup

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​បាន​ត្រឹម​ស្មើ​ជាមួយ​​​អ៊ីស្លង់​នៅ​​ក្នុង​ការ​ប្រកួត​​ដំបូង​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​នា​វគ្គ​ជម្រុះ​ចែក​ពូល​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Lionel Messi បាន​ខក​ខាន​ឱកាស​ក្នុង​​​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ទៅ​លើ​​អ៊ីស្លង់​។

តែ​ទោះ​ជា​យ៉ាង​ណា​ ជាមួយ​នឹង​លទ្ធផល​​មួយ​ស្មើ​នេះ​​​​ប្រហែល​ជា​​មិន​មែន​ឧបសគ្គ​ធំ​សម្រាប់​អាហ្សង់ទីន​​ដែល​ខំ​ស្កាត់​​មក​តាំង​ពី​ទ្វីប​អាមេរិក​ខាង​​ត្បូង​មួយ​នេះ​ឡើយ​​ ដោយ​ពួក​គេ​នៅ​សល់​​ ២ ប្រកួត​ទៀត​នៃ​ការ​ប្រកួត​​ក្នុង​ពូល​របស់​ពួក​គេ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ការ​ប្រកួត​ពាន​ World Cup ។

ប្រកួត​ក្រោយ​អាហ្សង់ទីន​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​​ក្រូអាត​ ខណៈការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២ មិថុនា​នេះ​។

ប្រែ​សម្រួល​ ៖ ភក្តី

សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​ដំណឹង​ល្អ​​មួយ​ពាក់ព័ន្ធ​ជាមួយ​ Salah

សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បាន​ប្រកាស​​ថា​ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​ជា​សះ​ស្បើយ​ហើយ​​​​ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ខ្លួន​សម្រាប់​ការ​​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​ និង​ម្ចាស់​ផ្ទះ​រុស្ស៊ី​នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ​ដែល​ជា​ការ​ប្រកួត​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ វគ្គ​ចែក​ពូល​។

កីឡាករ​វ័យ​ ២៥ ឆ្នាំ​, Salah មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​​លេង​ទេ​ អំឡុង​ពេល​ជម្រើសជាតិ​របស់​គាត់​ប្រកួត​​ចាញ់​អ៊ុយរ៉ូហ្គាយ​ដោយ​លទ្ធផល​​ ១-០ នៅ​ក្នុង​ការ​ប្រកួត​បើក​ពូល​របស់​ពួក​គេ​​នៅ​ World Cup កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។Salah បាន​រង​របួស​ស្មា​រហូត​ដល់​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​​នៃ​ពាន​រង្វាន់​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​​​​រវាង​ក្រុម​ហង្ស​ក្រហម​ Liverpool និង​​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កាល​ពី​ខែ​មុន​​ ខណៈ​ដែល​របួស​​របស់​គាត់​នេះ​ដែរ​បាន​កើត​ឡើង​ដោយ​សារ​​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​ការពារ​ឆ្នើម​ Sergio Ramos ។

តែ​ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​សហព័ន្ធ​អេហ្ស៊ីប​បាន​​​ប្រាប់​ឲ្យ​ដឹង​​ថា​ ៖ “Salah បាន​ជា​សះ​ស្បើយ​ និង​អាច​ចូល​លេង​បាន​​តាំង​ពី​​ការ​ប្រកួត​ជាមួយ​អ៊ុយរ៉ូហ្គាយ​ ប៉ុន្តែ​គ្រូ​បង្វឹក​មិន​ហ៊ាន​ប្រថុយ​ដាក់​ឲ្យ​គាត់​ចូល​លេង​។ បើ​មាន​គាត់​ប្រហែល​ជា​លទ្ធផល​អាច​​នឹង​​ខុស​​គ្នា​ ប៉ុន្តែ​យើង​មិន​អាច​​ដឹង​ទេ​អំពី​រឿង​នោះ​។

យើង​មិន​ចង់​​ឲ្យ​​មាន​ការ​ស្ដាយ​ក្រោយ​​​​កាល​ពី​ប្រកួត​​មុន​ ទើប​មិន​ឲ្យ​ Salah លេង​ ប៉ុន្តែប្រកួត​ក្រោយ​គាត់​នឹង​អាច​​ចូល​លេង​បាន​ហើយ​​​​”។
ប្រែ​សម្រួល​ ៖ ភក្ដី

ភ្លើងឆេះនៅរដ្ឋ Glasgow បានបំផ្លិចបំផ្លាញ អគារ ……..

ភ្លើងឆេះបានហែកឆ្លងកាត់អាគារ Mackintosh ដ៏ល្បីល្បាញបន្ទាប់ពីវាបានឆាបឆេះនៅប្រហែលម៉ោង ភ្លើងឆេះបានរាលដាលទៅអគារក្បែរនោះរួមទាំងក្លឹបរាត្រីសាខានិងកន្លែងតន្ត្រី O2 ABC ដែលទទួលរងការខូចខាតជាច្រើន។ សេវាអគ្គីភ័យនិងជួយសង្គ្រោះនៅស្កុតឡេនបាននិយាយថាគ្មានអ្នករងគ្រោះត្រូវបានគេរាយការណ៍ទេ។ អគ្គមេបញ្ជាការរងលោក Iain Bushell បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកភ្លើងដែលស្ថិតក្រោមការគ្រប់គ្រងត្រូវបានគេរំពឹងថានឹងត្រូវបានពន្យារពេល។

លោកបានបន្ថែមថា អ្នកពន្លត់អគ្គីភ័យជាង 120 នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុហើយកំពុងប្រឈមនឹងឧប្បត្តិហេតុដ៏លំបាកនិងស្មុគស្មាញបំផុត។ អាគារ Mackintosh ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងកាលពីខែឧសភាឆ្នាំ 2014ម្តងមកហើយ ក៏គ្រោងនឹងបើកដំណើរការឡើងវិញនៅឆ្នាំក្រោយនេះបន្ទាប់ពីគម្រោងជួសជុលឡើងវិញពី 20 ទៅ 35 លានផោន។

លោក Ben ដែលជាសាក្សីជាសាក្សីម្នាក់បានប្រាប់ BBC ថាភ្លើងចុងក្រោយមើលទៅ«អាក្រក់ខ្លាំងជាងមុន»។

លោក Connor Neil អាយុ 22 ឆ្នាំបាននិយាយថាមនុស្សត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេហើយមាន “ពន្លឺពណ៌ទឹកក្រូចធំ” ដែលអាចមើលឃើញពីផ្លូវឆ្ងាយ៕ រូបភាពពេលឆេះហើយ នៅព្រឹកថ្ងៃសៅរ ទិ ១៦ ខែមិថុនា ឆ្នាំ ២០១៨

គួឲ្យរន្ធត់!! ស្រ្តីម្នាក់បន្ទាប់ពីបាត់ខ្លួនមួយយប់ ស្រាប់តែព្រឹកឡើង បងប្អូនតាមរក ក៍ប្រទះឃើញរឿងមួយមិនគួឲ្យជឿរ..(មានវិដេអូ)

ឥណ្ឌូនេស៊ី៖ ករណីដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានបាត់ខ្លួនមួយយប់ ហើយក្រុមគ្រួសារក៏បានតាមរក ស្រាប់តែឃើញសត្វពសថ្លាន់ដ៍ធំមួយក្បាល វាទៅណាមិនរួច ហើយដោយសង្ស័យ ក៏ចាប់វះពោះ សត្វពស់មើលក៏ឃើញស្ត្រីដែលបាត់ខ្លួននោះ នៅក្នុងពោះ របស់ពស់ថ្លាន់ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅប្រទេសឥណ្ឌូនេស៊ី ។

ស្ត្រីរងគ្រោះ ពុំអាចបញ្ជាក់ឈ្មោះបានទេ តែគេដឹងថាស្រ្តីនោះមាន អាយុ ៥៥ឆ្នាំ មានទីលំនៅលើតំបន់ខាងលើ ចំណែកពស់ថ្លាន់ដែលសម្លាប់នាងមានប្រវែង រហូតដល់ ៧ម៉ែត្រឯណោះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុវេលាម៉ោង ៦ និង ៣៥នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ ស្ត្រីរងគ្រោះបានប្រាប់កូនថា ទៅសួនច្បារ រួចក៏ចេញទៅបាត់រហូតដល់ព្រលឹមឡើង ថ្ងៃទី ១៥ ខែឆ្នាំដដែល ដោយពុំឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ ប្ដី និងកូនៗ សង្ស័យថាប្រហែលជាស្ត្រីរងគ្រោះធ្វើអត្តឃាត ទើបនាំគ្នាផ្អើលឆោឡោតាមរក ដោយមានអ្នកភូមិជួយរកផងដែរ ។

 

ក្រោយមក អ្នកភូមិបានប្រទះឃើញស្បែកជើង កាំបិត និងពិល ដែលជារបស់ជនរងគ្រោះធ្លាក់នៅលើដី ហើយក៏បន្តស្វែងរកនៅជិតៗនោះ ក៏ឃើញពស់ថ្លាន់មួយក្បាលវាទៅណាមិនរួច ដោយក្ដីសង្ស័យផងនោះ ក្រុមអ្នកភូមិក៏បានចាប់ពស់នោះមកក្នុងភូមិ រួចវះពស់ ក៏ឃើញស្ត្រីរងគ្រោះនៅក្នុងពោះ សត្វពស់នោះតែម្ដង ។

ក្រោយរកឃើញសាកសព ប្រជាពលរដ្ឋក្នុងភូមិ ក៏បានជួយរៀបចំកម្មពិធីបុណ្យតាមប្រណីពៃណី ដើម្បីចម្លងគ្រោះដល់សព្វ ព្រមទាំងក្រុមគ្រួសារសព ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F306970789456172%2Fvideos%2F1057000924453151%2F&show_text=0&width=261

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB

បុរសម្នាក់ ដែលគេស្គាល់ថាជាកងអង្គរក្ស បានចូលវៃបុរសម្នាក់ទៀតដែលកំពុងតែ…(ចុចអាបន្ត)

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ហួសចិត្តមួយកើតឡើង ខណៈពេលបុរសម្នាក់ កំពុងអង្គុយញាំអីជាមួយមិត្តភ័ក្ត៤នាក់ទៀត​ ក៏ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថា ជាកងអង្គរក្ស BHQ នោះ បានដើរចូលទៅវាយបួនប្រាំដៃកណ្ដាលមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់និងនាំខ្លួនបុរសរូបនោះទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ករណីហិង្សារ​នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៥៥នាទីយប់ ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០១៨ នៅហាងលក់អាហារមួយកន្លែង ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសដែលត្រូវគេវាយមានឈ្មោះថា អ៉ិត​ ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរ​លក់ទូរស័ព្ទ។

ចំណែកជនដៃដល់ឈ្មោះ នីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ ។ អ្នកទាំង២ធ្លាប់រស់នៅស្រុកជាមួយគ្នា ។

តាមសម្តីបុរស ដែលត្រូវគេវាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាននាំប្រពន្ធចូលមកញាំអីជាមួយមិត្តភ័ក្តិ៤នាក់ ក្នុងហាងមួយកន្លែងនៅកោះពេជ្រ ខណៈពេលកំពុងតែនិយាយឆ្លើយឆ្លងគ្នា និងសើចសប្បាយផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ ដែលគាត់ស្គាល់ថាជា អង្គរក្ស​ បានចូលមក​ក្រៀកគាត់ពីក្រោយ រួចស្រែកសួរថា «ហ្អែងហ្នឹងមែនឈ្មោះអាយី?» គាត់មិនទាន់បានឆ្លើយផង បុរសជាអង្គរក្សនោះ បានវាយទះមកលើផ្ទៃមុខគាត់បួនទៅប្រាំដៃ ហើយត្រូវបានមិត្តភ័ក្តដែលអង្គុយជាមួយគ្នាជួយឃាត់ ភ្លាមៗនោះ ក៏មានបុរស២នាក់ទៀតដែលបក្ខពួករបស់អង្គរក្សរូបនោះ បានដើរចូលមកចង្អុលមុខរួចរុញ​ប្រតាយប្រតប់​ជាមួយមិត្តភ័ក្តរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅសន្តិសុខកោះពេជ្រចុះមកជួយឃាត់​ រួចនាំយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីប្រគល់អោយសមត្ថកិច្ចដោះស្រាយតាម​នីតិវិធី​ ។

យ៉ាងណាមិញ រឿងរ៉ាវជម្លោះដោយសារតែ​ការ​គុំកួន​នេះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចក៏ដោយ ព្រោះជនរងគ្រោះកំពុងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នៅឡើយ ៕

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Femergencysocailnews%2Fvideos%2F1961751963895535%2F&show_text=0&width=560

ទីបំផុត ឪពុកតិរិច្ឆាន ដែលវាយទាត់ធាក់កូននោះ ត្រូវបានជាប់ខ្នោះសមត្ហកិច្ចហើយ..(មានវិដេអូត)

ភ្នំពេញ៖ ក្រោយពីបែកធ្លាយវិដេអូ ឪពុកបង្កើតវាយកូនខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃ ដោយធាក់ផង ទាត់ផង ធ្វើឲ្យក្មេងរងគ្រោះមានកាឈឺចាប់ ដោយយំផង ស្រែកផងសុំអង្វរលោកឪពុកឲ្យឈប់វាយរូបគេទៀត ។

វិដេអូនេះបានបែកធ្លាយកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើឲ្យអ្នកលេងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចុចស៊ែរតៗគ្នារហូតដឹងដល់សមត្ថកិច្ច ព្រមទាំងបានធ្វើកាឃាតខ្លួនឪពុកចិត្តព្រៃផ្សៃនេះបានហើយគឺនៅថ្ងៃនេះតែម្តង ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់កុមារារងគ្រោះ ឈ្មោះ ហេង ឡិថុន អាយុ៦ឆ្នាំ ដែលទីកន្លែងស្នាក់នៅផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយពីឃាត់ខ្លួន ពេលនេះជនសង្ស័យកំពុងធ្វើការសាកសួរ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F865163533673945%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត

ហួសចិត្ត !! យកសំរាមមួយរម៉ក មកចាក់ចោលមុខផ្ទះគេតើសមអត់..? ហើយបើគេយកមកចាក់នៅផ្ទះយើងវិញគិតមិចដែរ..? គួរពិចារណាលើចំនុចនេះផង…! (មានវិដេអូ)

ក្រុងតាខ្មៅ៖ ឃ្លីបវីដេអូមួយ ត្រូវបានម្ចាស់ផ្ទះយកមកបង្ហោះជាសាធារណះ បន្ទាប់ពីមានបុរសម្នាក់រួមទាំងក្មេងតូចៗ២ទៅ៣នាក់ បានដឹកសំរាមមួយរម៉កមូតូ យកមកចាក់ចោលនៅមុខផ្ទះគាត់ ដោយធ្វើឲ្យគាត់ជាម្ចាស់ផ្ទះមានកាហួសចិត្តយ៉ាងខ្លាំង មិនគួណាមានមនុស្សបែបនេះនៅក្នុងសង្គមខ្មែរយើងសោះ ។

វិដេអូនេះដែរ ត្រូវបានម្ចាស់ផ្ទះថតចេញពីកាមេរ៉ាសុវត្ថិភាពរបស់គាត់ដែលដាក់នៅមុខផ្ទះ បើយើងក្នុងវិដេអូនេះវិញយើងឃើញថា ពិតជាហួសចិត្តខ្លាំងមែនទែន និងសុំឲ្យបងប្អូនជួយគិតគូថា តើទង្វើរបែបនេះត្រឹមត្រូវដែររឺទេ?

យ៉ាងណាមិញ ម្ចាស់ផ្ទះបានបង្ហោះវិដេអូព្រមទាំងបានសសេររៀបរាប់ថា “គ្រាន់តែដឹកសម្រាមមកចោល មួយរ៉ឺម៉កហើយ។ ចុះម្តេច មិនដឹកទាំងឡាន មកចោលផងទៅ។ បងប្អូន ជួយ share រកយុត្តិធម៌អោយផ្ទះនាងខ្ញុំផង ផ្ទះនាងខ្ញុំក៏ត្រូវការស្អាតដែរ មិនមែន មកចោលសម្រាមទាំងរឺមកបែបនេះទេ” ៕

តោះកុំឲ្យខាតពេលយូសូមទស្សនា វិដេអូ ហើយពិចារណាទាំងអស់គ្នាតាមកាគួរ ៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophea.phon.5%2Fvideos%2F2129437130417109%2F&show_text=0&width=267

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Sophea Phon

តារាកំប្លែង នាយពែកមី ប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញវីដេអូឪពុកវាយទាត់ធាក់កូនយ៉ាងព្រៃផ្សៃ ព្រោះតែរឿងមួយ…(មានវិដេអូ)

កាលពីម្សិលមិញនេះ ក្រោយពេលវីដេអូមួយបានបែកធ្លាយ​  ឪពុកឃោរឃៅមួយរូប ដែលលើកដៃវាយកូនគ្មានប្រណី ទាំងជេរ ទាំងសម្លុត និងវាយទាត់ធាក់ យ៉ាងសាហាវព្រៃផ្សៃ ក្រោយវីដេអូនេះបានចែករំលែកតៗគ្នា លើបណ្ដាញសង្គម ហ្វេសប៊ុកមក មានមហាជន នាំគ្នាបញ្ចេញកំហឹងយ៉ាងខ្លាំង មាននាក់ខ្លះខឹង និងមិនពេញចិត្ត ចំពោះអំពើហិង្សាដ៍ព្រៃផ្សៃមួយនេះ ។

ហើយសូម្បីតែនាយ ពែកមី ដែលជាតារាកំប្លែងមួយរូបក៏ទ្រាំមិនបាន ឈឺចិត្តជំនួសក្មេងដែរ ហើយគាត់បានសរសេរនៅលើគណនីហ្វេសប៊ុកថា៖ «ពិតជាតិរច្ឆានណាស់ កំហឹងបានអីមកវិញ? តើចិត្តមនុស្សដែលមានមេត្តាធម៌បានទៅណាអស់ហើយ? ហេតុអ្វីប្រើហឹង្សាដល់ក្មេងយ៉ាងនេះ? តើធ្វើនេះចង់បានអ្វី? ទោះជាកូនចុងកូនដើមក៏ដោយក៏មិនត្រូវបង្ហាញអំពើរលាមកថោកទាបបែបនេះដែរ កុំអោយអាប់យស ធ្លាក់ខ្លួនជាប់ទោសដោយសារហឹង្សា ! សូមកុំយកភ្លើងកំហឹងដុតរោលសេចក្តីខ្លួនឯងធ្វើអី»៕

(វិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FPekmiofficialpage%2Fvideos%2F865163533673945%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Pek Mi CBS

តើពិត ឬក៍មិនពិត!! អ្នកគ្រូម្នាក់ពពោះ ជិះម៉ូតូ២៦គីឡូម៉ែត្រក្នុង១ថ្ងៃ ទៅបង្រៀន៣ខែ អត់ឃើញបើកប្រាក់ខែ ទើបដាច់ចិត្តបង្ហោះសារជាលើកចុងក្រោយថា…

ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំ​ប៉ូវ ក្នុង​ខេត្តបាត់ដំបង ទ្រាំ​លែង​បាន ក៏​បាន​សរសេរ​សារមួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​នេះ ដែល​ប្រាក់​​បៀ​វត្សអ្នកគ្រូ​មិន​ត្រូវ​បាន​បើក​អោយ​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ ។

អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បង្ហោះ​សារ​អោយ​ដឹង​ថា «​និយាយ​លើក​ចុង​ក្រោយ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន
ខ្ញុំ​ពោះធំ ជិះ​ម៉ូតូ​ឡើង​ចុះ​ទៅ​បង្រៀន​រាល់ថ្ងៃ ចំងាយ​ដី ១៣​គីឡូ ទៅ​មក ២៦​គីឡូ ចូល​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់​បៀ​វត៍ ឡើង​ចុះ​មន្ទីរ​ដើម្បី​សុំ​ឲ្យ​គេ​ចុះហត្ថលេខា គឺ​មិន​តិច​ជាង ២០​ដង​ទេ គឺ​ទៅ​មិន​ដែល​ជួប​ប្រធាន​មន្ទីរ ខ្ញុំ​រត់​ពាក្យសុំ​តាំងពី​ដើមខែ​បី រហូត​ដល់​ខែ​៥ បាន​ខ្ញុំ​បាន​ជួប​ប្រធាន​មន្ទីរ​ចុះហត្ថលេខា ។

ចុះ​រួច​លោក​ប្រធាន​ប្រាប់​ថា មិនយូរ​ទេ អាទិត្យ​ក្រោយ​អ្នកគ្រូ​ទទួល​បាន​ប្រាក់ខែ​ហើយ ហើយ​ខាង​ខ្ញុំ​នឹង​បើក​កុង​ធានា​គារ​ជូន​អ្នកគ្រូ​វិញ ។ មួយ​អាទិត្យ​ហើយ​មួយ​អាទិត្យ​ទៀត រហូត​មក​ដល់​ថ្ងៃនេះ ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​នៅឡើយ​ទេ ហើយ​ប្រាក់ខែ​នោះ គឺ​នៅ​ប្រធាន​គណនី​ជា​អ្នក​កាន់ ។

ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​គួរតែ​លោកគ្រូ​អ្នកគ្រូ ដែល​ជា​អ្នក​កាន់​លុយ​នឹង​យល់​ផង​ថា គ្នា​(​ខ្ញុំ​) ចូល​បម្រើ​ការងារ​បី​ខែ​កន្លង​មក​ហើយ ដោយ​មិន​បាន​ទទួល​ប្រាក់ខែ​សម្រាប់​ចាយវាយ ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃនេះ តើ​គ្នា​លំបាក​ប៉ុ​ន្មាន ? ឯណា​លុយ​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​សាំង​ម៉ូតូ​ទៅ​បង្រៀន ឯណា​លុយ​សម្រាប់​អាហារ​ហូប​ចុក ? គ្នា​សម្បត្តិ​ត្រឹម​គ្រូបង្រៀន​តើ​គ្នា​មាន​លុយ​មកពីណា​សម្រាប់​ដេកស៊ី​ទៅ ? រវល់​តែ​ជាប់​បង្រៀន​មាន​ពេល​ឯណា​ទៅ​ធ្វើ​ការងារ​ដទៃ​ដើម្បី​បាន​កម្រៃ​យក​មក ?

ខ្ញុំ​យល់​ហើយ​ថា​ប្រាក់ខែ​ពួក​អ្នក​គង់តែ​បើក​ឲ្យ តែ​ខ្ញុំ​ត្រូវ​ចំណាយពេល​ចាំ​ប៉ុន្មាន​ខែ​ទៀត ? អ្នកធ្វើការ​បម្រើ​រដ្ឋ​ដូច​គ្នា អ្នក​គួរតែ​យល់​ហើយ​ថា អ្នក​ការងារ​រដ្ឋ គឺរ​ស់បាន​ដោយ​ប្រាក់ខែ​តិចតួច​នេះ ចុះបើ​អ្នកជា​ខ្ញុំ​វិញ ដែល​ខំ​ទៅ​ធ្វើការ​ទាំង​ពោះធំ ហើយ​គ្មាន​ប្រាក់ខែ ជិះ​ចុះ ជិះ​ឡើង តើ​ពួក​អ្នក​គិត​ម៉េច​វិញ ? អ្នក​ក៏​យល់ ក៏​ដឹង​ថា​មនុស្ស​ស្រី​ពោះធំ គឺ​ឃ្លាន​យ៉ាងម៉េច ? ចុះបើ​ក្នុង​កាបូប​រកតែ​លុយ​ចាក់​សាំង​ដើម្បី​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​គ្មាន​ផង តើ​មាន​លុយ​ឯណា​សម្រាប់​ទិញ​របស់​ហូប​នោះ ? នេះ​បី​ខែ​ជាង​ហើយ មិនមែន​បី​ថ្ងៃ​ទេ​ណា​អស់លោក ធ្វើ​ជា​អ្នកដឹកនាំ​គេ ធ្វើ​ជា​ម៉ែឪ​គេ គួរតែ​ចេះ​គិត​ពី​សុខទុក្ខ​របស់​កូនចៅ​ផង ខ្ញុំ​អាចរ​ស់បាន​ដោយ​ប្រកប​របប​ផ្សេង តែ​ដោយសារ​ស្រឡាញ់​ការងារ​មួយ​នេះ បាន​ចេះ​តែ​ប្រឹងប្រែង​ប្តូរ​បន្ត​ទៅ​មុខ តែ​ពេល​នេះ​ប្រហែលជា​ខ្ញុំ​ត្រូវ​បញ្ចប់​ការងារ​នេះ​ហើយ ព្រោះ​ក្រពះ​វា​ឃ្លាន​» ។

 

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកគ្រូ សុជាតា ខាងលើ​នេះ អង្រុត​ព័ត៌មាន​នៅ​មិន​ទាន់​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។

ទោះជា​យ៉ាងណា សារ​ដែល​អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បាន​បង្ហោះលើហ្វេសប៊ុក​​ បាន​ប្រមាណ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ក៏​ត្រូវ​លុប​ចោល​វិញ ដោយ​អ្នកគ្រូ បញ្ជាក់​ថា «​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់ សូម​អធ្យាស្រ័យ​ផង ពេល​នេះ​ខ្ញុំ​បាន​លុប​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ផុស ពី​ទុក្ខ​លំបាក​របស់ខ្ញុំ ចោល​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​ថ្នាក់លើ​» ។ បើ​ខ្ញុំ​មិន​ផុស​ពី​ទុក្ខ​លំបាក​របស់ខ្ញុំ ប្រហែលជា​អ្នក​ធ្វើ​ដេក​លក់​បាត់​ទៅ​ហើយ…. ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ក៏ធ្លាប់​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ត្រូវ​បាន​គេ​លើក​ស​សើ​រថា អ្នកគ្រូ​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ចំពោះ​សិស្ស​ទូទៅ ជាក់ស្តែង​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​ម្នាក់​ បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ទៀត បន្ទាប់​ពី​ក្មេង​ស្រី​រូប​នោះ​បាន​អើត​តាម​បង្អួច​ លួច​មើល​សកម្មភាព​បង្រៀន​របស់​អ្នកគ្រូ អំឡុង​ឆ្នាំ​២០១៦ ៕

ប្រភព៖ Heng Ly

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល

(ភ្នំពេញ)៖ ព័ត៍មានបឋម នៅវេលាម៉ោង ប្រមាណ ១ៈ៤០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ អគ្គិភ័យ​នៅតែឆាបឆេះផ្ទះ​ល្វែងជាន់ទី១ យ៉ាងសន្ធោរសន្ធៅ​ នៅឡើយទេ​ បើគិតមកទល់ម៉ោង០៣រសៀល​នេះ​ នៅផ្លូវ១៣៦ កែងផ្លូវ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពេលនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1851246515175308%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1851246511841975%2F&show_text=0&width=560

ប្រភព៖ FB